ព័ត៌មានជាតិ

ក្រុងបាត់ដំបង ត្រូវបានប្រកាសជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី

Liny Chan October 29, 2024 29/10/2024

(បាត់ដំបង)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ បានប្រកាសជាផ្លូវការក្រុងបាត់ដំបងជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី និងប្រគល់ពានដល់រដ្ឋបាលក្រុងបាត់ដំបង នៅសាលាខេត្តបាត់ដំបង ដោយមានការចូលរួមពីសំណាក់លោក សុខ លូ អភិបាលខេត្តបាត់ដំបង តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា រដ្ឋលេខា-អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងក្រសួងសុខាភិបាល លោក លាង វាសនា អភិបាលក្រុងបាត់ដំបង សមាជិកក្រុមប្រឹក្សាខេត្ត មន្រ្តីរាជការនានាជុំវិញខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ យុវជនកាកបាទក្រហម កាយាឫទ្ធិ ក្រុមប្រឹក្សាសង្កាត់នានានៃក្រុងបាត់ដំបង។ លោក សុខ លូ បានលើកឡើងថា កន្លងមក រដ្ឋបាលខេត្តតែងតែបានសហការជាមួយមន្ទីរជំនាញនានាលើគ្រប់វិស័យ ពិសេសវិស័យទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវមកលេងក្នុងខេត្ត ធ្វើឲ្យប្រជាពលរដ្ឋ អ្នករកស៊ីលក់ដូរ រកប្រាក់ចំណូលបានច្រើនមានជីវភាពធូធារផងដែរ។ លោករដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងថា ក្រុងបាត់ដំបង សម្រេចបានជោគជ័យថ្មីមួយទៀតនៅក្នុងវិស័យទេសចរណ៍ ដោយបានក្លាយជាជ័យលាភី «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី» ដោយកន្លងមកក្រុងបាត់ដំបងក្នុងឆ្នាំ២០២៤នេះ និងបានទទួលជ័យលាភីជាបន្តបន្ទាប់ដូចជា៖ រង្វាន់ជ័យលាភីនិងសមិទ្ធផលទេសចរណ៍សំខាន់ៗ៖* ក្រុងបាត់ដំបង ចូលជាសមាជិកបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ ផ្នែកម្ហូបអាហារ ឆ្នាំ២០២៣* ពានរង្វាន់ជ័យលាភី […]

រដ្ឋមន្ត្រីក្រសួងវប្បធម៌ តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បើកព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា នៅតំបន់រមណីយដ្ឋានអង្គរ

Liny Chan October 29, 2024 29/10/2024

(សៀមរាប)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែតលា ឆ្នាំ២០២៤ បានអញ្ជើញបើកព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា នៅតំបន់រមណីយដ្ឋានអង្គរ ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ អ្នកឧកញ៉ា ឧកញ៉ា ថ្នាក់ដឹកនាំ មន្ត្រីរាជការ សិស្សានុសិស្ស និប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ព្រឹត្តិការណ៍ស្នាមញញឹមកម្ពុជា គឺជាព្រឹត្តិការណ៍ដើម្បីចូលរួមអបអរសាទរ ខួបលើកទី២០ នៃកាយាងសោយព្រះសិរីរាជសម្បត្តិ របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ព្រឹត្តិការណ៍ស្នាមញញឹមកម្ពុជា នេះ ក្រោមប្រធានបទ យើងរួមគ្នាដើម្បីវប្បធម៌ ទេសចរណ៍ រៀបចំដោយក្រសួងវប្បធម៌ និងវិចិ្ទសិល្បៈ រួមសហការជាមួយសមាគមសិល្បករខ្មែរ ក្រសួងទេសចរណ៍ អាជ្ញាធរជាតិអប្សរា សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប ដើម្បីជំរុញបង្កើតព្រឹត្តិការណ៍សកម្មភាពសិល្បៈវវប្បធម៌ ព្រមទាំងសកម្មភាពផ្សេងៗដើម្បីផ្សព្វផ្សាយ និងជំរុញទាក់ទាញ បង្កើនកំណៀរភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ជាពិសេសសម្រាប់គោលដៅទេសចរណ៍ខេត្តសៀមរាប អង្គរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អបអរសាទរខួប ២០ព្រះវស្សានៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រ, ពហុកីឡដ្ឋានជាតិមរតតេជោ បើកអាងហែលទឹកជូនសាធារណជន ដោយឥតគិតថ្លៃរហូតដល់ម៉ោង ៥ល្ងាច!

Liny Chan October 29, 2024 29/10/2024

(ភ្នំពេញ)៖ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤នេះ ជាខួប២០ព្រះវស្សា ដែលព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានយាងគ្រងព្រះបរមសិរីរាជសម្បត្តិ។ ដើម្បីអបអរសាទរ ព្រះរាជពិធីគ្រងបរមរាជ្យសម្បត្តិរបស់ព្រះមហាក្សត្រ ពហុកីឡដ្ឋានជាតិមរតតេជោ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤នេះបានប្រកាសបើកអាងហែលទឹក ជូនសាធារណជន ដោយឥតគិតថ្លៃចាប់ពីម៉ោង ១០៖០០ព្រឹករហូតដល់ម៉ោង ៥៖០០ល្ងាច។ នេះបើតាមរបស់លោក សេង តុលា នាយកប្រតិបត្តិពហុកីឡដ្ឋានជាតិ ប្រាប់បណ្តាញព័ត៌មាន Fresh News។ លោកនាយកប្រតិបត្តិបន្ថែមថា ជាមួយគ្នានេះ នៅពហុកីឡដ្ឋានជាតិក៏មានទីលានវាយសី ទីលានវាយ Tennis និងតារាងបាល់ទាត់ខាងក្រៅផងដែរ ប្រសិនបងប្អូនសាធារណជន មានតម្រូវការអាចទាក់ទងមកក្រុមការងារ របស់ពហុកីឡដ្ឋានជាតិមរតតេជោ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ឥណ្ឌាប្រទេសនាំចេញអង្ករស ច្រើនជាងគេលើពិភពលោក ចាប់ផ្តើមបើកនាំចេញអង្ករសឡើងវិញ, ម្ចាស់រោងម៉ាស៊ីនកិនស្រូវ បារម្ភពីតម្លៃស្រូវ IR និង OM របស់កសិករធ្លាក់ចុះ និងស្នើឱ្យដាំដុះស្រូវសែនក្រអូប និងស្រងែ

Liny Chan October 29, 2024 29/10/2024

(ភ្នំពេញ)៖ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករដ៏ល្បីមួយរបស់កម្ពុជា បានបង្ហាញក្តីបារម្ភថា ​បន្ទាប់ពីប្រទេសឥណ្ឌា ដែលគេស្គាល់ថា ជាប្រទេសនាំចេញអង្ករស ច្រើនជាគេបំផុតក្នុងពិភពលោក បានអនុញ្ញាតឱ្យនាំចេញប្រភេទអង្ករសឡើងវិញនោះ អាចនឹងជះឥទ្ធិពលដល់តម្លៃស្រូវនៅកម្ពុជា ប្រសិនបើកសិករកម្ពុជានាំគ្នាដាំប្រភេទស្រូវអ៉ីអ៊ែរ (IR) និងអូអឹម ៥៤៥១ (OM 5451) ដែលជាប្រភេទអង្ករសច្រើន បើទោះបីជាបច្ចុប្បន្ននេះតម្លៃស្រូវប្រភេទ OM 5451 មិនទាន់ចុះថ្លៃក៏ដោយ។ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ប្រទេសឥណ្ឌា ​បានអនុញ្ញាតឱ្យនាំចេញប្រភេទអង្ករសឡើងវិញ បង្កើនការផ្គត់ផ្គង់អង្ករសកល ដោយបានកំណត់តម្លៃអប្បបរមាសម្រាប់ការនាំចេញអង្ករសចំនួន ៤៩០ដុល្លារក្នុងមួយតោន។ ការកំណត់នេះបាន​ធ្វើឱ្យតម្លៃអង្ករ​​ស វៀតណាម ថៃ ប៉ាគីស្ថាន និងមីយ៉ានម៉ា ​ធ្លាក់ចុះ។ ឧកញ៉ា ឡាយ ឈុនហួ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុននាំចេញអង្ករ City Rice និង ម្ចាស់រោងម៉ាស៉ីនកិនស្រូវឡាយ សែ​ បានលើកឡើងថា ការចុះថោកនៃតម្លៃអង្ករនៅលើទីផ្សារអន្តរជាតិនេះ អាចនឹងជះឥទ្ធិពលដល់តម្លៃស្រូវប្រភេទ IR និង OM 5451 នៅកម្ពុជា ​ប្រសិនបើកសិករនាំគ្នាសម្រុកដាំច្រើន។ លោកបានលើកឡើងថា ​​«ដោយសារកត្តាទឹក និងកត្តាទីផ្សារ […]

អង្ករកម្ពុជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីអតិថិជនអឺរ៉ុប បន្ទាប់ពីចូលរួមក្នុងកម្មវិធីតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិ នៅបារាំង

Liny Chan October 29, 2024 29/10/2024

(ភ្នំពេញ)៖ ពន្លាសហព័ន្ធស្រូវអង្ករកម្ពុជា ដែលតាំងបង្ហាញពីផលិតផលអង្ករកម្ពុជា នៅក្នុងកម្មវិធីតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិ Salon International de l’Alimentation (SIAL) Paris ឆ្នាំ២០២៤នេះ បានទទួលការចាប់អារម្មណ៍ពីសំណាក់អតិថិជនយ៉ាងច្រើនមកពីជុំវិញពិភពលោក ជាពិសេស អតិថិជននៅទ្វីបអឺរ៉ុប ខណៈអឺរ៉ុបគឺជាទីផ្សារនាំចេញដ៏សំខាន់របស់កម្ពុជា ដែលបាននាំចូលអង្ករពីកម្ពុជា ជាង ៥១% នៃការនាំចេញសរុបរបស់កម្ពុជា។ ក្រោមកិច្ចយកទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការជំរុញការនាំចេញអង្ករតាមរយៈការចូលរួមគាំទ្ររបស់ សហគ្រិនខ្មែរ (Khmer Enterprise) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគម្រោងរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ Feed the Future Cambodia Harvest III សមាជិករបស់សហព័ន្ធស្រូវអង្ករកម្ពុជាចំនួន ១២ក្រុមហ៊ុនបាននាំយកនូវផលិតផលអង្ករដែលមានគុណភាពបំផុតរបស់កម្ពុជា និងធ្លាប់បានឈ្នះពានអង្ករល្អបំផុតពិភពលោកទៅចូលរួមតាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍ម្ហូបអាហារអន្តរជាតិ Salon International de l’Alimentation (SIAL) Paris នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលកម្មវិធីនេះបានប្រព្រឹត្តឡើងកាលពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។ ការចូលរួមព្រឹត្តិការណ៍ម្ហូបអាហារអន្តរជាតិ SIAL Paris ឆ្នាំ២០២៤ នេះដែរ សហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំនូវពន្លាទំហំ […]

ទេសរដ្ឋមន្ដ្រី ថោង ខុន ត្រូវបានតែងតាំងជាប្រធានកិត្តិយសអស់ ១ជីវិត របស់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍

Liny Chan October 29, 2024 29/10/2024

(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ត្រូវបានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ (SEAGF) សម្រេចជាផ្លូវការតែងតាំងលោក គឺជាប្រធានកិត្តិយសអស់មួយជីវិត (Honorary Life President) នៃក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍។ ការសម្រេចនេះ ធ្វើឡើងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ (SEAGF Council) នៅទីក្រុងបាងកក ប្រទេសថៃនាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ កន្លងទៅ ដោយមានការចូលរួមពីមន្ដ្រីជាន់ខ្ពស់ចលនាអូឡាំពិកក្នុងតំបន់គ្រប់បណ្ដាប្រទេសចូលរួម ក្នុងនោះក៏មានវត្តមានលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងប្រតិភូ NOCC ចូលរួមផងដែរ។ ការសម្រេចតែងតាំងលោកបណ្ឌិត ថោង ខុន ជាប្រធានកិត្តិយសអស់មួយជីវិត នៃក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍នេះ គឺជាការផ្ដល់នូវកិត្តិយសដល់ការលះបង់ផ្ទាល់របស់លោកទេសរដ្ឋមន្ដ្រី ចំពោះចលនាអូឡាំពិក ក៏ដូចជាកីឡា ដែលលោកបានកសាងនូវចលនាអូឡាំពិកកម្ពុជាបានរីកចម្រើន ក្រោមកិច្ចសហការ ការគាំទ្រ ជំរុញ និងយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា រហូតសម្រេចបានសមិទ្ធផលដ៏ត្រចះត្រចង់ ក្នុងនាមម្ចាស់ផ្ទះលើកដំបូងនៃព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងព្រឹត្តិការណ៍កីឡាធំៗជាច្រើនទៀត។ គួររំឮកថា មហាជោគជ័យជាប្រវត្តិសាស្រ្តសំខាន់ៗ ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ […]

Apple ត្រូវបានគេរាយការណ៍មកថា កំពុងធ្វើការលើកម្មវិធីតាមដានកម្រិតជាតិស្ករក្នុងឈាម

Liny Chan October 28, 2024 28/10/2024

(បរទេស)៖ របាយការណ៍ពីសារព័ត៌មានដ៏ល្បី Bloomberg បានចុះផ្សាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស​ Apple កំពុងរៀបចំដើម្បីបង្ហាញកម្មវិធីថ្មីមួយនៅលើ Apple Watch សម្រាប់អ្នកជំងឺទឹកនោមផ្អែម ក្នុងគោលបំណងតាមដានកម្រិតជាតិស្ករក្នុងឈាម។ នេះបើយោងតាមការចេញផ្សាយបន្តដោយ GSMArena។ ប្រិយមិត្តប្រាកដជាបានជ្រាបរួចមកហើយ ជារៀងរាល់ឆ្នាំក្រុមហ៊ុនយក្សនេះ បានដាក់ចេញនូវមុខងារថ្មីៗជាបន្តបន្ទាប់ ដូចជាមុខងារ ECG និងវាស់ចង្វាក់បេះដូង។ យ៉ាងកាលពីពេលថ្មីៗនេះ ក៏ទើបតែសម្រេចបានមុខងារពិសេសមួយទៀតគឺ Sleep Apnea Tracking ដែលជាមុខងារតាមដាន និងវិភាគលំនាំនៃការដកដង្ហើមក្នុងអំឡុងពេលគេង។ យោងតាមរបាយការណ៍ពី Bloomberg បានឱ្យដឹងថា Apple បានធ្វើការលើបច្ចេកវិទ្យាថ្មីដែលមានសមត្ថភាពតាមដានជាតិស្ករក្នុងឈាម ហើយតាមរយៈការធ្វើតេស្តពីបុគ្គលិក Apple មួយក្រុមកាលពីដើមឆ្នាំនេះ បានបង្ហាញថា មួយផ្នែកធំនៃមុខងារនេះ ត្រូវបានបញ្ចប់ការសាកល្បងដោយជោគជ័យ។ យ៉ាងណាមិញ ប្រសិនបើ Apple អាចសម្រេចបានជោគជ័យលើបច្ចេកវិទ្យានេះពិតប្រាកដមែននោះ ដូច្នេះអ្នកប្រើប្រាស់មិនចាំបាច់ទៅតេស្តឈាមរកមើលជាតិស្ករទៀតនោះទេ ដោយគ្រាន់តែពាក់ Apple Watch ជាការស្រេច។ គួរជម្រាបថា កម្មវិធីនេះ ត្រូវបានរចនាឡើងជាពិសេសសម្រាប់អ្នកប្រើប្រាស់ ដែលត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺទឹកនោមផ្អែម ដែលមានហានិភ័យនៃការវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទទី២ តែប៉ុណ្ណោះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

បណ្ឌិត យង់ ពៅ៖ បរទេសដែលយកវត្ថុសិល្បៈខ្មែរ បើទោះក្នុងរូបភាពណាក៏ដោយគួរបង្វិលមកដាក់តម្កល់នៅទីតាំងដើមវិញ ដើម្បីបញ្ជាក់ពីភាពស្មោះត្រង់ដល់ព្រលឹងអរិយធម៌មនុស្សជាតិ

Liny Chan October 28, 2024 28/10/2024

(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានអំពាវនាវដល់ប្រទេសមហាអំណាច ឬបរទេសទាំងឡាយដែលបានយកវត្ថុសិល្បៈខ្មែរបើទោះក្នុងរូបភាពណាក៏ដោយ គួរត្រូវបង្វិលមកដាក់តម្កល់នៅទីតាំងដើមវិញ ដើម្បីបញ្ជាក់ពីភាពស្មោះត្រង់ដល់ព្រលឹងអរិយធម៌មនុស្សជាតិ។ ការអំពាវនាវបែបនេះរបស់ លោកបណ្ឌិត យង់ ពៅ បានធ្វើឡើងក្នុងឱកាសដែលលោកបណ្ឌិត ថ្លែងសុន្ទរកថាបើកសិក្ខាសាលា ស្ដីពី «វត្ថុសិល្បៈខ្មែរ : ភាពអស្ចារ្យ និងហានិភ័យ» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤នេះ សហការរៀបចំដោយអគ្គលេខាធិការដ្ឋាន និងវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម។ លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា អរិយធម៌ខ្មែរដ៏ល្បីល្បាញ ដែលបង្ហាញឡើងតាមរយៈស្នាដៃសំណង់ស្ថាបត្យកម្មប្រាសាទ ស្ពានបុរាណ ផ្លូវបុរាណ សាលាសំណាក់ មន្ទីរពេទ្យ វត្ថុសិល្បៈនានា ក្នុងនោះមានរូបបដិមាធ្វើពីថ្ម និងលោហៈ គ្រឿងប្រដាប់ធ្វើពីលោហៈ ព្រមទាំងកុលាលភាជន៍ជាច្រើន បានបន្សល់ទុកជាកេរដំណែលដ៏មានសារៈសំខាន់ និងមានតាំងពីយូរអង្វែងមកហើយ។ លោកបណ្ឌិត យង់ ពៅ បានអំពាវនាវយ៉ាងដូច្នេះថា៖ «ប្រទេសមហាអំណាច ឬម្ចាស់អាណានិគម ដែលបានយកវត្ថុសិល្បៈខ្មែរបើទោះក្នុងរូបភាពណាក៏ដោយ គួរត្រូវបង្វិលមកដាក់តម្កល់នៅទីតាំងដើមវិញ ដើម្បីបញ្ជាក់ពីភាពស្មោះត្រង់ដល់ព្រលឹងអរិយធម៌មនុស្សជាតិ។ បញ្ឈប់សកម្មភាពទុច្ចរិតទាំងឡាយចំពោះវត្ថុសិល្បៈឱ្យខាងតែបាន។ ទទួលស្គាល់សច្ចភាពប្រវត្តិសាស្ត្រ»។ លោកបណ្ឌិតថា វត្ថុសិល្បៈខ្មែរមិនត្រឹមជាវត្ថុសម្រាប់លម្អជាសោភ័ណវត្ថុទាំងនោះក៏មានគុណតម្លៃជាអារិយធម៌ផងដែរដូចជា៖ ១៖ […]

ជូន​ដំណឹង! ហាមឃាត់រថយន្តធន់ធ្ងន់បើកនៅលើកំណាត់ផ្លូវជាតិលេខ១ ចាប់ពីស្តុបបំបែកខ្នែងផ្លូវជាតិលេខ១ ដល់គល់ស្ពានអ្នកលឿងត្រើយខាងលិច ចាប់ពីម៉ោង១២ថ្ងៃត្រង់ ដល់ម៉ោង៣រសៀលថ្ងៃទី៣០ តុលា ដើម្បីប្រារព្ធពិធីរត់ភ្លើងគប់

Liny Chan October 28, 2024 28/10/2024

(កណ្ដាល)៖ រដ្ឋបាលខេត្តកណ្ដាល ជូនដំណឹងស្តីពីការបិទចរាចរណ៍រថយន្តដឹកទំនិញធន់ធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ១ ចាប់ពីស្តុបបំបែកខ្នែងផ្លូវជាតិលេខ១ កែងផ្លូវជាតិលេខ ២១បេ រហូតដល់គល់ស្ពានអ្នកលឿង ត្រើយខាងលិច ចាប់ពីម៉ោង១២ថ្ងៃត្រង់ រហូតដល់ម៉ោង១៥រសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ដើម្បីប្រារព្ធពិធីរត់ភ្លើងគប់។ នេះបើយោងតាមសេចក្ដីជូនដំណឹងរប់សរដ្ឋបាលខេត្តកណ្ដាល ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤៕ សូមអានសេចក្ដីជូនដំណឹងដូចខាងក្រោម៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

គរុវិជ្ជាចារ្យ កវីនិពន្ធ វ៉ែន សុខ អ្នកនិពន្ធទំនុកចម្រៀងបទ «លលកវាយំ» ដ៏ល្បីល្បាញ ទទួលមរណភាព

Liny Chan October 28, 2024 28/10/2024

(ភ្នំពេញ)៖ គរុវិជ្ជាចារ្យ កវីនិពន្ធ វ៉ែន សុខ ជ័យលាភីអក្សរសិល្ប៍ទន្លេមេគង្គលើកទី៣ និងជ័យលាភីកវីនិពន្ធអាស៉ីអាគ្នេយ៍ឆ្នាំ២០២០ បានទទួលមរណភាព ក្នុងជន្មាយុ ៨៦ឆ្នាំ ដោយជរាពាធ នៅមុននេះបន្តិច នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។ នេះបើតាមការជូនដំណឹង របស់សមាគមអ្នកនិពន្ធខ្មែរ។ សូមជម្រាបថា គរុវិជ្ជាចារ្យ កវីនិពន្ធ វ៉ែន សុខ (រិត សុន្ទសារី) ជាសាស្រ្តាចារ្យផ្នែកកំណាព្យ អតីតតន្រ្តីករវង់ភ្លេងរាជតម្រួតភិរម្យ និងជាអ្នកនិពន្ធទំនុកចម្រៀងបទ «លលកវាយំ» ដ៏ល្បីល្បាញ បកស្រាយដោយលោកស្រី សូ សាវឿន។ ក្រុមភ្លេងរបស់លោក គឺជាអ្នកនាំចូលចង្វាក់សារ៉ាវ៉ាន់ មកថតជាថាសចម្រៀង នៅភ្នំពេញដំបូងបង្អស់ កាលពីឆ្នាំ១៩៦០៕ ផ្ដល់សិទ្ធិដោយ៖ Fresh News