ព័ត៌មានជាតិ

នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្ន ក្នុងការវេរលុយជំនួសគេ និងចុច Link គ្មានប្រភពច្បាស់លាស់ ដែលអាចនាំឲ្យគណនី ឬរងការឆបោក

Liny Chan November 1, 2024 01/11/2024

(ភ្នំពេញ)៖ ឧត្ដមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការវេរលុយជំនួសគេ និងឲ្យគេប្រើប្រាស់គណនីធនាគារខ្លួន ជាពិសេសកុំចុច Link ដែលគ្មានប្រភពច្បាស់លាស់។ ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧត្ដមសេនីយ៍ទោ សុខ នីត្យា អញ្ជើញចូលរួមជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «យន្តការដោះសា្រយបណ្តឹង លើការគំរាមកំហែងតាមប្រព័ន្ធអ៉ីនធើណិត» ក្នុងកម្មវិធី FRESH BUSINESS។ ឧត្ដមសេនីយ៍ទោ សុខ នីត្យា បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការផ្សព្វផ្សាយច្រើន ជារៀងៗ បានសហការជាមួយស្ថាប័នសារព័ត៌មាន ដើម្បីជួយផ្សព្វផ្សាយ ឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ក្នុងការវេរលុយជំនួសគេ, ឲ្យគេប្រើប្រាស់កុងធនាគារ ជាពិសេសចុច Link»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្មេងទំនើងមួយក្រុម វាយយកម៉ូតូពីជនរងគ្រោះបណ្តាលឲ្យរបួសធ្ងន់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន៨នាក់

Liny Chan November 1, 2024 01/11/2024

(បន្ទាយមានជ័យ)៖ ក្មេងទំនើងមួយក្រុមមានគ្នា១២នាក់ ប្រើមធ្យោបាយម៉ូតូ៤គ្រឿងចេញធ្វើសកម្មភាព វាយទៅលើជនរងគ្រោះបណ្តាលឲ្យរបួសធ្ងន់ និងយកម៉ូតូជនរងគ្រោះគេចទៅបាត់ កន្លងបានប៉ុន្មានថ្ងៃ ត្រូវកម្លាំងអាវុធហត្ថ ក្រុងប៉ោយប៉ែត ឃាត់ខ្លួនចំនួន៨នាក់។ ឃាត់ខ្លួនជនសង្ស័យនេះ យោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ សឿន ស្រីនាង ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវជាម្តាយបង្កើតរបស់ជនរងគ្រោះ ឈ្មោះ ភាន់ សុភ័ក្រ ភេទប្រុស អាយុ១៦ឆ្នាំ។ ក្នុងពាក្យបណ្តឹងនោះបានរៀបរាប់ថា ម៉ោង៤រសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤នោះ មានជនសង្ស័យមួយក្រុម មានគ្នាប្រហែល១២នាក់ បានវាយទៅលើកូនគាត់បណ្តាលឲ្យរងរបួសធ្ងន់ នៅចំណុចផ្លូវវាងក្រុង ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ហើយជនសង្ស័យបានយកម៉ូតូកូនគាត់គេចបាត់។ ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងការិយាល័យជំនាញសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ស្រុកមង្គលបូរី និងក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវឈានដល់ឃាត់ជនសង្ស័យជាបន្តបន្ទាប់ សរុបចំនួន៨នាក់ ដកហូតវត្ថុតាង ម៉ូតូជនរងគ្រោះ១គ្រឿង និងម៉ូតូជនសង្ស័យ៤គ្រឿង ជាមធ្យោបាយចេញធ្វើសកម្មភាព និងទូរស័ព្ទ២គ្រឿង នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅក្រុងប៉ោយប៉ែត យកមកអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំ និងធ្វើកំណត់ហេតុ។ លោកវរសេនីយ៍ត្រី […]

អ្នកនាំពាក្យក្រសួងបរិស្ថាន៖ កម្ពុជាស្ថិតនៅជួរមុខ នៃការអភិរក្សសត្វត្រយងយក្ស និងសត្វត្រយងចង្កំកស នៅកម្ពុជាមានវត្តមានសត្វនេះច្រើនជាងគេបំផុតក្នុងពិភពលោក

Liny Chan November 1, 2024 01/11/2024

(ភ្នំពេញ)៖ ក្រុមការងារអភិរក្សសត្វត្រយង នៅកម្ពុជា (CIWG) សូមប្រកាសអំពីការចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ២០២៣ ដើម្បីអបអរសាទរចំពោះកិច្ចសហការប្រឹងប្រែងលើការអភិរក្សយ៉ាងយកចិត្តទុកដាក់ចំពោះ ប្រភេទសត្វត្រយងជិតផុតពូជរបស់កម្ពុជា គឺសត្វត្រយងយក្ស (Thaumatibis gigantea) និងសត្វត្រយងចង្កំកស (Pseudibis davisoni)។ របាយការណ៍នេះបង្ហាញពីការសម្រេចបានសំខាន់ៗដែលបានធ្វើឡើងក្នុងកិច្ចការពារ និងអភិរក្សប្រភេទសត្វដែលជានិមិត្តរូបទាំងពីរនេះក្នុងកំឡុងពេលចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ នៅឆ្នាំ២០២៣ ក្រុមការងារសត្វត្រយងនៅកម្ពុជា ដែលមានសមាជិកពីស្ថាប័នរាជរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល សម្រេចបាននូវសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ក្នុងកិច្ចការអភិរក្ស ដែលក្នុងនោះមានដូចជាការបង្កាត់ពូជ សត្វត្រយងចង្កំកស បានជោគជ័យជាលើកដំបូងសំរាប់កម្ពុជាក៏ដូចជាសម្រាប់សកលលោក និងកិច្ចខិតខំប្រឹងប្រែងនៅលើទីវាល បានរកឃើញសំបុកសត្វត្រយងយក្សច្រើនជាង៤០សំបុក។ ចំនួនសំបុកសត្វត្រយងយក្សដែលបានរកឃើញនេះ បានឆ្លុះបញ្ចាំងពីការកើនឡើងចំនួនសំបុកជោគជ័យកាលពីឆ្នាំមុន។ ការបន្តពូជរបស់សត្វត្រយងចង្កំកស ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដោយកូនកើតថ្មីចំនួន ១៧៥ក្បាល បានហើរចេញពីសំបុកដោយជោគជ័យ។ ការធ្វើជំរឿនថ្នាក់ជាតិបានបញ្ជាក់បន្ថែមពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជា ដោយបានកត់ត្រាសត្វត្រយងចង្កំកស ចំនួន ៧៨៤ក្បាល ដែលជាចំនួនច្រើនគួរឱ្យចាប់អារម្មណ៍ព្រោះវាស្មើនឹង៨៧ ទៅ៩៥% នៃចំនួនប្រជាសាស្ត្រសត្វត្រយងចង្កំកស ដែលមាននៅក្នុងពិភពលោក។ ការកត់ត្រាបានចំនួនដ៏ច្រើននេះបញ្ចាក់អំពីសមិទ្ធផល សម្រេចដ៏ធំនៃការងារអភិរក្សនាពេលកន្លងមក។ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា «ប្រទេសកម្ពុជាស្ថិតនៅលំដាប់ជួរមុខ នៃកិច្ចខិតខំប្រឹងប្រែងជាសាកលក្នុងការអភិរក្សសត្វត្រយងយក្ស និងសត្វត្រយងចង្កំកស ដែលភាគច្រើននៃចំនួនប្រជាសាស្ត្ររបស់ប្រភេទសត្វទាំងនេះ មានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា […]

កម្ពុជាទទួលបានចំណូលជិត ៣៦លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស នៅរយៈពេល ១០ខែឆ្នាំនេះ

Liny Chan November 1, 2024 01/11/2024

(ភ្នំពេញ)៖ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានចំណូលជិត ៣៦លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានពីគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ មានចំនួន ៧៧៤ ២០៣នាក់ កើន២៨.៤៨% និងទទួលបានចំណូល ៣៥ ៩៨៧ ៩៦១ដុល្លារអាមេរិក កើនឡើង២៩.០៧% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣។ រយៈពេល១០ខែ ឆ្នាំ២០២៤នេះ រដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ១ ៥៤៨ ៤០៦ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា។ សូមជម្រាបថា ឆ្នាំ២០២៣ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួនជាង៧៩ម៉ឺននាក់ ទទួលបានចំណូល៣៧ ១៩៨ ៩៨៨ ដុល្លារអាមេរិក […]

ជនជាតិកូរ៉េខាងត្បូងម្នាក់ត្រូវបណ្តេញចេញ និងហាមមិនឱ្យចូលទឹកដីកម្ពុជា បន្ទាប់ពីប្រឌិតព័ត៌មានពីគ្រួសារថា ខ្លួនត្រូវបានចាប់បង្ខាំងដោយខុសច្បាប់ និងធ្វើទារុណកម្មនៅកន្លែងធ្វើការក្នុងក្រុងសំពៅពូន

Liny Chan November 1, 2024 01/11/2024

(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការស៊ើបអង្កេតស្រាវជ្រាវបណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមជម្រាបជូនដល់សាធារណជនជ្រាបថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ មជ្ឈមណ្ឌលប្រចាំបញ្ហា អគ្គស្នងការដ្ឋាននគរបាលជាតិ១១៧ បានទទួលសំណើសុំអន្តរាគមន៍ពីក្រុមគ្រួសារយុវជនកូរ៉េខាងត្បូង មួយរូបឈ្មោះ CHOI TAEWON កាន់លិខិតឆ្លងដែនលេខ M47223117 ដោយបានអះអាងថា ត្រូវបានបង្ខាំងនៅទីតាំងមួយកន្លែងក្នុងភូមិសាស្ត្រខេត្តកណ្តាល។ តាមរយៈសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១៤នេះ បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាម ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចុះស្វែងរក បុគ្គលខាងលើតាមព័ត៌មានដែលផ្តល់ដោយក្រុមគ្រួសារ និងបានរកឃើញកំពុងស្នាក់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយកន្លែង ស្ថិតក្នុងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាលដោយពុំមានសញ្ញាណរងគ្រោះដោយអំពើបង្ខាំង ឬរងនូវទារុណកម្មណាមួយនោះឡើយ។ ជាមួយតាមការបំភ្លឺ CHOI TAEWON មានគោលបំណងមកកម្ពុជា ដើម្បីស្វែងរកការងារធ្វើ ដែលទទួលបានប្រាក់ខែខ្ពស់ ហើយក៏ទទួលបានការងារនៅទីតាំងខាងលើ រួមជាមួយកន្លែងស្នាក់នៅសមរម្យ អាហារគ្រប់គ្រាន់ និងមានសេរីភាពដើរហើរពេញលេញជាធម្មតា។ ចំពោះមូលហេតុដែលនាំឱ្យគ្រួសារស្នើសុំអន្តរាគមន៍មកមជ្ឈមណ្ឌលប្រចាំបញ្ហារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ គឺមកពីរូបគេមិនបានទំនាក់ទំនងជាមួយគ្រួសារ ក្នុងអំឡុងពេលស្នាក់នៅនិងធ្វើការ ម្យ៉ាងករណីស្នើសុំអន្តរាគមន៍ពីសំណាក់គ្រួសារនេះ រូបគេក៏មិនបានដឹងផងដែរ។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ផ្អែកតាមការពិនិត្យស្រាវជ្រាវ និងព័ត៌មានដែលទទួលបានករណីនេះពុំមានសញ្ញាណនៃការបង្ខាំងមនុស្សដោយខុសច្បាប់ ឬធ្វើទារុណកម្ម ដូចអ្វីដែលម្ដាយរបស់សាមីខ្លួន បានផ្ដល់ព័ត៌មានដល់សមត្ថកិច្ចដើម្បីស្នើសុំជួយអន្តរាគមន៍នោះទេ ផ្ទុយទៅវិញសាមីខ្លួនក៏នៅមានការលាក់បាំងមិនសហការជាមួយសមត្ថកិច្ចក្នុងការផ្ដល់ព័ត៌មានលម្អិតអំពីដំណើរមកដល់កម្ពុជា […]

UPDATE: អ្នកបាត់បង់ជីវិតដោយសារគ្រោះទឹកជំនន់ នៅអេស្ប៉ាញ កើនដល់១៥៨នាក់

Liny Chan November 1, 2024 01/11/2024

(ម៉ាឌ្រីដ)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសអេស្ប៉ាញ បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលាថា ចំនួនអ្នកស្លាប់ក្នុងគ្រោះទឹកជំនន់បានកើនដល់ ១៥៨នាក់ ខណៈក្រុមអ្នកជួយសង្រ្គោះ កំពុងបន្តប្រតិបត្តិការរបស់ពួកគេតាមស្វែងរកអ្នកបាត់ខ្លួន នៅក្នុងគ្រោះមហន្តរាយដែលអាចចាត់ទុកថាបង្កឱ្យមានមនុស្សស្លាប់ច្រើនបំផុត ក្នុងប្រវត្តិសាស្រ្តនៃប្រទេសអេស្ប៉ាញ បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងខ្លាំង វាយលុកតំបន់ភាគខាងកើតទីក្រុង Valencia។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ នៅក្នុងសនិ្នសីទសារព័ត៌មាន រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចសហប្រតិបត្តិការជាមួយតំបន់នានារបស់អេស្ប៉ាញ លោក Angel Victor Torres បានគូសបញ្ជាក់ដូច្នេះថា «មានមនុស្សសរុប ១៥៨នាក់ហើយបានស្លាប់ និងជាច្រើននាក់ទៀតបានបាត់ខ្លួន»។ កាលពីថ្ងៃអង្គារកន្លងទៅ ភ្លៀងធ្លាក់មានរយៈពេលដល់៨ម៉ោង នៅតាមផ្នែកមួយចំនួននៃទីក្រុង Valencia ជាហេតុ បណ្ដាលឱ្យមានទឹកជំនន់ដ៏អាក្រក់បែបនេះ។ គួរបញ្ជាក់ថា យោធាមួយក្រុម ដែលមានឯកទេសក្នុងការជួយសង្គ្រោះ បានចាប់ផ្តើមធ្វើប្រតិបត្តិការ នៅថ្ងៃព្រហស្បតិ៍នេះ ក្នុងតំបន់ដែលរងគ្រោះខ្លាំងបំផុត ដើម្បីតាមស្វែងរក អ្នកបាត់ខ្លួន។ នាយករដ្ឋមន្រ្តី លោក Pedro Sanchez បានសន្យាកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលរងការបំផ្លិចបំផ្លាញឡើងវិញ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រសួងអប់រំ ជូនដំណឹងពីការប្រឡងគណិតវិទ្យាកម្រិតអន្តរជាតិ តាមប្រព័ន្ធអនឡាញ

Liny Chan November 1, 2024 01/11/2024

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹង ស្តីពី ការប្រឡងគណិតវិទ្យាកម្រិតអន្តរជាតិ តាមប្រព័ន្ធអនឡាញ Caribou Math Contests (caribontests.com)។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្រសួងអប់រំ សូមជូនដំណឹងដល់សិស្សានុសិស្សទាំងអស់ ដែលកំពុងសិក្សាពីចាប់ពីថ្នាក់មត្តេយ្យ កម្រិតខ្ពស់ ដល់ថ្នាក់ទី១២ (K-12) ទូទាំងប្រទេស ឱ្យបានជ្រាបថា ដើម្បីបង្កើនសមត្ថភាព លើការប្រើប្រាស់បច្ចេកវិទ្យា និងការ អប់រំឌីជីថល និងមានកិច្ចសហការពីអង្គការអន្តរជាតិ សហគមន៍អ្នកគណិតវិទ្យាកម្ពុជា នឹងរៀបចំការប្រឡងគណិតវិទ្យាកម្រិត អន្តរជាតិតាមប្រព័ន្ធអនឡាញ Caribou Math Contests (www.cariboutests.com) តាមកាលបរិច្ឆេទដូចខាងក្រោម៖ * លើកទី១៖ នៅថ្ងៃទី១៦ និងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤* លើកទី២៖ នៅថ្ងៃទី២០ និងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤* លើកទី៣៖ នៅថ្ងៃទី១៥ និងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥* លើកទី៤៖ នៅថ្ងៃទី១២ និងថ្ងៃទី១៣ ខែកុម្ភៈ […]

រដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីប្រណាំងទូកក្របខណ្ឌរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ មុខវត្តឧណ្ណាលោម

Liny Chan November 1, 2024 01/11/2024

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងថា ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ នឹងមានការរៀបចំបណ្តែតប្រទីប អុជកាំជ្រួច ប្រគំតន្ត្រី សម្តែងសិល្បៈ និងកម្មវិធីកម្សាន្ត សប្បាយផ្សេងៗជាច្រើនទៀត។ ដូចនេះ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យខាងលើ ឱ្យបានអធិកអធម រក្សាបាននូវទំនៀមទម្លាប់ប្រពៃណីជាតិ និងបើកឱកាសជូនបងប្អូនប្រជាពលរដ្ឋ បានចូលរួមទស្សនាកម្សាន្តសប្បាយ ក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃ «សុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ» រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីប្រណាំងទូកក្របខណ្ឌរាជធានីភ្នំពេញ នៅថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ១៣:០០នាទីរសៀលតទៅ នៅតាមដងទន្លេសាប មុខវត្ត ឧណ្ណាលោម ដើម្បីជ្រើសរើសទូកល្បឿនលឿន និងមធ្យម ចូលរួមប្រណាំងទូកក្នុងព្រះរាជពិធីបុណ្យ។ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋ អញ្ជើញមកចូលរួមទស្សនាកម្សាន្តសប្បាយ ក្នុងពិធីប្រណាំងទូកនេះ និងចូលរួមលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីទូកអុំ-ទូកចែវ រាជធានីភ្នំពេញទាំងអស់ ឱ្យបានច្រើនកុះករ ។ ទទួលបានសេចក្តីជូនដំណឹងនេះ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានី ភ្នំពេញ […]

សម្តេចតេជោ ហ៊ុន សែន អរគុណគ្រប់តួរអង្គពាក់ព័ន្ធ ដែលបានចូលរួមដោះស្រាយរឿងបញ្ចប់វិវាទរវាងកម្មករ ណន សុខហេង និងថៅកែស្រី រឿងសត្វឆ្កែ, ម៉ោង១១យប់មិញ ណន សុខហេង បានទៅដល់ផ្ទះជួបជុំប្រពន្ធកូន និងក្រុមគ្រួសារវិញហើយ

Liny Chan November 1, 2024 01/11/2024

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ បានថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធ ដែលបានចូលរួមដោះស្រាយរឿងបញ្ចប់វិវាទរវាងកម្មករឈ្មោះ ណន សុខហេង និងថៅកែស្រី ករណីសត្វឆ្កែ ខណៈនៅម៉ោង១១យប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ក្រោមការរៀបចំរៀបរបស់លោក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានជូន ណន សុខហេង បានវិលត្រឡប់ទៅដល់ភូមិកំណើតជួបជុំប្រពន្ធកូន និងក្រុមគ្រួសារវិញហើយ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះខ្លឹមសារទាំងស្រុងដូច្នេះថា «ម៉ោង១១យប់ ថ្ងៃ៣១ តុលា ២០២៤ ចៅ ណន សុខហេង បានវិលត្រឡប់ទៅដល់ភូមិកំណើតជួបជុំប្រពន្ធកូន និងក្រុមគ្រួសារវិញ ក្រោមការរៀបចំរបស់លោក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ សូមអរគុណគ្រប់តួរអង្គពាក់ព័ន្ធ ដែលបានចូលរួមដោះស្រាយរឿងនេះ ពិសេសអរគុណចំពោះបងប្អូនដែលលេងបណ្តាញសង្គម ជួយផ្តល់ដំណឹងដល់ខ្ញុំដែលធ្វើឲ្យរឿងនេះ ដោះស្រាយបានតិចជាង២០ម៉ោង។ ជូនពរចៅ ណន សុខហេង និងក្រុមគ្រួសារជួបតែសេចក្តីសុខ សេចក្តីចម្រើន»។ សូមជម្រាបថា នៅព្រឹកថ្ងៃព្រហស្បតិ៍ […]