ព័ត៌មានជាតិ

អភិបាលខេត្តកណ្ដាល អំពាវនាវឱ្យប្រជាពលរដ្ឋរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬរាយការណ៍ជូនលោកផ្ទាល់ករណីកម្ចីអនឡាញរបស់ជនបរទេស ក្រោយចាប់ខ្លួនឥណ្ឌា៣៧នាក់ ពាក់ព័ន្ធការផ្ដល់កម្ចីខុសច្បាប់នេះ

Liny Chan December 25, 2024 25/12/2024

(កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬរាយការណ៍ជូនលោកផ្ទាល់ ក្នុងករណីមានការផ្ដល់កម្ចីអនឡាញណាមួយពីជនបរទេស។ អភិបាលខេត្តថ្លែងបែបនេះ ក្រោយនគរបាលខេត្តកណ្ដាល បានចាប់ខ្លួនជនជាតិឥណ្ឌា៣៧នាក់ ពាក់ព័ន្ធការផ្ដល់កម្ចីខុសច្បាប់នេះ។ អភិបាលខេត្ត បានអំពាវនាវបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាព ក្នុងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ លើកទី១៨ ក្រោមប្រធានបទ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល» កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាស្រុកស្អាង។ អភិបាលខេត្តកណ្ដាល បន្តថា កម្ចីអនឡាញនេះ គឺពិតជាគ្រោះថ្នាក់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋ ព្រោះថាកម្ចីអនឡាញនេះ មានការខ្ចីពីមួយទៅមួយបន្តគ្នា ហើយចំនួននៃការជំពាក់មានការកើនឡើងទ្វេដង ដូច្នេះប្រសិនបើប្រជាពលរដ្ឋណា មានការជំពាក់កម្ចីអនឡាញរបស់ជនបរទេស សូមធ្វើការរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ឬរាយការណ៍មកលោកផ្ទាល់ ដើម្បីឱ្យអាជ្ញាធរមានមូលដ្ឋានក្នុងការពិនិត្យ និងសម្របសម្រួលចៀសវាងបំណុលអនឡាញមានការកើនឡើងឥតឈប់ឈរ ដែលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ ប្រឈមនឹងការគិតខ្លី ឬអាចឈានដល់ការបញ្ចប់ជីវិតជាដើម។ អភិបាលខេត្តកណ្ដាល បានលើកឡើងថា ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ គឺជាយុទ្ធនាការដ៏ធំមួយ ដែលត្រូវបានប្រារព្ធធ្វើឡើង ដើម្បីផ្សព្វផ្សាយការយល់ដឹង អំពីអំពើជួញដូរមនុស្ស ដែលបាន និងកំពុងតែរីកដុះដាលពីតំបន់មួយ ទៅ តំបន់មួយ ហើយបាននិងកំពុងតែបំផ្លាញយ៉ាងធ្ងន់ធ្ងរនូវកម្លាំងពលកម្ម និងបញ្ញាញាណដ៏មានសក្តានុពល […]

ស្ពានអាកាសមរតកតេជោជាន់ទី១ ចាប់ពីព្រឹកថ្ងៃទី២៥ ខែធ្នូ បានបើកឱ្យដំណើរការបណ្តោះអាសន្នទាំងស្រុង

Liny Chan December 25, 2024 25/12/2024

(ភ្នំពេញ)៖ លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ស្ពានអាកាសមរតកតេជោជាន់ទី១ ចាប់ពីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានបើកឱ្យដំណើរការបណ្តោះអាសន្នទាំងស្រុងហើយ។ លោកស្រីបន្តថា ការបើកឱ្យធ្វើចរាចរស្ពានអាកាសជាន់ទី១ ជាបណ្ដោះអាសន្នទាំងស្រុងនាពេលនេះ ដើម្បីកាត់បន្ថយការកកស្ទះនៅជាន់ផ្ទាល់ដី និងងាយស្រួលដល់ក្រុមសាងសង់បំពេញការងាររបស់ខ្លួនបានលឿន និងអាចបញ្ចប់គម្រោងសាងសង់ បានទាន់ពេលវេលា។ លោកស្រី សូមបងប្អូនប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយភាព រីករាយ និងសុវត្ថិភាព។ គួរបញ្ជាក់ថា ស្ពានអាកាស «មរតកតេជោ» ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន ក្នុងជំហានទី២ បានឈានដល់ការធ្វើពិធី ភ្ជាប់ស្ពានហើយ ដែលពិធីតភ្ជាប់ស្ពាន (ស្ពានអាកាសជាន់ទី១) បានធ្វើឡើងនារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល OCIC។ ស្ពានអាកាស «មរតកតេជោ» ជំហានទី២ គ្រោងនឹងបញ្ចប់ការសាងសង់ មុនផែនការប្រមាណ ០៤ខែពោលគឺនឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥ (ក្នុងគម្រោងខែសីហា ឆ្នាំ២០២៥)។ […]

ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ បង្ហាញការយល់់ឃើញចំពោះការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ករណីឃាត.កម្មបង្កដោយឧក្រិដ្ឋជន ស្រី ស៉ីណា និងចាត់ទុកនេះជាយុត្តិធម៌ដែលមហាជនរង់ចាំ

Liny Chan December 25, 2024 25/12/2024

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានបង្ហាញនូវការយល់ឃើញចំពោះការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ករណីឃាតកម្មដ៏សាហាវឃោឃៅ ដែលប្រព្រឹត្តឡើងដោយឧក្រិដ្ឋជនឈ្មោះ ស្រី ស៉ីណា ដែលជាអតីតឧកញ៉ា និងចាត់ទុកថា ការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារជាអតិបរមាតាមច្បាប់ សរុបទាំង៣សំណុំរឿង មានរហូតដល់ទៅ៣១ឆ្នាំ ជាមួយសំណងជាប្រាក់សរុប២លានដុល្លារសម្រាប់អ្នកស្លាប់ និងរបួស៥០ម៉ឺនដុល្លារ ជាយុត្តិធម៌ដែលមហាជនទន្ទឹងរង់ចាំ។ ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ ដែលជាអ្នកតាមដានជាប់ជាប្រចាំចំពោះសំណុំរឿងមួយនេះ ក្រោយទទួលបញ្ជាផ្ទាល់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីធានាបាននូវការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ បានរៀបរាប់នៅលើបណ្ដាញសង្គមយ៉ាងដូច្នេះថា៖ «ថ្ងៃនេះ ខ្ញុំសូមលើកឡើងអំពីករណីសំណុំរឿងឃាតកម្មដ៏សាហាវឃោរឃៅ ដែលប្រព្រឹត្តឡើងដោយឧក្រិដ្ឋជន ឈ្មោះ ស្រី ស៊ីណា (អតីតឧកញ៉ា)។ សំណុំរឿងនេះ បានទទួលការចាប់អារម្មណ៍ជាច្រើនពីសំណាក់មហាជន ដែលថ្កោលទោសយ៉ាងខ្លាំងចំពោះឃាតកម្មដ៏សាហាវឃោរឃៅនេះ។ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានបញ្ជាដោយផ្ទាល់ឱ្យខ្ញុំ ក្នុងនាមជារដ្ឋមន្រ្តីយុត្តិធម៌ ត្រូវតាមដានការអនុវត្តច្បាប់លើករណីនេះ ពិសេស គឺ ធានាបានការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ប៉ុន្តែ ត្រឹមត្រូវតាមច្បាប់ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មិនត្រឹមតែបានផ្តល់ការជួយឧបត្ថម្ភដល់អ្នករងគ្រោះក្នុងហេតុការណ៍ឃាតកម្មដ៏សាហាវនេះទេ ថែមទាំងបានផ្តល់មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនឱ្យជួយការពាររឿងក្តីនេះ […]

តំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ចោទប្រកាន់អ្នកបើកឡានម្នាក់ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យបាត់បង់ជីវិតម្នាក់ និងរបួស ៣នាក់ នៅចំណោតលោកយាយម៉ៅ

Liny Chan December 25, 2024 25/12/2024

(ព្រះសីហនុ)៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការចោទប្រកាន់សំណុំរឿងករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់ និងមានរបួសដល់អ្នកដទៃកើតហេតុនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៨ និង០៩នាទី នៅលើវិថីផែ ចំណុចចុះចំណោតលោកយាយម៉ៅ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានឱ្យដឹងថា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានទទួល និងចាត់ការសំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន និងមិនគោរពកាតព្វកិច្ចបណ្តាលឱ្យស្លាប់ និងមានរបួសដល់អ្នកដទៃ កើតហេតុនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៨ និង០៩នាទី នៅលើវិថីផែ ចំណុចចុះចំណោតលោកយាយម៉ៅ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បង្កឡើងដោយឈ្មោះ ឆេង សុខហេង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ បើកបររថយន្ត ម៉ាក FORD RANGER ពណ៌ស ពាក់ផ្លាកលេខ បន្ទាយមានជ័យ 2E-6565 ធ្វើដំណើរតាមផ្លូវជាតិលេខ៤ ម្តុំឃ្លាំងលើ មានទិសដៅពីកើតទៅលិច […]

នាវាដឹកទំនិញរុស្ស៊ី លិចនៅសមុទ្រមេឌីទែរ៉ាណេក្រោយមានការផ្ទុះ, នាវិក ២នាក់បាត់ខ្លួន

Liny Chan December 25, 2024 25/12/2024

(ម៉ូស្គូ)៖ ក្រសួងការបរទេសរុស្ស៊ីបានរាយការណ៍ថា នាវាដឹកទំនិញរបស់ខ្លួន ដែលមានឈ្មោះថា Ursa Major បានលិច នៅក្នុងសមុទ្រមេឌីទែរ៉ាណេ បន្ទាប់ពីមានការផ្ទុះមួយ បានបំផ្លាញបន្ទប់ម៉ាស៊ីន។ នាវិក ១៤នាក់ ត្រូវបានជួយសង្គ្រោះ និងនាំយកទៅកាន់ប្រទេសអេស្ប៉ាញ ប៉ុន្តែនាវិកពីរនាក់នៅតែបាត់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ នាវា Ursa Major ដែលគ្រប់គ្រងដោយក្រុមហ៊ុន Oboronlogistika ដែលជាក្រុមហ៊ុនមួយផ្នែកនៃប្រតិបត្តិការសាងសង់យោធារបស់ក្រសួងការពារជាតិរុស្ស៊ី កំពុងដឹកជញ្ជូនរថយន្តស្ទូចកំពង់ផែ ពីប្រទេសអេស្ប៉ាញ ទៅកាន់កំពង់ផែ Vladivostok ភាគខាងកើតឆ្ងាយរបស់រុស្ស៊ី។ មូលហេតុនៃការផ្ទុះ មិនទាន់ត្រូវបានគេដឹងនៅឡើយទេ។ ស្ថានទូតរុស្ស៊ី ប្រចាំនៅអេស្ប៉ាញ កំពុងសហការជាមួយអាជ្ញាធរអេស្ប៉ាញ ដើម្បីស៊ើបអង្កេត ពីហេតុការណ៍នេះ។ ទាំងក្រុមហ៊ុន Oboronlogistika និង SK-Yug ដែលជាម្ចាស់ និងប្រតិបត្តិករផ្ទាល់របស់នាវា បានបដិសេធមិនធ្វើអត្ថាធិប្បាយលើការលិចនាវានេះទេ។ ក្រុមហ៊ុនទាំងពីរ រួមទាំងនាវា Ursa Major ផងដែរ ត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២២ ជុំវិញទំនាក់ទំនងរបស់ពួកគេជាមួយយោធារុស្ស៊ី។ គួរបញ្ជាក់ថា ក្រុមជួយសង្គ្រោះតាមសមុទ្ររបស់ប្រទេសអេស្ប៉ាញ បានទទួលសញ្ញាអាសន្ន ពីកប៉ាល់ Ursa […]

ថ្ងៃទី២៥ មករាខាងមុខនេះ នឹងកើតមានព្រឹត្តិការណ៍តារាសាស្ត្រដ៏អស្ចារ្យមួយគឺភពទាំង ៧នៃប្រព័ន្ធព្រះអាទិត្យតម្រៀបគ្នាជាជួរ ព្រមទាំងអាចមើលឃើញដោយភ្នែកទទេ

Liny Chan December 25, 2024 25/12/2024

(បរទេស)៖ ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៥ខាងមុខនេះ ព្រឹត្តិការណ៍តារាសាស្ត្រដ៏គួរឱ្យកត់សម្គាល់មួយនឹងកើតឡើង ដែលមនុស្សជាតិនឹងចងចាំ ខណៈដែលភពសំខាន់ៗទាំងប្រាំពីរនៃប្រព័ន្ធព្រះអាទិត្យ ដែលមាន ភពពុធ ភពសុក្រ ភពព្រះអង្គារ ភពព្រហស្បតិ៍ ភពសៅរ៍ អ៊ុយរ៉ានុស និងភពណិបទូន ​នឹងបង្ហាញខ្លួនក្នុងរចនាសម្ព័ន្ធតម្រឹមគ្នាជាជួរ ព្រមទាំងអាចមើលឃើញនៅលើផ្ទៃមេឃទៀតផង។ ព្រឹត្តិការណ៍នេះគឺជាផ្នែកមួយនៃបាតុភូតកាន់តែទូលំទូលាយដែលគេស្គាល់ថាជាក្បួនដង្ហែរបស់ភព ដែលនឹងអាចសង្កេតបានចាប់ពីថ្ងៃទី ២១ ខែមករា និងមានរយៈពេលរហូតដល់ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥។ ទិដ្ឋភាពទូទៅនៃព្រឹត្តិការណ៍៖ – ភាពមើលឃើញ៖ ការតម្រឹមនឹងអាចមើលឃើញភ្លាមៗបន្ទាប់ពីថ្ងៃលិច។ ភពដែលភ្លឺបំផុតគឺ ភពសុក្រ និង ភពព្រហស្បតិ៍ នឹងលេចធ្លោនៅលើមេឃពេលព្រលប់ ខណៈដែលភពអង្គារ នឹងបន្ថែមពន្លឺពណ៌ក្រហមប្លែក។ ភពពុធ និងភពសៅរ៍ ក៏នឹងអាចមើលឃើញដោយភ្នែកទទេដែរ ប៉ុន្តែដើម្បីមើលឃើញភពអ៊ុយរ៉ានុស និងភពណិបទូន គឺតម្រូវឱ្យមានកែវយឺត ទើបអាចមើលឃើញ ដោយសារតែវាមានពន្លឺខ្សោយ។– ពេលវេលាល្អបំផុត៖ ពេលវេលាដ៏ល្អបំផុតសម្រាប់ការសង្កេតមើលគឺស្ថិតក្នុងអំឡុងសប្តាហ៍នៃថ្ងៃទី ២៩ ខែមករា ស្របពេលជាមួយនឹងព្រះចន្ទថ្មី ដែលផ្ដល់នូវភាពងាយស្រួលក្នុងការមើល។ ដើម្បីទស្សនាព្រឹត្តិកាណ៍ដ៏អស្ចារ្យនេះ អ្នកគួរតែសម្លឹងឆ្ពោះទៅជើងមេឃខាងត្បូង ហើយស្កែនពីខាងកើតទៅខាងលិច ដើម្បីមើលភពដែលតម្រង់ជួរនៅលើមេឃ។ ព្រឹត្តិកាណ៍ដ៏អស្ចារ្យនេះគឺមានសារៈសំខាន់មិនត្រឹមតែសម្រាប់ភាពកម្ររបស់វាប៉ុណ្ណោះទេ […]

ផ្លូវជាតិលេខ៤១ ភ្ជាប់ពីស្រុកអង្គស្នួល ខេត្តកណ្តាល ដល់ស្រុកដងទង់ ខេត្តកំពត ប្រវែងសរុប ៩៥,២៧គីឡូម៉ែត្រ សម្រេចលទ្ធផលសាងសង់ ១០០%

Liny Chan December 24, 2024 24/12/2024

(កំពត)៖ លោក ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងស្ដារ និងលើកកម្រិតផ្លូវជាតិលេខ៤១ បានដឹកនាំក្រុមការងារបច្ចេកទេស​ចុះពិនិត្យលទ្ធផលការងារ​សាងសង់ផ្លូវជាតិលេខ៤១ ដើម្បីធ្វើការប្រគល់-ទទួលជាបណ្តោះអាសន្ន ដោយមានការចូលរួមអមដំណើរដោយលោកអនុរដ្ឋលេខាធិការ ទីប្រឹក្សា ក្រុមការងារ PMU PIU ក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន(CRBC) និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស WACC ផងដែរ។ ការចុះពិនិត្យលើវឌ្ឍនភាពការងារនាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីឈានទៅដំណាក់កាលនៃការប្រគល់-ទទួលបណ្តោះអាសន្ន មានន័យថាគម្រោងនេះសម្រេចលទ្ធផលសាងសង់បានរួចរាល់ទាំងស្រុងហើយ ដោយមានការយកចិត្តទុកដាក់ពីលោករដ្ឋលេខាធិការ តែងបានចុះពិនិត្យផ្ទាល់ជាប្រចាំ តាមដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន ដើម្បីធានាការអនុវត្តប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ សំដៅពង្រឹងគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង។ សូមបញ្ជាក់ថា គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ប្រវែងសរុប ៩៥,២៧ គីឡូម៉ែត្រ(PK000+000 – PK095+270) ចាប់ផ្តើមពីភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល នៃខេត្តកណ្ដាល (ចំណុចប្រសព្វផ្លូវជាតិលេខ ៤) រហូតដល់ភូមិល្អាង ឃុំល្អាង ស្រុកដងទង់ នៃខេត្តកំពត (ចំណុចផ្លូវជាតិលេខ ៣)។ គិតត្រឹមពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤ ការអនុវត្តគម្រោងសម្រេចបានលទ្ធផលបាន ១០០% ដោយក្នុងនោះការងារអ៊ុតកៅស៊ូ […]

ជប៉ុននិងអាមេរិក ចោទក្រុមចោរព័ត៌មានវិទ្យាកូរ៉េខាងជើង សម្រាប់ការលួចលុយគ្រីបតូ ចំនួន៣០០លានដុល្លារ

Liny Chan December 24, 2024 24/12/2024

(តូក្យូ)៖ ប៉ូលិសជប៉ុន និងប៉ូលិស FBI របស់សហរដ្ឋអាមេរិក នៅថ្ងៃអង្គារ ទី២៤ ខែធ្នូ បានឱ្យដឹងថា ក្រុមចោរព័ត៌មានវិទ្យា ឬ ​hacker របស់ប្រទេសកូរ៉េខាងជើង បានលួចលុយឌីជីថលគ្រីបតូ (cryptocurrency) ចំនួនជាង៣០០លានដុល្លារ ពីក្រុមហ៊ុនជួញដូរលុយគ្រីបតូ DMM Bitcoin ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ប៉ូលិសជប៉ុននិង FBI បាននិយាយថា ក្រុម hacker នោះ មានឈ្មោះថា The TraderTraitor ដែលទំនងជាផ្នែកនៃក្រុម hacker ធំ ហៅថា Lazarus Group ដែលត្រូវបានគេជឿថា មានទំនាក់ទំនងជាមួយរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។ ក្រុម Lazarus Group ទទួលបានភាពល្បីឈ្មោះដំបូង កាលពី១០ឆ្នាំមុន នៅពេលដែលក្រុម hacker នោះ រងការចោទប្រកាន់ថា បានធ្វើសកម្មភាពវាយប្រហារតាមប្រព័ន្ធអ៉ីនធើណិត លើក្រុមហ៊ុន Sony Pictures ដើម្បីជាការសងសឹក សម្រាប់ខ្សែភាពយន្ត The […]

ករណីកា.ប់ប្រហារយុវជន ២នាក់យ៉ាងសាហាវនៅស្រុកបាទី កម្លាំងនគរបាលតាមចាប់ជនល្មើស ៣នាក់, អភិបាលខេត្តតាកែវ បញ្ជាឲ្យសមត្ថកិច្ចអនុវត្តច្បាប់ឲ្យបានតឹងរឹង ចំពោះក្រុមក្មេងទំនើងដែលបង្កការអុកឡុកតាមមូលដ្ឋាន

Liny Chan December 24, 2024 24/12/2024

(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានបញ្ជាឲ្យស្ន​ងការនគរបាលខេត្ត អធិការនគរបាលក្រុង-ស្រុក កម្លាំងកងរាជអាវុធហត្ថ រួមនឹងមន្រ្តីអនុវត្តច្បាប់ទាំងអស់ដែលបង្ក្រាបបានក្រុមក្មេងទំនើងត្រូវតែអនុវត្តតាមច្បាប់ ឲ្យបានតឹងរឹងបំផុតដោយគ្មានការលើកលែង គ្មានការយោគយល់ និងគ្មានការអន្តរាគមន៍ពីសំណាក់អាណាព្យាបាល ឬអ្នកមានអំណាចណាមួយឡើយ។ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាឯកភាពខេត្តនៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ លោកអភិបាលខេត្តតាកែវ បានថ្លែងថា បញ្ហាក្រុមក្មេងទំនើងបង្ហោះម៉ូតូ បងតូច បងធំ ដេញកាប់ចាក់គ្នា តែងតែបង្កអសន្តិសុខសង្គម ដែលបញ្ហានេះ សមត្ថកិច្ចត្រូវតែបង្រ្កាបឲ្យខាងតែបាន។ ជាក់ស្ដែងករណីក្មេងស្ទាវកាប់គ្នានៅឃុំសូភី ស្រុកបាទី កាលពីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ដែលបណ្តាលឲ្យយុវជន២នាក់រងរបួសធ្ងន់ ក្រុមជនល្មើសចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលតាមចាប់ជាបន្តបន្ទាប់។ បើតាមសេចក្តីរាយការណ៍ពីមន្រ្តីនគរបាលមូលដ្ឋាន, ក្រុមក្មេងទំនើងមានឈ្មោះ Team 66 ដែលមានគ្នីគ្នាប្រមាណ១៥នាក់ ហើយក្រុមជនរងគ្រោះមានឈ្មោះ Team YKM ដែលពួកគេទាំង២ក្រុមធ្លាប់ឈ្លោះ និងវាយគ្នានាពេលកន្លងទៅ។ ពាក់ព័ន្ធនឹងករណីនេះ អភិបាលខេត្តតាកែវ បានប្រាប់សមត្ថកិច្ចឲ្យអនុវត្តច្បាប់តឹងរឹងបំផុត រួចបញ្ជូនពួកគេ​ទៅ​កាន់តុលាការឱ្យបានលឿន ដោយគ្មានការ យោគយល់អ្វីទាំងអស់ ដើម្បីឱ្យតុលាការចាត់ការទៅតាមច្បាប់ ជាពិសេសពួកអ្នកចែកចាយ ឬជួញដូរគ្រឿងញៀនត្រូ​វតែបញ្ជូនពួកគេទៅកាត់ទោសតាមច្បាប់។ លោក វ៉ី សំណាង បានលើកឡើងបន្ថែមថា «ប្រសិនបើយើងទប់ស្កាត់បញ្ហាគ្រឿងញៀន ក្រុមក្មេងទំនើងមិនបានទេ នោះខេត្តតាកែវនឹងក្លាយជាខេត្តអសន្តិសុខ […]