ព័ត៌មានជាតិ

ព្រឹកនេះ រដ្ឋសភាកម្ពុជា បើកជាផ្លូវការនៃសម័យប្រជុំពេញអង្គ លើកទី១១ នៃសភាអន្តរជាតិ

Nisaiy KP November 24, 2024 24/11/2024

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ៩រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ រដ្ឋសភាកម្ពុជា បើកជាផ្លូវការនៃសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP)។ សម័យប្រជុំ IPTP ធ្វើឡើងក្រោមមូលបទ៖ ការស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ពិធីបើកសម័យប្រជុំជាផ្លូវការនេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រួមជាមួយឥស្សរជនជាប្រធានស្ថាប័នសភាអន្តរជាតិមួយចំនួនទៀត។ ក្នុងពិធីបើកសម័យប្រជុំនេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹង​ថ្លែងបទបាឋកថា ពិសេសស្តីពីដំណើរការកសាងសន្តិភាព តាមរយៈការអនុវត្តនយោ​បាយឈ្នះ-ឈ្នះ។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីកៀរគរការចូលរួមពីបណ្តាប្រទេសនានាលើពិភពលោក ជួយជំរុញ លើកកម្ពស់សន្តិភាព ការអត់ឱន និងការអភិវឌ្ឍ តាមរយៈកិច្ច​ខិត​ខំប្រឹងប្រែងរបស់ខ្លួន ដោយសហការជាមួយភាគីពាក់ព័ន្ធ។ […]

សម្តេចបវធិបតី ហ៊ុន ម៉ាណែត ច្រានចោល និងបញ្ជាក់ថាគម្រោងព្រែកជីកហ្វូណន មិនរាំងស្ទះនោះទេ ក្រុមការងារកំពុងកំណត់និយាមការផលប៉ះពាល់លើពលរដ្ឋដើម្បីដោះស្រាយ 

Liny Chan November 23, 2024 23/11/2024

(ភ្នំពេញ)៖ សម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានច្រានចោល និងបានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ មិនមានការរាំងស្ទះដូចការផ្សព្វផ្សាយនូវព័ត៌មានមិនពិតនោះទេ តែក្រុមការងារជំនាញកំពុងរៀបចំនីតិវិធីតាមដំណាក់កាលៗ ដោយកំណត់និយាមការពីផលប៉ះពាល់ ជាពិសេសការដោះស្រាយផលប៉ះពាល់លើប្រជាពលរដ្ឋពាក់ព័ន្ធនឹងគម្រោងព្រែកជីកនេះ។ ការចេញមកច្រានចោល និងបញ្ជាក់យ៉ាងច្បាស់ពីដំណើរព្រែកជីកហ្វូណនតេជោ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងបន្ទាប់ពីមានការចុះផ្សាយព័ត៌មានថា ដំណើរការជីកព្រែកហ្វូណនតេជោ ត្រូវបានផ្អាកដោយសារតែក្រុមហ៊ុនដៃគូ មិនមានថវិកាវិកាគ្រប់គ្រាន់ដើម្បីបន្តសកម្មភាពរបស់ខ្លួនបន្តទៀត។ ចំពោះការចេញផ្សាយព័ត៌មាននេះ គឺជាការផ្សព្វផ្សាយព័ត៌មានមិនមានមូលដ្ឋានច្បាស់លាស់ ដែលនាំឱ្យមានការភ័ន្តច្រឡំពីសំណាក់មហាជន មកលើរាជរដ្ឋាភិបាល។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការព្យាយាមផ្សព្វផ្សាយប្រឌិតព័ត៌មានមិនពិតនានាផ្ទុយពីស្ថានភាពរបស់កម្ពុជា ជាពិសេសបញ្ហាដំណើរការជីកព្រែកហ្វូណនតេជោ ពីសំណាក់អ្នកនយោបាយដែលអាចក្តាប់បានព័ត៌មានជាច្រើនជាចំណុចមួយមិនឱ្យមានការឯកភាពជាតិខ្មែរតែមួយ តាមរយៈរុញឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ មានមន្ទិលសង្ស័យរវាងខ្មែរ និងខ្មែរគ្នាឯង។ ការច្រានចោល និងបញ្ជាក់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេសលើកទី៣២ ប្រចាំឆ្នាំ២០២៤ នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អីឡូវខ្ញុំឃើញគេថា ព្រែកជីកហ្វូណនអស់លុយធ្វើអីណាទៀតហើយ និយាយទៅជាអ៊ឹចឹងកើត ថាអត់ដឹងរឿងចុះខ្ញុំករុណាមិនថា ប៉ុន្តែ អ្នកដឹងរឿងហើយនេះ នៅតែមានចេតនានិយាយមិនពិត ដើម្បីឱ្យអ្នកផ្សេងជឿខុស […] […]

អ្នកនាំពាក្យក្រសួងកសិកម្ម ពន្យល់ស្ថានភាពតម្លៃស្រូវ ក្រោយមានការផ្សព្វផ្សាយថាស្រូវធ្លាក់ថ្លៃ, ឆ្នាំនេះជាប្រវត្តិសាស្ត្រកម្ពុជា ផលិតស្រូវបានរហូតដល់ ១៣លានតោន

Liny Chan November 23, 2024 23/11/2024

(ភ្នំពេញ)៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានពន្យល់អំពីស្ថានភាពតម្លៃស្រូវនៅកម្ពុជា បន្ទាប់ពីមានការលើកឡើងមួយចំនួន តាមបណ្តាញសង្គមថាតម្លៃស្រូវធ្លាក់ចុះ។ លោក ហ្វីណង់ ថា ព័ត៌មាននៃអំពីតម្លៃស្រូវ គឺតែងតែកើតឡើង នៅរដូវប្រមូលផលស្រូវ ជារៀងរាល់ឆ្នាំ។ លោកថា តម្លៃស្រូវកំពុងវិញត្រឡប់ទៅរកស្ថានភាពដើមវិញមុនឆ្នាំ២០២៣ ក្រោយប្រទេសឥណ្ឌាចាប់ផ្តើម បើកនាំចេញអង្ករសឡើងវិញ បន្ទាប់ពីបិទមួយរយៈពេល ដោយសារបារម្ភពីសន្តិសុខស្បៀង ដោយសារបញ្ហាអាកាសធាតុ។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ឃឹម ហ្វីណង់ ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ស្ថានភាពថ្លៃស្រូវ និងភាពចាំបាច់នៃការជ្រើសរើសពូជស្រូវ យុទ្ធសាស្ត្ររបស់កម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។ ការផ្អាកនាំចេញអង្កររបស់ប្រទេសនាំចេញអង្ករសលេខ១ របស់ពិភពលោក ធ្វើឱ្យតម្លៃស្រូវប្រភេទអង្ករសឡើងថ្លៃរហូតដល់ជាង១ពាន់រៀលក្នុង១គីឡូក្រាម ដែលធ្វើឱ្យកសិករនាំគ្នាសម្រុកដាំដុះស្រូវប្រទេស OM ច្រើនធ្វើឱ្យទិន្នផលកើនឡើងខ្លាំង។ លោក ឃឹម ហ្វីណង់ បានបញ្ជាក់យ៉ាងដូច្នេះថា កម្ពុជាជាលើកទីមួយនៅក្នុងប្រវិត្ដសាស្ដ្រ នៃផលិតកម្មស្រូវរបស់កម្ពុជា គឺបរិមាណផ្គត់ផ្គង់ស្រូវរបស់យើង ហក់ឡើងដល់ឆ្នាំនេះ ទទួលបាន១៣លានតោនស្រូវ ដែលជាចំនួនមួយមិនដែលធ្លាប់មាននោះទេ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុងរបស់លោក […]

លោករដ្ឋមន្ត្រី ថោ ជេដ្ឋា៖ នាំយកម៉ូតូចំនួន១២គ្រឿង ដែលជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជូនដល់សិស្សនិទ្ទេស A នៅទូទាំងស្រុកស្ទោង

Liny Chan November 23, 2024 23/11/2024

(កំពង់ធំ)៖ នៅព្រឹកថ្ងៃសៅរ៍ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ លោករដ្ឋមន្រ្តី ថោ ជេដ្ឋា ក្នុងនាមសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងនាំយកម៉ូតូចំនួន ១២គ្រឿងអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់សិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤ និទ្ទេស A ចំនួន១២នាក់ នៅទូទាំងស្រុកស្ទោង។ នៅក្នុងពិធីដ៏អធិកអធមនេះមានការចូលរួមពីក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំទាំង១៣ នៃស្រុកស្ទោង សមាជិក សមាជិកា គណៈកម្មាធិការគណបក្សស្រុក ក្រុមប្រឹក្សាស្រុក យុវជនស្រុក ក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណ៨១៨នាក់ចូលរួមផងដែរ។ នៅក្នុងឱកាសនោះលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានសម្តែងនូវការអបអរសាទរ និងកោតសរសើរចំពោះ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ដែលខិតខំបង្រៀន និងប្រឹងប្រែងរៀនសូត្រ រយៈពេល១២ឆ្នាំ រហូតទទួលបានជោគជ័យនៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាពិសេសសិស្សនិទ្ទេស A ទាំង១២នាក់ […]

ក្រសួងមុខងារសាធារណៈ រៀបចំប្រឡងជ្រើសរើសសិស្ស មន្ដ្រីកសិកម្មឃុំ និងមន្ដ្រីអគ្គនាយកដ្ឋានរតនាគារជាតិ

Liny Chan November 23, 2024 23/11/2024

(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី២៣ ខែវិច្ឆិការ ឆ្នាំ២០២៤នេះ រៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ១០០០នាក់ និងមន្រ្តីអគ្គនាយកដ្ឋានរតនាគារជាតិ ១០០នាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ នេះបើតាមការជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។ ដោយឡែក ការប្រឡងប្រជែងជ្រើសរើស សិស្សមន្រ្តីក្រមការ និងសិស្សមន្រ្តីជាន់ខ្ពស់ នឹងរៀបចំនៅថ្ងៃទី២៤ ខែវិច្ឆិកា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ការប្រឡងប្រជែងនេះ ប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមជ្រើសរើស និងកាត់វិញ្ញាសារពី លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។ ការប្រឡងប្រជែងជ្រើសរើស មន្រ្តីកសិកម្មឃុំចំនួន១០០០នាក់ មានបេក្ខជនមានឈ្មោះ ប្រឡងចំនួន៥៦៣៧នាក់។ ការប្រឡងប្រជែងជ្រើសរើសមន្រ្តីអគ្គនាយកដ្ឋានរតនាគារជាតិ ចំនួន១០០នាក់ មានបេក្ខជនមានឈ្មោះប្រឡងចំនួន ១០៩នាក់។ ជាមួយគ្នានេះ សម្រាប់ការប្រឡងទាំងនេះ ក្រសួងមុខងារសាធារណៈ នឹងរៀបចំតាក់តែងវិញ្ញាសាភ្លាមៗ នៅក្នុងថ្ងៃប្រឡងនីមួយៗ សំដៅធ្វើយ៉ាងណាធានាមិនឱ្យមានការ បែកធ្លាយវិញ្ញាសា។ ក្នុងដំណើការប្រឡង និងដំណាក់កាលកំណែ ក្រោយការប្រឡងគឺមានការចូលរួមសង្កេតការណ៍ជាប្រចាំពី អង្គភាពប្រឆាំងអំពើពុករលួយចំនួន១៨០រូប សហភាពសហព័ន្ធយុវជនកម្ពុជា តំណាងសាកលវិទ្យាល័យចំនួន១០ ស្ថាប័ន តំណាងមហាជន ១០នាក់មួយមណ្ឌល អ្នកសារព័ត៌មានចំនួន១០ស្ថាប័ន និងយន្តការផ្ទៃក្នុងរបស់គណៈកម្មការប្រឡង គឺអនុគណៈកម្មការត្រួតពិនិត្យ […]

តំណាងអយ្យការសម្រេចចោទប្រកាន់លើក្រុមក្មេងទំនើងចំនួន៩នាក់ មានរហ័សនាមក្រុមដើមពោធិ៍ (DP) និងក្រុមបឹងសាឡាងស្មល (BSL)

Liny Chan November 23, 2024 23/11/2024

(ភ្នំពេញ)៖ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណីក្រុមក្មេងទំនើងឈ្មោះ ក្រុមដើមពោធិ៍ (DP) និងក្រុមបឹងសាឡាងស្មល (ESL) មានគ្នាសរុបចំនួនប្រហែល២០នាក់ ប្រដាប់ដោយដាវចំនួន២ដើម បានធ្វើសកម្មភាពធាក់ ម៉ូតូរបស់ជនរងគ្រោះបណ្តាលឲ្យជនរងគ្រោះម្នាក់រងរបួស និងស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ចំណែកជនរងគ្រោះម្នាក់ទៀត ត្រូវបានក្រុមក្មេងទំនើងវាយ និងកាប់ត្រូវកែងដៃខាងស្ដាំរងរបួសធ្ងន់រួចក្រុមក្មេងទំនើងខាងលើ ក៏បាននាំគ្នាជិះម៉ូតូគេចខ្លួនអស់។ លុះមកដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមក្មេងទំនើងខាងលើក៏បានប្រើប្រាស់ដាវចំនួន២ដើម ធ្វើសកម្មភាពវាយ និងកាប់ទៅលើជនរងគ្រោះម្នាក់ជាច្រើនដាវ ចំខាងស្ដាំបណ្តាលឲ្យរង របួស នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈតេលា ផ្លូវលេខ២០០៤ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ រហូតដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សមត្ថកិច្ចបានស្រាវជ្រាវ និងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់ រួមមាន ១៖ឈ្មោះ ឈាងលីហួ, ២៖ឈ្មោះ ប៉ូ អ៊ីមហុង, ៣៖ឈ្មោះ ខេង សាវៀត ហៅវីត, ៤៖ឈ្មោះ ហាន់ ណាហ្វ៊ី ម៉ូហាំម៉ាត់តាវហ្កិច, ៥៖ឈ្មោះ ថា […]

មន្រ្តីជាន់ខ្ពស់​ពាណិជ្ជកម្ម ​ប្រាប់វិស័យឯកជនត្រៀមខ្លួន ទាញយកអត្ថបទប្រយោជន៍ ពីប្រព័ន្ធអនុគ្រោះពន្ធ GSP+ បន្ទាប់ពីកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច

Liny Chan November 23, 2024 23/11/2024

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម បានប្រាប់វិស័យឯកជន ត្រៀមខ្លួនទាញយកអត្ថបទប្រយោជន៍ ពីប្រព័ន្ធអនុគ្រោះពន្ធ GSP+ (Generalised Scheme of Preferences Plus) បន្ទាប់ពីកម្ពុជា ចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់​ នៅឆ្នាំ២០២៩។ លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជានឹងជំរុញឱ្យកម្ពុជា ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ខាងមុខនេះ ដែលមានន័យថា កម្ពុជានឹងអាចចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩។ លោកស្រីបានគូសបញ្ជាក់ថា នៅពេលកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នោះភាពអនុគ្រោះពន្ធនានា ដែលកម្ពុជាទទួលបានដូចជា EBA​ និង GSP ជាដើម នឹងត្រូវបានកាត់បន្ថយបន្តិចម្តងៗ ដូចច្នេះហើយវិស័យឯកជនត្រូវត្រៀមខ្លួន ទាញយកប្រព័ន្ធអនុគ្រោះពន្ធ GSP+ ជាពិសេសពីសហគមន៍អឺរ៉ុប។ លោកស្រីបានគូសបញ្ជាក់ថា «បច្ចុប្បន្ននេះ យើងមាន GSP ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ដែលយើងទទួលបានពីអឺរ៉ុប។ ដូច្នេះហើយនៅពេលដែលចាកចេញពីប្រទេសក្រីក្រ ទៅជាប្រទេសអ្នកមាន គេនឹងបន្ថយ ប៉ុន្តែមិនបន្ថយភ្លាមនោះទេ គេនឹងទុកពេលឱ្យយើង៣ឆ្នាំ បើសិនជាយើងឆ្លងកាត់បាននៅឆ្នាំ២០២៩ បីឆ្នាំក្រោយបានគេផ្តាច់ក្នុងកម្រិតណាមួយ។ បន្ទាប់មកបានគេចូលទៅក្នុងប្រព័ន្ធមួយទៀត ដែលគេហៅថា GSP+ ប៉ុន្តែប្រព័ន្ធមួយនេះ តឹងជាង […]

អាជ្ញាធរខណ្ឌច្បារអំពៅ ចុះផ្សព្វផ្សាយ និងចែកលិខិតណែនាំដល់អាជីវករឱ្យបញ្ឈប់លក់ដូរលើផ្លូវ៣៦៩ និងផ្លូវជាតិលេខ១ នៅយប់ម៉ោង១ថ្ងៃអាទិត្យ អាជ្ញាធរចាប់អនុវត្ត

Liny Chan November 23, 2024 23/11/2024

(ភ្នំពេញ)៖ អនុវត្តតាមសេចក្តីជូនដំណឹង, គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ដឹកនាំដោយ លោក ហ៊ត គឹមនី អភិបាលរងខណ្ឌ បានចុះផ្សព្វផ្សាយ និងចែកលិខិតជូនដំណឹងណែនាំដល់បងប្អូនអាជីវករ ដែលកំពុងធ្វើអាជីវកម្មលើចិញ្ចើមផ្លូវសាធារណៈ តាមបណ្តោយផ្លូវផ្លូវ៣៦៩ ក្នុងសង្កាត់ច្បារអំពៅទី២ និងផ្លូវជាតិលេខ១ ក្នុងសង្កាត់ច្បារអំពៅទី១ និងសង្កាត់ច្បារអំពៅទី២ ក្នុងខណ្ឌច្បារអំពៅ ឱ្យបញ្ឈប់នូវការលក់ដូរទាំងឡាយនៅតាមចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈជាបន្ទាន់ តាមរយៈសេចក្តីជូនដំណឹងអាជ្ញាធរខណ្ឌច្បារអំពៅ សូមបងប្អូនអាជីវកទាំងអស់មេត្តាចូលរួមអនុវត្ត និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីរក្សាបាននូវអនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ។ សូមបញ្ជាក់ថា អាជ្ញាធរខណ្ឌបានទុករយៈពេល ៣ថ្ងៃ ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានយកចិញ្ចើមផ្លូវលេខ៣៦៩ ចាប់ពីគល់ស្ពានមុនីវង្ស រហូតដល់មាត់ទន្លេតំបន់ច្រាំងបាក់ និងតាមបណ្ដោយផ្លូវជាតិលេខ១ ចាប់ពីគល់ស្ពានព្រះមុនីវង្ស រហូតដល់ធនាគារ ABA ក្នុងភូមិសាស្រ្ដ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។ ផុតរយៈពេល ៣ថ្ងៃ រដ្ឋបាលខណ្ឌច្បារអំពៅ ចុះរៀបចំសណ្តាប់ធ្នាប់ ដោយរើទំនិញគ្រប់ប្រភេទដែលដាក់តាំងលក់លើចិញ្ចើមផ្លូវ បណ្តាលឱ្យបែកបាក់ ឬខូចខាត អាជ្ញាធរខណ្ឌមិនទទួលខុសត្រូវនោះឡើយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់

Liny Chan November 23, 2024 23/11/2024

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់ និងចាត់ឱ្យទៅបំពេញការងារ ជាព្រះរាជអាជ្ញានៅក្រសួងយុត្តិធម៌។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ៕ ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

តុលាការខេត្តតាកែវ សម្រេចឃុំខ្លួនពីរនាក់ប្ដីប្រពន្ធ ម្ចាស់គ្លីនិកឯកជននៅស្រុកបាទី ក្រោយចាក់ថ្នាំខុសបច្ចេកទេសបណ្ដាលឲ្យស្ដ្រីម្នាក់បាត់បង់ជីវិត ហើយយកទៅបោះចោល

Liny Chan November 22, 2024 22/11/2024

(តាកែវ)៖ ចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តតាកែវ បានសម្រេចឃុំខ្លួនបណ្ដោះអាសន្នពីរនាក់ប្ដីប្រពន្ធ ម្ចាស់គ្លីនីកឯកជនឈ្មោះ សុង ហាក់ម៉ារីណា ដែលមានទីតាំងស្ថិតនៅស្រុកបាទី ខេត្តតាកែវ ក្រោយចាក់ថ្នាំខុសបច្ចេកទេស បណ្ដាលឲ្យស្ដ្រីម្នាក់ស្លាប់ រួចយកទៅផ្លុងចោលនៅក្រោមដើមឈើ។ ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ អ្នកនាំពាក្យសាលាដំបូងខេត្តតាកែវ បានឲ្យដឹងថា ក្នុងសំណុំរឿងនេះស្ដ្រីជាប្រពន្ធឈ្មោះ ស៊ុន ហាក់ម៉ារីណា ត្រូវបានចោទប្រកាន់ពីបទ មនុស្សឃាតដោយអចេតនា និងបុរសជាប្ដីឈ្មោះ ហៀង សុងហាក់ ត្រូវបានចោទប្រកាន់ពីបទ ប្រកបវិជ្ជាជីវៈសុខាភិបាលដោយគ្មានអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈសុខាភិបាល និងសមគំនិតក្នុងអំពើលាក់បំបាំងសាកសព និងបទសមគំនិតក្នុងអំពើទារុណកម្ម និងអំពើឃោរឃៅមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ។ សូមរំលឹកថា សាកសពស្ដ្រីម្នាក់ ត្រូវបានគេប្រទះឃើញ នៅក្រោមដើមឈើ ដែលគេយកមកផ្លុងចោល បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅចំណុចភូមិម្រះព្រៅខាងកើត ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ការសន្និដ្ឋានរបស់សមត្ថកិច្ចជំហានដំបូងបញ្ជាក់ថា សាកសពស្ដ្រីរូបនេះ ស្លាប់ដោយសារប្រតិកម្មថ្នាំ ហើយត្រូវបានម្ចាស់គ្លីនិក យកមកផ្លុងចោល៕ ផ្ដល់សិទ្ធិដោយ៖ Fresh News