(ភ្នំពេញ)៖ គិតត្រឹមចុងខែកញ្ញា ឆ្នាំ២០២៤នេះ បរធនបាលកិច្ចដែលបានបង្កើត និងចុះបញ្ជីត្រឹមត្រូវតាមច្បាប់ បានកើនដល់ចំនួន ១,០៣០ ករណី មានទំហំបរធនប្រមាណ ១,៦៥២ លានដុល្លារសហរដ្ឋអាមេរិក ដែលបង្ហាញពីការរីកចម្រើនយ៉ាងឆាប់រហ័ស នៃវិស័យបរធនបាលកិច្ច ដែលជាវិស័យថ្មីមួយនៅកម្ពុជា។ ថ្លែងនៅក្នុងវេទិកាបរធនបាលកិច្ច ឆ្នាំ២០២៤ ក្រោមប្រធានបទ «បរធនបាលកិច្ច៖ លើសពីថ្នាលបង្កើតទំនុកចិត្ត» នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ) បានគូសបញ្ជាក់ថា ជាលទ្ធផលក្នុងរយៈពេល ៣ឆ្នាំជាងនេះ បន្ទាប់ពីបង្កើតនិយ័តករបរធនបាលកិច្ច សម្រេចបាននូវសមិទ្ធផលជាច្រើនឡើងជាបន្តបន្ទាប់។ លោកបានឱ្យដឹងថា គិតត្រឹមចុងខែកញ្ញា ឆ្នាំ២០២៤នេះ បរធនបាលកិច្ចដែលបានបង្កើត និងចុះបញ្ជីត្រឹមត្រូវតាមច្បាប់បានកើនដល់ ចំនួន ១,០៣០ ករណី ជាមួយនឹងទំហំបរធនសរុបប្រមាណជា ១,៦៥២ លានដុល្លារ សហរដ្ឋអាមេរិក។ គិតមកទល់ពេលនេះ និយ័តកមូលធនបាលកិច្ចបានផ្តល់អាជ្ញាបណ្ណ ដល់ក្រុមហ៊ុនបរធនបាលចំនួន ១៣ ខណៈធនាគារចំនួន ២១ បានទទួលអាជ្ញាបណ្ណនិងការអនុញ្ញាតពី ន.ប.ធ. ជាប្រតិបត្តិករ បរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (Escrow Services),ជាមួយគ្នានេះ […]