(ភ្នំពេញ)៖ ក្រោមកិច្ចសហការរវាងស្ថាប័នបវរកញ្ញាភពផែនដីអន្តរជាតិ ដែលបានបង្កើតឡើងដោយកូនខ្មែរ ជាមួយនឹងក្រសួងទេសចរណ៍ កម្ពុជាបានរៀបចំកម្មវិធីបង្ហាញសម្រស់មួយដ៏អស្ចារ្យ គឺកម្មវិធីបវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ២០២៤(Miss Planet International 2024) ជាលើកទី៤ ដែលបានចាប់ផ្តើមពីថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីចូលរួមជួយផ្សព្វផ្សាយពីតំបន់អរិយធម៍ វប្បធម៍ ប្រពៃណី និងតំបន់ទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោក។ ជាក់ស្តែងគិតត្រឹមល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បេក្ខភាពប្រកួតបវរកញ្ញាឯកភពផែនដីអន្តរជាតិ ឆ្នាំ២០២៤ ទាំង ៦៨ប្រទេស បានមកដល់កម្ពុជាហើយ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកស្រី Halley Amin ប្រធានស្ថាប័ន Miss Planet International ។ លោកស្រី Halley Amin បានបន្ថែមថា បវរកញ្ញាទាំង ៦៨ប្រទេស នៅថ្ងៃទី២១ ខែវិច្ឆិកា ស្អែកនេះនឹងទៅទស្សនកិច្ចនៅវិមានឈ្នះឈ្នះ និងពហុកីឡដ្ឋានមរតតេជោ, នៅថ្ងៃទី២២ និងធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីរៀបចំកម្មវិធីពាក់ព័ន្ធនឹងបរិស្ថាន, នៅថ្ងៃទី២៤ ធ្វើដំណើរទៅទស្សកិច្ចនៅប្រាសាទអង្គរវត្ត ជាមួយគ្នានោះបវរកញ្ញាទាំងអស់ក៏នឹងចូលរួមដាំកូនត្នោតប្រមាណ ២ពាន់ដើមផងដែរ។ សូមបញ្ជាក់ដែរថា បវរកញ្ញាឯកភពផែនដីឆ្នាំ២០២៤ ទាំង ៦៨ប្រទេសមានមកពីប្រទេសដូចជា៖ MISS PLANET […]