ព័ត៌មានជាតិ

ក្រុមក្មេងទំនើងដែលប្រើដុំថ្មគប់ និងកាំ.បិតដេញកា.ប់ជនរងគ្រោះនៅខណ្ឌដង្កោ ត្រូវកម្លាំងនគរបាលចាប់ខ្លួនចំនួន១២នាក់

Liny Chan December 14, 2024 14/12/2024

(ភ្នំពេញ)៖ ក្រុមក្មេងទំនើងដែលប្រើដុំថ្ម​គប់ និងកាំបិតប៉័ងតោដេញកាប់ជនរងគ្រោះបណ្ដាលឲ្យរងរបួស កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ នៅគល់ស្ពានព្រែកជ្រៃ ផ្លូវ២១៧ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវចាប់ខ្លួនជាបន្ដបន្ទាប់ចំនួន១២នាក់ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ។ យោងតាមរបាយការណ៍ដែលបង្ហាញអំពីលទ្ធផលនៃប្រតិបត្តិការ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនទាំង១២នាក់នេះ មានស្ដ្រីម្នាក់ផងដែរ។ សមត្ថកិច្ចបានបញ្ជាក់ថា ក្រុមជនសង្ស័យទាំងនេះបានប្រព្រឹត្តបទល្មើស២ករណីផ្សេងគ្នា ក្នុងនោះ រួមមាន៖ *ករណីទី១៖ បទល្មើសអំពើលួចមានស្ថានទម្ងន់ទោស ដោយការប្រើអំពើហិង្សា (ប្រើដុំថ្មគប់ និងកាំបិតប៉័ងតោដេញកាប់ជនរងគ្រោះ) កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង០១៖៣០នាទី ប្រព្រឹត្តនៅចំណុចគល់ស្ពានព្រែកជ្រៃ ផ្លូវ២១៧ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់។ *ករណីទី២៖ បទល្មើសអំពើលួចមានស្ថានទម្ងន់ទោស ដោយការប្រើអំពើហិង្សា (ប្រើដុំថ្មគប់ និងដាវកែច្នៃកាប់ជនរងគ្រោះ) កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ប្រព្រឹត្តនៅចំណុចគល់ស្ពានស្ថិតនៅភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ […]

ព្រះរាជអាជ្ញា៖ ករណីឃាត.កម្មបា.ញ់អ្នកសារព័ត៌មាន ឈ្មោះ ឈឿង ឈឺង ជាទំនាស់ផលប្រយោជន៍បុគ្គល និងបុគ្គល ហើយគ្មានអ្នកនៅពីក្រោយខ្នងនោះទេ

Liny Chan December 14, 2024 14/12/2024

(សៀមរាប)៖ លោ​ក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ថា ករណីឃាតកម្មបាញ់សម្លាប់ លោក ឈៀង ឈឹង ជាអ្នកសារព័ត៌មាននៃអង្គភាពកម្ពុជាអភិវឌ្ឍន៍ ដែលប្រព្រឹត្តដោយជនល្មើសឈ្មោះ ស៊ី លឿយ នៅភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ថ្មីៗនេះ ទំនាស់ផលប្រយោជន៍បុគ្គល និងបុគ្គល ហើយមិនមានអ្នកនៅពីក្រោយខ្នងនោះទេ។ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់បែបនេះ ក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ពាក់ព័ន្ធករណីឃាតកម្មលើឈ្មោះ ឈៀង ឈឹង។ លោកបានបញ្ជាក់ថា ទំនាស់បុគ្គលនោះកើតឡើងដោយសារតែបុគ្គលដែលជាអ្នកសារព័ត៌មាន បានទាមទារសំណូក ដើម្បីជាថ្នូរនឹងការមិនចុះផ្សាយព័ត៌មាន។ ពាក់ព័ន្ធនឹងករណីនេះ តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប នឹងផ្លាស់ប្តូរបទចោទប្រកាន់ ពីការប៉ុនប៉ងធ្វើឃាតកម្ម ទៅជាបទចោទ ឃាតកម្មវិញផងដែរ ដើម្បីធានាការកាត់ក្តីមួយយុត្តិធម៌។ លោកសំណូមពរកុំឱ្យអ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គម យកករណីបាញ់សម្លាប់អ្នកសារព័ត៌មានឈ្មោះ ឈៀង ឈឹង នេះទៅបកស្រាយដែលខុសពីការពិត នាំឱ្យមានការយល់ច្រឡំ៕ ខាងក្រោមនេះជាការលើកឡើងរបស់ លោក មាស ច័ន្ទពិសិដ្ឋ៖

ទីក្រុងកៀវអះអាងថា ហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន រងការវាយប្រហារមីស៉ីលទ្រង់ទ្រាយធំជាថ្មី ពីរុស្ស៉ី

Liny Chan December 13, 2024 13/12/2024

(កៀវ)៖ រដ្ឋមន្រ្តីថាមពលនៃប្រទេសអ៊ុយក្រែន បាននិយាយថា រុស្ស៉ីបានបើកការវាយប្រហារតាមផ្លូវអាកាស ក្នុងទ្រង់ទ្រាយធំថ្មីទៀត មកលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន នាថ្ងៃសុក្រនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០២៤។ រដ្ឋមន្រ្តីថាមពលអ៊ុយក្រែន លោក German Galushchenko បាននិយាយថា ជាថ្មីម្តងទៀត វិស័យថាមពលនៅទូទាំងប្រទេស បានស្ថិតក្រោមការវាយប្រហារទ្រង់ទ្រាយធំ។ នៅក្នុងឆ្នាំ២០២៤នេះ បណ្តាញផលិតថាមពលរបស់អ៊ុយក្រែន បានរងការវាយប្រហារធំៗ ​សរុបយ៉ាងហោចជាង១០លើករួចទៅហើយ ជាហេតុបង្កឱ្យមានការខូចខាតធ្ងន់ធ្ងរ និងការដាច់ចរន្តអគ្គិសនីយូរៗ ពាសពេញផ្ទៃប្រទេស។ បើតាមប្រតិបត្តិករប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីជាតិអ៊ុយក្រែន Ukrenergo ការវាយប្រហារនាថ្ងៃសុក្រនេះ បានបង្ខំឱ្យមានការរឹតត្បិត​បន្ថែមទៀត លើការប្រើប្រាស់ថាមពលសម្រាប់ប្រជាជន។ ប្រទេសអ៊ុយក្រែនទាំងមូល បានស្ថិតក្រោមការបន្លឺស៉ីរ៉ែនប្រកាសអាសន្ន អំពីការវាយប្រហារតាមផ្លូវអាកាស ខណៈអាជ្ញាធរក្នុងតំបន់ បានរាយការណ៍អំពី សំឡេងផ្ទុះជាច្រើន នៅទីក្រុង ​Odesa ភាគខាងត្បូង រីឯអាជ្ញាធរនៃតំបន់រដ្ឋធានីកៀវ បាននិយាយថា ប្រព័ន្ធការពារដែនអាកាស បានធ្វើប្រតិបត្តិការឆ្លើយតប ចំពោះការវាយប្រហារទាំងនោះ។ ទន្ទឹមគ្នានេះ រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បានអំពាវនាវជាថ្មី ឱ្យបណ្តាដៃគូនិងសម្ព័ន្ធមិត្ត ប្រញាប់ប្រញាល់ជួយផ្តល់ […]

ក្រុមហ៊ុនជាង ៥០ ដែលជាសមាជិកវេទិកាសម្ព័ន្ធឧស្សាកម្មកូរ៉េ (KIAF) បង្ហាញបំណងវិនិយោគលើវិស័យសក្ដានុពលនៅកម្ពុជា

Liny Chan December 13, 2024 13/12/2024

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យ លោក Marn-Ki Jeong ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ (KIAF) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលសន្និបាតភីអេចហ្គ្រេនហល (បឹងស្នោ)។ លោកប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្ម បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយ សម្ដេចបវរធិបតីសាជាថ្មីម្ដងទៀត បន្ទាប់ពីជំនួបលើកដំបូងនៅសាធារណរដ្ឋកូរ៉េ កាលពីប្រមាណ ៧ខែមុន និងបានគោរពជម្រាបជូនសម្តេចបវរធិបតីថា លោកបានដឹកនាំគណៈប្រតិភូធុរកិច្ចកូរ៉េ មកពីបណ្ដាក្រុមហ៊ុនចំនួន ៥០មកកម្ពុជា ក្នុងគោលបំណងស្វែងយល់ពីកាលានុភាពវិនិយោគនៅកម្ពុជា​ តាមការសន្យានៅពេលដែលលោកបាន​ជួបពិភាក្សាការងារ​ជាមួយសម្តេចបវរធិបតីលើដំបូង​។ លោកប្រធានបានបន្ថែមទៀតថា បណ្ដាក្រុមហ៊ុនដែលមកបំពេញបេសកកម្មនៅកម្ពុជា នាពេលនេះ បានបង្ហាញបំណងស្វែងរកឱកាសវិនិយោគលើវិស័យសំខាន់ៗរួមមាន៖ វិស្វកម្ម, ការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការអភិវឌ្ឍធនធានមនុស្សលើជំនាញ​យានយន្ត​ បច្ចេកទេស​ បច្ចេកវិទ្យា​, សេវាថែទាំសុខភាពនិងកែសម្ផស្ស,​ ការវិនិយោគលើប្រព័ន្ធពាណិជ្ជកម្មទូទៅ និងប្រព័ន្ធផ្សព្វផ្សាយ ជាដើម។ សម្ដេចបវរធិបតីបានសម្ដែងនូវការរីករាយ និងស្វាគមន៍ចំពោះដំណើរទស្សនកិច្ចធុរកិច្ចរបស់វេទិកាសម្ព័ន្ធឧស្សាហកម្មកូរ៉េ នៅកម្ពុជា។ សម្ដេចបវរធិបតី បានបង្ហាញពីគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្ដោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងនោះមានការសាងសង់អាកាសយានដ្ឋានខ្នាតអន្តរជាតិ, ផ្លូវល្បឿនលឿន, ការកែលម្អ និងធ្វើឱ្យប្រសើរឡើងនូវផ្លូវរថភ្លើង និងកំពង់ផែទឹកជ្រៅ និងការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនទៀត។ ជាមួយគ្នានោះ, […]

ប.ស.ស ច្រានចោលការចោទប្រកាន់ថា «បណ្ណមូលនិធិសមធម៌ចេញឲ្យតែអ្នកមានមិនចេញឲ្យអ្នកក្រ», សូមពលរដ្ឋកុំជឿការលឺតគ្នា

Liny Chan December 13, 2024 13/12/2024

(ភ្នំពេញ)៖ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស ជាអ្នកនាំពាក្យរងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានច្រានចោលទាំងស្រុង ជុំវិញការលើកឡើងថា «បណ្ណសមធម៌(បណ្ណក្រីក្រ) ចេញឲ្យតែអ្នកមានមិនចេញឲ្យអ្នកក្រ»។ មន្ត្រីជាន់ខ្ពស់រូបនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋកុំជឿលើការលឺតគ្នាតាមបណ្ដាញសង្គម។ ថ្លែងក្នុងកិច្ចសម្ភាសជាមួយបណ្ដាញសារព័ត៌មាន Fresh News លោក ហេង សុផាន់ណារិទ្ធ លើកឡើងយ៉ាងដូច្នេះថា «សម្រាប់ការលើកឡើងថា “បណ្ណសមធម៌ចេញឲ្យតែអ្នកមានមិនចេញឲ្យអ្នកក្រ” គឺមិនត្រឹមត្រូវនោះទេ ដោយសារការស្នើសុំមានលក្ខខណ្ឌច្បាស់លាស់ ប្រសិនបើជាសមាគមត្រូវមានភ័ស្តុតាង ឯកសារផ្សេងៗ ឬមួយជាកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធផ្សេងៗ ជាពិសេសនោះត្រូវតែមានលិខិតបញ្ជាក់អំពីអាជ្ញាធរដែនដី» ។ លោក ហេង សុផាន់ណារិទ្ធ អំពាវនាវដល់សាធារណជន និងប្រជាពលរដ្ឋកុំជឿលើអ្វីដែលមិនពិតលឺតាមគេតៗគ្នា។ លោកក៏បានស្នើសុំដល់ប្រជាពលរដ្ឋ សូមពិនិត្យមើលលើលក្ខខណ្ឌឲ្យបានច្បាស់លាស់ និងយល់លម្អិតអំពីលក្ខន្តិកៈក្នុងការស្នើសុំដើម្បីទទួលបានបណ្ណមូលនិធិសមធម៌ដែលកំណត់ដោយនីតិវិធីត្រឹមត្រូវ។ អគ្គនាយករង ប.ស.ស គូសបញ្ជាក់ថា ប័ណ្ណសមធម៌សម្រាប់បេឡាជាតិសន្តិសុខសង្គមគឺមានតួនាទីមួយ គ្រាន់តែចេញប័ណ្ណសមធម៌ជូនដល់សមាជិកតែប៉ុណ្ណោះ ដោយឡែកសម្រាប់ការប្រើប្រាស់សេវាគឺ ពាក់ព័ន្ធនឹងក្រសួងសុខាភិបាល រីឯថវិកាគឺ រាជរដ្ឋាភិបាលជាអ្នកចេញជូន។ ពាក់ព័ន្ធនឹងការចុះបញ្ជីប.ស.សវិញ អ្នកនាំពាក្យក្រសួងការងារ គូសបញ្ជាក់បន្ថែមទៀតថា ដើម្បីចុះបញ្ជីសមាជិកក្នុង ប.ស.ស គឺត្រូវតែអនុវត្តតាមចំណុចមួយចំនួនរួមមាន ទី១៖ ចំពោះសមាគមត្រូវមានអាជ្ញាបណ្ណទទួលស្គាល់ពីក្រសួងមហាផ្ទៃ ទី២៖ អង្គការវិជ្ជាជីវៈ ត្រូវមានអាជ្ញាប័ណ្ណចុះបញ្ជីជាមួយអង្គការវិជ្ជាជីវៈ ដែលចេញដោយក្រសួងការងារ […]

ជប៉ុនផ្តល់ជំនួយ ៩០ម៉ឺនដុល្លារបន្ថែម សម្រាប់ការជួសជុលប្រាសាទបាយ័ន

Liny Chan December 13, 2024 13/12/2024

(សៀមរាប)៖ បើតាមការបញ្ជាក់របស់អាជ្ញាធរជាតិអប្សរា នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រសួងការបរទេសជប៉ុន បានប្រកាសផ្តល់ជំនួយ ៩០ម៉ឺនដុល្លារបន្ថែមដល់ភាគីកម្ពុជា សម្រាប់ការជួសជុលប្រាសាទបាយ័ន នៃក្រុងអង្គរធំ ចាប់ឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨។ ការប្រកាសផ្ដល់ជំនួយនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ លោក Kawase Taro ប្រធានផ្នែកកិច្ចសហប្រតិបត្តិការវប្បធម៌ពហុភាគី នៃក្រសួងការបរទេសជប៉ុន បានប្រកាសពីការផ្តល់ជំនួយថវិកាចំនួន ៩០ម៉ឺនដុល្លារអាមេរិកបន្ថែម ដល់កិច្ចការអភិរក្សនិងជួសជុលប្រាសាទបាយ័ន ចាប់ឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ​ចាប់ផ្តើមដាក់ដំណើរការ «ប្រព័ន្ធគ្រប់គ្រង​ចែកចាយទឹកវៃឆ្លាត»​ ​ដើម្បីជួយកាត់បន្ថយអត្រាទឹកបាត់បង់

Liny Chan December 13, 2024 13/12/2024

(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ​ចាប់ផ្តើមដាក់ដំណើរការប្រព័ន្ធគ្រប់គ្រង​ ចែកចាយទឹកវៃឆ្លាត​​ ដើម្បីជួយគ្រប់គ្រង ​ទៅលើអត្រាទឹកបាត់បង់ នៅពេលដែលមានការលេចធ្លាយទុយោ នៅតំបន់ណាមួយ​ ដែលនេះគឺជាលើកទី១នៅកម្ពុជា ដែលបានប្រើប្រាស់បច្ចេកវិទ្យាវៃឆ្លាត ក្នុងការគ្រប់គ្រងបណ្តាញចែកចាយទឹក ក្នុងរាជធានីភ្នំពេញ ។ ការដាក់ដំណើរការ​ប្រព័ន្ធគ្រប់គ្រង​ចែកចាយទឹកវៃឆ្លាត​​នេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុនអន្តរជាតិ សារជីវកម្ម ធនធានទឹកកូរ៉េ បានចុះហត្ថលេខាជាផ្លូវការ  ដើម្បីចាប់ផ្តើមអនុវត្តគម្រោង «គ្រប់គ្រងប្រព័ន្ធចែកចាយទឹកវ័យឆ្លាត​» ​ នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។ ​លោក ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឱ្យដឹងថា «ប្រព័ន្ធគ្រប់គ្រង​ចែកចាយទឹកវៃឆ្លាត» ​មានសារៈសំខាន់ណាស់ទៅលើដំណើរការគ្រប់គ្រង​ ការចែកចាយទឹកក្នុងរាជធានីភ្នំពេញ ​ជាពិសេសទៅលើអត្រាទឹកបាត់បង់ ដែលបានន័យថា ឧបករណ៍គ្រប់គ្រងទឹកវៃឆ្លាតនេះ នឹងជួយផ្តល់ដំណឹង នៅពេលដែលការធ្លាយទឹកទុយោនៅទីតាំងណាមួយ ​ធ្វើឱ្យមន្រ្តីជំនាញអាចធ្វើការជួសជុលបានទាន់ពេលវេលា ធ្វើម៉េចកុំឱ្យទឹកធ្លាយចេញច្រើន ដែលនាំឱ្យមានការខាតបង់។ លោកបានឱ្យដឹងថា ម្រោង ​«គ្រប់គ្រងប្រព័ន្ធចែកចាយទឹកវ័យឆ្លាត​» គឺជាកិច្ចសហប្រតិបត្តិការថ្មី​រវាងកម្ពុជា និងភាគីកូរ៉េ ជាពិសេសក្រសួងបរិស្ថានរបស់កូរ៉េ ដែលបានផ្តល់ជំនួយមកដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បន្ទាប់ពីសភា​កម្ពុជា និងកូរ៉េបានជួបពិភាក្សាគ្នា។ លោកបានឱ្យដឹងថា ក្នុងជំហានដំបូង ម្រោង ​«គ្រប់គ្រងប្រព័ន្ធចែកចាយទឹកវ័យឆ្លាត​» នេះនឹងដាក់អនុវត្តនៅក្នុងខណ្ឌចំនួន៥ ក្នុងរាជធានីភ្នំពេញរួមមាន ខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌទួលគោក ខណ្ឌចំការមន […]

មេបក្សប្រឆាំងកូរ៉េខាងត្បូងថាការទម្លាក់លោក Yoon ចេញពីតំណែង ជាមធ្យោបាយល្អបំផុត ដើម្បីស្ដារសណ្ដាប់ធ្នាប់ឡើងវិញ

Liny Chan December 13, 2024 13/12/2024

(សេអ៊ូល)៖ មេដឹកនាំគណបក្សប្រឆាំងនៅកូរ៉េខាងត្បូង លោក Lee Jae-myung បាននិយាយនៅថ្ងៃសុក្រ ទី១៣ ខែធ្នូ ថាមធ្យោបាយដ៏ល្អបំផុត ដើម្បីស្ដារសណ្ដាប់ធ្នាប់ឡើងវិញនៅក្នុងប្រទេស នោះគឺ ត្រូវបោះឆ្នោតអនុម័តទម្លាក់លោកប្រធានាធិបតី Yoon Suk Yeol ចេញពីតំណែង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol កាលពីថ្ងៃទី៣ ខែធ្នូកន្លងទៅ មានរយៈពេលត្រឹមតែ ៦ប៉ុណ្ណោះ ប៉ុន្តែវាបានបង្កភាពចលាចលនៅក្នុងនយោបាយកូរ៉េខាងត្បូង និងជំរុញឱ្យ មានការអំពាវនាវឱ្យរូបលោកចុះចេញពីតំណែង។ តែទោះជាបែបនេះក្ដី លោក Yoon កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានប្ដេជ្ញាថានឹងតស៊ូរហូតដល់ទីបញ្ចប់ ហើយបានបន្ទោសលើគណបក្សប្រឆាំងថាមាន ចេតនាធ្វើឱ្យរដ្ឋាភិបាលរបស់ជាប់គាំង។ តែ លោក Lee Jae-myung ជាមេដឹកនាំគណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងធំបំផុតនៅកូរ៉េខាងត្បូង បានហៅការអត្ថាធិប្បាយរបស់លោក Yoon ថាជា ការប្រកាសសង្រ្គាមប្រឆាំងនឹងប្រជាជន ហើយបង្ហាញកាន់តែច្បាស់ថានីតិវិធីចោទប្រកាន់ដកតំណែងចាំបាច់ត្រូវតែធ្វើឱ្យបានលឿនបំផុត ដ្បិតវាជាមធ្យោបាយតែមួយគត់ ដើម្បីបិទបញ្ចប់ភាពច្របូកច្របល់។ គួរបញ្ជាក់ថា លោក Yoon Suk Yeol បានរួចផុតពីការបោះឆ្នោតដកតំណែង កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ដោយសារតែសមាជិកសភាមកពីគណបក្សអំណាចប្រជាជនរបស់លោក […]

រសៀលនេះ អយ្យការអមសាលាដំបូងខេត្តសៀមរាប នឹងរៀបចំសន្និសីទសារព័ត៌មានពាក់ព័ន្ធករណីឃាត.កម្មលើអ្នកសារព័ត៌មាននៃអង្គភាពកម្ពុជា

Liny Chan December 13, 2024 13/12/2024

(សៀមរាប)៖ អយ្យការអមសាលាដំបូងខេត្តសៀមរាប នឹងរៀបចំសន្និសីទសារព័ត៌មានពាក់ព័ន្ធករណីឃាតកម្មលើឈ្មោះ ឈៀង ឈឹង ជាអ្នកសារព័ត៌មាននៃអង្គភាព កម្ពុជាអភិវឌ្ឍន៍ ដែល ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស៊ី លឿយ នៅភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។ សន្និសីទសារព័ត៌មាននេះ នឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៥:០០ នាទីរសៀល នៅសាលប្រជុំធំ អគារ «ខ» នៃសាលាដំបូងខេត្តសៀមរាប។ អយ្យការអមសាលាដំបូងខេត្តសៀមរាប សូមអញ្ជើញបណ្តាញ សារព័ត៌មានទាំងអស់ ចូលរួមយកព័ត៌មានតាមការគួរ។ ចំពោះអ្នកសារព័ត៌មានដែលមានបំណងចូលរួមយកព័ត៌មាន សូមទំនាក់ទំនងជាមួយលោក សេង គឹមលាន ទូរស័ព្ទលេខ ០១២ ៣០១១៣១ ដើម្បីចុះឈ្មោះចូលរួមសម្រាប់សន្និសីទព័ត៌មាននេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អំពាវនាវដល់មន្ដ្រីគ្រប់អគ្គនាយកដ្ឋាន លេងកីឡា ដើម្បីសុខភាព ជាងផ្ដោតលទ្ធផលឈ្នះ-ចាញ់

Liny Chan December 13, 2024 13/12/2024

(ភ្នំពេញ)៖ លោក សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជំរុញមន្ដ្រីថ្នាក់ក្រោម តាមអគ្គស្នងការដ្ឋាន អគ្គលេខាធិការដ្ឋាន និងអគ្គនាយកដ្ឋានចំណុះឲ្យក្រសួង ទាំងមន្ដ្រីស៊ីវិល និងកងកម្លាំង ចូលរួមលេងកីឡា ក៏ដូចជាការប្រកួតនានា ដើម្បីសុខភាព មិត្តភាព សាមគ្គីភាព និងទំនាក់ទំនងល្អ ជាងផ្ដោតលើលទ្ធផលឈ្នះ ឬចាញ់។ ការអំពាវនាវនេះធ្វើឡើងក្នុងពិធីប្រកាសជាផ្លូវការ នៃព្រឹត្តិការណ៍ប្រកួត «ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ» លើកទី២ ឆ្នាំ២០២៥ នៅល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងមហាផ្ទៃ ខណៈការប្រកួត គ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី១៦ ខែមករា ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ខាងមុខ ក្រោយទទួលបានការគាំទ្រ និងអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។ យោងតាមរបាយការណ៍លោក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានឲ្យដឹងថា «ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ» លើកទី២ មានក្លិបបាល់ទាត់អគ្គស្នងការដ្ឋាន ក្លិបអគ្គលេខាធិការដ្ឋាន និងក្លិបអគ្គនាយកដ្ឋានសរុបចំនួន ១៤ក្រុមចូលរួមប្រកួត ក្នុងមានក្រុមថ្មីៗមួយចំនួន ខណៈបើធៀបនឹងការប្រកួតលើកទី១ មានការធ្លាក់ចុះ […]