ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា ជូនដំណឹងពីការដាក់ឱ្យដំណើរការ ខ្សែទស្សនាថ្មីនៅប្រាសាទមួយចំនួន នៃរមណីយដ្ឋានអង្គរ

Liny Chan October 27, 2025 27/10/2025

(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យដំណើរការ ខ្សែទស្សនាថ្មីនៅប្រាសាទមួយចំនួន នៃរមណីយដ្ឋានអង្គរ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥។ សេចក្ដីជូនដំណឹង បានឲ្យដឹងថា ក្នុងគោលដៅផ្តល់នូវបទពិសោធន៍ទស្សនាថ្មី ឱ្យកាន់តែសម្បូរបែបជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាក្នុងគោលបំណង ដើម្បីលើកតម្កើងតម្លៃលេចធ្លោជាសកល នៃរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា បានរៀបចំខ្សែទស្សនាថ្មី នៅតាមទីតាំងប្រាសាទមួយចំនួន ដូចខាងក្រោម៖ * ១៖ ប្រាសាទអង្គរវត្តខ្សែទស្សនាមានចំនួន០៣ជម្រើស ក្នុងនោះមានដូចជា៖ទី១ «ទិសដៅទស្សនាបែបទេសចរ» រយៈពេល ០២ម៉ោងទី២ «ទិសដៅទស្សនាបែបជំនឿ និងសាសនា» រយៈពេល ២ម៉ោង ៣០នាទីនិងទី៣ «ទិសដៅទស្សនាបែបប្រវត្តិសាស្ត្រ» រយៈពេល ០៣ម៉ោង * ២៖ ប្រាសាទតាព្រហ្មខ្សែទស្សនាមានចំនួន០២ជម្រើស ក្នុងនោះមានដូចជា៖ទី១ «ខ្សែទស្សនាចូលតាមខ្លោងទ្វារខាងកើត» រយៈពេល ១ម៉ោង ១០នាទីនិងទី២ «ខ្សែទស្សនាចូលតាមខ្លោងទ្វារខាងលិច» រយៈពេល ១ម៉ោង ២៥នាទី * ៣៖​ ប្រាសាទបន្ទាយស្រីខ្សែទស្សនាមានចំនួន០២ជម្រើស ក្នុងនោះមានដូចជា៖ទី១ […]

អ្នកនាំពាក្យក្រសួងការពារជាតិ៖ ការកែសម្រួលយុទ្ធោបករណ៍ និងអា-វុធធុនធ្ងន់របស់កម្ពុជា ជាការបង្ហាញពីកាយវិការសុច្ឆន្ទៈ និងបញ្ជាក់ពីការតាំងចិត្តដ៏ម៉ឺងម៉ាត់ឥតងាករេក្នុងការបញ្ចប់ជម្លោះ

Liny Chan October 27, 2025 27/10/2025

(ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងបញ្ជាក់ថា ការកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់កម្ពុជា ដោយដកមួយផ្នែកនៃជំហានទី១ ចេញពីតំបន់ជម្លោះព្រំដែន រវាងកម្ពុជា និងថៃ ជាការបង្ហាញយ៉ាងច្បាស់ពីកាយវិការសុច្ឆន្ទៈ និងការបញ្ជាក់ពីការតាំងចិត្តដ៏ម៉ឺងម៉ាត់ឥតងាករេរបស់កម្ពុជា ក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួមនៅទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាពរវាង កម្ពុជា និងថៃ។ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ដូចនេះនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលក្រុមការងារសម្របសម្រួលក្រុមអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិកម្ពុជា បានបន្តធ្វើការសម្របសម្រួល​ជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីចុះត្រួតពិនិត្យសព្វាវុធ (រថពាសដែក) ដែលបានត្រឡប់មកកាន់បន្ទាយ ដែលស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាបវិញ បន្ទាប់ពីបានចាកចេញពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ នៅចំណុចភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ០៩:០០នាទីយប់មិញនេះ ក្រោយភាគីកម្ពុជា និងថៃ បានឯកភាពគ្នាធ្វើការកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ខ្លួនដោយដកមួយផ្នែកនៃជំហានទី១ សម្រាប់ជានិមិត្តរូបនៃការប្តេជ្ញាចិត្តក្នុងការអនុវត្តនូវសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ។ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ថា សកម្មភាពខាងលើ គឺជាការបង្ហាញយ៉ាងច្បាស់ពីកាយវិការសុច្ឆន្ទៈ និងការបញ្ជាក់ពីការតាំងចិត្តដ៏ម៉ឺងម៉ាត់ឥតងាករេរបស់កម្ពុជា ក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាពរវាងកម្ពុជា […]

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ចូលរួមអបអរសាទរពិធីបើកជើងហោះត្រង់ថ្មីរវាងរាជធានីភ្នំពេញ-ទីក្រុងតូក្យូ និងទទួលស្វាគមន៍អ្នកដំណើរជើងដំបូង

Naren October 27, 2025 27/10/2025

(ជប៉ុន)៖ លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយមន្រ្តីស្ថានទូត នៅល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស និងថ្លែងសុន្ទរកថានៅក្នុង ពិធីអបអរសាទរការបើកជើងហោះត្រង់ថ្មីរវាងរាជធានីភ្នំពេញ-ទីក្រុងតូក្យូ (Flight: K6592) និងការទទួលស្វាគមន៍ការមកដល់របស់ភ្ញៀវអ្នកដំណើរជើងដំបូង មកកាន់ទីក្រុងតូក្យូ តាមរយៈជើងហោះហើរក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) នៅអាកាសយានដ្ឋានអន្តរជាតិណារីតា ទីក្រុងតូក្យូ។ កម្មវិធីនេះមានការចូលរួមពី លោកស្រី Wendy Y.W. Chen នាយកប្រតិបត្តិរង (Vice CEO) នៃក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា, លោក NAKAMURA Fumitoshi នាយកគ្រប់គ្រងអាកាសយានដ្ឋាន នៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន, លោក AMITANI Naoki មន្រ្តីជាន់ខ្ពស់ (Senior Air Talks Officer) នៃការិយាល័យអាកាសចរណ៍ស៊ីវិលជប៉ុន (JCAB- Japan Civil Aviation Bureau), តំណាងអាកាសយានដ្ឋានអន្តរជាតិណារីតា, តំណាងក្រុមហ៊ុនដៃគូ Swissport Japan […]

កម្ពុជា-កូរ៉េខាងត្បូង ប្តេជ្ញារួមគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋនានានៅកម្ពុជា, ក្រុមការងារចំពោះកិច្ចចម្រុះកម្ពុជា-កូរ៉េ នឹងត្រូវបង្កើតឡើងនៅខែវិច្ឆិកាខាងមុខ

Naren October 27, 2025 27/10/2025

(កូឡាឡាំពួ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥នេះ បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោក Lee Jae Myung ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៉ី។ សម្តេចបវរធិបតីបញ្ជាក់ថា ក្នុងជំនួបនោះ សម្តេច និងលោកប្រធានធិបតីកូរ៉េខាងត្បូង បានឯកភាពគ្នាក្នុងការវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលត្រូវបានភ្ជាប់ឡើងវិញនៅឆ្នាំ១៩៩៧ និងត្រូវបានដំឡើងកម្រិតដល់ភាពជាដៃគូយុទ្ធសាស្ត្រ នៅឆ្នាំ២០២៤ ហើយកាន់តែមានភាពរឹងមាំ និងស៊ីជម្រៅ ជាមួយនឹងកិច្ចសហប្រតិបត្តិការកាន់តែរីកចម្រើនគួរឱ្យកត់សម្គាល់ ស្ទើរគ្រប់វិស័យ។ សម្តេចបវរធិបតី និងប្រធានធិបតីកូរ៉េខាងត្បូង ក៏បានពិភាក្សាគ្នា ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការប្រយុទ្ធប្រឆាំងនឹងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំកន្លងមក រវាងអាជ្ញាធរកម្ពុជា និងអាជ្ញាធរកូរ៉េ ហើយដែលបានសម្រេចនូវលទ្ធផលល្អជាផ្លែផ្កាជាច្រើនរួចមកហើយ។ ក្នុងពេលជាមួយគ្នា, កម្ពុជា និងសាធារណរដ្ឋកូរ៉េ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីបង្ការ, ទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋនា នាដែលពាក់ព័ន្ធជាមួយជនជាតិកូរ៉េនៅកម្ពុជា ឱ្យកាន់មានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា, ការពារសន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។ ជាក់ស្តែង ក្រុមការងារចំពោះកិច្ចចម្រុះរវាងកម្ពុជានិងកូរ៉េមួយ នឹងត្រូវបង្កើតនៅក្នុងអំឡុងខែវិច្ឆិការនេះ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងសមត្ថកិច្ចនៃប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋនានាដែលពាក់ព័ន្ធជាមួយជនជាតិកូរ៉េនៅកម្ពុជា រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ […]

ក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ដាក់ចេញនូវកញ្ចប់កាតប្រចាំឆ្នាំ និងប្រចាំត្រីមាស ផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់រថយន្តដឹកទំនិញគ្រប់ប្រភេទ

Liny Chan October 24, 2025 24/10/2025

(ភ្នំពេញ)៖ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានដាក់ចេញនូវកញ្ចប់កាតប្រចាំឆ្នាំ និងប្រចាំត្រីមាស ដែលផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់ ជាពិសេសការបញ្ចុះតម្លៃសម្រាប់រថយន្តដឹកទំនិញគ្រប់ប្រភេទ ដែលអាចចំណេញរហូតដល់ទៅ ៤៦ដុល្លារ/ដង។ កញ្ចប់កាតប្រចាំឆ្នាំ និងប្រចាំត្រីមាស របស់ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា៖ ទី១៖ កញ្ចប់គណនីរួម៖ គណនីមួយអាចប្រើប្រាស់សម្រាប់រថយន្ដច្រើនគ្រឿងបាន ដែលទទួលបានការបញ្ចុះតម្លៃខ្ពស់មិនធ្លាប់មាន រហូតដល់ទៅ ៦២%។ទី២៖ កញ្ចប់គណនីទោល៖ គណនីមួយអាចប្រើប្រាស់សម្រាប់រថយន្ដតែ ១គត់ និងទទួលបានការបញ្ចុះតម្លៃដល់ទៅ ៦០%។ទី៣៖ ចំពោះអតិថិជនដែលទិញកញ្ចប់កាត និងទទួលបាននូវសេវាបំពាក់ឧបករណ៍ ETC ដោយឥតគិតថ្លៃ ព្រមទាំងការបញ្ចុះតម្លៃលើសេវាអូសសណ្ដោងទៅតាមប្រភេទកញ្ចប់កាតដែលអតិថិជនបានទិញ។ ហេតុផលសំខាន់ៗដែលអតិថិជនគួរជ្រើសរើសប្រើប្រាស់ផ្លូវល្បឿលឿនរួមមាន៖ កាត់បន្ថយចំណាយដឹកជញ្ជូន, ចំណេញពេលវេលាដឹកជញ្ជូន និងបង្កើនសុវត្ថិភាពក្នុងការដឹកជញ្ជូន។ សម្រាប់ព័ត៌មានទាក់ទងនឹងការបញ្ចុះតម្លៃ សូមទំនាក់ទំនងមកកាន់៖ 023263169 / 023263162 សម្រាប់ព័ត៌មានផ្សេងៗ ឬករណីសង្រ្គោះបន្ទាន់ សូមទំនាក់ទំនងមកកាន់៖ 1399 ឬ 098 33 1399 /092 33 1399 ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ករណីឧត្តមសេនីយ៍ត្រី ឈឹម ឆែម នាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ បង្កហិង្សាលើស្ដ្រីម្នាក់ ត្រូវផ្អាកមុខតំណែង និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ

Liny Chan October 24, 2025 24/10/2025

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា ករណីឧត្តមសេនីយ៍ត្រី ឈឹម ឆែម នាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ដែលបង្កហិង្សាលើ ស្ដ្រីម្នាក់ ត្រូវស្នើតាមឋានានុក្រមដើម្បីផ្អាកមុខតំណែង និងកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ ក្នុងសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី បានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានករណីបង្កអំពើហិង្សាទៅលើជនរងគ្រោះឈ្មោះ ប៉ែន សុខណា ភេទស្រី អាយុ២០ឆ្នាំ នៅចំណុចមុខតូបលក់ចាប់ហួយ ភូមិគោកឃ្លាង សង្កាត់គោក ឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ វេលាម៉ោង២០៖០០នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ហើយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ កម្លាំងស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនប្រព្រឹត្តបទល្មើស និងបានសហការផ្ទេរសមត្ថកិច្ចឱ្យមកកងរាជអាវុធហត្ថ ដោយសារបុគ្គលប្រព្រឹត្តបទល្មើសជាយោធិន ស្ថិតក្រោមការគ្រប់គ្រងរបស់កងរាជអាវុធហត្ថ។ មន្ត្រីនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ ប្រមូលវត្ថុតាង ស្តាប់ចម្លើយជនរងគ្រោះ សាក្សី និងចម្លើយរបស់ឈ្មោះ ឈឹម ឆែម […]

ក្រុមហ៊ុនសេដ្ឋកិច្ចរបស់ចិន ចាប់អារម្មណ៍ចុះ MOU ជាមួយក្រសួងទេសចរណ៍កម្ពុជា លើការបណ្តុះបណ្តាលទេសចរណ៍ឆ្លាតវៃ និងគ្រប់គ្រងសណ្ឋាគារ

Liny Chan October 24, 2025 24/10/2025

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ បានអនុញ្ញាតជូនលោកស្រី Hu Heng ប្រធាននាយកដ្ឋានកិច្ចការបរទេស នៃក្រុមហ៊ុនសេដ្ឋកិច្ចអន្តរជាតិ និងកិច្ចសហប្រតិបត្តិការបច្ចេកទេស ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Wu Han សាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈតាមតម្រូវការទីផ្សារបច្ចុប្បន្ន ដូចជាថ្នាក់ទេសចរណ៍ឆ្លាតវៃ (Smart Tourism) និងគ្រប់គ្រងសណ្ឋាគារ (Hotel Management) នៅទីស្តីការក្រសួងទេសចរណ៍។ ក្នុងឱកាសនៃជំនួប រដ្ឋមន្រ្តី ហួត ហាក់ បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ដល់ក្រុមហ៊ុនសេដ្ឋកិច្ចអន្តរជាតិ និងកិច្ចសហប្រតិបត្តិការបច្ចេកទេសរបស់ប្រទេសចិន លើគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងវិស័យទេសចរណ៍ ជាមួយក្រសួងទេសចរណ៍កម្ពុជា ជាពិសេសគឺការបណ្តុះបណ្តាលសមត្ថភាពគ្រូបង្រៀន ជំនាញវិជ្ជាជីវៈថ្នាក់ទេសចរណ៍ឆ្លាតវៃ និងការគ្រប់គ្រងសណ្ឋាគារដល់សិស្ស និស្សិតដើម្បីលើកកម្ពស់គុណភាពអប់រំ និងដើម្បីបង្កើនប្រាក់ចំណូលបន្ថែមផងដែរ។ ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តី និងលោកស្រីប្រធាននាយកដ្ឋានក្រុមហ៊ុន បានឯកភាពគ្នាលើការជួយបណ្តុះបណ្តាលសមត្ថភាពភាសាចិនសម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន និងបើកវគ្គបណ្តុះបណ្តាលសម្រាប់មគ្គុទ្ទេសក៍ ទេសចរណ៍ឱ្យច្រើន ដើម្បីបំពេញតម្រូវការភ្ញៀវទេសចរណ៍ចិន ព្រមទាំងធ្វើការទំនាក់ទំនងជាមួយដៃគូរពីប្រទេសចិន ក្នុងការរៀបចំជាសន្និសីទផ្លាស់ប្តូរវិស័យទេសចរណ៍ពាក់ព័ន្ធ និងការអប់រំវិជ្ជាជីវៈទេសចរណ៍អន្តរជាតិធំៗនៅកម្ពុជា ដោយក្រសួងសូមស្វាគមន៍ និងរីករាយជួយសហការសម្របសម្រួលជូនដល់ក្រុមហ៊ុនផងដែរ៕ […]

ឆេះផ្សារទំនើប ហេង ឆៃលី នៅក្រុងបាត់ដំបង និងរាលដាលដល់ផ្ទះពលរដ្ឋជាច្រើនខ្នងទាំងកណ្ដាលយប់

Liny Chan October 24, 2025 24/10/2025

(បាត់ដំបង)៖ អាគាផ្សារទំនើប ហេង ឆៃលី ត្រូវបានអគ្គិភ័យឆេះនៅកណ្តាលយប់ក្នុងក្រុងបាត់ដំបង និងរាលដាលដល់ផ្ទះពលរដ្ឋជុំវិញច្រើនខ្នងទាំងកណ្តាលយប់ មិនទាន់ដឹងមូលហេតុ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ រហូតដល់រំលងអាធ្រាត្រចូលដល់ទាបភ្លឺឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង អស់ស្ទើរទាំងស្រុង ហើយអគារតួរផ្សារមួយផ្នែកធំបានបាក់រលំ។ សមត្ថកិច្ចបានឲ្យដឹងថា អគារផ្សារដែលឆេះនេះបានបាក់រំលំ បង្កឲ្យពលរដ្ឋម្នាក់រងរបួស ត្រូវបញ្ជូនទៅសង្គ្រោះ ហើយផ្ទះប្រជាពលរដ្ឋច្រើនខ្នងជាប់ផ្សារត្រូវអណ្តាតភ្លើងឆាបឆេះរាលដាលដល់ផងដែរ។ រថយន្តបង្ការពន្លត់អគ្គិភ័យស្នងការខេត្ត និងបណ្តាស្រុកជិតខាងជាច្រើនគ្រឿង ត្រូវបានបញ្ជូនមកអន្តាគមន៍ពន្លត់អគ្គិភ័យនេះ។ ខណៈពេលអគ្គិភ័យកំពុងឆាបឆេះនេះក៏ឃើញវត្តមាន លោក សុខ លូ អភិបាលខេត្តបាត់ដំបង ចុះមកពិនិត្យទីតាំងផ្ទាល់នៅកន្លែងកើតហេតុផ្ទាល់ ដើម្បីដឹកនាំកម្លាំងអន្តាគមន៍ រហូតដល់ម៉ោងទាបភ្លឺ និងមានវត្តមាន អភិបាលក្រុង មេបញ្ជាការអាវុធហត្ថខេត្ត ស្នងការខេត្ត ថ្នាក់ដឹកនាំយោធា និងអាជ្ញាធរ កម្លាំងសមត្ថកិច្ចចម្រុះរាប់រយនាក់ ដើម្បីជួយដល់ការពន្លត់ភ្លើង ការពារសន្តិសុខ និងសម្រួលចរាចរណ៍នៅទីនោះ។ ការឆេះផ្សារទំនើប១នេះ ពុំទាន់ដឹងពីមូលហេតុ នៃការឆេះនេះ និងទំហំនៃការខូចខាតនៅឡើយទេ ដោយអាជ្ញាធរកំពុងស្រាវជ្រាវ និងបូកសរុបនៅឡើយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ចិន បង្ហាញការមិនពេញចិត្តចំពោះសហភាពអឺរ៉ុប ដែលដាក់បញ្ចូលក្រុមហ៊ុនចិនក្នុងកញ្ចប់ទណ្ឌកម្មប្រឆាំងរុស្ស៉ី

Liny Chan October 24, 2025 24/10/2025

(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានជំរុញឱ្យសហភាពអឺរ៉ុប (EU) បញ្ឈប់ជាបន្ទាន់នូវការដាក់បញ្ចូលសហគ្រាសចិនទៅក្នុងកញ្ចប់ទណ្ឌកម្មទី១៩ របស់ខ្លួនប្រឆាំងនឹងរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានរដ្ឋចិន ស៊ីនហួ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។ អ្នកនាំពាក្យរូបនោះបានសម្តែងការមិនពេញចិត្ត និងការប្រឆាំងយ៉ាងដាច់ខាត ដោយបានបញ្ជាក់ថា ទោះបីជាចិនបានព្យាយាមចរចា និងបញ្ចុះបញ្ចូលជាច្រើនលើកច្រើនសាក៏ដោយ សហភាពអឺរ៉ុបនៅតែបដិសេធមិនព្រមផ្លាស់ប្តូរជំហរ។ នៅក្នុងកញ្ចប់ទណ្ឌកម្មទី១៩ របស់ខ្លួន EU បានដាក់ទណ្ឌកម្មជាលើកដំបូងលើរោងចក្រចម្រាញ់ប្រេង និងក្រុមហ៊ុនពាណិជ្ជកម្មធំៗរបស់ចិន។ ក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់ថា ទង្វើរបស់សហភាពអឺរ៉ុបគឺផ្ទុយពីស្មារតីនៃការឯកភាពគ្នាដែលសម្រេចបានរវាងមេដឹកនាំចិន និងសហភាពអឺរ៉ុប ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសន្តិសុខថាមពលពិភពលោក។ ចិនបានព្រមានសហភាពអឺរ៉ុបមិនឱ្យបន្តដើរលើផ្លូវខុសនេះទៀត ដោយបានបញ្ជាក់ថា ខ្លួននឹងចាត់វិធានការចាំបាច់ ដើម្បីការពារសិទ្ធិស្របច្បាប់របស់សហគ្រាសចិន ក៏ដូចជាសន្តិសុខថាមពល និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News