សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាឲ្យបន្ដវិធានការម៉ឺងម៉ាត់គ្មានការលើកលែង ចំពោះក្រុមក្មេងទំនើងដែលបង្កហិង្សា នាំឲ្យបាត់សណ្ដាប់ធ្នាប់
Liny Chan
December 26, 2024
26/12/2024
(ភ្នំពេញ)៖ ពីលើវេទិកាសាធារណៈនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់ចេញនូវបទបញ្ជាជាថ្មីម្ដងទៀត ឲ្យបន្ដចាត់វិធានការច្បាប់ម៉ឺងម៉ាត់ដោយគ្មានការលើកលែង ចំពោះករណីក្មេងទំនើងដែលបង្កហិង្សាដាក់គ្នាទៅវិញទៅមក។ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យធនធានមនុស្សជាង១ពាន់នាក់, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំក្រសួងយុត្តិធម៌ សិក្សាធ្វើវិសោធន៍កម្មដាក់ទោសឲ្យធ្ងន់លើក្រុមក្មេងទំនើងដែលបង្កអំពើហិង្សាដាក់គ្នា ក្រោយសម្ដេចយល់ថា បើសិនទោសបច្ចុប្បន្ននៅកម្រិតមួយស្រាល។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ទស្សនៈរបស់ផ្ទាល់ខ្លួនរបស់ខ្ញុំ ប្រសិនបើយើងមិនដាក់ខ្លាំងនោះ ទើបខូចអនាគតក្មេងម្នាក់បើត្រឹមតែហៅមកអប់រំរដ្ឋបាល ចេញទៅវិញកាប់គេដដែរ ហើយអ្នកផ្សេងទៀតអត់ខ្លាចទៀត ចឹងការអនុវត្ត២០០០នាក់ជាង នៅបន្តហើយបញ្ជូនសារទៅឲ្យអ្នកផ្សេងទៀត ចៀសវាងរឿងបែបនេះ»។ បន្ថែមពីនេះ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំក្រសួងយុត្តិធម៌ពិនិត្យក្នុងការធ្វើវិសោធន៍កម្មច្បាប់ពាក់ព័ន្ធជាមួយទោសទណ្ឌនេះ ដោយត្រូវធ្វើយ៉ាងកម្រិតនៃការដាក់ទោសឲ្យកាន់តែខ្លាំង ដើម្បីឲ្យមានការរៀងចាលបញ្ឈប់សកម្មភាព។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ឲ្យពិនិត្យបន្ថែមទៀត តាំងពីសកម្មភាពនៃការជិះម៉ូតូ ព្រោះកន្លងទៅមានការយកតាមខ្លួននូវកាំបិត ដាវសាម៉ូរ៉ៃ ព្រមទាំងការបង្ហោះសំញែញបង្អួតគ្នាតាមបណ្ដាញសង្គមផងដែរ។ ក្នុងន័យនេះ សម្ដេចបញ្ជាក់ថា ការដាក់កាំបិទ ឬដាវតាមខ្លួនស្មើនឹងការកាន់កាប់អាវុធដោយខុសច្បាប់។ សូមជម្រាបថា នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកំណត់យកការងារសន្តិសុខ […]