ព័ត៌មានជាតិ

ស្វាយកែវរមៀត និងស្វាយចន្ទីកែច្នៃដែលវេចខ្ចប់ដាក់ស្លាកយីហោកម្ពុជា គ្រោងនាំចេញទៅលក់នៅទីផ្សារប្រទេសចំនួន៤ក្នុងតំបន់អាស៊ាន

Liny Chan January 24, 2025 24/01/2025

(ភ្នំពេញ)៖ ក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទី និងស្វាយកែវរមៀតកម្ពុជា បានចុះអនុស្សារណៈយោគយល់គ្នា ដើម្បីជំរុញ និងពង្រីកការនាំចេញផលិតផលស្វាយចន្ទី និងស្វាយកែវរមៀត ដែលផលិតវេចខ្ចប់ស្លាកយីហោកម្ពុជាទៅកាន់ទីផ្សារ​ប្រទេសម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូណេស៊ី និងប្រ៊ុយណេ​ ដែលជាការរួមចំណែកឆ្លើយតបទៅនឹងគោលដៅរបស់រាជរដ្ឋាភិបាលដែលចង់ជំរុញការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃឱ្យបាន២៥%​ នៅឆ្នាំ២០២៧ និង៥០%នៅឆ្នាំ២០៣២។ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការពង្រឹង និងពង្រីកទីផ្សារអន្តរជាតិជូនក្រុមហ៊ុនស្វាយចន្ទី និងស្វាយកែវរមៀតកម្ពុជា រវាង ក្រុមហ៊ុនអ៊ែមភល អាហ្គោប្រដាក់ ឯ.ក និងក្រុមហ៊ុនគិរីរម្យ ហ៊្វូដ ប្រដាក់សិន ឯ.ក ជាមួយក្រុមហ៊ុន TRACKINTECH SOLUTIONS SND BHD ម៉ាឡេស៊ី បានរៀបចំឡើងនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០៥នេះ ដោយមានការអញ្ជើញចូលរួមពី លោកស្រី តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកស្រី សុមេធ សុមនា អនុរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម លោក Shaharuddin ONN ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា លោក អាន តារា ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធចន្ទីកម្ពុជា​ និងភាគីពាក់ព័ន្ធផ្សេងៗទៀត នៅទីស្តីការក្រសួងពាណិជ្ជកម្ម។ លោកស្រី សុមេធ […]

រថយន្ត Ford ២គ្រឿង ដេញបុកគ្នាពេញក្រុងដូនកែវ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ

Liny Chan January 24, 2025 24/01/2025

(តាកែវ)៖ រថយន្តម៉ាក Ford ២គ្រឿងបានបើកដេញបុកគ្នាពេញក្រុងដូនកែវ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ហើយត្រូវបានសមត្ថកិច្ចនគរបាលក្រុងដូនកែវ ធ្វើការឃាត់រថយន្តបាននៅ ភូមិត្រពាំងសាលា សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្ដតាកែវ។ ក្រោយឃាត់រថយន្តសមត្ថកិច្ច បានយករថយន្តទាំង២គ្រឿងរួមមាន៖ រថយន្ដម៉ាក ford territory ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2CC-2424 ០១គ្រឿង និងរថយន្ដម៉ាក Ford Ranger ពណ៌សរ ពាក់ស្លាកលេខភ្នំពេញ 2BY-6072 ១គ្រឿង មករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងដូនកែវ ចំណែកភាគីម្ចាស់រថយន្ដ Ford ពណ៌ខ្មៅ ត្រូវបានបក្ខពួកបើកឡានមករំដោះគេចខ្លួនបាត់។ លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខេង ស្នងការរងទទួលព្រហម្មទណ្ឌ បានឲ្យដឹងថា ករណីខាងលើជារឿងអ្នកលក់រថយន្ត និងអ្នកទិញរថយន្ដបង់រំលោះ ដែលមិនបានបំពេញតាមគោលការណ៍ក្រុមហ៊ុនបង់ប្រាក់តាមការកំណត់ ហើយមានការគេចវេសពីក្រុមហ៊ុន ទើបធ្វើឲ្យភាគីជាម្ចាស់លក់រថយន្ដ បើកឡានតាមរក ស្រាប់តែប្រទះឃើញនៅក្រុងដូនកែវ ហៅឲ្យឈប់តែម្ចាស់រថយន្ដពណ៌ខ្មៅ មិនបានឈប់ឡើយ ថែមទាំងព្យាយ៉ាមបើករត់គេច ទើបភាគីរថយន្ដ Ford ពណ៌សរ ខាងក្រុមហ៊ុនបង់រំលោះរថយន្ដ ជិះតាមជែង កៀរ និងបុកពីក្រោយ […]

អភិបាលខេត្តបាត់ដំបង បញ្ជាឲ្យមន្ទីរកសិកម្ម និងមន្ទីរបរិស្ថាន អ្នកពាក់ព័ន្ធ ស្រាវជ្រាវរកឲ្យឃើញម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើ ដែលបានយកមកចោលក្នុងស្ទឹងសង្កែ ធ្វើឲ្យប៉ះពាល់បរិស្ថានធ្ងន់ធ្ងរ

Liny Chan January 23, 2025 23/01/2025

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរបរិស្ថានខេត្ត និងអាជ្ញាពាក់ព័ន្ធទាំងអស់ ធ្វើការស្រាវជ្រាវរកឲ្យឃើញនូវ ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើ ដែលហ៊ានយកសត្វក្រពើ៩ក្បាល ងាប់ហើយ មកបោះចោលក្នុងស្ទឹងសង្កែ ធ្វើឲ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ សណ្តាប់ធ្នាប់សាធារណ: និង ដល់អនាម័យបរិស្ថាន។ លោកបានថ្លែងបែបនេះ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ក្នុងឱកាសទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា «ភូមិឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព» នៅសួនវិមានឯករាជ្យសម្តេចក្រឡាហោម ស ខេង ក្រុងបាត់ដំបង។ ឆ្លៀតក្នុងឱកាសនេះលោក សុខ លូ បានដាក់បទបញ្ជាយ៉ាងធ្ងន់ៗ ដល់មន្ទីរកសិកម្មខេត្ត មន្ទីរបរិស្ថានខេត្ត និងអាជ្ញាពាក់ព័ន្ធទាំងអស់ធ្វើការស្រាវជ្រាវរកឲ្យឃើញនូវម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើ ដែលហ៊ានយកសត្វក្រពើ៩ក្បាល ងាប់ហើយ មកបោះចោលក្នុងស្ទឹងសង្កែ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ពេញតាមបណ្តាញសង្គមដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់សណ្តាប់ធ្នាប់សាធារណៈ និងដល់អនាម័យបរិស្ថាន។ លោកបានបន្តថា មកទល់ពេលនេះមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ពុំទាន់បានរកឃើញជនបង្កនេះ ដើម្បីយកមកធ្វើការផាកពិន័យ អប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ឲ្យរៀងចាលបាននៅឡើយទេ ដូច្នេះមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដាច់ខាតត្រូវតែរកឲ្យឃើញជនបង្កនេះ បើរកមិនឃើញទេ ជំនាញពាក់ព័ន្ធត្រូវទទួលខុសត្រូវចំពោះមុខអភិបាលខេត្ត។ លោកអភិបាលខេត្តបានបន្តទៀតថា […]

នាយករដ្ឋមន្ត្រី ជំរុញឲ្យប្រើប្រាស់កម្មវិធីដកពិន្ទុបណ្ណបើកបរ និងផាកពិន័យបទល្មើសចរាចរណ៍ផ្លូវគោក លើទូរសព្ទដៃ

Liny Chan January 23, 2025 23/01/2025

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញឲ្យប្រើប្រាស់កម្មវិធីដកពិន្ទុបណ្ណបើកបរ និងផាកពិន័យបទល្មើសចរាចរណ៍ផ្លូវគោកលើទូរសព្ទដៃ ដែលជាបច្ចេកវិទ្យាបានដាក់ឲ្យអនុវត្ត កន្លងមករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបង្កើនការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងឈានទៅកាត់បន្ថយអត្រានៃគ្រោះថ្នាក់ចរាចរណ៍ ឲ្យនៅកម្រិតអប្បបរមា។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «បន្តកិច្ចសហការជាមួយក្រសួងមហាផ្ទៃ ពិសេសអគ្គស្នងការនគរបាលជាតិ ក្នុងការលើកកម្ពស់ចរាចរណ៍ សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងពង្រឹងការ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានម៉ឺងម៉ាត់ ហើយសូមជំរុញប្រើប្រាស់កម្មវិធីដកពិន្ទុបណ្ណបើកបរ និងផាកពិន័យបទល្មើសចរាចរណ៍ផ្លូវគោកលើទូរសព្ទដៃ ដែលជាបច្ចេកវិទ្យាបានដាក់ឲ្យអនុវត្ត កន្លងមករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបង្កើនការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងឈានទៅកាត់បន្ថយអត្រានៃគ្រោះថ្នាក់ចរាចរណ៍ ឲ្យនៅកម្រិតអប្បបរមា»។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងឲ្យបង្កើនការត្រួតពិនិត្យជាតិស្រវឹងឡើងវិញ ពិសេសនៅពេលរាត្រី និងណែនាំឲ្យបង្កើនការយកចិត្តទុកដាក់ លើករណីចរាចរណ៍ ស្របពេលសម្តេច បានសម្តែងក្តីបារម្ភ រឿងអត្រាអ្នកស្លាប់ច្រើនដោយសារគ្រោះថ្នាក់ចរាចរណ៍។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្លូវ៦០ម៉ែត្រ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យបង្កើនការត្រួតពិនិត្យការបើកបរដោយមានជាតិស្រវឹងឡើងវិញ និងសម្រេចឱ្យដាក់របាំងដែកចែកទ្រូងផ្លូវ នៅផ្លូវ៦០ម៉ែត្រ 

Liny Chan January 23, 2025 23/01/2025

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យសមត្ថកិច្ចពាក់ព័ន្ធ បង្កើនការត្រួតពិនិត្យជាតិអាល់កុលសម្រាប់អ្នកបើកបរតាមដងផ្លូវឡើងវិញ ជាពិសេសនៅអំឡុងបុណ្យចូលឆ្នាំចិន ប៉ុន្មានថ្ងៃខាងមុខនេះ។ ការជំរុញឱ្យបង្កើនវិធានការលើអ្នកបើកបរដោយមានជាតិស្រវឹងនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចសង្កេតឃើញថា អត្រាគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយ អ្នកបើកបរក្នុងស្ថានភាពស្រវឹង នៅតែបន្តកើតមានច្រើន នៅក្នុងប្រទេសកម្ពុជា ដែលបង្កើតជាសោកនាដកម្មជាបន្តបន្ទាប់។ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានកត់សម្គាល់អំពីការងើបឡើងវិញ នូវគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសនៅលើផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ។ សម្តេចបញ្ជាក់យ៉ាងដូច្នេះថា៖ «បានក្រាបតែបន្តិច ប៉ុន្មានអាទិត្យនេះចាប់ផ្តើមឃើញឡើងវិញ សូមពិនិតត្យមើលការត្រួតពិនិត្យជាតិស្រវឹង ជាពិសេសក្នុងពេលប៉ុន្មានថ្ងៃនេះ “ចូលឆ្នាំ គេថាចូលឆ្នាំចិនស្រវឹងខ្មែរ” ជាពិសេសក្នុងពេលយប់ ផ្លូវ៦០ម៉ែត្រឃើញប៉ុន្មាន!»។ ក្នុងរយៈពេលពេញ ១ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកចំនួន ២ ៨៤៤លើកដោយបានបង្កឲ្យមានមនុស្សស្លាប់ចំនួន ១ ៥០៩នាក់។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ចូននៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥។ តាមរបាយការណ៍ដដែល ចំនួនគ្រោះថ្នាក់ចររាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២៤ បានថយចុះចំនួន ១៤% បើធៀបនឹងឆ្នាំ ២០២៣។ ទោះជាយ៉ាងនេះក្តី […]

អភិបាលរាជធានីភ្នំពេញ ចាត់តំណាងចុះនាំយកថវិកាជូនគ្រួសារសព និងអ្នករបួសនៅមន្ទីរពេទ្យ ក្នុងព្រឹត្តិការណ៍ប្រជ្រៀតគ្នាទទួលអាំប៉ាវនៅភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់

Liny Chan January 23, 2025 23/01/2025

(ភ្នំពេញ)៖ ដោយមានការយកចិត្តទុក្ខដាក់គិតគូ និងជួយសម្រួលដល់ការលំបាកផង សម្រាប់ការធ្វើបុណ្យសព និងអ្នករងរបួសផងនោះ ជនរងគ្រោះដែលស្លាប់ និងរបួសក្នុងព្រឹត្តិការណ៍ប្រជ្រៀតគ្នាពេលទៅទទួលអាំងប៉ាវ នៅភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, អ្នកឧកញ៉ា សុខ គង់ និងអ្នកឧកញ៉ា សុខ ហុង បានឧបត្ថម្ភគ្រួសារសព និងអ្នករងរបួស។ សម្រាប់អភិបាលរាជធានីភ្នំពេញ បានឧបត្ថម្ភគ្រួសារសពម្នាក់៥លានរៀល និងអ្នករងរបួស២លានរៀល។ ដោយឡែកអ្នកឧកញ៉ា សុខ គង់ និងកូនប្រុសគឺអ្នកឧកញ៉ា​ សុខ ហុង បានឧបត្ថម្ភគ្រួសារសពម្នាក់៦ពាន់ដុល្លារ និងអ្ន​ករងរបួស៤លានរៀល។ ថវិកាដែលជាអំណោយរបស់លោក ឃួង ស្រេង ត្រូវបានលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ អមដំណើរដោយលោក ជា ខេមរា អភិបាលខណ្ឌដូនពេញ និងលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បាននាំយកទៅប្រគល់ជូនដល់ដៃញាតិរបស់ជនរងគ្រោះនៅមន្ទីរពេទ្យអង្គឌួង និងមន្ទីរពេទ្យកាម៉ែត នាវេលាថ្ងៃត្រង់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។ បើតាមលោក សុខ ពេញវុធ, […]

សាលារៀនជិត២០០កន្លែង នៅទីក្រុងបាងកកនៃប្រទេសថៃ ត្រូវបិទទ្វារ ដោយសារខ្យល់ពុល

Liny Chan January 23, 2025 23/01/2025

(បាងកក)៖ អាជ្ញាធរនៅប្រទេសថៃ បានឱ្យដឹងថា នាថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ការបំពុលខ្យល់ បានបង្ខំឱ្យសាលារៀនសរុបជិត ២០០កន្លែង ត្រូវបិទទ្វារនៅក្នុងរាជធានីបាងកក ហើយប្រជាជនត្រូវបានណែនាំ ឱ្យបំពេញការងារពីផ្ទះ បើអាចទៅរួច រីឯ​ការប្រើប្រាស់យានយន្តធុនធ្ងន់ ត្រូវបានរឹតបន្តឹង ការប្រើប្រាស់នៅក្នុងទីក្រុង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ យោងតាមសន្ទស្សន៍គុណភាពខ្យល់អន្តរជាតិ IQAir គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ ទីក្រុងបាងកក ស្ថិតនៅចំណាត់ថ្នាក់លេខ៦ ក្នុងនាមជាទីក្រុងធំ ដែលរងការបំពុលខ្យល់ខ្លាំងក្លាជាងគេ ជាមួយកម្រិតភាគល្អិតដ៏គ្រោះថ្នាក់ ហោថា PM2.5 រហូតដល់ ១២២មីក្រូក្រាម ក្នុង១ម៉ែត្រគូប។ កាលពីដើមសប្តាហ៍នេះ អាជ្ញាធរនៅទីក្រុងបាងកក បានប្រកាសថា សាលារៀននៅតាមតំបន់ ដែលមានកម្រិត PM2.5 ខ្ពស់ អាចជ្រើសរើសបិទទ្វារបាន ហើយមកទល់ព្រឹកថ្ងៃព្រហស្បតិ៍ សាលារៀនចំនួន១៩៤កន្លែង ក្នុងចំណោម៤៣៧កន្លែង បានបិទទ្វារ ដែលប៉ះពាល់ដល់សិស្សរាប់ពាន់នាក់។ សាលារៀនដែលបិទទាំងនោះ មានចាប់ពីថ្នាក់មត្តេយ្យ ដល់វិទ្យាល័យ ហើយការបិទ មានរយៈពេលចាប់ពី១ថ្ងៃ រហូតដល់១សប្តាហ៍។ គួរបញ្ជាក់ថា អាជ្ញាធរបានលើកទឹកចិត្ត ឱ្យប្រជាជនបំពេញការងារពីផ្ទះ ប៉ុន្តែវាគឺជាគោលការណ៍ស្ម័គ្រចិត្ត ខណៈទល់ពេលនេះ […]

UPDATE: អ្នកឧកញ៉ា សុខ គង់ និងកូនប្រុសអ្នកឧកញ៉ា សុខ ហុង ឧបត្ថម្ភអ្នកបាត់បង់ជីវិតម្នាក់ ៦ពាន់ដុល្លារ និងអ្នករបួសម្នាក់ ៤លានរៀល

Liny Chan January 23, 2025 23/01/2025

(ភ្នំពេញ)៖ អ្នកឧកញ៉ា សុខ គង់ និងកូនប្រុសគឺអ្នកឧកញ៉ា សុខ ហុង បានចូលរួមឧបត្ថម្ភមួយសព៦ពាន់ដុល្លារ និងអ្នករបួសម្នាក់៤លានរៀល បន្ទាប់ពីមានហេតុការណ៍ ប្រជាពលរដ្ឋប្រជ្រៀតគ្នា នៅមុខភូមិគ្រឹះអ្នកឧកញ៉ា ដើម្បីចាំយកអាំងប៉ាវ​ និងបណ្តាលឱ្យមានអ្នកស្លាប់៤នាក់ និងរបួសមួយចំនួន នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ។ ដោយឡែកលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឧបត្ថម្ភដល់សពម្នាក់ៗ ចំនួន៥លានរៀល និងអ្នករងរបួស ចំនួន២លានរៀល ព្រមក្តារមឈូស១ផងដែរ។ ថវិកាទាំងនេះ ត្រូវបានលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ នាំយកទៅប្រគល់ជូនគ្រួសារជនរងគ្រោះ ក្នុងមន្ទីរពេទ្យនៅថ្ងៃនេះតែម្តង។ សូមជម្រាបថា គិតត្រឹមម៉ោង១២​៖៣០នាទី ចំនួន​អ្នកស្លាប់ពេលនាំគ្នា ទៅប្រជ្រៀតយកអាំងប៉ាវ នៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ បានកើនដល់៤នាក់ និងសង្គ្រោះ៥នាក់។ សម្រាប់អាំងប៉ាវម្នាក់ៗទទួលបានលុយ៤ម៉ឺនរៀល និងអង្ករ២គីឡូក្រាម៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រសួងបរិស្ថាន បញ្ចេញរថយន្ដចល័តពិនិត្យគុណភាពខ្យល់នៅរាជធានីភ្នំពេញ, អ្នកនាំពាក្យអះអាងថា ជាតិពុលក្នុងខ្យល់នៅកម្ពុជាមិនកើនឡើងដល់កម្រិតធ្វើឲ្យព្រួយបារម្ភឡើយ

Liny Chan January 23, 2025 23/01/2025

(ភ្នំពេញ)៖ ឆ្លើយតបចំពោះក្ដីព្រួយបារម្ភរបស់ប្រជាពលរដ្ឋ ចំពោះកម្រិតគុណភាពខ្យល់នៅរាជធានីភ្នំពេញ ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានបញ្ចេញរថយន្ដចល័តដើម្បីពិនិត្យគុណភាពខ្យល់។ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានអះអាងថា ការបំពុលខ្យល់នៅក្នុងប្រទេសកម្ពុជា មិនទាន់កើនឡើងកម្រិតនៃការបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាពសាធារណៈនោះទេ សូមប្រជាពលរដ្ឋកុំមានការព្រួយបារម្ភ ចំពោះការចែកចាយនៅតាមបណ្ដាញសង្គម។ បើតាមលោក ខ្វៃ អាទិត្យា, ត្បិតកំហាប់ភាគល្អិតនៃការបំពុលខ្យល់​នៅកម្ពុជា ​បានកើនឡើងដល់កម្រិតជាង៣០មីក្រូក្រាម ក្នុងមួយម៉ែត្រគូបក្តី ប៉ុន្តែកម្រិត​នេះមិនបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពសាធារណៈឡើយ។ អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានសង្កត់ធ្ងន់ថា កម្រិតនេះស្ថិតនៅក្រោមបន្ទាត់ក្រហមនៃការប្រកាសអាសន្ន ហើយក្នុងករណីនៅបន្ដកើនឡើងក្រសួងបរិស្ថាន នឹងចេញជូនដំណឹងដល់ប្រជាពលរដ្ឋជាបន្ដបន្ទាប់។ សូមជម្រាបថា តាមសេចក្តីជូនព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ការចុះអ័ព្ទនេះគឺចាប់ផ្តើមពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ចន្លោះចាប់ពីម៉ោង២៖០០រំលងអធ្រាត្រ ទៅម៉ោង៧៖០០ព្រឹក៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា សុខ គង់ ឧបត្ថម្ភអ្នក​បាត់បង់ជីវិត​ក្នុងហេតុការណ៍ទៅប្រជ្រៀតយកអាំងប៉ាវម្នាក់ ១៥លានរៀល និងអ្នករបួស ៤លានរៀល

Liny Chan January 23, 2025 23/01/2025

(ភ្នំពេញ)៖ បន្ទាប់ពីមានហេតុការណ៍ប្រជាពលរដ្ឋប្រជ្រៀតគ្នានៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ដើម្បីចាំយកអាំងប៉ាវ​ និងបណ្តាលឱ្យមានអ្នកស្លាប់ និងរបួស លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឧបត្ថម្ភដល់សពម្នាក់ៗចំនួន៥លានរៀល និងអ្នករងរបួស ចំនួន២លានរៀល ព្រមក្តារមឈូស១ផងដែរ។ ថវិកាទាំងនេះត្រូវបានលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ នាំយកទៅប្រគល់ជូនគ្រួសារជនរងគ្រោះក្នុងមន្ទីរពេទ្យនៅថ្ងៃនេះតែម្តង។ ចំណែកអ្នកឧកញ៉ា សុខ គង់ បានឧបត្ថម្ភដល់សពម្នាក់ៗចំនួន១០លានរៀល និងអ្នករងរបួសចំនួន២លានរៀល។ សូមជម្រាបផងដែរថា គិតត្រឹមម៉ោង១២​ និង៣០នាទី ចំនួន​អ្នកស្លាប់ពេលនាំគ្នាទៅប្រជ្រៀតយកអាំងប៉ាវ នៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ បានកើនដល់៤នាក់ និងសង្គ្រោះ៥នាក់។ សម្រាប់អាំងប៉ាវម្នាក់ៗទទួលបានលុយ៤ម៉ឺនរៀល និងអង្ករ២គីឡូក្រាម៕ ផ្ដល់សិទ្ធិដោយ៖ Fresh News