ព័ត៌មានជាតិ

ឱសថស្ថាន «រស្មីអូឡាំពិកថ្មី» ប្រើប្រាស់ប៊ិចកែប្រែកាលបរិច្ឆេទ ! រដ្ឋបាលរាជធានីភ្នំពេញ កំពុងដំណើរការរៀបចំបិទឱសថស្ថាននេះ និងត្រូវដាក់បន្ទុកបន្ថែមទៀត

Liny Chan December 27, 2024 27/12/2024

(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរពេទ្យសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះថា រដ្ឋបាលរាជធានីភ្នំពេញ កំពុងដំណើរការឯកសារ ដើម្បីឈានទៅការបិទឱសថស្ថានរស្មីអូឡាំពិកថ្មី ដែលមានលក់ថ្នាំហើយបានប្រើប្រាស់ប៊ិច ដើម្បីកែប្រែកាលបរិច្ឆេទលក់ជូនដល់ប្រជាពលរដ្ឋ។ លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរពេទ្យសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិតបានឱ្យដឹងទៀតថា «រដ្ឋបាលរាជធានីភ្នំពេញ នឹងបិទឱសថស្ថានរស្មីអូឡាំពិកថ្មី ទៅតាមសំណូមពររបស់ឱសថការី បច្ចេកទេសសុខាភិបាល ហើយនិតិវិធីបន្ដគឺយើងកំពុងតែធ្វើការជាមួយនាយកដ្ឋានឱសថ ក្រសួងសុខាភិបាល និងគណៈឱសថការី»។ លោកបានបញ្ជាក់ថា «ករណីខាងលើនេះ ក្រៅពីឈានទៅដល់ការបិទ យើងនឹងពិភាក្សាជាមួយភាគីពាក់ព័ន្ធថានឹងត្រូវដាក់បន្ទុកអ្វីបន្ថែមទៀត។ លោកបានបញ្ជាក់ទៀតថា ក្រុមការងាររបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ តែងតែចុះត្រួតពិនិត្យជាប់ជានិច្ច នៅតាមឱសថស្ថាននានា។ ក្នុងនាមជាអ្នកផ្ដល់សេវាសាធារណៈ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់អាជីវករដែលលក់ឱសថស្ថានទាំងអស់ សូមគោរពទៅតាមគោលការណ៍ និងសារាចរណែនាំរបស់ក្រសួងសុខាភិបាល និងច្បាប់ស្ដីពីការគ្រប់គ្រងឱសថរបស់ព្រះរាជាណាចក្រកម្ពុជា សូមអនុវត្ដន៍ឱ្យបានត្រឹមត្រូវបំផុត ព្រោះថាការលក់ឱសថនេះ គឺទាក់ទងនឹងអាយុជីវិតរបស់ប្រជាពលរដ្ឋ។ ដូច្នេះស្នើឱ្យឱសថស្ថាន លក់តែឱសថមានគុណភាព និងស្របច្បាប់ ឬមានការអនុញ្ញាតពីក្រសួងសុខាភិបាល។ ការបញ្ជាក់បន្ថែមរបស់លោកវេជ្ជបណ្ឌិត ងី មានហេង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ប្រធានមន្ទីរទេសចរណ៍ និងនគរបាលទេសចរណ៍ខេត្តព្រះសីហនុ ចុះផ្សព្វផ្សាយអប់រំណែនាំដល់បងប្អូនអាជីវករលក់ដូរតាមតំបន់ឆ្នេរ ត្រូវរក្សាអនាម័យ របៀបរាបរយ និងមិនការតម្លើងថ្លៃជូនភ្ញៀវក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល

Liny Chan December 27, 2024 27/12/2024

(ព្រះសីហនុ)៖ ដើម្បីកុំមានការដំឡើងថ្លៃលើសេវាកម្មផ្សេងៗដល់ភ្ញៀវទេសចរ ដែលលេងកម្សាន្តក្នុងថ្ងៃឆ្លងឆ្នាំសកល និងដោយទទួលបានការណែនាំពីរដ្ឋបាលខេត្ត ក៏ដូចជាក្រសួងទេសចរណ៍ផងនោះ, លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីចុះផ្សព្វផ្សាយអប់រំណែនាំដល់អាជីវករលក់ដូរតាមតំបន់ឆ្នេរ បន្ទប់ទឹកសាធារណៈ អាជីវករដាក់ជួលម៉ូតូទឹក ទីតាំងកម្សាន្តនានា ដែលបម្រើសេវាជូនភ្ញៀវ ត្រូវតែរក្សា សណ្តាប់ធ្នាប់ អនាម័យ ការទទួលបដិសណ្ឋារកិច្ចឱ្យបានល្អ ជាពិសេស គឺការរៀបចំតម្លៃឲ្យបានសមរម្យជូនភ្ញៀវ។ ដោយឡែក បងប្អូនដែលលក់ដូរចល័ត ត្រូវចេះរៀបចំទុកដាក់តុ កៅអីឲ្យមានរបៀប ជៀសវាងមានការដណ្តើមចាប់កន្លែង ធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ និងការលេងកម្សាន្តរបស់ភ្ញៀវ។ លោកប្រធានមន្ទីរថ្លែងបែបនេះ កាលពីល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចទីតាំងបន្ទប់ទឹកលេខ១ ឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ។ លោក តាំង សុចិត្តគ្រឹស្នា បានបន្ថែមថា ចំពោះអាជីវករប្រតិបត្តិករ ដែលប្រកបអាជីវកម្មលើវិស័យទេសចរណ៍ទាំងអស់ បានជំរុញឲ្យមានការចូលរួមវគ្គបណ្ដុះបណ្ដាល ដើម្បីទទួលបានចំណេះដឹងបន្ថែម ក្នុងការទទួលបដិសណ្ឋារកិច្ច ភ្ញៀវទេសចរ ដែលមករកសេវាកម្មរបស់បងប្អូននៅក្នុងខេត្ត។ លោកប្រធានមន្ទីរ បានបញ្ជាក់បន្ថែមថា ទេសចរណ៍គឺទាមទារភាពស្អាត មានអនាម័យ បរិស្ថានល្អ និងមានសោភ័ណភាព។ ការរាក់ទាក់រស់រាយទាំងអស់នេះ គឺជាការចូលរួមចំណែករបស់អាជីវករ ជាមួយនឹងអាជ្ញាធរ ក្នុងការទាក់ទាញភ្ញៀវទេសចរត្រៀមទទួលភ្ញៀវ ក្នុងឱកាសនៃពិធីបុណ្យឆ្លងឆ្នាំសាកល […]

កម្លាំងនគរបាលខេត្តកំពត ចាប់ជនទំនើងម្នាក់នៅស្រុកអង្គរជ័យ ដែលសៀតកាំ.បិតប៉័ងតោជាប់ចង្កេះ ប៉ុនប៉ងបង្កហិ.ង្សាតាមមូលដ្ឋាន

Liny Chan December 27, 2024 27/12/2024

(កំពត)៖ ក្រោយបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ពាក់ព័ន្ធនឹងក្រុមក្មេងទំនើងដែលបង្កភាពអនាធិបតេយ្យតាមមូលដ្ឋាននោះ កម្លាំងសមត្ថកិច្ចទូទាំងប្រទេសបាននិងកំពុងបញ្ចេញ ប្រតិបត្តិការយ៉ាងក្តៅគគុកតាមចាប់ជាបន្តបន្ទាប់ បញ្ជូនទៅកាន់តុលាការផ្តន្ទាទោសតាមច្បាប់យ៉ាងតឹងរឹងបំផុត។ ជាក់ស្តែងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ កម្លាំងនគរបាលខេត្តកំពត បានធ្វើការស្រាវជ្រាវឈានដល់ការចាប់ខ្លួនជនទំនើងម្នាក់ដែលសៀតកាំបិតប៉័ងតោនឹងចង្កេះ នៅស្រុកអង្គរជ័យ ប៉ុនប៉ងបង្កហិង្សាតាមមូលដ្ឋាន។ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ​បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានការបង្ហោះនៅលើបណ្តាញសង្គមករណីក្រុមទំនើង បង្ហាញកាំបិត និងសៀតកាំបិតប៉័ងតោជាប់ចង្កេះនោះ លោកបានបញ្ជាឲ្យកម្លាំងនគរបាលជំនាញ និងកម្លាំងនគរបាលមូលដ្ឋានចុះស្រាវជ្រាវជាបន្ទាន់។ បើតាមលោកឧត្តមសេនីយ៍ទោស្នងការ, ក្រោយចុះស្រាវជ្រាវកម្លាំងនគរបាលរបស់លោក បានឃាត់ខ្លួនជនទំនើងម្នាក់មានឈ្មោះ សៅ វាយុ អាយុ២៧ឆ្នាំ រស់នៅភូមិដំបូកខ្ពស់ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត។ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ទៀតថា កម្លាំងនគរបាលបាននិងកំពុងធ្វើការស្រាវជ្រាវ តាមចាប់បក្ខពួកដែលរត់គេចខ្លួនបន្តទៀតនៅខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។ សម្រាប់ជនល្មើសម្នាក់នេះ ត្រូវបានបញ្ជូនមកសួរនាំបន្តនៅស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តទៀត។ សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត […]

បេក្ខជន៨១នាក់ ប្រឡងជាប់ស្ថាពរ ចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក និងមន្ទីរពេទ្យបង្អែកកម្រិត១ ពាក់ស្នែង នៃរដ្ឋបាលខេត្តសៀមរាប ក្នុងក្របខណ្ឌក្រសួងសុខាភិបាល

Liny Chan December 27, 2024 27/12/2024

(ភ្នំពេញ)៖ ក្រសួងមុខងារសារធារណៈ នារសៀលថ្ងៃទី២៧​ ខែធ្នូ ឆ្នាំ២០២៤នេះ បានបង្ហាញថា បេក្ខជន៨១នាក់ ប្រឡងជាប់ស្ថាពរ ចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក និងមន្ទីរពេទ្យបង្អែកកម្រិត១ ពាក់ស្នែង នៃរដ្ឋបាលខេត្តសៀមរាប ក្នុងក្របខណ្ឌក្រសួងសុខាភិបាល។ នៅក្នុងឱកាសនេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញចុះហត្ថលេខាលើលទ្ធផលនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការនេះផងដែរ។ សូមជម្រាបថា ក្នុងចំណោមបេក្ខជនទាំង៨១នាក់នេះ មានបេក្ខជន៣៦នាក់ ប្រឡងជាប់ស្ថាពរ ចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក។ ដោយឡែកមានបេក្ខជន៤៦នាក់ ប្រឡងជាប់ស្ថាពរ ចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ពាក់ស្នែង នៃរដ្ឋបាលខេត្តសៀមរាប។ ទន្ទឹមនេះ ក្រសួងមុខងារសាធារណៈបានឲ្យដឹងថា ក្នុងរយៈពេល ១មួយ សប្តាហ៍នៃថ្ងៃធ្វើការ ត្រឹមថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទីជាកំហិត បន្ទាប់ពីការប្រកាសលទ្ធផលនេះ បេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរត្រូវផ្តល់ការបញ្ជាក់ពីការទទួលយកក្របខណ្ឌមកអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ។ ចំពោះបេក្ខជនដែលមានបំណងស្នើសុំការពិនិត្យសន្លឹកកិច្ចការរបស់ខ្លួន អាចដាក់សំណើជាលាយលក្ខណ៍អក្សរមកអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ ដែលមានទីតាំងស្ថិតនៅផ្លូវអង្គតាម៉ិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ […]

អនុវត្តបទបញ្ជាម៉ឺងម៉ាត់របស់សម្ដេចនាយករដ្ឋមន្ដ្រី! កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបក្មេងទំនើង៩នាក់ នៅខណ្ឌមានជ័យ

Liny Chan December 27, 2024 27/12/2024

(ភ្នំពេញ)៖ បន្ដការអនុវត្តបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា, កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ក្រាបក្រុមក្មេងទំនើងចំនួន៩នាក់ ដែលបង្កអំពើហិង្សានៅចំណុចផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ក្រុមក្មេងទំនើងទាំង៩នាក់នេះ ត្រូវបានធ្វើសកម្មភាពកាលពីថ្ងៃទី១៩ ខែធ្នូកន្លងទៅ។ សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទី១៖ឈ្មោះ រិទ្ធ វិបុល ហៅប៊ុល, ទី២៖ឈ្មោះ សែម ពន្លឺ, ទី៣៖ឈ្មោះ ផា រ័ត្ន, ទី៤៖ឈ្មោះ សំអាង វិទូ, ទី៥៖ឈ្មោះ ហុក យូរ, ទី៦៖ឈ្មោះ សួន លីហេង, ទី៧៖ឈ្មោះ សី អ៊ែនជី ភេទស្រី, ទី៨៖ឈ្មោះ ផន សុផាលីន ភេទស្រី និងទី៩៖ឈ្មោះ សួង ចន្ទសុភាវី ភេទស្រី។ បច្ចុប្បន្នការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី។ សូមរំលឹកថា ពីលើវេទិកាសាធារណៈនៅព្រឹកថ្ងៃទី២៦ […]

ច្បាប់ថវិកាឆ្នាំ២០២៥៖ រាជរដ្ឋាភិបាល នៅតែដំឡើងប្រាក់បៀវត្ស ជូនមន្ត្រីរាជការ-កម្លាំងប្រដាប់អាវុធក្នុងរង្វង់៣% ខ្ពស់ជាងអត្រាអតិផរណា ធ្វើឱ្យបៀវត្សទាបបំផុតកើនដល់ជិត ១.៤លានរៀល

Liny Chan December 27, 2024 27/12/2024

(ភ្នំពេញ)៖ នៅក្នុងឆ្នាំ២០២៥ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា នៅតែដំឡើងប្រាក់បៀវត្ស ជូនមន្ត្រីរាជការ-កម្លាំងប្រដាប់អាវុធ ក្នុងរង្វង់៣% ដែលកំណើននេះ លើសពីអត្រាអតិផរណា ដែលបានប៉ាន់ស្មានត្រឹម២.៥%។ ច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៥ ដែលបានប្រកាសដាក់ឱ្យប្រើប្រាស់។ តាមរយៈសេចក្ដីថ្លែងហេតុ នៃសេចក្ដីព្រាងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២៥ ដែលបានចេញផ្សព្វផ្សាយ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងសប្ដាហ៍នេះ បានបញ្ជាក់ថា បៀវត្សមូលដ្ឋាន ប្រាក់បំណាច់មុខងារ លាភការ រង្វាន់ ផ្សេងៗ និងប្រាក់វិភាជន៍សង្គមសម្រាប់ថ្នាក់ដឹកនាំ នៃស្ថាប័នសាធារណៈ បុគ្គលិកក្របខ័ណ្ឌអចិន្ត្រៃយ៍ មន្ត្រីជាប់កិច្ចសន្យា ត្រូវបានគ្រោងចំនួន១០ ៦១២ប៊ីលានរៀល មានសមាមាត្រស្មើនឹង៤៤.៤%នៃចំណាយ ចរន្តថវិកាថ្នាក់ជាតិ ត្រូវជា៥.០៧% នៃផ.ស.ស., ឬកើនចំនួន៣.៥% ធៀបនឹងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២៤។ បើតាមសេចក្ដីថ្លែងហេតុ នៃសេចក្ដីព្រាងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២៥, ចំណាយបន្ទុកបុគ្គលិកនេះ ត្រូវបានគ្រោងសម្រាប់៖ (១)៖ ការជ្រើសរើសមន្ត្រីក្របខ័ណ្ឌថ្មីជំនួសអ្នកចូល និវត្តន៍ក្នុងឆ្នាំ២០២៤ ប៉ុន្តែផែនការក្របខ័ណ្ឌសម្រាប់គ្រប់ក្រសួង-ស្ថាប័ន សម្រាប់ឆ្នាំ២០២៥ នឹងត្រូវកំណត់ដោយ ក្រសួងមុខងារសាធារណៈ នៅពេលក្រោយ បន្ទាប់ពីការបញ្ចប់ការវិភាគមុខងារឡើងវិញ របស់គ្រប់ក្រសួង-ស្ថាប័ន និង (២)៖ […]

ភ្ញៀវអន្តរជាតិ និងនាវិកជិត ៣ពាន់នាក់ ធ្វើដំណើរតាមនាវាទេសចរណ៍ខ្នាតធំ ១គ្រឿង ចូលចតនៅក្រុងព្រះសីហនុ ខណៈភ្ញៀវខ្លះបន្តទៅលេងនៅសៀមរាប-អង្គរ

Liny Chan December 27, 2024 27/12/2024

(ព្រះសីហនុ)៖ យ៉ាងហោចមានភ្ញៀវទេសចរអន្តរជាតិ និងនាវិកប្រមាណជិត ៣ពាន់នាក់ បានធ្វើដំណើរតាមនាវាទេសចរណ៍ខ្នាតធំ ១គ្រឿង ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល១ថ្ងៃ ខណៈភ្ញៀវទេសចរខ្លះ ក៏នឹងបន្តដំណើរទៅទស្សនា នៅខេត្តសៀមរាបផងដែរ។ តាមរបាយការណ៍ដែល Fresh News ទើបទទួលបាន នាវាទេសចរណ៍ខ្នាតធំប្រចាំចុងឆ្នាំនេះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ដោយផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍សរុបចំនួន ២,០០៩នាក់ មានដល់ទៅ ៥០សញ្ជាតិ (ក្នុងនោះច្រើនជាងគេមានសញ្ជាតិអាមេរិក អូស្ត្រាលី កាណាដា) និងនាវិកចំនួន ៧៦៩នាក់ មានដល់ទៅ ៣៧សញ្ជាតិ សរុប ២,៧៧៨នាក់នាក់។ របាយការណ៍បានបន្តថា នាវាទេសចរណ៍ខ្នាតធំ១គ្រឿងនេះមានឈ្មោះ NOOR DAM សញ្ជាតិ Netherlands (ហូឡង់) បានចេញពីប្រទេសថៃមកចូលចតនៅខេត្តព្រះសីហនុ នៃប្រទេសកម្ពុជា និងបន្តដំណើរទៅកាន់ប្រទេសវៀតណាម៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ថ្ងៃនេះ ការប្រកួតខ្លែងឯកខ្មែរ​ និងខ្លែងសេរី នាថ្ងៃទី២៧​ ដល់ថ្ងៃទី២៩​ ខែធ្នូ​ ឆ្នាំ២០២៤ នឹងចាប់ផ្ដើមហើយ

Liny Chan December 27, 2024 27/12/2024

(សៀមរាប)៖ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ​ ឆ្នាំ២០២៤​នេះ រដ្ឋបាលខេត្តសៀមរាប ដែលមានក្រុមការងារបានរៀបចំបុណ្យបង្ហេីរខ្មែរឯកខ្មែរ​ និងខ្លែងសេរី បានរៀបចំទីតាំងនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប(ចាស់)​ ដេីម្បីត្រៀមប្រកួតខ្លែងខ្មែរឯកខ្មែរ​ និងខ្លែងសេរី ដែលនឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃ​ ចាប់ពីថ្ងៃទី២៧​ ដល់ថ្ងៃទី២៩​ ខែធ្នូ​ ឆ្នាំ២០២៤។ សូមបញ្ជាក់ថា​ ការប្រកួតខ្លែងឯកខ្មែរ​ និងខ្លែងសេរីនេះ​ ត្រូវពិនិត្យលេី​ បច្ចេកទេសហោះ ខ្ពស់ល្អ ខ្លែងអត់រេ​ សោភ័ណភាពខ្លែង​ និងការក្រវីឯក​ និងតម្រូវឱ្យមានគ្នា ៣នាក់​ មានអ្នករត់ខ្សែ មានអ្នកកាន់កន្ទុយ និងកាន់ខ្លែង។ រដ្ឋបាលខេត្តសៀមរាប​ បានអំពាវនាវដល់ភ្ញៀវទេសចរជាតិ​ អន្តរជាតិអញ្ជេីញចូលរួមឱ្យបានច្រេីនកុះករ។សម្រាប់កម្មវិធី ដូចមានភ្ជាប់មកជាមួយនេះ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

ជនរងគ្រោះក្នុងហេតុការណ៍បា.ញ់ប្រហារដ៏ព្រៃផ្សៃពីជនកំ.ណាច ស្រី ស៊ីណា ថ្លែង​អំណរ​គុណសម្តេចតេជោ និងសម្តេចមហាបវរធិបតី ចំពោះការជួយស្វះស្វែង​រកយុត្តិធម៌ជូនពួកគេ

Liny Chan December 27, 2024 27/12/2024

(ភ្នំពេញ)៖ ជនរងគ្រោះក្នុងហេតុការណ៍បាញ់ប្រហារដ៏ព្រៃផ្សៃពីសំណាក់ជន​កំណាច ស្រី ស៊ីណា បានគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ដែលបានស្វះស្វែងរកយុត្តិធម៌ជូនពួកគេ។ សំណុំរឿងបាញ់ប្រហារដ៏កក្រើក និងនាំឱ្យមានការតក់ស្លុតយ៉ាងខ្លាំងនេះ ត្រូវ​បានចៅក្រមសាលាដំបូងរាជធានី​ភ្នំពេញ សម្រេចផ្តន្ទាទោសជនល្មើស ស្រី ស៊ី​ណា ដោយដាក់ពន្ធនាគាររយៈពេលសរុប ៣១ឆ្នាំ និងបង្គាប់​ឱ្យ​សង​សំណង​ជំងឺចិត្តទៅដើមបណ្តឹងជាទឹកប្រាក់សរុប ២,៥៥០,០០០ដុល្លារអាមេរិក។ ក្នុង​នោះសងសំណងជំងឺចិត្តទៅឪពុកសព ឃីន កញ្ចនា ទឹកប្រាក់ ១លាន​ដុល្លារ និងម្តាយសព ឡុង លីសុង ចំនួន ២លាន និង៥ម៉ឺនដុល្លារ។ សងសំណង​ជំងឺ​ចិត្តទៅជនរងគ្រោះដែលរងរបួសឈ្មោះ សុខុម ចរណៈ ចំនួន ៣០ម៉ឺនដុល្លារ និងជនរង​គ្រោះ​​ឈ្មោះ ហុង រិទ្ធារ័ក្ស ចំនួន ២០ម៉ឺនដុល្លារ។ បន្ទាប់ពីទទួលបាននូវសាលក្រម អ្នកស្រី ជា អញ្ជលី ម្តាយសពជន​រង​គ្រោះ ឡុង លីសុង និងយុវជនដែលរងរបួស បានប្រកាសទទួលយកការសម្រេច​នេះ ហើយចាត់ទុកជាការផ្តល់នូវយុត្តិធម៌សម្រាប់ពួកគេ។ ទន្ទឹមនឹងការទទួលការសម្រេចរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ គ្រួសាររបស់ជនរងគ្រោះ […]

ប្រភព៖ យន្តហោះ Azerbaijan Airlines ដែលធ្លាក់ ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសរុស្ស៊ី

Liny Chan December 27, 2024 27/12/2024

(កាហ្សាក់ស្ថាន)៖ ប្រភពចំនួន ៤ របស់ប្រទេសអាស៊ែបៃហ្សង់ ដែលដឹងពីការស៊ើបអង្កេត បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន Azerbaijan Airlines ដែលបានធ្លាក់នៅប្រទេសកាហ្សាក់ស្ថាន កាលពីថ្ងៃពុធ ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី។ ហេតុការណ៍នេះបានកើតឡើង បន្ទាប់ពីយន្តហោះបានហោះចេញពីគន្លង ក្រោយពីត្រូវបានបង្វែរចេញពីតំបន់មួយនៃប្រទេសរុស្ស៊ី ដែលមានហានិភ័យពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (ដ្រូន) របស់អ៊ុយក្រែន។ យន្តហោះ Embraer ដែលដឹកអ្នកដំណើរ ៦៧នាក់ បានធ្លាក់នៅជិតទីក្រុង Aktau ប្រទេសកាហ្សាក់ស្ថាន ដោយបានសម្លាប់មនុស្ស ៣៨នាក់។ យន្តហោះនេះបានហោះចេញពីទីក្រុង Baku ប្រទេសអាស៊ែបៃហ្សង់ ឆ្ពោះទៅកាន់ទីក្រុង Grozny ប្រទេសរុស្ស៊ី ប៉ុន្តែបានហោះហួសពីគន្លងរាប់រយម៉ាយមុនពេលធ្លាក់។ អាជ្ញាធររុស្ស៊ីបានអះអាងថា ការធ្លាក់យន្តហោះនេះ អាចបណ្តាលមកពីការប៉ះទង្គិចជាមួយសត្វស្លាប។ ប៉ុន្តែ ប្រភពព័ត៌មានបានបញ្ជាក់ថា យន្តហោះនេះត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី។ មន្ត្រីរុស្ស៊ី អាស៊ែបៃហ្សង់ និងកាហ្សាក់ស្ថាន កំពុងស៊ើបអង្កេតដើម្បីរកមូលហេតុនៃការធ្លាក់យន្តហោះនេះ។ ហេតុការណ៍នេះ បានបង្កើនការព្រួយបារម្ភអំពីសុវត្ថិភាពនៃការធ្វើដំណើរតាមផ្លូវអាកាសនៅក្នុងតំបន់ និងបង្ហាញពីផលប៉ះពាល់នៃសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ទៅលើប្រទេសដទៃទៀត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News