ព័ត៌មានជាតិ

ព្រឹកថ្ងៃនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើក «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា»

Liny Chan December 13, 2024 13/12/2024

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញបើក «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា»។ ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ដែលជាពិព័រណ៍ពាណិជ្ជកម្មកម្រិតអន្តរជាតិ ត្រូវបានធ្វើឡើងក្រោមមូលបទ៖ «យុគសម័យថ្មីនៃពាណិជ្ជកម្ម»។ ពិព័រណ៍នេះ មានរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលភីអេច ហ្គ្រេនហល បុរីប៉េងហួតបឹងស្នោ។ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTE)» ជាព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំមួយ​ប្រចាំ​ឆ្នាំ ត្រូវបានរៀបចំឡើងក្នុងគោលបំណងតាំងបង្ហាញផលិតផល​ដែលមានគុណភាព​ខ្ពស់របស់​កម្ពុជា ទំនិញនាំចេញ-នាំចូលសំខាន់ៗ និងសេវាកម្ម ដែលមានលក្ខណៈ​ពិ​សេស​របស់​បណ្តាអ្នកផ្គត់ផ្គង់ជុំវិញពិភពលោក។ បេសកកម្មចម្បង​របស់ CTE គឺជំរុញសកម្មភាពពាណិជ្ជកម្មកម្ពុជា និងធ្វើឱ្យកាន់តែប្រសើរឡើង នូវបរិយាកាសធុរកិច្ច និងវិនិយោគ ព្រមទាំងជំរុញការនាំចេញ-នាំចូល និង​ការផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងអ្នកតាំងពិព័រណ៍ក្នុងស្រុកនិងអន្តរជាតិ អ្នកទស្សនា ពិព័រណ៍ និងអ្នកចូលរួមពិព័រណ៍។ នៅក្នុងពិព័រណ៍នេះ ក្រៅ​ពី​មានការតាំងបង្ហាញផលិតផល និងសេវាកម្មដ៏សម្បូរ ក៏ជាវេទិកា​សម្រាប់ពង្រឹង​ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជាជាមួយទីផ្សារសកល និង​ការតាំងបង្ហាញផលិតផលរបស់ដៃគូអន្តរជាតិរបស់យើងផងដែរ។ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា(CTE)» ដើមឡើយមានឈ្មោះថា «ពិព័រណ៍​ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល (CIEGE)» […]

អាជ្ញាធរអគ្គិសនីកម្ពុជា នឹងចាប់ផ្ដើមត្រួតពិនិត្យតាមដានបញ្ហានានា ពាក់ព័ន្ធនឹងការផ្តល់សេវាអគ្គិសនីទូទាំងប្រទេស ដើម្បីធានាពីតម្លាភាព ប្រសិទ្ធភាព និងសុក្រឹត្យភាពដល់អ្នកប្រើប្រាស់ និងអ្នកចែកចាយ

Liny Chan December 12, 2024 12/12/2024

(ភ្នំពេញ)៖ លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានសង្កត់ធ្ងន់ថា ដើម្បីធានាពីតម្លាភាព ប្រសិទ្ធភាព និងសុក្រឹត្យភាពដល់អ្នកប្រើប្រាស់ និងអ្នកចែកចាយ អាជ្ញាធរអគ្គិសនីកម្ពុជា នឹងចាប់ផ្ដើមត្រួតពិនិត្យតាមដានបញ្ហានានាពាក់ព័ន្ធនឹងការផ្តល់សេវាអគ្គិសនីទូទាំងប្រទេស។ ការថ្លែងបែបនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំ «ណែនាំពង្រឹងការអនុវត្តច្បាប់ សេចក្ដីណែនាំ និងលិខិតបទដ្ឋានានា ដល់អ្នកកាន់អាជ្ញាបណ្ណបញ្ជូនរង និងអ្នកកាន់អាជ្ញាបណ្ណចែកចាយធំៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា» ដែលបានរៀបចំឡើងនៅសាលប្រជុំអាជ្ញាធរអគ្គិសនី នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ មានការចូលរួមពីអ្នកកាន់អាជ្ញាបណ្ណបញ្ជូនរង និងអ្នកកាន់អាជ្ញាបណ្ណចែកចាយធំៗចំនួន ១៦៦ និងបានចាត់តំណាងចូលរួមចំនួន ៣១១រូប។ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានបញ្ជាក់ពីចំណុចគោលសំខាន់ៗដែលអាជ្ញាធរអគ្គិសនីកម្ពុជា ត្រូវត្រួតពិនិត្យនិងតាមដានដល់អ្នកកាន់អាជ្ញាបណ្ណបញ្ជូនរង និងអ្នកកាន់អាជ្ញាបណ្ណចែកចាយធំៗ រួមមាន៖ ទី១៖ បញ្ហាការដាច់ការផ្គត់ផ្គង់អគ្គិសនីដល់អ្នកប្រើប្រាស់ ទី២៖ បញ្ហាគុណភាពនៃការផ្គត់ផ្គង់អគ្គិសនីដល់អ្នកប្រើប្រាស់ទាំងលើបណ្តាញបញ្ជូន និងទាំងលើប្រព័ន្ធផ្គត់ផ្គង់របស់សហគ្រាសឯកជន និងរដ្ឋ ទី៣៖ បញ្ហាការផ្តល់សេវាពាក់ព័ន្ធផ្សេងៗដល់អតិថិជនរបស់សហគ្រាសឯកជន និងរដ្ឋ ទី៤៖ បញ្ហាការបង់កម្រៃសេវាក្រៅផ្លូវការ ទី៥៖ ការពង្រីកវិសាលភាពនៃការប្រើប្រាស់ប្រព័ន្ធអនឡាញ និងប្រព័ន្ធទូរស័ព្ទក្នុងការផ្តល់សេវានានាពាក់ព័ន្ធនឹងការផ្តល់សេវាអគ្គិសនី។ លោកបានថ្លែងថា ពាក់ព័ន្ធនឹងចំណុចសំខាន់ៗខាងលើ អាជ្ញាធរអគ្គិសនីកម្ពុជា នឹងលើកយកបញ្ហាលម្អិតមួយចំនួនមកណែនាំ និងពិភាក្សា ដើម្បីពង្រឹងការអនុវត្ត៖ * បញ្ហាស្ថិរភាព និងគុណភាពនៃការផ្គត់ផ្គង់ * បញ្ហាការផ្គត់ផ្គង់អគ្គិសនីឱ្យបានពេញតំបន់កំណត់ក្នុងអាជ្ញាបណ្ណ និងចៀសវាងការផ្គត់ផ្គង់ចេញក្រៅតំបន់អាជ្ញាបណ្ណ * បញ្ហាយកថ្លៃសេវាខុសគោលការណ៍ ឬលើសការកំណត់ * […]

គ្រឹះស្ថានអង្គរចាប់ផ្តើមដាក់ម៉ាស៉ីនលក់សំបុត្រ ចូលទស្សនាអង្គរដោយស្វ័យប្រវត្តិ សម្រាប់រយៈពេល១ថ្ងៃ

Liny Chan December 12, 2024 12/12/2024

(សៀមរាប)៖ ម៉ាស៊ីនទិញសំបុត្រ ចូលទស្សនាអង្គរដោយស្វ័យប្រវត្តិ សម្រាប់រយៈពេល១ថ្ងៃ ត្រូវបានដាក់ឲ្យដំណើរការហើយ ដើម្បីជួយសម្រួល ការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរអន្តរជាតិ ដើម្បីស្វែងយល់ពីភាពអស្ចារ្យនៃរមណីយដ្ឋានតំបន់ប្រាសាទអង្គរវត្ត។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ លោក លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ បានឲ្យដឹងថា ម៉ាស៊ីនទិញសំបុត្រទាំងអស់ មាន៣ទីតាំង បានដាក់ឲ្យអនុវត្តសាកល្បងរួចរាលហើយ គឺ១៖ នៅគ្រឹះស្ថានអង្គរ (ទីតាំងលក់សំបុត្របច្ចុប្បន្ន), ទី២៖ នៅប៉ាវីអង្គរ និងទី៣៖ នៅផ្សារទំនើប ហេរាថេកវ៉ក។ បន្ថែមពីនោះទៀត អគ្គនាយកគ្រឹះស្ថានអង្គរ បានបញ្ជាក់ថា គិតមកដល់ពេលនេះ ម៉ាស៊ីនទិញសំបុត្រ ​មានសរុបទាំងអស់១៥ម៉ាស៊ីនហើយ ដែលបានដាក់ឲ្យដំណើរការ នៅផ្សារទំនើបហេរាថេក វ៉ក ចំនួន៣, នៅគ្រឹះស្ថានអង្គរ ចំនួន៦ និងនៅប៉ាវីអង្គរ ចំនួន៦។ ភ្ញៀវទេសចរដែលចូលទស្សនាតំបន់អង្គរ សម្រាប់រយៈពេល១ថ្ងៃ លែងត្រូវការឈរតម្រង់ជួរទិញសំបុត្រ ដូចមុនទៀតហើយ។ សម្រាប់តម្លៃសំបុត្រ ចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានចែកចេញជា ៣ ប្រភេទ គឺសំបុត្រចូលទស្សនា ១ ថ្ងៃមានតម្លៃ […]

ឧបនាយករដ្ឋមន្ដ្រី ស សុខា ហាមនគរបាលដែលត្រូវបានតែងតាំងជាមុខងារនយោបាយ ស្លៀកឯកសណ្ឋានធ្វើការប្រចាំថ្ងៃ ឬប្រជុំ លើកលែងពិធីផ្លូវការ

Liny Chan December 12, 2024 12/12/2024

(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីណែនាំដោយហាមមន្ដ្រីនគរបាលជាតិ ដែលត្រូវបានតែងតាំងមុខងារនយោបាយ ស្លៀកឯកសណ្ឋាននគរបាលជាតិ សម្រាប់បំពេញការងារប្រចាំថ្ងៃ និងចូលរួមកិច្ចប្រជុំនានា។ ក្នុងសេចក្ដីណែនាំដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ ឧបនាយករដ្ឋមន្ដ្រី ស សុខា បានបញ្ជាក់ថា ក្នុងករណីអាចស្លៀកឯកសណ្ឋានបាន នៅពេលមានការចាត់តាំងឲ្យចូលរួម ក្នុងពិធីបុណ្យជាតិ ពិធីថ្ងៃខួបកំណើតនគរបាលជាតិ សន្និបាតក្រសួង ឬពិធីផ្លូវការណាមួយ ដែលតម្រូវឲ្យស្លៀកពាក់ ឯកសណ្ឋាននគរបាលជាតិតែប៉ុណ្ណោះ។ ឧបនាយករដ្ឋមន្ដ្រី ស សុខា បានអះអាងថា ក្រសួងមហាផ្ទៃបានកត់សម្គាល់ឃើញថា មន្ត្រីនគរបាលជាតិបម្រើការងារតាមបណ្តានាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី ខេត្តបានស្លៀកពាក់ឯកសណ្ឋាន នគរបាលជាតិក្នុងពេលបំពេញការងារ បានត្រឹមត្រូវស្របតាមគោលការណ៍ណែនាំ និងលិខិតបទដ្ឋានដែលបានកំណត់។ ទន្ទឹមនឹងនេះ ក្រសួងមហាផ្ទៃក៏បានសង្កេតឃើញថា កន្លងមកមានថ្នាក់ដឹកនាំមួយចំនួនតូច ដែលស្ថិតនៅក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ហើយត្រូវបានតែងតាំងជាមុខងារនយោបាយ និងបានដាក់ឲ្យស្ថិតនៅក្រៅក្របខ័ណ្ឌដើម បានស្លៀកពាក់ឯកសណ្ឋាននគរបាលជាតិ សម្រាប់បំពេញការងារប្រចាំថ្ងៃ និងចូលរួមកិច្ចប្រជុំនានា។ ក្នុងន័យនេះ ដើម្បីធានាឲ្យការប្រើឯកសណ្ឋាននគរបាលជាតិបានត្រឹមត្រូវ ស្របតាមគោលការណ៍កំណត់ ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំដល់ថ្នាក់ដឹកនាំ ដែលស្ថិតនៅក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ […]

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាលំបាកឆ្អែតឆ្អន់ហើយ មិនអាចអនុញ្ញាតឱ្យជាតិសាសន៍ណាមួយមកបំផ្លាញកិត្តិយស និងកេរ្តិ៍ឈ្មោះកម្ពុជាទៀតនោះឡើយ

Liny Chan December 12, 2024 12/12/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា កម្ពុជាយើងវេទនា ៥០០ឆ្នាំមកហើយ លំបាកឆ្អែតឆ្អន់មកហើយ យើងទើបតែរកបានសុខសន្តិភាពពេញលេញប្រមាណជិត ២៦ឆ្នាំមកនោះទេ ដូចនេះកម្ពុជាមិនអាចអនុញ្ញាតឱ្យជាតិសាសន៍ណាមួយមកបំផ្លាញកិត្តិយស និងកេរ្តិ៍ឈ្មោះកម្ពុជាទៀតនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ នាឱកាសដែលសម្តេចអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រារព្ធ «ទិវាជាតិប្រយុទ្ធប្រឆាំង​អំពើជួញដូរមនុស្ស ១២ធ្នូ» លើកទី១៨ ដែល «ទិវាជាតិនេះធ្វើឡើងក្រោមប្រធានបទ៖ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរ មនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល»។ នាឱកាសនោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងពីបញ្ហាករណីក្មេងជនជាតិតៃវ៉ាន់ ដែលបានមកថតជាវីដេអូ ក្នុងរូបភាពជាករណីចាប់ជំរិត ដើម្បីមួលបង្កាច់ពីកម្ពុជា ដោយសម្តេចបានអះអាងថា ក្នុងករណីមានការមួលបង្កាច់ក្នុងរូបភាពណាមួយមកលើកម្ពុជា ស្ថាប័នពាក់ព័ន្ធនឹងធ្វើការឆ្លើយតបភ្លាម តាមរយៈការសហកាជាមួយដៃគូរជាតិ និងអន្តរជាតិ ដើម្បីខិតខំដោះស្រាយ និងទប់ស្កាត់រាល់បញ្ហា។ ពាក់ព័ន្ធករណីនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «យើងនឹងខិតខំទប់ស្កាត់បញ្ហា ប៉ុន្តែបើអ្នកឯងមកលាបពណ៍យើង ធ្វើមិនត្រូវ យើងមានសិទ្ធក្នុងការពារខ្លួន ហើយការពារនេះកម្ពុជា មិនមែនការពាររាជរដ្ឋាភិបាលនោះទេ គឺការពាររូបភាពរបស់កម្ពុជាសម្រាប់ប្រជាពលរដ្ឋកម្ពុជា រាប់លាននាក់នៅក្នុងប្រទេស [..] ការពារ​កិត្តិយសជាតិរបស់យើង ព្រោះយើងវេទនា ៥០០ឆ្នាំមកហើយ ហើយនៅសល់តែប៉ុន្មានថ្ងៃទៀតនោះទេទើបដល់ខួប […]

ក្រសួងវប្បធម៌ ប្រាប់កុំឲ្យយករូបភាពការថតរឿង «និទាននៃព្រៃស្មសាន» នៅតំបន់កំពង់ភ្លុក ទៅផ្សព្វផ្សាយខុសពីការពិត

Liny Chan December 12, 2024 12/12/2024

(ភ្នំពេញ)៖ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្តីបំភ្លឺមួយ ដោយបានប្រាប់មហាជន និងបណ្តាព័ត៌មានមួយចំនួន កុំឲ្យយករូបភាពការថតរឿង «និទាននៃព្រៃស្មសាន» នៅតំបន់កំពង់ភ្លុក ទៅផ្សព្វផ្សាយខុសពីការពិត។ ការហាមរបស់ក្រសួងវប្បធម៌ ដោយសារតែថ្មីៗនេះ មានសារព័ត៌មានមួយចំនួន បានបង្ហោះផ្សព្វផ្សាយរូបភាពសកម្មភាពក្រៅឆាកការថតភាពយន្តរបស់ផលិតករ មកពីប្រទេសចិន សហការជាមួយផលិតករក្នុងស្រុក ដែលកំពុងដំណើរការថតនៅតំបន់កំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជាមួយនឹងការរិះគន់ចំពោះភាពខុសឆ្គង ក្នុងការប្រើប្រាស់សម្លៀកបំពាក់។ បើតាមក្រសួងវប្បធម៌ រូបភាពនៃសកម្មភាពថតភាពយន្ត ដែលត្រូវបានបណ្តាញសង្គមយកមកផ្សព្វផ្សាយនិងរិះគន់ គឺជាឈុតមួយ ដែលរៀបរាប់អំពីដំណើររបស់ជនជាតិចិននៅតំបន់មួយ ក្នុងប្រទេសមីយ៉ាន់ម៉ា ដែលនៅក្នុងតំបន់នោះ ប្រជាជនមីយ៉ាន់ម៉ាស្លៀកពាក់តាមទម្រង់ ដែលផលិតករកំពុងរៀបចំថត ហើយផលិតករពុំបានកែច្នៃសម្លៀកបំពាក់ប្រពៃណីខ្មែរ ជាមួយសម្ភារៈបរទេសនោះទេ។ ជារួម នៅពេលដែលភាពយន្តនេះកាត់តដំឡើងរូបភាពសម្រេចនោះ ទស្សនិកជននឹងមើលឃើញច្បាស់ថា មិនមែនជាសាច់រឿងកើតនៅកម្ពុជាទេ ហើយក៏មិនផ្តល់ផលប៉ះពាល់ដល់ប្រពៃណីជាតិយើងដែរ។ ក្រសួងវប្បធម៌ បានបញ្ជាក់យ៉ាងដូច្នេះ «ពាក់ព័ន្ធករណីនេះ យើងខ្ញុំសូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ផលិតកម្មរួមគ្នារវាង Palm Film Production របស់កម្ពុជា និង Benchmark Production របស់ប្រទេសចិន ទទួលបានសិទ្ធផលិតភាពយន្តរឿង «និទាននៃព្រៃស្មសាន» ដែលជាភាពយន្តបែបប្រឌិដ្ឋបរិយាយពីបុរសជនជាតិចិនម្នាក់ ធ្វើដំណើរចាកចេញពីប្រទេសចិន មកកាន់ប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលភាគច្រើននៃសាច់រឿង គឺកើតឡើងក្នុងប្រទេសមីយ៉ាន់ម៉ា។ […]

កម្ពុជារកចំណូលបានជាង ៥៧៣លានដុល្លារ ពីការលក់ផលិតផលកៅស៊ូ កើនជាង ២៨% នៅរយៈពេល ១១ខែឆ្នាំនេះ

Liny Chan December 12, 2024 12/12/2024

(ភ្នំពេញ)៖ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ កម្ពុជារកចំណូលបានជាង ៥៧៣លានដុល្លារអាមេរិក ពីការលក់ផលិតផលកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។ អគ្គនាយកដ្ឋានកៅស៊ូ បានបញ្ជាក់ឲ្យដឹងថា ចំណូលពីការនាំចេញជ័រកៅស៊ូ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤ (រយៈពេល១១ខែ) មានចំនួន៥៦៨ ២៧៦ ០៥០ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូ មានចំនួន ៤ ៨៧៣ ៨៦៧ដុល្លារ។ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤ (រយៈពេល១១ខែ) ជ័រកៅស៊ូមានតម្លៃ ១,៦៦២ដុល្លារ ក្នុង១តោន កើនឡើងចំនួន៣១៩ដុល្លារ ក្នុង១តោន ស្មើនឹង២៣.៧% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ចំណែកតម្លៃនៃការនាំចេញឈើកៅស៊ូ ជាមធ្យមក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ មានតម្លៃ ២៣១ដុល្លារ ក្នុងមួយម៉ែត្រគីប។ សូមជម្រាបថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៧ ១៧២ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣២០ ១៨៤ហិកតា ស្មើនឹង៧៨.៦៤% និងផ្ទៃដីថែទាំមានចំនួន ៨៦,៩៨៨ហិកតា […]

អតីតអភិបាលរងស្រុកកំពង់លែងម្នាក់ និងបក្ខពួក២នាក់ ដែល ACU ចាប់ខ្លួនករណីទន្ទ្រានដីព្រៃលិចទឹក ត្រូវតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារ ៣ឆ្នាំ និង ៤ឆ្នាំ ពិន័យជាប្រាក់១០លានរៀល

Liny Chan December 12, 2024 12/12/2024

(កំពង់ឆ្នាំង)៖ លោក ពុំ សុផល អតីតអភិបាលរងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាប់ខ្លួនកាលពីពេលកន្លងទៅ ពាក់ព័ន្ធការទន្ទ្រានដីព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប ត្រូវបានសាលាដំបូងខេត្តកំពង់ឆ្នាំង សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ ៣ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានរៀល។ ក្រៅពីអតីតអភិបាលរងស្រុក ក៏នៅមានបុគ្គល២នាក់ផ្សេងទៀត ដែលត្រូវបានចាប់ខ្លួនជាមួយគ្នានេះ គឺលោក លឹម ដានីន អតីតប្រធានការិយាល័យប្រជាពលរដ្ឋស្រុកកំពង់លែង និងឈ្មោះ ជួន តុំ ម្ចាស់សិប្បកម្មផលិតទឹកកក ត្រូវបានតុលាការសម្រេចដាក់ពន្ធនាគារម្នាក់៤ឆ្នាំ និងពិន័យ១០លានរៀល។ ការប្រកាសសាលក្រមបុគ្គលទាំង៣នាក់នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។ សូមរំលឹកថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នឹងបញ្ជូនអភិបាលរងស្រុកកំពង់លែងម្នាក់ និងបុគ្គល២រូបទៀតទៅតុលាការខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤នេះ ពាក់ព័ន្ធនឹងករណីទន្ទ្រានយកព្រៃលិចទឹកជុំវិញបឹងទន្លេសាបទំហំ៩ហិកតា ដែលជាជម្រកត្រីពង ស្ថិតក្នុងដែនព្រៃលិចទឹក (តំបន់២) ជុំវិញបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។ លោក សយ ច័ន្ទវិចិត្ត អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានឲ្យដឹងថា ដើម្បីដំណើរការគៃបំបាត់ដីរដ្ឋនេះ ជនសង្ស័យខាងលើបានប្រើប្រាស់ឧបាយកលមួយចំនួនដូចជា ការធ្វើលិខិតទិញលក់ ដែលធាតុពិតដីនេះមិនដែលមានការអាស្រ័យផលឡើយ ហើយគ្រាន់តែបានលិខិតទិញលក់ភ្លាម […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំស្ថាប័នរដ្ឋ ប្រជាពលរដ្ឋរួមគ្នាឆ្លើយតបឱ្យបានរហ័សចំពោះការចោទប្រកាន់ខុសពីការពិតមកលើកម្ពុជា

Liny Chan December 12, 2024 12/12/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំស្ថាប័នរដ្ឋ និងប្រជាពលរដ្ឋរួមគ្នាឆ្លើយតបឱ្យបានរហ័សចំពោះការចោទប្រកាន់ខុសពីការពិតមកលើកម្ពុជា ពោលគឺត្រូវរួមគ្នាការពារកិត្តយសជាតិកម្ពុជារបស់យើង។ ការលើកឡើងបែបនេះធ្វើឡើងក្នុងឱកាសសម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីប្រារព្ធ «ទិវាជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ១២ធ្នូ» លើកទី១៨ ក្រោមប្រធានបទ៖ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរ មនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល» នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។ នាឱកាសនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កន្លងទៅ មានព័ត៌មានក្លែងក្លាយដែលនិយាយមិនពិតពីកម្ពុជា។ សម្ដេចថា របាយការណ៍ខ្លះដែលវាយតម្លៃពាក់ព័ន្ធការជួញដូរមនុស្សនៅកម្ពុជាមិនបានឆ្លុះបញ្ចាំងពីតថភាពពិត និងមិនមានយុត្តិធម៌នោះទេ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា កម្ពុជាមិនបដិសេធនោះទេថាកម្ពុជាមានការជួញដូរមនុស្ស តែក៏ត្រូវទទួលស្គាល់ពីការប្រឹងប្រែងក្នុងការបង្ក្រាបនិងទប់ស្កាត់ការជួញដូរផងដែរ។ កន្លងមក មានជនខិលខូចជាជនបរទេសបានបង្ហោះពីការជួញដូរឈាម ឬការចាប់ជម្រិតជាហូរហែ ដែលនាំទៅដល់រឿងបង្កាច់បង្ខូចពីកម្ពុជា ហើយមានអ្នកតាមដានមើលរាប់លាននាក់ ប៉ុន្តែដល់ពេលផ្សាយរឿងពិត អ្នកមើលត្រឹមតែរាប់ម៉ឺននាក់ប៉ុណ្ណោះ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យឆ្លើយតបឱ្យបានរហ័សចំពោះការចោទប្រកាន់ទាំងឡាយខុសពីការពិត។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា កម្ពុជាលំបាកឆ្អែតឆ្អន់ហើយ មិនអាចអនុញ្ញាតឱ្យជាតិសាសន៍ណាមួយមកបំផ្លាញកិត្តិយស និងកេរ្តិ៍ឈ្មោះកម្ពុជាទៀតនោះឡើយ។ មិនអាចឱ្យគេមកបង្កាច់បង្ខូចកិត្តិយសកម្ពុជា ប្រជាជនកម្ពុជាទៅណាទៅណី ត្រូវបានគេមើលមកក្នុងផ្លូវមិនល្អនោះឡើយដែរ។ […]

នាយករដ្ឋមន្ត្រីកម្ពុជា មិនបដិសេធថាមានការជួញដូរមនុស្ស តែគេក៏ត្រូវទទួលស្គាល់ពីការប្រឹងប្រែងក្នុងការបង្ក្រាប និងទប់ស្កាត់

Liny Chan December 12, 2024 12/12/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កម្ពុជាមិនបដិសេធនោះទេថាកម្ពុជាមានការជួញដូរមនុស្ស តែក៏ត្រូវទទួលស្គាល់ពីការប្រឹងប្រែងក្នុងការបង្ក្រាប និងទប់ស្កាត់ការជួញដូរ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យឆ្លើយតបឱ្យបានរហ័សចំពោះការចោទប្រកាន់ទាំងឡាយខុសពីការពិត។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រារព្ធ «ទិវាជាតិប្រយុទ្ធប្រឆាំង​អំពើជួញដូរមនុស្ស ១២ធ្នូ» លើកទី១៨។ ការលើកឡើងរបស់សម្តេចមហាបវរធិបតី ធ្វើឡើងបន្ទាប់ពីរយៈពេល ៣ឆ្នាំចុងក្រោយ រហូតមកដល់ឆ្នាំ២០២៤ សហរដ្ឋអាមេរិក បានវាយតម្លៃប្រទេសកម្ពុជា ឲ្យស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ៣ ដែលជាចំណាត់ថ្នាក់ទាបបំផុត ក្នុងការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស។ សហរដ្ឋអាមេរិក បានចោទប្រកាន់ថា ដោយសារតែមន្ត្រីរដ្ឋាភិបាលកម្ពុជាខ្លះ បានគប់គិត នៅក្នុងបទល្មើស និងអំពើពុករលួយ ជាហេតុនាំឲ្យអំពើជួញដូរមនុស្សនៅតែរីករាលដាល។ បើតាមប្រសាសន៍សម្តេចមហាបវរធិបតី ផ្តើមចេញពីការទទួលស្គាល់ថា អំពើជួញដូរមនុស្ស គឺជាបញ្ហាប្រឈម កម្ពុជាបានប្រឈមមុខដោះស្រាយ ដោយមិនអាចបិទវាទុក ហើយលាក់វានោះទេ។ ប៉ុន្តែ ពេលខ្លះក៏កម្ពុជាត្រូវផ្សព្វផ្សាយអំពីការ​អនុវត្ត ក៏ដូចជាការឆ្លើយតបនឹងការមូលបង្កាច់មួយចំនួន។ ជាក់ស្តែង ករណីទូរទស្សន៍កូរ៉េផ្សាយថា មានការចាប់ជម្រិតមនុស្សនៅកម្ពុជា គឺជារឿងមិនពិត ដែលរាជរដ្ឋាភិបាលបានឆ្លើយតបជាបន្ទាន់ ខណៈការបំភ្លៃមួយចំនួនទៀត ដូចជា ករណីទាសករឈាម […]