(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានថ្លែងថា លក្ខណៈពិសេសដោយឡែករបស់តំបន់សេដ្ឋកិច្ចពិសេសខេត្តកពោធិ៍សាត់ គឺកំពុងតែទាក់ទាញប្រភេទឧស្សាហកម្មដោយប្រើចំណេះវិជ្ជា។ ជាក់ស្តែងក្រុមហ៊ុនហ្វូត ជាក្រុមហ៊ុនយក្សមួយរបស់សហរដ្ឋអាមេរិក បានបើករោងចក្រដំឡើងរថយន្តនៅលើទឹកដីខេត្តពោធិ៍សាត់ ព្រមទាំងទាក់ទាញគម្រោងវិនិយោគជាច្រើន និងផ្ដល់ការងារជាច្រើនកន្លែងដល់ប្រជាពលរដ្ឋក្នុងខេត្ត។ នៅក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាននៃដំណើរទស្សនកិច្ចដែលដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជា, លោក កែវ រតនៈ បានឱ្យដឹងថា៖ «ឧស្សាហកម្មរថយន្តនេះ ជាឧស្សាហកម្មប្រភេទថ្មីមួយដែរ យើងទាក់ទាញមកបាន ប៉ុន្មានឆ្នាំមុន ហើយយើងបន្តទាក់ទាញផលិតខ្សែកាប អគ្គិសនី កំពុងផលិតរាល់ថ្ងៃ ហើយការទិញខ្សែភ្លើង ខ្សែកាប គឺចេញពីរោងចក្រនៅតំបន់ឧស្សាហកម្មពិសេសនេះ»។ បើតាមលោក កែវ រតនៈ បានបញ្ជាក់ថា ប្រភេទឧស្សាហកម្មថ្មី ដែលបានវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះរួមមាន៖ ប្រភេទក្រុមហ៊ុនដំឡើងរថយន្ត រោងចក្រផលិតខ្សែកាបអគ្គិសនី និងរោងចក្រអេឡិចត្រូនិកជាដើម។ ដោយឡែកននាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ម្សិលមិញ គឺជាព្រឹត្តិការណ៍ថ្មីមួយទៀតសម្រាប់កម្ពុជា ក៏ជាទឹកដីខេត្តពោធិ៍សាត់ គឺទទួលបានការវិនិយោគដំឡើងរថយន្តអគ្គិសនីប្រភេទដឹកទំនិញ ដើរដោយថាមពលអគ្គិសនី របស់ក្រុមហ៊ុន ZO MOTORS CO.,LTD ដែលជាក្រុមរួមរបស់ជប៉ុន និងចិន ដែលមានទីស្នាក់ការនៅសហរដ្ឋអាមេរិក បានបើកការដ្ឋានជាផ្លូវការលើផ្ទៃដីអភិវឌ្ឍន៍ប្រមាណ ១០ហិកតា នៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ស្ថិតក្នុងភូមិសារវ័ន […]