(កំពង់ស្ពឺ)៖ កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបង្ក្រាបករណីក្មេងទំនើងមួយក្រុម ចំនួន៨នាក់ ដែលប្រដាប់ដោយដាវសាម៉ូរ៉ៃ នៅចំណុចច្រកចូលភូមិក្រាំងពលទេព ភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ មន្ដ្រីអាវុធហត្ថបានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះថា ប្រតិបត្តិការចាប់ខ្លួនក្មេងទំនើងនេះ ត្រូវបានធ្វើឡើងនៅវេលាទាបភ្លឺឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ ដើម្បីយកមកធ្វើការសួរនាំ។ ក្មេងទំនើងទាំង៨នាក់នោះ រួមមាន ទី១៖ឈ្មោះ ជី លីង អាយុ១៥ឆ្នាំ, ទី២៖ឈ្មោះ ខន សុភ័ត្រ្ក អាយុ១៨ឆ្នាំ, ទី៣៖ឈ្មោះ សៀន ឌឿប អាយុ២០ឆ្នាំ, ទី៤៖ឈ្មោះ ស៊ឹម ធាវិសិទ្ធ អាយុ១៧ឆ្នាំ, ទី៥៖ឈ្មោះ តុន មេត្តា អាយុ១៩ឆ្នាំ, ទី៦៖ឈ្មោះ សោភ័ណ្ឌ អាទី អាយុ២០ឆ្នាំ, […]