ព័ត៌មានជាតិ

រដ្ឋបាលជលផល អំពាវនាវដល់ប្រជាពលរដ្ឋ ដែលចង់ធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់អញ្ជើញមកទិញត្រី ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥

Liny Chan January 2, 2025 02/01/2025

(ភ្នំពេញ)៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលចង់ធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់អញ្ជើញមកទិញត្រី នៅក្នុងភូមិសាស្ត្រ ខេត្តកណ្តាល និងរាជធានីភ្នំពេញ ចាប់ពីថ្ងៃព្រហស្បតិ៍ ៤កើត ដល់ថ្ងៃសុក្រ ១២កើត ខែបុស្ស ត្រូវនឹងថ្ងៃទី២ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥។ រដ្ឋបាលជលផល បានឲ្យដឹងថា ក្នុងរដូវនេសាទឆ្នាំ២០២៤-២០២៥ តាមការសង្កេត បន្ទាប់ពីខ្នើតខែមិគសិរកន្លងមកនេះ ត្រីក៏បន្តបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផល ដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដោយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ ចាប់ពីថ្ងៃព្រហស្បតិ៍ ៤កើត ដល់ថ្ងៃសុក្រ ១២កើត ខែបុស្ស ត្រូវនឹងថ្ងៃទី២ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ […]

នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឲ្យឃាត់ខ្លួនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវម្នាក់ និងមន្ដ្រី២នាក់ ទៅសួរនាំ សង្ស័យពាក់ព័ន្ធបទល្មើសគ្រឿងញៀ.ន

Liny Chan January 2, 2025 02/01/2025

(តាកែវ)៖ លោកវរសេនីយ៍ឯក ង៉ែត ចាន់ឌី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងមន្ដ្រីអាវុធហត្ថ២នាក់ទៀត ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាំខ្លួនទៅធ្វើការសួរនាំ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ម្សិលមិញ ហើយបញ្ជូនមកសួរនាំបន្ដនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្ដាល។ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានបញ្ជាក់ថា កម្លាំងជំនាញអាវុធហត្ថលើផ្ទៃប្រទេសពិតជាបាននាំខ្លួនអាវុធហត្ថទាំង៣នាក់ ទៅធ្វើការសួរនាំប្រាកដមែន ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ អាវុធហត្ថដែលត្រូវបានយកទៅសួរនាំ ទី១៖វរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត, ទី២៖អនុសេនីយ៍ទោ លុយ សារុំ នាយសេនាធិការមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ និងទី៣៖នាយចំណង់ ស៉ិន សុវណ្ណារិទ្ធ តួនាទីជំនួយការការិយាល័យគ្រឿងញៀនខេត្ត។ ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា កម្លាំងជំនាញពិតជាបាននាំខ្លួននាយអាវុធហត្ថទាំង៣នាក់ ទៅធ្វើការសួរនាំប្រាកដមែន ពាក់ព័ន្ធករណីគ្រឿងញៀន។ ប៉ុន្ដែចំពោះនីតិវិធីបន្ដយ៉ាងណានោះ លោកបញ្ជាក់ថា នៅពេលបញ្ចប់ការសួរនាំ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ។ យ៉ាងណាមិញ ក្រោយការឃាត់ខ្លួននៅខេត្តតាកែវ នាយអាវុធហត្ថទាំង៣នាក់នេះ ត្រូវបានបញ្ជូនទៅបន្ដសួរនាំនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្ដាល។ […]

ក្រោយតុលាការចេញដីកាចាប់ខ្លួន ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon នៅតែប្តេជ្ញា «តស៊ូដល់ទីបំផុត»

Liny Chan January 2, 2025 02/01/2025

(សេអ៊ូល)៖ មេធាវីម្នាក់ បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី២ ខែមករានេះថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានផ្ញើលិខិតមួយទៅកាន់អ្នកគាំទ្រ ដោយនិយាយថាលោកនឹង «តស៊ូដល់ទីបំផុត» ខណៈកំពុងប្រឈមចំពោះដីការចាប់ខ្លួន ជុំវិញការប៉ុនប៉ងដាក់ច្បាប់អាជ្ញាសឹកកាលពីខែធ្នូ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក​ Yoon បានសរសេរលិខិតនេះកាលពីល្ងាចថ្ងៃពុធ ទៅឱ្យអ្នកគាំទ្រប្រហែលរាប់រយនាក់ដែលប្រមូលផ្តុំគ្នា នៅជិតលំនៅដ្ឋានរបស់លោក ដោយលើកឡើងថា «ខ្ញុំកំពុងមើលការផ្សាយបន្តផ្ទាល់នៅលើ YouTube ពីការខិតខំប្រឹងប្រែងដែលអ្នកទាំងអស់គ្នាកំពុងធ្វើ។ ​ខ្ញុំ​នឹង​តស៊ូ​ដល់​ទីបំផុត​ ដើម្បី​ការពារ​ប្រទេស​នេះ​ជាមួយ​អ្នក​»​។ គណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងមានសំឡេងភាគច្រើននៅក្នុងសភា និងបានដឹកនាំការចោទប្រកាន់ លោក Yoon កាលពីថ្ងៃទី១៤ ខែធ្នូ ចាត់ទុកលិខិតរបស់ លោក Yoon ថាជាការប្តេជ្ញាចិត្តមិនបញ្ចប់ការបះបោរ។ អ្នកនាំពាក្យរបស់គណបក្ស គូសបញ្ជាក់ថា «ការព្យាយាមធ្វើកុបកម្មមិនគ្រប់គ្រាន់ទេ ឥឡូវនេះគាត់ (លោកYoon) កំពុងញុះញង់អ្នកគាំទ្រ ឱ្យប៉ះទង្គិចគ្នាខ្លាំង»។ គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន តុលាការមួយនៅក្នុងទីក្រុងសេអ៊ូល បានបង្គាប់ឱ្យចាប់ខ្លួន លោក Yoon ហើយនេះគឺជាលើកដំបូងបំផុត ដែលតុលាការចេញដីកាចាប់ខ្លួន ប្រធានាធិបតីកូរ៉េខាងត្បូងម្នាក់កំពុងកាន់អំណាច។ លោក Yoon កំពុងប្រឈមមុខការស៊ើបអង្កេតពីបទល្មើស ព្រហ្មទណ្ឌពាក់ព័ន្ធនឹងការចោទប្រកាន់ថា រូបលោកជាមេដឹកនាំនៃសកម្មភាពបះបោរមួយ […]

ធនាគារជាតិនៃកម្ពុជា អំពាវនាវឱ្យចូលរួមទប់ស្កាត់ការចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយនៅកម្ពុជា

Liny Chan January 2, 2025 02/01/2025

(ភ្នំពេញ)៖ តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួន ធនាគារជាតិនៃកម្ពុជា បានអំពាវនាវដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងសាធារណជន ចូលរួមទប់ស្កាត់ការចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ដែលកំពុងចរាចរនៅកម្ពុជា។ សេកច្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥នេះបញ្ជាក់ថា ទន្ទឹមនឹងការចរាចរក្រដាសប្រាក់ដុល្លារអាមេរិកនៅក្នុងប្រទេសកម្ពុជា ក្រដាសប្រាក់ដុល្លារ អាមេរិកក្លែងក្លាយ ក៏កំពុងត្រូវបានចរាចរផងដែរ។ ក្នុងគោលបំណងរួមចំណែកទប់ស្កាត់ការចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយ និងតាមសំណើរបស់ភ្នាក់ងារសម្ងាត់អាមេរិក ធនាគារជាតិនៃកម្ពុជាស្នើ៖ ១៖ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដកហូតក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ពីអតិថិជនដោយគ្មានសំណង រួចបញ្ជូនទៅភ្នាក់ងារសម្ងាត់អាមេរិកជាមួយនឹងរបាយការណ៍ ដូចមានភ្ជាប់ក្នុងឧបសម្ព័ន្ធ ដើម្បីភ្នាក់ងារសម្ងាត់អាមេរិកស៊ើបអង្កេតបន្ត ២៖ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរក្សាទុកព័ត៌មានអំពីអត្តសញ្ញាណអតិថិជន ដែលចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ហើយផ្តល់ព័ត៌មានទាំងនេះមកធនាគារជាតិនៃកម្ពុជា ៣៖ សាធារណជនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងពិនិត្យពិច័យឱ្យបានហ្មត់ចត់មុននឹងទទួលយក ក្រដាសប្រាក់ដុល្លារអាមេរិក ហើយក្នុងករណីមានការសង្ស័យថា ក្រដាសប្រាក់ដុល្លារអាមេរិកនោះក្លែងក្លាយ សូមផ្តល់ព័ត៌មានជូនធនាគារជាតិនៃកម្ពុជា។ ធនាគារជាតិនៃកម្ពុជាលើកទឹកចិត្ត ឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុណែនាំអតិថិជនរបស់ខ្លួន អំពីរបៀបកំណត់អត្តសញ្ញាណក្រដាសប្រាក់ដុល្លារអាមេរិកពិត ដើម្បីចូលរួមការទប់ស្កាត់ការប្រើប្រាស់ ក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត អំពាវនាវឱ្យបន្តចូលរួមបរិច្ចាគជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីនាំភាពញញឹមដល់ទារក និងកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា

Liny Chan January 2, 2025 02/01/2025

(ភ្នំពេញ)៖ តាមរយៈសារលិខិតជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអំពាវនាវឱ្យបន្តចូលរួមបរិច្ចាគជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីនាំភាពញញឹមដល់ទារក និងកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។ ខាងក្រោមនេះជាសារលិខិតរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស. ២០២៥៖ ក្នុងនាមជាប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ក៏ដូចជាក្នុងនាមខ្ញុំផ្ទាល់, ខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស. ២០២៥ជាមួយពុកម៉ែបងប្អូន កូនក្មួយទាំងអស់ ជាពិសេសជាមួយគណៈគ្រប់គ្រង លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងបុគ្គលិកទាំងអស់ នៃមន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាបព្រមទាំងជាមួយក្រុមគ្រួសារទារក និងកុមារទាំងអស់ ដែលបាន និងកំពុងទទួលបានការពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។ ខ្ញុំសូមយកឱកាសដ៏វិសេសវិសាលនេះ សម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ និងការលះបង់ដ៏ធំធេងអស់ពីកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ពីសំណាក់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យគន្ធបុប្ផា ក្នុងការរួមគ្នាផ្ដល់សេវាពិនិត្យ និងព្យាបាល ទារក […]

កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបក្មេងទំនើង២៥នាក់ ពាក់ព័ន្ធករណីឃាត.កម្ម ហិ.ង្សា និងលួច សរុប ១៣ករណី, បង្ហាញមុខជាសាធារណៈមុនបញ្ជូនតុលាការ

Liny Chan January 2, 2025 02/01/2025

(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងបណ្ដាខណ្ឌ បានធ្វើការបង្ក្រាបក្រុមក្មងទំនើង ចំនួន២៥នាក់ ដែលធ្វើសកម្មភាពសរុបចំនួន១៣ករណី។ នៅរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០២៥នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សត្យា ស្នងការរងនគរបាលទទួលផែនការងារព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញមុខជាសាធារណៈ មុនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ ជនសង្ស័យទាំង២៥នាក់ បានបង្ក្រានចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី១ ចែមករា ឆ្នាំ២០២៥។ សមត្ថកិច្ចបានបញ្ជាក់ថា ក្រុមជនសង្ស័យទាំងអស់នេះ បានប្រព្រឹត្ត បទល្មើសឃាតកម្ម១ករណី ឃាត់ខ្លួន២នាក់ (ប្រើដុំថ្មគប់មនុស្សបណ្តាលឲ្យស្លាប់), ករណីលួច៩ករណី ឃាត់ខ្លួន៩នាក់ (លួចម៉ូតូ៣ករណី លួចសម្ភារៈ និងទ្រព្យសម្បត្តិ ៥ករណី), ករណីហិង្សាដោយចេតនា៣ករណី ឃាត់ខ្លួន៩នាក់ និងធ្វើឲ្ហខូចខាតដោយចេតនា (កាប់យកស្លាកលេខម៉ូតូ) ១ករណី ឃាត់ខ្លួន៦នាក់ (ក្រុមក្មេងទំនើង)។ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងដោយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល, អធិការដ្ឋាននគរបាលខណ្ឌដូនពេញ, […]

ភ្ញៀវទេសចរ ៣៣ម៉ឺននាក់​ ចូលរួមនិងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល​ ឆ្នាំ២០២៥​ នៅសៀមរាប-អង្គរ

Liny Chan January 2, 2025 02/01/2025

(សៀមរាប)៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវកម្មវិធីពិសេស​ ទស្សនាសៀមរាប ឆ្នាំ២០២៤​ បានធ្វើឱ្យកំណើន​ នៃភ្ញៀវទេសចរជាតិ អន្តរជាតិមានការកើនឡើង។ ក្រោមកាចង្អុលបង្ហាញ​ និតយកចិត្តទុកដាក់របស់លោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានពង្រីកវិសាលភាព​ នៃទីកន្លែងកម្សាន្ត ជូនដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋអាចដេីរកម្សាន្តសប្បាយនៅពេលរាត្រី រដ្ឋបាលខេត្តសៀមរាប បានរៀបចំកន្លែងទស្សនាកម្សាន្តនៅដងស្ទឹងប្រវត្តិសាស្ត្រ សៀមរាប ដោយរៀបចំនូវទស្សនីភាព (ទឹករាំតាមចង្វាក់ភ្លេង) ដោយមានភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋទាំងក្មេង ទាំងចាស់ មកទស្សនាកម្សាន្តយ៉ាងច្រើនផងដែរ។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដែលជាថ្ងៃផ្លាស់ប្តូរឆ្នាំចាស់​ ចូលឆ្នាំថ្មី​ ឆ្នាំសកល​ ២០២៥​ ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋបានដើរកម្សាន្តនៅខេត្តសៀមរាបមានចំនួនប្រមាណ ៣៣៣​ ៦៦០នាក់ មានការកើនឡើងប្រមាណ ៩.៧៣%​ បើប្រៀបធៀបនឹងឆ្នាំ២០២៣ ក្នុងនោះ ៖* ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ៣២៣,៤០០ នាក់ […]

ឧបនាយករដ្ឋមន្ដ្រី ស សុខា ដាក់ចេញបទបញ្ជាកម្លាំងនគរបាល ត្រូវតែបោសសម្អាតក្មេងទំនើងឲ្យអស់ និងពិនិត្យគ្រប់ទីតាំងដែលមានការសង្ស័យប្រមូលផ្ដុំ

Liny Chan December 31, 2024 31/12/2024

(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់ដល់កងកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតក្មេងទំនើងឲ្យអស់ពីមូលដ្ឋាន ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយនៅក្នុងសង្គម ពិសេសអនុវត្តឲ្យមានប្រសិទ្ធភាពនូវបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤នេះ លោកអភិសន្ដិបណ្ឌិត ស សុខា បានអះអាងថា បញ្ហាក្មេងទំនើងនេះបានបង្កឲ្យមានជាក្ដីកង្វល់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ដូច្នេះត្រូវសហការជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីចាត់វិធានការបង្ក្រាបឲ្យបានម៉ឺងមាត់បំផុត ដោយគ្មានការលើកលែង។ ឧបនាយករដ្ឋមន្ដ្រី ស សុខា បានថ្លែងយ៉ាងដូច្នេះថា «កម្លាំងសមត្ថកិច្ចទាំងអស់ត្រូវតែប្រមូលផ្ដុំកម្លាំងរួម ដើម្បីបង្ក្រាបឲ្យបាននូវក្មេងទំនើង។ ថ្វីត្បិតយើងអនុវត្តច្បាប់យ៉ាងតឹងរឹងក៏ដោយ ប៉ុន្ដែនៅតាមបណ្ដារាជធានី-ខេត្តមួយចំនួន នៅតែមាន ដូច្នេះខ្ញុំសូមឲ្យពិនិត្យមើលការងារនេះឡើងវិញ»។ បន្ថែមពីនេះ លោកអភិសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឲ្យពិនិត្យមើលទីតាំងមួយចំនួនដែលអាចបង្កឲ្យមានភាពចលាចល អសន្ដិសុខ ពិសេសនៅតំបន់ទេសចរណ៍ សំដៅទប់ស្កាត់នូវឥទ្ធិពលមិនល្អក្នុងសង្គម។ ឧបនាយករដ្ឋមន្ដ្រី ស សុខា ក៏ស្នើសុំឲ្យមានការចូលរួមពីឪពុក ម្ដាយ អាណាព្យាបាល និងលោកគ្រូ អ្នកគ្រូនៅតាមសាលារៀន សហការរាយការណ៍ក្នុងករណីសង្ស័យអំពីកូនៗរបស់ខ្លួនមានជាប់ពាក់ព័ន្ធជាមួយមុខសញ្ញាមិនល្អ។ ដោយឡែក ម្ចាស់ទីតាំងផ្ទះសំណាក់ […]

គាំទ្រដល់ពិធី «សាទរកម្ពុជា» និង «ឆ្លងឆ្នាំសកល ២០២៥» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ រៀបចំជម្រកតង់ និងក្រុមគ្រូពេទ្យប្រចាំការ ២៤ម៉ោង

Liny Chan December 31, 2024 31/12/2024

(ភ្នំពេញ)៖ ក្នុងឱកាសរៀបចំពិធីសាទរកម្ពុជា និងអបអរពិធីឆ្លងឆ្នាំសកល២០២៥ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានមន្ទីររៀបចំជម្រកតង់សង្រ្គោះបឋម ៣ក្រុម ដែលមានក្រុមគ្រូពេទ្យ ១៥នាក់, ក្រុម Ambulances ៤ក្រុម ដែលមានក្រុមគ្រូពេទ្យ ១២នាក់ និងក្រុមពេទ្យចល័តក្នុងទីតាំងមហាជន ៥ក្រុម ដែលមានក្រុមគ្រូពេទ្យចំនួន ១០នាក់។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងឱកាសនេះលោកវេជ្ជបណ្ឌិត បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋថា «សូមបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញចូលរួមទស្សនាកំសាន្តក្នុងពិធីសាទរកម្ពុជា និងអបអរពិធីឆ្លងឆ្នាំ បើមានបញ្ហាសុខភាព សូមមកទទួលសេវាព្យាបាលបឋម ដោយឥតគិតថ្លៃនៅតាមជម្រកតង់ក្រុមគិលានសង្គ្រោះដែលប្រចាំការ២៤ម៉ោង លើ២៤ម៉ោង នៅក្បែរទីតាំងរៀបចំកម្មវិធី»។ សូមជម្រាបថា ក្នុងឱកាសរៀបចំពិធីសាទរកម្ពុជា និងអបអរពិធីឆ្លងឆ្នាំសកល២០២៥ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំក្រុមគិលានសង្រ្គោះ ប្រចាំការចាប់ពីថ្ងៃទី២៧- ៣១ ខែធ្នូ ឆ្នាំ២០២៤ ដែលមានចំនួនកម្លាំងដូចខាងក្រោម៖ * ថ្ងៃទី២៧ ខែធ្នូ ២០២៤ ពិធីហាត់សមក្បួនដង្ហែ មន្ទីរបានរៀបចំក្រុម Ambulances […]

អភិបាលខេត្តព្រៃវែង ដឹកនាំមន្ត្រីជំនាញចុះបូមទឹកទាំងយប់ជួយសង្គ្រោះស្រូវប្រជាពលរដ្ឋប្រមាណ ១៧០០ហិកតា ក្នុងស្រុកស្វាយអន្ទរ

Liny Chan December 31, 2024 31/12/2024

(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ក្រោយពីដឹកនាំកិច្ចប្រជុំស្ដីពីការគ្រប់គ្រង និងប្រើប្រាស់ទឹកសម្រាប់បង្កបង្កើនផលស្រូវក្នុងរដូវប្រាំង ឆ្នាំ២០២៤ នារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាស្រុកស្វាយអន្ទររួចមក លោកបានបន្តដឹកនាំមន្ត្រីជំនាញទាំងយប់ចុះបូមទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋ ដែលត្រូវការទឹកបន្ទាន់ប្រមាណ ១៧០០ហិកតា។ លោកសួន សុម៉ាលីន បានបញ្ជាក់ថា ការចុះពិនិត្យស្ថានភាពបង្កបង្កើនផលស្រូវរបស់ប្រជាពលរដ្ឋ ឃើញថាស្រូវប្រមាណ ១៧០០ហិកតា ក្នុងស្រុកស្វាយអន្ទរ ត្រូវការអន្តរាគមន៍បូមទឹកសង្គ្រោះបន្ទាន់ ក្នុងនោះ លោកបានចាត់ឲ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្ត រៀបចំអន្តរាគមន៍បូមទឹកបន្ទាន់ភ្លាមៗ ដើម្បីសង្គ្រោះស្រូវប្រជាពលរដ្ឋដែលខ្វះខាតទឹកបង្កបង្កើនផលឲ្យបានទាន់ពេលវេលា។ លោកបានបន្តថា កិច្ចប្រជុំនេះផងដែរគឺដើម្បីពិភាក្សាទៅលើតម្រូវការនៃការប្រើប្រាស់ទឹក ពិសេសគឺការទាញយកទឹកពីទន្លេវៃគោ សម្រាប់ស្រោចស្រព ដើម្បីបង្កបង្កើនផលស្រូវនៅរដូវប្រាំងខាងមុខនេះ ដែលមានចំនួន ៥ស្រុក កន្លងមកបានជួបបញ្ហាប្រឈម ក្នុងនោះរួមមាន៖ ស្រុកកញ្ជ្រៀច ស្រុកស្វាយអន្ទរ ស្រុកស៊ីធរកណ្តាល ស្រុកកំចាយមារ និងស្រុកមេសាង។ សូមបញ្ជាក់ថា ប្រភពទឹកនៃស្ថានីយ៍បូមទឹកនេះ គឺយកមកពីបឹងកំពិត ដែលស្ថិតនៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ តាមរយៈព្រែកមេវ៉ៃគោជំហានទី១។ ជាមួយសកម្មភាពចុះជួយបូមទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋទាំងយប់ភ្លាមៗនេះ ពលរដ្ឋស្រុកស្វាយអន្ទរ បានថ្លែងអំណរគុណដល់លោកអភិបាលខេត្តព្រៃវែង និងមន្ទីរពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរដែនដី ដែលតែងតែគិតគូរអំពីសុខទុក្ខរបស់ពលរដ្ឋគ្រប់ពេលវេលា ទោះក្នុងកាលៈទេសៈបែបណាក៏ដោយ លោកអភិបាលខេត្ត មិនបានទុកបងប្អូនប្រជាពលរដ្ឋណាម្នាក់ចោលនោះទេ […]