ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តឧត្តរមានជ័យ បញ្ជាកម្លាំងត្រូវពង្រឹងការគ្រប់គ្រងអា.វុធគ្រឿងផ្ទុះ និងទប់ស្កាត់ឱ្យបានការលួចដុតកាំជ្រួច ផាវ ឬគ្រឿងផ្ទុះផ្សេងៗដែលគ្មានច្បាប់អនុញ្ញាតក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម

Liny Chan January 22, 2025 22/01/2025

(ឧត្តរមានជ័យ)៖ លោកឧត្រមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានដាក់បទបញ្ជាដល់កម្លាំងនគរបាលទូទាំងខេត្ត ត្រូវពង្រឹងការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងទប់ស្កាត់ឱ្យបានការលួចដុតកាំជ្រួច ផាវ ឬគ្រឿងផ្ទុះផ្សេងៗគ្មានច្បាប់អនុញ្ញាត ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមខាងមុខ ជាមួយនឹងការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមឱ្យបានល្អ។ ការថ្លែងរបស់លោកឧត្តមសេនីយ៍ទោ ខូវ លី ក្នុងឱកាសដែលលោកអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីប្រជាជនចិន-វៀតណាម នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥។ ជាកិច្ចចាប់ផ្តើ​មមលោកនាយការិយាល័យសរុបផែនការស្ដីទី បានអានរបាយការណ៍ លទ្ធផលអនុវត្តបានក្នុងខែមករា ជូនអង្គប្រជុំ។ នាយការិយាល័យសរុបផែនការស្ដីទី បានអានរបាយការណ៍ពីលទ្ធផលអនុវត្តបានក្នុងខែមក និងរបាយការណ៍លោកឧត្ដមសេនីយ៍ត្រី ឈិត ឈន ស្នងការរង ស្តីពីផែនការការពារបុណ្យចូលឆ្នាំថ្មី ប្រពៃណី ជនជាតិចិន-វៀតណាម និងមតិចូលរួមមតិពីលោកស្នងការរង លោកនាយការិយាល័យ លោកអធិការ លោកមេបញ្ជាការវរ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោក ទាក់ទងទៅនឹង លទ្ធផលអនុវត្តការងារនាពេលកន្លងមក បញ្ហាប្រឈម ដំណោះស្រាយ និងការរៀបចំដាក់ចេញនូវផែនការបន្តដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាកុំឱ្យកើតមានឡើងរួចមក។ លោកឧត្តមសេនីយ៍ទោ ខូវ […]

សេះសមុទ្រ ប្រភេទត្រីសមុទ្រ ដែលជិតផុតពូជបំផុត កំពុងមានវត្តមាននៅក្នុងឧទ្យានកម្សាន្ត Angkor Wildlife & Aquarium

Liny Chan January 22, 2025 22/01/2025

(ភ្នំពេញ)៖ សេះសមុទ្រ គឺជាប្រភេទត្រីសមុទ្រតូចៗដែលវា មានចំនួន ៤៦ប្រភេទនៅក្នុងអម្បូរ genus Hippocampus ដែលប្រភេទត្រីសមុទ្រ ដែលរងគ្រោះថ្នាក់ និងជិតផុតពូជបំផុត កំពុងមានវត្តមាននៅក្នុងឧទ្យានកម្សាន្ត Angkor Wildlife & Aquarium នៅក្នុងខេត្តសៀមរាប និងទទួលការថែទាំងយ៉ាងយកចិត្តទុកដាក់ពីអ្នកជំនាញ។ Hippocampus មកពីភាសាក្រិកបុរាណ hippokampos (ἱππόκαμπος) មកពី hippos (ἵππος) មានន័យថា «សេះ» និង kámpos (κάμπος) មានន័យថា «បីសាចសមុទ្រ»ឬ«សត្វសមុទ្រ»។ វាមានក្បាលនិងកដូចសេះ។ ដូចប្រភេទសត្វដទៃទៀតដែរ សេះសមុទ្រ ត្រីចៃក្រពើ និងប្រភេទដូចគ្នាផ្សេងទៀតសុទ្ធតែប្រឈមមុខនឹងការគំរាមកំហែងជាច្រើនរួមទាំង ការបាត់បង់ទីជម្រក ការបំពុលបរិស្ថាន ការប្រែប្រួលអាកាសធាតុ ប្រភេទសត្វ ឈ្លានពាន ការនេសាទលើសប្រមាណ និងការនេសាទបានដោយចៃដន្យ។ សូមបញ្ជាក់ថា ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium មានសត្វ ទឹកសាប និងទឹកប្រៃ សត្វព្រៃប្រមាណ១២០ប្រភេទ ដែលសុទ្ធសឹងតែជាសត្វកម្រ និងត្រូវបានអភិរក្សតាមរយៈការឧបត្ថម្ភពីអង្គការដៃគូ ពលរដ្ឋ និងប្រជានេសាទ។ នៅលើផ្ទៃដីសរុប ១០០ហិចតា […]

រដ្ឋបាលខេត្តកណ្ដាល ជូនដំណឹងពីការពង្វាងចរាចរណ៍លើផ្លូវ ៦០ម៉ែត្រមួយថ្ងៃនាស្អែកនេះ ដើម្បីរៀបចំការលើកធ្នឹមបេតុងចូលក្នុងការដ្ឋានសាងសង់

Liny Chan January 22, 2025 22/01/2025

(កណ្ដាល)៖ រដ្ឋបាលខេត្តកណ្ដាល បានជូនដំណឹងអំពីការពង្វាងចរាចរណ៍នៅចំណុចការដ្ឋានសាងសង់ស្ពានអាកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលត្រូវរៀបចំការលើកធ្នឹមបេតុងចូលក្នុងការដ្ឋានសាងសង់ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ។ ការដ្ឋានសាងសង់ នឹងមានការបិទកំណាត់ផ្លូវ៦០ម៉ែត្រ ពីស្តុបមហាវិថីសម្តេចតេជោ ទៅដល់ផ្លូវជាតិលេខ២ (ក្នុងបរិវេណការដ្ឋាន) ចាប់ពីម៉ោង៧៖០០ព្រឹក រហូតដល់ថ្ងៃដដែលម៉ោង១០៖០០យប់។ ផ្លូវដែលត្រូវពង្វាងចរាចរណ៍ គឺសូមធ្វើដំណើរតាមផ្លូវ៥០ម៉ែត្រ និងផ្លូវជាតិលេខ២។ សូមជម្រាបថា ចំពោះការបិទផ្លូវសម្រាប់ការងារលើកធ្មឹមនេះ នឹងកើតមានម្តងម្កាលបន្តទៀតនៅចន្លោះពេលសាងសង់។ រដ្ឋបាលខេត្ត សូមឲ្យប្រជាពលរដ្ឋមេត្តាអធ្យាស្រ័យ និងយោគយល់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ចិនប្តេជ្ញានាំចូលទំនិញពីបរទេសបន្ថែមទៀត បន្ទាប់ពីអាមេរិកលើកលែងការយកពន្ធភ្លាមៗ ក្រោយលោក ត្រាំ ចូលកាន់តំណែង

Liny Chan January 22, 2025 22/01/2025

(ដាវ៉ូស)៖ ឧបនាយករដ្ឋមន្ត្រីចិនលោក ទីង ស៊ឺស៊ាំង (Ding Xuexiang) បាននិយាយថា ប្រទេសចិននឹងបង្កើនការនាំចូលរបស់ខ្លួន ដែលការលើកឡើងនេះបានធ្វើឡើងប៉ុន្មានម៉ោង បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានផ្អាកការអនុវត្តការចាត់វិធានការដកហូតពន្ធភ្លាមៗលើទំនិញរបស់ចិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg News។ ទីភ្នាក់ងារព័ត៌មាន Bloomberg News បានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោក ទីង ខណៈថ្លែងកាលពីថ្ងៃអង្គារនៅឯវេទិកាសេដ្ឋកិច្ចពិភពលោក ប្រចាំឆ្នាំនៅទីក្រុងដាវ៉ូស ប្រទេសស្វីស ដោយមិនបញ្ចេញឈ្មោះប្រទេសណាមួយថា៖ «យើងមិនស្វែងរកអតិរេកពាណិជ្ជកម្មទេ។ យើងចង់នាំចូលផលិតផល និងសេវាកម្មដែលមានគុណភាពប្រកបដោយ ការប្រកួតប្រជែងបន្ថែមទៀត ដើម្បីលើកកម្ពស់ពាណិជ្ជកម្មប្រកបដោយតុល្យភាព»។ ការអត្ថាធិប្បាយរបស់លោក ទីង បានកើតឡើងភ្លាមៗបន្ទាប់ពីលោក ត្រាំ បានដកចិត្តវិញពីការអនុវត្តផែនការដកហូតពន្ធគយលើទំនិញនាំចូលពីចិនបន្ទាប់ពីចូលកាន់តំណែងកាលពីថ្ងៃចន្ទ។ ផ្ទុយទៅវិញ គាត់បានផ្តោតលើការដកហូតពន្ធគយលើប្រទេសកាណាដា និងម៉ិកស៊ិក ដោយបង្ហាញផែនការដកហូតពន្ធគយដែលលោកបានគំរាមកំហែងធ្វើកន្លងមករហូតដល់ ២៥% នៅថ្ងៃទី១ ខែកុម្ភៈ។ លោក ទីង ដែលជាសមាជិកម្នាក់ក្នុងចំណោមសមាជិកទាំងប្រាំពីរ នៃគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយចិន ដែលជាស្ថាប័នដឹកនាំកំពូលរបស់បក្សកុម្មុយនិស្ត ដឹកនាំដោយលោកប្រធានាធិបតី ស៊ី ជីនភីង បាននិយាយថា ប្រទេសចិនបានខិតខំប្រឹងប្រែងបង្កើនការនាំចូល ហើយប្រទេសចិនមានកម្រិតជារួមនៃពន្ធគយទាប ៧,៣%។ លោកក៏បានលើកឡើងពីការរៀបចំឱ្យមានអត្រាពន្ធសូន្យ របស់ប្រទេសចិនសម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍តិចតួចផងដែរ ខណៈដែលទីក្រុងប៉េកាំងស្វែងរកការពង្រីកឥទ្ធិពលរបស់ខ្លួន […]

ក្រសួងសាធារណការ នឹងដាក់ឱ្យដំណើរការផ្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត (ម៉ូតូ) នាពេលឆាប់ៗនេះ

Naren January 22, 2025 22/01/2025

(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានជោគជ័យលើការដាក់ឱ្យប្រើប្រាស់ផ្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ត ជាមួយនឹងការគាំទ្រយ៉ាងច្រើនពីពលរដ្ឋ នាពេលឆាប់ៗខាងមុខនេះក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដាក់ឱ្យដំណើរប្រព័ន្ធចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត(ម៉ូតូ) ថ្មីមួយទៀតដើម្បីបង្ខិតសេវាសាធារណៈឱ្យខិតជិតប្រជាពលរដ្ឋ និងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ។ នេះបើតាម​បញ្ជាក់របស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ លោក ផន រឹម បានឱ្យដឹងទៀតថា នេះជាទស្សនវិស័យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមការដឹកនាំ​របស់លោក ប៉េង ពោធិ៍នា ជារដ្ឋមន្ត្រី ដើម្បីបង្ខិតសេវាឱ្យកាន់តែកៀកប្រជាពលរដ្ឋ ជាពិសេសអ្នកទទួលសេវា ព្រមទាំងធ្វើឡើង ដើម្បីបំពេញតម្រូវការនិងការស្នើសុំពីសំណាក់បងប្អូនប្រជាពលរដ្ឋ​ដែលជាម្ចាស់ទោចក្រយានយន្ត។ លោក ផន រឹម បានបន្ថែមថា បច្ចុប្បន្ននេះ ក្រុមការងារបច្ចេកទេស និងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងផ្នែកពាក់ព័ន្ធកំពុងប្រឹងដើម្បីធ្វើឱ្យប្រសើរ មុននឹងសម្រេច​ប្រកាសចេញ និងដាក់ឱ្យសាធារណជនប្រើប្រាស់ជាទូទៅ។ បើគ្មានការប្រែប្រួលទេប្រព័ន្ធចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត(ម៉ូតូ) នឹងដាក់ឱ្យដំណើរការឆាប់ៗខាងមុខនេះ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Xiaomi សម្ពោធ Redmi Note 14 Series បច្ចេកវិទ្យាថតរូបកម្រិតខ្ពស់ជាមួយភាពធន់មាំលំដាប់កំពូល

Naren January 22, 2025 22/01/2025

ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា, នាថ្ងៃទី19 ខែមករា ឆ្នាំ2025 – Xiaomi ជាក្រុមហ៊ុនឧស្សាហកម្មផ្នែក ទូរស័ព្ទទំនើប និង អេឡិចត្រូនិកដ៏ឆ្លាតវៃ ដែលតភ្ជាប់ដោយ IoT ដែលជាស្នូលរបស់ខ្លួន។ ថ្ងៃនេះផងដែរ Xiaomi ប្រចាំប្រទេសកម្ពុជាបានប្រកាសចេញលក់ ម៉ូឌែល Redmi Note 14 Series ស៊េរីចុងក្រោយមានសមាជិកចំនួន 4 ដែលនាំត្រកូល Redmi Note ទៅកាន់កម្រិតមួយដ៏អស្ចារ្យរួមមាន៖ Redmi Note 14 Pro+ 5G, Redmi Note 14 Pro 5G, Redmi Note 14 Pro និង កូនពៅ Redmi Note 14។  ចំណុចដែលមិនគួរមើលរំលងនោះគឺ កាមេរ៉ា AI រហូតដល់ 200 មេហ្កាភិចសែល​កម្រិតខ្ពស់ គ្រឿងបរិក្ខារកម្រិតធន់មាំលំដាប់កំពូល និងបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍របស់ […]

ឆ្នាំ២០២៤ ការដឹកជញ្ជូនទំនិញតាមខ្សែផ្លូវដែកទាំងពីរទិសសម្រេចបានចំនួន ១.១៦លានតោនកើនឡើង ៨.២៩%

Naren January 22, 2025 22/01/2025

(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា នៅឆ្នាំ២០២៤ ការដឹកជញ្ជូនទំនិញតាមខ្សែផ្លូវដែកទាំងពីរទិស រួមមានខ្សែផ្លូវដែកទិសខាងជើង (ភ្នំពេញ – ប៉ោយប៉ែត) និងខ្សែផ្លូវដែកទិសខាងត្បូង (ភ្នំពេញ-ក្រុងព្រះសីហនុ) សម្រេចបានចំនួន ១.១៦លានតោន កើនឡើង ៨.២៩% ធៀបនឹងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍ដែលបង្ហាញក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅទីស្តីការក្រសួង។ របាយការណ៍ បានបញ្ជាក់ដូចនេះថា ក្នុងឆ្នាំ២០២៤ ក្រោមកិច្ចសហប្រតិបត្តិការវិនិយោគជាមួយក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ ការដឹកជញ្ជូនទំនិញតាមខ្សែផ្លូវដែកទាំងពីរទិស រួមមានខ្សែផ្លូវដែកទិសខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) និងខ្សែផ្លូវដែកទិសខាងត្បូង (ភ្នំពេញ-ក្រុងព្រះសីហនុ) សម្រេចបានចំនួន ១.១៦លានតោន កើនឡើង ៨.២៩% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ១.០៧លានតោន និងមានអ្នកដំណើរសរុបចំនួន ១០.៤១ម៉ឺននាក់ ថយចុះ ១៦.៩៨% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ១២.៥៤ម៉ឺននាក់។ ជាមួយគ្នានេះក្រសួង បាននិងកំពុងពិភាក្សាលើការរៀបចំផែនការប្រតិបត្តិការ និងថែទាំ […]

តំណាងភាគីនិយោជក និងសហជីព៖ ប្រាក់ឈ្នួលអប្បបរមា បូកបន្ថែមប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ចូលរួមចំណែកធ្វើឱ្យកម្មករនិយោជិតរស់នៅក្នុងបន្ទាត់ជីវភាពសមរម្យ

Naren January 22, 2025 22/01/2025

(ភ្នំពេញ)៖ តំណាងភាគីនិយោជក និងសហជីព បានលើកឡើងថា ជីវភាពរបស់កម្មករនិយោជិតនាពេលបច្ចុប្បន្នមានលក្ខណសមរម្យ និងធូរធារជាងមុន បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយច្បាស់លាស់លើការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប រួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀតដល់កម្មករនិយោជិត។ ទន្ទឹមនេះ ការដំឡើងប្រាក់ឈ្នួលអប្បបរមាសមស្របជាមួយផលិតភាពក្នុងស្រុកនេះ អាចរក្សាបានទាំងស្ថិរភាពនៃការវិនិយោគនៅក្នុងស្រុក និងការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។ លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា បានគូសបញ្ជាក់ថា ទាំងប្រាក់ឈ្នួលអប្បបរមាដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចសម្រាប់ឆ្នាំ២០២៥ ចំនួន ២០៨ ដុល្លារក្នុងមួយខែ បូកបន្ថែមអត្ថប្រយោជន៍នានា និងការធ្វើការថែមម៉ោងទៀតនោះ ធ្វើឱ្យកម្មករនិយោជិតក្នុងម្នាក់ៗទទួលបានចំណូលប្រចាំខែប្រមាណជា៣៦០ដុល្លារ។ ក្នុងនោះ កម្មករនិយោជិតដែលមានជំនាញវិញគឺទទួលបានប្រាក់ចំណូលប្រមាណ ៦០០ ទៅ៧០០ ដុល្លារ។ ប្រធានសហភាពសិទ្ធិកម្មករកម្ពុជារូបនេះបានគូសបញ្ជាក់បន្ថែមថា ក្រៅតែប្រាក់ចំណូលប្រចាំខែរបស់កម្មករនិយោជិត រាជរដ្ឋាភិបាលបានដាក់ចេញនូវសំណាញ់គាំពារសង្គមដល់បងប្អូនកម្មករនិយោជិត ដូចជាការប្រើប្រាស់បណ្ណ ប.ស.ស. ដោយឥតគិតថ្លៃ រួមទាំងគោលនយោបាយមិនឱ្យឡើងថ្លៃទំនិញ ទឹកភ្លើង និងផ្ទះជួលសម្រាប់ពួកគេជាដើម។ ដែលទាំងនេះជាអ្វីដែលរាជរដ្ឋាភិបាលកម្ពុជានៅគ្រប់អាណត្តិបានគិតគូរ និងបន្តយកចិត្តទុកដាក់ ដើម្បីលើកកម្ពស់ជីវភាពកម្មករនិយោជិត។ ស្របពេលដែលកម្មករនិយោជិតទទួលបានអត្ថប្រយោជន៍ជាច្រើនក្នុងវិស័យនេះផងដែរ ប្រធានសហជីពរូបនេះមើលឃើញថា ជីវភាពរបស់កម្មករនិយោជិតនាពេលបច្ចុប្បន្ននេះមានភាពល្អប្រសើរជាងមុនច្រើន ពោលគឺរស់នៅក្នុងជីវភាពសមរម្យ។ បើតាមការសង្កេតរបស់លោកផ្ទាល់ គ្រួសារដែលមានសមាជិកជាអ្នកធ្វើការនៅក្នុងរោងចក្រភាគច្រើនមានមធ្យោបាយធ្វើដំណើរសម្រាប់គ្រួសារ មានផ្ទះស្នាក់នៅសមរម្យ និងមានសម្ភារៈប្រើប្រាស់ល្អៗ ដែលធ្វើឱ្យការរស់នៅរបស់ពួកគេមានភាពខុសប្លែកជាងពេលមុនៗស្ទើរតែទាំងស្រុង។ ទន្ទឹមនឹងនេះ អគ្គលេខាធិការរងនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ […]

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ណែនាំដល់រដ្ឋបាលខេត្តព្រះសីហនុ រៀបចំទិសដៅការងាររបស់ខ្លួនជាប្រយោជន៍ ដើម្បីជំរុញឱ្យខេត្តព្រះសីហនុកាន់តែមានការអភិវឌ្ឍរីកចំរើន និងទាក់ទាញទេសចរណ៍

Naren January 22, 2025 22/01/2025

(ព្រះសីហនុ)៖ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានណែនាំដល់រដ្ឋបាលខេត្តព្រះសីហនុ រៀបចំទិសដៅការងាររបស់ខ្លួនជាប្រយោជន៍ ដើម្បីជំរុញឱ្យខេត្តព្រះសីហនុ កាន់តែមានការអភិវឌ្ឍរីកចម្រើន និងទាក់ទាញទេសចរណ៍។ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ លោក សាយ សំអាល់ បានលើកឡើងនូវគំនិតមួយចំនួន ដើម្បីឱ្យសមាជិកអង្គសន្និបាតបានត្រិះរិះពិចារណាគិតគូរធ្វើជាមូលដ្ឋាន ក្នុងការរៀបចំទិសដៅការងាររបស់ខ្លួនជាប្រយោជន៍ ដើម្បីជំរុញឱ្យខេត្តព្រះសីហនុកាន់តែមានការអភិវឌ្ឍរីកចំរើន និងទាក់ទាញទេសចរណ៍បន្ថែមទៀត។ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អ្នកខេត្តព្រះសីហនុ ដែលបានទទួលយកក្រុមការងារដែលរាជរដ្ឋាភិបាលបានចាត់តាំង ឱ្យចុះមកបំពេញការងារបម្រើប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុនេះ ដោយបានផ្ដល់នូវតម្លៃនិងការគោរពគ្នាទៅវិញទៅមក ដើម្បីបុព្វហេតុរួមជ្រោងទង់សាមគ្គីឯកភាពផ្ទៃក្នុង និងចូលរួមយ៉ាងសកម្មក្នុងការបម្រើប្រជាពលរដ្ឋ និងជំរុញវឌ្ឍនភាពខេត្តព្រះសីហនុ និងសូមបន្តប្រពៃណីទំនៀមទម្លាប់ដ៏ល្អនេះតទៅមុខទៀត។ ជាមួយនេះ លោករដ្ឋមន្ត្រី យល់ឃើញថា ការបង្កើតក្រុមការងារចុះមូលដ្ឋាន គឺជាយន្តការពង្រឹងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិឲ្យមានការគិតគូរស្មើគ្នា និងមានការឯកភាពគ្នា។ ជាថ្មីម្ដងទៀត លោកក៏បានណែនាំឱ្យរួមគ្នាគិតគូរអំពីចំណុចយុទ្ធសាស្ត្រ ដើម្បីកសាងអនាគតដ៏ល្អប្រសើរសម្រាប់ប្រជាពលរដ្ឋ ឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលដូចជា ទឹក ផ្លូវ ភ្លើង សាលារៀន មន្ទីរពេទ្យ ឱ្យបានទៅដល់គ្រប់មូលដ្ឋានដែលប្រជាពលរដ្ឋរស់នៅ ជួយលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រឱ្យបានជាអតិបរមា៕ ផ្តល់សិទ្ធិដោយ៖ […]

ឆ្នាំ២០២៤ ក្រសួងសាធារណការ បានចំណូលដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ចំនួន ២ ២៨១លានរៀល កើនឡើង ៣,៨៧%

Naren January 22, 2025 22/01/2025

(ភ្នំពេញ)៖ នៅឆ្នាំ២០២៤ ក្រសួងសាធារណការនិងដឹកជញ្ជូន ទទួលបានចំណូល ពីសេវាដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ចំនួន ២ ២៨១លានរៀល កើនឡើង ៣,៨៧% ធៀបនឹងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍ដែលបង្ហាញក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅទីស្តីការក្រសួង។ របាយការណ៍ បានឲ្យដឹងថា ក្នុងឆ្នាំ២០២៤ ក្រសួងបានផ្តល់សេវាចុះបញ្ជី៖ ១) នាវាផ្លូវទឹកចំនួន ២៦គ្រឿង និង ២) នាវាផ្លូវសមុទ្រចំនួន ១០គ្រឿង ក្នុងនោះ ទទួលបានចំណូលសរុបពីការផ្តល់សេវាដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ចំនួន ២ ២៨១ លានរៀល កើនឡើង ៣,៨៧% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ២ ១៩៦លានរៀល។ ទន្ទឹមគ្នានេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានការដឹកជញ្ជូនទំនិញឆ្លងកាត់ផែ […]