ព័ត៌មានជាតិ

រដ្ឋបាលខេត្តបាត់ដំបង ត្រៀមរថយន្តក្រុង ៧៥គ្រឿង ដើម្បីជូនប្រជាពលរដ្ឋទៅស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំថ្មី ខាងមុខនេះ

Liny Chan March 26, 2025 26/03/2025

(បាត់ដំបង)៖ អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋជាមន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិត ដែលនឹងធ្វើដំណើរទៅលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ រដ្ឋបាលខេត្តបាត់ដំបង បានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុង ចំនួន ៧៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈជូនសាធារណជនរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដោយមិនបង់ប្រាក់សម្រាប់ការធ្វើដំណើរពីបាត់ដំបង-ភ្នំពេញ និងពីភ្នំពេញ-បាត់ដំបង។ តាមរយៈសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ការធ្វើដំណើរពីបាត់ដំបង-ភ្នំពេញ និងពីភ្នំពេញ-បាត់ដំបង មានដូចខាងក្រោម៖ ទី១៖ សម្រាប់ប្រជាពលរដ្ឋដែលនឹងធ្វើដំណើរពីភ្នំពេញ-បាត់ដំបង ដោយចេញដំណើរតាមផ្លូវជាតិលេខ៥ ចាប់ពីវេលាម៉ោង ៦:៣០នាទីព្រឹក ដល់ម៉ោង ១១:៣០នាទីព្រឹក នៅចំណតស្ថានីយរថយន្តក្រុងសួនច្បារឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ទី២៖ សម្រាប់ប្រជាពលរដ្ឋដែលនឹងធ្វើដំណើរពីបាត់ដំបង-ភ្នំពេញ ដោយចេញដំណើរតាមផ្លូវជាតិលេខ៥ ចាប់ពីវេលាម៉ោង ៦:៣០នាទីព្រឹក ដល់ម៉ោង […]

នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn ឆ្លងផុតការបោះឆ្នោតដកសេចក្ដីទុកចិត្ត នៅក្នុងសភា

Liny Chan March 26, 2025 26/03/2025

(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra នៅថ្ងៃពុធ ទី២៦ ខែមីនា​ បានឆ្លងផុតការបោះឆ្នោតដកសេចក្ដីទុកចិត្តនៅក្នុងរដ្ឋសភាយ៉ាងងាយស្រួល ហើយដែលនេះក៏បាន បង្ហាញដែរពីស្ថិរភាពនៃរដ្ឋាភិបាលចម្រុះរបស់លោកស្រី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោកស្រី Paetongtarn បានទទួលជ័យជម្នះដោយឆ្លងផុតការបោះឆ្នោតដកសេចក្ដីទុកចិត្តស្នើឡើងដោយគណបក្សប្រឆាំង ជាមួយសំឡេងគាំទ្រពីសមាជិករដ្ឋសភា ៣១៩ ក្នុងចំណោម ៤៨៨រូប ដែលមានវត្តមានក្នុងពេលបោះឆ្នោត។ គណបក្សប្រឆាំងបានអំពាវនាវឱ្យមានការបោះឆ្នោតដកសេចក្ដទុកចិត្តនេះឡើង ដោយចោទប្រកាន់លោកស្រី Paetongtarn ថាខ្វះចំណេះដឹងខាងសេដ្ឋកិច្ច គេចវេសបង់ពន្ធ គ្មានសមត្ថភាព ហើយធ្វើតាមការបង្គាប់បញ្ជាពីឪពុក គឺលោក Thaksin Shinawatra។ ប៉ុន្តែ លោកស្រី Paetongtarn មានអាយុ៣៨ឆ្នាំ បាននិយាយថាលោកស្រីកំពុងប្រឹងប្រែង ដឹកនាំប្រទេស ហើយថាលោកស្រីគួរតែត្រូវបានវិនិច្ឆយដោយការធ្វើការរបស់លោកស្រី មិនមែនដោយសារតែទំនាក់ទំនងគ្រួសាររបស់លោកស្រីនោះទេ។ គួរបញ្ជាក់ថា ការបោះឆ្នោតនៅថ្ងៃពុធនេះ បានបង្ហាញថាក្រុមចម្រុះរបស់លោកស្រី Paetongtarn នៅតែមានភាពរឹងមាំ និងមានស្ថិរភាព ដែលនេះអាចនិយាយបានថាក្នុងរយៈពេលខ្លី វាមានលទ្ធភាព ទាបដែលក្រុមចម្រុះអាចនឹងរង្គោះរង្គើរ ឬកើតមានវិបត្តិនយោបាយណាមួយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

នាយកដ្ឋាននគរបាលទេសចរណ៍ បង្ហាញគំរូពាក្យបណ្តឹង ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេស ក្នុងករណីចាញ់បោកជនខិលខូចតាមអនឡាញ

Liny Chan March 26, 2025 26/03/2025

(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលទេសចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញគំរូពាក្យបណ្តឹងចំនួនពីរ ជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេស នៅក្នុងករណីចាញ់បោកជនខិលខុចលើបណ្តាញសង្គមអនឡាញ ដែលកម្មង់ទិញឥវ៉ាន់ ប៉ុន្តែមិនទទួលបានឥវ៉ាន់ តាមការបញ្ជាទិញ។ នាយកដ្ឋាននគរបាលទេសចរណ៍ បានបញ្ជាក់ថា ករណីប្រជាពលរដ្ឋបានជួបករណីចាញ់បោកជនខិលខូចតាមអនឡាញនេះ សូម Print ពាក្យបណ្តឹងនេះដើម្បីបំពេញ រួចដាក់គ្រុបរបស់នាយកដ្ឋាន។ ជាមួយគ្នានេះ នាយកដ្ឋាននគរបាលទេសចរណ៍ ក៏ជូនដំណឹងឲ្យបងប្អូន អាចទំនាក់ទំនងមកដាក់ពាក្យបណ្តឹងបន្ថែមបាននៅការិយាល័យនីតិវិធី នៃនាយកដ្ឋាននគរបាលទេសចរណ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរៀងរាល់ម៉ោងធ្វើការ។ បើតាមលោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍, ក្រោយព័ត៌មាននៃការចាប់ខ្លួនជនបោកប្រាស់ម្នាក់ដែលបង្កើត Page Facebook ក្លែងក្លាយ ហើយឲ្យគេកម្មង់ទំនិញបង់លុយរួច តែមិនផ្ញើទំនិញឲ្យគេវិញនោះ ស្រាប់តែមានជនរងគ្រោះជាច្រើននាក់ បានធ្វើដំណើរទៅកាន់នាយកដ្ឋានទេសចរណ៍ដោយផ្ទាល់ ដើម្បីដាក់ពាក្យបណ្តឹងករណីឆបោកទាំងនេះ។ តាមការសម្រុកទៅដាក់ពាក្យបណ្តឹងទាំងនេះ បានបង្ហាញថា មានជនរងគ្រោះជាច្រើន បានចាញ់បោកគេតាមអនឡាញ តែពលរដ្ឋខ្លះបានខកបំណង ក្រោយបានដាក់ពាក្យបណ្តឹងនៅនាយកដ្ឋានជំនាញមួយចំនួន តែមិនមានចំណាត់ការ និងអូសបន្លាយពេលវេលា ទើបពួកគាត់ស្វែងរកការដាក់ពាក្យបណ្តឹងថ្មីឡើងវិញ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

បង្ក្រាបទីតាំងអាជីវកម្មរ៉ែមាសខុសច្បាប់ នៅស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ, សមត្ថកិច្ចចាប់ខ្លួនមនុស្ស ៤នាក់ បញ្ជូនទៅតុលាការ

Liny Chan March 25, 2025 25/03/2025

(ក្រចេះ)៖ មន្ទីររ៉ែ និងថាមពលខេត្តក្រចេះ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកអូរគ្រៀងសែនជ័យ បង្រ្កាបទីតាំងធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់មួយកន្លែង ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន៤នាក់ដើម្បីទៅសួរនាំ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥។ ការធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់នេះ នៅក្នុងទីតាំងចំការស្វាយចន្ទីមួយកន្លែង ស្ថិតក្នុងភូមិអូរពោ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ ប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងខាងលើនេះ គឺត្រូវបានអ្នកជំនាញធ្វើអាជីវកម្មរ៉ែមាស បែបអាណាធិបតេយ្យ ប្រមូលទិញអាចម៌ដីរ៉ែ ពីរណ្តៅដីនៅចំណុចត្រពាំងក្របី ស្រុកសំបូរ ទៅលក់ទៅឲ្យថៅកែជនជាតិចិនដើម្បីយកទៅ ចម្រាញ់ យកមាសដោយប្រើសារធាតុគីមី នៅក្នុងទីតាំងចំកាស្វាយចន្ទីខាងលើ។ ការធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់នៅចំណុចទីតាំងខាងលើ ពួកគេបានប្រើប្រាស់អាងទឹកគីមី ដើម្បីចម្រាញ់យកមាស ហើយទីតាំងនោះគឺត្រូវបានព័ទ្ធរបងហ៊ុំជិត និងដាក់ប៉ារ៉ាស់បិទផ្លូវមិនឲ្យមានអ្នកចេញចូលសេរីនោះឡើយ។ ក្រោយពីមានសេចក្តីរាយការណ៍, មន្ត្រីជំនាញមន្ទីររ៉ែ បានសហការជាមួយសមត្ថកិច្ចស្រុកអូរគ្រៀងសែនជ័យ ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្តក្រចេះ បានចុះទៅពិនិត្យមើលដល់ទីតាំងជាក់ស្ដែង និងបាននាំខ្លួនថៅកែជនជាតិចិនពីរនាក់ កម្មករម្នាក់ និងម្ចាស់ដីម្នាក់ទៀតបញ្ជូនទៅខេត្តដើម្បីបន្តការសួរនាំ។ មន្ត្រីជំនាញនៃមន្ទីរ៉ែ និងថាមពលខេត្តក្រចេះ បានឲ្យដឹងថា ករណីនេះ គឺបានឃាត់ខ្លួនមនុស្ស៤នាក់ បញ្ជូនទៅតុលាការដើម្បីធ្វើការសាកសួរ និងអនុវត្តនីតិវិធីច្បាប់ ដោយពិន័យអន្តរកាល។ ចំពោះទីតាំងធ្វើអាជីវកម្មរ៉ែនោះ មន្ត្រីជំនាញតម្រូវឲ្យម្ចាស់ទីតាំងសំអាតបរិស្ថានឡើងវិញ ដោយដាក់ថ្នាំបន្សាប ហើយកាយលុបទីតាំងនោះឲ្យត្រឡប់ដូចដើមធម្មតាវិញ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីណែនាំរក្សាសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

Liny Chan March 25, 2025 25/03/2025

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីណែនាំស្ដីពីការរក្សាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ក៏ដូចជារក្សាបាននូវប្រពៃណីជាតិ ទំនៀមទម្លាប់ និងវប្បធម៌ដ៏ល្អផូងរង់របស់ជាតិខ្មែរ។ ខាងក្រោមនេះ ជាសេចក្ដីណែនាំទាំងស្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រសួងសាធារណការ៖ ជនណាដែលជីកកប់ ជីកគាស់ ជីកលុង ឬចោះខួងផ្លូវថ្នល់ដោយគ្មានការអនុញ្ញាត ត្រូវផ្តន្ទាទោសតាមច្បាប់

Liny Chan March 25, 2025 25/03/2025

(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា យោងតាមច្បាប់ស្ដីពីប្រព័ន្ធទឹកកង្វក់ មាត្រា១០៤ បានចែងថា៖ ជនណាដែលជីកកប់ ជីកគាស់ ជីកលុង ឬចោះខួងផ្លូវថ្នល់ ដោយគ្មានការអនុញ្ញាតដូចមានចែងក្នុងមាត្រា៤៤នៃច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ (មួយ)ខែ ទៅ១(មួយ)ឆ្នាំ និងពិន័យជាប្រាក់ពី៤០០ ០០០ (បួនសែន) រៀល ទៅ៤ ០០០ ០០០ (បួនលាន) រៀល។ មាត្រា៤៤. ការជីកកប់ ការជីកគាស់ ឬការជីកលុង និងការចោះខួងផ្លូវថ្នល់ ដើម្បីតភ្ជាប់ជាមួយបណ្តាញលូ នៅត្រង់ចំនុចណាមួយត្រូវស្នើសុំការអនុញ្ញាតពីសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ និងត្រូវបំពេញលក្ខខណ្ឌខាងក្រោម៖ * ចៀសវាងប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធលូ ឬហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងទៀត* ដោះស្រាយជាបន្ទាន់ចំពោះការរំខាននានា មុននឹងបន្តអនុវត្តការងារ* តភ្ជាប់ជាមួយបណ្តាញលូឱ្យស្របតាមបទប្បញ្ញត្តិបច្ចេកទេសប្រព័ន្ធទឹកកខ្វក់និងសាកល្បងបង្ហូរ ទឹកកខ្វក់ បន្ទាប់ពីការតភ្ជាប់ជាមួយបណ្តាញលូរួចរាល់* សម្រួលសណ្តាប់ធ្នាប់ចរាចរណ៍ បង្ការឧបទ្ទវហេតុផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ និងគោរពតាមការណែនាំរបស់ភ្នាក់ងារមានសមត្ថកិច្ច ឬវិស្វករទទួលបន្ទុក* រៀបចំទីតាំងឱ្យមានស្ថានភាពដូចដើមវិញ ឬល្អជាងស្ថានភាពដើម៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ជប៉ុនផ្តល់សំណង ១.៤លានដុល្លារ ដល់បុរសដែលបានជាប់ទោសប្រ-ហារជីវិត អស់រយៈពេលយូរបំផុត ទាំងគ្មានកំហុស

Liny Chan March 25, 2025 25/03/2025

(តូក្យូ)៖ បុរសជប៉ុនម្នាក់ ដែលត្រូវបានតុលាការកាត់ឱ្យជាប់ពិរុទ្ធទាំងគ្មានកំហុសពីបទឃាតកម្ម និងជាបុគ្គលដែលបានជាប់ទោសប្រហារជីវិត អស់រយៈពេលយូរបំផុតនៅលើពិភពលោក ត្រូវបានអាជ្ញាធរជប៉ុនសម្រេចផ្តល់ប្រាក់សំណង ចំនួន១.៤លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ តុលាការជប៉ុននៅទីក្រុង Shizuoka បានសម្រេចថា លោក Iwao Hakamada នឹងត្រូវទទួលបានថវិកាសរុប២១៧ ៣៦២ ៥០០យេន (១.៤លានដុល្លារអាមេរិក) ដើម្បីជាការសងជំងឺចិត្ត។ កាលពីខែកញ្ញា ឆ្នាំ២០២៤ តុលាការដដែល បានចេញសេចក្តីសម្រេចថា លោក Hakamada មិនមានទោសកំហុសឡើយ ក្នុងការជំនុំជម្រះក្តីសាជាថ្មី ក្រោយរកឃើញថា ភស្តុតាងប្រឆាំងនឹងរូបលោក តាមពិតត្រូវបានក្លែងបន្លំ។ លោក Hakamada ដែលឥឡូវមានអាយុ៨៩ឆ្នាំទៅហើយ ត្រូវបានផ្តន្ទាទោសប្រហារជីវិត នៅឆ្នាំ១៩៦៨ ពាក់ព័ន្ធករណីឃាតកម្មលើមនុស្ស៤នាក់ កាលពីឆ្នាំ១៩៦៦។ រូបលោកត្រូវបានដោះលែងចេញពីពន្ធនាគារ កាលពីឆ្នាំ២០១៤ ដើម្បីរង់ចាំលទ្ធផលនៃការជំនុំជម្រះក្តីឡើងវិញ។ គួរបញ្ជាក់ថា រយៈពេលជាប់ទោសប្រហារជីវិតរបស់លោក Iwao Hakamada គឺយូរជាងគេបង្អស់នៅលើពិភពលោក។ ក្រុមមេធាវី​របស់លោក យល់ឃើញថា ប្រាក់ចំណងចំនួន ១.៤លានដុល្លារនោះ គឺមិនទាន់ស័ក្តិសមនូវការឈឺចាប់ដែលរូបលោក បានទទួលរងឡើយ។ លោក Hakamada គឺជាអ្នកជាប់ទោសប្រហារជីវិតទី៥ […]

រកឃើញកំណត់ត្រាថ្មីសម្រាប់ពិភពលោកនៃប្រភេទខ្យងគោក នៅភ្នំបាណន់ ខេត្តបាត់ដំបង

Liny Chan March 25, 2025 25/03/2025

(ភ្នំពេញ)៖ ខ្យងឧទយាទិត្យ Clostophis udayaditinus ត្រូវបានរកឃើញ និងទទួលស្គាល់ថាជាប្រភេទខ្យងគោកថ្មីសម្រាប់វិទ្យាសាស្រ្ត ដែលត្រូវបានរកឃើញនៅភ្នំបាណន់ ក្នុងខេត្តបាត់ដំបង។ ខ្យងនេះត្រូវបានគេដាក់ឈ្មោះឱ្យថា ខ្យងឧទយាទិត្យ គឺដើម្បីឧទ្ទិសដល់ព្រះបាទឧទយាទិត្យវរ្ម័នទី២ គឺដើម្បីឧទ្ទិសដល់ព្រះបាទឧទយាទិត្យវរ្ម័នទី២ (១០៥០ -១០៦៦) ដែលជាព្រះរាជាខ្មែរ ដំបូងគេដែលបានកសាងប្រាសាទភ្នំបាណន់ នៅលើកំពូលភ្នំបាណន់។ ការស្រាវជ្រាវត្រូវបានធ្វើឡើងកាលពីឆ្នាំ២០២៤ ដោយអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា សហការជាមួយក្រសួងបរិស្ថាន និងក្រុមអ្នកជំនាញពីសាកលវិទ្យាល័យChulalongkorn សាកលវិទ្យាល័យ Mahidol និងសាកលវិទ្យាល័យ Khon Kaenនិងគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) តាមរយៈគម្រោង Bcoming។ តាមការសិក្សា កន្លងមកពីតំបន់ភ្នំថ្មកំបោរ ប្រទេសកម្ពុជា គេបានកត់ត្រាខ្យងគោកចំនួន១៣ប្រភេទ ពីពួក(Genus)ចំនួន៥ ក្នុងនោះក៏មិនទាន់មានពួក “Clostophis”នេះដែរ។ ដូចនេះការសិក្សារបស់យើងក៏បានបញ្ជាក់អំពីការរកឃើញនូវប្រភេទខ្យងគោកកំណត់ត្រាថ្មីសម្រាប់ពិភពលោក និងក៏បានបង្កើតនូវកំណត់ត្រាពួកថ្មីសម្រាប់ប្រទេសកម្ពុជាផងដែរ។ សូមបញ្ជាក់ផងដែរថា ខ្យងគោកពួក Clostophis ជាពួកខ្យងដែលមានទំហំតូច (ជាទូទៅតូចជាង២មីលីម៉ែត្រ) ហើយខ្យងឧទយាទិត្យClostophis udayaditinus គឺជាខ្យងទី២០ នៃពួក Clostophis ដែលត្រូវបានគេរកឃើញ។ តំបន់ទេសភាពភ្នំថ្មកំបោរ នៅប្រទេសកម្ពុជាសម្បូរ ទៅដោយប្រភេទសត្វ ដែលមានវត្តមានតែនៅក្នុងតំបន់ទាំងនេះ (Endemic)។ ការរកឃើញនេះមានសារសំខាន់ […]

Co-CEO របស់ Samsung លោក Han Jong-hee បានទទួលមរណភាពហើយ ដោយសារគាំងបេះដូង

Liny Chan March 25, 2025 25/03/2025

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង Samsung Electronic បានជូនដំណឹងនៅព្រឹកថ្ងៃអង្គារសប្តាហ៍នេះថា អនុប្រធាន និងជានាយកប្រតិបត្តិ (co-CEO) លោក Han Jong-hee បានទទួលមរណភាពហើយក្នុងអាយុ ៦៣ឆ្នាំ ដោយសារគាំងបេះដូង។ លោក Han គឺជាតួអង្គសំខាន់នៅក្នុងក្រុមហ៊ុន Samsung ដោយមើលការខុសត្រូវផ្នែកគ្រឿងអេឡិចត្រូនិក និងឧបករណ៍ចល័ត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។ អ្នកនាំពាក្យក្រុមហ៊ុន Samsung បាននិយាយថា លោក Han បានទទួលមរណៈភាពនៅមន្ទីពេទ្យនៅថ្ងៃអង្គារនេះ ខណៈកំពុងសម្រាកព្យាបាលដោយសារជំងឺគាំងបេះដូង។​ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា អ្នកស្នងតំណែងនៅមិនទាន់ត្រូវបានសម្រេចនៅឡើយនោះទេ។ ដំណឹងនៃការទទួលមរណៈភាពរបស់លោក បានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុន​ Samsung ធ្លាក់ចុះនៅក្នុងការជួយដូរនេាពេលព្រឹកនេះ។ លោក Han បានចូលរួមជាមួយនឹង​ Samsung គិតមកទល់ពេលនេះជិត ៤០ឆ្នាំហើយ ចាប់តាំងពីឆ្នាំ១៩៨៨ ខណៈភាពជាអ្នកដឹកនាំរបស់លោកបានជួយរក្សាតំណែង Samsung ជាម៉ាកទូរទស្សន៍លេខ ១ របស់ពិភពលោកក្នុងរយៈពេល ១៩ ឆ្នាំជាប់ៗគ្នា។ ទន្ទឹមនឹងនេះ លោក Han […]