ព័ត៌មានជាតិ

ក្រសួងវប្បធម៌ ស្នើឲ្យប្រើប្រាស់ទិវានៃក្តីស្រឡាញ់ ស្របតាមគន្លងប្រពៃណីដ៏ល្អត្រកាលរបស់ខ្មែរ

Liny Chan February 12, 2025 12/02/2025

(ភ្នំពេញ)៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តាមរយៈសេចក្តីអំពាវនាវមួយ បានស្នើឲ្យប្រើប្រាស់ទិវានៃក្តីស្រឡាញ់ នៅថ្ងៃទី១៤ ខែកុម្ភៈ ស្របតាមគន្លងប្រពៃណីដ៏ល្អត្រកាលរបស់ខ្មែរ ដើម្បីកិត្តិយស និងភាពថ្លៃថ្នូររបស់បុគ្គលផ្ទាល់ខ្លួនរបស់ក្រុមគ្រួសារ ពិសេសចូលរួមថែរក្សាបាននូវអត្តសញ្ញាណជាតិ ដែលកូនខ្មែរគ្រប់ៗរូបមានកាតព្វកិច្ចថែរក្សាការពារ។ បើតាមក្រសួងវប្បធម៌ ថ្ងៃទី១៤ កុម្ភៈ ដែលត្រូវបានមជ្ឈដ្ឋានទូទៅនិយមហៅថា ទិវានៃក្តីស្រឡាញ់ បាននិងកំពុងជ្រៀតចូលក្នុង សង្គមជាតិកម្ពុជា ជាពិសេសក្នុងស្រទាប់យុវជន ដោយការទទួលយកព្រឹត្តិការណ៍នេះ បានស្តែងឡើងតាមរយៈសកម្មភាពនានា ដោយឈរលើមនោសញ្ចេតនាស្រឡាញ់ដឹងគុណ ចំពោះមាតាបិតា អាណាព្យាបាល គ្រូបាធ្យាយ ប្តី-ប្រពន្ធ មិត្តភក្តិ ប្រកបដោយភាពថ្លៃថ្នូរគួរជាទីគោរព និងកោតសរសើរ។ ជាមួយគ្នានេះ នាពេលកន្លងមក ទោះជាមានការពន្យល់ ណែនាំ អំពាវនាវ ក៏យើងនៅសង្កេតឃើញមានសកម្មភាពមួយចំនួនតូច ដែលត្រូវបានសង្គមវាយតម្លៃថាមិនគួរកើតមាន ដោយសកម្មភាពទាំងនោះ ផ្តល់ផលអវិជ្ជមានដល់បុគ្គលផ្ទាល់ផង និងដល់តម្លៃប្រពៃណី ទំនៀមទម្លាប់ អត្តសញ្ញាណជាតិផង។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ យល់ថា ការសិក្សាស្វែងយល់ឲ្យច្បាស់អំពីឫសគល់ និងប្រភពនៃទិវានេះ គឺជាភាពចាំបាច់ ដើម្បីចៀសវាងការអនុវត្តខុស និងការបង្កនូវរូបភាពនិងបរិយាកាសសង្គមថ្មី ដែលខុសពីចរិតលក្ខណៈដើម នៃសង្គមកម្ពុជាយើង ជាពិសេសសកម្មភាពជ្រួលជ្រើមហួសហេតុ ប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម ដល់សីលធម៌ កិត្តិយស និងសេចក្តីថ្លៃថ្នូរដល់បុគ្គលខ្លួនឯងនិងអ្នកដទៃ […]

ក្រសួងសាធារណការ ចាប់ផ្តើមស្ទង់មតិ អំពីតម្លៃលេខពិសេសផ្ទាល់ខ្លួន សម្រាប់ម៉ូតូ

Liny Chan February 12, 2025 12/02/2025

(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈ Facebook ផ្លូវការ​ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ​ បានស្ទង់មតិពីតម្លៃលេខពិសេសផ្ទាល់ខ្លួនសម្រាប់ម៉ូតូ។ ក្រសួងបានដាក់សំណួរថា បើសិនមានលេខពិសេសផ្ទាល់ខ្លួនសម្រាប់ម៉ូតូ តើចង់ឱ្យមានតម្លៃទាបបំផុតចាប់ពីប៉ុន្មាន រហូតដល់តម្លៃខ្ពស់បំផុតប៉ុន្មាន? * ក. ចាប់ពី ២០០.០០០៛ ដល់ ៨.០០០.០០០៛* ខ. ចាប់ពី​ ១០០.០០០៛ ដល់ ១២.០០០.០០០៛* គ. ផ្សេងៗ។ សូមបញ្ជាក់ថា​ តាមលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ​ និងដឹកជញ្ជូន​ បានឱ្យដឹងថា​ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដាក់ឱ្យដំណើរប្រព័ន្ធចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត(ម៉ូតូ)​ ដើម្បីបង្ខិតសេវាឱ្យខិតជិតប្រជាពលរដ្ឋ និងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ។ លោក ផន រឹម បានឱ្យដឹងទៀតថា នេះជាទស្សនវិស័យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមការដឹកនាំ របស់លោក ប៉េង ពោធិ៍នា ជារដ្ឋមន្ត្រី ដើម្បីបង្ខិតសេវាឱ្យកាន់តែកៀកប្រជាពលរដ្ឋ ជាពិសេសអ្នកទទួលសេវា ព្រមទាំងធ្វើឡើង ដើម្បីបំពេញតម្រូវការនិងការស្នើសុំពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់ទោចក្រយានយន្ត។ លោក […]

អាជ្ញាធររាជធានីភ្នំពេញ បន្តចុះកាត់ទម្លាក់បណ្តាញខ្សែកាប្លិអុបទិកតាមបង្គោលភ្លើង

Liny Chan February 11, 2025 11/02/2025

(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលរងរាជធានីតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក គៀង ល័ក្ស អភិបាលខណ្ឌចំការមន នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំអាជ្ញាធរ និងមន្ត្រីជំនាញ ពាក់ព័ន្ធចុះកាត់ទម្លាក់បណ្តាញខ្សែកាប្លិអុបទិក លើតាមបង្គោលភ្លើង ដើម្បីមករត់ចូលក្នុងបណ្តាញបំពង់ក្រោមដីវិញ នៅលើផ្លូវលេខ៤៦៦ និងវិថីព្រះត្រសក់ផ្អែម (ផ្លូវលេខ៦៣) ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដើម្បីលើកកម្ពស់សោភណភាពរាជធានីភ្នំពេញ ឱ្យកាន់តែល្អស្រស់បំព្រង។ លោក ឯក ឃុនដឿន បានលើកឡើងថា ក្រុមការងារដែលចុះមកកាត់ទម្លាក់បណ្តាញខ្សែកាប្លិអុបទិកខាងលើនេះ ធ្វើឡើងទៅតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការកាត់ទម្លាក់បណ្តាញខ្សែកាប្លិអុបទិក លើអាកាសមករត់ចូលក្នុងបណ្តាញបំពង់ក្រោមដីវិញ របស់រដ្ឋបាលរាជធានីភ្នំពេញ។ ក្នុងឱកាសនោះលោក ឯក ឃុនដឿន បានណែនាំឱ្យដកបង្គោលភ្លើងនៅលើផ្លូវលេខ៤៦៦ មុខសាលាភូមិន្ទរដ្ឋបាល និងនៅមុខក្រសួងមហាផ្ទៃ ដោយសារបណ្តាញខ្សែកាប្លិអុបទិក យើងបានកាត់ទម្លាក់ហើយ។ លោកបន្តថា ការកាត់ទម្លាក់បណ្តាញខ្សែកាប្លិអុបទិកនេះ អាជ្ញាធររាជធានីភ្នំពេញ នឹងអនុវត្តនៅលើផ្លូវចំនួន៤០ខ្សែ។ ប្រជាពលរដ្ឋជាច្រើនដែលរស់នៅ និងប្រកបអាជីវកម្មនៅលើវិថីព្រះត្រសក់ផ្អែម (ផ្លូវលេខ ៦៣) បានលើកឡើងស្រដៀងគ្នាថា ពួកគាត់ពិតជាសាទរ និងថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះចំណាត់ការរបស់រដ្ឋបាល […]

សម្តេចតេជោ ហ៊ុន សែន៖ រាល់ថវិកាចំណាយលើការសាងសង់សំណង់​នៅវត្តព្រះឥន្ទសាមគ្គីធម៌ មិនបានប្រើថវិកាជាតិនោះឡើយ

Liny Chan February 11, 2025 11/02/2025

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងបញ្ជាក់ថា រាល់ថវិកាដែលបានចំណាយលើការសាងសង់សំណង់ និងសមិទ្ធផលនានានៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំង​ក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មិនបានប្រើថវិកាជាតិនោះឡើយ។ ថ្លែងនាឱកាសអញ្ជើញជាអធិបតីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «សូមបញ្ជាក់ថា ការកសាងនៅវត្តស្វាយពពែអស់ថវិកាជាង ១.២លានដុល្លារ នឹងនៅទីនេះ (វត្តព្រះឥន្ទសាមគ្គីធម៌) កសាងអស់ ២.៦លានដុល្លារ, ខ្ញុំករុណាខ្ញុំ អត់ប៉ះពាល់ថវិកាជាតិសូម្បីមួយសេន»។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា សម្តេចធ្លាប់អនុវត្តអគ្គបញ្ជារការមួយ អគ្គសេនាធិការមួយ បានសេចក្តីថា អគ្គបញ្ជារការគឺនាយករដ្ឋមន្ត្រី អគ្គសេនាធិការ គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយសម្តេចបានខិតខំដើម្បីចលនាគ្នីគ្នាប្រមូលទុនដើម្បីសាងសង់វត្តស្វាយពពែ នៅទីក្រុងភ្នំពេញផង និងនៅវត្តព្រះឥន្ទសាមគ្គីធម៌ នៅខេត្តកណ្តាលផង ហើយសម្តេចនឹងមិនធ្វើជា សត្រូវជាមួយនឹងលុយនោះទេ គឺគៀងគរគ្នាប្រមូលថវិកា ដើម្បីយកមកជួយកសាងវត្តអារាម។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ការរៀបចំកសាងសមិទ្ធផលនានា ក្នុងវត្តនេះគឺត្រឹមត្រូវហើយ […]

ក្រុមហ៊ុនដ៏ធំមួយ ចាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគ ក្នុងវិស័យស្វាយចន្ទីនៅកម្ពុជា

Liny Chan February 11, 2025 11/02/2025

(ភ្នំពេញ)៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំសហការី ទទួលជួបពិភាក្សាការងារជាមួយ លោក Daniel Spitzer ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Mountain Hazelnuts និងលោក Andreas Groetschel អគ្គនាយកក្រុមហ៊ុន Kamya ក្នុងគោលបំណងពិភាក្សា អំពីកាលានុវត្តភាពវិនិយោគ ក្នុងវិស័យកសិ-ឧស្សាហកម្ម ជាពិសេស ឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជា។ នាឱកាសនេះ លោកអគ្គលេខាធិការ បានថ្លែងអំណរគុណដល់វិនិយោគិន ដែលបានចាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគ ក្នុងវិស័យស្វាយចន្ទីនៅកម្ពុជា ព្រមទាំងបានជម្រាបជូន អំពីការគាំទ្រ និងការលើកទឹកចិត្តនានា របស់រាជរដ្ឋាភិបាលលើគម្រោងវិនិយោគ ក្នុងវិស័យនេះ ជាពិសេសគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការបង្កើតសួនឧស្សាហកម្មស្វាយចន្ទី ដែលនឹងជួយបង្កើនភាពអំណោយផល នៃបរិយាកាសធុរកិច្ចក្នុងវិស័យអាទិភាពនេះនៅកម្ពុជា។ ទន្ទឹមនឹងនេះ លោកអគ្គលេខាធិការ បានបង្ហាញជូនពីខ្សែច្រវាក់តម្លៃ នៃឧស្សាហកម្មស្វាយចន្ទី ដែលរាប់ចាប់តាំងពីផ្នែកខាងលើ (upstream) ជាពិសេស ពាក់ព័ន្ធនឹងការប្រមូលទិញ ទីលានសម្ងួត និងឃ្លាំងស្តុកទុកគ្រាប់ស្វាយចន្ទី។ ក្នុងន័យនេះ […]

ហ្វីលីពីន កំពុងពិនិត្យមើលលើលទ្ធភាពក្នុងការវិនិយោគលើរោងម៉ាស៊ីនកិនស្រូវ និងការធ្វេីវារីវប្បកម្មនៅកម្ពុជា

Liny Chan February 11, 2025 11/02/2025

(ហ្វីលីពីន)៖ លោក Francisco P.Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីន នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ បានបញ្ជាក់ថាហ្វីលីពីន កំពុងពិនិត្យមើលលើលទ្ធភាពក្នុងការវិនិយោគលើរោងម៉ាស៊ីនកិនស្រូវ និងការធ្វេីវារីវប្បកម្មនៅកម្ពុជា។ ការបញ្ជាក់របស់លោកបែបនេះ បានធ្វើឡើងនាឱកាសដែលលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីចូលរួមសម្តែងការគួរសម និងកិច្ចជំនួបទ្វេភាគីលើវិស័យកសិកម្ម ដែលប្រព្រឹត្តទៅនៅក្រសួងកសិកម្ម នៃសាធារណរដ្ឋហ្វីលីពីន។ នាឱកាសនៃជំនួបលោករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ការធ្វើកសិពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ធ្វេីឡេីងក្នុងគោលបំណងបំពេញតម្រូវការឱ្យគ្នាទៅវិញទៅមក មិនមែនជាការប្រកួតប្រជែងគ្នានោះទេ ហើយប្រទេសទាំងពីរអាចពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាកាន់តែរឹងមាំបន្ថែមទៀត ជំរុញការរីកចម្រើនក្នុងវិស័យកសិកម្ម សំដៅចូលរួមចំណែកលេីកកម្ពស់សេដ្ឋកិច្ច និងការអភិវឌ្ឍឱ្យមានចីរភាព។ លោករដ្ឋមន្ត្រីក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីន មានប្រសាសន៍ថា ប្រទេសហ្វីលីពីន មានតម្រូវការលើផលិតផលកសិកម្មជាច្រើនពីប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃកំណើនប្រជាជនហ្វីលីពីន ដែលកើនជាង១០លាននាក់ក្នុងមួយឆ្នាំ។ សាធារណរដ្ឋហ្វីលីពីនមានតម្រូវការដូចជាអង្ករ សាច់ជ្រូក សាច់គោ មាន់ ត្រី និងបន្លែផ្លែឈើជាច្រើន។ លេីសពីនេះ ភាគីហ្វីលីពីនក៏នឹងពិនិត្យមើលលើលទ្ធភាពក្នុងការវិនិយោគលើរោងម៉ាស៊ីនកិនស្រូវ និងការធ្វេីវារីវប្បកម្មផងដែរ។ លោករដ្ឋមន្រ្តីបានឱ្យដឹងទៀតថា ក្រសួងកសិកម្មហ្វីលីពីន បានទទួលសិទ្ធក្នុងការនាំចូលអង្ករ និងម្ហូបអាហារ ដោយមានថវិកា […]

រដ្ឋបាលខេត្តប៉ៃលិន ត្រៀមទីតាំងសម្រាប់រៀបចំសង្ក្រាន្តប៉ៃលិន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ

Liny Chan February 11, 2025 11/02/2025

(ប៉ៃលិន)៖ នៅល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយមន្ត្រីជំនាញ បានអញ្ជើញពិនិត្យមើលទីតាំងត្រៀមរៀបចំសង្ក្រាន្តប៉ៃលិន នៅមាត់ស្ទឹងប៉ៃលិន ចាប់ពីចន្លោះស្ពានអូរច្រា ទៅស្ពានសន្តិភាព ដើម្បីបង្កបរិយាកាសសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មកលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។ លោកស្រីបណ្ឌិត បាន ស្រីមុំ បានលើកឡើងថា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាខាងមុននេះ រដ្ឋបាលខេត្ត បានគ្រោងរៀបចំសង្ក្រាន្តប៉ៃលិនឲ្យបានអធិកអាធម សម្រាប់ បងប្អូនប្រជាពលរដ្ឋបានចូលរួម លេងកម្សាន្តសប្បាយដោយមានកម្មវិធីជាច្រើន រួមមាន៖ កម្មវិធីតាមបែបសាសនា ការលេងល្បែងប្រជាប្រិយខ្មែរ និងការដាក់តាំងពិព័រណ៌ផលិតផល នៅតាមទីតាំងសំខាន់ៗមួយចំនួនក្នុងខេត្ត សំដៅធ្វើយ៉ាង ណាទាក់ទាញ ចំណាប់ អារម្មណ៍ពីមហាជនទាំងក្នុងខេត្ត និងក្រៅខេត្ត មកលេងកម្សាន្តនៅខេត្តយើងឲ្យបានច្រើនកុះករ។ លោកស្រីបណ្ឌិតអភិបាលខេត្ត បានបន្តថា ដើម្បីបង្កបរិយាកាសសប្បាយរីករាយដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកលេងកម្សាន្ត រដ្ឋបាលខេត្ត, រដ្ឋបាលក្រុង/ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំងទាំង ៣ប្រភេទនឹងសហការគ្នាជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ធ្វើការតុបតែង លម្អភ្លើងពណ៌នៅតាមសួនច្បារតាមអង្គភាព និងទីសាធារណៈឲ្យមានសោភ័ណ្ឌភាព ហើយនៅគ្រប់វត្តអារាម និងតំបន់ទេសចរណ៍ ផ្សេងៗត្រូវរៀបចំកន្លែង និងទីធ្លាអោយបានស្អាតដូចជា៖ ភ្នំយ៉ាត ទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ […]

មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច ​ឆ្លើយតបនឹងចម្ងល់ថា ហេតុអ្វីបានជាសេដ្ឋកិច្ចកើនដល់ ៦.៣% ​ប៉ុន្តែប្រជាពលរដ្ឋនៅតែត្អូញរឿងចំណូល

Liny Chan February 11, 2025 11/02/2025

(ភ្នំពេញ)៖ ឆ្លើយតបទៅនឹងសំណួរថា ហេតុអ្វីបានជាសេដ្ឋកិច្ចកើនឡើង​ ប៉ុន្តែប្រជាជននៅតែត្អូញត្អែរពីការធ្លាក់ចុះចំណូល? លោកបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានពន្យល់ថា កំណើនសេដ្ឋកិច្ចដែលបានព្យាករណ៍កើនឡើងដល់៦.៣% នៅឆ្នាំ២០២៥នេះ គឺតាមរយៈកំណើននៃការនាំចេញផលិតផលកាត់ដេរ ផលិតផលមិនមែនកាត់ដេរ និងវិស័យទេសចរណ៍។ ការលើកឡើងរបស់លោកបណ្ឌិត ផាន់ ផល្លា ធ្វើឡើងក្នុងវេទិកាស្តីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ ២០២៥ នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥។ លោកបានលើកឡើងបន្ថែមថា ការកើនឡើងនៃការនាំចេញផលិតផលកាត់ដេរ ក៏បានផ្តល់ចំណូលដោយផ្ទាល់ ដល់កម្មករនិយោជិត ក្នុងវិស័យនេះផងដែរ តាមរយៈការទទួលបានប្រាក់បន្ថែមម៉ោង ដែលអាចជួយដល់ជីវភាពរបស់ពួកគាត់។ ​ជាមួយគ្នានេះ លោកសង្កេតឃើញថា វិស័យទេសចរណ៍ក៏ទទួលបានកំណើនជាបន្តបន្ទាប់ផងដែរ។ បើយោងទៅតាមទិន្នន័យកំណើនភ្ញៀវទេសចរ និងចំនួនអ្នកដំណើរតាមផ្លូវអាកាស នៅឆ្នាំ២០២៤ បានកើនឡើង​បើធៀបនឹងឆ្នាំ២០២៣ ដែលសបញ្ជាក់ថា ចំនួនភ្ញៀវទេសចរចាប់ផ្តើមដើរកម្សាន្តឡើងវិញ។ តែយ៉ាងនេះក្តី លោកទទួលស្គាល់ថា វិស័យលក់ដុំ និងរាយ នៅមានបញ្ហា ដែលធ្វើឱ្យពលរដ្ឋរងផលប៉ះពាល់ដល់ចំណូល។ តែយ៉ាងណា បើទោះបីជាការលក់នៅតាមទីផ្សារថយចុះក៏ដោយ ប៉ុន្តែកើនឡើងចំពោះការលក់តាមអនឡាញ។ យោងតាមការព្យាកររបស់ក្រសួងសេដ្ឋកិច្ច នៅឆ្នាំ២០២៥នេះ កំណើនសេដ្ឋកិច្ចត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់ ៦.៣%, […]

ករណីរឿងចារកម្ម៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា គ្មានការចាំបាច់ណាមួយឱ្យយើងយកអំបិល ទឹកត្រី ប៊ីចេង ទៅចាក់លើសម្លផ្អូម ដែលគេចាក់ចោលហើយនោះ 

Liny Chan February 11, 2025 11/02/2025

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍ជុំវិញករណីដែលបុគ្គលមួយចំនួន បានប្រកាសខ្លួនថាជាអ្នកចារកម្មរបស់សម្ដេចតេជោ និងកំពុងស្ថិតនៅក្រៅប្រទេស សម្ដេចបានបញ្ជាក់ថា សម្ដេចមិននិយាយអ្វីទាំងអស់ ហើយគ្មានការចាំបាច់ណាមួយឱ្យយើងយកអំបិល ទឹកត្រី ប៊ីចឹង ទៅចាក់លើសម្លផ្អូម ដែលគេចាក់ចោលហើយនោះ។ ការថ្លែងរបស់សម្ដេច ប្រធានព្រឹទ្ធសភា បានធ្វើឡើងនៅក្នុងឱកាសដែលសម្ដេច បានអញ្ជើញជាអធិបតីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅវត្តព្រះឥន្ទសាមគ្គីធម៌ ស្រុកអង្គស្នួល ខេត្តកណ្តាល នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ចុងក្រោយនេះគឺវិបត្តិចារកម្ម ខ្ញុំព្រះករុណាខ្ញុំមិននិយាយអីទេ គ្មានការចាំបាច់ណាមួយឱ្យយើងយកអំបិល ទឹកត្រី ប៊ីចឹង ទៅចាក់លើសម្លផ្អូម ដែលគេចាក់ចោលហើយនោះ ឬក៏និយាយមួយបែបទៀតគ្មានការចាំបាច់ណាមួយដើម្បីហ្នឹងរកថ្នាំពេទ្យ ឬរកឧបករណ៍សង្គ្រោះបន្ទាន់សម្រាប់សាកសព ដែលគេយកទៅកប់ហើយនោះ និយាយប៉ុណ្ណឹងអាចដឹងហើយ។ យូរៗវាតាំងខ្លួនជាចារកម្ម ឯងក៏និយាយថា គ្រាន់តែជាអ្នកពិគ្រោះយោបល់។ កុំឌឺ ឌឺយ៉ាងមិចក៏ទៅមិនរួចដែរ ត្រូវនឹង ត្រូវស្ដាប់ ពេលណាសភាពការណ៍កំពុងតែជ្រួលត្រូវនៅឱ្យស្ងៀម នៅឱ្យរឹង អាហ្នឹងបានគេហៅអ្នកនយោបាយ»។ សូមជម្រាបថា នាពេលថ្មីៗនេះ មានការបែកធ្លាយសារជាសំឡេងរវាងសម្ដេចតេជោ ជាមួយលោក សេង សារី […]