ព័ត៌មានជាតិ

ចិន ប្រកាសវិធានការពន្ធគយសងសឹក ប្រឆាំងផលិតផលកសិកម្មរបស់អាមេរិក

Liny Chan March 4, 2025 04/03/2025

(វ៉ាស៉ីនតោន)៖ នៅថ្ងៃអង្គារ ទី៤ ខែមីនា ចិនបាននិយាយថា ខ្លួននឹងដាក់វិធានការពន្ធគយថ្មីលើទំនិញជាច្រើនមុខ នៃផលិតផលកសិកម្មនាំចូលពីសហរដ្ឋអាមេរិក នៅសប្តាហ៍ក្រោយ ដើម្បីជាការសងសឹកប្រឆាំងការដំឡើងពន្ធ ដោយទីក្រុងវ៉ាស៉ីនតោន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ទីក្រុងប៉េកាំង បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ការយកពន្ធបន្ថែម១៥ភាគរយ នឹងត្រូវដាក់ទៅលើសាច់មាន់ ស្រូវសាលី ពោត និងកប្បាសរបស់អាមេរិក ហើយពន្ធបន្ថែម១០ភាគរយ នឹងត្រូវដាក់ទៅលើដំណាំស្ពៅ សណ្តែកសៀង សាច់ជ្រូក សាច់គោ គ្រឿងសមុទ្រ ផ្លែឈើ បន្លែ និងផលិតផលផ្សេងៗ ដែលធ្វើចេញពីទឹកដោះគោ។ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញបទបញ្ជាដំឡើងពន្ធ ដែលពីដំបូង១០ភាគរយ ឱ្យដល់២០ភាគរយ លើទំនិញនាំចូលពីប្រទេសចិន ខណៈពន្ធ២០ភាគរយថ្មីនេះទៀតសោត គឺជាការបន្ថែមពីលើពន្ធដែលមានរួចស្រាប់ លើទំនិញផ្សេងៗរបស់ចិន។ គួរបញ្ជាក់ថា អមជាមួយការប្រកាសវិធានការពន្ធសងសឹកខាងលើ ចិនបានថ្កោលទោសការដំឡើងពន្ធលក្ខណៈឯកតោភាគីរបស់​សហរដ្ឋអាមេរិក ហើយក្រសួងពាណិជ្ជកម្មចិន បាននិយាយថា ខ្លួននឹងដាក់ពាក្យបណ្តឹងសាជាថ្មី ទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក WTO ជុំវិញការដំឡើងពន្ធថ្មីបន្ថែម១០ភាគរយនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

វិធានការពន្ធគយរបស់លោក ត្រាំ ប្រឆាំងប្រទេសកាណាដា ម៉ិកស៉ិក និងចិន ចូលជាធរមាន

Liny Chan March 4, 2025 04/03/2025

(វ៉ាស៉ីនតោន)៖ នៅថ្ងៃអង្គារ ទី៤ ខែមីនា វិធានការយកពន្ធ២៥ភាគរយ របស់លោកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លើការនាំចូលពីប្រទេសម៉ិកស៉ិកនិងកាណាដា បានចូលជាធរមានហើយ រួមជាមួយការដំឡើងពន្ធទ្វេដង លើទំនិញរបស់ចិនដល់ ២០ភាគរយ ខណៈវាជាការចាប់ផ្តើមជម្លោះពាណិជ្ជកម្មថ្មី ជាមួយដៃគូពាណិជ្ជកម្មកំពូលទាំង៣ របស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ ការចូលជាធរមាននេះ គឺប៉ុន្មានម៉ោងបន្ទាប់ពីលោក ត្រាំ បានប្រកាសថា ប្រទេសទាំង៣ បានបរាជ័យធ្វើសកម្មភាពគ្រប់គ្រាន់ ដើម្បីទប់ស្កាត់លំហូរនៃថ្នាំញៀនដ៏គ្រោះថ្នាក់ គឺ fentanyl ព្រមទាំងសមាសធាតុផ្សំនៃថ្នាំនេះ ចូលមកកាន់អាមេរិក។ អស់រយៈពេលប្រមាណ៣ទសវត្សរ៍ កាណាដានិងម៉ិកស៉ិក ទទួលបានទំនាក់ទំនងពាណិជ្ជកម្ម ដែលសឹងគ្មានការយកពន្ធទាំងស្រុង ជាមួយសហរដ្ឋអាមេរិក។ នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau បាននិយាយថា ទីក្រុងអូតាវ៉ា នឹងឆ្លើយតបទៅវិញភ្លាមៗ ជាមួយការយកពន្ធ ២៥ភាគរយ លើទំនិញនាំចូលពីសហរដ្ឋអាមេរិក ទំហំ៣០ពាន់លានដុល្លារកាណាដា ឬស្មើនឹង២០.៧លានដុល្លារអាមេរិក ហើយនឹងដាក់លើទំនិញ១២៥ពាន់លានដុល្លារកាណាដាទៀត ប្រសិនបើពន្ធរបស់លោក ត្រាំ នៅតែបន្តអនុវត្ត ក្រោយរយៈពេល ២១ថ្ងៃ។ ចំណែក ប្រធានាធិបតីម៉ិកស៉ិក […]

ស្នងការនគរបាលរាជធានីភ្នំពេញ បន្ដដាក់ចេញវិធានការម៉ឺងម៉ាត់លើការបង្ការ ទប់ស្កាត់ បង្ក្រាប និងផ្សព្វផ្សាយអប់រំ ដើម្បីកុំឲ្យក្មេងទំនើងងើបឡើងវិញ

Liny Chan March 4, 2025 04/03/2025

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបន្ដដាក់ចេញវិធានការម៉ឺងម៉ាត់លើការងារបង្ការ ទប់ស្កាត់ បង្ក្រាប និងផ្សព្វផ្សាយអប់រំ ដើម្បីកុំឲ្យករណីក្មេងទំនើងងើបឡើងវិញក្នុងមូលដ្ឋាន។ ក្នុងកិច្ចសម្ភាសនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានធ្វើការកត់សម្គាល់ឃើញថា មួយរយៈពេលចុងក្រោយនេះ សភាពការណ៍ក្មេងទំនើងនៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ត្រូវគ្រប់គ្រងបានទាំងស្រុងមិនមានការបង្កការអុកឡុក ឬប្រើប្រាស់អំពើហិង្សាកើតឡើងឡើយ។ បើតាមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ, ស្ថានភាពនៃការស្ងប់ស្ងាត់របស់ក្រុមក្មេងទំនើងនេះ ដោយសារការដាក់ចេញវិធានការចំគោលដៅ និងមានប្រសិទ្ធភាពរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយបន្ដអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ ផ្អែកតាមរបាយការណ៍ បានឲ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ក្រាបក្រុមក្មេងទំនើងចំនួន៣៦ករណី ឃាត់ខ្លួនមនុស្ស៣៦៦នាក់ ក្នុងនោះរួមមាន៖ * ហិង្សាកាប់ប្លន់យកម៉ូតូ ចំនួន២ករណី ឃាត់ខ្លួនមនុស្ស១១នាក់* ហិង្សាកាប់វាយឲ្យរបួស ចំនួន២៨ករណី ឃាត់ខ្លួនមនុស្ស១១៧នាក់* កាប់ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ ចំនួន៤ករណី ឃាត់ខ្លួនមនុស្ស១០នាក់* កាន់កាប់អាវុធខុសច្បាប់ ចំនួន២ករណី ឃាត់ខ្លួនមនុស្ស៤នាក់។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ […]

ក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី កោះហៅពិធីករប្រដាល់ដែលប្រើពាក្យសម្តីលេបខាយ បៀតបៀន លើ នារី Model មកណែនាំ និងធ្វើលិខិតសុំទោស

Liny Chan March 4, 2025 04/03/2025

នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ នេះ, ក្រុមការងារនៃក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី ដឹកនាំដោយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្របសម្រួលនិងដឹកនាំកិច្ចប្រជុំពិនិត្យលើក្រមសីលធម៌វិជ្ជាជីវៈ និងការប្រើប្រាស់ពាក្យសម្តីលេបខាយ បៀតបៀនលើស្ត្រីភេទរបស់ឈ្មោះ ជួប វុត្ថា ពិធីករកីឡាប្រដាល់ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្អូនស្រី ឆឹង ច័ន្ទមុនីរស្មី តាមរយៈវីដេអូដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥។ ជាលទ្ធផល៖ ពិធីករឈ្មោះ ជួប វុត្ថា ហៅ MC Vutha បង្ហាញការសោកស្តាយនិងសូមអភ័យទោសជាសាធារណៈចំពោះប្អូនស្រី ឆឹង ច័ន្ទមុនីរស្មី និងស្ត្រីគ្រប់រូបព្រមទាំងសាធារណជនចំពោះកំហុសឆ្គងដោយខ្វះការពិចារណាទៅកាន់ស្ត្រី ដែលធ្វើឱ្យប៉ះពាល់កិត្តិយសស្ត្រី។ ខាងក្រោមនេះ ជាលិខិតសូមទោសជាសាធារណៈរបស់ពិធីករ ជួប វុត្ថា ហៅ MC Vuth ៖ ប្រភព៖ ក្រសួងព័ត៌មាន

អាកាសចរស៊ីវិលកម្ពុជា៖ ការផ្សព្វផ្សាយថា «អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លក់ឥវ៉ាន់តម្លៃត្រឹម ៨,៣៥៩រៀល» គឺជាព័ត៌មានក្លែងក្លាយ, សូមកុំចុចលីងប្រយ័ត្នរងការឆបោក !

Liny Chan March 4, 2025 04/03/2025

(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា ​រដ្ឋលេខធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ បានចេញច្រានចោលទាំងស្រុង ចំពោះការផ្សាយព័ត៌មានថា «អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានសម្អាតឃ្លាំង និងលក់ឥវ៉ាន់ដែលបាត់ក្នុងតម្លៃ ៨,៣៥៩រៀល» គឺជាព័ត៌មានក្លែងក្លាយ។ ការច្រានចោលនេះ បន្ទាប់ពីមានទំព័រហ្វេសប៊ុកមួយ ដែលមានឈ្មោះថា «Phnom Penh Airport» បានបង្ហោះថា «អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានលក់អីវ៉ាន់ដែលបាត់ត្រឹមតែ 8,359៛។ ជារៀងរាល់ឆ្នាំ ឃ្លាំងនៅអាកាសយានដ្ឋានភ្នំពេញ កកកុញនូវវ៉ាលីដែលបាត់ ឬភ្លេចជាច្រើន ដែលអាកាសយានដ្ឋាន អាចបោះចោលបន្ទាប់ពីរក្សាទុកបានប្រាំមួយខែ។ ដើម្បី​ជៀស​វាង​ការ​ចំណាយ​លើ​ការ​ចោល​អីវ៉ាន់ ​ដែល​បាត់​នោះ​បាន​សម្រេច​លក់​វា​ក្នុង​តម្លៃ​ជា​និមិត្ត​រូប​ចំនួន ៨៣៥៩ ៛។ បញ្ជាទិញឥឡូវនេះ»។ លោក ស៊ីន ចាន់សិរីវុត្ថា បានគូសបញ្ជាក់ថា នេះជាគឺជាព័ត៌មានក្លែងដែលបង្កើតឡើង ដោយក្នុងជនខិលខូច ក្នុងបំណងបោកប្រាស់ប្រជាពលរដ្ឋ។ ហើយករណីនេះក៏ជាការបង្ខូចកេរ្តិ៍ឈ្មោះ ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញផងដែរ​។ សូមប្រជាពលរដ្ឋកុំជឿទៅលើការផ្សព្វផ្សាយ របស់ទំព័រហ្វេសប៊ុកនេះ។ បើតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ការបង្ហោះព័ត៌មានក្លែងក្លាយនេះ ជាប្រភេទ ការឆបោកបន្លំ PHISHING ដែលឱ្យប្រជាពលរដ្ឋ […]

លោក JD Vance៖ ផ្ដល់អត្ថប្រយោជន៍សេដ្ឋកិច្ចឱ្យអាមេរិកនៅអ៊ុយក្រែន គឺជាការធានាសន្តិសុខ

Liny Chan March 4, 2025 04/03/2025

(វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតីអាមេរិក លោក JD Vance បាននិយាយថាការផ្ដល់អត្ថាប្រយោជន៍សេដ្ឋកិច្ចសម្រាប់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងប្រទេសអ៊ុយក្រែន ប្រៀបបានដូចជាការធានាសន្តិសុខមួយ ដល់ប្រទេសដែលត្រូវបានរុស្ស៉ីឈ្លានពានចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News កាលពីថ្ងៃចន្ទ ទី៣ ខែមីនា លោក JD Vance បានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើអ្នកចង់បានការធានាសន្តិសុខពិតប្រាកដ ប្រសិនបើអ្នកពិតជាចង់បាន ការធានាថាលោក វ្ល៉ាឌីមៀ ពូទីន នឹងមិនឈ្លានពានអ៊ុយក្រែនសាជាថ្មី នោះការធានាសន្តិសុខដ៏ល្អបំផុតគឺផ្ដល់អត្ថាប្រយោជន៍សេដ្ឋកិច្ចឱ្យសហរដ្ឋអាមេរិក នៅអ៊ុយក្រែន»។ តាមលោក JD Vance ការផ្ដល់អត្ថាប្រយោជន៍សេដ្ឋកិច្ចនេះ គឺជាការធានាសន្តិសុខល្អជាងកងទ័ព ២០ ០០០នាក់ មកពីបណ្ដាប្រទេសមួយចំនួនដែលមិនធ្លាប់ប្រយុទ្ធក្នុងសង្រ្គាមអស់រយៈពេលជាង ៣០ ឬ៤០ឆ្នាំមកនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រុមហ៊ុនអាកាសចរណ៍តួកគី នឹងបើកជើងហោះហើរពីទីក្រុងអ៊ីស្តង់ប៊ូល មកកាន់រាជធានីភ្នំពេញ នៅចុងឆ្នាំ២០២៥នេះ

Liny Chan March 4, 2025 04/03/2025

(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍តួកគី (Turkish Airlines) បានប្រកាសថា ខ្លួននឹងចាប់ផ្តើមបើកជើងហោះហើរពីទីក្រុងអ៊ីស្តង់ប៊ូល មកកាន់រាជធានីភ្នំពេញ ប្រទេសកម្ពុជា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។ សេចក្តីប្រកាសព័ត៌មានរបស់ Turkish Airlines ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះបានបញ្ជាក់ថា ជាមួយនឹងទិសដៅថ្មីនេះ កម្ពុជានឹងក្លាយជាប្រទេសទី៧ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយទីក្រុងភ្នំពេញនឹងក្លាយជាទីក្រុងទី១១ ក្នុងតំបន់ ដែលបម្រើជើងហោះហើរ ដោយក្រុមហ៊ុនអាកាសចរណ៍តួកគី។ ជាមួយគោលដៅកែលម្អទំនាក់ទំនងពាណិជ្ជកម្មរវាងតួកគី និងកម្ពុជា និងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចនៃគោលដៅថ្មី របស់ក្រុមហ៊ុនអាកាសចរណ៍តួកគី ជើងហោះហើរភ្នំពេញនឹងពង្រីកបណ្តាញរបស់ក្រុមហ៊ុនអាកាសចរណ៍ពិភពលោក ទៅកាន់ទីក្រុងចំនួន ២០ និងអាកាសយានដ្ឋានចំនួន ២១។ ផ្លូវហោះហើរថ្មីនេះនឹងផ្តល់ជូនភ្ញៀវរបស់ក្រុមហ៊ុនអាកាសចរណ៍តួកគី នូវភាពងាយស្រួលឆ្ពោះទៅកាន់គោលដៅសំខាន់ៗក្នុងតំបន់។ ក្រុមហ៊ុនអាកាសចរណ៍តួកគី នឹងដំណើរការជើងហោះហើរ ទៅកាន់ទីក្រុងភ្នំពេញតាមរយៈទីក្រុងបាងកក។ តាមកាលវិភាគ ៣ដងក្នុងមួយសប្តាហ៍ ជើងហោះហើរនឹងចេញដំណើរពីទីក្រុងអ៊ីស្តង់ប៊ូល មកកាន់ទីក្រុងភ្នំពេញ នៅរៀងរាល់ថ្ងៃពុធ សុក្រ និងថ្ងៃអាទិត្យ ខណៈដែលជើងហោះហើរពីភ្នំពេញ ទៅអ៊ីស្តង់ប៊ូល នឹងដំណើរការនៅរៀងរាល់ថ្ងៃចន្ទ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍។ លោកសាស្រ្តាចារ្យ Ahmet Bolat […]

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលស្វាគមន៍គ្រប់ធាតុផ្សំទាំងអស់ ទោះអ្នកស្រាវជ្រាវនោះក្នុងកម្រិតតូច ឬធំយ៉ាងណាក្ដី ដើម្បីជាចំណែកក្នុងការដោះស្រាយ

Liny Chan March 4, 2025 04/03/2025

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលស្វាគមន៍គ្រប់ធាតុផ្សំទាំងអស់ ទោះអ្នកស្រាវជ្រាវនោះក្នុងកម្រិតតូច ឬធំយ៉ាងណាក្ដី ដើម្បីជាចំណែកក្នុងការដោះស្រាយបញ្ហានានា ឱ្យបានទាន់ពេលវេលា។ ការថ្លែងបែបនេះ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលាម្តេចបានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ស្ដីពី «យុទ្ធសាស្ដ្រកំណើនថ្មីរបស់កម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្ដរជាតិ»។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «អ៊ឹចឹងខ្ញុំសូមលើកទឹកចិត្តអ្នកដែលចូលរួម ដើម្បីពិភាក្សាគ្នាឱ្យបានផុសផុស ទស្សនៈបងប្អូន គឺយើងស្វាគមន៍ ធាតុផ្សំនីមួយៗគឺយើងត្រូវជជែកគ្នា ជាប្រទេសរបស់យើងទាំងអស់គ្នា រដ្ឋាភិបាលគឺស្តាប់ប្រជាពលរដ្ឋ ស្តាប់អ្នកជំនាញដើម្បីរកវិធីដោះស្រាយ យើងស្តាប់ប្រជាពលរដ្ឋនូវអ្វីដែលគាត់ត្រូវការ យើងស្តាប់អ្នកជំនាញថាជួយគ្នាដោះយ៉ាងម៉េច?»។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់រាជរដ្ឋាភិបាលកម្ពុជា ត្រូវការឱ្យមានការចូលរួមពីគ្រប់វិស័យ មន្ត្រីរាជការពីអ្នកស្រាវជ្រាវ ពីវិស័យឯកជន រួមទាំងប្រជាពលរដ្ឋផងដែរ។ ដើម្បីធ្វើជាមជ្ឈមណ្ឌលសមារហរណកម្ម នៃគោលគំនិតទាំងអស់ ដើម្បីធ្វើយ៉ាងណាស្វែងរកដំណោះស្រាយនានាឱ្យបានទាន់ពេលវេលាជាដើម។ បន្ថែមពីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញជំនឿជឿជាក់ថាសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ស្ដីពី […]

លោក ត្រាំ ផ្អាកការផ្ដល់ជំនួយយោធាឱ្យអ៊ុយក្រែន ក្រោយប៉ះសម្ដីគ្នាជាមួយលោក ហ្សេលេនស្គី

Liny Chan March 4, 2025 04/03/2025

(វ៉ាស៊ីនតោន)​៖ មន្ត្រីសេតវិមានម្នាក់ បានឱ្យដឹងនៅថ្ងៃចន្ទ ទី៣ ខែមីនា ថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្អាករាល់ការផ្ដល់ជំនួយយោធាទាំងអស់សម្រាប់អ៊ុយក្រែន បន្ទាប់ពី ការប៉ះសម្ដីគ្នាខ្លាំងៗជាមួយលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ មន្ត្រីអាមេរិកខាងលើដដែល បានបញ្ជាក់ប្រាប់ Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដូច្នេះថា «លោកប្រធានាធិបតីបានបញ្ជាក់យ៉ាងច្បាស់រួចហើយថារូបលោកបាន និងកំពុងផ្តោតលើ សន្តិភាព។ យើងក៏ត្រូវការឱ្យដៃគូរបស់យើងមានការប្ដេជ្ញាចិត្តចំពោះគោលដៅមួយនេះផងដែរ។ យើងកំពុងផ្អាក ហើយត្រួតពិនិត្យជំនួយរបស់យើងឡើងវិញ ដើម្បីធានាឱ្យបានថា វានឹងចូលរួមចំណែកដល់ដំណោះស្រាយមួយ»។ ការិយាល័យរបស់លោក ហ្សេលេនស្គី មិនបានឆ្លើយតបទៅនឹងការស្នើសុំការធ្វើអត្ថាធិប្បាយពី Reuters នោះទេ ដោយសារតែនៅក្រៅ ម៉ោងធ្វើការ។ ការផ្អាកការផ្ដល់ជំនួយោធាសម្រាប់អ៊ុយក្រែន កើតមានឡើងក្រោយលោក ដូណាល់ ត្រាំ បានផ្លាស់ប្ដូរគោលនយោបាយអាមេរិកស្ដីពីអ៊ុយក្រែន និងរុស្ស៉ី ដោយប្រកាន់យកជំហរផ្សះផ្សារជាមួយ ទីក្រុងមូស្គូ និងបន្ទាប់ពីការប៉ះសម្ដីគ្នាខ្លាំងៗជាមួយលោក ហ្សេលេនស្គី នៅឯសេតវិមានកាលពីថ្ងៃសុក្រសប្ដាហ៍មុន ដោយលោក ត្រាំ បានរិះគន់មេដឹកនាំអ៊ុយក្រែនថាមិនបានបង្ហាញ ការដឹងគុណគ្រប់គ្រាន់ចំពោះការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនក្នុងសង្រ្គាមជាមួយរុស្ស៉ី។ គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ […]

ប្រធានមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង អំពាវនាវពលរដ្ឋមានបណ្ណ ប.ស.ស. និងបណ្ណមូលនិធិសមធម៌ សូមមកប្រើប្រាស់សេវាថែទាំ ព្យាបាលជំងឺគ្រប់ប្រភេទ នៅក្នុងមន្ទីរពេទ្យបង្អែក

Liny Chan March 3, 2025 03/03/2025

(ឧត្តរមានជ័យ)៖ លោក សេង សំអាត ប្រធានមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានអំពាវនាវ និងសូមណូមពរបងប្អូនប្រជាពលរដ្ឋដែលមានបណ្ណ ប.ស.ស. និងបណ្ណមូលនិធិសមធម៌ សូមអញ្ជើញ មកប្រើប្រាស់សេវាក្នុងការថែទាំសុខភាព នៅក្នុងមន្ទីរពេទ្យបង្អែកស្រុក ដើម្បីកាត់បន្ថយការចំណាយ និងចំណេញពេលវេលា ស្របតាមគោលយោបាយគាំពារសុខមាលភាពសង្គមរបស់រាជរដ្ឋាភិបាល។ លោក សេង សំអាត បានឱ្យដឹងនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ថា «មន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង មានលោកគ្រូ អ្នកគ្រូពេទ្យ ដែលកំពុងបម្រើសេវាសរុបចំនួន៦៣នាក់ ក្នុងនោះមានវេជ្ជបណ្ឌិត៦នាក់ គ្រូពេទ្យ១នាក់ ឱសថការី៣នាក់ គ្រូពេទ្យមធ្យម២នាក់ បរិញ្ញាបត្រឆ្មប១នាក់ បរិញ្ញាបត្រគិលានុបដ្ឋាក២នាក់ ឆ្មបមធ្យមចំនួន៨នាក់ និងផ្នែកផ្សេងៗ រួមទាំងមន្ត្រីកិច្ចសន្យាសរុប៦៣នាក់»។ លោកបានបន្តថា នៅក្នុងសកម្មភាពផ្តល់សេវា ជាមន្ទីរពេទ្យបង្អែកកម្រិត១ សម្រាប់ការផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់ មានផ្នែកសេវាពិគ្រោះជំងឺ សង្គ្រោះបន្ទាន់ កុមារ មនុស្សចាស់ សម្ភព រោគស្ត្រី ផ្នែកជម្ងឺអេដស៍ របេង គ្រុនចាញ់ ផ្នែកចក្ខុរោគ ជម្ងឺមាត់ធ្មេញ អមវេជ្ជសាស្ត្រ មន្ទីរពិសោធន៍ និងផ្នែកជាច្រើនទៀត។ ប្រធានមន្ទីរពេទ្យបង្អែកស្រុក បានបញ្ជាក់ថា ជាលទ្ធផលក្នុងឆ្នាំ២០២៤ បង្ហាញថា […]