ព័ត៌មានជាតិ

អ្នកជំនាញ៖ ការចង់បានចំណេញខ្ពស់ និងមិនមានចំណេះដឹងលើវិស័យអចលនទ្រព្យ ធ្វើឲ្យប្រជាពលរដ្ឋងាយរងគ្រោះដោយគម្រោងបោកប្រាស់ ឬគម្រោងខ្យល់

Liny Chan August 9, 2024 09/08/2024

(ភ្នំពេញ)៖ លោក គាម សៀកឡុង អគ្គនាយកក្រុមហ៊ុន Dream Property បានថ្លែងឲ្យដឹងថា ការបរាជ័យនៃការវិនិយោគលើវិស័យអចលនទ្រព្យ ដោយសារភាពលោភលន់ អត់មានចំណេះដឹងគ្រប់គ្រាន់ គ្រប់ជ្រុងជ្រោយ ជឿ ឬធ្វើការវិនិយោគតាមគ្នា កត្តាទាំងនេះហើយដែលធ្វើឲ្យប្រជាពលរដ្ឋ ងាយរងគ្រោះដោយគម្រោងបោកប្រាស់ ឬគម្រោងខ្យល់។ ការលើកឡើងរបស់លោក គាម សៀកឡុង ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលនៃបំណុល ក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យកម្ពុជា»។ លោក គាម សៀកឡុង បានថ្លែងឲ្យដឹងថា «ហានិភ័យនៃការវិនិយោគនៅកម្ពុជា កើតឡើងដោយសារតែអ្នកវិនិយោគ មិនសូវយល់ច្បាស់ ប៉ុន្ដែហ៊ានវិនិយោគតាមគ្នា ដោយមិនមានចំណេះដឹង, ជំនាញ និងព័ត៌មានគ្រប់ជ្រុងជ្រោយ។ ដូច្នេះដើម្បីវិនិយោគលើវិស័យ អចលនទ្រព្យបានជោគជ័យ ត្រូវចេះស្វះស្វែងរកចំណេះដឹងជាមូលដ្ឋាន ចៀសវាងការវិនិយោគតាមគ្នា និងការជឿជាក់គ្នាដែលនាំឲ្យមានហានិភ័យដូចជា គម្រោងខ្យល់ជាដើម»។ លោកបានបញ្ជាក់ថា ចង់វិនិយោគលើវិស័យអចលនទ្រព្យ ទទួលបានជោគជ័យ ចំណេះដឹងជារឿងសំខាន់ និងចម្បងព្រោះ ការមានចំណេះដឹងគ្រប់គ្រាន់ពួកគាត់អាចចេះថ្លឹងថ្លែង ពីការវិនិយោគយ៉ាងណាឲ្យចំណេញ ចេះមើលប្រភពដីដែលអាចនឹងត្រូវអភិវឌ្ឍន៍ នាពេលខាងមុខជាដើម។ លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះហានិភ័យធំបំផុតនៃវិស័យអចលនទ្រព្យ គឺបញ្ហាហិរញ្ញវត្ថុ ប្រសិនបើអ្នកវិនិយោគសម្រេចវិនិយោគ ដោយពឹងលើការទិញ-លក់រយៈពេលខ្លី នោះនឹងអាចមានបញ្ហាប្រឈម […]

អ្នកជំនាញសម្លឹងឃើញថា ស្ថានភាពអចលនទ្រព្យនៅកម្ពុជា ឆ្នាំ២០២៥ នឹងល្អប្រសើរ បន្ទាប់ពីរាជរដ្ឋាភិបាល ដោះស្រាយបញ្ហាគម្រោងជាប់គាំងមួយចំនួន ធ្វើឱ្យពលរដ្ឋមានទំនុកចិត្ដឡើងវិញ

Liny Chan August 9, 2024 09/08/2024

(ភ្នំពេញ)៖ លោក គាម សៀកឡុង អគ្គនាយកក្រុមហ៊ុន Dream Property ដែលជាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ បានសម្លឹងឃើញថា ស្ថានភាពអចលនទ្រព្យនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ខាងមុខនេះ នឹងមានភាពល្អប្រសើរឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាល បានដោះស្រាយបញ្ហាគម្រោងជាប់គាំងមួយចំនួន ធ្វើឲ្យប្រជាពលរដ្ឋមានទំនុកចិត្ដ ក្នុងការវិនិយោគ ក្នុងវិស័យអចលនទ្រព្យឡើងវិញ។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក គាម សៀកឡុង អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សា លើប្រធានបទ៖ «ឥទ្ធិពលនៃបំណុល ក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។ លោក គាម សៀកឡុង បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំយល់ថា នៅឆ្នាំ២០២៥ មានសញ្ញាប្រសើរជាងឆ្នាំ២០២៣ និងឆ្នាំ២០២៤ […] ទំនុកចិត្ដបានត្រឡប់មកវិញ នៅពេលគម្រោងដែលជាប់គាំងមួយចំនួន ត្រូវបានរាជរដ្ឋាភិបាលព្យាយាមដោះស្រាយ ដែលធ្វើឲ្យទំនុកចិត្ដរបស់ប្រជាពលរដ្ឋ នឹងមានការត្រឡប់មកវិញ ម្យ៉ាងទៀត រាជរដ្ឋាភិ​បាល បានជំរុញការងារជាច្រើន មកលើវិស័យអចលនទ្រព្យ ដោយផ្ទាល់ និងដោយប្រយោល»។ បន្ថែមពីនោះទៀត លោក គាម សៀកឡុង បានគូសបញ្ជាក់ថា ចំពោះអ្នកទិញអចលនទ្រព្យ ទុកលក់សម្រាប់ចំណេញ ក្នុងកាលៈទេសៈនេះ […]

ចាក់សំរាមចេញពីធុងឲ្យហូរតាមទឹកភ្លៀង! បុរសសន្តិសុខម្នាក់ ត្រូវអាជ្ញាធរខណ្ឌដូនពេញហៅទៅណែនាំ និងផាកពិន័យ ៤០ម៉ឺនរៀល

Liny Chan August 9, 2024 09/08/2024

(ភ្នំពេញ)៖ បុរសជាសន្តិសុខនៅក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារ NHAM24 ត្រូវបានអាជ្ញាធរខណ្ឌដូនពេញ ហៅទៅណែនាំ និងរងការផាកពិន័យចំនួន៤០ម៉ឺនរៀល នាព្រឹកថ្ងៃទី៩ ​ខែសីហា ឆ្នាំ២០២៤ ព្រោះតែបោះសំរាមចោលនៅទីសាធារណៈត្រង់មុខហាងដែលខ្លួនយាម ស្ថិតនៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ។ វីដេអូនៅលើបណ្ដាញសង្គមហ្វេស គេឃើញបុរសរូបនេះមានឈ្មោះ សុក វ៉ាន់ អាយុ៥៩ឆ្នាំ បានចាក់សំរាមចេញពីធុងសំរាមនៅមុខការិយាល័យ Nham 24 ទាំងដែលកំពុងភ្លៀង ដើម្បីឲ្យហូរទឹកភ្លៀង។ អាជ្ញាធរខណ្ឌដូនពេញ បានអប់រំណែនាំដល់បុរសរូបនេះ ឱ្យបញ្ឈប់ការបោះចោលសំរាមនៅទីសាធារណៈ ព្រមទាំងត្រូវទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ចៀសវាងបង្កប៉ះពាល់ដល់បរិស្ថាន អាចធ្វើឱ្យសំរាមរាយប៉ាយពាស វាលពាសកាល ឬអាចធ្វើឱ្យស្ទះលូបង្ហូរទៀតផង។ អាជ្ញាធរខណ្ឌដូនពេញ ក៏បានអំពាវនាវបន្ថែមដល់ប្រជាពលរដ្ឋគ្រប់គ្នា សូមចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីបរិស្ថានស្អាតនៅជុំវិញ និងជៀសវាងការបង្កការកកស្ទះសំរាមនៅតាមលូក្រោមដីផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អ្នកជំនាញ៖ ពលរដ្ឋដែលខ្ចីបំណុលធនាគារ មកទិញអចលនទ្រព្យទុកលក់យកចំណេញ អាចរងការខាតបង់២ដង ដោយសារ​តម្លៃអចលទ្រព្យធ្លាក់ចុះ ហើយកម្ចីធនាគារ​ក៏កើន​ការប្រាក់

Liny Chan August 9, 2024 09/08/2024

(ភ្នំពេញ)៖ អ្នកជំនាញអចលនទ្រព្យ បានលើកឡើងថា ពលរដ្ឋដែលខ្ចីបំណុលធនាគារមកទិញអចលនទ្រព្យ ដើម្បីទុកលក់យកចំណេញ ត្រូវរងការខាតបង់ ២ដង ​ដោយសារ​តម្លៃអចលនទ្រព្យធ្លាក់ចុះ ហើយកម្ចីធនាគារ​ក៏កើន​ការប្រាក់ ដែលកត្តានេះបាននិងកំពុងជះឥទ្ធិពល​ដល់ការសងត្រឡប់ទៅកាន់ធនាគារ។ លោក គាម សៀកឡុង អគ្គនាយកក្រុមហ៊ុន Dream Property បានពន្យល់ថា ក្នុងការទិញអចលនទ្រព្យ ដូចទិញផ្ទះ ទិញដី គឺអ្នកទិញភាគច្រើនសុទ្ធតែខ្ចីបំណុលធនាគារ ដោយមានតែមនុស្សភាគតិចប៉ុណ្ណោះ ដែលមានលុយសុទ្ធរបស់ខ្លួន យកទិញអចលនទ្រព្យ។​​ការដែលពួកគាត់យកកម្ចីមកទិញអចលនទ្រព្យ ដោយសារពួកគាត់រំពឹងថា នឹងទទួលបានផលចំណេញត្រឡប់មកវិញ ប៉ុន្តែជាក់ស្តែងបែរជាលក់មិនចេញ។ លោក គាម សៀកឡុង លើកឡើងបែបនេះ ធ្វើឡើងនៅក្នុងកម្មវិធី FRESH BUSINESS ​ពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលនៃបំណុល ក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យកម្ពុជា»។ ​ លោកបានកត់សម្គាល់ថា នៅពេលដែលទីផ្សារអចលនទ្រព្យមានភាពរីកចម្រើន ជាពិសេស​​នៅក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ ​ពលរដ្ឋភាគច្រើនបានសម្រេចខ្ចីលុយពីធនាគារ ដើម្បីទិញផ្ទះ ទិញដី ​ដោយសារតែស្ថានភាពពេលនោះងាយស្រួលលក់ និងទទួលបានផលចំណេញខ្ពស់ ​ដែលធ្វើឱ្យមនុស្សដណ្តើមគ្នាទិញ ​ដូច្នេះហើយ​ការប្រើប្រាស់បំណុលកាន់តែច្រើន​ឡើងៗ។ លោកបន្តថា នៅពេលដែលស្ថានភាពមិនល្អ ក្រឡាប់ចាក់ពីការរីកចម្រើនមកធ្លាក់ចុះដូចបច្ចុប្បន្ន​ បានធ្វើឱ្យពួកគាត់ជាប់គាំងនៅក្នុងបំណុល ​ព្រោះអចលទ្រព្យដែលគាត់បានទិញ ​លក់បានធូរថ្លៃ។ ខណៈតម្លៃក៏ទាប ស្របពេលដែលតម្លៃអចលនទ្រព្យធ្លាក់ចុះ […]

អភិបាលរាជធានីភ្នំពេញ ដឹកនាំក្រុមការងារចុះបូមទឹក និងបាញ់ទឹកលាងសម្អាតតាមដងផ្លូវទាំងយប់

Liny Chan August 9, 2024 09/08/2024

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរាត្រីថ្ងៃ៨ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីអាជ្ញាធរខណ្ឌ និងមន្ត្រីជំនាញចុះពិនិត្យស្ថានភាពទឹកភ្លៀងទាំងយប់ ក្រោយភ្លៀងបានធ្លាក់ខ្លាំង និងជាច្រើនម៉ោង ដែលបានធ្វើឱ្យតំបន់មួយចំនួននៅរាជធានីភ្នំពេញទទួលរងនៅការលិចលង់។ ក្នុងសកម្មភាពចុះពិនិត្យស្ថានភាពទឹកភ្លៀង នៅម្តុំមជ្ឈមណ្ឌលម៉ូងឌីយ៉ាល់ ក្នុងមូលដ្ឋានខណ្ឌទួលគោក ដែលជាតំបន់ដែលទទួលរងការលិចលង់ខ្លាំង លោក ឃួង ស្រេង បានណែនាំឱ្យក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះបំពេញការងារនេះទាំងយប់ផងដែរ ពោលគឺក្រោយពីកាយសំរាមចេញពីមាត់លូ ដើម្បីឱ្យទឹកហូរស្រកអស់ ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវលាងសម្អាតផ្លូវតែម្តង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចំពោះសុខទុក្ខប្រជាពលរដ្ឋ ក៏ជាសុខទុក្ខរបស់សម្ដេចដែរ ហើយសម្ដេចបានណែនាំឱ្យលោកអភិបាលរាជធានីភ្នំពេញ ត្រូវតែយកចិត្តទុកដាក់សុខទុក្ខរបស់ប្រជាពលរដ្ឋ និងក្ដីកង្វល់របស់បងប្អូនប្រជាពលរដ្ឋ ដោយសារប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវខាងលើនេះរាល់ថ្ងៃ។ បើតាមការឱ្យដឹងពីលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា នៅយប់ថ្ងៃទី៨ សីហា ម្សិលម៉ិញនេះ មេឃបានភ្លៀងយ៉ាងខ្លាំង និងមានរយៈពេលពី៣ទៅ៤ម៉ោង តាមតំបន់ដែលធ្វើឱ្យកម្រិតទឹកភ្លៀងឡើងដល់១៤១មីលីម៉ែត្រ បានធ្វើឱ្យតំបន់មួយចំនួននៅរាជធានីភ្នំពេញ ទទួលរងនៅការលិចលង់ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ក្រោមការយកចិត្តទុកដាក់ពីលោក ឃួង ស្រេង […]

ជនខិលខូចក្លែងបន្លំ Logo និងត្រារបស់អគ្គនាយករដ្ឋានពន្ធដារ ប្រើឈ្មោះលោក អេង រតនា ប្រធាននាយកដ្ឋានអ្នកជាប់ពន្ធធំ ចេញលិខិតក្លែងក្លាយ, អគ្គនាយករដ្ឋានកំពុងស៉ើបអង្កេត និងចាត់វិធានការតាមច្បាប់

Liny Chan August 9, 2024 09/08/2024

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤នេះ បានចេញមកបដិសេធទាំងស្រុង ចំពោះលិខិតជាភាសាអង់គ្លេស ចុះថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ដែលជនខិលខូចបានក្លែងបន្លំចេញ និងប្រើប្រាស់ឡូហ្គូ (Logo) និងត្រារបស់អគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងឈ្មោះ និងហត្ថលេខារបស់លោក អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ។ លិខិតនេះជា លិខិតក្លែងក្លាយ ពុំមែនចេញដោយនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារនោះទេ។ លិខិតរដ្ឋបាលនានារបស់អគ្គនាយកដ្ឋានពន្ធដារ ត្រូវអនុវត្តតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដោយមានលេខកូដ និង បារកូដសម្គាល់ច្បាស់លាស់ ដែលអាចផ្ទៀងផ្ទាត់តាមរយៈកម្មវិធីត្រួតពិនិត្យនិងតាមដានឯកសារ (GDT Check & Track) របស់អគ្គនាយកដ្ឋានពន្ធដារ។ ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមអំពាវនាវដល់សាមីសហគ្រាស និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ចូលរួមសហការជាមួយអគ្គនាយកដ្ឋានពន្ធដារ ដើម្បីស៊ើបអង្កេតនិងចាត់វិធានការតាមផ្លូវ ច្បាប់លើករណីក្លែងបន្លំនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ក្រាបករណីលួចម៉ូតូ និងកាន់កាប់អា-វុធខុសច្បាប់ នៅខណ្ឌមានជ័យ ចាប់ខ្លួនមនុស្ស៧នាក់

Liny Chan August 9, 2024 09/08/2024

(ភ្នំពេញ)៖ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ នៅចំណុចមុខបន្ទប់ជួលលេខ258 ផ្លូវលេខ39BT ភូមិសន្សំកុសល២ សង្កាត់បឹងទំនុពទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណី អំពើលួច (កាច់បំបែកសោកលួចយកម៉ូតូ) មួយបានកើតឡើង បង្កឡើងដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព លួចយកម៉ូតូ០១គ្រឿង ម៉ាក SUZUKI NEX ស៊េរីឆ្នាំ២០១៩ ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ ភ្នំពេញ 1HO-9651 រួចជិះគេចខ្លួនបាត់។ ដោយការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤។ នៅក្នុងរង្វង់កិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន០៧នាក់ (ស្រី១) នៅចំណុច បន្ទប់ជួលលេខ1Z ផ្លូវ113 ភូមិ៤ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់។ ក្នុងនោះសមត្ថកិច្ចដកហូតបាន ម៉ូតូ៤គ្រឿង, […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យផ្ទេរភារកិច្ច និងតែងតាំងអភិបាលក្រុងស្រុកចំនួន៤រូប នៅខេត្តពោធិ៍សាត់

Liny Chan August 9, 2024 09/08/2024

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យផ្ទេរភារកិច្ចមន្ដ្រីរាជការ ២រូប និងតែងតាំងមន្ដ្រីរាជការ ២រូប ឱ្យចូលកាន់តំណែងជាអភិបាលស្រុកកណ្តៀង អភិបាលស្រុកភ្នំក្រវាញ ស្រុកបាកាន និងក្រុងពោធិ៍សាត់ នៃខេត្តពោធិ៍សាត់។ នៅក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤នេះ បានឱ្យដូចនេះថា សម្រេចផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន ០២រូបមាន៖ លោក ឆាយ គឹមម៉ុង ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៥ ពីអភិបាលស្រុកកណ្តៀង ឱ្យកាន់មុខតំណែងជាអភិបាលស្រុកបាកាន និងលោក ផាយ ឡេង ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាលស្រុកបាកាន ឱ្យកាន់មុខតំណែងជាអភិបាលក្រុងពោធិ៍សាត់។ ដោយឡែកលោក ណារ៉ា ចំរើន ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៦ ជាអភិបាលស្រុកកណ្តៀង និងលោក ធាម សុផាត ឋានន្តរស័ក្តិវរមន្រ្តី ថ្នាក់លេខ២ ជាអភិបាលស្រុកភ្នំក្រវាញ៕ ខាងក្រោមនេះជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាល៖ លោក ឆាយ គឹមម៉ុង ពីអភិបាលស្រុកកណ្តៀងជាអភិបាលស្រុកបាកាន លោក […]

ក្នុងករណីគ្រោះរញ្ជួយដីនៅជប៉ុន៖ រដ្ឋមន្ត្រីក្រសួងការងារ ណែនាំឱ្យពលករខ្មែរស្តាប់ការណែនាំរបស់អាជ្ញាធររបស់ជ៉ុន និងជូនពរឱ្យមានសុវត្ថិភាព

Liny Chan August 9, 2024 09/08/2024

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤នេះ បានណែនាំឱ្យពលរដ្ឋខ្មែរ និងពលករដែលកំពុងស្នាក់នៅក្នុងខេត្តជាប់ឆ្នេរសមុទ្រទាំង៥ឱ្យស្តាប់ការណែនាំរបស់អាជ្ញាធរជប៉ុន។ តាមបណ្តាញសង្គមផ្លូវការ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា «សូមបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅតំបន់ខាងលើ មានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានក្នុងករណីមានការជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព ហើយប្រសិនបើបងប្អូនបានទទួលព័ត៌មានអំពីករណីពលរដ្ឋខ្មែរយើងដែលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយៈហ្វេសប៊ុកស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន Royal Embassy of Cambodia in Japan ឬ 080 4689 9374»។ ជាមួយគ្នានេះ លោក ហេង សួរ ក៏បានជូនពរឱ្យបងប្អូនទាំងអស់គ្នាជួបសុខសុវត្ថិភាព ចៀសផុតពីគ្រោះធម្មជាតិនេះផងដែរ។ គួរបញ្ជាក់ថា យោងតាមការផ្សព្វផ្សាយរបស់ទីភ្នាក់ងារឧតុនិយមជប៉ុននៅរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤នេះ មានគ្រោះរញ្ជួយដីកម្រិត៦រ៉ិចទ័រដែលអាចបង្កឱ្យមានហានិភ័យនៃរលកយក្សស៊ូណាមិនៅតាមតំបន់ជាប់មាត់សមុទ្រនៃខេត្ត Kochi, ខេត្ត Miyazaki, ខេត្ត Oita, ខេត្ត Kagoshima និងខេត្ត Ehime៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

EDC ជូនដំណឹងពីការរអាក់រអួលចរន្ត តាមតំបន់មួយចំនួនចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១១ ខែសីហា ដើម្បីរុះរើគន្លង ខ្សែបណ្តាញ ផ្លាស់ប្តូរ តម្លើងបរិក្ខារ ងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ

Liny Chan August 9, 2024 09/08/2024

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលយើងខ្ញុំ ស្នើសុំអភ័យទោសទុកជាមុន» ៕ សូមអានសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា ដូចខាងក្រោម៖ ផ្ដល់សិទ្ធិដោយ៖ Fresh News