ព័ត៌មានជាតិ

រកឃើញវត្តមានសត្វខ្ទីងមេ-កូន ដើរជាមួយហ្វូងគោអ្នកស្រុក ក្នុងខេត្តព្រះវិហារ, សូមរួមគ្នាថែរក្សា និងការពារសត្វព្រៃទាំងអស់គ្នា

Liny Chan January 8, 2025 08/01/2025

(ភ្នំពេញ)៖ នាថ្មីៗមកនេះមានវត្តមានសត្វខ្ទីង ដែលជាសត្វដ៏កម្រ និងងាយរងគ្រោះជិតផុតពូជ បានបង្ហាញវត្តមានសារជាថ្មីនៅក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» ក្នុងភូមិសាស្រ្ត ខេត្តព្រះវិហារ។ ពួកវាតែងមករកចំណីជាមួយហ្វូងគោរបស់អ្នកភូមិ ដោយសុវត្ថិភាព។ ក្រុមមន្រ្តីឧទ្យានុរក្សប្រចាំការនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្រ្ត ខេត្តព្រះវិហារ បានឱ្យដឹងថា សត្វខ្ទីងមេកូន និងហ្វូងសត្វខ្ទីងខ្លះទៀតពួកវាតែងបង្ហាញវត្តមាន នៅក្នុងភូមិភ្ញាក់រលឹក ឃុំធ្មារ ស្រុកជ័យសែន ខេត្តព្រះវិហារ។ ឆ្នាំ២០២៤ កន្លងមក វាបានជាមួយគោអ្នកភូមិប្រមាណ៣ ទៅ៤ដង ក្នុងឆ្នាំ២០២៤រួចមកហើយ។ បើតាមមន្រ្តីឧទ្យានុរក្សប្រចាំនៅតំបន់មួយនេះ បានបញ្ជាក់ប្រាប់ថាតាមរយៈការកត់សម្គាល់នៃវត្តមានរបស់សត្វខ្ទីង ដែលក្នុងនេះមានមេ និងកូនបានបង្ហាញវត្តមានក្នុងភូមិរបស់ប្រជាសហគមន៍ដែលនៅក្បែរដែនជម្រកសត្វព្រៃ ព្រៃឡង់ ដែលក្នុងនេះវាបានមកចូលក្នុងហ្វូងរបស់គោរបស់អ្នកភូមិ។ ទាក់ទិនក្នុងរឿងនេះអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃជីវៈចម្រុះទាំងនេះដោយសារតែការចូលរួមពីគ្រប់ភាគីក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ និងជីវចម្រុះនៅកម្ពុជាពិសេសនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់បានល្អប្រសើរ។ ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងបរិស្ថាន បានសំណូមពរឱ្យចូលរួមការពារធនធានធម្មជាតិ ដែលជាផ្នែកមួយសំខាន់មិនត្រឹមតែលើកកម្ពស់ជីវចម្រុះនៅកម្ពុជាទេ តែវាក៏ជាផ្នែកមួយក្នុងការលើកស្ទួយវិស័យទេសចរណ៍ក្នុងការរកចំណូលដល់ប្រជាសហគមន៍ថែមទៀត។ កិច្ចការពារបាននៃជីវចម្រុះ ជួយឱ្យរក្សាបាននូវលំនឹងបរិស្ថានក្នុងតំបន់ ជាពិសេសរក្សាបានសត្វព្រៃ ក្នុងតំបន់ធម្មជាតិ ដែលនេះវាក៏ជាការបន្សល់ទុកនូវកេរ្តិ៍មរតកដល់មនុស្សជំនាន់ក្រោយ ជារបស់ដ៏មានតម្លៃមហាសាលមិនអាចកាត់ថ្លៃបានសោះឡើយ។ នេះជាការបន្ថែមរបស់លោក ខ្វៃ អាទិត្យា។ សូមបញ្ជាក់ថា «ខ្ទីងរស់នៅក្នុងតំបន់មួយចំនួននៃប្រទេសកម្ពុជា ក្នុងនោះមានដូចជា […]

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលនៅតែផ្តល់អាទិភាព​លើដំណាំស្រូវ ដែលជាដំណាំ​យុទ្ធសាស្ត្រយូរអង្វែងរបស់កម្ពុជា

Liny Chan January 8, 2025 08/01/2025

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាន​គូស​រំលេចថា រាជរដ្ឋាភិបាលនៅតែផ្តោតការយកចិត្តទុកដាក់​លើវិស័យ​កសិ​កម្ម ហើយផ្តល់អាទិភាពខ្ពស់លើដំណាំស្រូវ ដែលជាដំណាំយុទ្ធសាស្ត្រយូរ​អង្វែងសម្រាប់​កម្ពុជា។ បើកទំព័រការងារឆ្នាំថ្មី នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ សម្ដេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត បានជួបជាមួយប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ដើម្បី​ជជែកលើការងារពាក់ព័ន្ធនឹងវិស័យស្រូវអង្កររបស់កម្ពុជា។ ក្នុងជំនួប​នោះ ក៏មានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីពាក់ព័ន្ធ​ក្នុងវិស័យស្រូវអង្ករ និងការធ្វើ​ពា​ណិជ្ជកម្ម មានដូចជា លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយក​រដ្ឋមន្ត្រី និងជាអគ្គនាយកដ្ឋានពន្ធដារ, លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអម​នាយករដ្ឋមន្រ្តី អគ្គនាយក នៃអគ្គនាយក​ដ្ឋាន​គយ និងរដ្ឋាករកម្ពុជា។ តាមរយៈជំនួបនេះ ស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់់មួយរបស់​សម្តេច​នាយក​រដ្ឋមន្ត្រីទៅលើវិស័យស្រូវអង្ករ ដែលជាវិស័យមានសក្តានុពល​មួយសម្រាប់សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា។ ក្នុងឱកាសនៃជំនួបនោះ អ្នកឧកញ៉ា​ ហ៊ុន​ ឡាក់​ ប្រធានក្រុមប្រឹក្សាភិបាល​គោល​នយោបាយស្រូវអង្ករ នៃសហព័ន្ធស្រូវអង្ករកម្ពុជា បានគោរពជម្រាប​ជូន​សម្តេចបវរធិបតី អំពីវឌ្ឍនភាព […]

រដ្ឋបាលខណ្ឌជ្រោយចង្វារ ឆ្លើយតបការរិះគន់តាមបណ្ដាញសង្គម ករណីសន្ដិសុខឯកជន និងអ្នកលក់ចង្រិតនៅរង្វង់មូលមច្ឆាប៉ះពាក្យសម្ដីជាមួយគ្នា, បុរសសន្តិសុខចេញវីដេអូសុំទោស និងបានសម្របសម្រួលបញ្ចប់រឿងរួចហើយ 

Liny Chan January 8, 2025 08/01/2025

(ភ្នំពេញ)៖ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥កន្លងទៅ មានម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ សុខ លីន បានធ្វើការបង្ហោះវីដេអូ (Post Video) រយៈពេល១នាទី និង៤១វិនាទី នៅលើបណ្តាញ សង្គមហ្វេសប៊ុកដោយភ្ជាប់នូវរូបភាពសន្តិសុខ ប្រើប្រាស់កាយវិការមិនសមរម្យមកលើអាជីវករ លក់ចង្រិតបំពង ឈ្មោះ អូន ធារី ស្ថិតនៅភូមិដើមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលបានធ្វើឲ្យមហាជនមានការភាន់ច្រឡំថា ជាកម្លាំងសន្តិសុខរបស់សាលា ខណ្ឌជ្រោយចង្វារ។ ពាក់ព័ន្ធនឹងករណីខាងលើនេះ រដ្ឋបាលខណ្ឌជ្រោយចង្វារ បានធ្វើបំភ្លឺ និងបញ្ជាក់ថា តាមការស្រាវជ្រាវឃើញថា សន្តិសុខនៅក្នុងវីដេអូខាងលើ មិនមែនជាមន្ដ្រី ឬជាសន្តិសុខបម្រើការងារនៅសាលាខណ្ឌជ្រោយចង្វារឡើយ គាត់គឺជាសន្តិសុខក្រុមហ៊ុនឯកជន ដែលមានទីតាំងស្ថិតក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ រដ្ឋបាលខណ្ឌជ្រោយចង្វារ ក៏បានអញ្ជើញខាងសន្តិសុខ និងអ្នកលក់ចង្រិត មកសាកសួរអំពីករណីកើតហេតុ ខាងលើរួចហើយ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ជាលទ្ធផល ភាគីទាំងសងខាង បានស្រុះស្រួលគ្នាបញ្ចប់បញ្ហា ហើយខាងសន្តិសុខក៏បានថតវីដេអូបកស្រាយ និងសុំទោសផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ឆ្នាំ២០២៤ មន្ទីរពេទ្យគន្ធបុប្ផាព្យាបាលអ្នកជំងឺកុមារ និងស្ត្រីមានផ្ទៃពោះ-ឆ្លងទន្លេសរុបជាង ១.២លានករណី

Liny Chan January 8, 2025 08/01/2025

(ភ្នំពេញ)៖ ពេញមួយឆ្នាំ២០២៤នេះ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងជ័យវរ្ម័នទី៧ (សៀមរាប) បានពិនិត្យ និងព្យាបាលអ្នកជំងឺកុមារ និងស្ត្រីមានផ្ទៃពោះ-ឆ្លងទន្លេ ដោយឥតគិតថ្លៃសរុប ១ ២៥៣ ៧៧៤ករណី។ នេះបើតាមរាយការណ៍ ដែលផ្សព្វផ្សាយ Facebook របស់ Dr. Beat Richner។ រាល់ការព្យាបាលទាំងអស់ មន្ទីរពេទ្យគន្ធបុប្ផា គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង។ តួលេខសកម្មភាពមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ក្នុងរយៈពេល១២ខែ នាឆ្នាំ២០២៤ រួមមាន៖* ពិនិត្យព្យាបាលកុមារ នៅផ្នែកពិគ្រោះជំងឺក្រៅ បានចំនួន ៩៤១ ១៦៥ករណី* ព្យាបាលកុមារសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ មានចំនួន ១៨៥ ៧៣៥នាក់* ស្ត្រីមានផ្ទៃពោះ បានពិនិត្យតាមដានផ្ទៃពោះ ចំនួន ១០៥ ៣៩៦ករណី* សម្រាលកូន បានចំនួន ២១ ១៣៩នាក់* ការវះកាត់ទូទៅ ចំនួន ៣១ ២៤៧នាក់* វះកាត់ជំងឺបេះដូងពីកំណើត បានចំនួន ១ ០២៩នាក់* អត្រាមរណភាពកុមារក្នុងមន្ទីរពេទ្យ […]

អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើលស្ថានភាពប្រឡាយ ដើម្បីរកមធ្យោបាយរំដោះទឹកចេញក្រៅ ឲ្យបានមុនរដូវវស្សាមកដល់

Liny Chan January 8, 2025 08/01/2025

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ទីរជំនាញ រដ្ឋបាលរាជធានី ពិសេសមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌសែនសុខ ខណ្ឌប្ញស្សីកែវ ចុះពិនិត្យនៅទីតាំងប្រឡាយអូរអាគុជ ក្នុងមូលដ្ឋានខណ្ឌសែនសុខ ហើយបន្តរហូតដល់ស្ថានីយ៍បូមទឹកគីឡូម៉ែត្រលេខ៩ ក្នុងភូមិសាស្ត្រខណ្ឌឬស្សីកែវ ខណៈដែល ស្ថានីយ៍បូមទឹកគីឡូម៉ែត្រលេខ៩នេះ បាននិងកំពុងសាងសង់ជិតរួចរាល់។ ក្នុងដំណើរចុះពិនិត្យមើលស្ថានភាពប្រឡាយជាច្រើន នៅក្នុងមូលដ្ឋានខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវនេះ លោក ឃួង ស្រេង បានណែនាំលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ត្រីជំនាញរដ្ឋបាលរាជធានី ធ្វើយ៉ាងណាដើម្បីរិះរកគ្រប់មធ្យោបាយរំដោះទឹកចេញក្រៅក្រុង ដោះស្រាយឲ្យបាននូវការលិចលង់ដោយជំនន់ទឹកភ្លៀង នារដូវវស្សាខាងមុខនេះ។ លោកអភិបាលរាជធានីភ្នំពេញ ណែនាំមន្ទីរជំនាញពង្រីក និងស្តារប្រឡាយអូរអាគុជ រហូតដល់ប្រឡាយមេខាងជើងរាជធានី ធ្វើការដាក់លូជ្រុងទំហំ៤ម៉ែត្រ កាត់ផ្លូវលេខ១០០៧ ក្នុងខណ្ឌសែនសុខ ដើម្បីរំដោះទឹកភ្លៀងនៅផ្លូវ១៩៨៦ និងតំបន់មួយចំនួន ក្នុងសង្កាត់ភ្នំពេញថ្មី ដោយសារតំបន់នេះ ឧស្សាហ៍ទទួលរងការលិចលង់នៅពេលភ្លៀងខ្លាំងម្តងៗ។ ជាមួយគ្នានោះ លោក ឃួង ស្រេង ក៏បានណែនាំមន្ទីរសាធារណការ និងដឹកជញ្ជូន ស្តារប្រឡាយពោងពាយ ប្រឡាយអូរវែង […]

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បដិសេធការចោទប្រកាន់គ្មានសច្ចធម៌ លើថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ

Liny Chan January 8, 2025 08/01/2025

(ភ្នំពេញ)៖ ខុទ្ទកាល័យ និងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសបដិសេធ ចំពោះការចោទប្រកាន់គ្មានសច្ចធម៌ មកលើថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ របស់គណនីហ្វេសប៊ុក Sithy Heng។ ការបដិសេធ ធ្វើឡើងបន្ទាប់ពីខុទ្ទកាល័យ និងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ឃើញថា ថ្មីៗនេះមានគណនីហ្វេសប៊ុក Sithy Heng បានបង្ហោះខ្លឹមសារភ្ជាប់រូបភាព ជាបន្តបន្ទាប់ ចោទប្រកាន់លើថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News ខាងក្រោមនេះជាសេចក្តីប្រកាសបដិសេធ៖

ភ្ញៀវទេសចរម្នាក់បាត់កាបូបលុយនៅក្រុងអង្គរធំ តែបានពលរដ្ឋខ្មែររើសបាន និងប្រគល់ជូនមន្ត្រីប្រចាំការនៅទីនោះ ហើយក៏ប្រគល់ជូនម្ចាស់ដើមវិញជាជនជាតិអូស្ដ្រាលី

Liny Chan January 8, 2025 08/01/2025

(សៀមរាប)៖ ភ្ញៀវទេសចរម្នាក់ ក្នុងពេលដើរទស្សនានៅតំបន់អង្គរ ក៏បានជ្រុះបាត់កាបូបលុយ តែបានភ្ញៀវទេសចរជាពលរដ្ឋខ្មែររើសបានកាបូបនោះនៅជិតព្រះលានជល់ដំរី នៃក្រុងអង្គរធំ ហើយក៏បានប្រគល់ជូនភ្នាក់ងារទេសចរណ៍ និងនគរបាលបេតិកភណ្ឌដែលប្រចាំការនៅទីនោះ ក្រោយក៏បានរកឃើញនិងប្រគល់ជូនម្ចាស់ដើមវិញជាជនជាតិអូស្ដ្រាលី។ តាមការរាយការណ៍ពីអាជ្ញាធរជាតិអប្សរា ហេតុការណ៍នេះបានកើតឡើងនាថ្ងៃទី៧ ខែមករាឆ្នាំ២០២៥ ដោយភ្នាក់ងារទេសចរណ៍ និងនគរបាលបេតិកភណ្ឌទទួលកាបូបលុយពីភ្ញៀវទេសចរជាតិម្នាក់ឈ្មោះ ភឿន ស៉ីនួន ភេទស្រី អាយុ៤១ឆ្នាំ ដែលបានប្រទះឃើញកាបូបលុយពណ៌ខ្មៅមួយនៅគោលដៅព្រះពាន់ ដោយក្នុងកាបូបមាន៖ ប្រាក់ដុល្លារអូស្រា្តលីចំនួន៣៥០ដុល្លារអូស្រា្តលី ប្រាក់ដុល្លារអាមេរិកចំនួន៣០ដុល្លារអាមេរិក ប្រាក់រៀលចំនួន៣០០០រៀល ប័ណ្ណបើកបរចំនួន១ វីសាកាតចំនួន១។ រហូតមកដល់វេលាម៉ោង១២៖០៧នាទី ថ្ងៃទី៧ដដែល ភ្នាក់ងារទេសចរណ៍បានប្រគល់កាបូបលុយជូននគរបាលបេតិកភណ្ឌដើម្បីរក្សាទុកជូនម្ចាស់ដើមវិញ។ រហូតដល់​ម៉ោង​៣៖៤០នាទី ម្ចាស់ឈ្មោះ EDWARD M DESSMANN ជនជាតិអូស្រ្តាលី ភេទប្រុស​ អាយុ​៦១ឆ្នាំ បានមករកវិញ ដោយពិនិត្យឃើញថាពិតជារបស់គាត់ ក្រុមភ្នាក់ងារបានសហការណ៍ប្រគល់ជូនគាត់វិញតែម្ដង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ចេញប្រកាសព័ត៌មានករណីជនជាតិប៉ាគីស្ថាន និងណេប៉ាល់៥៧នាក់ រត់ចេញពីកាស៊ីណូអូរស្មាច់រីសត

Liny Chan January 8, 2025 08/01/2025

(ឧត្តរមានជ័យ)៖ អ្នកនាំពាក្យ និងក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥នេះ បានចេញប្រកាសព័ត៌មានពាក់ព័ន្ធករណីជនជាតិប៉ាគីស្ថាន និងណេប៉ាល់ចំនួន៥៧នាក់ បាននាំគ្នារត់ចេញពីកាស៊ីណូអូរស្មាច់រីសត ដោយក្នុងដៃមានកាន់ដំបងឈើ ពីព្រោះតែជនបរទេសទាំងនោះតវ៉ា ក្រោយមេការជនជាតិចិនឲ្យធ្វើការគ្មានថ្ងៃឈប់សម្រាក។ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៤៖៤០នាទី មានបុគ្គលិកជនជាតិបរទេសរបស់ក្រុមហ៊ុនក្នុងកាស៊ីណូ «អូរស្មាច់រីសត» ចំនួន៥៧នាក់ ជនជាតិ ប៉ាគីស្ថាន៥៣នាក់ (ស្រី២នាក់) និង ណេប៉ាល់៤នាក់ បានធ្វើការតវ៉ា និងនាំគ្នាដើរចេញពីក្រុមហ៊ុន ហើយត្រូវបានកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ចុះទៅសម្របសម្រួល និងនាំពួកគាត់ទាំង៥៧នាក់ មកស្នងការដ្ឋានដើម្បីសាកសួរ។ ក្រោយបញ្ចប់ការសួរនាំ, ជនជាតិបរទេសទាំងនោះបានមកធ្វើការនៅប្រទេសកម្ពុជា ក្នុងក្រុមហ៊ុនមួយនៅខេត្តព្រះសីហនុរយៈពេលពី២-៣ខែមកហើយ ដោយមិនទទួលបានប្រាក់ខែនោះទេ និងត្រូវបានក្រុមហ៊ុនបញ្ជូនពួកគាត់ឲ្យមកធ្វើ ការនៅក្រុមហ៊ុនក្នុងកាស៊ីណូអូរស្មាច់រីសតក្នុងខេត្តឧត្ដរមានជ័យវិញ។ ក្រោយពួកគាត់បានមកធ្វើការនៅក្រុមហ៊ុនក្នុងកាស៊ីណូអូរស្មាច់រីសត បានរយៈពេល១០ថ្ងៃ ត្រូវអ្នកគ្រប់គ្រងជនជាតិចិន (មិនស្គាល់ឈ្មោះ) ឲ្យពួកគាត់ធ្វើការគ្មានថ្ងៃសម្រាក និងដោយភ័យខ្លាចថាខ្លួនមិនបានទទួលប្រាក់ខែ ដូចក្រុមហ៊ុននៅឯខេត្តព្រះសីហនុ ទើបពួកគាត់នាំគ្នាតវ៉ា ហើយដើរចេញពីក្រុមហ៊ុន ដោយក្នុងដៃមានកាន់ដំបងឈើ ក្នុងគោលបំណងតវ៉ាឲ្យមានពេលឈប់សម្រាកគ្រប់គ្រាន់ ខ្លះចង់បន្តការងារនៅកន្លែងដដែល ខ្លះចង់ទៅធ្វើការនៅក្រុមហ៊ុន ក្នុងខេត្តព្រះសីហនុ ខ្លះទៀតចង់ត្រឡប់ទៅប្រទេសកំណើតវិញ។ […]

៥ថ្ងៃ! កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៣០នាក់ ពាក់ព័ន្ធបទល្មើសលួច, កាប់ប្លន់ និងហិង្សា សរុប១៣ករណី

Liny Chan January 7, 2025 07/01/2025

(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងរយៈពេល៥ថ្ងៃមកនេះ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌ បានបង្ក្រាបជនសង្ស័យចំនួន៣០នាក់ ដែលបានប្រព្រឹត្តបទល្មើសចំនួន១៣ករណីផ្សេងគ្នា។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យទាំង៣០នាក់នេះ បានធ្វើឡើងចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែមករា ក្នុងនោះរួមមាន៖ *ទី១៖ ខណ្ឌដង្កោ ចំនួន៤ករណី ក្នុងនោះមាន ប្លន់២ករណី ឃាត់ខ្លួន២នាក់ (ប្រភេទក្មេងទំនើង) និងហិង្សាដោយចេតនា២ករណី ឃាត់ខ្លួន៦នាក់ (ប្រភេទក្មេងទំនើង)*ទី២៖ ខណ្ឌបឹងកេងកង ចំនួន២ករណី ក្នុងនោះមាន លួច១ករណី ឃាត់ខ្លួនម្នាក់ និងហិង្សាដោយចេតនា១ករណី ឃាត់ខ្លួនម្នាក់*ទី៣៖ ខណ្ឌទួលគោក​ ចំនួន១ករណីលួច ឃាត់ខ្លួនម្នាក់*ទី៤៖ ខណ្ឌដូនពេញ​ ចំនួន១ករណីលួច ឃាត់ខ្លួន៥នាក់*ទី៥៖ ខណ្ឌសែនសុខ ចំនួន១ករណី​លួច ឃាត់ខ្លួនម្នាក់*ទី៦៖ ខណ្ឌពោធិសែនជ័យ ចំនួន២ករណី ក្នុងនោះករណីហិង្សាដោយចេតនា១ករណី ឃាត់ខ្លួនម្នាក់ និងលួច១ករណី ឃាត់ខ្លួនម្នាក់*ទី៧៖ ខណ្ឌ៧មករា ចំនួន១ករណីលួច ឃាត់ខ្លួនម្នាក់*ទី៨៖ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយខណ្ឌសែនសុខ ករណីហិង្សា និងកាប់ប្លន់ម៉ូតូ១ករណី ឃាត់ខ្លួន១០នាក់ (ក្មេងទំនើង […]

ស្ថានទូតបារាំងប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ សម្រាប់ឆ្នាំ២០២៥-២០២៦

Liny Chan January 7, 2025 07/01/2025

(ភ្នំពេញ)៖ ស្ថានទូតបារាំងប្រចាំកម្ពុជាមានសេចក្តីរីករាយប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ «France Excellence» សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦។ កាលពីមុនមានឈ្មោះថាអាហារូបករណ៍រដ្ឋាភិបាលបារាំង(BGF) កម្មវិធី អាហារូបករណ៍ ដ៏ឧត្តុង្គឧត្តមនេះបើកទូលាយសម្រាប់និស្សិត និងអ្នកស្រាវជ្រាវវ័យក្មេងកម្ពុជាទាំងអស់ ដែលមានបំណងទៅបន្តការសិក្សានៅប្រទេសបារំាង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត ដោយសិក្សាជាភាសាបារាំងក៏បាន ឬភាសាអង់គ្លេសក៏បាន។ អាហារូបករណ៍ប្រមាណ៦០នឹងត្រូវផ្តល់ជូនក្នុងក្របខ័ណ្ឌនៃអាហារូបករណ៍ឆ្នាំនេះ (ទាំងអាហារូបករណ៍សម្រាប់ជ័យលាភីថ្មី និងការបន្តអាហារូបករណ៍ដល់អ្នកដែលធ្លាប់បានទទួលកន្លងមក)។ កាលពីឆ្នាំសិក្សា២០២៤-២០២៥ និស្សិតកម្ពុជា៥៦នាក់បានទទួលអាហារូបករណ៍ពីកម្មវិធីនេះ។ បេក្ខជនអាចដាក់ពាក្យសុំអាហារូបករណ៍សម្រាប់គ្រប់មុខជំនាញទាំងអស់ ប៉ុន្តែស្ថានទូតនឹងផ្តោតការយកចិត្តទុកដាក់ជាពិសេសលើមុខជំនាញនីតិសាស្រ្ត វិទ្យាសាស្រ្តមនុស្សសាស្រ្ត និងសង្គម សុខាភិបាល កសិអេកូឡូហ្ស៊ី និងបរិស្ថាន វិទ្យាសាស្រ្តវិស្វករ និងសិល្បៈ។ ក្រៅពីនេះស្ថានទូតបារំាងក៏បានបង្កើតសហហិរញ្ញប្បទានអាហារូបករណ៍ជាមួយស្ថាប័នកម្ពុជាផងដែរ ក្នុងនោះ មាន ការផ្តល់អាហារូបករណ៍ដែលទទួលសហហិរញ្ញប្បទានជាមួយក្រសួងអប់រំ យុវជន និងកីឡា និងជាមួយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា(CADT) ដើម្បីបណ្តុះបណ្តាលនិស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា (STEM) ក៏ដូចជាព័ត៌មានវិទ្យា និងទូរគមនាគមន៍។ បច្ចុប្បន្ន និសិ្សតកម្ពុជាជាង១៧០នាក់កំពុងទទួលការបណ្តុះបណ្តាលនៅប្រទេសបារាំងតាមរយៈយន្តការនៃការ ផ្តល់អាហារូបករណ៍ និងហិរញ្ញប្បទានពីប្រភពនានា រួមមានអាហារូបករណ៍ France Excellence,អាហារូបករណ៍ France Excellence Eiffel, កម្មវិធី Erasmus+ […]