ព័ត៌មានជាតិ

នគរបាលចាប់ខ្លួនស្ដ្រីពីរនាក់ នៅខណ្ឌកំបូល ក្រោយបង្ហោះវីដេអូកាន់ដាវតាមបណ្ដាញសង្គម

Naren January 4, 2025 04/01/2025

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាកម្លាំងស្រាវជ្រាវ និងឃាត់ខ្លួនស្ដ្រីពីរនាក់ ដែលបង្ហោះវីដេអូកាន់ដាវតាមបណ្ដាញសង្គមដោយមិនខ្លាចញញើតច្បាប់។ ដោយអនុវត្តតាមបទបញ្ជានេះ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល បានចុះទៅនាំខ្លួនស្ដ្រីពីរនាក់ដល់ផ្ទះ ដែលមានតាំងស្ថិតនៅបុរីពិពភថ្មីកំបូលបី ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥នេះ។ ក្រោយឃាត់ខ្លួនស្ដ្រីទាំងពីរនាក់នេះ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីធ្វើការសួរនាំ និងចាត់ការបន្ដតាមនីតិវិធី៕ ផ្តល់សិទ្ធិដោយ Fresh News

ប្រទេសចិនកំពុងមើលឃើញ ការកើនឡើងនៃជំងឺផ្លូវដង្ហើម ដែលបង្កឡើងដោយមេរោគដូចជា rhinovirus និង human metapneumovirus អំឡុងរដូវរងា

Naren January 4, 2025 04/01/2025

(ប៉េកាំង)៖ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ សេចក្តីរាយការណ៍អំពី ការកើតមានជំងឺផ្លូវដង្ហើមចម្រុះប្រភេទ ត្រូវគេសង្កេតឃើញថា មានការកើនឡើង នៅក្នុងប្រទេសចិន ខណៈចិនបានដាក់ដំណើរការសាកល្បង នូវប្រព័ន្ធឃ្លាំងមើលមួយ សម្រាប់តាមដាន ជំងឺផ្លូវដង្ហើមនានា ដែលប្រភពមកពីមេរោគ មិនធ្លាប់ស្គាល់ពីមុនមក។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters។ អាជ្ញាធរសុខាភិបាលចិន បានលើកឡើងថា ប្រទេសចិនទាំងមូល ទំនងជានឹងត្រូវបន្តរងផលប៉ះពាល់ ពីជំងឺឆ្លងពាក់ព័ន្ធផ្លូវដង្ហើម អំឡុងរដូវរងានេះ និងបន្តរហូតដល់អំឡុងរដូវផ្ការីក។ ករណីជំងឺផ្លូវដង្ហើម ដែលត្រូវបានរកឃើញ មួយរយៈចុងក្រោយនេះ រួមមាន​ទាំងមេរោគដូចជា rhinovirus និង human metapneumovirus ហើយក្នុងនោះករណី human metapneumovirus ក្នុងចំណោមក្មេងអាយុក្រោម១៤ឆ្នាំ បានបង្ហាញនិន្នាការកើនឡើង ជាពិសេសនៅតាមបណ្តាខេត្តភាគខាងជើង។ គួរបញ្ជាក់ថា ការបង្កើតប្រព័ន្ធឃ្លាំមើលខាងលើ មានគោលដៅចម្បងជួយអាជ្ញាធរចិន រៀបចំបទដ្ឋានច្បាស់លាស់ ដើម្បីទប់ទល់ជាមួយ​មេរោគ ដែលមិនធ្លាប់ស្គាល់ពីមុន គឺផ្ទុយទៅនឹងការត្រៀមលក្ខណៈដែលមានកម្រិតទាប កាលពីឆ្នាំ៥ឆ្នាំមុន នៅពេលវីរុស novel coronavirus ដែលបង្កជំងឺផ្លូវដង្ហើម COVID-19 បានលេចឡើងដំបូង នៅទីក្រុង Wuhan៕ ផ្តល់សិទ្ធិដោយ Fresh News

នគរបាលចរាចរណ៍ខេត្តស្វាយរៀង ឃាត់ខ្លួនអ្នកបើករថយន្ដដឹកកម្មករម្នាក់ ដែលប្រហើនបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងបង្កអំពើហិ.ង្សា

Liny Chan January 4, 2025 04/01/2025

(ស្វាយរៀង)៖ មន្ដ្រីនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានគរបាលខេត្តស្វាយរៀង បានឃាត់ខ្លួនអ្នកបើករថយន្តដឹកកម្មករ១នាក់ ដែលបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងបង្កហិង្សា បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់។ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកខេត្តស្វាយរៀង បានឲ្យដឹងនៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ថា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង៨៖២០នាទី បន្ទាប់ពីបានមើលពីការបង្ហោះវីដេអូតាមបណ្តាញសង្គម ថាមានរថយន្តដឹកកម្មករ១គ្រឿង ពាក់ផ្លាកលេខភ្នំពេញ3D-9386 បានបើកបរវ៉ាជែង និងរថយន្តមួយគ្រឿងទៀត ហើយបានខឹង និងមានការឈ្លោះប្រកែក ជេរប្រមាថគ្នាទៅវិញទៅមក ព្រមទាំងទាញដំបងដែកមករកវាយគ្នា ខណៈពេលដែលកំពុងតែបើកបរនៅលើដងផ្លូវសាធារណ:។ ក្រោយពីទទួលព័ត៌មានខាងលើភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត​ស្វាយរៀង បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ឲ្យលោកវរសេនីយ៍ឯក អ៊ុច សារ៉ន នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ចុះស្រាវជ្រាវភ្លាមៗ។ ជាលទ្ធផលការស្រាវជ្រាវ​ សមត្ថកិច្ចបានរកឃើញរថយន្ដបង្ក ចតទុកចោលនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ក្រុងបាវិត​។ កម្លាំងការិយាល័យជំនាញក៏បានធ្វើការដកហូតរថយន្តនេះមករក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីរងចាំម្ចាស់ចូលខ្លួនបំភ្លឺ។ លុះនៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ម៉ោង៨៖៣០នាទី អ្នកបើកបររថយន្តខាងលើ បានចូលខ្លូនមកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ហើយកម្លាំងនគរបាលចរាចរណ៍បានធ្វើកំណត់ហេតុលើអ្នកបើកបររថយន្ត ដែលមានឈ្មោះ ឈៀង ចាន់រី អាយុ៣៦ឆ្នាំ មុខរបរបើកបរថយន្តដឹកកម្មករ […]

ក្មេងទំនើង៦៤នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួន និងបញ្ជូនទៅតុលាការ ចំនួន ១០នាក់!

Liny Chan January 4, 2025 04/01/2025

(ភ្នំពេញ)៖​ រយៈពេល១សប្តាហ៍ ក្នុងដំណាច់ឆ្នាំ២០២៤ អាវុធហត្ថរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបន្តចុះបង្ក្រាប និងទប់ស្កាត់ ក្រុមក្មេងទំនើង ជាបន្តបន្ទាប់ ដូចភ្លៀងរលឹម ដោយឃាត់ខ្លួនសរុបចំនួន ៦៤នាក់ ដោយបានធ្វើការអប់រំតាមវិធានការការរដ្ឋបាលចំនួន ៥៤នាក់ ពាក់ព័ន្ធការប្រមូលផ្តុំគ្នាកណ្តាលអាធ្រាតមិនចូលផ្ទះ ផឹកស្រា ជក់វែប នៅទីសាធារណៈយ៉ាងអនាធិបតេយ្យ និងបញ្ជូនទៅតុលាការចំនួន ១០នាក់ ពាក់ព័ន្ធនឹងជម្លោះដេញវាយនិងកាប់គ្នា។ ក្មេងទំនើងទាំង ១០នាក់ ដែលអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការ រួមមាន៖ ឈ្មោះ ជឹម សុវណ្ណារាជ ភេទប្រុស អាយុ១៦ មុខរបរ មិនពិតប្រាកដ ពាក់ព័ន្ធករណី ប្រើដាវគំរាមកាប់អ្នកដ៏ទៃ, ឈ្មោះ ធី សំណាង ហៅ ណាងស្អុយ អាយុ២០ឆ្នាំ មុខរបរ សិស្ស ឈ្មោះ អៀប រតនៈភូល អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ឈ្មោះ ផល្លី សុជាតិ […]

អ្នកលេងភ្លេងម្នាក់ផឹកស៉ីស្រវឹង ប្រើហិ.ង្សាលើឪពុកម្ដាយបណ្ដាលឲ្យរងរបួសធ្ងន់ នៅស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវកម្លាំងនគរបាលចាប់ខ្លួន

Liny Chan January 3, 2025 03/01/2025

(កំពង់ធំ)៖ ករណីអំពើហិង្សាក្នុងគ្រួសារមួយបានកើតឡើង ដែលបង្កដោយបុរសម្នាក់ មានមុខរបរជាអ្នកលេងភ្លេង បានវាយទៅលើឪពុក និងម្ដាយបណ្ដាលឲ្យរងរបួសធ្ងន់ នៅយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិអូរធំ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានឲ្យដឹងនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥នេះ ជនបង្កដែលជាអ្នកលេងភ្លេងឈ្មោះ រ៉េត រាត្រី អាយុ២៧ឆ្នាំ បានប្រើប្រាស់អំពើហិង្សាយ៉ាងធ្ងន់ធ្ងរទៅលើឪពុកម្ដាយ នៅពេលខ្លួនស្ថិតក្នុងស្ថានភាពស្រវឹង តែមិនមានសារធាតុញៀននៅក្នុងខ្លួននោះទេ។ ដោយឡែក ជនរងគ្រោះជាឪពុកឈ្មោះ សេង សរឿន អាយុ៥៩ឆ្នាំ ត្រូវរបួសចំផ្ទៃមុខលើចិញ្ចើមឆ្វេង និងក្រោមភ្នែកឆ្វេង ខណៈម្ដាយឈ្មោះ ពេជ សោភា អាយុ៥៨ឆ្នាំ រងរបួសក្បាល និងដាក់ដៃទាំងពីរ។ លោកស្ន​ងការបានអះអាងថា ដើមចមដែលនាំឲ្យបុរសរូបនេះ ប្រើប្រាស់ហិង្សាលើឪពុកម្ដាយ ដោយសារនៅថ្ងៃកើតហេតុរូបគេស្ថិត ក្នុងស្ថានភាពស្រវឹងជោគជាំ ហើយពេលនោះម្ដាយស្ដីបន្ទោសរឿងមកពីផឹកស៉ីស្រវឹង ទើបខឹងតមាត់ជាមួយម្ដាយ។ ពេលនោះឪពុកបានជេរស្ដីបន្ថែម និងវាយមួយដៃ ទើបធ្វើឲ្យជនបង្កវាយឪពុកចំមុខបណ្ដាលឲ្យដួល ហើយម្ដាយស្ទុះទៅជួយ ស្រាប់តែជនបង្កវាយម្ដាយបន្ថែមទៀត បណ្ដាលឲ្យបាក់ដៃទាំងពីរ។ […]

Agoda ផ្តល់ចំណាត់ថ្នាក់លេខ១ ដល់រាជធានីភ្នំពេញ ជាទិសដៅចូលឆ្នាំសកល ដែលមានតម្លៃសមរម្យបំផុតនៅអាស៉ី

Liny Chan January 3, 2025 03/01/2025

(ភ្នំពេញ)៖ យោងតាមគេហទំព័រឌីជីថលទេសចរណ៍ ឈ្មោះថា Agoda បានផ្តល់ចំណាត់ថ្នាក់លេខ១ ដល់រាជធានីភ្នំពេញ គឺជាទិសដៅចូលឆ្នាំសកល ដែលមានតម្លៃសមរម្យបំផុតនៅអាស៉ី។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Yahoo Finance និង Travel and Tour World និង PR Newswire ។ Agoda បានបង្ហាញថា ជាមធ្យម បន្ទប់ស្នាក់នៅក្នុងរាជធានីភ្នំពេញ មានតម្លៃមិនលើសពី ៦៧ដុល្លារអាមេរិក នៅថ្ងៃចុងក្រោយនៃឆ្នាំ២០២៤។ ចំនួន ៦៧ដុល្លារនេះ ទាបជាងនៅក្រុងហាណូយ ប្រទេសវៀតណាម ដែលមានតម្លៃជាមធ្យម ៧៩ដុល្លារ និងក្រុងចាការតា ប្រទេសឥណ្ឌូនេស៉ី ដែលមានតម្លៃជាមធ្យម ៩២ដុល្លារ។ សូមជម្រាបថា ពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥ ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមបំផុតនៅកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ។ ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវបរទេស សរុបជាង ៣,៥ លាននាក់ បានដើរកម្សាន្តប្រកបដោយក្តីសប្បាយរីករាយ និងបង្ហាញស្នាមញញឹម ដែលបង្កប់ដោយមោទនភាពជាតិយ៉ាងជ្រាលជ្រៅបំផុត។ នេះគឺជាសក្ខីភាពដែលសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរមានក្តីសង្ឃឹម និងបញ្ចេញស្នាមញញឹមគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ជាពិសេសពេលមានពិធីបុណ្យធំៗ ដូចជា […]

អ្នកស្រាវជ្រាវរកឃើញ «ទំនៀមបុណ្យសពខ្មែរដើមដ៏អាថ៌កំបាំង» ចាប់ពី ៣០០ ទៅ៥០០ឆ្នាំមុន តាមតំបន់ភ្នំជួរភ្នំក្រវាញ, បង្ហាញការស្រាវជ្រាវ នៅថ្ងៃទី១០ ខែមករា

Liny Chan January 3, 2025 03/01/2025

(ភ្នំពេញ)៖ សារមន្ទីរជាតិកម្ពុជា នឹងរៀបចំបាឋកថាសាធារណៈ មានប្រធានបទ៖ រឿងរ៉ាវពុំធ្លាប់ដឹង អំពី «ទំនៀមបុណ្យសពខ្មែរដើមដ៏អាថ៌កំបាំង» ចាប់ពី ៣០០ ទៅ៥០០ឆ្នាំមុន នៅតាមតំបន់ភ្នំជួរភ្នំក្រវាញ។ បាឋកថានេះ នឹងរៀបចំធ្វើឡើងនៅថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ វេលាម៉ោង ១៤៖០០ រសៀល តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ របស់សារមន្ទីរជាតិកម្ពុជា ដោយមានការចូលរួមពីវាគ្មិន លោក ទេព សុខា ប្រធានការិយាល័យវិភាគ និងពិសោធន៍ នាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា ផ្តោតសំខាន់លើទំនៀមរៀបចំសពនៅតាមជួរភ្នំក្រវ៉ាញ ក្នុងអំឡុងចាប់ពី ៣០០ឆ្នាំទៅ៥០០ឆ្នាំមុនប្រវត្តិសាស្រ្តរបស់ជនជាតិខ្មែរដើមខ្នងភ្នំក្រវ៉ាញ។ ទំនៀមរៀបចំសព ដែលខ្មែរដើមនៅតាមខ្នងភ្នំបានប្រតិបត្តិ គឺការទុកឆ្អឹងនៅក្នុងឆ្នាំងដី ក្រឡ និងពាងដោយបំបែកមាត់ និងចោះបាត។ គ្រួសារ ឬសាច់ញាតិរបស់សព បានដាក់ទ្រព្យទៅជាមួយសពដូចជា៖ អង្កាំកែវ ក្រវិល ចិញ្ជៀន និងគ្រឿងសំណែនផ្សេងៗជាដើម។ ក្រោយពីរៀបចំសព និងគ្រឿងដង្វាយទាំងនោះរួច គេយកឆ្នាំង ក្រឡ និងពាងដែលមានរក្សាឆ្អឹងនៃសពទាំងនោះទៅទុកនៅតាមរូងចម្រាក់ភ្នំ។ តាមរយៈលទ្ធផលនៃការស្រាវជ្រាវសព្វថ្ងៃនេះ គេសង្ស័យថា ក្រុមខ្មែរដើមខ្នងភ្នំទាំងនេះ ប្រហែលជា ខ្មែរដើមជងខ្នងភ្នំ ឬខ្មែរដើមព័រខ្នងភ្នំ។ បាឋកថានេះ […]

CNN៖ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងក្លាយជាស្ថាបត្យកម្មដ៏មានឥទ្ធិពល លើពិភពលោក ឆ្នាំ២០២៥ ក្នុងចំណោមស្ថាបត្យកម្មចំនួន១១

Liny Chan January 3, 2025 03/01/2025

(ភ្នំពេញ)៖ គេទំព័រទូរទស្សន៍ដ៏ល្បីរបស់សហរដ្ឋអាមេរិក CNN បានចុះផ្សាយថា អាកាសយានដ្ឋាន​អន្តរជាតិតេជោ (Techo International Airport) នឹងក្លាយជាស្ថាបត្យកម្មដ៏មានឥទ្ធិពល លើពិភពលោក ឆ្នាំ២០២៥ ក្នុងចំណោមស្ថាបត្យកម្មចំនួន១១ ។ CNN បានឲ្យដឹងថា ក្រៅពីអាកាសយានដ្ឋាន​អន្តរជាតិតេជោ របស់កម្ពុជា, ស្ថាបត្យកម្មដ៏មានឥទ្ធិពល លើពិភពលោក ឆ្នាំ២០២៥ ចំនួន ១០ទៀត រួមមាន៖ New Sydney Fish Market នៅក្រុង Sydney របស់អូស្ត្រាលី, Grand Ring នៅក្រុង Osaka របស់ជប៉ុន, Life and Mind Building នៅក្រុង Oxford របស់ចក្រភពអង់គ្លេស, Canadian School នៅក្រុង Cholula របស់ម៉ិចស៉ិច, South Station redevelopment នៅក្រុង Boston របស់សហរដ្ឋអាមេរិក, Goethe-Institut នៅក្រុង Dakar […]

បទបញ្ជាក្តៅរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ! ក្មេងទំនើង ១២នាក់ ដែលគំរាមកំហែងថានឹងសម្លា.ប់ និងកាន់កាប់អា.វុធដោយគ្មានការអនុញ្ញាត នៅខេត្តកណ្តាល ត្រូវតុលាការចេញដីការឃុំខ្លួនដាក់ពន្ធនាគារ

Liny Chan January 3, 2025 03/01/2025

(កណ្តាល)៖ ក្រោយចាប់ខ្លួនក្មេងទំនើង ដែលគំរាមកំហែងថានឹងសម្លាប់ ឱ្យឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត នៅពេលនេះសាលាដំបូងខេត្តកណ្តាល បានចេញដីកាឃុំខ្លួនក្មេងទំនើងចំនួន ១២នាក់។ នេះគឺជាការអនុវត្តតាមបទបញ្ជាក្តៅរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ បើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ លេខ ០១១ អក ចុះថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ ដែលមានជនត្រូវចោទចំនួន១២នាក់៖ ទី១៖ ឈ្មោះ រ៉ន ឧត្តម ភេទប្រុស អាយុ១៨ឆ្នាំ (មានខ្លួន)ទី២៖ ឈ្មោះ ចាន់ សៀវ ភេទប្រុស អាយុ ១៧ឆ្នាំ (មានខ្លួន)ទី៣៖ ឈ្មោះ អឿន រតនៈ ភេទប្រុស អាយុ១៨ឆ្នាំ (មានខ្លួន)ទី៤៖ ឈ្មោះ ម៉េត ពុទ្ធីវឌ្ឍនៈ ភេទប្រុស អាយុ១៨ឆ្នាំ (មានខ្លួន)ទី៥៖ ឈ្មោះ សោភ័ណ្ឌ […]

ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ណែនាំមន្រ្តីសុខាភិបាលត្រូវផ្ដល់សេវាសុខាភិបាលជូនពលរដ្ឋ ២៤ម៉ោង លើ២៤ម៉ោង

Liny Chan January 3, 2025 03/01/2025

(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានដល់មន្រ្តីសុខាភិបាល ត្រូវពង្រឹងការផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ២៤ម៉ោង លើ២៤ម៉ោង និងត្រូវមានឥរិយាបថ ព្រមទាំងពាក្យសំដីសុភាពរាបសារជាមួយអ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ។ ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត គួង ឡូ បានរម្លឹកដល់មន្ត្រីសុខាភិបាលត្រូវអនុវត្តឱ្យដូច ពាក្យស្លោកចំនួន២ដែលបានដាក់នៅក្នុងមណ្ឌលសុខភាពគឺ៖ ទុក្ខរបស់អ្នកជំងឺ គឺជាទុក្ខរបស់គ្រូពេទ្យ និងឆ្មបគឺជាមាតាទី២ របស់ទារកទើបកើត ត្រូវប្តូរវេនគ្នាក្នុងការទូរស័ព្ទ សួរសុខទុក្ខ និងរំលឹកដល់ស្រ្ដីមានផ្ទៃពោះដែលបានមកពិនិត្យផ្ទៃពោះនៅមណ្ឌលឱ្យគាត់មកបន្តការពិនិត្យតាមការណាត់របស់ឆ្មប និងរម្លឹកគាត់ឱ្យមកសម្រាលកូននៅមណ្ឌលសុខភាព ដើម្បីទទួលបានសុវត្ថិភាពទាំងម្ដាយ និងទារកផងដែរ។ ដោយឡែកនៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ ម្សិលមិញ លោកបានដឹកនាំក្រុមការងារចុះពិនិត្យការផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋនៅមណ្ឌលសុខភាពឈ្នួន ស្ថិតក្នុងភូមិឈ្នួន ឃុំរួសរាន់ ស្រុករវៀង ក្រោយទទួលបានព័ត៌មានថា មានស្រ្តីដែលឆ្លងទន្លេនៅផ្ទះដោយមិនដឹងខ្លួនឯងថាឈឺពោះឆ្លងទន្លេនោះឈ្មោះ ចេន អាន ភេទស្រី អាយុ១៨ឆ្នាំ រស់នៅក្នុងភូមិ ឃុំ ស្រុកខាងលើ ហើយការសម្រាលកូនរបស់គាត់នេះ ជាការសម្រាលកូនដំបូងទទួលបានកូនប្រុស ទម្ងន់១គីឡូក្រាម ដែលគាត់មានផ្ទៃពោះទើបតែ ២៨សប្តាហ៍ ស្មើនឹង៧ខែប៉ុណ្ណោះ។ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានបញ្ជាក់ថា តាមការរៀបរាប់របស់ស្ត្រីនោះថា ខ្លួនគាត់មិនដឹងថាឈឺពោះសម្រាលកូននោះទេ ប៉ុន្តែពេលគាត់ទៅបត់ជើងតូចស្រាប់តែគាត់សម្រាលភ្លាមៗតែម្តង […]