ព័ត៌មានជាតិ

មន្ត្រី៖ ក្រុមហ៊ុនអាកាសចរ IndiGo របស់ឥណ្ឌា នឹងចាប់ផ្តើមបើកការហោះហើរត្រង់មកភ្នំពេញ និងសៀមរាប នៅដើមឆ្នាំ២០២៥

Liny Chan October 8, 2024 08/10/2024

(ភ្នំពេញ)៖ លោក កុយ គួង ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌាបានឱ្យដឹងថា បើគ្មានអ្វីប្រែប្រួលទេ ក្រុមហ៊ុនអាកាសចរ IndiGo របស់ឥណ្ឌា នឹងចាប់ផ្តើមជើងហោះហើរត្រង់ រវាងទីក្រុងញូវដេលី-ភ្នំពេញ (New Delhi – Phnom Penh) និងទីក្រុងកុលកាតា-សៀមរាប (Kolkata – Siem Reap) ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខនេះ។ លោក ស៉ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤នេះថា កន្លងមករដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល បានផ្តល់ការអនុញ្ញាតលើផ្នែកពាក់ព័ន្ធនានា ដល់ក្រុមហ៊ុនអាកាសចរ IndiGo រួចស្រេចហើយ រង់ចាំតែការហោះហើរជាក់ស្តែងរបស់ក្រុមហ៊ុនប៉ុណ្ណោះ។ លោកបន្តថា ដំបូងឡើយក្រុមហ៊ុន IndiGo គ្រោងភ្ជាប់ជើងហោះហើរមកកម្ពុជា នៅចុងឆ្នាំ២០២៤នេះ ប៉ុន្តែដោយសារមានការប្រែប្រួល ការភ្ជាប់ជើងហោះហើរ អាចនឹងពន្យារពេលរហូតដល់ដើមឆ្នាំ២០២៥វិញ។ បើតាមលោក ស៉ីន ចាន់សិរីវុត្ថា ការបើកតភ្ជាប់ផ្លូវថ្មីនេះ នឹងផ្ដល់ផលចំណេញដល់ប្រទេសទាំងពីរ ពាក់ព័ន្ធនឹងការធ្វើដំណើររយៈពេលខ្លី ហើយការចំណាយតិចជាងមុន ជាពិសេសភាគីទាំងពីរចង់ផ្សព្វផ្សាយពីផ្នែកទេសចរណ៍ […]

ឧបនាយករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន៖ ឆ្នាំក្រោយក្រសួងអប់រំ នឹងរៀបចំប្រឡងបាក់ឌុប នៅអំឡុងខែសីហាវិញ

Liny Chan October 8, 2024 08/10/2024

(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា នៅឆ្នាំក្រោយក្រសួងអប់រំ នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅអំឡុងខែសីហាវិញ សំដៅឲ្យវិលមករកពេលវេលាចាស់ មុនដំណាក់កាលជំងឺកូវីដ១៩។ ក្នុងឱកាសអញ្ជើញបើកវិញ្ញាសាប្រឡង នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤នេះ នាមណ្ឌលប្រឡងវិទ្យាល័យព្រះស៉ីសុវត្ថិ ឧបនាយករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន បានអះអាងថា មុនដំណាក់កាលជំងឺកូវីដ១៩ ការប្រឡងបាក់ឌុបតែងតែធ្វើឡើងនៅអំឡុងខែសីហា ប៉ុន្ដែក្រោយមកត្រូវអូសបន្លាយពេលជាបន្ដបន្ទាប់ រហូតឆ្នាំខ្លះដល់អំឡុងខែធ្នូ ឬឆ្លងទៅឆ្នាំបន្ទាប់ក៏មាន។ លោកបណ្ឌិតសភាចារ្យ បានបន្ដទៀតថា ការអូសបន្លាយពេលវេលានេះ ក៏ធ្វើឲ្យសិស្សានុសិស្សដែលត្រូវមកប្រឡង ជួបនូវការលំបាកមួយចំនួនផងដែរ ដោយសារតែបញ្ហាអាកាសធាតុ និងមួយវិញទៀត អាចយឺតយ៉ាវសម្រាប់ឱកាសអាហារូបករណ៍នៅក្រៅប្រទេស។ ដោយមើលឃើញពីបញ្ហានេះ ក្រសួងអប់រំ នឹងបង្ខិតកាលប្រឡងមកអំឡុងខែសីហាវិញ នៅឆ្នាំខាងមុខ។ ឧបនាយករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន បានថ្លែងយ៉ាងដូច្នេះថា «យើងចង់បង្ខិតការប្រឡងមកខែសីហា ដើម្បីឲ្យអ្នកដែលប្រឡងហើយមានឱកាសដាក់ពាក្យទៅរៀននៅបរទេស ឬទទួលអាហារូបករណ៍នៅបរទេស ព្រោះនៅប្រទេសដទៃបវេសនកាលចាប់ផ្ដើមនៅខែកញ្ញា។ ដូច្នេះឆ្នាំនេះយើងរុញមកខែតុលា ហើយឆ្នាំខាងមុខយើងនឹងរុញមកដល់ខែសីហាតែម្ដង»។ យ៉ាងណាមិញ សម្រាប់សម័យប្រឡង ៨ តុលា ២០២៤នេះ ក៏មានមណ្ឌលប្រឡងខ្លះជួបនូវបញ្ហាទឹកលេចផងដែរ […]

ក្រសួងអប់រំ៖ ដំណើរការសំណេរនាព្រឹកថ្ងៃទី១ នៃការប្រឡងបាក់ឌុប ប្រព្រឹត្តទៅដោយរលូន និងមិនមានបាតុភាពអ្វីកើតឡើងឡើយ ខណៈបេក្ខជនអវត្តមានសរុប ២១២២នាក់

Liny Chan October 8, 2024 08/10/2024

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ០៨ តុលា ២០២៤ នៅព្រឹកថ្ងៃទី១ ត្រូវនឹងព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ដំណើរការសំណេរបានប្រព្រឹត្តទៅដោយរលូន និងមិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងឡើយ។ នៅព្រឹកនេះ បេក្ខជនប្រឡងចំនួនពីរមុខវិជ្ជាគឺ ប្រវត្តិវិទ្យា និងជីវវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រ) ផែនដីនិងបរិស្ថានវិទ្យា និងប្រវត្តិវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម)។ ក្រសួងបញ្ជាក់ទៀតថា ព័ត៌មានសរុបម៉ោងទី១ បេក្ខជនអវត្តមានសរុប២១២២ នាក់ ស្រី៨១៨នាក់ ត្រូវជា១,៥៥% នៃចំនួនបេក្ខជនសរុប ១៣៧០៤០ នាក់ ក្នុងនោះបេក្ខជនស្វៃរិនអវត្តមាន ១៧១០ នាក់។ បេក្ខជនមានបញ្ហាសុខភាពចំនួន ១៤ នាក់ ក្នុងនោះបេក្ខជន ៤នាក់ ត្រូវបានដាក់ឱ្យប្រឡងនៅបន្ទប់ដាច់ដោយឡែក។ បេក្ខជនរងគ្រោះថ្នាក់ចរាចរណ៍មានចំនួន ៤ នាក់ និងបានទទួលការសម្របសម្រួលពីអាជ្ញាធរ ដើម្បីបានមកចូលប្រឡង។ បេក្ខជនមានជំងឺគ្រុនឈាមចំនួន ២នាក់ និងបានទទួលការយកចិត្តទុកដាក់ពីគ្រូពេទ្យប្រចាំមណ្ឌល។ ក្រសួងបន្ថែមទៀតថា នៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ […]

នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឲ្យដាក់ពិន័យនាយអាវុធហត្ថម្នាក់ ដែលប្រើប្រាស់ពាក្យសម្ដី និងទង្វើមិនគួរគម្បីក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

Liny Chan October 8, 2024 08/10/2024

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឲ្យដាក់ពិន័យនាយអាវុធហត្ថម្នាក់ ដែលមានតួនាទីជាស្នងការរង នៃស្នងការដ្ឋានសម្ភារៈបច្ចេកទេស បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលប្រើប្រាស់ពាក្យសម្ដី និងទង្វើមិនគួរគម្បីក្នុងករណីគ្រោះថ្នាក់ចរាចរណ៍។ លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា បុគ្គលពាក់ព័ន្ធនឹងជម្លោះក្នុងករណីគ្រោះថ្នាក់ចរាចរ ដែលមានផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គមនាពេលកន្លងទៅនេះ រួមមាន៖ *១៖ ក្នុងចំណោមបុគ្គលទាំង២រូប ដែលមានជម្លោះនោះ មានម្នាក់ជានាយទាហាននៃកងរាជអាវុធហត្ថ ឈ្មោះ ហ៊ីង វណ្ណី ឋានន្តរសក្តិវរសេនីយ៍ឯក មុខងារស្នងការរង ស្នងការដ្ឋានសម្ភារៈបច្ចេកទេស បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ *២៖ កងរាជអាវុធហត្ថ បានឃើញនូវសកម្មភាព ទង្វើ និងការប្រើពាក្យសម្តីរបស់ឈ្មោះ ហ៊ីង វណ្ណី ក្នុងឃ្លីបវីដេរូ កងរាជអាវុធហត្ថ សូមអភ័យទោសចំពោះភាគីជម្លោះម្ខាងទៀត និងសូមទោសជាសាធារណៈចំពោះជនរួមជាតិទាំងមូលនូវកំហុសអសីលធម៌ និងការប្រព្រឹត្តល្មើសវិន័យកងទ័ពនេះ។ *៣៖ កងរាជអាវុធហត្ថ បានកោះហៅឈ្មោះ ហ៊ីង វណ្ណី ចូលមកអង្គភាព ដើម្បីធ្វើការត្រួតពិនិត្យ និងមានវិធានការតាមច្បាប់ លក្ខន្តិកៈ […]

ក្រសួងអប់រំ៖ ការប្រឡងសញ្ញាបត្របាក់ឌុបឆ្នាំ២០២៤ ពិន្ទុត្រូវបានកំណត់ឱ្យជាប់មានចំនួន ២៣៧ពិន្ទុ

Liny Chan October 8, 2024 08/10/2024

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤នេះ បានបញ្ជាក់ឱ្យដឹងថា ពិន្ទុត្រូវបានកំណត់ឱ្យជាប់ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៣ ២០២៤នេះ មានចំនួន ២៣៧ពិន្ទុ។ សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ០៤០ នាក់ (ស្រី ៧៤ ៨៨២នាក់) ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន៣៩ ៣៥៨ នាក់ (ស្រី ២៣ ៧១៥ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៩៧ ៦៨២ នាក់ (ស្រី ៥១ ១៦៧នាក់)។ បេក្ខជនត្រូវបានរៀបចំចំនួន ២៥នាក់ ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី ខេត្តលើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជន មកពីវិទ្យាល័យអប់រំពិសេស។ មណ្ឌលសំណេរមានចំនួនសរុប ២៣០ មណ្ឌល […]

អនុរក្សម្នាក់ ត្រូវបានផ្អាកតួនាទីព្រោះប្រព្រឹត្តខុសនឹងវិន័យ

Liny Chan October 8, 2024 08/10/2024

(កណ្តាល)៖ យោងតាមទំព័រហ្វេសប៊ុករបស់អង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា មានមន្ត្រីអនុរក្សម្នាក់ ត្រូវបានផ្អាកពីតួនាទី ព្រោះប្រព្រឹត្តខុសនឹងវិន័យ។ ប្រភពព័ត៌មានបានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ ៨៖១០នាទីព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះ មន្ត្រីអនុរក្សដែលមានវ័យ៥២ឆ្នាំរូបនេះ បានយកទូរស័ព្ទជាប់ខ្លួនចូលបន្ទប់ប្រឡង និងបានចេញទៅនិយាយទូរស័ព្ទនៅបន្ទប់ទឹក ពេលកូនទូរស័ព្ទមក។ មន្ត្រីអនុរក្សរូបនេះ បម្រើការនៅមណ្ឌលប្រឡងវិទ្យាល័យហ៊ុនសែនរ៉ូតា ស្ថិតក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ចំណាត់ការចំពោះការប្រព្រឹត្តខុសវិន័យនេះ ប្រធានមណ្ឌលបានសម្រេចផ្អាកតួនាទីពីអនុរក្ស មកនៅគណៈកម្មការកណ្តាលវិញ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ជម្នះគ្រប់ឧបសគ្គ ដើម្បីបាក់ឌុប! មុនប្រឡងជួបគ្រោះថ្នាក់ចរាចរណ៍បាក់ជើង ត្រូវបានរៀបចំឱ្យប្រឡងពិសេសនៅដាច់ដោយឡែកពីគេ

Liny Chan October 8, 2024 08/10/2024

(សៀមរាប)៖ យុវជន ធា សៀវវ៉ុង បានជួបគ្រោះថ្នាក់ចរាចរមុនថ្ងៃប្រឡងបាក់ឌុបឈានចូលមក​ដល់​បណ្តាល​ឱ្យបាក់ជើង។ ក្រឡងបាក់ឌុបគឺសំខាន់ណាស់សម្រាប់ជីវិតសិក្សាចំណេះដឹងទូទៅរយៈពេល១២ឆ្នាំ បើទោះបីត្រូវបានរងរបួសបាក់ជើង ក៏យុវជន ធា សៀវវ៉ុង មិនបោះបង់ការប្រឡងនោះឡើយ។ យុវជន ធា សៀវវ៉ុង ប្រឡងនៅមណ្ឌលប្រឡងវិទ្យាល័យហ៊ុនសែនវត្តស្វាយជើង ក្នុងខេត្តសៀមរាប មានលេខបន្ទប់១១ លេខតុ២៥១។ ដោយសាររូបគេមានរបួស ត្រូវបានប្រធានមណ្ឌល​ ប្រធានអប្បមាទប្រចាំមណ្ឌលរៀបចំបន្ទប់ប្រឡងដាច់ដោយឡែកពីគេ នៅជាន់ផ្ទាល់ដី​ ដោយមានអនុរក្សប្រចាំការនៅបន្ទប់ប្រឡង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សម្តេចធិបតី ហ៊ុន ម៉ាណែត តែងតាំងឧត្តមសេនីយ៍ទោ អ៊ុយ ហៀង ជាមេបញ្ជាការ យោធភូមិភាគទី៣ និងតែងតាំងនាយទាហាន៣រូបទៀត ជានាយសេនាធិការរង បញ្ជាការដ្ឋានកងទ័ពជើងគោក

Liny Chan October 8, 2024 08/10/2024

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីការតែងតាំងផ្លាស់ប្តូរមុខតំណែងនាយទាហាន ចំនួន ៤រូប។ ក្នុងអនុក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ឲ្យដឹងថា៖ * ១៖ ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង ជាមេបញ្ជាការ យោធភូមិភាគទី៣ បញ្ជាការដ្ឋានកងទ័ពជើងគោក* ២៖ ឧត្តមសេនីយ៍ទោ មួង វុទ្ធា ជានាយសេនាធិការរង បញ្ជាការដ្ឋានកងទ័ពជើងគោក* ៣៖ ឧត្តមសេនីយ៍ត្រី ង៉ែតសុវណ្ណ អរុណដេត ជានាយសេនាធិការរង បញ្ជាការដ្ឋានកងទ័ពជើងគោក* ៤៖ ឧត្តមសេនីយ៍ត្រី មាស សុភារិទ្ធ ជានាយសេនាធិការរង បញ្ជាការដ្ឋានកងទ័ពជើងគោក៕ ខាងក្រោមនេះជាអនុក្រឹត្យ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

ការប្រឡងបាក់ឌុបនៅខេត្តស្វាយរៀង មានបេក្ខជនប្រឡង៤,២១៤នាក់, អភិបាលខេត្តលើកទឹកចិត្តបេក្ខជនត្រូវខិតខំឱ្យអស់ពីសមត្ថភាព គោរពបទប្បញ្ញត្តិ បទបញ្ជាផ្ទៃក្នុងការប្រឡងឱ្យបានម៉ឺងម៉ាត់

Liny Chan October 8, 2024 08/10/2024

(ស្វាយរៀង)៖ ការប្រឡងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៤ នៅខេត្តស្វាយរៀង មានបេក្ខជន-បេក្ខនារីចូលរួមប្រឡងចំនួន ៤,២១៤នាក់ (ស្រី២,២៦៩នាក់) ខណៈលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានលើកទឹកចិត្តដល់បេក្ខជន-បេក្ខនារីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ធ្វើឱ្យបានរួចរាល់លើគ្រប់វិញ្ញាសា ដោយត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង។ គួរជម្រាបថា ការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២៣-២០២៤ បាននិងកំពុងប្រព្រឹត្តទៅចំនួន២ថ្ងៃ ចាប់ពីទី៨-៩ ខែតុលា ឆ្នាំ២០២៤ ក្នុងនោះមានបេក្ខជនចុះឈ្មោះប្រឡងសរុបទូទាំងប្រទេសមានចំនួន១៣៧,០៤០នាក់ (ស្រី៧៤,៨៨២នាក់)។ នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះដែរ លោកអភិបាលខេត្ត ប៉េង ពោធិ៍សា រួមជាមួយលោកអភិបាលខេត្ត មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមក្នុងពិធីបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលវិទ្យាល័យស្វាយរៀង ស្ថិតនៅក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ពិធីកាត់វិញ្ញាសាប្រឡងនេះដែរក៏មានការចូលរួមអមដំណើរដោយលោកអភិបាលរងខេត្ត មន្ត្រីសាលាខេត្ត លោកប្រធានមន្ទីរ-អង្គភាព អភិបាលក្រុងស្វាយរៀង តំណាងក្រសួងអប់រំ យុវជន និងកីឡា និងអង្គភាពប្រឆាំងអំពើពុករលួយ។ ជាមួយនេះ លោកអភិបាលខេត្តក៏បានជូនពរដល់សិស្សានុសិស្សទាំងអស់ ឱ្យទទួលបានលទ្ធផលជោគជ័យ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា ហើយរដ្ឋបាលខេត្តនៅតែបន្ត និងត្រៀមរង្វាន់សម្រាប់ផ្ដល់ជូនសិស្សានុសិស្សដែលទទួលបាននិទ្ទេសល្អប្រសើរផងដែរ។ បើតាមលោកអភិបាលខេត្តស្វាយរៀងបានបញ្ជាក់ថា […]

ប្រឡងបាក់ឌុបចាប់ផ្តើមនៅព្រឹកនេះហើយ ជាមួយបេក្ខជនជាង ១៣ម៉ឺននាក់, មន្ត្រីជិត៣ម៉ឺននាក់ ពង្រាយគ្រប់គ្រងការប្រឡង

Liny Chan October 8, 2024 08/10/2024

(ភ្នំពេញ)៖ ដូចការគ្រោងទុក ការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅកាត់ថា បាក់ឌុប ចាប់ផ្តើមហើយនៅថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០២៤នេះ ជាមួយបេក្ខជនចូលរួមប្រឡងសរុបជាង១៣ម៉ឺននាក់។ បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញបើកវិញ្ញាសារប្រឡង នៅមណ្ឌលប្រឡងក្នុងវិទ្យាល័យ ព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញ ដូចបណ្តាឆ្នាំកន្លងទៅ។ ការប្រឡងនៅថ្ងៃទី០៨ ខែសីហានេះ សម្រាប់ថ្នាក់វិទ្យាសាស្ត្ររួមមាន មុខវិជ្ជា៖ ប្រវត្តិវិទ្យា, ជីវវិទ្យា, គីមីវិទ្យា និងភាសាបរទេស។ ថ្នាក់វិទ្យាសាស្ត្រសង្គម រួមមានមុខវិជ្ជា៖ ផែនដី និងបរិស្ថានវិទ្យា, ប្រវត្តិវិទ្យា, ភូមិវិទ្យា និងភាសាបរទេស។ នៅថ្ងៃទី០៩ ខែតុលា សម្រាប់ថ្នាក់វិទ្យាសាស្ត្ររួមមាន មុខវិជ្ជា៖ អក្សរសាស្ត្រខ្មែរ, រូបវិទ្យា និងគណិតវិទ្យា។ ថ្នាក់វិទ្យាសាស្ត្រសង្គមរួមមាន​ មុខវិជ្ជា៖ គណិតវិទ្យា, សីលធម៌ ពលរដ្ឋវិជ្ជា និងអក្សរសាស្ត្រខ្មែរ។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន […]