ព័ត៌មានជាតិ

UPDATE: រថយន្តក្រុងដឹកអ្នកដំណើរឯកជន បើកបុកបង្កាន់ដៃស្ពានធ្លាក់ចូលទឹក នៅស្រុកសន្ទុក ខេត្តកំពង់ធំ, អ្នកបាត់បង់ជីវិតកើនឡើងដល់ ១៦នាក់ របួស ២៤នាក់ អ្នកជិះលើរថយន្តសរុប ៤០នាក់

Liny Chan November 21, 2025 21/11/2025

(កំពង់ធំ)៖ ករណីរថយន្តក្រុងដឹកអ្នកដំណើរឯកជន ដែលបានបើកបុកបង្កាន់ដៃស្ពានធ្លាក់ចូលទឹក នៅចំណុចស្ពានអូរប្រសាទ ភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ, អ្នកស្លាប់បានកើនឡើងដល់ ១៦នាក់ និងរបួស ២៤នាក់ សរុបអ្នកជិះលើរថយន្តមាន ៤០នាក់។ នេះបើយោងតាមលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នាល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ សូមបញ្ជាក់ដែរថា រថយន្ដក្រុងដឹកអ្នកដំណើរពេលយប់មួយគ្រឿង ផ្ទុកមនុស្សពេញ បានក្រឡាប់ធ្លាក់ចូលទឹកនៅវេលាម៉ោង៣ទាបភ្លឺ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ចំណុចស្ពានអូរប្រសាទ ភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។ ផ្អែកតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំហានដំបូង គ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីអ្នកបើកស្ថិតក្នុងស្ថានភាពងងុយដេក។ ដោយឡែក សាកសពក្រោយស្រង់ពីទឹកសមត្ថកិច្ចបានយកទៅតម្កល់នៅវត្តកកោះ ឃុំកកោះ ស្រុកសន្ទុក ដើម្បីស្រាវជ្រាវរកអត្តសញ្ញាណ និងក្រុមគ្រួសារ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

រដ្ឋមន្រ្តី កែវ រតនៈ បកស្រាយជុំវិញបញ្ហាខ្សែភ្លើងរញ៉ែរញ៉ៃ ដែលបង្កឲ្យបាត់សោភ័ណភាព ក្នុងរាជធានីភ្នំពេញ 

Liny Chan November 20, 2025 20/11/2025

(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានបកស្រាយអំពីបញ្ហាខ្សែភ្លើង ដែលមានភាពរញ៉ែរញ៉ៃ បង្កឲ្យបាត់សោភ័ណភាព ក្នុងទីក្រុងភ្នំពេញ នាពេលបច្ចុប្បន្ន ដោយលោកថា ភាគច្រើន គឺកើតចេញពីខ្សែសេវាទូរស័ព្ទ និងខ្សែអ៉ីនធើណែត។ ការបកស្រាយរបស់រដ្ឋមន្រ្តី កែវ រតនៈ ធ្វើឡើងក្នុងកម្មវិធីកិច្ចសន្ទនា ដើម្បីចែករំលែកទស្សនទាន ស្តីពីការរីកចម្រើននៃវិស័យយុត្តិធម៌ និង វិស័យរ៉ែ និងថាមពលនៅកម្ពុជា» ដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និងវិទ្យាសាស្រ្ត​ នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។ លោក កែវ រតនៈ បានបកស្រាយថា «ខ្សែទូរស័ព្ទ, ខ្សែអ៊ិនធើណែត និងខ្សែកាបទូរទស្សន៍ គឺនៅតែជាបញ្ហាស្មុគស្មាញ ហើយសួរថា យន្តការដោះស្រាយយ៉ាងម្ដ៉េច គឺអគ្គិសនីកម្ពុជា តែងតែធ្វើកិច្ចការជាមួយសាលារាជធានីភ្នំពេញ»។ លោក កែវ រតនៈ បានឲ្យដឹងថា តាមបទពិសោធន៍របស់លោក ដែលធ្វើជាអគ្គនាយកអគ្គិសនីចំនួន១៥ឆ្នាំកន្លះ មុននឹងមកធ្វើជារដ្ឋមន្ដ្រី គឺខ្សែទាំងនោះ ភាគច្រើនលើសលុបជាប្រព័ន្ធខ្សែ មិនមែនជាខ្សែភ្លើងនោះទេ គឺចេញពីប្រព័ន្ធខ្សែទូរស័ព្ទ, ខ្សែអ៉ីនធើណែត និងខ្សែកាបទូរទស្សន៍។ បន្ថែមពីនោះទៀត លោក កែវ […]

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ៖ ក្រសួងយុត្តិធម៌រកឃើញការដោះស្រាយ សំណុំរឿងមិនប្រក្រតីនៅតុលាការតែ ៦៣សំណុំរឿងស្មើនឹងជាង ២%ប៉ុណ្ណោះ, បើពលរដ្ឋយល់ថាមិនយុត្តិធម៌ សូមបន្តដាក់ពាក្យបណ្តឹង តុលាការនឹងពិនិត្យដោះស្រាយឡើងវិញ

Liny Chan November 20, 2025 20/11/2025

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងថា ក្រសួងយុត្តិធម៌រកឃើញការដោះស្រាយសំណុំរឿងមិនប្រក្រតីនៅតុលាការតែ ៦៣សំណុំរឿងស្មើនឹងជាង ២%ប៉ុណ្ណោះ ហើយប្រសិនបើពលរដ្ឋយល់ថាមិនយុត្តិធម៌ សូមបន្តដាក់ពាក្យបណ្តឹង នោះតុលាការនឹងពិនិត្យដោះស្រាយឡើងវិញ។ ការថ្លែងបែបនេះរបស់លោក បានធ្វើឡើងក្នុងកិច្ចសន្ទនារវាងលោក និងលោក កែវ រតនៈ រដ្ឋមន្រ្តី ក្រសួងរ៉ែ និងថាមពល ដើម្បីចែករំលែកទស្សនៈទាន ស្តីពីការកែទម្រង់វិស័យយុត្តិធម៌ និង វិស័យរ៉ែ និងថាមពលនៅកម្ពុជា ដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និងវិទ្យាសាស្រ្ត នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥។ ឈរលើមូលដ្ឋានគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧, លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានថ្លែងថា ប្រសិនជាបងប្អូនប្រជាពលរដ្ឋជួបរឿងក្ដីអយុត្តិធម៌ សូមធ្វើការដាក់ពាក្យបណ្ដឹងទៅតុលាការ ឬអាជ្ញាធរដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីធ្វើការដោះស្រាយប្រកបដោយតម្លាភាព។ ទោះបីប្រជាពលរដ្ឋមួយចំនួន ដាក់បន្ទុកលើប្រព័ន្ធតុលាការ ក៏ប៉ុន្តែសម្រាប់រាជរដ្ឋាភិបាល គឺព្យាយាមធ្វើយ៉ាងណាដោះស្រាយកង្វល់របស់ប្រជាជន ដ្បិតប្រជាជន គឺជាអាទិភាពទី១។ នេះបើយោងតាមប្រសាសន៍របស់លោករដ្ឋមន្ត្រី កើត រិទ្ធ។ លោក បានមានប្រសាសន៍ថា ប្រជាពលរដ្ឋខ្លះមិនធ្លាប់មានរឿងក្ដីនៅតុលាការនោះទេ ប៉ុន្តែស្រែកថាអយុត្តិធម៌ដែរ ដូច្នេះដើម្បីសុក្រឹត្យភាពការងារ ក្រសួងបានសម្រេចដាក់ចេញ នូវវិធានការត្រួតពិនិត្យភាពមិនប្រក្រតីនៅតាមតុលាការ រកឱ្យឃើញពីភាពមិនប្រក្រតី […]

អគ្គស្នងការដ្ឋាននគរបាលជាតិ ទាត់ចោលវីដេអូបង្កើតឡើងដោយ AI ដែលវាយប្រហាររាជរដ្ឋាភិបាល និងនគរបាលកម្ពុជា ករណីស្ដ្រីជនសង្ស័យដែលទៅរំដោះអ្នកទោសចេញពីតុលាការ

Liny Chan November 20, 2025 20/11/2025

(ភ្នំពេញ)៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញមកទាត់ចោលទាំងស្រុងចំពោះវីដេអូមួយ ដែលបង្ហាញពីសកម្មភាពសមត្ថកិច្ច បានបំពានលើរូបរាងកាយស្រ្តីជាជនសង្ស័យ ក្នុងករណីរំដោះអ្នកទោសចេញពីសាលាដំបូងខេត្តស្វាយរៀង។ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានអះអាងថា ផ្អែកតាមការពិនិត្យ និងស្រាវជ្រាវ សមត្ថកិច្ចរកឃើញថា សកម្មភាពនេះ ជាវីដេអូក្លែងក្លាយ បង្កើតឡើងបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI) ដែលបង្កើតឡើងដោយប្រទេសជិតខាង ក្នុងចេតនាញុះញង់ វាយប្រហាររាជរដ្ឋាភិបាល និងកិត្តិយសនគរបាលជាតិកម្ពុជា។ ក្នុងន័យនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមអំពាវនាវដល់សាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គម បញ្ឈប់ការចែកចាយវីដេអូខាងលើនេះ ចៀសវាងនាំឲ្យមានការភាន់ច្រឡំ ដែលធ្វើឲ្យប៉ះពាល់កិត្តិយសនគរបាលជាតិកម្ពុជា។ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាត់វិធានការផ្លូវច្បាប់ ចំពោះបុគ្គលដែលបន្តការចែកចាយវីដេអូក្លែងក្លាយនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

នៅសល់តែ១០ថ្ងៃទៀតទេ ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនឆ្នាំ២០២៥ នឹងត្រូវបិទបញ្ចប់, អ្នកមិនទាន់បង់ពន្ធសូមប្រញាប់បង់ឱ្យទាន់ពេលវេលា !

Liny Chan November 20, 2025 20/11/2025

(ភ្នំំពេញ)៖ ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនឆ្នាំ២០២៥ នឹងត្រូវបិទបញ្ចប់ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ ពោលគឺនៅសល់ពេលតែ១០ថ្ងៃទៀតប៉ុណ្ណោះ។ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹង ក្រើនរំលឹកជាលើកទី២ ដល់ម្ចាស់យានយន្តទាំងអស់ពីការពន្ធលើមធ្យោបាយដឹកជញ្ជូន ឱ្យទាន់ពេលវេលា។ បើតាមអគ្គនាយកដ្ឋានពន្ធដារ រហូតមកទល់ពេលនេះ ម្ចាស់យានយន្តមួយចំនួន បានប្រកាសបង់ពន្ធរួចរាល់ ខណៈដែលម្ចាស់យានយន្តមួយចំនួនទៀត នៅមិនទាន់បានបង់ពន្ធប្រភេទនេះនៅឡើយ។ ក្នុងន័យនេះ អគ្គនាយដ្ឋានពន្ធដារ សូមក្រើនរំលឹកដល់ម្ចាស់យានយន្តទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ មេត្តារួសរាន់អញ្ជើញមក បង់ពន្ធឱ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅសាខាពន្ធដារខេត្ត ខណ្ឌ ឬនៅធនាគារដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ម្ចាស់យានយន្តក៏អាច បង់តាមរយៈកម្មវិធី GDT Taxpayer App ដែលអាចទាញយកចេញពី App Store ចំពោះ iOS ឬ Play Store ចំពោះ Android សម្រាប់យានយន្តដែលធ្លាប់បានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនកន្លងមក។ ដោយឡែក យានយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬ […]

កម្ពុជា-ចិន តាំងពិព័រណ៍មិនអចិន្ត្រៃយ៍​ «ចំណងប្រវត្តិសាស្ត្រ៖ ទំនាក់ទំនងខ្មែរចិនតាមរយៈវប្បធម៌និងសិល្បៈ»​ នៅ​សារមន្ទីរ​ជាតិ​កម្ពុជា

Liny Chan November 20, 2025 20/11/2025

(ភ្នំពេញ)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមជាមួយលោក វ៉ាង វិនពីង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា​ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥​ បានអញ្ជេីញ​ចូលរួម​កម្មវិធី​តាំងពិព័រណ៍មិនអចិន្ត្រៃយ៍​ «ចំណងប្រវត្តិសាស្ត្រ៖ ទំនាក់ទំនងខ្មែរចិនតាមរយៈវប្បធម៌និងសិល្បៈ»​ នៅ​សារមន្ទីរ​ជាតិ​កម្ពុជា​។ បើតាមការផ្សាយរបស់ក្រសួងវប្បធម៌ ការតាំងពិព័រណ៍មិនអចិន្រៃ្តយ៍នេះ ធ្វើឡើងតាមរយៈកិច្ចសហការរៀបចំរវាងនាយកដ្ឋានសារមន្ទីរជាមួយបណ្ឌិតសភាបេតិកភណ្ឌចិន ដោយមានការចូលរួមពីក្រុមការងាររដ្ឋាភិបាលចិន-កម្ពុជាដើម្បីថែរក្សារមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ ក្រុមការងារស្រាវជ្រាវព្រះខ័នកំពង់ស្វាយ (ដឹកនាំដោយសាស្រ្ដាចារ្យ Mitch Hendrickson) ដោយមានការគាំទ្រពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា។ គោលបំណងនៃការរៀបចំពិព័រណ៍នេះ គឺដើម្បីបង្ហាញពីវត្តមាននៃវត្ថុសិល្បៈ បច្ចេកទេសនានា និងផ្នត់គំនិតផ្សេងៗរបស់ទំនៀមទម្លាប់ប្រពៃណីជនជាតិចិននៅក្នុងសង្គមខ្មែរ និងឆ្លុះបញ្ចាំងអំពីការយល់ឃើញរបស់ប្រជាជនខ្មែរចំពោះប្រជាជនចិន។ ពិព័រណ៍នេះ ក៏នឹងបង្ហាញពីទំនាក់ទាក់ទងផ្នែកវប្បធម៌រវាងប្រជាជនទាំងពីរ ដែលបន្តឥតដាច់តាំងពីសម័យបុរាណរហូតមកដល់ពេលបច្ចុប្បន្នតាមរយៈកិច្ចសហប្រតិបត្តិការក្នុងកិច្ចការគាំពារនិងស្រាវជ្រាវអំពីវប្បធម៌ខ្មែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

រដ្ឋបាលខេត្តពោធិ៍សាត់ ចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពទឹកជំនន់ក្នុងខេត្ត ក្នុងកម្រិតប្រកាសអាសន្ន

Liny Chan November 20, 2025 20/11/2025

(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពទឹកជំនន់ក្នុងខេត្ត ដែលកំពុងកើនឡើងជាបន្តបន្ទាប់ ក្នុងកម្រិតប្រកាសអាសន្ន។ នេះបើតាមសេចក្តីជូនដំណឹងរដ្ឋបាលខេត្ត ដែលអង្គភាពព័ត៌មាន Fresh News ទើបនឹងទទួលបាន។ ក្នុងសេចក្តីជូនដំណឹង បានសរសេររៀបរាប់ថា រដ្ឋបាលខេត្តពោធិ៍សាត់ សូមជម្រាបជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា ដោយផ្អែកលើស្ថានភាពបច្ចុប្បន្នស្ទឹងពោធិ៍សាត់ មានកម្រិតកម្ពស់ទឹក ៥,៥ម៉ែត្រ និងមានការកើនឡើងជាបន្តបន្ទាប់ ក្នុងកម្រិតប្រកាសអាសន្ន។ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ សូមប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ទាំងអស់ ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹងពោធិ៍សាត់ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយណែនាំកូន ចៅតូចៗ កុំឱ្យលេងទឹក និងត្រូវរៀបចំទុកដាក់សម្ភារៈ ឯកសារសំខាន់ៗឱ្យបានត្រឹមត្រូវ។ ទន្ទឹមនឹងនេះ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាព ត្រូវយកចិត្តទុកដាក់ជួយអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយរកទីទួលសុវត្ថិភាព សម្រាប់ជម្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះ ព្រមទាំងធ្វើការផ្សព្វផ្សាយ ឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ លើសុខភាពអនាម័យ ដើម្បីជៀសវាងពីជំងឺឆ្លងផ្សេងៗ។ ទទួលបានសេចក្តីជូនដំណឹងនេះ សូមអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាព និងសាធារណជន មេត្តាជ្រាប និងចូលរួមអនុវត្តប្រកបដោយការទទួលខុសត្រូវ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

BREAKING: ឡានក្រុងបើកបុកបង្កាន់ដៃស្ពានធ្លាក់ចូលទឹក នៅស្រុកសន្ទុក ខេត្តកំពង់ធំ បណ្តាលឲ្យបាត់បង់ជីវិត ១៣នាក់ និងរបួស ២៤នាក់

Liny Chan November 20, 2025 20/11/2025

(កំពង់ធំ)៖ រថយន្ដក្រុងដឹកអ្នកដំណើរពេលយប់មួយគ្រឿង ផ្ទុកមនុស្ស៣៧នាក់ បានក្រឡាប់ធ្លាក់ចូលទឹកនៅវេលាម៉ោង៣ទាបភ្លឺ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ចំណុចស្ពានអូរប្រសាទ ភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។ ស្នងការនគរបាលខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា មកទល់ព្រឹកនេះ សមត្ថកិច្ចបានស្ទួចយកឡានចេញពីទឹក និងរកឃើញមនុស្សស្លាប់ចំនួន១៣នាក់ ស្រី៨នាក់ និងអ្នករបួស២៤នាក់។ ផ្អែកតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំហ៊ានដំបូង គ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីអ្នកបើកស្ថិតក្នុងស្ថានភាពងងុយដេក។ ដោយឡែក សាកសពក្រោយស្រង់ពីទឹកសមត្ថកិច្ចបានយកទៅតម្កល់នៅវត្តកកោះ ឃុំកកោះ ស្រុកសន្ទុក ដើម្បីស្រាវជ្រាវរកអត្តសញ្ញាណ និងក្រុមគ្រួសារ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ស្ថានភាពជំនន់ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ កំពុងគំរាមកំហែងពលរដ្ឋ នៅក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង, អភិបាលខេត្ត ជម្លៀសពលរដ្ឋដែលប្រឈមខ្លាំងទៅកាន់ទីទួលមានសុវត្ថិភាព

Liny Chan November 20, 2025 20/11/2025

(ពោធិ៍សាត់)៖ ស្ថានភាពជំនន់ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ ដែលសម្រុកបុកពីក្បាលស្ទឹងទាំងបី នៅប៉ែកខាងលើ នៃស្រុកភ្នំក្រវាញ និងស្រុកវាលវែង រួមមានស្ទឹងអារ៉ៃ ស្ទឹងព្រៃខ្លុង និងស្ទឹងពោធិ៍សាត់ បាននឹងកំពុងដាក់សម្ពាធ នៅក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង ពិសេសចំណុចព្រៃញី ក្បាលហុង និងលលកស។ ជាក់ស្តែងនាវេលាម៉ោង ០២ និង៤៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្រោមការយកចិត្តទុកដាក់ខ្ពស់, លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចុះអន្តរាគមន៍ជួយទប់ទឹក និងជម្លៀសប្រជាពលរដ្ឋដែលប្រឈមខ្លាំង ឱ្យមកកាន់ទីទួលសុវត្ថិភាព។ ជុំវិញគ្រោះធម្មជាតិ ជំនន់ទឹកភ្លៀងនេះ លោកអភិបាលខេត្ត បានបញ្ជាក់អំពីស្ថានភាពទឹក អាចបន្តជន់លិចចន្លោះពី២ថ្ងៃ និងអាចបែកវាលស្រកចុះទៅវិញជាបន្តបន្ទាប់ ប្រសិនបើស្ថានភាពក្បាលស្ទឹងធំទាំងបី នៅប៉ែកខាងលើ គ្មានភ្លៀងធ្លាក់។ ក្នុងឱកាសនោះ លោកក៏បានអំពាវនាវដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹង ជាពិសេសនៅស្រុកកណ្តៀង និងក្រុងពោធិ៍សាត់ សូមមេត្តាប្រុងប្រយ័ត្នខ្ពស់ និងយកចិត្តទុកដាក់គ្រប់គ្រងកូនចៅ ទ្រព្យសម្បត្តិមានតម្លៃ ក៏ដូចជាសត្វពាហនៈ ដែលអាចបង្កគ្រោះថ្នាក់ ឬបាត់បង់ជាយថាហេតុ។ ជាមួយគ្នានោះ អាជ្ញាធរខេត្តបានត្រៀមទីទួលសុវត្ថិភាព សម្រាប់ជម្លៀសប្រជាពលរដ្ឋ នៅទីស្នាក់ការគណបក្សខេត្ត ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ផងដែរ៕ […]

អ៊ុយក្រែន គ្រោងទាមទារសំណង ៤៤ពាន់លានដុល្លារពីរុស្ស៉ី ជុំវិញការបំភាយឧស្ម័នអំឡុងពេលនៃសង្រ្គាម

Liny Chan November 19, 2025 19/11/2025

(BELEM, ប្រេស៉ីល)៖ មន្រ្តីរដ្ឋាភិបាលទីក្រុងកៀវបានប្រាប់ Reuters ថាអ៊ុយក្រែនគ្រោងទាមទារសំណងចំនួន ៤៤ពាន់លានដុល្លារពីរុស្ស៉ី សម្រាប់ការបំផ្លិចបំផ្លាញទាក់ទងនឹងការបំភាយឧស្ម័ន អំឡុងពេលនៃសង្រ្គាមដែលកំពុងបន្ត។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃពុធ ទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥។ លោក Pavlo Kartashov អនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បរិស្ថាន និងកសិកម្មអ៊ុយក្រែន គូសបញ្ជាក់ថា «មានការខូចខាតច្រើន ទៅលើទឹក ដី ព្រៃឈើ»។ នៅខាងក្រៅកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ ក្នុងប្រទេសប្រេស៉ីល លោក Kartashov បាននិយាយទៀតថា «កាបូនឌីអុកស៉ីត និងឧស្ម័នផ្ទះកញ្ចក់ ត្រូវបានបំភាយចេញក្នុងបរិមាណច្រើន»។ តាមអ្នកជំនាញហូឡង់ សង្រ្គាមបានបង្កើតការបញ្ចេញកាបូនឌីអុកស៉ីតបន្ថែមប្រហែល ២៣៧លានតោន ចាប់តាំងពីរុស្ស៉ីចូលឈ្លានពានអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ដែលស្ទើរតែស្មើនឹងការបំភាយប្រចាំឆ្នាំ ចេញពីប្រទេសអៀរឡង់ បែលហ្សិក និងអូទ្រីសរួមបញ្ចូលគ្នា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News