អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច៖ កម្ពុជាកំពុងពិនិត្យយ៉ាងហ្មត់ចត់ចំពោះវិធានការដំឡើងពន្ធរបស់អាមេរិក ក្នុងការរកដំណោះស្រាយធានាឱ្យសេដ្ឋកិច្ចកម្ពុជាបន្តមានភាពប្រកួតប្រជែង
Liny Chan
April 3, 2025
03/04/2025
(ភ្នំពេញ)៖ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ប្រកាសដំឡើងពន្ធលើការនាំចូលទំនិញរបស់កម្ពុជារហូតដល់៤៩% លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា បច្ចុប្បន្ននេះ ក្រុមការងាររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងធ្វើការវាយតម្លៃយ៉ាងហ្មត់ចត់ចំពោះការកំណត់អត្រាពន្ធថ្មីនេះ ដើម្បីរកដំណោះស្រាយ ក្នុងការធានាថាសេដ្ឋកិច្ចកម្ពុជាបន្តមានភាពប្រកួតប្រជែង។ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ដែលត្រូវនឹងថ្ងៃទី២ ខែមេសានៅសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចកំណត់ពន្ធគយលើទំនិញនាំចូលពីកម្ពុជាប្រមាណ៤៩% ដែលកម្រិតខ្ពស់មួយ ដើម្បីជាការសងសឹក ខណៈកម្ពុជាយកពន្ធនាំចូលទំនិញពីសហរដ្ឋអាមេរិកវិញ ក្នុងកម្រិត៩៧%។ បើតាមលោកត្រាំ ការដំឡើងពន្ធនេះ នឹងចូលជាធរមាននៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ។ ជុំវិញករណីនេះ លោក មាស សុខសេនសាន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥នេះ យ៉ាងដូច្នេះថា «ក្រុមការងារបានពិនិត្យហើយពីកម្មវិបាកនៃការដំឡើងនេះ បន្ទាប់មកយើងនឹងមានវិធានការជាក់លាក់ និងហ្មត់ចត់បំផុត ដើម្បីជាដំណោះស្រាយ ធ្វើយ៉ាងម៉េចឱ្យធានាឱ្យសេដ្ឋកិច្ចរបស់យើងបន្តមានភាពប្រកួតប្រជែង និងប្រសើរ សម្រាប់កំណើន និងការងាររបស់ប្រជាពលរដ្ឋ»។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ […]