(ភ្នំពេញ)៖ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤នេះ អាកាយានដ្ឋានអន្តរជាតិទាំង ៣របស់កម្ពុជា ទទួលបានអ្នកដំណើរចេញ-ចូល ជាង៣លាននាក់ ខណៈចំនួនជើងហោះហើរ មានជិត៣ម៉ឺនជើង។ នេះបើយោងតាម លោក ស៊ីន ចាន់សេរីវុត្ថា រដ្ឋលេខធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤នេះ។ លោកបានបញ្ជាក់ថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤នេះ អាកាយានដ្ឋានអន្តរជាតិទាំង ៣ របស់កម្ពុជា (ភ្នំពេញ -សៀមរាប – ព្រះសីហនុ) មានអ្នកដំណើរចេញ-ចូល ប្រមាណ ៣,០៣៦,៩៤៤នាក់ ក្នុងនោះអ្នកដំណើរអន្តរជាតិមានចំនួន ២,៨៨៤,៧៤៦នាក់ (ទ្វេទិស) និងអ្នកដំណើរក្នុងស្រុកមានចំនួន ១៥២,១៩៨នាក់ (ទ្វេទិស)។ ចំណែកចំនួនជើងហោះហើរ ចេញ-ចូល (ទ្វេទិស)វិញ អាកាសយានដ្ឋានអន្តរជាតិអន្តរជាតិទាំង៣ ទទួលបានជើងហោះហើរប្រមាណ ២៨,៧២៥ជើង។ ក្នុងនោះជើងហោះហើរអន្តរជាតិមានចំនួន ២៥,៩១៧ ជើង(ទ្វេទិស)។ ចំណែកជើងហោះក្នុងស្រុកមានចំនួន ២,៨០៨ ជើង (ទ្វេទិស) មិនរាប់បញ្ជូលការហោះហើររំលង និងការហោះហើរផ្សេងៗ។ លោកបានឱ្យដឹងផងដែរថា […]