ព័ត៌មានជាតិ

ព្រឹត្តិការណ៍ «សាទរកម្ពុជា» ចាប់ផ្ដើមនៅរសៀលនេះ រហូតយប់រំលងអធ្រាត្រ នៅសួនច្បារមុខព្រះមរបរាជវាំង, ក្រុមការងាររៀបចំបង្ហាញទីតាំងចំណត និងបន្ទប់ទឹកសាធារណៈ

Liny Chan December 31, 2024 31/12/2024

(ភ្នំពេញ)៖ ព្រឹត្តិការណ៍ «សាទរកម្ពុជា» ចាប់ផ្ដើមប្រព្រឹត្តទៅនៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤នេះ រហូតដល់យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ នាសួនច្បារមុខព្រះមរបរាជវាំង និងបណ្ដោយតីរវិថីព្រះស៉ីសុវត្ថិ។ ជាមួយគ្នានេះ ក្រុមការងាររៀបចំ ក៏បានបង្ហាញនូវទីតាំងចំណតយានយន្ដ និងទីតាំងបន្ទប់សាធារណៈសម្រាប់ប្រជាពលរដ្ឋងាយស្រួលក្នុងការស្វែងរកផងដែរ។ ព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលជាក្បួនដង្ហែដ៏ធំពុំធ្លាប់មាន ល្បែងកម្សាន្តសប្បាយៗជាច្រើនកន្លែង ការសម្តែងសិល្បៈចម្រុះពីសិល្បករល្បីៗជាច្រើន ការតុបតែងលម្អស្អាតៗ រួមជាមួយនឹងការបាញ់កាំជ្រួចរាប់ថយក្រោយឆ្លងឆ្នាំសកល២០២៤ ចូលទៅកាន់២០២៥ នឹងចូលមកដល់ហើយ។ ព្រឹត្តិការណ៍ «សាទរកម្ពុជា» មានកម្មវិធីដ៏គួឲ្យរំភើបជាច្រើនដូចជា ក្បួនដង្ហែដែលមានអ្នកចូលរួមប្រមាណ ៣០០០នាក់។ សូមកុំភ្លេចចូលរួមទាំងអស់គ្នា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅសួនច្បារមុខព្រះបរមរាជវាំង ចាប់ពីវេលាម៉ោង៣៖០០រសៀល រហូតដល់ម៉ោង ១៖០០ទាបភ្លឺ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អនុវត្តបទបញ្ជាក្តៅរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ! កម្លាំងអាវុធហត្ថខេត្តព្រៃវែង ឃាត់ក្រុមក្មេងទំនើងរហ័សនាម P.S ចំនួន ៦នាក់ ដែលបង្កហិ.ង្សានៅឃុំព្រែកខ្សាយ «ក» ស្រុកពាមរក៍

Liny Chan December 31, 2024 31/12/2024

(ព្រៃវែង)៖ នៅម៉ោង ១៥៖៤០នាទីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកពាមរក៍ ដឹកនាំដោយលោកវរសេនីយីទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ចុះបង្ក្រាបក្រុមក្មេងទំនើងមួយក្រុមមានឈ្មោះ (ក្រុម P.S) ចំនួន៦នាក់ ដែលបានបង្កហិង្សានៅចំណុចភូមិឧត្តម ឃុំព្រែកខ្សាយ «ក» ស្រុកពាមរក៍ ខេត្តព្រៃវែង។ ប្រតិបត្តិការនេះ ជាការអនុវត្តតាមបទបញ្ជាក្តៅរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ក្មេងទំនើង០៦នាក់ រួមមាន៖ ទី១៖ ឈ្មោះ មួន សាមីន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍ទី២៖ ឈ្មោះ អុី រតនៈរាជ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ព្រែកធំ ឃុំអ្នកលឿង ស្រុក ពាមរក៍ទី៣៖ ឈ្មោះ ងេន អាទិត្យរ៉ាយុទ្ធ ភេទប្រុស អាយុ១៥ឆ្នាំ […]

រដ្ឋបាលខេត្តបាត់ដំបង រៀបចំព្រឹត្តការណ៍ ពិព័រណ៍ម្ហូបអាហារខ្មែរ ៨០ស្តង់ អបអរសាទរពិធីឆ្លងឆ្នាំសកល ២០២៤-២០២៥

Liny Chan December 30, 2024 30/12/2024

(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំសម្ពោធបើកព្រឹត្តការណ៍ពិព័រណ៍ម្ហូបអាហារខ្មែរអ្នកបាត់ដំបង ដើម្បីអបអរសាទ ពិធីឆ្លងឆ្នាំសកល២០២៤-២០២៥ ដែលមានស្តង់ ម្ហួបអាហារ បង្អែមខ្មែរ ចំនួន ៨០ស្តង់ និង ស្តង់ពិព័ណលក់ទំនិញទូទៅរបស់ក្រុមហ៊ុន ប្រមាណ២០០ស្តង់ ការប្រគុំតន្រ្តីខ្នាតយក្ស នៅមុខវិមានឯករាជ្យ ព្រមទាំងមានការបាញ់កាំជ្រួច លេងកម្សាន្តក្នុងពេលរាត្រីថ្ងៃចុង ក្រោយក្នុងពិធីឆ្លងឆ្នាំនៅយប់ថ្ងៃទី៣១ ឆ្លងចូលរំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ផងដែរ។ ពិធីនេះបានធ្វើឡើងនាល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅផ្លូវលេខ១មុខអគារសារៈមន្ទីរប្រវត្តិសាស្រ្តខេត្ត (សាលាខេត្តចាស) ដល់សួនវិមានឯករាជ្យសម្តេចក្រឡាហោម ស ខេង ក្រុងបាត់ដំបង ក្រោមវត្តមានលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត, លោក សុខ លូ អភិបាលខេត្តបាត់ដំបង, ថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ទីរអង្គភាពនានាជុំវិញខេត្ត អាជីវករនិងប្រជាពលរដ្ឋចូលរួមជាច្រើននាក់ទៀត។ បន្ទាប់ពី លោក សុខ លូ អភិបាលខេត្តបាត់ដំបងបានកាត់ខ្សែបូសម្ពោធដាក់ឲ្យដំណើរការព្រឹត្តការណ៍ពិព័រណ៍ម្ហូបអាហារខ្មែរ អ្នកបាត់ដំបង ដើម្បីអបអរសាទពិធីឆ្លងឆ្នាំសកល២០២៤-២០២៥ មកគណៈអធិបតី និង មន្រ្តីអមដំណើរបានអញ្ជើញដើរទស្សនា នៅតាមតូបតាំងម្ហូបអាហារខ្មែរ អ្នកបាត់ដំបងទាំង៨០តូប និង […]

ព្រឹត្តិការណ៍ «សាទរកម្ពុជា» នឹងប្រារព្ធឡើងចាប់ពីម៉ោង ៣រសៀល នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់វេលាឆ្លងឆ្នាំសាកល ២០២៥

Liny Chan December 30, 2024 30/12/2024

(ភ្នំពេញ)៖ គណៈកម្មការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» បានបញ្ជាក់ឱ្យដឹងថា ព្រឹត្តិការណ៍ «សាទរកម្ពុជា» ឬ «Celebrating Cambodia» នឹងប្រារព្ធឡើងនៅវេលាអស្ដង្គតចាប់ពីម៉ោង ៣រសៀល នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ហើយបន្តរហូតដល់វេលាឆ្លងឆ្នាំសាកល២០២៥។ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះ បានបញ្ជាក់ទៀតថា ព្រឹត្តិការណ៍ «សាទរកម្ពុជា» ជាព្រឹត្តិការណ៍នៃការអបអរសាទរដល់សង្គមមួយដែលប្រកបដោយភាពរស់រវើកជាមួយនឹងការបង្ហាញវិសេសភាពនៃ «អត្តសញ្ញាណ» ដោយសមានចិត្តសោមនស្សចំពោះអ្វីៗដែលឆ្លងកាត់ និងជ័យជម្នះនិងការលើកតម្កើន «មោទនភាព» ក្នុងភាពជាប្រជាជាតិមួយ។ ព្រឹត្តិការណ៍ «សាទរកម្ពុជា» ជាការអបអរសាទរនូវគុណតម្លៃរួមគ្នាដើម្បីបង្ហាញ «មោទនភាព» ចំពោះបណ្តាសមិទ្ធផលនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជាជាមួយការរក្សាបាននូវ «អត្តសញ្ញាណ» នៃប្រជាជាតិ និងប្រជាជន និង «ការអបអរសាទរ» ដល់ការរួមរស់ជាមហាគ្រួសារខ្មែរតែមួយ។ មិនត្រឹមតែប៉ុណ្ណោះព្រឹត្តិការណ៍នេះ គឺផ្តល់ជាវេទិកា និងឱកាសដល់គ្រប់កោសិកាសង្គម គ្រប់ស្រទាប់វណ្ណៈ គ្រប់សហគមន៍ និងមជ្ឈដ្ឋាន បង្ហាញនូវមោទនភាពចំពោះអត្តសញ្ញាណរបស់ខ្លួន ក្រោម «ទង់នៃព្រះរាជាណាចក្រកម្ពុជា» ដោយការរួបរួម។ អាស្រ័យដូចបានជម្រាបជូនខាងលើ គណៈកម្មការរៀបចំសូមគោរពជូនអស់លោក […]

ក្រុមក្មេងទំនើងដាក់រហ័សនាម «Team22» នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងអាវុធហត្ថបង្ក្រាបបានសរុប៥នាក់

Liny Chan December 30, 2024 30/12/2024

(កំពង់ស្ពឺ)៖ ក្រុមក្មេងទំនើងដាក់រហ័សនាម «Team22» នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងអាវុធហត្ថបង្ក្រាបបានសរុប៥នាក់ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះ។ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ការឃាត់ខ្លួនក្រុមទំនើងទាំងនេះ បានធ្វើឡើងនៅភូមិក្រាំងខ្វាវ ឃុំរការកោះ ស្រុកគងពីសី។ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក្រោយទទួលបានព័ត៌មាន និងឃើញការបង្ហោះតាមបណ្តាញសង្គម ព្រមទាំងបានទទួលការផ្តល់ព័ត៌មាន និងចូលរួមសហការពីកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ, កម្លាំងអាវុធហត្ថរបស់លោក និងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវភ្លាមៗ​ រហូតដល់ការឃាត់ខ្លួនក្រុមទាំងនេះជាបន្តបន្ទាប់។​ ប្រតិបត្តិការបង្ក្រាបក្មេងទំនើង ដែលដាក់រហ័សនាមខ្លួនឯងជា «Team22» បានធ្វើឡើង បើទោះបីពួកគេមិនទាន់ប្រព្រឹត្តបទល្មើសក៏ដោយ ប៉ុន្តែពួកគេបានបង្ហោះអួត និងសំញ៉ែងពីភាពខ្លាំងរបស់ខ្លួននៅតាម TikTok និងប្រកាស ចង់វាយជាមួយគូជម្លោះ ដែលជាការប៉ុនប៉ងបង្កសកម្មភាពបទល្មើសតាមមូលដ្ឋាន។ បើតាមលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការអាវុធហត្ថ, នៅពេលនេះកម្លាំងអាវុធហត្ថកំពុងនាំខ្លួនពួកគេមកសួរនាំនៅបញ្ជាការអាវុធហត្ថខេត្តចាត់ការតាមច្បាប់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News