ព័ត៌មានជាតិ

ថៃកប់ចោលទុរេនជ្រលក់ថ្នាំពណ៌លឿនជាង ៦៥តោនក្រោយចិនមិនទទួលយក

Liny Chan February 11, 2025 11/02/2025

(បាងកក)៖ នាយកដ្ឋានកសិកម្មរបស់ប្រទេសថៃបានឱ្យដឹងថា ប្រទេសថៃបានកប់ចោលទុរេនចំនួន ៦៥,៧តោន បន្ទាប់ពីទុរេនទាំងនោះត្រូវបានច្រានចោលដោយប្រទេសចិនដោយសារមានប្រឡាក់សារធាតុពុលពណ៌លឿង។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។ កាសែត VN Express បានរាយការណ៍ថា នាយកដ្ឋានកសិកម្មថៃកាលពីថ្ងៃព្រហស្បតិ៍បានបញ្ជាក់ថា ផ្លែទុរេនមានផ្ទុកសារធាតុគីមីពណ៌លឿន Basic Yellow 2 បន្ទាប់ពីបានធ្វើតេស្តដោយខ្លួនឯង។ សារធាតុពណ៌លឿនគីមី Basic Yellow 2 ត្រូវបានគេប្រើជាញឹកញាប់ដើម្បីបង្កើនពណ៌របស់ទុរេន។ ក្រុមហ៊ុននាំចេញខ្លះត្រូវបានគេជឿថាបានជ្រលក់ផ្លែទុរេនទៅក្នុងសារធាតុគីមីពណ៌លឿងនេះដើម្បីធ្វើឱ្យទុរេនមើលទៅដូចទុំនិងមានលឿងល្អ។ ប្រទេសថៃបានផ្អាកចេញអាជ្ញាប័ណ្ណនាំចេញទៅឱ្យក្រុមហ៊ុនលក់ដុំទុរេនចំនួន២៦ក្រុមហ៊ុនដែលជាប់ពាក់ព័ន្ធនឹងការនាំចេញទុរេនដែលមានជ្រលក់សារធាតុគីមីប្រភេទនេះ។ ក្រសួងកសិកម្មថៃក៏នឹងធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំស្តីពីការនាំចេញទុរេនរបស់ខ្លួនផងដែរដើម្បីការពារការកើតឡើងករណីនេះនាពេលអនាគត។ ការរកឃើញទុរេនដែលមានប្រឡាក់ថ្នាំជ្រលក់នេះបានជំរុញឱ្យប្រទេសចិនអនុវត្តការធ្វើតេស្តនៅមន្ទីរពិសោធន៍រកមើលសារធាតុពណ៌លឿងនៅលើទុរេនដែលបាននាំចូលទាំងអស់ រួមទាំងផ្លែទុរេនដែលនាំចូលពីប្រទេសវៀតណាមផងដែរ។ មានតែមន្ទីរពិសោធដែលត្រូវបានអនុម័តដោយប្រទេសចិនប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យធ្វើតេស្ត ហើយការពន្យារពេលរបស់ប្រទេសចិនក្នុងការទទួលស្គាល់មន្ទីរពិសោធធ្វើតេស្តរបស់ប្រទេសវៀតណាមបានបណ្តាលឱ្យការនាំចេញទុរេនជាច្រើនត្រូវបានជាប់គាំងនៅក្នុងខែមករា។ នៅចុងខែមុន ប្រទេសចិនបានអនុម័តបញ្ជីឈ្មោះមន្ទីរពិសោធចំនួនប្រាំបួន ដែលចំនួននេះបានធ្វើក្រុមហ៊ុននាំចេញមិនអាចធ្វើតេស្តផលិតផលរបស់ខ្លួនបានទាន់ពេលវេលា។ វៀតណាមកំពុងចរចាយ៉ាងសកម្មជាមួយចិន ដើម្បីពង្រីកចំនួនបញ្ជីមន្ទីរពិសោធដែលត្រូវបានអនុម័តបន្ថែមទៀត ដើម្បីជួយសម្រួលដល់ការបំពេញបែបបទឯកសារបញ្ចេញទំនិញពីគយឱ្យកាន់តែរលូន។ ប្រទេសចិនបាននាំចូលទុរេនក្នុងតម្លៃ ៦,៩៩ពាន់លានដុល្លារកាលពីឆ្នាំមុនដោយ ៥៧% មកពីប្រទេសថៃ និងវៀតណាមមានចំណែក ៤១,៥%។ នេះបើយោងតាមកាសែត VN Express៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សម្តេចតេជោ ហ៊ុន សែន ទម្លាយថា មានការរៀបចំផែនការវាយប្រហារដោយដ្រូនចូលភូមិគ្រឹះរបស់សម្តេច នៅក្រុងតាខ្មៅ និងស្នើឱ្យបរទេសប្រយ័ត្នប្រយែងចំពោះការគាំទ្រសកម្មភាពភេរវកម្ម

Liny Chan February 11, 2025 11/02/2025

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានទម្លាយថា នៅប៉ុន្មានសប្តាហ៍មកនេះ មានការរៀបចំផែនការដើម្បីវាយប្រហារដោយយន្តហោះ(ដ្រូន) ចូលទៅក្នុងភូមិគ្រឹះរបស់សម្តេចនាក្រុងតាខ្មៅ ក្នុងគោលបំណងផ្តាច់ជីវិតរបស់សម្តេច។ សម្តេចបានបញ្ជាក់ថា ផែនការនេះត្រូវបានសម្តេចដឹងជាមុន តាមរយៈសារសំឡេងសម្ងាត់ ដែលសម្តេចទទួលបាន ហើយសម្តេចបានស្នើដល់បរទេសទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នចំពោះការគាំទ្រណាមួយ ចំពោះសកម្មភាពភេរវកម្ម។ ការទម្លាយអំពីផែនការភេរវកម្មនេះ បានធ្វើឡើងក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំង​ក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល នៅព្រឹកថ្ងៃអង្គារ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ សម្តេចបានបញ្ជាក់ដូច្នេះថា៖ «សូមផ្តាំផង ផែនការវាយប្រហាដោយដ្រូនចូលតាខ្មៅ អ្នកត្រូវចាំ ហើយបាត់ខ្លួនពីតាកែវមួយ គឺគាំទ្រផែនការវាយប្រហារដ្រូនចូលតាខ្មៅ សន្តិសុខជាតិ អ្នកកុំចង់ប្រហារជីវិតរបស់ខ្ញុំ ចង់សម្លាប់ខ្ញុំ»។ សម្តេចតេជោ ហ៊ុន សែន មិនបានបញ្ជាក់អំពីអ្នកពាក់ព័ន្ធក្នុងការរៀបចំដ្រូនដើម្បីវាយប្រហារសម្តេចនោះឡើយ ប៉ុន្តែការបង្ហើបអំពីផែនការធ្វើភេរវកម្មនេះ បានធ្វើឡើងស្របពេលដែល ក្រុមប្រឆាំងនៅក្រៅប្រទេស ប្រកាសបង្កើត រដ្ឋាភិបាលនីរទេស និងបំផុសបំផុលឱ្យផ្តួលរំលំរាជរដ្ឋាភិបាល។ លោក សម រង្ស៉ី មេដឹកនាំក្រុមឧទ្ទាមនៅក្រៅប្រទេស ដែលត្រូវបានកាត់ទោសជាច្រើនករណីនៅកម្ពុជា បានប្រកាសម្តងហើយម្តងទៀត ដោយដាក់ចេញនូវយុទ្ធសាស្ត្រផ្ការីក ដែលជាផែនការបដិវត្តពណ៌ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល […]

ក្រសួងបរិស្ថាន៖ សម្រាប់ថ្ងៃទី១០ ខែកុម្ភៈ ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង៦ព្រឹកថ្ងៃទី១១ ខែកុម្ភៈនេះ គុណភាពខ្យល់គឺ «ល្អ»

Liny Chan February 11, 2025 11/02/2025

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន ជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ៦ព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចល គិតជាមធ្យមស្មើនឹង ៤៦.៦១ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ «ល្អ»។ ពណ៌ខៀវ៖ គុណភាពខ្យល់ល្អណាស់មានខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តស្វាយរៀង ខេត្តក្រចេះ ខេត្តព្រៃវែង ខេត្តរតនគិរី ខេត្តឧត្តរមានជ័យ ខេត្តមណ្ឌលគីរី និងខេត្តត្បូងឃ្មុំ, ពណ៌បៃតងៈ គុណភាពខ្យល់ល្អមានខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ រាជធានីភ្នំពេញ ខេត្តតាកែវ និងខេត្តកែប, ពណ៌លឿងៈ ខេត្តបន្ទាយមានជ័យ ខេត្តកណ្តាល ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តស្ទឹងត្រែង និងខេត្តប៉ៃលិន, ពណ៌ទឹកក្រូចៈ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង៕ […]

អ្នកកាសែតដែលសមត្ថកិច្ចឃាត់ខ្លួនករណីដោះគ្រាប់មីនតោននៅតំបន់ហាមឃាត់ព្រំដែនកម្ពុជា-ថៃ ទាំងដែលខ្លួនស្រវឹង ចេញវីដេអូទទួលស្គាល់កំហុស និងសុំទោសជាសាធារណៈ

Liny Chan February 11, 2025 11/02/2025

(ភ្នំពែញ)៖ លោក ទឺ ពិទូ ភ្នាក់ងារសារព័ត៌មានមាតុភូមិនៅខេត្តឧត្តរមានជ័យ បានចេញវីដេអូថ្លែងអំណរគុណស្ថាប័នតុលាការ និងសមត្ថកិច្ចដែលបានដោះលែង ព្រមទាំងបានទទួលស្គាល់កំហុស ក្រោយលោកត្រូវបានឃាត់ខ្លួន ដោយសារទៅដោះមីនតោននៅតំបន់ហាមឃាត់ព្រំដែនកម្ពុជា-ថៃ ទាំងដែលខ្លួនស្រវឹងខ្លាំង។ តាយរយៈវីដេអូ លោក ទឺ ពិទូ បានទទួលស្គាល់កំហុសយ៉ាងដូច្នេះថា៖ «ដោយសារខ្ញុំស្រវឹង ដល់ពេលដែលខ្ញុំស្វាងទៅខ្ញុំភ័យដែរ ថាអាចផ្ទុះដែលអាចបង្កគ្រោះថ្នាក់ដល់ខ្ញុំ សមត្ថកិច្ច និងប្រជាជនដទៃទៀត»។ ជាមួយគ្នានេះដែរ លោកថ្លែងអំណរគុណតុលាការ អាជ្ញាធរ និងសមត្ថកិច្ច ដែលបានលើកលែងទោសដល់លោកផងដែរ និងសន្យាថាមិនប្រព្រឹត្តិកំហុសជាលើកទី២ទេ។ លោកបានបន្ថែមថា៖ «ខ្ញុំបាទ ទឺ ពិទូ ជាអ្នកយកព័ត៌មានរបស់គេហទំព័រមាតុភូមិ សុំអភ័យទោស និងសុំទោសជាសាធារណៈ ព្រមទាំងទទួលស្គាល់នូវកំហុសឆ្គងទាំងស្រុងដែលខ្ញុំបាទ និងមិត្តភក្តិ (ពែង ពុយ) បានប្រព្រឹត្តបទល្មើសពាក់ព័ន្ធករណីនាំយកគ្រាប់មីនតោន ០១គ្រាប់ ពីតំបន់ហាមឃាត់ព្រំដែនកម្ពុជា-ថៃ ស្ថិតភូមិសាស្ត្រ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មកទុកនៅប៉ុស្តិ៍ នគរបាលសង្កាត់អូរស្មាច់កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅនេះ។ ខ្ញុំបាទមានការសោកស្តាយយ៉ាងខ្លាំងបន្ទាប់ពីស្វាងស្រវឹង ដោយប្រព្រឹត្តកំហុសយ៉ាងធ្ងន់ធ្ងរដែលអាចបំផ្លាញអាយុជីវិតខ្លួនឯង មិត្តភក្តិ និងអ្នកដទៃទៀតក្នុងករណីមីននោះផ្ទុះ អាចធ្វើឱ្យមានវិនាសកម្មយ៉ាងធ្ងន់ធ្ងរ ម្យ៉ាងវិញទៀតដោយសាររូបខ្ញុំបាទមិនសូវយល់ដឹងជ្រៅជ្រះពីផ្លូវច្បាប់ ដូច្នេះចាប់ពីថ្ងៃនេះទៅ […]

អ្នកលេងហ្វេសបុកឈ្មោះ «អាចារ្យធំ» សុំទោសស្នងការនគរបាលរាជធានីភ្នំពេញ ចំពោះការចែកចាយព័ត៌មានបំភ្លៃករណីប្រឌិតចោរប្លន់នៅខណ្ឌសែនសុខ

Naren February 10, 2025 10/02/2025

(ភ្នំពេញ)៖ អ្នកប្រើប្រាស់បណ្ដាញសង្គមដែលមានប្រជាប្រិយភាពម្នាក់ឈ្មោះ «អាចារ្យធំ នគររាជ» នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានភ្ញាក់ខ្លួនដឹងកំហុស និងចេញមុខមកសុំទោសជាសាធារណៈទៅកាន់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចំពោះការចែកចាយនូវព័ត៌មានបំភ្លៃ ករណីប្រឌិតចោរប្លន់នៅខណ្ឌសែនសុខ ខណៈម្ចាស់ម៉ូតូជាអ្នកយកទៅលក់ដោយខ្លួនឯង។ ម្ចាស់គណនីអាចារ្យធំ នគររាជ រូបនេះ បានបង្ហោះសារយ៉ាងដូច្នេះថា «ខ្ញុំបាទ​ម្ចាស់​ អាខោន​ហ្វេសប៊ុក​ @អាចារ្យធំ​នគររាជ​ សូមធ្វេីការ​សុំទោស​ជា​សាធារណ:​គោរព​ជូន​ចំពោះ ឯក​ឧត្តម ស្នងការរាជធានីភ្នំពេញ​ ជួន ណារិន្ទ​ ចំពោះករណីដែលខ្ញុំបានស៊ែរបង្ហោះ​នូវ​ព័ត៌មានមិនពិត​ អំពី​ករណី​ជនជាម្ចាស់ម៉ូតូ​ យក​ម៉ូតូ​ទៅលក់​ដោយខ្លួនឯង​ ហេីយ​ក្លែងប្រឌិត​ព័ត៌មាន​ថា​មានរឿងចោរប្លន់ទៅវិញ ក្នុង​ភូមិ​សាស្ត្រ​ សង្កាត់ក្រាំងធ្នង់​ ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ។ ក្នុង​រឿងហេតុ​ដែលនាំឲ្យខ្ញុំបាទ​ថ្លោះធ្លោយ​ បង្កនូវកំហុស​បង្ហោះ​ព័ត៌មាន​មិនពិតនេះ​ សូម​ឯកឧត្តម​ស្នងការ រាជ​ធានីភ្នំពេញ​ មេត្តាសន្ដោសយោគយល់​ និងផ្ដល់​ការ​អនុគ្រោះដល់រូបប្អូន»។ ការចេញមុខមកសុំទោសជាសាធារណៈពីសំណាក់ម្ចាស់គណនីហ្វេសបុកឈ្មោះ អាចារ្យធំ នគររាជ ក្រោយលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហាញនូវការហួសចិត្តជាខ្លាំង ចំពោះព័ត៌មានដែលតាមបង្ហោះនៅតាមបណ្ដាញសង្គម រហូតនាំឲ្យមានការតិះតៀនមកលើសមត្ថកិច្ច ពាក់ព័ន្ធករណីចោរប្លន់ម៉ូតូអ្នកសិល្បៈនៅមូលដ្ឋានខណ្ឌសែនសុខ ក្រោយស្រាវជ្រារកឃើញថា ម៉ូតូម្ចាស់ជាអ្នកយកទៅលក់ខ្លួនឯងបានលុយ៩៣០ដុល្លារ។ […]

ពលរដ្ឋជាង២ពាន់នាក់ ដែលពាក់ព័ន្ធនឹងក្រុមហ៊ុន ជា សារ៉ន បានមកពាក្យស្នើសុំយកការដោះស្រាយពីអាជ្ញាធរខេត្តកំពត

Naren February 10, 2025 10/02/2025

(កំពត)៖ ក្រោយអភិបាលខេត្តកំពត បានជួបសំណេះសំណាល និងបានបង្ហាញអំពីយន្តការដោះស្រាយដែលបានដាក់ចុះដោយរាជរដ្ឋាភិបាល ក្រសួងយុត្តិធម៌ និងប្រព័ន្ធតុលាការ កាលពីពេលថ្មីៗកន្លងទៅនេះ ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការទិញដី តូប ពីក្រុមហ៊ុន ជា សារ៉ន, នៅថ្ងៃចន្ទនេះពលរដ្ឋជាង២ពាន់នាក់ បានមកដាក់ពាក្យស្នើសុំទទួលយកតាមដំណោះស្រាយរបស់អាជ្ញាធរខេត្ត។ អភិបាលខេត្តកំពត លោក ម៉ៅ ធនិន បានជំរុញឱ្យពលរដ្ឋមកកាន់សាលាខេត្តដោយផ្ទាល់ ដើម្បីទទួលបានព័ត៌មានច្បាស់លាស់ ចៀសវាងជឿតាមការបំផុសរបស់ជនឆ្លៀតឱកាសមួយចំនួនផ្សព្វផ្សាយព័ត៌មានមិនពិត។ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលជាថ្ងៃបើកទទួលពាក្យស្នើសុំការដោះស្រាយដំបូង, លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានជួបសំណេះសំណាល និងបង្ហាញអំពីយន្តការការដោះស្រាយជំហានទី១ ដល់ប្រជាពលរដ្ឋដែលពាក់ព័ន្ធនិងក្រុមហ៊ុន ជា សារ៉ន នៅសាលមហាជនសាលាខេត្តកំពត ដែលមានប្រជាពលរដ្ឋជាង២ពាន់នាក់ បានមកដាក់ពាក្យស្នើសុំទទួលយកតាមដំណោះស្រាយរបស់អាជ្ញាធរខេត្ត។ មានមតិសំណេះសំណាលនាឱកាសនោះលោក ម៉ៅ ធនិន បានលើកឡើងថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តេចតែងតែគិតគូរជានិច្ចចំពោះសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ដោយឡែកខេត្តកំពត បញ្ហាដែលប្រជាពលរដ្ឋជាច្រើនគ្រួសារ បានរងគ្រោះដោយសារការភូតកុហកពីសំណាក់ក្រុមហ៊ុន ជា សារ៉ន សម្តេចបានគិតគូរជានិច្ច រហូតមានកិច្ចចង្អុលការដល់ក្រសួងយុត្តិធម៌ ឱ្យធ្វើការស្រាវជ្រាវកិច្ចការងារនេះ រហូតឈានដល់ដាក់ចេញនូវយន្តការដោះស្រាយជំហានទី១នេះ។ […]

រថយន្តដឹកអីវ៉ាន់បញ្ញើរបស់ក្រុមហ៊ុន វីរៈប៊ុនថាំ ១គ្រឿងត្រូវឆេះទាំងស្រុង នៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ

Naren February 10, 2025 10/02/2025

(ព្រះសីហនុ)៖ រថយន្តដឹកឥវ៉ានបញ្ញើរបស់ក្រុមហ៊ុន វីរៈប៊ុនថាំ ១គ្រឿង ត្រូវបានឆេះទាំងស្រុងតាមបណ្តោយផ្លូវជាតិលេខ៤ នៅវេលាម៉ោងជាង ២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។ តាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា រថយន្តខាងលើមានទិសដៅពីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ បើកបរដោយឈ្មោះ ចាន់ ថូ អាយុ៣២ឆ្នាំ។ ចំពោះមូលហេតុ តាមការបញ្ជាក់ពីអ្នកបើកបររថយន្ត បណ្ដាលមកពីការឆ្លងប្រព័ន្ធភ្លើង នៅក្នុងរថយន្តពេលកំពុងបើកបរ។ ក្រោយកើតហេតុសមត្ថកិច្ច បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សិលា ចំនួន១គ្រឿង ដើម្បីបាញ់ពន្លត់៕ ផ្តល់សិទ្ធិដោយ៖ Fresh News

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ហួសចិត្តចំពោះការបង្ហោះព័ត៌មានតាមបណ្ដាញសង្គមករណីចោរប្លន់ម៉ូតូនៅខណ្ឌសែនសុខ, ក្រោយស្រាវជ្រាវរកឃើញថាម្ចាស់ជាអ្នកយកទៅលក់ខ្លួនឯង បានលុយ៩៣០ដុល្លារ

Naren February 10, 2025 10/02/2025

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបង្ហាញនូវការហួសចិត្តជាខ្លាំង ចំពោះព័ត៌មានដែលតាមបង្ហោះ នៅតាមបណ្ដាញសង្គម រហូតនាំឲ្យមានការតិះតៀនមកលើសមត្ថកិច្ច ពាក់ព័ន្ធករណីចោរប្លន់ម៉ូតូអ្នកសិល្បៈនៅមូលដ្ឋានខណ្ឌសែនសុខ ក្រោយស្រាវជ្រារកឃើញថា ម៉ូតូម្ចាស់ជាអ្នកយកទៅលក់ខ្លួនឯងបានលុយ៩៣០ដុល្លារ។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក្រៅពីការហួសចិត្តហើយនោះ ក៏ចង់បាននូវការយល់ឃើញបន្ថែមពីផងដែរ ពីអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ចំពោះអ្នកប្រឌិតព័ត៌មានបំពុលសង្គមបែបនេះ តើគួរឲ្យសមត្ថកិច្ចហៅកោះមកធ្វើការអប់រំណែនាំ ឬត្រូវចេញមកបកស្រាយជូនមហាជន ដើម្បីជៀសវាងការភ័យខ្លាចដែលខ្លួនបានបំភ្លៃព័ត៌មានយ៉ាងដូច្នេះ។ សារដែលបានបង្ហោះថា មានករណីអ្នកសិល្បៈត្រូវចោរប្លន់ម៉ូតូនោះ គឺចេញពីគណនីរបស់អ្នកនាង ខាត់ សុឃីម ដែលត្រូវបានគេស្គាល់ថា ជាអ្នកសិល្បៈមួយរូបដ៏មានប្រជាប្រិយភាព។ ក្រៅពីអ្នកនាង ខាត់ សុឃីម ដែលផ្ដើមបង្ហោះព័ត៌មានមិនពិតកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ហើយនោះ ក៏មានសិល្បករសិល្បការិនី ដែលមានប្រជាប្រិយភាពជាច្រើនទៀត នាំគ្នាចែកចាយព្រោងព្រាតនៅតាមបណ្ដាញសង្គមរបស់ពួកគេរៀងៗខ្លួន។ ភ្លាមៗក្រោយឃើញការបង្ហោះនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាឲ្យអ្នកនាំពាក្យធ្វើការឆ្លើយតបភ្លាមៗ តាមវិជ្ជាជីវៈរបស់នគរបាល ដោយអ្នកនាំពាក្យបានបញ្ជាក់ដោយស្នើឲ្យសាមីខ្លួនដែលជាជនរងគ្រោះ មកដាក់ពាក្យបណ្ដឹងនៅកន្លែងរបស់សមត្ថកិច្ច ដើម្បីមានមូលដ្ឋានក្នុងការស្រាវជ្រាវ។ ប៉ុន្ដែបន្ទាប់ពីការឆ្លើយតបរបស់អ្នកនាំពាក្យហើយនោះ ស្រាប់តែមហាជននៅលើបណ្ដាញសង្គម បានសើចចំអក និងតិះតៀនការពន្យល់របស់សមត្ថកិច្ចទៅវិញ។ […]

ទីតាំងរមណីយដ្ឋានភ្នំសំពៅ​ ត្រូវអាជ្ញាធរសាងសង់សួនច្បារ និងពង្រីកផ្លូវសំដៅលើកកម្ពស់សោភ័ណភាពបរិស្ថាន បង្កើនការទាក់ទាញភ្ញៀវទេសចរ

Naren February 10, 2025 10/02/2025

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញរៀបចំពិធីក្រុងពាលីបើកការដ្ឋានសាងសង់សួនច្បារ និងពង្រីកផ្លូវចូលរមណីយដ្ឋានភ្នំសំពៅ មានទីតាំងស្ថិតនៅក្នុងភូមិសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ សំដៅលើកកម្ពស់សោភ័ណភាពបរិស្ថាន បង្កើនការទាក់ទាញភ្ញៀវទេសចរ។ ក្នុងឱកាសនោះលោក សុខ លូ បានថ្លែងថា ដោយមានការចង្អុលបង្ហាញពីសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌល ខេត្តបាត់ដំបង, អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង រដ្ឋបាលខេត្តបានរៀបចំពិធីក្រុងពាលី ដើម្បីធ្វើការសាងសង់ក្លោងទ្វារ រៀបចំសួនច្បារជើងភ្នំសំពៅ ផ្លូវថ្នល់ ដាំដើមឈើ ដើមផ្កា រៀបចំផ្លូវដើរក្នុងតំបន់តំបន់រមណីដ្ឋានភ្នំសំពៅ ដើម្បីកែលម្អតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តនេះឱ្យក្លាយជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញបង្កើនការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាហើយចង់មកម្ដងទៀត។ លោកអភិបាលខេត្ត បានបន្ថែមថា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងអនាម័យបរិស្ថាននៅតំបន់រមណីយដ្ឋានភ្នំសំពៅឱ្យបានស្អាត ក៏ដើម្បីបង្កើនសេដ្ឋកិច្ចជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់នេះផង។ លោកបានថ្លែងអំណរគុណដល់រដ្ឋបាលស្រុក ក៏ដូចជាអាជ្ញាធរភូមិ ឃុំ ភូមិ សមត្ថកិច្ចពាក់ព័ន្ធ ព្រះគ្រូចៅអធិការវត្តភ្នំសំពៅ […]

ករណីអ្នកសិល្បៈត្រូវចោរប្លន់នៅខណ្ឌសែនសុខ, តាមពិតយកម៉ូតូទៅលក់ខ្លួនឯង ហើយប្រាប់ក្រុមគ្រួសារថាត្រូវចោរប្លន់

Naren February 10, 2025 10/02/2025

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបំភ្លឺករណីផ្សព្វផ្សាយថាតាមផ្លូវក្នុងខណ្ឌសែនសុខពេលយប់អ្នកសិល្បៈត្រូវចោរប្លន់ច្រើន ដោយថាមិនមានករណីនេះកើតឡើងទេ តាមពិតជាករណីយកម៉ូតូទៅលក់ខ្លួនឯង ហើយប្រាប់ក្រុមគ្រួសារថាត្រូវចោរប្ល-ន់។ នៅក្នុងសំណេរដែលបានបង្ហោះលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានឱ្យដឹងថា៖ «កាលពីថ្ងៃអាទិត្យ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ ខ្ញុំឃើញផេកមួយបង្ហោះថា សូមប្រុងប្រយ័ត្ន តាមផ្លូវក្នុងខណ្ឌសែនសុខពេលយប់ អ្នកសិល្បៈត្រូវចោរប្លន់ច្រើន!​ ខ្ញុំបានឱ្យសមត្ថកិច្ចស្រាវជ្រាវថាមិនមានករណីនេះកើតឡើងទេ។​ អ្នកនាំពាក្យស្នងការដ្ឋានបង្ហោះប្រាប់ថាបើមានបញ្ហាសូមឱ្យមកប្ដឹងកន្លែងសមត្ថកិច្ច! ចំពោះករណីខាងលើ គាត់យកម៉ូតូទៅលក់ខ្លួនឯង​ (បានលុយ៩៣០ដុល្លា)​ ហើយកុហកក្រុមគ្រួសារថាត្រូវចោរប្លន់ បំពុលសង្គម តើត្រូវគិតយ៉ាងម៉េចវិញ? លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបន្តថា «តើត្រូវឱ្យសមត្ថកិច្ចជួយអប់រំគាត់​ ឬត្រូវចេញមុខបកស្រាយយ៉ាងណាជូនមហាជនដើម្បីជៀសវាងការភ័យខ្លាចដែលខ្លួនបានបំភ្លៃការពិតតាមផេកនោះ? សូមចូលរួមសហការណ៌ជាមួយសមត្ថកិច្ចយើងខ្ញុំដើម្បីសុខសុវត្ថិភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន»៕