ព័ត៌មានជាតិ

Elon Musk ប្រាប់ថាគម្រោងផ្សាំបន្ទះឈីបចូលទៅក្នុងខួរក្បាលអ្នកជំងឺជាលើកទីពីរ ទទួលបានជោគជ័យ

Liny Chan August 5, 2024 05/08/2024

(បរទេស)៖ បន្ទាប់ពីគម្រោងផ្សាំបន្ទះឈីបចូលទៅក្នុងខួរក្បាលអ្នកជំងឺដំបូងទទួលបានជោគជ័យ កំពូលមហាសេដ្ឋីលោក Elon Musk ហាក់មិននៅស្ងៀមនោះទេបានប្រកាសស្វែងរកអ្នកជំងឺជាប​ន្តបន្ទាប់ចុះឈ្មោះសាកល្បងនៅក្នុងគម្រោងរបស់លោក។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Neuralink បានសម្រេចធ្វើតេស្តសាកល្បងដាំបន្ទះឈីបចូលទៅក្នុងអ្នកជំងឺជាលើកទីពីរ នៅថ្ងៃអាទិត្យម្សិលមិញនេះ Musk បានជូនដំណឹងមកថា ការផ្សាំនោះទទួលបានជោគជ័យ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។ Neuralink គឺជាក្រុមហ៊ុនបង្កើតឈីបសម្រាប់ដាក់ក្នុងខួរក្បាលមនុស្ស ខណៈបច្ចុប្បន្ននេះកំពុងស្ថិតក្នុងដំណើរការសាងល្បងនៅឡើយ ដែលមានបំណងជួយមនុស្សដែលមានពិការភាព។​ ឧបករណ៍នេះ បានអនុញ្ញាតឱ្យអ្នកជំងឺដំបូងឈ្មោះ Noland Arbaugh អាចលេងហ្គេម ប្រើប្រាស់ការស្រាវជ្រាវតាមអ៊ីនធឺណិត បង្ហោះព័ត៌មានផ្សេងៗនៅលើបណ្តាញផ្សព្វផ្សាយ ថែមទាំងអាចបញ្ជា Cursor នៅលើកុំព្យូទ័រថែមទៀតផង។ នាពេលថ្មីៗនេះលោក Elon Musk បានបង្ហាញខ្លួននៅលើកម្មវិធី Podcast មួយដែលរៀបចំដោយលោក Lex Fridman និងបាននិយាយនៅក្នុងកម្មវិធីនោះថា អ្នកជំងឺចូលរួមក្នុងការធ្វើតេស្តសាកល្បងជាលើកទីពីរនេះ មានរបួសឆ្អឹងខ្នងស្រដៀងទៅនឹងអ្នកជំងឺទី១ ដែលជួបគ្រោះថ្នាក់ក្នុងអំឡុងពេលហែលទឹក។ Musk បានបន្ថែមទៀតថា មានអេឡិចត្រូតចំនួន ៤០០ក្នុងចំណោមអេឡិចត្រូតសរុបចំនួន ១,០២៤ កំពុងដំណើរការបានយ៉ាងល្អនៅលើខួរក្បាលរបស់អ្នកជំងឺ។ កំពូលមហាសេដ្ឋីរូបនេះ បានប្រាប់អ្នករៀបចំកម្មវិធីផតឃែស្ថលោក Lex Fridman ថា «ខ្ញុំមិនចង់លម្អិតនោះទេ […]

ក្រសួងសុខាភិបាល ច្រានចោលព័ត៌មានបំផ្លើសពាក់ព័ន្ធឱសថបុរាណព្យាបាលជំងឺទឹកនោមផ្អែម, ឱសថនោះគ្មានការចុះបញ្ជីត្រឹមត្រូវឡើយ

Liny Chan August 5, 2024 05/08/2024

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ បានចេញមកច្រានចោលព័ត៌មានបំផ្លើស និងការលក់ឱសថ ផលិតផលបំប៉នសុខភាព និងឱសថបុរាណ គ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល តាមបណ្តាញទំនាក់ទំនងសង្គម ដែលអាចព្យាបាលជំងឺទឹកនោមផ្អែម។ ក្នុងសេចក្ដីប្រកាសព័ត៌មាន ក្រសួងសុខាភិបាល បានសង្កេតឃើញថា មានការផ្សព្វផ្សាយពាណិជ្ជកម្ម និងលក់ឱសថ ផលិតផលបំប៉នសុខភាព និងឱសថបុរាណមួយ ចំនួនដូចជា ផលិតផល បាណាបា ផលិតផល Gymnova ផលិតផល Hypoly និងផលិតផលផ្សេងៗទៀត តាមបណ្ដាញទំនាក់ទំនងសង្គមដូចជា Facebook, TikTok… ដែលនិយាយបំផ្លើសថា អាចព្យាបាលជំងឺទឹកនោម ផ្អែមជាសះស្បើយដោយមិនចាំបាច់ប្រើប្រាស់ឱសថសម័យ ជាការមិនពិតឡើយ។ ក្រសួងសុខាភិបាល បានអះអាងថា ការផ្សព្វផ្សាយផលិតផលទាំងនេះគឺជាការភូតកុហក ដោយពុំមានហេតុផលវេជ្ជសាស្ត្រត្រឹមត្រូវ ម្យ៉ាងទៀតផលិតផលទាំងនោះ ពុំមានចុះបច្ឆិកានៅក្រសួងសុខាភិបាលឡើយ។ ក្រសួងសុខាភិបាល សូមបដិសេធទាំងស្រុងនូវការផ្សព្វផ្សាយពាណិជ្ជកម្ម និងលក់ឱសថ ផលិតផល បំប៉នសុខភាព និងឱសថបុរាណដូចជា ផលិតផល Gymnova ផលិតផល បាណាបា ផលិតផល Hypoly និង ផលិតផលផ្សេងទៀត ដែលបានអះអាងថាអាចព្យាបាលជំងឺទឹកនោមផ្អែម ដោយមិនចាំបាច់ចាក់អាំងស៊ុយលីន […]

កីឡាហាប់គីដូកម្ពុជា ដណ្ដើមបានមេដាយ ៤០គ្រឿង ពីការបង្ហាញខ្លួនលើកដំបូងក្នុងការប្រកួតជើងឯកពិភពលោក

Liny Chan August 5, 2024 05/08/2024

(ភ្នំពេញ)៖ ក្រុមកីឡាហាប់គីដូកម្ពុជា បានបញ្ចប់បេសកកម្មនៃការប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកពិភពលោក (World I.H.F Hapkido Championships) ឆ្នាំ២០២៤ នៅខេត្តនុនថាបុរី ប្រទេសថៃ ដោយភាពជោគជ័យជាមួយការដណ្ដើមបានមេដាយសរុប ៤០គ្រឿង រួមមានមេដាយមាស ១២, ប្រាក់ ១៣ និងសំរឹទ្ធ ១៥គ្រឿង ។ នេះគឺជាលើកដំបូងហើយ ដែលសហព័ន្ធខ្មែរកីឡាហាប់គីដូកម្ពុជា បានបញ្ជូនអត្តពលិករបស់ខ្លួន ចូលរួមការប្រកួតលក្ខណៈអន្ដរជាតិ ហើយជាការប្រកួតជើងឯកពិភពលោកថែមទៀត ក្រោមការដឹកនាំ និងជំរុញរបស់ប្រធានសហព័ន្ធលោកឧកញ៉ា សៅ សេងហាក់ ។ ការប្រកួតមានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី០១-០៤ ខែសីហា ឆ្នាំ២០២៤ ដោយមានអត្តពលិក ១២ប្រទេស មកពីគ្រប់ទ្វីបចូលរួម ។ លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធ ធ្លាប់បានបញ្ជាក់មុនចាកចេញពីមាតុភូមិថា បេសកកម្មចូលរួមប្រកួតអន្ដរជាតិលើកដំបូងនេះ កម្ពុជា បានបញ្ជូនកីឡាករ ១១នាក់ និងកីឡាការិនី ៨នាក់ចូលរួម ។ ទោះបីមានឧបសគ្គខ្លះៗ តែថ្នាក់ដឹកនាំសហព័ន្ធ រួមទាំងកីឡាករ-កីឡាការិនី បានសាមគ្គីគ្នាត្រូវតែចូលរួម ក្រោយមានការអញ្ជើញពីម្ចាស់ផ្ទះថៃ ដើម្បីបង្ហាញសមត្ថភាព […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជម្លោះ និងការបាក់បែករបស់ខ្មែរធ្វើឱ្យប្រទេសធ្លាក់ក្រោមសូន្យ សមល្មមឆ្អែតឆ្អន់ហើយ 

Liny Chan August 5, 2024 05/08/2024

(កណ្ដាល)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា ជម្លោះនិងការបែកបាក់ផ្ទៃក្នុងបានធ្វើឲ្យទឹកដីខ្មែរដែលធ្លាប់ជាអាណាចក្រល្បីរន្ទឺ បានក្លាយជាដែនដីនៃចម្បាំង និងការបំផ្លិចបំផ្លាញ ដែលស្គាល់តែការបែកបាក់ និងទឹកភ្នែក ដែលសូម្បីតែឈ្មោះប្រទេសយើង ក៏ស្ទើតែរបូតចេញពីផែនទីពិភពលោក ដូចនេះសមល្មមនឹងយើងឆ្អែតឆ្អន់ហើយ, យើងត្រូវចេះ​សាមគ្គីគ្នាជាធ្លុងមួយ និងការឯកភាពជាតិប្រកបដោយស្មារតីជាតិនិយមនឹងធ្វើអ្វីៗដើម្បីឧត្ដមប្រយោជន៍ជាតិខ្មែរ ជួយឱ្យទឹកដីនេះកាន់តែរឹងមាំរីកចម្រើនរុងរឿង។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ នៅក្នុងពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលពិធីបើកការដ្ឋានព្រែកជីកនេះមានគុណប្រយោជន៍ មហាសាលសម្រាប់ជាតិខ្មែរ ត្រូវបានរៀបចំឡើងនៅចំណុច ចាប់ផ្តើមនៃព្រែកជីកពីដងទន្លេមេគង្គ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយមានការចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សនិស្សិត ប្រជាពលរដ្ឋសរុបជិត២ម៉ឺននាក់។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ មាតុភូមិយើងបានឆ្លងកាត់សុបិនអាក្រក់ជាច្រើន ដែលយើងដាច់ខាតមិនត្រូវបណ្ដោយឱ្យកើតឡើងសាជាថ្មី​នៅលើទឹកដី​ប្រកបដោយសក្ដានុពល និងថាមពលនេះទៀតឡើយ ជម្លោះនិងការបែកបាក់ផ្ទៃក្នុងបានធ្វើឱ្យទឹកដីខ្មែរដែលធ្លាប់ជាអាណាចក្រល្បីរន្ទឺ ចាប់ពីសម័យអាណាចក្រភ្នំរហូតមកដល់មហានគរ បានក្លាយជាដែនដីនៃចម្បាំង និងការបំផ្លិចបំផ្លាញ ដែលស្គាល់តែការបែកបាក់ និងទឹកភ្នែក […]

ការទទួលស្គាល់ផល ផលិតផលជលផលកម្ពុជា របស់សហភាពអឺរ៉ុប គឺជាជំហរប្រកបដោយមោទនភាព ដើម្បីទាក់ទាញការវិនិយោគបន្ថែមសម្រាប់អនុវិស័យជលផលក្រោយប្រមូលផល

Liny Chan August 5, 2024 05/08/2024

(ភ្នំពេញ)៖ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ រដ្ឋបាលជលផល និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «លក្ខខណ្ឌតម្រូវបច្ចេកទេសសម្រាប់នាំចេញផលផលិតផលជលផល» ដើម្បីជូនដំណឹងដល់សហគ្រាសកែច្នៃផលជលផល និងប្រតិបត្តិកធុរកិច្ចជលផលពាក់ព័ន្ធ ដែលមានបំណងនាំចេញផលិតផលទៅកាន់ទីផ្សារអន្តរជាតិរួមទាំងសហភាពអឺរ៉ុប ឱ្យដាក់ពាក្យស្នើសុំមកកាន់រដ្ឋបាលជលផលដើម្បីចុះឈ្មោះ និងទទួលបានលេខកូដសម្គាល់អនុម័តសម្រាប់នាំចេញ។ ការធានាបានសុចរិតភាព និងសុវត្ថិភាពផលផលិតផលជលផលគឺជាអាទិភាពចម្បងរបស់រដ្ឋបាលជលផល ក្រោមជំនួយបច្ចេកទេសពីអង្គការ UNIDO រដ្ឋបាលជលផល បាន និងកំពុងអនុវត្តប្រព័ន្ធត្រួតពិនិត្យផ្លូវការ និងសុវត្ថិភាពម្ហូបអាហារគ្រប់ជ្រុងជ្រោយស្របតាមលក្ខខណ្ឌតម្រូវ និងបទដ្ឋានរបស់សហភាពអឺរ៉ុប (EU) ដើម្បីការពារសុខភាពសាធារណៈ និងសម្រួលពាណិជ្ជកម្ម។ បើតាមការបញ្ជាក់របស់ លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយករដ្ឋបាលជលផល បានថ្លែងថា៖ «ដោយសារតែមានតម្រូវការកើនឡើងរបស់សហគមន៍អាស៊ី និងអនិកជនកម្ពុជានៅក្រៅស្រុកការអនុវត្តប្រព័ន្ធនេះជួយឱ្យកម្ពុជាអាចនាំចេញផល ផលិតផលជលផលទៅកាន់ទីផ្សារអន្តរជាតិមួយចំនួន ដូចជា ចិន អូស្រ្តាលី ញូហ្សេឡែន និងរដ្ឋសមាជិកអាស៊ានផ្សេងទៀត»។ ឈរលើជំហរមុតម៉ាំនេះ រដ្ឋបាលជលផល បានខិតខំបង្កើតឱ្យមានអនុស្សារណៈនៃការយោគយល់ (MOU) ឬ កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក (MRA) ជាមួយបណ្តាប្រទេសទាំងនេះ ដើម្បីបើកទីផ្សារឱ្យផលិតផលជលផលកម្ពុជាឲ្យកាន់តែទូលំទូលាយ។ កិច្ចការនេះទាមទារឱ្យអាជ្ញាធរមានសមត្ថភាពផ្នែកជលផល (FCA) ត្រូវមានសមត្ថភាពគ្រប់គ្រាន់ដើម្បី ធានាថាផលិតផលជលផលផ្គត់ផ្គង់ពីកម្ពុជាមានអនាម័យ និងសុវត្ថិភាពគ្រប់គ្រាន់ស្របតាមលក្ខខណ្ឌតម្រូវរបស់ប្រទេសអ្នកទិញ។ ទន្ទឹមនឹងនេះ អគ្គនាយករដ្ឋបាលជលផល បានឱ្យដឹងទៀតថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការនាំចេញ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលនឹងជំរុញការសាងសង់សង់ព្រែកជីកហ្វូណនតេជោ ឱ្យបានរួចរាល់និងលឿនបំផុត ដើម្បីជម្រះមន្ទិលសង្ស័យលើការបាត់បង់អធិបតេយ្យជាតិ

Liny Chan August 5, 2024 05/08/2024

​(កណ្ដាល)៖ ​ថ្លែងក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ នៃការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្តេជ្ញាប្រឹងប្រែងសាងសង់ព្រែកជីកហ្វូណនតេជោ ឱ្យចេញជារូបរាង និងត្រូវធ្វើឱ្យបានលឿនបំផុត​ ដើម្បីជម្រះមន្ទិលសង្ស័យរបស់ប្រជាពលរដ្ឋ លើការបាត់បង់អធិបតេយ្យជាតិក្នុងរឿងព្រែកជីកហ្វូណនតេជោនេះ។​ សម្តេចធិបតីបានប្រសាសន៍ថា ​បងប្អូនប្រជាពលរដ្ឋមួយចំនួននៅតែគិតថា រាជរដ្ឋាភិបាលមានចេតនាធ្វើឱ្យបាត់អធិបតេយ្យភាព បាត់ទឹកដី​ ​ប្រសិនប្រជាពលរដ្ឋមិននាំចេញបញ្ចេញមតិលើបញ្ហានេះ ដែលការសង្ស័យនេះ នឹងធ្វើឱ្យប្រជាជនលែងទុកចិត្តគ្នា និងលែងទុកចិត្តរាជរដ្ឋាភិបាល។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា «នៅពេលដែលយើងមានមន្ទិលសង្ស័យខ្មែរគ្នាឯងនេះហើយ នឹងធ្វើឱ្យងាយស្រួលក្នុងការដុតឱ្យបែកបាក់ជាតិ ហេតុដូច្នេះហើយ ដើម្បីដោះស្រាយបញ្ហាកង្វល់ និងបញ្ហាមន្ទិលសង្ស័យផ្ទៃក្នុងរបស់យើង យើងត្រូវធ្វើគម្រោងនេះឱ្យចេញ ដើម្បីបងប្អូនយើង ថាគម្រោងនេះមើលមែន ចែកគ្នាមើលទាំងអស់គ្នាថាបាត់ឬទេ?​ គឺអត់ទេ ហើយបញ្ជាក់តាមអី គឺបញ្ជាក់តាមសមិទ្ធផល ជាក់ស្តែងដែលយើងឃើញនៅពេលនោះ»។ សម្តេចធិបតីបានគូសបញ្ជាក់បន្ថែមថា ​ដើម្បីលប់បំបាត់នូវកង្វល់ ​និងកុំឱ្យមានមន្ទិលសង្ស័យនៅក្នុងផ្ទៃ​ជាតិ ដែលនាំឱ្យមានការបែកបាក់ ដោយសារគម្រោងមួយនេះ រាជរដ្ឋាភិបាលត្រូវតែធ្វើឱ្យចេញជាលទ្ធផល និងធ្វើឱ្យលឿន ដូច្នេះហើយ​​​ទើបរាជរដ្ឋាភិបាលសម្រេចរំកិល​គម្រោងធ្វើព្រែកជីកនេះពីខែធ្នូ មកខែសីហានេះវិញ។ ជាមួយគ្នាយើងទាំងអស់គ្នា ត្រូវតែនាំគ្នាការពារ ព្រមទាំងទាញយកផលប្រយោជន៍ពីកម្រោងមួយនេះ ដើម្បីអភិវឌ្ឍន៍ជាតិរបស់យើង ​ការពារឯករាជ្យជាតិ និងអធិបតេយ្យភាពជាតិ​។ ​សម្តេចធិបតីបានប្រកាសថា សូមកុំឱ្យប្រជាពលរដ្ឋខ្មែរព្រួយបារម្ភថា បន្ទាប់ពីព្រែកនេះសាងសង់ព្រែកជីកនេះរួចនឹងបាត់អធិបតេយ្យភាពជាតិ ដោយសារសាងសង់ព្រែកជីនេះ កម្ពុជាមានចំណែកកាន់កាប់ភាគហ៊ុនរហូត៥១% […]

សម្តេចនាយករដ្ឋមន្ត្រី ថ្លែងបញ្ជាក់ច្បាស់ថា គម្រោងព្រែកជីកហ្វូណនតេជោ មិនធ្វើឱ្យបាត់បង់ទឹកដី និងអធិបតេយ្យភាពរបស់ខ្មែរយើងនោះឡើយ

Liny Chan August 5, 2024 05/08/2024

(កណ្តាល)៖ ថ្លែងក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់កម្ពុជា ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ៥ សីហា ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ច្បាស់ថា គម្រោងព្រែកជីកហ្វូណនតេជោ មិនធ្វើឱ្យបាត់បង់ទឹកដីរបស់ខ្មែរយើងទេ តែផ្ទុយទៅវិញគម្រោងនេះ បានផ្តល់នូវផលប្រយោជន៍មហាសាលដល់កម្ពុជា។ ការបញ្ជាក់យ៉ាងដូច្នេះរបស់សម្តេចធិបតី ធ្វើឡើងដើម្បីជម្រះការមន្ទិលសង្ស័យរបស់បងប្អូនមួយចំនួន ដែលបារម្ភថាការធ្វើព្រែកជីកនេះ អាចនឹងធ្វើឱ្យបាត់បង់ទឹកដី ឬអធិបតេយ្យភាពរបស់កម្ពុជា។ សម្តេចនាយករដ្ឋមន្ត្រីបានពន្យល់ ពីមូលហេតុដែលរាជរដ្ឋាភិបាល មានប្តេជ្ញាចិត្តខ្ពស់ ក្នុងការអនុវត្តគម្រោងព្រែកជីកនេះឱ្យទាល់តែបាន ព្រោះសមិទ្ធផលនេះ មិនត្រឹមតែជាសមិទ្ធផលសម្រាប់ជាតិ និងសេដ្ឋកិច្ចយើងទេ ប៉ុន្តែក៏ជួយជាធាតុផ្សំ ដើម្បីរក្សានូវការទុកចិត្តគ្នា និងសាមគ្គីភាព រវាងប្រជាជាតិខ្មែរផងដែរ។ សម្តេចបញ្ជាក់ថា «ទោះបីជាប្រជាពលរដ្ឋយើងច្រើន លើសលុបយល់ពីតម្លៃនៃគម្រោងព្រែកជីកនេះ ក៏មានបងប្អូនមួយចំនួន មានការបារម្ភ និងកង្វល់ខ្លាចបាត់បង់ទឹកដី និងអធិបតេយ្យភាពរបស់កម្ពុជា ដោយការគ្រប់គ្រងដោយបរទេស។ សម្រាប់ខ្ញុំដោយសារកង្វល់នេះហើយ ដែលចាំបាច់យើងត្រូវឆ្លើយតប ពន្យល់បង្ហាញឱ្យច្បាស់។ ដើម្បីដោះស្រាយឆ្លើយតបទៅនឹងកង្វល់ និងភាពមន្ទិលសង្ស័យ ដែលយើងដាច់ខាតត្រូវតែ ធ្វើព្រែកជីកនេះឱ្យបាន ទោះក្នុងតម្លៃណាក៏ដោយ បើយើងមិនធ្វើ យើងមិនត្រឹមតែបាត់បង់ ការពង្រឹងអធិបតេយ្យភាព ការពង្រឹងសក្តានុពលសេដ្ឋកិច្ចនោះទេ យើងបាត់បង់នូវទុកចិត្ត និងសាមគ្គីភាពរបស់ជាតិខ្មែរថែមទៀត»។ សម្តេចធិបតីបន្ថែមទៀតថា គម្រោងព្រែកជីកហ្វូណនតេជោ មិនអាចបាត់បង់ទឹកដីនោះទេ ព្រោះព្រែកជីកនេះ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ដូនតាខ្មែរសម័យហ្វូណនពិតជារីករាយ​ ពេលឃើញខ្មែរជំនាន់ក្រោយសាងសង់ព្រែកជីកហ្វូណនឡើងវិញ

Liny Chan August 5, 2024 05/08/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានសុទិដ្ឋិនិយមថា បុព្វបុរសដូនតាខ្មែរសម័យនគរភ្នំ ឬសម័យហ្វូណនពិតជារីករាយជាក់ជាពុំខាន​ នៅពេលឃើញកូនចៅខ្មែរជំនាន់ក្រោយរួមគ្នាកម្លាំងគ្នាសាងសង់ព្រែកជីករបស់ពួកគាត់ឡើងវិញ (ព្រែកជីកហ្វូណនតេជោ) ដែលជាការបន្តចក្ខុវិស័យរបស់ពួកគាត់ឡើងវិញ ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ច-សង្គមរបស់ប្រជាពលរដ្ឋនិងប្រទេសកម្ពុជាទាំងមូល។ គួរជម្រាបថា រាជាណាចក្រភ្នំ ឬហ្វូណន (វ្នំ) គឺជារាជាណាចក្រដំបូងបង្អស់របស់ប្រទេសកម្ពុជា ដែលបានបង្កើតឡើងតាំងពីដើមគ្រិស្ដសករាជមកម្ល៉េះ។ នាបឋមសម័យនោះដែរ បុព្វបុរសខ្មែរបានកសាងព្រែកជីកជាច្រើនខ្សែពីសមុទ្រមកកាន់រាជធានីអង្គរបុរី សម្រាប់បម្រើដល់វិស័យដឹកជញ្ជូន និងជាផ្លូវពាណិជ្ជកម្មទៅមកជាមួយពួកឈ្មួញបរទេស។ ព្រែកជីកទាំងនេះបានចូលរួមកសាងរាជាណាចក្រភ្នំប្រកបដោយភាពរុងរឿង ភាពសម្បូរសប្បាយ និងកសាងទំនាក់ទំនងយ៉ាងល្អជាមួយបរទេសជិតឆ្ងាយនានា តាមរយៈការធ្វើពាណិជ្ជកម្ម និងការទូត។ ប៉ុន្តែនៅពេលរាជាណាចក្រភ្នំចុះខ្សោយនិងដួលរលំទៅ ព្រែកជីកទាំងនោះក៏បាត់បង់តួនាទីសំខាន់ លែងមានការប្រើប្រាស់សម្រាប់វិស័យពាណិជ្ជកម្មធំដំតទៅទៀត ព្រោះតែប្រទេសកម្ពុជាមានផ្លាស់ប្ដូរាជធានី និងមានទន្លេធំៗជាផ្លូវពាណិជ្ជកម្មជំនួសវិញ ដូចជាទន្លេមេគង្គ ទន្លេសាបជាដើម។ លុះមកដល់សករាជសន្តិភាពនាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានគាស់រំលើងស្ដារព្រែកជីកចាស់តាំងពីសម័យហ្វូណននោះ ដើម្បីស្ដារតួនាទីក្នុងវិស័យដឹកជញ្ជូន និងពាណិជ្ជកម្មឡើងវិញ ក្រោមការប្រសិទ្ធនាមថ្មីថា «ព្រែកជីកហ្វូណនតេជោ»។ នាឱកាសអញ្ជើញបើកការដ្ឋានជាផ្លូវការនូវគម្រោងព្រែកជីកហ្វូណនតេជោ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា «បុព្វបុរសរបស់យើង២ពាន់ឆ្នាំមុន នឹងសប្បាយរីករាយដែលឃើញកូនខ្មែរជំនាន់ក្រោយ ២០សតវត្សក្រោយ បានរួមគ្នាដើម្បីបន្តចក្ខុវិស័យរបស់គាត់ ដើម្បីបន្តការរីកចម្រើន កសាងហេដ្ឋរចនាសម្ពន្ធផ្លូវទឹកមួយនេះ ដើម្បីជំរុញសេដ្ឋកិច្ច លើកកម្ពស់កិត្យានុភាព ឯករាជ្យជាតិ និងអធិបតេយ្យភាពកម្ពុជា»។ […]

អបអរសាទរ ! ពិធីបើកការដ្ឋាន «ព្រែកជីកហ្វូណនតេជោ», មិនត្រឹមតែជាគម្រោងប្រវត្តិសាស្ត្រថ្មី របស់កម្ពុជាតែប៉ុណ្ណោះទេ តែនឹងនាំមកនូវប្រយោជន៍ដ៏មហិមា និងការរីកចំរើនរុងរឿង ជូនជាតិមាតុភូមិទៀតផង

Liny Chan August 5, 2024 05/08/2024

(ភ្នំពេញ)៖ ២០០០ឆ្នាំមុន កម្ពុជាធ្លាប់ជាមហាអាណាចក្រដ៏រុងរឿងអស្ចារ្យបំផុតមួយ ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ក៏ដោយសារតែបុព្វបុរសយើងបានកសាងនូវប្រព័ន្ធធារាសាស្ត្រ និងផ្លូវទឹកដ៏សម្បើម។ ថ្ងៃនេះ រដ្ឋាភិបាលរបស់យើងនឹងធ្វើឲ្យប្រវត្តិសាស្ត្រខ្មែរ រុងរឿងសារជាថ្មីម្តងទៀត ដូចជំនាន់មហានគរ តាមរយៈការបង្កើត ព្រែកជីក ហ្វូណនតេជោ។ ព្រែកជីក ហ្វូណនតេជោ មិនត្រឹមតែជាគម្រោងប្រវត្តិសាស្ត្រថ្មីរបស់កម្ពុជាតែប៉ុណ្ណោះទេ តែគម្រោងនេះនឹងនាំមកនូវប្រយោជន៍ដ៏មហិមា និងការរីកចំរើនរុងរឿងជូនជាតិមាតុភូមិទៀតផង។ ដូច្នេះបណ្តាញសហគ្រិនស្ត្រីអាស៊ាន និងបណ្តាញសហគ្រិនស្ត្រីកម្ពុជា សូមចូលរួមចំនែកក្នុងការបង្កើតវីដេអូមួយនេះ ដើម្បីជាកាដូ និងសាក្ខីភាព ក្នុងការសាទរ និងគាំទ្រនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតគម្រោងប្រវត្តិសាស្ត្រដ៏មហិមាមួយនេះ ដើម្បីជាប្រយោជន៍ដល់ ជាតិ និងជនរួមជាតិ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ម៉ោង៩:0៩នាទីព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ កម្ពុជាបំបែកឯតទត្តកម្មជាតិមួយថ្មី

Liny Chan August 5, 2024 05/08/2024

សម្លេងស្គរជ័យ ត្រដោក ឃ្មោះ និង​ឧបករណ៍បំពងសម្លេងប្រពៃណីជាច្រើនទៀតនឹងលាន់ឮរំពងពេញផ្ទៃប្រទេស ពីវត្តអារ៉ាម ក្រសួង ស្ថាប័ន សាលារៀន និងសហគ្រាសក្រុមហ៊ុនឯកជនទូទាំងប្រទេស ដែលអាចចាត់ទុកថា ជាព្រឹត្តិការណ៍បំបែកឯតទគ្គកម្មជាតិថ្មីមួយរបស់ប្រជាជនកម្ពុជាទាំងមូល។ សម្រាប់ពលរដ្ឋកម្ពុជា សម្លេងនេះមានអត្ថន័យលើសពីការបំបែកឯតទគ្គកម្មពិភពលោក ហ្គីណេស ដែលជាស្ថាប័នកត់ត្រានូវរឿងរ៉ាវប្លែកៗនៅលើពិភពលោកទៅទៀត ពីព្រោះសម្លេងនេះមិនមែនចេញពីគោលបំណងបំបែកកំណត់ត្រាអ្វីឡើយ ប៉ុន្តែគឺជាសម្លេងចេញពីឆន្ទៈ និងបេះដូងមហាសាមគ្គី ព្រមទាំងឯកភាពជាតិរបស់ប្រជាជនកម្ពុជា ដែលបន្លឺឡើងដើម្បីប្រាប់ពិភពលោកទាំងមូល នៅពេលដែលកម្ពុជាបានប្រកាសចាប់ផ្តើមដំណើរការកសាងព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកមានចរិតជាប្រវត្តិសាស្រ្ត និងជានិមិ្មតរូបជាតិមួយរបស់ពលរដ្ឋកម្ពុជា។ នៅលើពិភពលោកនេះទំនងជាពិបាករកប្រជាជាតិណាដែលមានសម្លេងស្រុះស្រួលគ្នា ហើយនាំគ្នាទោងបន្លឺសម្លេងដ៏រណ្តំលាន់រំពងផ្ទៃប្រទេសនៅក្នុងពេលតែមួយ ពោលគឺនៅវិនាទី នាទី ម៉ោង ថ្ងៃ ខែ ឆ្នាំ តែមួយបែបនេះណាស់។ សម្លេងនេះតំណាងឱ្យសម្រែកនៃឯកភាពជាតិ ដែលបេះដូងរបស់ប្រជាពលរដ្ឋកម្ពុជាតែមួយវេញត្របាញ់ចូលគ្នានៅក្នុងសង្វាក់ហើយលោតព្រមៗគ្នាក្នុងពេលតែមួយដ៏កម្រ ស្របពេលដែលមេដឹកនាំកម្ពុជាគឺ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចុចប៊ូតុងចាប់ផ្តើមដំណើរការដ្ឋានកសាងព្រែកជីកហ្វូណនតេជោឡើង​។ ស្នូរនៃសម្លេងដ៏រណ្តំព្រមៗគ្នាបែបបនេះ គឺជាការកត់សម្គាល់នៃចលនាឯកភាពជាតិ និងទស្សនវិស័យរួមគ្នារបស់ប្រជាជនកម្ពុជា ដែលមានមហិច្ឆតារួមគ្នានៅក្នុងការប្តេជ្ញា ដើម្បីប្រែក្លាយផ្លូវទឹកនៅក្នុងប្រទេសឱ្យក្លាយទៅជាហេដ្ឋារចនាសម្ព័ន្ធដ៏មានសក្តានុពលសេដ្ឋកិច្ច និងការអភិវឌ្ឍ។ ការចាប់ផ្តើមនាថ្ងៃនេះ នៅម៉ោង ៩:០៩ នាទីព្រឹក គឺជាគម្រោងបញ្ជាក់ពីស្មារតីនៃសាមគ្គីភាពជាតិកម្ពុជា នៅក្នុង​គោលបំណង​ស្តារ​ផ្លូវ​ទឹក​បុរាណ​ដែលសឹងតែរលុបដាន ឱ្យមកបម្រើ​អត្ថប្រយោជន៍ដល់សេចក្តីត្រូវការអភិវឌ្ឍន៍ ​វិស័យ​កសិកម្ម ការដឹកជញ្ជូន និង​ទេសចរណ៍។ […]