ព័ត៌មានជាតិ

ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយសហគមន៍នេសាទ និងសមត្ថកិច្ច ចុះបង្ក្រាបនិងរុះរើសម្រាស់មែកឈើដែលគេកាប់ដាក់គរផ្ដុំសម្រាប់ហ៊ុំព័ទ្ធចាប់ត្រីក្នុងទន្លេ

Nisaiy KP January 5, 2025 05/01/2025

(កំពង់ឆ្នាំង)៖ កម្លាំងសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ បានបន្តសហការជាមួយសហគមន៍នេសាទ ចុះបង្ក្រាបសកម្មភាពបទល្មើសនេសាទជាច្រើនទីតាំងនៅតាមបណ្ដាភូមិសាស្ត្រមួយចំនួនក្នុងស្រុកជលគីរី និងស្រុករលាប្អៀរ ក្នុងខេត្តកំពង់ឆ្នាំង។ យោងតាមរបាយការណ៍របស់ខណ្ឌរដ្ឋបាលជលផលកំព ង់ឆ្នាំង ដែលបណ្ដាញព័ត៌មាន Fresh News ប្រចាំខេត្តកំ ពង់ឆ្នាំងទទួលបាន បានឲ្យដឹងថា ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានបែងចែកកម្លាំងជា៣ក្រុមមានដូចជា៖ ដោយក្រុមទី១៖ កម្លាំងសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផល សហការជាមួយសហគមន៍នេសាទអន្លង់មេត្រីសែនជ័យ និងសហគមន៍នេសាទភូមិថ្មី ដឹកនាំដោយលោក លី ឡា នាយខណ្ឌរដ្ឋ បាលជលផលកំពង់ឆ្នាំង ដែលមានកម្លាំងសរុប ១២នាក់ មធ្យោបាយបាឡាស្មាច់ចំនួន៣គ្រឿង បានចុះប្រតិបត្តិកា ររុះរើឧបករណ៍នេសាទខុសច្បាប់មានរបាំងលូសាច់អួន និ ងរបាំងលូស្បៃមុងនៅចំណុចកោះបរាជ និងចំណុចព្រែកក្បាលកន្លង់ ស្ថិតក្នុងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង ដែលគេធ្វើសកម្មភាពដោយប្រើឧបករណ៍នេសាទខុសទៅនឹងច្បាប់ស្ដីពីជលផល។ ក្រុមទី២៖ កម្លាំងសង្កាត់រដ្ឋបាលជលផល ជលគីរីកម្លាំង៣ នាក់ មធ្យោបាយបាឡាស្មាច់១គ្រឿងដឹកនាំដោយលោក រៀល សុ ខុម នាយសង្កាត់បានចុះប្រតិបត្តិការរុះរើសម្រា ស់នៅចំណុចមាត់ទន្លេ ស្ដីដកគងក្នុងភូមិអន្លង់មេត្រី ឃុំពាមឆ្កោក ស្រុកជលគីរី។ ក្រុមទី៣៖ ដឹកនាំដោយលោក នួន រិទ្ធី នាយផ្នែកជលផលកំពុងប្រាសាទ […]

គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ពីស្រែអំបិល-កោះកុង សម្រេចវឌ្ឍនភាពបាន ៧៨%

Nisaiy KP January 5, 2025 05/01/2025

(ភ្នំពេញ)៖ គិតត្រឹមដើមខែមករា ឆ្នាំ២០២៥នេះ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វផ្លូវជាតិលេខ៤ បំបែកស្រែអំបិល ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចវឌ្ឍនភាពបាន ៧៨%ហើយ។ ក្រុមការងារការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង) បានសម្រុកខ្លាំង ដើម្បីធានាវឌ្ឍនភាពកាន់តែប្រសើរនៅដើមខែមករា នៃដើមឆ្នាំ២០២៥នេះ។ នៅមិនយូរប៉ុន្មានទេការងារអ៊ុតAC នឹងបញ្ចប់ ខណៈដែលតាមគម្រោងការងារអ៊ុតAC គ្រោងបញ្ចប់នៅចុងរដូវប្រាំងឆ្នាំ២០២៥ខាងមុខនេះហើយ។ ទន្ទឹងនឹងនោះ កំណាត់ខ្លះនៃគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ក៏បានស្ថាបនារួចរាល់ហើយដែរ។ លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ បានចុះជាប់ផ្ទាល់ប្រចាំ ដើម្បីពិនិត្យ ដានការងារបច្ចេកទេសសាងសង់ក្រុមហ៊ុន សំដៅឱ្យការសាងសង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងតាមកិច្ចសន្យា ដោយធានាបានទាំងគុណភាព និងសោភ័ណភាព។ ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្រ ប្រកបដោយសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម ទេសចរណ៍។ ខណៈដែលការដ្ឋានកំពុងមមាញឹកខ្លាំង សូមអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវជាតិលេខ៤៨ ជាពិសេសរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ មេត្តាប្រុងប្រយ័ត្នខ្ពស់ កុំដឹកធ្ងន់ពេក ដែលបណ្តាលឱ្យមានការលំបាកក្នុងការធ្វើដំណើរ ជាពិសេសចំណុចឡើងទូល និងចុះចំណោតជាដើម។ ចំពោះរថយន្តឈ្នួល និងអ្នកធ្វើដំណើរផ្សេងទៀត ក៏ត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ […]

នគរបាលខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ក្រោយធ្វេីសកម្មភាពយកកាំ.បិតប៉័ង.តោប្ល.ន់យកម៉ូតូ

Nisaiy KP January 5, 2025 05/01/2025

(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការនគរបាលខណ្ឌដង្កោ​ បានធ្វេីការឃាត់ខ្លួនបានជនសង្ស័យ២នាក់ ដែលបានធ្វេីសកម្មភាពប្រើអំពើហិង្សា (ប្រើមួកសុវត្តិភាព និងកាំបិតប៉័ងតោគំរាមប្លន់យកម៉ូតូ) និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។ ប្រតិបត្តិការ នេះបានធ្វេីឡេីងនៅវេលាម៉ោង ១៦៖៣០នាទី ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ ដែលស្ថិតនៅត្រង់ចំណុចផ្លូវបេតុង ស្ថិតនៅភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងទទួលផែនការងារព្រហ្មទណ្ឌ នៃអធិការនគរបាលខណ្ឌដង្កោ បានប្រាប់ឲ្យបណ្តាញព័ត៌មាន Fresh News ដឹងថា ជនរងគ្រោះឈ្មោះ ផេង វុទ្ធី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅភូមិអំពិលទឹក ឃុំសំបូរមាស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានបាត់បង់សម្ភារៈមានដូចជាម៉ូតូ០១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1 KD-9094 មានលេខតួនិងលេខម៉ាស៊ីនមិនចាំ។ ចំណែកឯជនសង្ស័យចំនួន០២នាក់ ទី១-ឈ្មោះ អុល ប្រុសកា ហៅ ខ្មៅ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ […]

ទេសរដ្ឋមន្ត្រី គន់ គីម ត្រួតពិនិត្យការសាងសង់ផ្ទះថ្មីចំនួន ៦៥ខ្នង ជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនអតីតយុទ្ធជននៅខេត្តកំពង់ធំ

Nisaiy KP January 5, 2025 05/01/2025

(កំពង់ធំ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញទៅត្រួតពិនិត្យដំណើរការសាងសង់ផ្ទះថ្មីចំនួន៦៥ខ្នង នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នារសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥។ អតីតយុទ្ធជនកម្ពុជាទាំងនេះ ក្នុងមួយគ្រួសារទទួលបានផ្ទះមួយខ្នង និងផ្ទៃដីចំនួន១ហិកតា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា អតីតយុទ្ធជននៅខេត្តកំពង់ធំ មានចំនួនជិត៤,០០០គ្រួសារ ហើយចំពោះអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត មានដី គ្មានផ្ទះ ឬមានជម្រកស្នាក់នៅមិនសមរម្យនៅតាមមូលដ្ឋាននានាចំនួន២៤៦គ្រួសារ ត្រូវបានសាងសង់ផ្ទះជូនគាត់បានរួចរាល់នៅតាមមូលដ្ឋាននានា ក្នុងភូមិសាស្ត្រខេត្ត ។ ដោយឡែកក្រុមគ្រួសារអតីតយុទ្ធជនដែលគ្មានដីនិងគ្មានផ្ទះឬរស់នៅលើដីសាធារណៈ ចំនួន ១៤១គ្រួសារ ត្រូវបានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា សាងសង់ផ្ទះជូនគាត់បានរួចរាល់ផងដែរ នឹងបានប្រគល់ដីសម្បទានសង្គមកិច្ចក្នុងមួយគ្រួសារមួយហិកតាកន្លះ កាលពីជាង៣ឆ្នាំកន្លងទៅ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។  បច្ចុប្បន្ននេះអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតគ្មានដីគ្មានផ្ទះចំនួន ៦៥គ្រួសារថ្មីទៀត […]

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសួរសុខទុក្ខ ប្រគល់អំណោយ និងរៀបចំអាហារថ្ងៃត្រង់ ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ពិការភ្នែក គថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

Nisaiy KP January 5, 2025 05/01/2025

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត នាព្រឹកថ្ងៃទី៥ ខែមករា ដើមឆ្នាំថ្មី ឆ្នាំ២០២៥នេះ បានអញ្ជើញសួរសុខទុក្ខ ប្រគល់អំណោយ និងរៀបចំអាហារថ្ងៃត្រង់ ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ពិការភ្នែក គថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី សរុបចំនួន ៣៥០នាក់ ស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យ សំណង់ប្រព័ន្ធប្រឡាយរំដោះទឹកភ្លៀង នៅក្រុងកំពង់ចាម

Nisaiy KP January 5, 2025 05/01/2025

(កំពង់ចាម)៖ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃ ទី៤ ខែមករា ឆ្នាំ២០២៥ នេះបានដឹកនាំមន្ទីរជំនាញ អាជ្ញាធរពាក់ព័ន្ធ អញ្ជើញចុះពិនិត្យវឌ្ឍនភាពសំណង់ប្រព័ន្ធប្រឡាយរំដោះទឹកភ្លៀងចេញពីក្រុងកំពង់ចាម ក្នុងគម្រោងអភិវឌ្ឍន៍របស់ធនាគារADB ស្ថិតនៅចំណុច (បឹងស្នាយ) ភូមិតាណេង សង្កាត់សំបូរមាស ក្រុងកំពង់ចាម។ ក្នុងឱកាសចុះពិនិត្យនោះ លោកអភិបាលខេត្ត បានមានប្រសាសន៍ជំរុញឲ្យមន្ត្រីជំនាញ សហការជាមួយអាជ្ញាធរក្រុង ធ្វើការត្រួតពិនិត្យតាមដានសំណង់ខាងលើនេះឲ្យបានជាប់ជាប្រចាំ ដើម្បីធានាបាននូវគុណភាព និងការប្រើប្រាស់បានគង់វង្សយូរអង្វែង៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

នគរបាលខេត្តកំពង់ស្ពឺ ចាប់ខ្លួនក្មេងទំនើង២នាក់ ដែលជិះម៉ូតូដាក់កាំបិតផ្គាក់ និងដាវតាមខ្លួន នៅស្រុកភ្នំស្រួច

Liny Chan January 4, 2025 04/01/2025

(កំពង់ស្ពឺ)៖ ក្មេងទំនើង២នាក់ ជិះម៉ូតូដាក់កាំបិតផ្គាក់ និងដាវកែច្នៃតាមខ្លួន ត្រូវបានកម្លាំងនគរបាលចាប់ខ្លួននៅចំណុចភូមិជ្រៃសែនជ័យ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅយប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៤ ខែមករានេះ បានឲ្យដឹងថា ក្មេងទំនើងទាំងពីរនាក់នេះ ឈ្មោះ មឿន វិសាល អាយុ២០ឆ្នាំ និងឈ្មោះ កុក ធារ៉ា អាយុ២០ឆ្នាំ រស់នៅភូមិជ្រៃសែនជ័យ ឃុំតាំងសំរោង ស្រុកភ្នំស្រួច។ សមត្ថកិច្ចបានបញ្ជាក់ថា ពួកគេបានជិះម៉ូតូម៉ាកយ៉ាម៉ាស៊ីរូស ពណ៌ទឹកមាសលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FD-0507 នៅពេលយប់ដោយក្នុងដៃមានកាន់កាំបិតផ្គាក់ចំនួន២ដើម និងដាវកែច្នៃ១ដើម សៀតជាប់បំពុងសុីមាំងរួចក៏បានឃាត់ និងយក មកប៉ុស្ដិ៍នគរបាលរដ្ឋបាលតាំងសំរោង ដើម្បីសាកសួរ។ ពួកគេបានឆ្លើយសារភាពថា វត្ថុតាងខាងលើពិតជារបស់ខ្លួនប្រាកដមែន។ ក្រោយបញ្ចប់ការសួរនាំ កម្លាំងជំនាញកំពុងកសាងសំណុំរឿងនិងបញ្ជូនក្មេងទំនើងចំនួន២នាក់ រួមជាមួយវត្ថុតាងទៅស្នងការដ្ឋាននគរបាលខេត្ត ដេីម្បីចាត់ការតាមនីតិវិធី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រសួងរៀបចំដែនដី បើកកិច្ចប្រជុំពិភាក្សាអំពីប្រាក់កម្ចីដែលមានការប្រាក់សមរម្យ ក្នុងគោលដៅផ្ដល់លទ្ធភាពឱ្យប្រជាពលរដ្ឋគ្រប់រូប ទទួលបានផ្ទះសម្បែងរស់នៅសមរម្យ

Liny Chan January 4, 2025 04/01/2025

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំនាទាក់ទិនទៅនឹងប្រាក់កម្ចីរបស់អ្នកអភិវឌ្ឍន៍លំនៅឋាន និងអតិថិជន ដោយស្វែងរកការសម្របសម្រួល និងរៀបចំនីតិវិធីឯកភាពក្នុងការផ្តល់លទ្ធភាពឱ្យក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន និងទិញលំនៅឋាន។ កិច្ចប្រជុំនេះមានការចូលរួមពី លោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា, លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា អ្នកឧកញ៉ាសមាជិក គណៈកម្មការប្រតិបត្តិនៃសមាគមអ្នកសាងសង់កម្ពុជា លោកស្រីប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ប្រធានសមាគមធនាគារកម្ពុជា ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា តំណាងវិស័យឯកជន តំណាងបណ្តាស្ថាប័នធនាគារ និងស្ថាប័នពាក់ព័ន្ធ។ ថ្លែងក្នុងកិច្ចប្រជុំជាមួយក្រុមការងារផ្នែកសំណង់ និងអចលនទ្រព្យ ផ្នែកឯកជន «ក្រុមឌ» វិស័យធនាគារនិងហិរញ្ញវត្ថុ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ ក៏ដើម្បីស្តាប់ និងពិភាក្សាស៊ីជម្រៅជាមួយស្ថាប័នធនាគារ ហិរញ្ញវត្ថុ និង ភាគីពាក់ព័ន្ធ ដើម្បីអនុវត្តបានជោគជ័យនូវគោលនយោបាយនេះ សំដៅផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ទទួលបានផ្ទះសម្បែងសមរម្យសម្រាប់រស់នៅផងដែរ។ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យអតិថិជនទទួលបានកម្ចីមានការប្រាក់សមរម្យ […]

ឆ្នាំ២០២៤ ច្រកទ្វាព្រំដែនអន្តរជាតិបាវិត ទទួលភ្ញៀវឆ្លងកាត់ចេញចូលមកជាង១លាន៥សែននាក់

Liny Chan January 4, 2025 04/01/2025

(ស្វាយរៀង)៖ ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ក្នុងរយៈពេល១២ខែ ឆ្នាំ២០២៤កន្លងទៅនេះ បានទទួលភ្ញៀវជាតិ និងអន្តរជាតិ ធ្វើដំណើរឆ្លងកាត់ចេញ ចូលមកកម្ពុជា សរុប១,៥៧៨,៦៩៩នាក់ មាន១៧២សញ្ជាតិ បើប្រៀបធៀបនឹងឆ្នាំ២០២៣ មានការកើនឡើងចំនួន២៦៣,១៦០នាក់ ស្មើនិង១៩.០១ភាគរយ ក្នុងនោះមានភ្ញៀវបរទេសចូលមកកម្ពុជាកើនឡើងចំនួន១៨៧,៦៨៧នាក់ មាន១៧២សញ្ជាតិ។ នេះបើយោងតាមលោក ពុធ សុភាកែវ មន្ត្រីជំនួយការប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង បានប្រាប់ឲ្យដឹងនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥។ លោកបានបន្តថា ទន្ទឹមភ្ញៀវបរទេស  និងភ្ញៀវខ្មែរវិលត្រឡប់ចូលមកកម្ពុជា បន្ទាប់ពីបំពេញកិច្ចការអន្តរជាតិ ពិភាក្សាផ្លាស់ប្តូរ ទំនិញ និងសម្រាកលំហែកាយ ក្នុងឆ្នាំ២០២៤ ច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានធ្វើការសម្របសម្រួលជូនភ្ញៀវចេញ សរុប ១,៥២៥,១៤៣នាក់ មាន១៦៨សញ្ជាតិ បើប្រៀបធៀបទៅឆ្នាំ២០២៣ មានការកើនឡើង ចំនួន២០៨,៦០៤នាក់នាក់ ១៥.៨៤% ក្នុងនោះភ្ញៀវបរទេសចេញចំនួន១,៣០១,២៩០នាក់មាន១៦៧សញ្ជាតិ។ លោកបានបញ្ជាក់ថា កត្តាដែលភ្ញៀងបរទេស បានចូលមកកម្ពុជាច្រើន បើតាមការសន្និដ្ឋានរបស់មន្ត្រីច្រក គឺភ្ញៀវមានទំនុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល បង្កឲ្យមានសន្តិសុខល្អ ពិសេសរាជរដ្ឋាភិបាល បានធ្វើការបញ្ជៀស និងទប់ស្កាត់ជំងឺគ្រប់ប្រភេទឆ្លងចូលសហគមន៍ និងពលរដ្ឋ។ បើតាមមន្ត្រីច្រកទ្វារព្រំដែនអន្តរជាតិបាវិតបានឲ្យដឹងថា សម្រាប់ភ្ញៀវអឺរ៉ុបក៏មានចំនួនកើនឡើងដែរ ដែលធ្វើដំណើរឆ្លងកាត់តាមច្រកព្រំដែនមួយនេះ ដោយពួកគេបានធ្វើដំណើរទៅស្នាក់នៅរាជធានីភ្នំពេញ និងបន្តទៅលេងទស្សនាប្រាង្គប្រាសាទអង្គរវត្តនៅខេត្តសៀមរាប និងតំបន់ទេសចរមួយចំនួនទៀតក្នុងប្រទេសកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ […]