ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ ចាប់ផ្ដើមចុះកាត់ខ្សែកាប្លិ៍អាកាស ដើម្បីរៀបចំសណ្ដាប់ធ្នាប់, ជំហានដំបូងកាត់លើផ្លូវ៦ខ្សែ ក្នុងខណ្ឌចំការមន

Liny Chan February 10, 2025 10/02/2025

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្ដើមចុះកាត់ទម្លាក់ខ្សែកាប្លិ៍អុបទិសអាកាសក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដើម្បីរៀបចំសណ្ដាប់ធ្នាប់ និងសោភ័ណ្ឌភាពទីក្រុង។ ដំណើរការជំហានដំបូងធ្វើឡើងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដឹកនាំដោយលោក ឯក ឃុនឌឿន អភិបាលរងរាជធានីភ្នំពេញ ដែលបានធ្វើឡើងនៅផ្លូវចំនួន៦ខ្សែ ក្នុងភូមិសាស្ដ្រខណ្ឌចំការមន។ ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖

សត្វស្វាមួយក្បាល ធ្វើឱ្យដាច់ចរន្តអគ្គិសនី ទូទាំងប្រទេសស្រីលង្កា

Liny Chan February 10, 2025 10/02/2025

(កូឡុំបូ)៖ ក្រុមមន្ត្រីរដ្ឋាភិបាលស្រីលង្កា បានឱ្យដឹងកាលពីថ្ងៃអាទិត្យ ទី៩ ខែកុម្ភៈ បាននិយាយថាសត្វស្វាមួយក្បាលបានចូលអុកឡុកអនុសា្ថនីយអគ្គីសនីមួយកន្លែងនៃតំបន់ជាយរដ្ឋធានី Colombo ដោយបង្កឱ្យដាច់ចរន្តអគ្គីសនីនៅទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ការដាច់ចរន្តអគ្គិសនីបានកើតឡើងនៅម៉ោងប្រហែល ១១៖៣០នាទីព្រឹក កាលពីថ្ងៃអាទិត្យ។ រដ្ឋមន្ត្រីថាមពល លោក Kumara Jayakody បានប្រាប់ក្រុមអ្នកសារព័ត៌មានថាមានសត្វស្វា មួយក្បាល បានប៉ះនឹង ម៉ាស៊ីនផលិតអគ្គិសនី ដោយបណ្ដាលឱ្យប្រព័ន្ធគាំងដំណើរការ។ អគ្គិសនីត្រូវបានស្ដារឡើងវិញទាំងស្រុង នៅទូទាំងប្រទេសស្រីលង្កានៅម៉ោងប្រហែល ៦ល្ងាច (ម៉ោងក្នុងតំបន់) ហើយការដាច់ចរន្តអគ្គិសនីនេះ ក៏បានធ្វើឱ្យដាច់ការផ្គត់ផ្គង់ទឹកស្អាតផងដែរ។ ស្រីលង្កា ធ្លាប់ជួបប្រទះបញ្ហារអាក់រអួល និងដាច់ចរន្តអគ្គិសនីអស់រយៈពេលជាច្រើនខែ កាលពីខែរដូវក្ដៅឆ្នាំ២០២២ នៅពេលប្រទេសមួយនេះធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រសួងបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជា គឺមានកម្រិតល្អ

Liny Chan February 10, 2025 10/02/2025

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន ជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ៦ព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ២៦.៧៩ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ «ល្អ»។ ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មានខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តស្វាយរៀង​ ខេត្តសៀមរាប ខេត្តក្រចេះ រាជធានីភ្នំពេញ​ ខេត្តកំពង់ចាម ខេត្តរតនគិរី​ ខេត្តឧត្តរមានជ័យ ខេត្តមណ្ឌលគីរី ខេត្តស្ទឹងត្រែង ខេត្តត្បូងឃ្មុំ និងខេត្តប៉ៃលិន, ពណ៌បៃតងៈ គុណភាពខ្យល់ល្អមានខេត្តកំពង់ធំ​ ខេត្តកណ្តាល​ ខេត្តព្រះវិហារ ខេត្តព្រៃវែង ខេត្តតាកែវ ខេត្តកែប, ពណ៌លឿងៈ ខេត្តព្រះសីហនុ និងខេត្តកោះកុង, ពណ៌ទឹកក្រូចៈ ខេត្តពោធិ៍សាត់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

រដ្ឋបាលរាជធានីភ្នំពេញត្រៀមនាំយកផលិតផលខ្មែរមួយចំនួនមកតាំងបង្ហាញ និងលក់ដូរនៅលើផ្លូវ Walk Street ខណៈទេសចរដើរលេងកម្សាន្តកាន់តែកើនឡើង (Walk Street)

Liny Chan February 10, 2025 10/02/2025

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញកំពុងធ្វើការជាមួយគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដើម្បីនាំយកផលិតផលខ្មែរមួយចំនួនមកតាំងបង្ហាញ និងលក់ដូរនៅលើផ្លូវថ្មើរជើង (Walk Street) ក្រោយសង្កេតឃើញថា ក្នុងសប្តាហ៍ទី២ មានភ្ញៀវអន្តរជាតិ និងប្រជាពលរដ្ឋកើនឡើងជាងសប្តាហ៍មុនទៅទៀត។ នេះបើតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈលោកនិងលោកស្រីចុះពិនិត្យវឌ្ឍភាពនៃផ្លូវថ្មើរជើង (Walk Street) នារាត្រីថ្ងៃទី៩ កុម្ភៈនេះ។ លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា ការដាក់ដំណើរផ្លូវថ្មើរជើង (Walk Street) បានចាប់ផ្តើមតាំងពីថ្ងៃទី១ កុម្ភៈមកម្ល៉េះ តែមនុស្សម្នាចាប់ផ្តើមកើនឡើងនៅថ្ងៃទី២ ក្នុងសប្តាហ៍ទី១ ដោយឡែកសម្រាប់ថ្ងៃទី២ ក្នុងសប្តាហ៍ទី២ តាមការសង្កេតរបស់លោក ពលរដ្ឋបន្តកើនឡើងជាងសប្តាហ៍មុនទៅទៀត។ លោក ឃួង ស្រេង ថា «ពីមួយថ្ងៃទៅមួយថ្ងៃពលរដ្ឋពេញចិត្តមកកម្សាន្តផ្លូវថ្មើរជើង ដែលជាការសាកល្បងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលទាំងអស់នេះជាការគាំទ្រនិងលើកទឹកចិត្តដល់រដ្ឋបាលរាជធានីភ្នំពេញ»។ លោកអភិបាល ឃួង ស្រេង សង្ឃឹមថា ដំណើរការសាកល្បងនេះនឹងទទួលបានជោគជ័យ ហើយរដ្ឋបាលរាជធានីនឹងបន្តរៀបចំឱ្យមានរបៀបរៀបរយជាងនេះទៅទៀត ដើម្បីទាកទាញភ្ញៀវជាតិនិងអន្តរជាតិឱ្យចូលរួមកម្សាន្តសប្បាយ។ ជាមួយគ្នានេះ លោក ឃួង ស្រេង បានមើលឃើញថា ការរៀបចំក្នុងដំណាក់កាលសាល្បងនេះនៅមានចំណុចខ្វះខាតកន្លែងខ្លះ ខណៈរដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងកែសម្រួលជូនពលរដ្ឋឱ្យកាន់តែប្រសើរផងដែរ។ ជុំវិញបញ្ហាសន្តិសុខសណ្តាប់ធ្នាប់វិញ លោក […]

លោក Elon Musk និយាយថា គាត់មិនចាប់អារម្មណ៍ទិញ TikTok នោះទេ

Liny Chan February 10, 2025 10/02/2025

(បរទេស)៖ លោក Elon Musk បាននិយាយថា គាត់មិនចាប់អារម្មណ៍នឹងការទិញ TikTok ដែលជាកម្មវិធីវីដេអូខ្លីដ៏ពេញនិយម ដែលត្រូវបានសហរដ្ឋអាមេរិកកំពុងព្យាយាមហាមឃាត់ជុំវិញបញ្ហាសន្តិសុខជាតិជាមួយម្ចាស់ក្រុមហ៊ុនធំ ByteDance ដែលមានមូលដ្ឋាននៅចិននោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥។ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Donald Trump បាននិយាយថា គាត់បើកចំហឱ្យ Musk ទិញកម្មវិធីដែលគ្រប់គ្រងដោយ ByteDance ប្រសិនបើគាត់ចង់ធ្វើដូច្នេះ ប៉ុន្តែជាការឆ្លើយបត នៅចុងសប្ដាហ៍កន្លងទៅនេះ លោក Elon Musk បានចេញមកបង្ហាញ​អារម្មណ៍ថា «ខ្ញុំ​មិន​បាន​ដាក់​ដេញថ្លៃ​សម្រាប់ទិញយក TikTok នោះទេ»។ លោកបានបន្ថែមទៀតថា «ខ្ញុំមិនមានគម្រោងសម្រាប់ធ្វើអ្វីនោះទេ បើសិនជាខ្ញុំមាន TikTok»។ «ខ្ញុំមិនស្ទាក់ស្ទើរក្នុងការទិញ TikTok ទេ បើសិនជាវាជាក្រុមហ៊ុនមិនធម្មតា ហើយជាទូទៅខ្ញុំកម្រណាស់​ទិញក្រុមហ៊ុនធម្មតាៗណាស់។ ការទិញយកប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter ដែលឥឡូវនេះហៅថា X គឺមិនធម្មតាទេ»។ «ជាធម្មតា ខ្ញុំបង្កើតក្រុមហ៊ុនតាំងពីដំបូង»។ ByteDance ត្រូវបានផ្តល់ឱ្យថ្ងៃផុតកំណត់ខែមករា ដើម្បីលក់ទ្រព្យសម្បត្តិអាជីវកម្ម TikTok នៅអាមេរិក ឬប្រឈមមុខនឹងការហាមឃាត់ បន្ទាប់ពីមានការព្រួយបារម្ភរបស់សមាជិកសភាថាកម្មវិធីនេះបង្កហានិភ័យសន្តិសុខជាតិ ដោយសារតែប្រទេសចិនអាចបង្ខំក្រុមហ៊ុនឱ្យចែករំលែកទិន្នន័យរបស់អ្នកប្រើប្រាស់សហរដ្ឋអាមេរិករបស់ខ្លួន។ […]

កីឡាករជឺជីតស៊ូ មឿនលីម សុបញ្ញា ឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍ Jiu-Jitsu World League California X នៅអាមេរិក

Liny Chan February 10, 2025 10/02/2025

(ភ្នំពេញ)៖ កីឡាករជឺជីតស៊ូជម្រើសជាតិកម្ពុជា មឿនលីម សុបញ្ញា បានឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍ Jiu-Jitsu World League California X លើទឹកដីអាមេរិក បន្ទាប់ពីទទួលបានជ័យជម្នះ ៤ប្រកួតជាប់គ្នា ។ នេះបើតាមការបញ្ជាក់លើបណ្ដាញសង្គមផ្លូវការរបស់សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា នៅរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ប្រភពខាងលើ បានបញ្ជាក់ថា កីឡាករ មឿនលីម សុបញ្ញា ដែលបានឈ្នះមេដាយមាស នៅក្នុងកម្មវិធី Jiu-Jitsu World League California X ក្នុងវិញ្ញាសារឯកត្តជនបុរស Gi, កម្រិតខ្សែខៀវ និងទម្ងន់ក្រោម ៨២.៥គីឡូក្រាម ។ វិញ្ញាសានេះ មានបេក្ខភាពចុះឈ្មោះចូលរួម ២២នាក់ ខណៈ សុបញ្ញា ធ្វើបានយ៉ាងល្អ ដោយបានយកឈ្នះ ៤ប្រកួត ក្នុងនោះបានផ្ដួលដៃគូឲ្យចុះចាញ់ ៣ប្រកួត ។ លោក Jasper Paas អនុប្រធានសហព័ន្ធ និងជាគ្រូបង្វឹកក្រុមកីឡាជឺជីតស៊ូកម្ពុជា បានសម្ដែងការភ្ញាក់ផ្អើល ចំពោះការសម្រេចបាននូវសមិទ្ធផលដ៏អស្ចារ្យនេះ […]

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត​បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ច នៅប្រទេសហ្វីលីពីន រយៈពេល២ថ្ងៃ

Liny Chan February 10, 2025 10/02/2025

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចនៅប្រទេសហ្វីលីពីន ដើម្បីពូនជ្រំចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហ្វីលីពិនឱ្យកាន់តែល្អប្រសើរ។ យោងតាមក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថា តបតាមការអញ្ជើញរបស់លោក Ferdinand R. Marcos Jr. ប្រធានាធិបតីហ្វីលីពីន, សម្តេចមហាបវរធិបតី នឹងបំពេញទស្សនកិច្ចផ្លូវការ នៅហ្វីលីពីនរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់១១ ខែកុម្ភៈ ឆ្នាំ២០២៥។ អញ្ជើញអមដំណើរសម្ដេចមហាបវរធិបតី និងលោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងរដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗ​នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំវិស័យឯកជន នៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។ ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយលោក Ferdinand R. Marcos Jr. ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី តំបន់ និងអន្តរជាតិ។ បន្ទាប់ពីជំនួបពិភាក្សានេះ ថ្នាក់ដឹកនាំទាំងពីរ នឹងអញ្ជើញជាអធិបតីក្នុងពិធីផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការ […]

កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបក្រុមក្មេងទំនើង៣ក្រុម ឃាត់បានមនុស្ស១៨នាក់

Nisaiy KP February 9, 2025 09/02/2025

(ភ្នំពេញ)៖ កម្លាំងនគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ក្រាបក្រុមក្មេងទំនើងចំនួន ៣ក្រុមខុសៗគ្នា​ ដែលមានមនុស្សចំនួន ១៨នាក់។ នេះបើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥។ បើតាមរបាយការណ៍, នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ២៣៖៣០ នាទី កម្លាំងការិយាល័យស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាក្រុមក្មេងទំនើង ឈ្មោះ ការ៉ុតស្លុយ (KRS) និងក្រុម មនុស្សតូចៗ (MTT) ចំនួន ១៥ នាក់ នៅចំណុចមុខក្លឹបនិកអ៊ិច សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព ពាក់ព័ន្ធប្រព្រឹត្តបទល្មើស ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាយកដុំថ្មគប់ជនរងគ្រោះតែមិនត្រូវ ហើយព្រួតគ្នាយកដុំថ្មគប់ម៉ូតូបណ្តាលបែកក្បាំងម៉ូតូខាងឆ្វេង និងខូចខាតត្រង់ម៉ាស៊ីនម៉ូតូ)។ ពួកគេ បានប្រព្រឹត្តនៅចំណុចមុខផ្សារទំនើងអ៊ីអនម៉ល៣ ផ្លូវលេខ៦០ម៉ែត្រ ក្រុម៣០ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង […]

ស្ពានបេតុងពីរកន្លែង ជំនួសស្ពានចាស់ទ្រុឌទ្រោម ផ្លូវឡេីងភ្នំគិរីរម្យ នឹងបើកឱ្យប្រេីប្រាស់បណ្តោះអាសន្នក្នុងព្រឹត្តិការណ៍«បុណ្យភ្នំ»

Nisaiy KP February 9, 2025 09/02/2025

(ភ្នំពេញ)៖ បើគ្មានការប្រែប្រួលទេស្ពានបេតុងពីរកន្លែង ជំនួសស្ពានតូចចង្អៀតចាស់ទ្រុឌទ្រោម លើកំណាត់ផ្លូវជាតិលេខ៤៦ ដែលជាផ្លូវឡើងទៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ(ឧទ្យានជាតិគិរីរម្យ)ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នឹងបើកឱ្យប្រជាពលរដ្ឋបើកបរឆ្លងកាត់បណ្តោះអាសន្នក្នុងព្រឹត្តិការណ៍ «បុណ្យភ្នំ» នៅថ្ងៃទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខនេះ។ ថ្លែងប្រាប់បណ្តាញព័ត៌មាន នាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ទៀត គម្រោងស្ថាបនាស្ពានបេតុង ២កន្លែងនេះ អនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺនេះ រួមមាន៖ ស្ពានទី១ ប្រវែង១៨ម៉ែត្រ ទទឹង៩ម៉ែត្រ ត្រង់គ.ម១៤+១០០(ស្ពានអូរកសេះ) និងស្ពានទី២ ប្រវែង៣៦ម៉ែត្រ ទទឹង ៩ម៉ែត្រ ត្រង់គ.ម២២+៥០០(ស្ពានអូរតាសេក)។ ស្ពានដ៏គត់មត់នេះ សម្រេចការសាងសង់ ៩៦%ហើយ ក្រោយដំណើរការបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។ ការដ្ឋានគ្រោងបញ្ចប់ការសាងសង់នៅចុងខែមីនា ឆ្នាំ២០២៥នេះ នឹងដាក់ឱ្យដំណើរការប្រើប្រាស់នៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

គម្រោងស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា​ សម្រេចវឌ្ឍនភាពបាន ១៩%

Nisaiy KP February 9, 2025 09/02/2025

(ភ្នំពេញ)៖ គិតត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២៥នេះ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន១៩ %ហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។ ថ្លែង ប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា បច្ចុប្បន្នការងារសម្រេចបាន៖ ១៖ ផ្នែកគ្រឺះស្ពាន សម្រេចបានប្រមាណ ៤៦,៦៦% ក្នុងនោះសសរគ្រឹះចំនួន ១៥៦ដើម ចាក់បេតុងរួចចំនួន ៦៩ដើម ២០ជើងតាង សម្រេចបានចំនួន ៦ និងធ្នឹមភ្ជាប់ក្រោមចំនួន១២ សម្រេចបាន ៨ធ្នឹម។ ២៖ រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន ៣១.៥% រួមមានតួសរសរស្ពាន១២ សម្រេចបានចំនួន៦សរសរ សរសរស្ពាន ៥២ សម្រេចបាន១៦ […]