ព័ត៌មានជាតិ

លោក ត្រាំ ប្រកាសពន្ធគយ ២៥ភាគរយលើរថយន្ត ដែលនឹងជំរុញឱ្យកើតមានសង្គ្រាមពាណិជ្ជកម្មកាន់តែខ្លាំង

Liny Chan March 28, 2025 28/03/2025

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃពុធសប្តាហ៍នេះបានប្រកាសផែនការដំឡើងពន្ធគយដែលបានសន្យារហូតដល់ ២៥ភាគរយលើការនាំចូលរថយន្ត ដែលកាន់តែជំរុញឱ្យកើតមានសង្គ្រាមពាណិជ្ជកម្មពិភពលោកកាន់តែខ្លាំង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ អ្នកជំនាញក្នុងឧស្សាហកម្មរថយន្តរំពឹងថា វិធានការពន្ធគយនេះនឹងជំរុញឱ្យមានកំណើនតម្លៃរថយន្ត និងប៉ះពាល់ដល់ផលិតកម្មរថយន្ត។ លោក ត្រាំ បានត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រខណៈថ្លែងនៅក្នុងព្រឹត្តិការណ៍មួយនៅក្នុងការិយាល័យប្រធានាធីបតី Oval ថា៖ «អ្វីដែលយើងនឹងធ្វើគឺដកហូតពន្ធ ២៥ភាគរយទៅលើរថយន្តទាំងអស់ដែលមិនផលិតនៅក្នុងសហរដ្ឋអាមេរិក»។ លោកបានបន្ថែមថា៖ «យើងចាប់ផ្តើមជាមួយនឹងពន្ធមូលដ្ឋាន ២,៥ភាគរយ ជាអ្វីដែលយើងកំពុងអនុវត្ត ហើយនឹងកើនឡើងដល់ ២៥ភាគរយ»។ លោក ត្រាំ ដែលចាត់ទុកពន្ធជាឧបករណ៍មួយក្នុងការបង្កើនប្រាក់ចំណូលដើម្បីយកមកប៉ះប៉ូវការកាត់បន្ថយពន្ធដែលគាត់បានសន្យា និងដើម្បីស្តារមូលដ្ឋានឧស្សាហកម្មរបស់សហរដ្ឋអាមេរិកដែលបានធ្លាក់ចុះជាយូរមកហើយនោះ បាននិយាយថា ពន្ធនាំចូលថ្មីនេះនឹងចូលជាធរមាននៅថ្ងៃទី២ ខែមេសា ដែលជាកាលបរិច្ឆេទដូចគ្នាដែលគាត់គ្រោងនឹងប្រកាសពន្ធសងសឹកលើប្រទេសដែលទទួលខុសត្រូវចំពោះឱនភាពពាណិជ្ជកម្មអាមេរិកភាគច្រើន។ ការប្រមូលពន្ធគយថ្មីលើរថយន្តនេះនឹងចាប់ផ្តើមនៅថ្ងៃទី៣ ខែមេសា។ ក្រៅពីរថយន្តធុនតូច ពន្ធនេះក៏នឹងប៉ះពាល់ដល់រថយន្តដឹកទំនិញធុនស្រាលផងដែរ។ វិធានការថ្មីនេះនឹងលើកលែងគ្រឿងបន្លាស់រថយន្តដែលអនុលោមតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិក ម៉ិកស៊ិក និងកាណាដា ដែលលោក ត្រាំ បានចរចាក្នុងអំឡុងពេលអាណត្តិដំបូងរបស់គាត់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ផលិតករភាពយន្តល្បីមួយរបស់បរទេស សម្រេចយកទីតាំងប្រាសាទអង្គរវត្ត ដើម្បីថតវីដេអូបែបផ្សងព្រេង នាពេលខាងមុខ

Liny Chan March 28, 2025 28/03/2025

(ភ្នំពេញ)៖ ក្រុមហ៊ុន Bright Bay Creative បានសម្រេចយកប្រទេសកម្ពុជា ពិសេសប្រាសាទអង្គរវត្តជាទីតាំងថតវីដេអូបែបផ្សងព្រេងរបស់ខ្លួន ដោយផ្អែកលើកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយសង្គម សុវត្ថិភាពដ៏ល្អ រួមទាំងភាពល្បីល្បាញជាបេតិកភណ្ឌពិភពលោក បដិសណ្ឋារកិច្ចដ៏រួសរាយ និងរាក់ទាក់របស់ប្រជាជនកម្ពុជា។ ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឲ្យលោក MICHAEL W. FAHEY ផលិតករភាពយន្តពីក្រុមហ៊ុន Bright Bay Creative និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងគោរពស្នើសុំអនុសាសន៍ ព្រមទាំងកិច្ចសហការគាំទ្រលើ គម្រោងថតវីដេអូបែបផ្សងព្រេងនៅប្រាសាទអង្គរវត្ត និងតំបន់ផ្សេងៗទៀត ក្នុងខេត្តសៀមរាបនាពេលខាងមុខ។ ជាលទ្ធផលនៃជំនួបនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ ដែលមានសារៈសំខាន់ និងប្រកបដោយផ្លែផ្កានេះ លោករដ្ឋមន្ត្រី ហួត ហាក់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគំរោងវីដេអូ និងការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុនដែលបានជ្រើសរើសប្រទេសកម្ពុជា ជាទីតាំងថត និងសូមស្វាគមន៍ក្នុងការផ្តល់កិច្ចសហការគាំទ្រដល់ក្រុមហ៊ុន។ សូមបញ្ជាក់ថា ក្រុមហ៊ុនបានផលិតនូវវីដេអូស្តីពី ដំណើរផ្សងព្រេងក្នុងប្រទេសនានា ជាពិសេសតាមបណ្តាតំបន់បេតិកភណ្ឌពិភពលោកជាច្រើន ដោយរាល់វីដេអូនីមួយៗ ទទួលបានការទស្សនា និងតាមដានជិត២០០លាននាក់៕ ផ្ដល់សិទ្ធិដោយ៖ Fresh […]

កម្ពុជាទទួលបានចំណាត់ថ្នាក់ឈានមុខ ក្នុងការអនុវត្តគម្រោងរេដបូកនៅលើពិភពលោក

Liny Chan March 27, 2025 27/03/2025

(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសំដែងសេចក្តីត្រេកអរដោយលោកស្រី Salimata D. Follea តំណាងធនាគារពិភពលោកប្រចាំកម្ពុជា បានលើកឡើងថា «កម្ពុជាទទួលបានចំណាត់ថ្នាក់ ឈានមុខក្នុងការអនុវត្តគម្រោងរេដបូកនៅលើពិភពលោក»។ លោករដ្ឋមន្រ្តី និងតំណាងធនាគារពិភពលោក បានជួបសំដែងការគួសម និងពិភាក្សាការងារជាមួយក្រសួងបរិស្ថាន កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។ ក្នុងឱកាសនេះលោករដ្ឋមន្រ្តី បានថ្លែងថា ក្រសួងបរិស្ថានមានមោទកភាពយ៉ាងជ្រាលជ្រៅ ដែលទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ ចំពោះគម្រោងរេដបូកនៅកម្ពុជាក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត ដែលបានទាក់ទាញក្រុមហ៊ុន អន្តរជាតិធំៗ មកទិញឥណទានកាបូននៅកម្ពុជា និងទទួលបានថវិកាពីការលក់ឥណទានកាបូនយកមកអភិរក្សព្រៃឈើ និងអភិវឌ្ឍជីវភាពសហគមន៍ ព្រមទាំងទទួលបានបរិមាណឥណទានកាបូនសម្រាប់រាប់បញ្ចូល ទៅក្នុងផែនការនៃការកាត់បន្ថយការបំភាយ (NDC) សំដៅសម្រេចបាននូវចក្ខុវិស័យ «កម្ពុជាជាប្រទេសអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០»។   លោកបានបញ្ជាក់ថា ការទទួលបានចំណាត់ថ្នាក់ដ៏ល្អនេះ ត្រូវបានឆ្លុះបញ្ចាំងនូវគោលនយោបាយដ៏ត្រឹមត្រូវ និងកិច្ចខិតខំប្រឹងប្រែងដ៏សកម្មរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ជាមួយដៃគូ ស្ថាប័នពាក់ព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសប្រជាពលរដ្ឋ នៅក្នុងការចូលរួមអនុវត្តគម្រោងរេដូកនៅកម្ពុជា។ លើសពីនេះទៅទៀត កម្ពុជាក៏នឹងទទួលបាននូវការគាំទ្រពីមូលនិធិអាកាសធាតុបៃតងសកល (Green Climate Fund) ដែលគ្រោងនឹងផ្តល់ដល់កម្ពុជានូវចំនួន ៤០លានដុល្លា សម្រាប់អនុវត្តកម្មវិធីរេដបូកជាតិ នាសម័យសន្និសីទអង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុលើកទី២៩ COP29 នៅទីក្រុងបាគូ […]

ទីសក្ការបូជាប្រវតិ្តសាស្រ្ត Gounsa របស់កូរ៉េខាងត្បូង ត្រូវភ្លើងឆេះព្រៃបំផ្លាញ ខណៈមួយចំនួនទៀតកំពុងស្ថិតក្រោមការសង្រ្គោះ

Liny Chan March 27, 2025 27/03/2025

(សេអ៊ូល)៖ ភ្លើងឆេះព្រៃ បានបំផ្លាញប្រាសាទ Gounsa របស់កូរ៉េខាងត្បូង ដែលមានរចនាបថ kaleidoscope ជានិមិត្តសញ្ញានៃវិមានប្រវត្តិសាស្ត្រ និងជាប្រាសាទពុទ្ធសាសនា ឱ្យឆេះអស់រលីង នាថ្ងៃព្រហស្បតិ៍នេះ។ នេះបើយោងតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា ឆ្នាំ ២០២៥។ សំណង់នានានៅបរិវេណនៃប្រាសាទ ដែលសាងសង់ឡើងដំបូងដោយព្រះសង្ឃ ក្នុងឆ្នាំ ៦៨១ ត្រូវបានភ្លើងឆេះក្នុងសប្តាហ៍នេះ ខណៈភ្លើងឆេះព្រៃដ៏ធំបំផុតសម្រាប់កូរ៉េខាងត្បូងមិនធ្លាប់មាន បានលេបត្របាក់ព្រៃ និងទីក្រុងនានា។ ព្រះចៅអធិការ Deungwoon បានប្រាប់ Reuters ថា «សំណង់ប្រាសាទ និង​អដ្ឋិធាតុ​​ព្រះសង្ឃ​ដែលតម្កល់ទុកជាង​១៣០០​ឆ្នាំ​មក​នេះ ​បាន​បាត់​បង់អស់​ហើយ»។ Gounsa គឺជាតំបន់បេតិកភណ្ឌមួយក្នុងចំណោមតំបន់បេតិកភណ្ឌ ឬវត្ថុចំនួន ១៨នៅកូរ៉េខាងត្បូង ដែលត្រូវបានបំផ្លាញ ឬខូចខាតដោយសារតែភ្លើងឆេះព្រៃ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ។ យ៉ាងហោចណាស់សារីរិកធាតុចំនួន ១ ៥៦៦ ត្រូវបានយកចេញពីប្រាសាទសំខាន់ៗ រួមទាំង Gounsa និងផ្ទះគ្រួសារចាស់ៗនៅក្នុងតំបន់នេះ។ នៅឯភូមិ Hahoe Folk ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ អាជ្ញាធរបានដាក់ចេញនូវវិធានការទប់ស្កាត់ និងវិធានការផ្សេងៗទៀតទាំងអស់សង្ឃឹម ដើម្បីជួយសង្គ្រោះទីតាំងដែលដំបូលប្រក់ស័ង្កសី និងស្ថិតនៅលើផ្លូវកោងនៃទន្លេ […]

Trump បង្ហាញចំណាប់អារម្មណ៍កាត់បន្ថយពន្ធលើប្រទេសចិន ដើម្បីជួយដល់ដំណើរការទិញលក់ TikTok

Liny Chan March 27, 2025 27/03/2025

(បរទេស)៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបង្ហាញថា លោកអាចនឹងកាត់បន្ថយពន្ធលើប្រទេសចិន ដើម្បីជួយសម្រួលដល់កិច្ចព្រមព្រៀងដែលពាក់ព័ន្ធនឹងការលក់ប្រតិបត្តិការ TikTok របស់សហរដ្ឋអាមេរិក។ លោក Trump បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃពុធសប្តាហ៍នេះថាប្រទេសចិន «នឹងត្រូវដើរតួនាទីមួយ» ក្នុងការអនុម័តលើការដកខ្លួនចេញពី TikTok ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNBC។​ លោក Trump បានលើកឡើងថា «ប្រហែលជាខ្ញុំនឹងផ្តល់ឱ្យពួកគេនូវការកាត់បន្ថយពន្ធតិចតួច ឬអ្វីមួយដើម្បីធ្វើឱ្យវារួចរាល់»។ «TikTok គឺសំខាន់ ប៉ុន្តែរាល់ចំណុចនៅក្នុងពន្ធមានតម្លៃច្រើនជាង TikTok»។ បើទោះបីជាច្បាប់សន្តិសុខជាតិតម្រូវឱ្យ ByteDance ដកប្រតិបត្តិការរបស់ TikTok នៅសហរដ្ឋអាមេរិក ឬប្រឈមមុខនឹងការហាមឃាត់ដ៏មានប្រសិទ្ធភាពនៅក្នុងប្រទេសក៏ដោយ ប៉ុន្តែវាស្ថិតនៅក្នុងកណ្តាប់ដៃរបស់ Trump ដោយកាលពីខែមករាកន្លងទៅ លោកបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដែលពន្យាពេលកំណត់សម្រាប់កិច្ចព្រមព្រៀងនេះដល់ថ្ងៃទី០៥ ខែមេសា។ តែយ៉ាងណា បើតាមការលើកឡើងរបស់ Trump នៅថ្ងៃពុធនេះ បានបង្ហាញថាវាអាចទៅរួចដែលគាត់នឹងពន្យាពេលកំណត់ TikTok ម្តងទៀត។ Trump បានបន្តទៀតថា «យើងនឹងមានទម្រង់នៃកិច្ចព្រមព្រៀមួយ ប៉ុន្តែប្រសិនបើវាមិនទាន់ចប់ទេ វាមិនមេនជាកិច្ចព្រមព្រៀងធំនោះទេ»។ «យើងនឹងពង្រីកវា»។ គួរជម្រាបថា អនុប្រធានាធិបតីអាមេរិក លោក JD Vance បានប្រាប់ CNBC នៅដើមខែនេះថា គាត់មានទំនុកចិត្តថា កិច្ចព្រមព្រៀងទាក់ទងនឹងការលក់ TikTok […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត​ បង្ហាញរូ​បថតកាលពី ៤ឆ្នាំមុន នៅពេលកម្ពុជាប្រយុទ្ធប្រឆាំង នឹងការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍

Liny Chan March 27, 2025 27/03/2025

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ បានបង្ហាញរូ​បថតរបស់សម្តេចកាលពី៤ឆ្នាំមុន នៅពេលកម្ពុជាប្រយុទ្ធប្រឆាំង នឹងការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ ដែលពេលនោះសម្តេចមានសកម្មភាពដ៏មមារញឹក ក្នុងការរៀបចំមន្ទីរពេទ្យ ដើម្បីសង្គ្រោះអ្នកជំងឺកូវីដ១៩។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក សម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងទាំងស្រុងដូច្នេះថា៖ «មួយភ្លែតសោះ ៤ឆ្នាំកន្លងផុតទៅហើយ។ រូបថតនេះ គឺក្នុងពេលដែលខ្ញុំកំពុងដឹកនាំរៀបចំមន្ទីរពេទ្យហ្លួងម៉ែ (អតីតមន្ទីរពេទ្យស្ត្រីនគរទេព) ដើម្បីប្រែក្លាយជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ បន្ទាប់ពីបញ្ចប់ការរៀបចំមណ្ឌលព្យាបាលជំងឺ១៩ នៅសណ្ឋាគារ The Great Duke។ ខ្ញុំនៅចាំច្បាស់ថា នៅពេលនោះ គឺយើងកំពុងស្ថិតនៅក្នុងដំណាក់កាលមិនច្បាស់លាស់ អំពីអនាគតរបស់ប្រទេសជាតិ និងប្រជាជនយើងនៅឡើយ នៅក្នុងដំណាក់កាលដែលមានការឆ្លងនិងស្លាប់មនុស្សជាច្រើននៅតាមបណ្ដាប្រទេសនានាលើសាកលដោយសារជំងឺកូវីដ១៩។ដោយឡែកនៅព្រះរាជាណាចក្រកម្ពុជា ពេលនោះគឺជាដំណាក់កាលដំបូងនៃការឆ្លងរីករាលដាលនៅក្នុងសហគមន៍ ដែលមានអ្នកឆ្លងកើនឡើងយ៉ាងលឿន។ ជាក់ស្ដែងនៅរាជធានីភ្នំពេញ មានអ្នកឆ្លងជំងឺកូវីដ១៩ រាប់រយនាក់ក្នុងមួយថ្ងៃ ដែលមន្ទីរពេទ្យរបស់យើងមិនអាចរ៉ាប់រងបាន។ ទោះស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់អំពីការវិវឌ្ឍន៍នៃជំងឺកូវីដ១៩ នាពេលនោះក៏ដោយ អ្វីដែលច្បាស់សម្រាប់ខ្ញុំនាពេលនោះគឺ បើយើងនៅស្ងៀមមិនធ្វើអ្វីសោះ បញ្ហានិងមិនរលាយបាត់នោះទេ។ ផ្ទុយទៅវិញបញ្ហាអាចវិវឌ្ឍន៍កាន់តែធ្ងន់ធ្ងរទៅទៀត។ ហេតុដូច្នេះយើងមិនមានជម្រើសអ្វីក្រៅអំពីការប្រឈមផ្ទាល់ជាមួយនឹងបញ្ហា ហើយខិតខំចូលរួមដោះស្រាយទៅតាមលទ្ធភាពដែលយើងអាចធ្វើទៅបាន រួមទាំងការរៀបចំមណ្ឌលព្យាបាលកម្រិតស្រាល និងពេទ្យព្យាបាលកម្រិតធ្ងន់សម្រាប់ព្យាបាលនិងសង្គ្រោះជីវិតប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ១៩ ឱ្យអស់លទ្ធភាពតាមដែលអាចធ្វើទៅបាននៅពេលនោះ»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រសួងការងារ ប្រាប់សហគ្រាស គ្រឹះស្ថានទាំងអស់ ឱ្យអនុញ្ញាតឱ្យកម្មករនិយោជិត ឈប់សម្រាកដោយមានប្រាក់ឈ្នួល រយៈពេល៣ថ្ងៃ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី

Liny Chan March 27, 2025 27/03/2025

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់ដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ ឱ្យអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល រយៈពេល៤ថ្ងៃ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥ ខាងមុខនេះ ពោលគឺចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០២៥ និងត្រូវសម្របសម្រួលរៀបចំបើកប្រាក់ឈ្នួលខែមេសា ដែលកម្មករនិយោជិតត្រូវទទួលបានលើកទី១ ឱ្យបានមុនថ្ងៃឈប់សម្រាកនេះ។ ក្រសួងបានបញ្ជាក់ថា ក្នុងករណីមានការព្រមព្រៀងគ្នារវាងកម្មករនិយោជិតសាមីនិងនិយោជក ឬមានចែងក្នុងបទបញ្ជាផ្ទៃក្នុងរបស់ សហគ្រាស គ្រឹះស្ថានដែលត្រូវបានចុះទិដ្ឋាការដោយអធិការការងារ ឬអនុសញ្ញារួមដែលត្រូវបានចុះបញ្ជីនៅក្រសួង ការឈប់សម្រាករបស់កម្មករនិយោជិតអាចអនុវត្តនៅពេលណាមួយផ្សេងទៀត ដែលខុសពីថ្ងៃឈប់សម្រាកបុណ្យ ដូចមានកំណត់ក្នុងប្រកាសលេខ២១៨/២៤ ក.ប/ប្រ.ក.អ.ធ.ក ខាងលើ។ ចំពោះសហគ្រាស គ្រឹះស្ថានទាំងឡាយណា ដែលកម្មវត្ថុអាជីវកម្មមានចរិតលក្ខណៈសកល ត្រូវប្រព្រឹត្តទៅ ជាប្រចាំ និងមិនអាចបញ្ឈប់សកម្មភាពបាន ហើយការឈប់សម្រាកបុណ្យនៃកម្មករនិយោជិតទាំងអស់ព្រមគ្នាក្នុង ពេលតែមួយនាំឱ្យខូចប្រយោជន៍ដល់សាធារណជន ឬក៏ធ្វើឱ្យខូចដំណើរការរបស់សហគ្រាស គ្រឹះស្ថាន ម្ចាស់ ឬ នាយកសហគ្រាស គ្រឹះស្ថានត្រូវរៀបចំបែងចែកឱ្យកម្មករនិយោជិតបានឈប់សម្រាកទៅតាមថ្ងៃឈប់សម្រាកបុណ្យ ដោយផ្លាស់ប្តូរវេនគ្នា។ ប្រសិនបើការផ្លាស់ប្តូរវេនគ្នានេះ មិនអាចគាំទ្រដល់ដំណើរការអាជីវកម្មរបស់សហគ្រាស គ្រឹះស្ថាន ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាននិងតំណាងកម្មករនិយោជិតអាចពិភាក្សា និងព្រមព្រៀងគ្នាឱ្យ […]

រដ្ឋបាលលោក ដូណាល់ ត្រាំ គ្រោងបញ្ឈប់ការគាំទ្រមូលនិធិវ៉ាក់សាំង ដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍

Liny Chan March 27, 2025 27/03/2025

(វ៉ាស៉ីនតោន)៖ សេចក្តីរាយការណ៍ព័ត៌មានរបស់សារព័ត៌មានអាមេរិក New York Times កាលពីថ្ងៃពុធ ទី២៦ ខែមីនា បាននិយាយថា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងកាត់ផ្តាច់ការផ្តល់ជំនួយមូលនិធិ ដល់អង្គការសុខភាពអន្តរជាតិ Gavi ដែលជាអ្នកជួយផ្តល់វ៉ាក់សាំងឱ្យ​បណ្តាប្រទេសកំពុងអភិវឌ្ឈន៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ការសម្រេចចិត្តដូចខាងលើ មាននៅក្នុងឯកសារមួយ ដែលទីភ្នាក់ងារផ្តល់ជំនួយបរទេសរបស់សហរដ្ឋអាមេរិក គឺ USAID បានបញ្ជូនទៅកាន់សភាអាមេរិក កាលពីដើមសប្តាហ៍នេះ។ ឯកសារនោះ រៀបរាប់លម្អិតនូវជំនួយមូលនិធិផ្សេងៗ ដែល USAID គ្រោងបន្ត និងគ្រោងបញ្ឈប់។ ក្រៅពីនេះ អាមេរិកក៏គ្រោងកាត់បន្ថយការគាំទ្រភាគច្រើន សម្រាប់កម្មវិធីប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ផងដែរ ប៉ុន្តែនឹងរក្សាលំហូរមូលនិធិមួយចំនួន សម្រាប់ការព្យាបាលជំងឺអេដស៍ និងរបេង ក៏ដូចជាសម្រាប់ការផ្តល់ជំនួយស្បៀងអាហារ សម្រាប់ប្រទេសទាំងឡាយ ដែលប្រឈមមុខជាមួយជម្លោះ និងគ្រោះមហន្តរាយធម្មជាតិ។ យោងតាម New York Times បុគ្គលិកត្រឹម៨៦៩នាក់ប៉ុណ្ណោះ ក្នុងចំណោមបុគ្គលិកប្រមាណជាង៦០០០នាក់ របស់ USAID កំពុងបន្តការងាររបស់ខ្លួន។ រដ្ឋបាលលោក ត្រាំ បានសម្រេចរក្សាកិច្ចសន្យាផ្តល់ជំនួយរបស់ USAID […]

អ្នកនាំពាក្យក្រសួងបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជា ពុំមានអ្វីគួរឱ្យព្រួយបារម្ភដល់សុខភាពមនុស្សដូចការផ្សព្វផ្សាយលើបណ្តាញសង្គមមួយចំនួននោះទេ

Liny Chan March 27, 2025 27/03/2025

(ភ្នំពេញ)៖ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ បានចេញមកបកស្រាយ និងពន្យល់លម្អិតពីស្ថានគុណភាពខ្យល់នៅក្នុងកម្ពុជា ថាការប្រែប្រួលគុណស្ថានខ្យល់ប៉ុន្មានថ្ងៃនេះ ពុំមានអ្វីគួរឱ្យព្រួយបារម្ភដល់សុខភាពមនុស្សដូចការផ្សព្វផ្សាយលើបណ្តាញសង្គមមួយចំនួននោះទេ។ អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា៖ «ការផ្សព្វផ្សាយតាមវេបសាយ បរទេស ដែលបានផ្សាភ្ជាប់ជាមួយនឹងស្ថានភាពគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជា នៅកម្ពុជា គឺមានឧបករណ៍ត្រួតពិនិត្យគុណភាពខ្យល់នៅទូទាំងប្រទេស ដូច្នេះ ក្នុងន័យនេះការប្រែប្រួលគុណភាពខ្យល់ គឺមានកម្ពុជា នៅក្នុងរដូវប្រាំង ដែលធ្វើឱ្យមានការចេះព្រៃ […] តែសម្រាប់ការប្រែប្រួលគុណភាពខ្យល់នៅកម្ពុជា បានធូរស្បើយ ក្នុយរយៈពេល១ខែមកនេះ នៅកម្ពុជា មិនទាន់មានកំហាប់ភាគល្អិតនិចល លើសពីស្តង់ដារជាតិនោះទេ»។ លោក ខ្វៃ អាទិត្យា បានបញ្ជាក់ថា តាមរយៈទិន្នន័យនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ បង្ហាញថាកម្រិតភាគល្អិតនិចល PM2.5 បានឡើងលើសស្តង់ដាកំណត់ពោលគឺលើស ៥០មីក្រូក្រាមក្នុងមួយម៉ែត្រគូបខ្យល់ ដែលមានន័យថា សន្ទស្សន៍គុណភាពខ្យល់ស្ថិតក្នុងកម្រិត «ល្អ» ស្ថិតក្នុងសន្ទស្សន៍គុណភាពខ្យល់ពណ៌លឿង។ ក្នុងស្ថានភាពគុណភាពខ្យល់បែបនេះ មនុស្សទូទៅអាចធ្វើសកម្មភាពក្រៅផ្ទះធម្មតា។ អ្នកនាំពាក្យក្រសួងបរិស្ថាន សូមជម្រាបជូនព័ត៌មានទៅដល់សាធារណជនឱ្យបានជ្រាបថា ព័ត៌មានស្ដីពីគុណភាពខ្យល់ត្រូវបានផ្សព្វផ្សាយជាប្រចាំ នៅលើវេបសាយរបស់ក្រសួងបរិស្ថាន www.airquality.moe.gov.kh និងលើប្រព័ន្ធ APP ឈ្មោះ CGS SPA […]

សាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួន បុរសដែលបង្កើត Facebook Page ក្លែងក្លាយ បោ-កប្រាស់អ្នកដទៃ, ទទួលលុយបានហើយ តែមិនផ្ញើឥវ៉ាន់ឲ្យគេ

Liny Chan March 27, 2025 27/03/2025

(ភ្នំពេញ)​៖ សាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួន បុរសម្នាក់ដែលបង្កើត Facebook Page ក្លែងក្លាយ បោកប្រាស់អ្នកដទៃក្រោមរូបភាពផ្គត់ផ្គង់សាច់តាមហាង ទៅមណ្ឌលអប់រំកែប្រែទី១ (ម១)។ នេះបើតាមដីកាបង្គាប់ឲ្យឃុំខ្លួន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥។ ក្នុងដីកាបង្គាប់ឲ្យឃុំខ្លួន បានសម្រេចបង្គាប់៖ ១៖ ឲ្យភ្នាក់ងារមានសមត្ថកិច្ច នៃកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទ ដែលមានឈ្មោះ គឹម រដ្ឋា ភេទប្រុស កើតថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៨៨ (អាយុ៣៧ឆ្នាំ) ទៅមណ្ឌលអប់រំកែប្រែទី១ (ម១) ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់២៖ ឲ្យប្រធានមណ្ឌលអប់រំកែប្រែទី១ (ម១) ទទួលនិងឃុំខ្លួនជននេះ រហូតដល់មានបទបញ្ជាថ្មី សម្រេចផ្សេងពីនេះ។៣៖ ឲ្យគ្រប់ភ្នាក់ងារនៃកម្លាំងសាធារណៈទាំងអស់ សហការអនុវត្តឲ្យបានល្អនៅពេលដីកានេះ ត្រូវបាន បង្ហាញក្នុងករណីចាំបាច់។ សូមជម្រាបថា កម្លាំងនាយកដ្ឋាននគរបាលទេសចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចាប់ខ្លួនបុរសម្នាក់ដែលបង្កើត Facebook Page ក្លែងក្លាយ ដើម្បីបោកប្រាស់អ្នកដទៃ ក្រោមរូបភាពផ្គត់ផ្គង់សាច់តាមហាង តែនៅពេលទទួលលុយកក់ហើយ បានប្រើគ្រប់មធ្យោបាយដើម្បីផ្ដាច់ទំនាក់ទំនងជាមួយជនរងគ្រោះ ក្នុងនោះមានទាំងជនបរទេសផងដែរដែលរងគ្រោះ។ ការចាប់ខ្លួននេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជា និងការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ ស ថេត […]