ព័ត៌មានជាតិ

ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងលោកបណ្ឌិត ជួន កក្កដា ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា

Liny Chan April 4, 2025 04/04/2025

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យត្រាស់​បង្គាប់​តែងតាំង លោកបណ្ឌិត ជួន កក្កដា ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា។ ព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ត្រូវបានចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥កន្លងទៅនេះ។ ក្នុងព្រះរាជក្រឹត្យនោះ ក៏មានការត្រាស់បង្គាប់តែងតាំងបុគ្គលមួយរូបផ្សេងទៀត គឺលោក សួន សុធារ៉ា ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនាផងដែរ។ សូមបញ្ជាក់ថា លោកបណ្ឌិត ជួន កក្កដា ជាអតីតព្រះភិក្ខុសង្ឃដ៏ល្បាញល្បីមួយអង្គនៅកម្ពុជា តាមរយៈការសម្តែងព្រះធម៌ទេសនា និងការបណ្តុះបណ្តាលព្រះសង្ឃនៅវត្តប្រាសាទនាងខ្មៅក្នុងខេត្តតាកែវ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

BREAKING: តុលាការធម្មនុញ្ញកូរ៉េខាងត្បូង សម្រេចដកតំណែងលោក Yoon Suk Yeol​ ជាផ្លូវការ

Liny Chan April 4, 2025 04/04/2025

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវបានព្យួរតំណែង លោក Yoon Suk Yeol ត្រូវបានតុលាការធម្មនុញ្ញសម្រេចដកតំណែងជាផ្លូវការហើយ នៅថ្ងៃសុក្រ ទី៤ ខែមេសា ដែលនេះនឹង ត្រួសត្រាយផ្លូវឱ្យមានការរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ តាមរយៈសាលក្រមសម្រេចរបស់តុលាការធម្មនុញ្ញកូរ៉េខាងត្បូង ដោយទទួលយកសេចក្ដីសម្រេចរបស់សភាដែលបានបោះឆ្នោតគាំទ្រការដកតំណែងរបស់លោក Yoon បានធ្វើឱ្យរូបលោក ក្លាយជាប្រធានាធិបតីទី២ របស់កូរ៉េខាងត្បូង ដែលត្រូវបានទម្លាក់ចេញពីតំណែង បន្ទាប់ពីលោកស្រី Park ដែលត្រូវបានតុលាការធម្មនុញ្ញទម្លាក់ចេញពីតំណែងនៅខែមីនា ឆ្នាំ២០១៧។ ចៅក្រមទាំង៨រូបនៃតុលាការធម្មនុញ្ញបានសម្រេចជាឯកច្ឆន្ទជាមួយការតម្កល់ទុកជាបានការនូវសេចក្ដីសម្រេចដកតំណែងលោក Yoon ដោយសភាជាតិ។ ក្រោយការដកតំណែងលោក Yoon នេះដែរ កូរ៉េខាងត្បូងនឹងត្រូវរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ក្នុងរយៈពេល៦០ថ្ងៃ។ ក្នុងពេលបច្ចុប្បន្ន មេដឹកនាំគណបក្សប្រជាធិបតេយ្យដែលជា បក្សប្រឆាំងដ៏សំខាន់មួយនៅកូរ៉េខាងត្បូង គឺលោក Lee Jae-myung កំពុងមានប្រជាប្រិយភាពនាំមុខគេក្នុងការស្ទង់មតិ។ តែក្រុមអ្នកវិភាគយល់ថាវាដូចជាលឿនពេកដែលត្រូវនិយាយថា លោក Lee អាចនឹងទទួលបានជ័យជម្នះក្នុងការបោះឆ្នោតណាមួយ ខណៈមានគម្លាតនៃការគាំទ្រត្រឹម ៦ពិន្ទុប៉ុណ្ណោះរវាងគណបក្សរបស់លោក និងគណបក្សអំណាចប្រជាជន People Power Party (PPP) របស់លោក Yoon។ គួរបញ្ជាក់ថា លោក Yoon […]

រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ពន្ធដែលកម្ពុជាយកពីទំនិញអាមេរិក គឺត្រឹមតែ ២៩.៤% ប៉ុណ្ណោះ មិនមែន ៩៧%នោះទេ

Liny Chan April 4, 2025 04/04/2025

(ភ្នំពេញ)៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានថ្លែងបញ្ជាក់ថា ពន្ធដែលកម្ពុជាយកពីទំនិញអាមេរិក គឺមានត្រឹមតែ ២៩.៤% ភាគរយប៉ុណ្ណោះ មិនមែន ៩៧% ដូចដែលលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បញ្ជាក់នោះទេ។ ថ្លែងក្នុងកិច្ចសម្ភាសពិសេស ចំពោះការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិក លើទំនិញនាំចូលពីកម្ពុជា នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥នេះ លោកស្រី ចម និម្មល បានឱ្យដឹងថា កម្ពុជានៅក្នុងនាមជាសមាជិក WTO ក៏ដូចគ្នាទៅនឹងសហរដ្ឋអាមេរិក និងប្រទេស ១៦៦ផ្សេងទៀតដែរ សុទ្ធតែជាសមាជិក WTO យើងមានការកំណត់នូវបន្ទាត់ពន្ធគយជាមួយគ្នាជារួម ក្នុងនោះកម្ពុជាបានកំណត់ នៅក្នុងកាតព្វកិច្ចរបស់ខ្លួន គឺការយកពន្ធនៃផលិតផលនាំចូលមិនថា សហរដ្ឋអាមេរិក ឬក៏របស់ដៃគូពាណិជ្ជកម្មណាផ្សេងៗទេ គឺថា មានចន្លោះពី ០ រហូតដល់អស់កម្ពស់គឺ ៣៥%។ ជាមួយនឹងការលើកឡើងរបស់លោក ដូណាល់ ត្រាំ ដែលថាកម្ពុជាយកពន្ធនាំចូលទំនិញពីសហរដ្ឋអាមេរិកវិញ ក្នុងកម្រិត ៩៧% លោកស្រី ចម និម្មល បានបញ្ជាក់ដូចនេះថា «នៅក្នុងឆ្នាំ២០២៤ […]

លោក Wang Yi ថ្លែងអំពីសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិក៖ បើអាមេរិកបន្តកំហែងយកប្រយោជន៍ នោះភាគីចិននឹងតបតវិញយ៉ាងដាច់ខាត

Liny Chan April 3, 2025 03/04/2025

(ប៉េកាំង)៖ ថ្ងៃទី ១ ខែមេសាតាមម៉ោងក្នុងតំបន់ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការនៅរុស្ស៊ី លោក Wang Yi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិនបានផ្តល់ បទសម្ភាសន៍ពិសេសជាមួយក្រុមហ៊ុនសារព័ត៌មានអន្តរជាតិ Russa Today។ អ្នកសារព័ត៌មានបានសួរថា តើសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិកនឹងវិវឌ្ឍទៅរកនិន្នាការបែបណា? តើចិននឹងដំឡើងពន្ធគយថែមទៀតលើ ផលិតផលដែលផលិតនៅអាមេរិក ឬទេ? លោក Wang Yi បានលើកឡើងថា គោលនយោបាយ “អាមេរិកជាអាទិភាព” មិនគួរជាការកំហែងធ្វើបាប តាមបែបអាមេរិកនោះទេ រឹតតែមិនអាចស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ដោយឈរលើមូលដ្ឋានបំផ្លាញសិទ្ធិ និងផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់ប្រទេសដទៃ។ អាមេរិកយកបញ្ហាថ្នាំហ្វីនតានីលជាលេស ដើម្បីដំឡើងពន្ធគយលើចិនចំនួនពីរដង រឿងនេះវាមិនសមហេតុផលបំផុត។ ការប្រើប្រាស់សារធាតុហ្វីនតានីលដោយអនាធិបតេយ្យ គឺជាបញ្ហាដែលអាមេរិកត្រូវប្រឈមមុខ និងដោះស្រាយដោយខ្លួនឯង។ ចិនជាប្រទេសដែលបានអនុវត្តគោលនយោបាយប្រយុទ្ធ ប្រឆាំងគ្រឿងញៀនដ៏តឹងរ៉ឹងបំផុត។ បើអាមេរិកពិតជាចង់ដោះស្រាយ បញ្ហាថ្នាំហ្វីនតានីល នោះត្រូវលុបចោលការដំឡើងពន្ធគយ ដែលមិនសមហេតុផល និងពិភាក្សាដោយស្មើភាពជាមួយចិន ដើម្បីស្វែងរកវិធីសហប្រតិបត្តិការនិងផ្តល់ផលប្រយោជន៍ដល់គ្នា។ តាំងពីដើមមក ប្រទេសចិនមិនទទួលយកការប្រើអំណាចខ្លាំងនិងអនុត្តរភាពឡើង បើអាមេរិកនៅតែទទូចដាក់សម្ពាធ រហូតដល់បន្តកំហែអយកប្រយោជន៍តាមគ្រប់ទម្រង់ នោះចិននឹងតបតវិញយ៉ាងដាច់ខាត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រសួងពាណិជ្ជកម្ម អះអាងថា ការដំឡើងពន្ធរបស់អាមេរិក មិនពាក់ព័ន្ធបញ្ហានយោបាយ និងអំពាវនាវដល់ពលរដ្ឋស្ងប់ចិត្ត ទុកពេលវេលាឱ្យរាជរដ្ឋាភិបាលដោះស្រាយកិច្ចការងារនេះ

Liny Chan April 3, 2025 03/04/2025

(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងឲ្យដឹងថា ចំពោះការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក លើទំនិញកម្ពុជា មិនពាក់ព័ន្ធនឹងបញ្ហានយោបាយនោះទេ ដូច្នេះសូមអំពាវនាវដល់ប្រជាពលរដ្ឋមេត្តាស្ងប់ចិត្ត ទុកពេលវេលាឲ្យរាជរដ្ឋាភិបាល និងក្រសួងពាណិជ្ជកម្មធ្វើកិច្ចការងារនេះ។ ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥នេះ លោក ប៉ែន សុវិជាតិ បានថ្លែងឲ្យដឹងថា «ខ្ញុំសូមបដិសេដចំពោះរឿងនយោបាយ ចំពោះការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកនេះ មិនពាក់ព័ន្ធនឹងរឿងនយោបាយនោះទេ ប្រសិនបើបងប្អូនភ្ជាប់រឿងនេះ ទៅរឿងនយោបាយជាការគិតខុសមួយ ព្រោះថា សហរដ្ឋអាមេរិកមិនមែនមានរឿងនយោបាយ ជាមួយប្រទេសទាំង១០០នោះទេ ដោយសារតែយើងសង្កេតឃើញថា សហរដ្ឋអាមេរិកដាក់អត្រាពន្ធមិនមែនតែប្រទេសកម្ពុជានោះទេ ប៉ុន្ដែបានដំឡើងពន្ធដល់ប្រទេសជាង១០០ប្រទេស រួមទាំងប្រទេសជាដៃគូនយោបាយរបស់ខ្លួន ដូចជាប្រទេសកាលណាដា និងបណ្ដាប្រទេសនៅក្នុងទ្វីបអាមេរិកឡាទិន ព្រមទាំងប្រទេសដៃគូនៅអឺរ៉ុបក្ដី ដែលត្រូវទទួលអត្រាពន្ធខ្ពស់»។ លោកបានបន្ដថា ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសហើយថានេះជាការដាក់ពន្ធក្នុងក្របខណ្ឌ ប្រកាសអាសន្នសេដ្ឋកិច្ច ដូច្នេះសូមកុំភ្ជាប់បញ្ហានេះទៅនឹងបញ្ហានយោបាយ មិនមានបញ្ហានយោបាយណាមួយកើតឡើងលើពាណិជ្ជកម្មនោះទេ នេះជាការគុណគូរពាណិជ្ជកម្មសុទ្ធសាត ដែលការទាមទារឲ្យមានការសិក្សា និងពន្យល់ទៅវិញទៅមក ដូចទៅនឹងការចរចារវាងអ្នកលក់ និងអតិថិជនយ៉ាងដូច្នេះដែរ។ លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា «ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងមូល និងឧស្សាហកម្មនាំចេញរបស់កម្ពុជា […]

អ្នកនាំពាក្យពាណិជ្ជកម្ម៖ កម្ពុជាត្រៀមលើកយកហេតុផលមួយចំនួន តវ៉ាជាមួយអាមេរិកលើការដំឡើងពន្ធនាំចូល

Liny Chan April 3, 2025 03/04/2025

(ភ្នំពេញ)៖ កម្ពុជាបានត្រៀមលើកយកហេតុផលសំខាន់ៗមួយចំនួ​ន ដើម្បីតវ៉ាជាមួយនឹងសហរដ្ឋអាមេរិក លើការដំឡើងពន្ធនាំចូលទំនិញរបស់កម្ពុជា រហូតដល់៤៩% ក្នុងនាមកម្ពុជា ជាប្រទេសសមាជិកអង្គការពាណិជ្ជកម្មពិភពលោក។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។ លោកថា អត្រាពន្ធដែលអាមេរិកថាកម្ពុជាដាក់ពន្ធលើទំនិញខ្លួន ៩៧% គឺមិនមានមូលដ្ឋានអំណះអំណាងជាក់ស្តែងទេ ជាស្តែងពន្ធដែលកម្ពុជាយកដាក់លើអាមេរិក ជាមធ្យមត្រឹមតែ ២៩.៤%។ ចំណែកការទាមទារឱ្យជញ្ជីងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានតុល្យភាពនោះ គឺមិនអាចធ្វើទៅរួចឡើយ ព្រោះតែអាមេរិក ជាប្រទេសមានប្រជាជនច្រើន មានតម្រូវច្រើន សេដ្ឋកិច្ចធំ តែសម្រាប់កម្ពុជាមានប្រជាជនតែ ១៧លាននាក់ប៉ុណ្ណោះ សេដ្ឋកិច្ចតូច។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥នេះ លោក ប៉ែន សុវិជាតិ ​បានបញ្ជាក់ថា «រាជរដ្ឋាភិបាល និងក្រសួងពាណិជ្ជកម្ម មិនព្រងើយកន្ដើយ ចំពោះបញ្ហានេះទេ យើងនឹងខិតខំឲ្យអស់ពីកម្លាំងកាយចិត្ដ ដើម្បីការពារផ្ដល់ប្រយោជន៍ របស់ឧស្សាហកម្មនាំចេញ ក៏ដូចជាការពារផលប្រយោជន៍របស់កម្មករ-កម្មការិនី»។ លោក ប៉ែន សុវិជាតិ បានឲ្យដឹងទៀតថា ក្នុងនាមកម្ពុជា ជាប្រទេសសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ដែលស្ថិតនៅក្នុងកម្រិតមួយ «ស្មើមុខស្មើមាត់» ជាមួយនឹងប្រទេសដទៃ គឺកម្ពុជាអាចប្រើយន្តការ […]

នគរបាលចរាចរខេត្តកណ្ដាល ៧រូប ត្រូវបានដាក់ពិន័យ ក្រោយបង្កបញ្ហាពេលដាក់គោលដៅចាប់ផាកពិន័យពលរដ្ឋនៅលើផ្លូវជាតិ៣

Liny Chan April 3, 2025 03/04/2025

(កណ្ដាល)៖ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានកោះហៅកងកម្លាំងនគរបាលចរាចរផ្លូវគោកចំនួន៧នាក់ ឲ្យចូលខ្លួនមកបំភ្លឺ ពាក់ព័ន្ធនឹងការផ្សាយតាមបណ្តាញសង្គម ដែលក្រុមមន្រ្តីនគរបាលចរាចរទាំងនេះ បានបង្កបញ្ហាដល់ពលរដ្ឋពេលដាក់គោលដៅអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកកាលពីព្រឹកថ្ងៃទី២ ខែមេសា នៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ២៨-២៩ ស្ថិតក្នុងភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ក្រោយពីសាកសួរ និងឆ្លើយបំភ្លឺរួច, មន្រ្តីនគរបាលចរាចរដែលមានការពាក់ព័ន្ធក្នុងហេតុការណ៍ខាងលើ ត្រូវបានព្រមានជាលាយលក្ខណ៍អក្សរលើកទី១ ចំនួន៤នាក់ និងអប់រំធ្វើកិច្ចសន្យាចំនួន៣នាក់ ហើយដាក់ឲ្យអនុវត្ត វិន័យរយៈពេល៣ខែ នៅការិយាល័យបុគ្គលិក។ សូមជម្រាបថា ការចេញឃាត់រថយន្តរបស់ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវដើម្បីផាកពិន័យ ស្រាប់តែបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ហើយមន្ត្រីនគរបាលទាំងនោះ បានរើបារ៉ាស់ហើយគេចខ្លួនអស់ ដែលកត្តានេះនាំឲ្យពលរដ្ឋធ្វើការរិះគន់យ៉ាងខ្លាំងនៅតាមបណ្តាញសង្គម៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

កម្លាំងនាយកដ្ឋាននគរបាលទេសចរណ៍ ចាប់ខ្លួនជនជាតិកាមេរ៉ូនម្នាក់ ក្រោយជំរិតទារប្រាក់ពីស្រ្តីជនជាតិឡាវជិត២០ម៉ឺនដុល្លារ

Liny Chan April 3, 2025 03/04/2025

(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋាននគរបាលទេសចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានចាប់ខ្លួនជនជាតិកាមេរ៉ូនម្នាក់ ក្រោយជំរិតទារប្រាក់ពីស្រ្តីជនជាតិឡាវជិត២០ម៉ឺនដុល្លារ ហើយបក្ខពួកមួយចំនួនទៀត បាននិងកំពុងរត់គេចខ្លួន។ យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលទេសចរណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ បានឲ្យដឹងថា ករណីបទឆបោក និងចាប់បង្ខាំង (ជំរិតទារប្រាក់) បានកើតហេតុនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នៅសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងសណ្ឋាគារ Poulo Wai Hotel & Apartment ដែលមានឈ្មោះ NOUTTHAVONG KHOUN ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិឡាវ។ ដោយឡែកជនល្មើសដែលត្រូវកម្លាំងនគរបាលចាប់ខ្លួនមានឈ្មោះ ASHU GEORGE EBOT ជនជាតិកាមេរ៉ូន (CAMEROON)។ របាយការណ៍របស់នាយកដ្ឋាននគរបាលទេសចរណ៍ បានឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ស្ត្រីជនជាតិឡាវរូបនេះ បានប្រគល់លុយសុទ្ធចំនួន ១០០,០០០ ដុល្លារ ឱ្យទៅបុរសជនជាតិស្បែកខ្មៅម្នាក់ ដែលស្ត្រីរងគ្រោះ អះអាងថា ជាសង្សាររបស់ខ្លួន និងបក្ខពួក […]

Apple នាំមុខការធ្លាក់ចុះភាគហ៊ុនដ៏ធំបំផុតក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាជាង ៦% បន្ទាប់ពីការប្រកាសពន្ធរបស់ ដូណាល់ ត្រាំ

Liny Chan April 3, 2025 03/04/2025

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ត្រូវបានគេរាយការណ៍មកថា បាននាំមុខក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យារងការធ្លាក់ចុះភាគហ៊ុនច្រើនជាងគេរហូតដល់ ៦% នៅក្នុងការជួញដូរនាព្រឹកថ្ងៃពុធ បន្ទាប់ពីប្រធានាធិបតីលោកដូណាល់ ត្រាំ បានប្រកាសពន្ធថ្មីចន្លោះពី ១០% ទៅ ៤៩% លើទំនិញនាំចូល។ នេះបើយោងតាមការចេញផ្សាយដោយ CNBC នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥។ របាយការណ៍បានបង្ហាញថា ប្រាក់ចំណូលរបស់ Apple ភាគច្រើនបានមកពីឧបករណ៍ដែលផលិតជាចម្បងនៅក្នុងប្រទេសចិន និងប្រទេសមួយចំនួននៅអាស៊ីផ្សេងទៀត។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន Nvidia ដែលត្រូវបានគេដឹងថា​ផលិត​បន្ទះ​ឈីប​​នៅ​តៃវ៉ាន់ និង​ដំឡើង​ប្រព័ន្ធ​បញ្ញា​សិប្បនិម្មិត​ AI របស់​ខ្លួន​នៅ​ម៉ិកស៊ិក និង​កន្លែង​ផ្សេង​ទៀត​បាន​ធ្លាក់​ចុះ​ប្រហែល ៤% ខណៈ​ក្រុមហ៊ុន​ផលិតរថយន្ត​អគ្គិសនី Tesla បានធ្លាក់ចុះ ៤.៥%។ មិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្សេងទៀតរួមមាន Alphabet, Amazon, និង Meta ក៏មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ផងដែរ ជាមួយនឹងការធ្លាក់ចុះចាប់ពី ២.៥% ទៅជាង ៥% ឯណោះ។ គួរជម្រាបថា លោក ត្រាំ បានប្រកាសពីពន្ធថ្មីលើទំនិញនាំចូលនៅរសៀលថ្ងៃពុធ ខណៈលោកបាននិយាយថា វានឹងក្លាយជា «ការប្រកាសឯករាជ្យភាពសេដ្ឋកិច្ច»។ ពន្ធគយរួមមានអត្រា ១០% […]

UPDATE: តួលេខអ្នកបាត់បង់ជីវិតកើនដល់ ៣០៨៥នាក់ របួស ៤៧១៥នាក់ និងបាត់ខ្លួន ៣៤១នាក់ ក្នុងគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា

Liny Chan April 3, 2025 03/04/2025

(ណៃពិដោ)៖ នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែមេសា រដ្ឋាភិបាលយោធានៃប្រទេសមីយ៉ាន់ម៉ា បានឱ្យដឹងថា តួលេខអ្នកស្លាប់ដោយសារមហន្តរាយរញ្ជួយផែនដី បានបន្តកើនលើស៣០០០នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ សេចក្តីថ្លែងការណ៍ពីអ្នកនាំពាក្យរបបសឹកមីយ៉ាន់ម៉ា បាននិយាយថា មកទល់ពេលនេះ ចំនួនមនុស្សស្លាប់នៅតែបន្តកើនឡើង គឺដល់ចំនួន៣០៨៥នាក់ ហើយ៣៤១នាក់បាត់ខ្លួន និងរបួស៤៧១៥នាក់ ក្រោយការវាយប្រហារគ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ កាលពី៦ថ្ងៃមុន។ គួរបញ្ជាក់ថា បើតាមអ្នកនាំពាក្យខាងលើ ក្រុមសង្រ្គោះនិងបុគ្គលិកផ្តល់ជំនួយ មកពីប្រទេសសរុបចំនួន១៧ បានមកចូលរួម​គាំទ្រ ប្រតិបត្តិការឆ្លើយតបមហន្តរាយរញ្ជួយដី ជាមួយជំនួយនិងសម្ភារផ្សេងៗជិត១០០០តោន។ អ្នកនាំពាក្យរដ្ឋាភិបាលយោធា បានបន្តថា កិច្ចប្រឹងប្រែងរុករកនិងជួយសង្រ្គោះ កំពុងតែបន្តប្រព្រឹត្តទៅ ហើយមីយ៉ាន់ម៉ា សូមសម្តែងការដឹងគុណជាពិសេស សម្រាប់កិច្ចខិតខំជួយរបស់សហគមន៍អន្តរជាតិ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News