ព័ត៌មានជាតិ

ក្រសួងការបរទេសចិន៖ បើសិនជាអាមេរិកទទូចធ្វើសង្គ្រាមពន្ធគយ សង្គ្រាមពាណិជ្ជកម្ម ឬសង្គ្រាមអ្វីផ្សេងទៀត នោះភាគីចិននឹងកំដរដល់ទីបញ្ចប់

Liny Chan March 5, 2025 05/03/2025

(ប៉េកាំង)៖ ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសចិន ដែលបើកធ្វើនៅថ្ងៃទី៤ ខែមីនា មានអ្នកសារព័ត៌មានលើកសំណួរថា អាមេរិកបានដំឡើងពន្ធគយ១០ភាគរយបន្ថែមទៀត ទៅលើផលិតផលភាគច្រើន របស់ប្រទេសចិន។ តើប្រទេសចិននឹងឆ្លើយតបយ៉ាងណាចំពោះរឿងនេះ ? លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ភាគីអាមេរិកទទូចដំឡើងពន្ធគយទៅលើផលិតផលចិន ដែលនាំចេញទៅកាន់អាមេរិក ក្រោមលេសបញ្ហាថ្នាំហ្វេនតានីល ទាក់ទិននឹងរឿងនេះ ភាគីចិនបានអធិប្បាយពីគោលជំហរ ប្រឆាំងជាច្រើនលើករួចហើយ ហើយការចាត់វិធានការតបតវិញគឺជាទង្វើដ៏ត្រឹមត្រូវ និងមានភាពចាំបាច់សម្រាប់គាំពារសិទ្ធិ និងផលប្រយោជន៍របស់ខ្លួន។ លោក Lin Jian បានលើកឡើងថា ភាគីចិនបានផ្តល់ការគាំទ្រដល់ប្រទេសអាមេរិក ក្នុងបញ្ហាថ្នាំហ្វេនតានីល ដោយឈរលើស្មារតីមនុស្សធម៌។ ប៉ុន្តែភាគីអាមេរិកមិនត្រឹមតែមិនដឹងគុណ ផ្ទុយទៅវិញបានលាបព័ណ៌និងទម្លាក់កំហុស មកប្រទេសចិនថែមទៀត ព្រមទាំងគាបសង្កត់និងបោកប្រាស់ភាគីចិន តាមរយៈការដំឡើងពន្ធគយ ដែលជាទង្វើយកទោសសងគុណ។ លោក Lin Jian បានគូសបញ្ជាក់ថា ប្រជាជនចិនមិនចុះញ៉មនឹងអ្វីឡើយ ហើយក៏មិនដែលខ្លាចការប្រើអំណាចខ្លាំង និងអនុវត្តរភាពនិយមដែរ។ បើសិនអាមេរិកពិតជាចង់ដោះស្រាយបញ្ហាថ្នាំហ្វេនតានីល នោះត្រូវធ្វើការពិគ្រោះពិភាក្សា ជាមួយភាគីចិនសម្រាប់ដោះស្រាយកង្វល់រៀងៗខ្លួន ផ្អែកលើមូលដ្ឋានសមភាព គោរពគ្នាទៅវិញទៅមក និងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។ តែបើអាមេរិកមានចេតនាផ្សេងទៀត ហើយទទូចធ្វើសង្គ្រាមពន្ធគយ នោះភាគីចិនមានតែឆ្លើយតបដោយពាក្យសម្តីមួយម៉ាត់ថា បើចរចា ចិននឹងបើកទ្វារជានិច្ច បើធ្វើសង្គ្រាម ចិននឹងកំដរដល់ទីបញ្ចប់៕ […]

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ២ខែដើមឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបន្តអនុម័តគម្រោងវិនិយោគចំនួន ១១០គម្រោង

Liny Chan March 5, 2025 05/03/2025

(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងបញ្ជាក់ថា ក្នុងរយៈពេលរយៈពេល ២ខែ ដើមឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងសរុប ១១០គម្រោង។ លោក ស៊ុន ចាន់ថុល បានថ្លែងដូចនេះនាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ នាឱកាសដែលលោក និងលោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា ដឹកនាំកិច្ចប្រជុំលើកទី២៩ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន (The 29th Cambodia-Japan Joint Committee Meeting) ដោយមានការចូលរួមពីអ្នកតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិនៃប្រទេសជប៉ុនអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន សមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) និងតំណាងក្រុមហ៊ុនជប៉ុនដែលមានប្រតិបត្តិការវិនិយោគនៅកម្ពុជា​ជាច្រើនរូបផងដែរ។ កិច្ចប្រជុំលើកទី២៩ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន នាឱកាសនេះបានប្រព្រឹត្តទៅដោយរលូនតាមរបៀបវារៈដែលបានព្រាងទុក ដោយអង្គប្រជុំបានលើកយកប្រធានបទជាអាទិភាពមកពិភាក្សាយ៉ាងផុសផុល រួមមានជាអាទិ៍៖ (១)ការគ្រប់គ្រងបទប្បញ្ញត្តិបរិស្ថាន, (២)កិច្ចការរដ្ឋបាលនិងធនធានមនុស្ស នៅតាមសហគ្រាស/គ្រឹះស្ថាន, (៣)វិស័យពន្ធដារ, (៤) វិស័យពាណិជ្ជកម្ម, (៥)វិស័យភស្តុភារកម្ម, (៦) ការផ្គត់ផ្គង់ថាមពល និងផ្សេងៗ។ នាឱកាសនោះដែរលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល […]

អាកាសយានដ្ឋានអន្តរជាតិតេជោកំពុងសាងសង់ «ភូមិវប្បធម៌» ដើម្បីបម្រើជូនភ្ញៀវទេសចរជាតិ-អន្ដរជាតិ អាចស្វែងយល់អំពីវប្បធម៌ខ្មែរ

Liny Chan March 5, 2025 05/03/2025

(កណ្ដាល)៖ លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥នេះ បានបញ្ជាក់ឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ ពុងតែសាងសង់ «ភូមិវប្បធម៌» ដើម្បីបម្រើជូនដល់ភ្ញៀវទេសចរ ទាំងក្នុងស្រុក និងក្រៅស្រុក អាចស្វែងយល់អំពីវប្បធម៌ខ្មែរ។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកឧកញ៉ា ឆារស៍ វ៉ាន់ ទទួលភ្ញៀវមកពីស្ថានទូតអូស្រ្តាលី, ក្រុមហ៊ុនឯកជនអូស្រ្តាលី និងភ្ញៀវមកពីសភាពាណិជ្ជកម្មអាម៉េរិក/បារាំង និងអឺរ៉ុបសរុបចំនួនជាង ១៥០នាក់ អញ្ជើញទស្សនា និងពិនិត្យវឌ្ឍនភាពអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥។ លោកឧកញ៉ា ឆារស៍ វ៉ាន់ បានបញ្ជាក់យ៉ាងដូច្នេះថា «លោកអ្នកឧកញ៉ា ពុង ឃាវសែ គឺគាត់ស្រលាញ់វប្បធម៌ខ្មែរខ្លាំងណាស់ […] យើងមានភូមិវប្បធម៌មួយ នៅខេត្ដសៀមរាប ដូច្នេះនៅពេល ដែលសាងសង់ព្រលាននេះ គឺគាត់យល់ឃើញថា គួរតែមានភូមិវប្បធម៌សមរម្យមួយ នៅទីតាំងអាកាសយានដ្ឋានអន្តរជាតិតេជោ»។ លោកឧកញ៉ា ឆារស៍ វ៉ាន់ បានប្រាប់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ […]

ឆ្នាំនេះប្រទេសចិននឹងរៀបចំចាត់ចែងបំណុលជាតិពិសេសរយៈពេលវែង ទំហំ៣សែនលានយាន់ប្រាក់ចិន ដើម្បីគាំទ្រឱ្យពលរដ្ឋប្តូរសម្ភារៈប្រើប្រាស់ថ្មី តាមរយៈការលក់សម្ភារៈចាស់

Liny Chan March 5, 2025 05/03/2025

(ប៉េកាំង)៖ នៅព្រឹកថ្ងៃទី៥ ខែមីនា មហាសន្និបាតលើកទី៣ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន នីតិកាលទី១៤ បានបើកធ្វើនៅវិមានសភាប្រជាជនក្រុងប៉េកាំង ថ្នាក់ដឹកនាំបក្សនិងរដ្ឋរួមមានលោក Xi Jinping ជាដើម បានអញ្ជើញចូលរួមពិធីបើក លោក លី ឈាង នាយករដ្ឋមន្រ្តីចិន បានធ្វើរបាយការណ៍ការងាររដ្ឋាភិបាល ជូនចំពោះអង្គមហាសន្និបាត។ របាយការណ៍ការងាររដ្ឋាភិបាលបានលើកឡើងថា ឆ្នាំនេះប្រទេសចិននឹងរៀបចំចាត់ចែងបំណុលជាតិ ពិសេសរយៈពេលវែង ទំហំ៣សែនលានយាន់ប្រាក់ចិន ដើម្បីគាំទ្រឱ្យពលរដ្ឋប្តូរសម្ភារៈប្រើប្រាស់ថ្មី តាមរយៈការលក់សម្ភារៈចាស់ អនុវត្តនិងកែល ម្អរបបឈប់សម្រាក ដើម្បីបញ្ចេញសក្តានុពលនៃការប្រើប្រាស់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ស្នើ UN Tourism ជួយផ្សព្វផ្សាយគោលដៅទេសចរណ៍របស់កម្ពុជាទៅលើឆាកអន្តរជាតិ

Naren March 5, 2025 05/03/2025

(ភ្នំពេញ)៖ ឆ្លៀតក្នុងឱកាសដ៏មមាញឹក លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក Zurab Pololikashvili អគ្គលេខាធិការនៃអង្គការសហប្រជាជាតិទេសចរណ៍ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាង កម្ពុជាជាមួយអង្គការទេសចរណ៍សហប្រជាជាតិ និងស្នើ UN Tourism ជួយផ្សព្វផ្សាយគោលដៅទេសចរណ៍របស់កម្ពុជាទៅលើឆាកអន្តរជាតិ។ ការជួបពិភាក្សាការងារនេះ ធ្វើឡើងនារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសដែល លោក ហួត ហាក់ និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមពិព័រណ៍អន្តរជាតិ International Tourismus Borse (ITB Berlin) 2025 ដែលធ្វើឡើងរយៈពេល២ថ្ងៃ នៅមជ្ឈមណ្ឌលពិព័រណ៍ Messe Berlin នៃទីក្រុងប៊ែរឡាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ សូមជម្រាបថា UN Tourism មានបណ្តាញសមាជិក និងដៃគូដ៏មានឥទ្ធិពល ដែលអាចជួយលើកកម្ពស់ការយល់ដឹង និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនមកកាន់ប្រទេសកម្ពុជា ជាពិសេសស្នើ UN Tourism ចែករំលែកទិន្នន័យទាក់ទងទៅនឹងនិន្នាការទេសចរណ៍ តម្រូវការទីផ្សារ និងចំណង់ចំណូលចិត្តរបស់អ្នកទស្សនា ព្រមទាំងស្នើសុំ UN Tourism […]

ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ប្រាប់ពីសក្តានុពល និងវិស័យសំខាន់ៗ ដែលធុរជនជប៉ុនគួរពិចារណាក្នុងការមកដាក់ទុនវិនិយោគ

Naren March 5, 2025 05/03/2025

(ភ្នំពេញ)៖ ក្នុងជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូធុរជនជប៉ុនប្រមាណជិត ៤០ក្រុមហ៊ុន ដឹកនាំដោយ លោក Wakabayashi Kohei ប្រធានការិយាល័យតំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានលើកឡើងពីសក្តានុពលរបស់កម្ពុជា និងវិស័យសំខាន់ៗមួយចំនួនដល់ធុរជនជនដែលគួរមកពិចារណាដាក់ទុនវិនិយោគ។ ក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបទៅកាន់គណៈប្រតិភូធុរជនជប៉ុន អំពីគោលនយោបាយនានារបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញវិនិយោគ ការបង្កើនពិពិធកម្មសេដ្ឋកិច្ច ដើម្បីសម្រេចឱ្យបានចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០៥០ និងបានលើកឡើងអំពីបេសកកម្ម និងចក្ខុវិស័យរបស់ ក.អ.ក. ក្នុងនាមជាសេនាធិការ និងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល លើការងារគ្រប់គ្រងការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស ដែលបាននិងកំពុងបន្តខិតខំជំរុញការកែលម្អ ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការវិនិយោគ ពិសេសការធ្វើឌីជីថលូបនីយកម្ម ក្នុងការផ្តល់សេវាសាធារណៈ ជាក់ស្តែងគឺការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ដែលសម្រួលដល់វិនិយោគិនក្នុងការដាក់ពាក្យស្នើសុំវិនិយោគបានពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា តាមរយៈប្រព័ន្ធអ៊ីនធឺណេត។ ជាមួយគ្នានេះ លោកបានគូសបញ្ជាក់អំពីបច្ច័យវិជ្ជមាននានាជាហេតុនាំឱ្យកម្ពុជា គឺជាទីតាំងដែលគួរពិចារណាក្នុងការមកដាក់ទុនវិនិយោគ រួមមាន៖ សុខសន្តិភាព និងស្ថិរភាពនយោបាយ, លំនឹងម៉ាក្រូសេដ្ឋកិច្ច, កម្លាំងពលកម្មវ័យក្មេងដែលបើកទូលាយក្នុងការទទួលយកការបណ្តុះបណ្តាលថ្មីៗ, ការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលដល់ការរីកលូតលាស់នៃវិស័យឯកជន តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, ច្បាប់ស្តីពីវិនិយោគដែលមានភាពបត់បែន និងអនុគ្រោះខ្ពស់, ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ […]

លោក ឃួង ស្រេង៖ ផ្លូវថ្មើរជើង ក្រោយរៀបចំបានចប់សព្វគ្រប់ យើងនឹងរៀបចំសម្ពោធ និងប្រសិទ្ធនាមផ្លូវថ្មើរជើង ដើម្បីជូនដល់ប្រជាពលដ្ឋយើងឱ្យបានហៅដូចគ្នា

Naren March 5, 2025 05/03/2025

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី កាលពីថ្ងៃអាទិត្យ បានបង្ហាញពីភាពសប្បាយរីករាយ ដោយសារតែគម្រោងបើកឱ្យដំណើរផ្លូវថ្មើរជើងនេះ ទទួលបានជោគជ័យ ដោយមានការចូលរួម របស់ប្រជាពលរដ្ឋ មកពីក្រៅតំបន់ប្រហែល ៤ទៅ ៥ម៉ឺននាក់ ក្នុងមួយថ្ងៃ បានមកដើរលេងកំសាន្តសប្បាយ។ ក្នុងដំណើរត្រួតពិនិត្យវឌ្ឍនភាពផ្លូវថ្មើរជើង «Walk Street» មាត់ទន្លេនោះ លោក ឃួង ស្រេង បានមានប្រសាសន៍ថា សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានណែនាំឱ្យរាជធានីខេត្តទាំងអស់ បង្កើតនូវសមទ្ធិផលផ្សេងៗ ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ធ្វើយ៉ាងណាឱ្យជីវភាពប្រជាពលរដ្ឋ ដែលធ្វើអាជីវកម្ម លក់ដូរក្នុងមូលដ្ឋានរបស់ខ្លួននេះ មានជីវភាពល្អប្រសើរ។ ដូច្នេះហើយ ទើបរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់សម្តេច យើងក៏បានរៀបចំបង្កើតនូវផ្លូវថ្មើរជើង (Walk Street) នេះឡើង ដើម្បីទាក់ទាញទេសចរណ៍។ លោក ឃួង ស្រេង បានរំលឹកថា កាលពីឆ្នាំ២០១៩ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៅចុងអាណត្តិទី៦ បានណែនាំថា នៅភ្នំពេញត្រូវរៀបចំព្រឹត្តិការណ៍ធ្វើផ្សាររាត្រី ក៏ដូចជាផ្លូវថ្មើរជើង […]

ឡានដឹកដីខ្នាតធំ២គ្រឿង បុកគ្នាលើផ្លូវជាតិលេខ១១០ នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល ដោយសារជៀសរោងការ

Naren March 5, 2025 05/03/2025

(កណ្ដាល)៖ ឡានដឹកដីខ្នាតយក្ស២គ្រឿង បានបើកបុកគ្នាលើផ្លូវជាតិលេខ១១០ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។លោកវរសេនីយ៍ឯក​ ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា រថយន្ត១គ្រឿងម៉ាក FUZU ពណ៌ត្រាវ លាយស ចង្កូតស្តាំ LDL-0515 បើកបរទិសដៅពីលិចទៅកើត (ភ្នំពេញ-ស្អាង) បើកបរដោយឈ្មោះ យិន រតនៈ អាយុ៣០ឆ្នាំ មុខរបរបើករថយន្ត មានទីលំនៅភូមិចេក ឃុំគិរីចុងកោះ ស្រុកគិរីវង្ស ពេលមកដល់ចំណុចកើតហេតុ ដោយមានរោងការធ្វើលើផ្លូវផងនោះ ក៏មានរថយន្តដឹកដីមួយគ្រឿងទៀតម៉ាក HYUNDAI ពណ៌ស ស្លាកលេខ ភ្នំពេញ 3E 3471បើកបរទិសដៅផ្ទុយគ្នាពីកើតទៅលិច (ស្អាង-ភ្នំពេញ) ក៏បានបុកបណ្តាលឲ្យរថយន្តរងការខូចខាតអ្នកបើកបររត់គេចខ្លួនបាត់ តែមិនបណ្តាលឲ្យមានអ្នករបួសឡើយ តែធ្វើឲ្យប៉ះពាល់ និងខូចខាតដល់ផ្ទះ ប្រជាពលរដ្ផដែលលក់ដូរនៅក្បែរចិញ្ចើមផ្លូវ។ លោកបន្តថា «រថយន្តទាំងពីរគ្រឿង ត្រូវបានកម្លាំងប៉ុស្តិ៍ឈើទាលសហការជាមួយកម្លាំងជុំនាញចរាចរណ៍ ចុះវាស់វែងយកទៅរក្សាទុកនៅអធិការស្រុក ដើម្បីអនុវត្តតាមនីតិវិធី»។ទោះយ៉ាងណា លោកអធិការ បានអំពាវនាវបងប្អូនប្រជាពលរដ្ឋដែលមានគម្រោងសង់រោងការនៅលើផ្លូវជាតិ សូមមានទំនាក់ទំនងមកកាន់សមត្ថកិច្ចមូលដ្ឋាន ដើម្បីដាក់កម្លាំងការពារ ធ្វើចរាចរណ៍ឲ្យបានត្រឹមត្រូវ ព្រោះបើគ្មាន អ្នកសម្រួលចរចណ៍ទេនោះ […]

ក្រុមហ៊ុនក្នុងស្រុកមួយបោះទុនវិនិយោគជាង២លានដុល្លារ ចុះកិច្ចសន្យាប្រមូលទិញគ្រាប់ស្វាយចន្ទីស្រស់ប្រភេទ (M23) ប្រមាណ១៥០០តោន ពីសហគមន៍កសិកម្មចំនួន១៣ ក្នុងខេត្តព្រះវិហារ

Naren March 5, 2025 05/03/2025

(ព្រះវិហារ)៖ ក្រុមហ៊ុនកម្ពុ ណាត់ អាហ្គ្រោប្រូដាក់ ឯ.ក និងបណ្តាញសហគមន៍កសិម្មស្វាយចន្ទីរព្រះវិហារសាមគ្គី ចំនួន១៣ ក្នុងខេត្តព្រះវិហារ បានរៀបចំចុះកិច្ចសន្យាផលិតកម្មកសិកម្ម ផ្គត់ផ្គងគ្រាប់ស្វាយចន្ទីប្រភេទ (M23 )ប្រមាណ១៥០០តោន។ ពិធីនេះបានធ្វើឡើងនៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ក្រោមវត្តមានលោក ពឹង ទ្រីដា ប្រធានុមន្ទីរ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនកម្ពុ ណាត់អាហ្រ្គោ ឯ.ក ព្រមទាំងថ្នាក់ដឹកនាំ សមាជិកសហគមន៍ជាច្រើនរូបទៀត។ នៅក្នុងឱកាសនោះលោក ពឹង ទ្រីដា បានថ្លែងអំណរគុណក្រុមហ៊ុនកម្ពុ ណាត់អាហ្រ្គោ ឯ.ក ដែលបានចុះកិច្ចសន្យាផលិតកម្ម កសិកម្ម ទិញ លក់ គ្រាប់ស្វាយចន្ទីស្រស់ប្រភេទ (M23) លើបរិមាណប្រមាណ១៥០០តោន ពីបណ្តាញសហគមន៍កសិកម្មស្វាយចន្ទីព្រះវិហារសាមគ្គីនាពេលនេះ ជាមួយនឹងរៀបចំផែនការចុះប្រមូលទិញជាក់ស្តែង ចាប់ពីចុងសប្តាហ៍ទី២ នៃខែមីនាតទៅ។ លោក ពឹង ទ្រីដា បានបន្តថា ខេត្តព្រះវិហារ គឺជាខេត្តមួយដែលទទួលបានភាពជោគជ័យនូវការអនុវត្តកសិកម្មតាមកិច្ចសន្យា រវាងសហគមន៍កសិកម្ម និងក្រុមហ៊ុនឯកជន។លោកបញ្ជាក់ថា៖ការអនុវត្តកសិកម្មតាមកិច្ចសន្យា បានដើរតួនាទីនិងដោះស្រាយបញ្ហាសំខាន់ ក្នុងសហគមន៍កសិកម្មយ៉ាងច្រើនដូចជា៖ *ជួយឱ្យសមាជិកសហគមន៍ដែលជាអ្នកផលិតមានទីផ្សារច្បាស់លាស់ មុននឹងសម្រេចចិត្តដាំ*កសិករមានកម្លាំងក្នុងការចរចារជាមួយដៃគូរឯកជន […]

អគ្គីភ័យឆាបឆេះផ្ទះពលរដ្ឋនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បណ្តាលឱ្យដូនចាស់អាយុ៨៨ឆ្នាំម្នាក់រងរបួស និងខូចខាតទ្រព្យសម្បត្តិអស់មួយចំនួនធំ

Naren March 5, 2025 05/03/2025

(ព្រៃវែង)៖ មានអគ្គីភ័យបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋមួយកន្លែងបានបណ្តាលឱ្យលោកយាយម្នាក់វ័យ៨៨ឆ្នាំម្នាក់ រងរបួសរលាកភ្លើង និងបំផ្លាញទ្រព្យសម្បត្តិអស់មួយចំនួនធំផងដែរ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១២និង៤០នាទីរសៀល ស្ថិតនៅភូមិ បឹងវែង ឃុំ ដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ បើតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា មូលហេតុដែលបណ្តាលឱ្យមានអគ្គីភ័យឆាបឆេះឡើងគឺមកពីម្ចាស់ផ្ទះផ្សារគោយន្ត បណ្តាលឱ្យខ្ទាតផ្កាភ្លើងទៅប៉ះចំឃ្លាំងចំប៉ើងដែលដាក់ជាប់ផ្ទះ។ សមត្ថកិច្ចបានបញ្ជាក់ថា ម្ចាស់ផ្ទះដែលត្រូវភ្លើងឆេះនោះមានឈ្មោះ អ៊ុច វន់ អាយុ៤២ឆ្នាំ ប្រពន្ធឈ្មោះ ធុយ នាង និងលោកយាយម្នាក់ឈ្មោះ អ៊ុច ប៊ូ អាយុ៨៨ឆ្នាំបានរងរបួសរលាកភ្លើង ចំពោះទំហំ នៃការខូតខាតវិញរួមមាន ឆេះប្លង់ដី៥ប្លង់ ថវិការ ៨,៥០០០០០រៀល មាស៦ជី ផ្ទះទំហំ ៧គុណ១៥ម៉ែត្រ ជញ្ជាំងក្តា ដំបូលប្រក់ក្បឿង និងរ៉ឺម៉កគោយន្ត១គ្រឿង។  សូមបញ្ជាក់ថា ក្រោយទទួលបានសេចក្តីរាយការណ៍ពីរដ្ឋបាលប៉ុស្តិ៍ កម្លាំងអន្តរាគមន៍ស្រុកស្វាយអន្ទរ សមត្ថកិច្ចបានចេញអន្តរាគមន៍ពន្លត់ និងសង្គ្រោះ ដែលដឹកដោយលោកវរសេនីយ៍ឯក អ៊ុង ផាន អធិការនគរបាលស្រុកស្វាយអន្ទរ ក្នុងបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៥គ្រឿង, រថយន្តពន្លត់អគ្គីភ័យខេត្ត១គ្រឿង, រថយន្តពន្លត់អគ្គីភ័យស្រុកស្វាយអន្ទរ១គ្រឿង, រថយន្តពន្លត់អគ្គីភ័យស្រុកបាភ្នំ១គ្រឿង, រថយន្តពន្លត់អគ្គីភ័យស្រុកពោធិ៍រៀង ១គ្រឿង, រថយន្តពន្លត់អគ្គីភ័យស្រុកមេសាង១គ្រឿង។ […]