ព័ត៌មានជាតិ

អ្នកជំនាញប្រាប់ពីកត្តាមួយចំនួន ដែលជំរុញឱ្យមាសឡើងថ្លៃដល់ជាង៣ពាន់ដុល្លារក្នុងមួយតម្លឹង ហើយនឹងបន្តកើនឡើងថែមទៀតនៅពេលខាងមុខ ​

Liny Chan August 21, 2024 21/08/2024

​​​​​​​​(ភ្នំពេញ)៖ តម្លៃមាសនៅលើទីផ្សារអន្តរជាតិ និងនៅទីផ្សារកម្ពុជា បានបន្តហក់ឡើងជា​បន្តបន្ទាប់ ក្នុងរយៈពេលចុងក្រោយ ដែលនៅថ្ងៃនេះ តម្លៃមាសបានឡើងដល់២៥០០ដុល្លារក្នុងមួយអោននៅក្នុងទីផ្សារអន្តរជាតិ ឬប្រមាណ៣០១២ដុល្លារក្នុងមួយតម្លឹង ដែលជាតម្លៃខ្ពស់មួយនៅក្នុងទីផ្សារ។ លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន PP Link Securities បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា នៅក្នុងខែសីហានេះ តម្លៃមាសបានហក់ឡើងខ្ពស់គួរឱ្យកត់សម្គាល់។ បើធៀបនឹងកាលពីខែមុន មាសតម្លៃខ្ពស់បំផុត នៅត្រឹម១អោន ២៤៨៣ដុល្លារ ឬស្មើនឹង២ ៩៩១ដុល្លារ ក្នុងមួយតម្លឹង ខណៈនៅក្នុងខែនេះ តម្លៃមាសខ្ពស់បំផុត បានឡើងដល់២៥០៩ ដុល្លារក្នុងមួយអោន ឬ ស្មើ៣០២២ដុល្លារ ក្នុងមួយតម្លឹង​ ពោលគឺកើនឡើង ៣១ដុល្លារ បន្ថែមទៀតក្នុងមួយតម្លឹង។ លោកបានឱ្យថា ការកើនឡើងជាបន្តបន្ទាប់នៃតម្លៃមាសនេះ ដោយសារកត្តាមួយចំនួន ដូចជា ការធ្លាក់ចុះនៃតម្លៃប្រាក់ដុល្លារអាមេរិក តាមរយៈការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក។ លោកបានពន្យល់ថា កត្តាដែលនាំឱ្យតម្លៃមាសហក់ឡើងបែបនេះ គឺពាក់ព័ន្ធជាមួយអត្រាការប្រាក់ របស់ដុល្លារសហរដ្ឋអាមេរិក​ បន្ទាប់ពីគេទទួលបានតម្រុយច្បាស់​មុនថា ធនាគារកណ្តាលអាមេរិក នឹងកាត់បន្ថយអត្រាការប្រាក់ពី០.២៥% ទៅ០.៥០% លើអត្រាការប្រាក់បច្ចុប្បន្ន ៥.៥០%។ […]

ក្រសួងព្រះបរមរាជវាំង ចេញសេចក្ដីថ្លែងការណ៍បដិសេធចំពោះការបង្ហោះចែកចាយក្នុង TikTok ដែលប្រើឈ្មោះ នរោត្តម សូរិយាវង្ស និង ស៉ីសុវត្ថិ សីណាក់វង្ស

Liny Chan August 21, 2024 21/08/2024

(ភ្នំពេញ)៖ ក្រសួងព្រះបរមរាជវាំង បានចេញសេចក្ដីថ្លែងការណ៍បដិសេធចំពោះបុគ្គលដែលជាម្ចាស់ TikTok មានឈ្មោះថា នរោត្តម សូរិយាវង្ស និង ស៉ីសុវត្ថិ សីណាក់វង្ស ដែលបង្ហោះចែកចាយក្នុងប្រព័ន្ធបណ្ដាញទំនាក់សង្គម ហើយប្រកាសអះអាងខ្លួនជានុរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត។ តាមសេចក្ដីថ្លែងការណ៍របស់ព្រះបរមរាជវាំង បុគ្គលខាងលើនេះមិនមែនជាសែស្រឡាយព្រះរាជវង្សានុវង្ស ដែលទទួលស្គាល់ដោយព្រះបរមរាជវាំងឡើយ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះអនុជបង្កើតតែមួយព្រះអង្គគត់ គឺសម្ដេចនរោត្តម នរិន្ទ្រពង្ស ដែលបានយាងចូលទិវង្គតតាំងពីឆ្នាំ២០០៣មកម្ល៉េះ៕ ខាងក្រោមនេះជាសេចក្ដីថ្លែងការណ៍របស់ក្រសួងព្រះបរមរាជវាំង៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

រដ្ឋបាលព្រៃឈើ ផ្សាយលេខទូរស័ព្ទ Hotline ពីរខ្សែជាសាធារណៈ ក្នុងករណីដែលមានសត្វស្វាកាច ឬស្វាចំនួនច្រើនបង្កការរំខាន និងធ្វើទុក្ខបុកម្នេញដល់ប្រជាពលរដ្ឋ សូមទំនាក់ទំនងមកភ្លាមៗ

Liny Chan August 21, 2024 21/08/2024

(ភ្នំពេញ)៖ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្សព្វផ្សាយលេខទំនាក់ទំនង Hotline ពីរខ្សែជាសាធារណៈ ក្នុងករណីដែលមានសត្វស្វាកាច ឬស្វាចំនួនច្រើនបង្កការរំខាននិងធ្វើទុក្ខបុកម្នេញ ប្រជាពលរដ្ឋអាចរាយការណ៍បានភ្លាមៗ។ សូមទាក់ទងមកតាមរយៈ ទូរស័ព្ទលេខ ០៨៥៧៨០៨៤៧ ឬ ០១០៥៥៦៦៣០នេះ ដែលរដ្ឋបាលព្រៃឈើនឹងចេញអន្តរាគមន៍ក្នុងការដកហូតសត្វស្វាដែល អាចបង្កគ្រោះថ្នាក់ទាំងនោះ ចេញពីតំបន់សាធារណៈមួយចំនួន៕ ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលព្រៃឈើ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

UPDATE: លទ្ធផលពិសោធន៍របស់ស្ថាប័នជំនាញ! ពលរដ្ឋដែលបាត់បង់ជីវិត៣នាក់ និងកំពុងសង្គ្រោះម្នាក់ នៅខេត្តតាកែវ គឺដោយសារពុលស្រាថ្នាំ

Liny Chan August 20, 2024 20/08/2024

(តាកែវ)៖ លោក លៀង សុភា ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប. ខេត្តតាកែវ បានឲ្យដឹងថា ករណីមនុស្ស៣នាក់ស្លាប់ និងម្នាក់ទៀតកំពុងសង្គ្រោះបន្ទាន់ គឺដោយសារពុលស្រាថ្នាំពិតប្រាកដមែន។ លោកបានអះអាងថា ក្រោយមន្រ្តីជំនាញបានយកសំណាកទៅពិនិត្យ ពិសោធន៍ និងវិភាគ គឺលទ្ធផលស្រាថ្នាំនោះមានជាតិ មេតាណុលក្នុងស្រា មានកម្រិត១៥% ប្រសិនទទួលទានចាប់ពី ៦៦០មីលីលីតឡើងទៅ គឺអាចស្លាប់បាន។ សូមរំលឹកថា កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ជនរងគ្រោះចំនួន៦នាក់ បានផឹកស្រាថ្នាំនៅផ្ទះឈ្មោះ គឹម សុខ អាយុ៤៧ឆ្នាំ មានទីលំនៅភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។ ក្រោយពេលផឹកស្រារួច ជនរងគ្រោះចំនួន៤នាក់ មានអាការៈអស់កម្លាំងក្អួត ហូបអីមិនចូល បណ្តាលឲ្យជនរងគ្រោះ០៣នាក់បានស្លាប់បាត់បង់ជីវិតបន្តបន្ទាប់ និងម្នាក់ទៀតត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។ លោកឧត្តមសេនីយ៍ ហ៊ិន សុខេង ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបន្ថែមថា ក្រោយកើតហេតុដោយមានការសម្របសម្រួលនីតិវិធីពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញបានឃាត់ខ្លួនឈ្មោះ […]

អភិបាលខេត្តតាកែវ គាំទ្រគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងស្រុកបាទី

Liny Chan August 20, 2024 20/08/2024

(តាកែវ)៖ នៅក្នុងជំនួបជាមួយលោកឧកញ៉ា តាំង លាក់ហាវ ប្រធានសមាគមពាណិជ្ជកម្មចិនឆោសាន នៅសាលាខេត្តតាកែវ នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងស្រុកបាទី ដែលសមាគមបានលើកឡើង និងស្នើសុំការគាំទ្រ និងជួយសម្របសម្រួលពីអាជ្ញាធខេត្ត។ លោកអភិបាលខេត្តតាកែវ បានថ្លែងបន្តថា គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅលើទឹកដីខេត្តតាកែវ នឹងជួយបង្កើតការងារកាន់តែច្រើនថែមទៀតដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត កាត់បន្ថយការធ្វើចំណាកស្រុក និងលើកស្ទួយសេដ្ឋកិច្ច គ្រូសាររបស់បងប្អូនប្រជាពលរដ្ឋយើងកាន់តែប្រសើរឡើង ដូច្នោះអាជ្ញាធខេត្តនឹងជួយសម្របសម្រួលនិតិវិធីគ្រប់បែបយ៉ាងដល់អ្នកវិនិយោគទុនដែលចូលមកវិនិយោគដោយស្របច្បាប់នៅក្នុងខេត្តតាកែវ។ នៅក្នុងឱកាសនោះលោក វ៉ី សំណាង បានស្នើសុំឲ្យលោកឧកញ៉ា តាំង លាក់ហាវ បន្តជួយកៀរគរអ្នកវិនិយោគទុនឲ្យចូលមកបណ្ដាក់ទុនកាន់តែច្រើនឡើងនៅលើទឹកដីខេត្តតាកែវ ហើយអាជ្ញាធខេត្តត្រៀមខ្លួនជានិច្ច ក្នុងការជួយសម្របសម្រួល និងសហការជាមួយអ្នកវិនិយោគ។ គួបញ្ជាក់ថា នៅក្នុងជំនួបសម្ដែងការគួរសមជាមួយលោកអភិបាលខេត្តតាកែវ វ៉ី សំណាង, លោកឧកញ៉ា តាំង លាក់ហាវ បានសម្ដែងការអបរអសាទរចំពោះលោក វ៉ី សំណាង ដែលត្រូវបានតែងតាំងជាអភិបាលខេត្តតាកែវ កាលពីពេលថ្មីៗកន្លងទៅនេះ។ លោកបានស្នើសុំឲ្យអភិបាលខេត្តតាកែវ ជួយសម្របសម្របសម្រួលដល់សមាគម ក្នុងគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅក្នុងស្រុកបាទីលើផ្ទៃដី៣២ហិតា ហើយលោកបានសន្យាថា នឹងប្រឹងប្រែងធ្វើការកៀរគរអ្នកវិនិយោគឲ្យមកបើករោងចក្រ កាន់តែច្រើន […]

ជំនួបជាមួយសម្តេចធិបតី, ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង កោតសរសើរពីការរីកចម្រើនរបស់កម្ពុជា

Liny Chan August 20, 2024 20/08/2024

(ភ្នំពេញ)៖ លោក Jang Yun Gon ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េប្រចាំកម្ពុជា បានថ្លែងកោតសរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័ស និងសមិទ្ធផលជាច្រើនរបស់កម្ពុជា រួមទាំងការរក្សាបាននូវសុខសន្ដិភាព និងស្ថិរភាព ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ លោក Jang Yun Gon បានថ្លែងកោតសរសើរដូចនេះនាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤នេះ នាឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យលោកចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ នាឱកាសនោះដែរ លោក Jang Yun Gon ក៏បានរំឮកពីទំនាក់ទំនងដ៏យូរអង្វែងរវាង សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា ដែលបានពូនជ្រុំដោយ លោក គីម អ៊ីលស៊ុង និង សម្ដេចព្រះបរមរតកោដ្ឋ​ សម្តេចព្រះនរោត្ដម សីហនុ។ លោក Jang Yun Gon បានបញ្ជាក់ទៀតថា ឆ្នាំនេះគឺជាខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដោយលោកឯកអគ្គរដ្ឋទូត បានប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត។ ជាមួយគ្នានោះ សម្តេចធិបតី ហ៊ុន […]

ផ្លូវជាតិលេខ១០ នឹងក្លាយជាដង្ហើមទេសចរណ៍ និងសេដ្ឋកិច្ចមួយទៀតរបស់ខេត្តពោធិ៍សាត់ បាត់ដំបង និងកោះកុង ពេលសាងសង់រួចរាល់

Liny Chan August 20, 2024 20/08/2024

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអះអាងថា ផ្លូវជាតិលេខ១០ ដែលបច្ចុប្បន្នកំពុងសម្រេចការសាងសង់សម្រេចវឌ្ឍនភាពសាងសង់ប្រមាណ ៨៩,៥៦% មិនត្រឹមតែនាំមកនូវការដឹកជញ្ជូនទំនិញកសិកម្ម និងទំនិញគ្រប់ប្រភេទភ្ជាប់ពីខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ទៅកាន់ខេត្តកោះកុង ដែលមានកំពុងផែទឹកសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្លូវដែលបម្រើទៅដល់ផ្នែកទេសចរណ៍ ដោយសារនៅតាមបណ្ដោយនៃផ្លូវនេះ ពោរពេញទៅដោយធម្មជាតិតំបន់ព្រៃភ្នំជ្រោះជ្រលងដងអូរដ៏ស្រស់បំព្រង។ ថ្លែងក្នុងឱកាសដឹកនាំអ្នកសារព័ត៌មានចំនួន៣៧ស្ថាប័នផ្សេងៗគ្នា ដើម្បីស្វែងយល់ពីសក្តានុពលទេសចរណ៍ និងសេដ្ឋកិច្ចរបស់ខេត្តពោធិ៍សាត់ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤, លោកអភិបាលខេត្ត បានបញ្ជាក់ថា អំណោយផលពីធម្មជាតិសម្រាប់ការសម្រាកលំហែ រួមជាមួយសមិទ្ធផលផ្លូវជាតិលេខ១០ បានអន្ទងដួងចិត្តអ្នកទេសចរគ្រប់ទិសទីទៅកាន់អូរសោម ហើយលែងធ្វើឱ្យអូរសោមស្ងប់ស្ងាត់ដូចមុនទៀតហើយ។ ឃុំអូរសោម ស្រុកវាលវែង ស្ថិតនៅលើខ្នងភ្នំដ៏ខ្ពស់ ដែលមានអំណោយផលខ្ពស់សម្រាប់ការទេសចរណ៍បែបធម្មជាតិ និងសម្រាប់ដំណាំផ្សេងៗ។ លោកអភិបាលខេត្ត បានបញ្ជាក់បន្ថែម «សម្រាប់ខេត្តពោធិ៍សាត់ បន្ទាប់ពីផ្លូវជាតិលេខ៥៥ តភ្ជាប់ផ្លូវជាតិលេខ៥ ទីប្រជុំជនខេត្តពោធិ៍សាត់ ទៅកាន់តំបន់ជួរភ្នំស្រុកវាលវែង រហូតដល់ព្រំដែនថៃ ត្រូវបានសាងសង់រួចរាល់ហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានចាប់ផ្តើមសាងសង់ផ្លូវជាតិលេខ១០ មួយខ្សែទៀត»។ លោក ខូយ រីដា បានបន្តថា បើទោះបីផ្លូវជាតិលេខ១០ សម្រេចការសាងសង់មិនទាន់រួចរាល់១០០ភាគរយយ៉ាងណាក្តី តែបច្ចុប្បន្នតាមរយៈផ្លូវមួយខ្សែនេះ […]

ស្ពានខ្ពស់ជាងគេនៅកម្ពុជា តភ្ជាប់រវាងខេត្តពោធិ៍សាត់ និងខេត្តកោះកុង សម្រេចការសាងសង់ជាង ៤០ភាគរយ គ្រោងបញ្ចប់ត្រឹមខែមិថុនា ឆ្នាំ២០២៥

Liny Chan August 20, 2024 20/08/2024

(ពោធិ៍សាត់)៖ ស្ពានឆ្លងកាត់ស្ទឹងអាតៃ ជាស្ពានក្លាយជាស្ពានខ្ពស់ជាងគេនៅកម្ពុជា តភ្ជាប់រវាងខេត្តពោធិ៍សាត់ និងខេត្តកោះកុង បានដំណើរការសាសង់សម្រេចការសាងសង់ជាង៤០ភាគរយ ហើយគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៥។ គ្រាដែលការស្ថាបនាផ្លូវជាតិលេខ១០ ភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង ប្រវែងជាង១៩៧គីឡូម៉ែត្រ សម្រេចបានលទ្ធផលចំនួន៨៩,៥៦ភាគរយហើយ បើគិតត្រឹមចុងខែកក្កដា ឆ្នាំ២០២៤។ ក្រុមហ៊ុនទទួលបានសិទ្ធិសាងសង់កំពុងពន្លឿនការស្ថាបនា បញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីយឺតជាងផែនការដែលបានគ្រោងទុក។ ផ្លូវជាតិលេខ១០ ត្រូវបានបើកការដ្ឋានសាងសង់កាលពី ខែមីនា ឆ្នាំ២០២០ ដោយក្នុងផែនការ គឺបញ្ចប់នៅចុងឆ្នាំ២០២៣ ប៉ុន្តែមានភាពយឺតយ៉ាវដោយសារវិបត្តិជំងឺរាតត្បាតកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ចសកល។ គម្រោងកសាងផ្លូវថ្មីនេះ មានទទឹងតួផ្លូវ៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់ (DBST) និងសាងសង់ស្ពានចំនួន២៨កន្លែង ដែលក្នុងនោះមានស្ពានខ្ពស់ជាងគេមួយ មានកម្ពស់៧៥ម៉ែត្រ បណ្តោយ ៥៣០ម៉ែត្រ និងទទឹង១០ម៉ែត្រ ព្រមទាំងមានបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់របស់អ្នកទេសចរ និងការដឹកជញ្ជូនទំនិញភ្ជាប់ទៅកាន់ច្រកទ្វារព្រំដែនភាគខាងលិចប្រទេសកម្ពុជា និងប៉ូលសេដ្ឋកិច្ចនានា។ បើតាមលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ក្នុងឱកាសផ្តល់បទសម្ភាសជាមួយក្រុមអ្នកសារព័ត៌មាន ក្នុងពេលដឹកនាំដំណើរទស្សនកិច្ចទៅកាន់ការដ្ឋានសាងសង់ស្ពាន នៅក្នុងភូមិសាស្ត្រភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ […]

មន្រ្តីជាន់ខ្ពស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា៖ វិស័យមីក្រូហិរញ្ញវត្ថុនៅតែមានស្ថេរភាពល្អ និង​រឹងមាំ បើទោះបីជាឥណទានមិនដំណើរការកើនឡើងដល់កម្រិត៩%

Liny Chan August 20, 2024 20/08/2024

(ភ្នំពេញ)៖ អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក កាំង តុងងី ​បានឱ្យដឹងថា បើទោះបីជា ឥណទានមិនដំណើរការ ឬឥណទានដែលអតិថិជនបង់សងយឺតលើសពី៣០ថ្ងៃ ​បានកើនឡើងដល់កម្រិតជាង៩% គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៤នេះ​ ប៉ុន្តែមិនបានប៉ះពាល់ដល់វិស័យមីក្រូហិរញ្ញវត្ថុនោះទេ ដោយវិស័យនេះនៅតែបន្តមានស្ថេរភាព។ យោងតាមរបាយការណ៍របស់សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងថា គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៤នេះ ឥណទានមិនដំណើរការបានកើនដល់កម្រិតប្រមាណ៩% ខណៈនៅត្រីមាសទី១ នៃឆ្នាំនេះ ឥណទានមិនដំណើរការស្ថិតក្នុងកម្រិត ៦.៩២%។ លោក កាំង តុងងី បានប្រាប់បណ្តាញសារព័ត៌មាន Fresh News ថា កាកើនឡើងនៃឥណទានមិនដំណើរការនេះ គឺដោយសារបញ្ហាសេដ្ឋកិច្ចដែលបានអូសបន្លាយចាប់តាំងពីការរីករាលដាល នៃជំងឺកូវីដ១៩ ការផ្ទុះសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងបញ្ហាសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាច​ដែលបានជះឥទ្ធិពលដល់សេដ្ឋកិច្ចកម្ពុជា និងចំណូលរបស់ប្រជាពលរដ្ឋ។ តែយ៉ាងនេះក្តីលោកលើកឡើងថា បើធៀបនឹងបណ្តាប្រទេសជិតខាង និងនៅអន្តរជាតិ កម្រិត៩%នេះ នៅទាបជាបណ្តាប្រទេសទាំងនោះទេ​​ ពោលគឺវិស័យនេះ នៅតែមានស្ថេរភាព។​ បើទោះបីជាប្រាក់ចំណេញវិស័យហិរញ្ញវត្ថុធ្លាក់ចុះក៏ពិតមែន​​ ប៉ុន្តែចំណូលមិនបានធ្លាក់ចុះនោះទេ ដោយសារកំណើនឥណទានថយចុះ តែប្រាក់បញ្ញើកើនឡើង។ លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «តែយ៉ាងណាយើងនៅតែឃើញថាវិស័យមីក្រូហិរញ្ញវត្ថុនៅតែមានស្ថេរភាពល្អ និងមានភាពរឹងមាំ បើទោះបីជាឥណទានមិនដំណើរការកើនឡើងក៏ដោយ។ ប៉ុន្តែយ៉ាងណាមិញ បើសង្កេតទៅមើលប្រាក់ បញ្ញើដែលបានដាក់ គឺមានការកើនឡើង។ អ៊ីចឹងវានៅតែបង្ហាញពីស្ថេរភាពទេ […]

ជនមានពិការភាពដៃជើងដ៏កំសត់ម្នាក់ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ទទួលបានម៉ូតូកង់បី១គ្រឿង ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

Liny Chan August 20, 2024 20/08/2024

(ពោធិ៍សាត់)៖ ជនមានពិការភាពដៃជើងដ៏កំសត់ម្នាក់ រស់នៅភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយយ៉ាងខ្លាំង ពេលទទួលបានការយកចិត្តទុក្ខ និងអំណោយជាម៉ូតូកង់បី១គ្រឿង ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ លោក វ៉ាន់ ហ៊ាង នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានឲ្យដឹងថា ដោយក្តីអាណិតអាសូរ បន្ទាប់ពីបានឃើញព័ត៌មានតាមបណ្តាញសង្គម នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់លោក និងសហការី ចុះមកសួរសុខទុក្ខ និងនាំយកម៉ូតូកង់បី១គ្រឿង ដោយប្រើថាមពលអគ្គិសនី ជូនដល់លោក ជា ញ៉ក់ អាយុ៤០ ឆ្នាំ ជាជនពិការរស់នៅភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ខូយ រីដា ប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្ដាំផ្ញើសាកសួរសុខទុក្ខជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក និងតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ដោយមិនប្រកាន់ពូជសាសន៍ […]