ព័ត៌មានជាតិ

ក្រសួងអប់រំ ណែនាំឱ្យគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទូទាំងប្រទេសប្រុងប្រយ័ត្ន និងតាមដានជាប្រចាំទាក់ទងនឹងខ្យល់ពុលក្នុងស្រទាប់បរិយាកាស ហើយត្រូវធ្វើការណែនាំដល់សិស្សពាក់ម៉ាស់ជាប្រចាំ

Liny Chan January 25, 2025 25/01/2025

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥នេះ បានចេញសេចក្តីណែនាំដល់គណៈ គ្រប់គ្រងគ្រឹះស្ថានសិក្សាចំណេះទូទៅ និងអប់រំបច្ចេកទេសសាធារណ និងឯកជនទូទាំងប្រទេស គប្បីប្រុងប្រយ័ត្ន និងធ្វើការតាមដានជាប្រចាំទាក់ទងនឹងខ្យល់ពុលក្នុងស្រទាប់បរិយាកាស ហើយត្រូវធ្វើការណែនាំដល់សិស្សានុសិស្សទាំងអស់ ឲ្យពាក់ម៉ាស់ជាប្រចាំ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងបទល្មើសក្លែងបន្លំ ជាស្ថាប័នអគ្គិសនីកម្ពុជា (EDC) លួចចូលគ្រប់គ្រង និងផ្ទេរប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះមានទឹកប្រាក់ប្រមាណ ៧ពាន់ដុល្លារ

Liny Chan January 25, 2025 25/01/2025

(ភ្នំពេញ)៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានធ្វើការស្រាវជ្រាវ និងបង្រ្កាបបទល្មើសក្លែងបន្លំជាស្ថាប័នអគ្គិសនីកម្ពុជា (EDC) លួចចូលគ្រប់គ្រង និងផ្ទេរប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះ ចំនួន២បណ្តឹងផ្សេងគ្នា សរុបជាទឹកប្រាក់ប្រមាណ ៦,៥០០ដុល្លារ និង២លានរៀល។ ដោយមានការសម្របសម្រួលពី អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យចំនួន០១រូប ឈ្មោះ ស.ស.ផ.ន ភេទស្រី ជនជាតិខ្មែរ មានទីលំនៅខេត្ដកណ្ដាល ជាអ្នកផ្ដល់ទីកន្លែង និងមធ្យោបាយគណនីធនាគាររបស់ខ្លួនឱ្យបក្ខពួក ធ្វើសកម្មភាពបានសម្រេចផល។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាន កសាងសំណុំរឿងបញ្ជូនទៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។ នាយកដ្ឋាន សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យមានការប្រយ័ត្នពីជន ឬក្រុមដែលមិនស្គាល់អត្តសញ្ញាណ បន្លំជាស្ថាប័នផ្សេងៗ ដើម្បីបោកបញ្ឆោតឲ្យផ្តល់ពត៌មានផ្ទាល់ខ្លួន ដែលឈានទៅដល់ការគ្រប់គ្រងគណនីធនាគារ និងផ្ទេរប្រាក់ចេញដោយមិនដឹងខ្លួន និងសូមកុំឲ្យអ្នកដទៃប្រើប្រាស់ ឬខ្ចីគណនីធនាគារផ្ទាល់ខ្លួន ដើម្បីធ្វើសកម្មភាព និងទទួលប្រាក់ដែលមិនមានប្រភពច្បាស់លាស់ចូល ហើយស្នើសុំដកជាសាច់ប្រាក់សុទ្ធ វាគឺជាការប្រព្រឹត្តិបទល្មើស និងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕ ផ្ដល់សិទ្ធដោយ៖ Fresh News

បុរសអាមេរិកម្នាក់ ត្រូវបានចាប់ខ្លួន ក្រោយបង្ហោះវីដេអូលើ TikTok គំរាមកំហែងលោក ដូណាល់ ត្រាំ

Liny Chan January 25, 2025 25/01/2025

(វ៉ាស៉ីនតោន)៖ អាជ្ញាធរនៅសហរដ្ឋអាមេរិក បានឱ្យដឹងថា បុរសម្នាក់ ដែលបាននិយាយថា ប្រធានាធិបតី លោក ដូណាល់ ត្រាំ ចាំបាច់ត្រូវតែរងការធ្វើឃាត ហើយបានបង្ហោះវីដេអូកាន់កាំភ្លើងសម្ញែង នៅលើបណ្តាញសង្គមថែមទៀតនោះ ត្រូវបានចាប់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ អាជ្ញាធរអាមេរិក បាននិយាយថា បុរសឈ្មោះ Douglas Thrams អាយុ២៣ឆ្នាំ បានបង្ហោះវីដេអូជាច្រើន នៅលើកម្មវិធី TikTok កាលពីចន្លោះថ្ងៃចន្ទ ជាពេលលោក ត្រាំ ស្បថចូលកាន់តំណែង និងថ្ងៃពុធសប្តាហ៍នេះ ដែលគំរាមកំហែងអំពីការប្រើហិង្សាប្រឆាំងរដ្ឋាភិបាល ក្នុងនោះមានទាំងវីដេអូកាន់កាំភ្លើងសម្ញែង និងវីដេអូនិយាយថា អគាររដ្ឋាភិបាលនានា ត្រូវតែរងការបំផ្ទុះគ្រាប់បែកជាបន្ទាន់ ហើយលោក ត្រាំ ចាំបាច់ត្រូវតែរងការធ្វើឃាត ដោយលើកនេះ គឺកុំបាញ់ខុសឱ្យសោះ។ គួរបញ្ជាក់ថា លោក ត្រាំ បានក្លាយជាគោលដៅ នៃការប៉ុនប៉ងធ្វើឃាតដល់ទៅ២លើក អំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត កាលពីឆ្នាំ២០២៤។ ក្នុងនោះ ១លើកបានកើតឡើង អំឡុងពេលជួបជុំក្រុមអ្នកគាំទ្រ នៅឯទីក្រុង Butler រដ្ឋ Pennsylvania ជាទីដែលលោក ត្រាំ […]

ក្រសួងបរិស្ថាន បង្ហាញខេត្តចំនួន ៤ ដែលមានសន្ទស្សន៍គុណភាពខ្យល់មានការបំពុលខ្ពស់ ខណៈគុណភាពខ្យល់នៅរាជធានីភ្នំពេញ វិលទៅរកសភាពធម្មតា

Liny Chan January 25, 2025 25/01/2025

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៦៥.៧២µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3។ គិតចាប់ពីរសៀល វេលាម៉ោង៤:០០នាទី ថ្ងៃទី២៤ ខែមករា និងព្រឹកម៉ោង៧:០០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ស្ថានភាពគុណភាពខ្យល់នៅរាជធានីភ្នំពេញ បានបន្តវិលទៅរកសភាពធម្មតាឡេីងវិញ ដោយស្ថិតក្នុងបន្ទាត់ពណ៌លឿង។ ដោយឡែកខេត្តចំនួន ៤រួមមានខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ សៀមរាម និងកោះកុង បន្តស្ថិតក្នុងបន្ទាត់ក្រហមនៅឡេីយ។ ចំណែកខេត្តកំពង់ចាម ខេត្តតាកែវ ខេត្តព្រៃវែង និងខេត្តឧត្តរមានជ័យ ស្ថិតក្នុងបន្ទាត់ពណ៌ទឹកក្រូច៕ ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សម្រេចផ្តល់ដីនៅខេត្តស្ទឹងត្រែងជូនពលរដ្ឋក្រីក្រីគ្មានដីពិតប្រាកដ៥០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានដីលំនៅឋាន និងដឹកសិកម្មទំហំសរុប ៣ហិកតា

Liny Chan January 25, 2025 25/01/2025

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចកំណត់ យកចំណុចអូរសែវ ភូមិហាងសារ៉ាត ឃុំសាមហួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ជាទីតាំងជំហានទី១ ដោយគ្រោងផ្តល់ដីជូនប្រជាពលរដ្ឋក្រីក្រីគ្មានដីពិតប្រាកដ ហើយមានបំណងទៅរស់នៅទីតាំងនេះ ចំនួន ៥០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានដីលំនៅឋាន និងដឹកសិកម្មទំហំសរុប ៣ហិកតា។ ការសម្រេចអំពីការផ្តល់ដីនេះ ត្រូវបានបង្ហាញតាមរយៈសេចក្តីប្រកាសលទ្ធផល កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ នៅវិមានសន្តិភាព។ គណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរកាល (ផ.ក.អ.) បានចុះកំណត់ទីតាំងដី និងផ្ទៀងផ្ទាត់នៅទីតាំងតំបន់អូរឃ្លៀង អូរសែវ អូរចំបក់ ក្រឡាពស់ ស្ថានីយ៍ផ្សព្វផ្សាយភូតតាគាម និងអូរប្រាំដំឡឹង ក្នុងខេត្តស្ទឹងត្រែង និងបានសហការជាមួយ រដ្ឋបាលថ្នាក់ក្រោមជាតិចុះសម្រង់បញ្ជីឈ្មោះអ្នកទន្ទ្រានដីនិងដាំដុះ និងកំណត់និយាមការផ្ទះ ទីតាំងដីនៅ តំបន់អូរចំបក់ និងអូរសែវ។ លេខាធិការដ្ឋាន ផ.ក.អ. បានចុះបណ្តុះបណ្តាលផ្ទៃក្នុងតម្រង់ទិសជាប្រចាំដល់មន្ត្រី លេខាធិការដ្ឋាន និងបានចុះបណ្តុះបណ្តាលនិងផ្សព្វផ្សាយស្តីពីការអនុវត្ត «កម្មវិធីផ្តល់ដី ការពារព្រៃដើម្បី រួមគ្នាអភិវឌ្ឍដោយចីរភាព» ចំនួន ៦ទីតាំង (ភូមិភាគ) មាន ២៥រាជធានី […]

ក្រសួងសុខាភិបាល ណែនាំអំពីការការពារសុខភាព បណ្តាលមកពីការប្រែប្រួលគុណភាពខ្យល់ក្នុងបរិយាកាសនៃប្រទេសកម្ពុជា

Liny Chan January 25, 2025 25/01/2025

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការការពារសុខភាព បណ្តាលមកពីការប្រែប្រួលគុណភាពខ្យល់ក្នុងបរិយាកាស។ ក្រសួងសុខាភិបាល បានឲ្យដឹងថា យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាននាពេលថ្មីៗនេះ និងជាបន្តបន្ទាប់ បង្ហាញថាសន្ទស្សន៍គុណភាពខ្យល់ មានការប្រែប្រួលខុសៗគ្នា ទៅតាមភូមិសាស្ត្រ ពីខេត្តមួយទៅខេត្តមួយ។ ដើម្បីវាយតម្លៃផលប៉ះពាល់ទៅលើ សុខភាព និងបរិស្ថាន ក្រសួងបរិស្ថានបានបែងចែកសន្ទស្សន៍គុណភាពខ្យល់ (AQI)ជា ៦កម្រិត៖ អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់តាមដានសន្ទស្សន៍គុណភាពខ្យល់ដោយយកចិត្តទុកដាក់ និងការពារសុខភាពខ្លួន និងសមាជិកក្រុមគ្រួសារឱ្យបានហ្មត់ចត់បំផុត ដោយអនុវត្តតាមវិធានការដូចខាងក្រោម៖ * បន្តតាមដានីស្ថានភាពគុណភាពខ្យល់តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ឬគេហទំព័ររបស់ក្រសួងបរិស្ថាន (https://airquality.moe.gov.kh) ដើម្បីដឹងអំពីសន្ទស្សន៍គុណភាពខ្យល់ នៅក្នុងភូមិសាស្ត្រដែលអ្នករស់នៅ* ស្នាក់នៅក្នុងផ្ទះ ក្នុងអំឡុងពេលដែលសន្ទស្សន៍គុណភាពខ្យល់ខ្ពស់ (ពណ៌ក្រហម) ឬខ្ពស់ខ្លាំង (ពណ៌ស្វាយ) ឬបរិយាកាសអ័ព្ទអូដោយសារមានការកើនឡើង នូវកំហាប់សារធាតុបំពុលខ្យល់* បិទបង្អួច និងទ្វារ ដើម្បីបង្ការខ្យល់មិនល្អពីខាងក្រៅចូលក្នុងផ្ទះរបស់លោកអ្នក* កាត់បន្ថយសកម្មភាពខាងក្រៅផ្ទះ ឬនៅទីវាល ក្នុងអំឡុងពេលដែលសន្ទស្សន៍គុណភាពខ្យល់ខ្ពស់ និង ខ្ពស់ខ្លាំង ឬពាក់ម៉ាស ក្នុងករណីចាំបាច់* ទទួលទានទឹកឱ្យបានគ្រប់គ្រាន់* ត្រូវយកចិត្តទុកដាក់ការពារជាពិសេសចំពោះ ទារក កុមារ ស្ត្រីមានផ្ទៃពោះ ជនចាស់ជរា […]

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ក្មេងទំនើង ក្រុមអ្នកខ្លាំង NK និងក្រុម MNR Small ចំនួន៦នាក់

Liny Chan January 25, 2025 25/01/2025

(ភ្នំពេញ)៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមរយៈសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា តំណាងអយ្យការបានសម្រេចចោទប្រកាន់ក្មេងទំនើង រហ័ស្សនាម ក្រុមអ្នកខ្លាំង NK និងក្រុម MNR Small ចំនួន៦នាក់ និងបក្ខពួក។ ក្រុមក្មេងទំនើងទាំងនេះ ត្រូវបានចោទប្រកាន់ចំនួន៣បទល្មើស រួមមាន៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស, កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងសមគំនិតក្នុងអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅបុរីលឹមឈាងហាក់ ស្ថិតក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ និងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។ ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៖

តុលាការកូរ៉េខាងត្បូង បដិសេធសំណើពន្យារការឃុំខ្លួនប្រធានាធិបតី Yoon

Liny Chan January 25, 2025 25/01/2025

(សេអ៊ូល)៖ តុលាការកូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះ​ បានបដិសេធសំណើរបស់ ការិយាល័យរដ្ឋអាជ្ញាក្នុងការពន្យារការឃុំខ្លួនប្រធានាធិបតី លោក Yoon Suk Yeol នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់។ គួរបញ្ជាក់ថា លោក Yoon Suk Yeol ត្រូវបានចាប់ខ្លួននិងសាកសួរ កាលពីថ្ងៃពុធមុន ទាក់ទងនឹងការស៊ើបអង្កេតពីបទបះបោរ ជុំវិញការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លី កាលពីថ្ងៃទី៣ ខែធ្នូ។ តុលាការធម្មនុញ្ញ កំពុងពិនិត្យករណីនេះ ហើយត្រូវសម្រេចក្នុងរយៈពេល ១៨០ថ្ងៃថាតើ ត្រូវដកលោក Yoon ចេញពីតំណែងជាអចិន្ត្រៃយ៍ ឬស្តារ អំណាចរបស់លោកឡើងវិញ។ ការបដិសេធរបស់តុលាការ ក្នុងការពន្យារការឃុំខ្លួនលោក Yoon មានន័យថា លោកអាចនឹងត្រូវដោះលែងក្នុងពេលឆាប់ៗនេះ។ ទោះជាយ៉ាងណា លោកនៅតែប្រឈមមុខនឹងការស៊ើបអង្កេតពីបទ បះបោរហើយ អនាគតនយោបាយរបស់លោកនៅតែមិនច្បាស់លាស់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ទេសចរស្វីស ២នាក់ ទស្សនាអង្គរវត្តជាលើកដំបូងក្នុងឆាកជីវិត បង្ហាញអារម្មណ៍រីករាយជាខ្លាំង ហើយថាប្រជាជនខ្មែររាក់ទាក់ និងមានវប្បធម៌ល្អ

Liny Chan January 24, 2025 24/01/2025

(សៀមរាប)៖ លោកស្រី ហ្គេទ្រូដ អារណុល ដារហាស៍ និងលោក អាមេដ ដារហាស៍ គឺជាទេសចរបរទេស មកពីប្រទេសស្វីស គឺជាទេសចរបរទេស ដែលបានមកទស្សនាប្រាសាទអង្គរវត្ត ជាលើកដំបូងក្នុងឆាកជីវិត។​ ពួកគាត់ បានបង្ហាញពីអារម្មណ៍រំភើបរីករាយជាខ្លាំង ដោយបានមកទស្សនាអច្ឆរយវត្ថុរូបី នៅលើទឹកដីខេត្តសៀមរាប មួយនេះ។ ក្នុងបទសម្ភាសជាមួយ Fresh News នៅមុខប្រាសាទអង្គរវត្ត លោកស្រី ហ្គេទ្រូដ អារណុល ដារហាស៍ បានថ្លែងថា លោកស្រីធ្លាប់ឮពីប្រាសាទអង្គរវត្តយូរហើយ និងទើបតែបានមកទស្សនា លើកទី១ ហើយចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើស្ថាបត្យកម្មនៃសំណង់របស់ប្រាសាទអង្គរវត្ត។ លោកស្រី បាននិយាយថា អ្វីដែលទាក់ទាញបំផុត នៅតំបន់អង្គរវត្ត គឺទម្រង់តួប្រាសាទអង្គរវត្តតែម្តង។ ចំណែកលោក អាមេដ ដារហាស៍ បាននិយាយថា លោកមិនដែលឃើញទីតាំង និងស្ថាបត្យកម្មសំណង់បុរាណដ៏ធំបែបនេះទេពីមុនមកទេ ដែលទីតាំងនេះ មានទាំងប្រាសាទជាច្រើន និងវប្បធម៌រាប់មិនអស។ លោកលើកឡើងថា ការសាងសង់ពីបុរាណ ដែលនាំឲ្យកម្ពុជាទាញផលពីវិស័យទេសចរណ៍ នៅពេលបច្ចុប្បន្ននេះក៏ជារឿងសំខាន់ផងដែរ។ លោកបានបន្តថា អ្វីដែលធ្វើឲ្យគាត់ស្រលាញ់ប្រទេសកម្ពុជា គឺប្រជាជនរួសរាយរាក់ទាក់ និងមានវប្បធម៌ដ៏ល្អ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News