ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ ថោ ជេដ្ឋា​ អញ្ជើញចុះពិនិត្យស្ថានភាពរំ​ដោះទឹក និង​ពង្វាងទឹក​​នៅតាមស្ទឹង​ និង​​​​ប្រឡាយ​ក្នុងភូមិសាស្ត្រ​ខេត្តកំពង់ស្ពឺ​

Nisaiy KP August 4, 2024 04/08/2024

(ភ្នំពេញ)៖ នៅរសៀលថ្ងៃសៅរ៍​ ១៤រោច​ ខែ​អាសាឍ​ ឆ្នាំ​រោង​ ឆស័ក​ ពុទ្ធសករាជ​ ២៥៦៨​ ត្រូវនឹងថ្ងៃទី​៣​ ខែ​សីហា ឆ្នាំ​២០២៤​​ នេះ​ លោក ថោ ជេដ្ឋា​ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ អមដំណើរដោយថ្នាក់ដឹកនាំ​ មន្ត្រីបច្ចេកទេស​ក្រសួង និង​មន្ទីរ​ធនធានទឹក និង​ឧតុនិយមខេត្តកំពង់ស្ពឺ​ ព្រមទាំងលោក​ ជាម​ ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និង​អាជ្ញាធរមូលដ្ឋាន​ ​​បានអញ្ជើញចុះពិនិត្យស្ថានភាពរំដោះទឹក​ ពង្វាងទឹក​​នៅតាមស្ទឹង និង​ប្រឡាយមួយចំនួន​ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ​​។​ ក្នុងឱកាសនោះ​​​ លោករដ្ឋមន្ត្រី​ និង​ក្រុមការងារបានអញ្ជើញ​ចុះពិនិត្យ​ស្ថានភាពទឹក​នៅការដ្ឋានគម្រោង​​​​ ប្រព័ន្ធដោះ​ទឹកស្ទឹងតូច​ ក្នុងភូមិសាស្ត្រ​ភូមិស្រែកក់ ឃុំរលាំងចក​​ និង​ការដ្ឋានប្រឡាយមេរលាំងជ្រៃខាងត្បូង​(រលាំងជ្រៃ​-ស្លាគូ) ស្ថិត​ក្នុងឃុំកាហែង ស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺ​។​ សូមជម្រាបថា​ ប្រព័ន្ធដោះទឹក​ស្ទឹងតូច​មានប្រវែង​ ៥១គីឡូម៉ែត្រ​ មានសក្តានុពលពង្វាងទឹកពីស្ទឹងព្រែកត្នោត​ ​ប្រមាណ ៣០០ម៉ែត្រគូបក្នុង១វិនាទី​ តាមស្ទឹងតូចក្នុងខេត្តកំពង់ស្ពឺ និង​ខេត្តកណ្តាលឆ្ពោះ​​ទៅកាន់​ទន្លេបាទីក្នុងភូមិសាស្ត្រ​ខេត្តតាកែវ និង​បន្តហូរ​ធ្លាក់ទៅទន្លេបាសាក់​។​ ដោយឡែក​ប្រឡាយ​មេរលាំងជ្រៃខាងត្បូងឬប្រឡាយមេរលាំងជ្រៃស្លាគូ​ ប្រវែង​ជាង ៦០គីឡូម៉ែត្រ​ ជួយពង្វាងទឹក​ចេញពីស្ទឹងព្រែកត្នោត​ ពី​ប៉ែកខាងលើនៃខេត្តកំពង់ស្ពឺ​ ក្នុងបរិមាណប្រមាណ ២០០ម៉ែត្រគូប​ក្នុង១វិនាទី​​​ ដើម្បីជួយ​រម្លែកទឹកចេញពីស្ទឹងព្រែកត្នោត […]

អារ៉ាប៊ីសាអូឌីត សន្យាបន្តផ្តល់ជំនួយមនុស្សធម៌សម្រាប់កម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ

Liny Chan August 3, 2024 03/08/2024

(ភ្នំពេញ)៖ លោក Mohammed Ismaeil A.Dahlwy ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំព្រះរាជាណាកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម បានបង្ហាញការប្តេជ្ញាចិត្តក្នុងការបន្តផ្តល់ជំនួយមនុស្សធម៌ដល់កម្ពុជា ដើម្បីបង្កើនទំនាក់ទំនងទ្វេភាគី រវាងប្រជាជន និងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ។ ឯកអគ្គរាជទូតថ្លែងបែបនេះកំឡុងសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលជំនួយមនុស្សធម៌ និងសង្គ្រោះ King Salman (KSHARC) នៅមជ្ឈមណ្ឌលឥស្លាមភ្នំពេញ នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ ដើម្បីណែនាំពីកម្មវិធីវេជ្ជសាស្ត្រស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌល KSHARC នៅកម្ពុជា ដែលបានចាប់ផ្តើមនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត និង ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងមានការចូលរួមពីអ្នកជំនាញវេជ្ជសាស្ត្រ និងមន្ត្រីមកពីក្រសួងស្ថាប័នពាក់ព័ន្ធ។ លោកឯកអគ្គរដ្ឋទូត Mohammed Ismaeil A.Dahlwy មានប្រសាសន៍ថា «កិច្ចខិតខំប្រឹងប្រែងផ្នែកវេជ្ជសាស្ត្រស្ម័គ្រចិត្តមនុស្សធម៌ គឺជាការបន្តនៃគំនិតផ្តួចផ្តើមមនុស្សធម៌ និងអភិវឌ្ឍន៍របស់អារ៉ាប៊ីសាអូឌីត ដែលផ្តល់ដល់ព្រះរាជាណាចក្រកម្ពុជា ដែលរហូតមកដល់បច្ចុប្បន្ននេះ មានតម្លៃសរុបលើសពី ៦លានដុល្លារអាមេរិក»។ លោកបានបន្ថែមថា តាមរយៈកម្មវិធីស្ម័គ្រចិត្តនេះ សមាជិកក្រុមវេជ្ជសាស្រ្ដអារ៉ាប៊ីសាអូឌីតដ៏ឆ្នើម ក៏បានផ្តោតទៅលើការផ្ទេរ និងផ្លាស់ប្តូរជំនាញ ជាមួយសមភាគីពេទ្យកម្ពុជាផងដែរ។ ក្នុងឱកាសនោះ […]

កម្ពុជាទទួលបានចំណូលជាង ២៧លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស នៅរយៈពេល ៧ខែឆ្នាំនេះ

Liny Chan August 3, 2024 03/08/2024

(ភ្នំពេញ)៖ ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានចំណូលជាង ២៧លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានពីគ្រឹះស្ថានអង្គរ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤។ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ មានចំនួន ៥៨៤ ៣៧៥នាក់ កើន៣៣.០០% និងទទួលបានចំណូល ២៧ ១៧៧ ៤៣០ដុល្លារអាមេរិក កើនឡើង ៣៣.៧៦% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣។ រយៈពេល៧ខែ ឆ្នាំ២០២៤នេះ រដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ១ ១៦៨ ៧៥០ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា។ សូមជម្រាបថា ឆ្នាំ២០២៣ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួនជាង៧៩ម៉ឺននាក់ ទទួលបានចំណូល៣៧ ១៩៨ […]

ឆេះផ្ទះ២ខ្នងនៅក្រុងអារិយក្សត្រ ដោយសារឆ្លងភ្លើង ពេលម្ចាស់ផ្ទះមិននៅ

Liny Chan August 3, 2024 03/08/2024

(កណ្ដាល)៖ អគ្គិភ័យបានឆាបឆេះផ្ទះចំនួន២ខ្នងកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ ម៉ោង០៧:២០នាទីយប់ ស្ថិតក្នុងភូមិព្រែកអំពិល សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ ម្ចាស់ផ្ទះរងគ្រោះឈ្មោះសាន សុជាតិ ភេទប្រុស អាយុ២៦ឆ្នាំ មុខកសិករ និងប្រពន្ធឈ្មោះ ធឺន ស្រីអូន អាយុ៣១ឆ្នាំ។ តាមរបាយការណ៍ ផ្ទះសាងសង់អំពីឈើ ដំបូលប្រក់ស័ង្កសីទំហំ ០៦ម៉ែត្រ x ០៨ម៉ែត្រឆេះខូចខាតទាំងស្រុង។ សម្ភារខូចខាតរួមមាន៖ *ទូរទស្សន៍០១*សំបុត្រកំណើត៣សន្លឹក*អត្តសញ្ញាណប័ណ្ណ២សន្លឹក*សម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។ មូលហេតុដែលបណ្ដាលមកពីម្ចាស់មិននៅ ទៅបុណ្យសពបងប្អូននៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាលហើយពុំបានបិទបារ៉ែតភ្លើង ទើបបណ្តាលឆ្លងចរន្តអគ្គីសនី។ ចំពោះករណីនេះ នគរបាលបានប្រើប្រាស់រថយន្តបង្ការពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ចំនួន០២គ្រឿង ឡានទឹក របស់អធិការដ្ឋាននគរបាលស្រុកល្វាឯម០២គ្រឿង និងឡានទឹករបស់បុរីទួលសង្កែ ចំនួន០១គ្រឿង ដោយប្រើប្រាស់ទឹកអស់៥ឡាន ស្មើ២៦ម៉ែត្រគូប ដឹកនាំដោយកម្លាំងគណៈបញ្ជាការឯកភាពក្រុងអរិយក្សត្រ សមត្ថកិច្ចនគរបាលក្រុងអរិយក្សត្រ,កម្លាំងប៉ុស្តិ៍រដ្ឋបាល សហការជាមួយអាជ្ញាធរភូមិ/សង្កាត់ ប្រជាការពារ និងប្រជាពលរដ្ឋបាន ជួយពន្លត់ និងរលត់ជាស្ថាពរ១០០%នៅវេលាម៉ោង ៨:៣០នាទីយប់។ ករណីខាងលើនេះមិនបណ្ដាលឲ្យគ្រោះដល់អាយុជីវិតមនុស្សឡើយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អភិបាលក្រុងអរិយក្សត្រ ដឹកនាំកម្លាំងបង្ក្រាបបទល្មើសនេសាទ អប់រំ និងព្រមានវិធានការច្បាប់

Liny Chan August 3, 2024 03/08/2024

(កណ្ដាល)៖ លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ និងជាប្រធានគណៈបញ្ជាការឯកភាពក្រុង អនុវត្តតាមប្រសាសន៍ណែនាំ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកគួច ចំរើន អភិបាលខេត្តកណ្តាល ដោយបានចាត់លោកប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍសហគមន៍ សហការជាមួយផ្នែកសង្កាត់រដ្ឋបាលជលផលក្រុងអរិយក្សត្រ ចុះធ្វើការផ្សព្វផ្សាយ អប់រំ ណែនាំ និងទប់ស្កាត់បទល្មើសនេសាទ ក្នុងសង្កាត់ចំនួន៣ នៃក្រុងអរិយក្សត្រ ។ លោកអភិបាលក្រុងបានរៀបរាប់ប្រាប់យកព័ត៌មាន Fresh News ប្រចាំខេត្តនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ថា លទ្ធផលដែលក្រុមការងារធ្វើការមានដូចជា៖ *ទី១៖ សង្កាត់ព្រែកក្មេង បានធ្វើការអប់រំ ផ្សព្វផ្សាយ ការធ្វើនេសាទខុសច្បាប់ ប្រមូលបានដុំឆក់ត្រី ចំនួន១៤គ្រឿង*ទី២៖ សង្កាត់បាក់ដាវ បានចុះអប់រំ ផ្សព្វផ្សាយ ការធ្វើនេសាទខុសច្បាប់ចំនួន៦គ្រឿង ដូចនេះ សរុប២០ដុំ (អាំងវែទ័រ)*ទី៣៖ សង្កាត់ពាមឧកញ៉ាអុង ចុះបង្រ្កាបបទល្មើសស្បៃមុង*របាំងព្រួលស្បៃមុង ប្រវែង ១៥០ ម*ចំនួន មាត់ ៥ លូ*បង្គោលឬស្សីតូច ធំ ចំនួន ៦០ដើម សម្ភារខាងលើត្រូវបានកំទេចចោលទាំងស្រុង។ លោកអភិបាលក្រុងថ្លែងថា នឹងនៅតែបន្តបង្ក្រាប អប់រំ ដូចភ្លៀងរលឹម […]

ព្រះមហាក្សត្រ ប្រោសប្រទានព្រះរាជអំណោយ ជូនព្រឹទ្ធាចារ្យមរតកមនុស្សរស់ វីរសិល្បករ សិល្បករ និងសិប្បករ ៥០៥នាក់

Liny Chan August 3, 2024 03/08/2024

(ភ្នំពេញ)៖ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ម្សិលមិញ បានយាងប្រោសប្រទានព្រះរាជអំណោយជូនព្រឹទ្ធាចារ្យមរតកមនុស្សរស់ វីរសិល្បករ សិល្បករ និងសិប្បករ សរុបចំនួន ៥០៥នាក់ ដែលមានជីវភាពខ្វះខាតក្រីក្រ និងចាស់ជរា។ ព្រះរាជពិធីប្រោសប្រទានព្រះរាជអំណោយដល់សិល្បករ សិល្បការិនី និងសិប្បករ រៀបចំធ្វើឡើងនៅកោះនរា ក្រោមកិច្ចសហការរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សមាគមសិល្បករខ្មែរ និងក្រុមហ៊ុនឯកជនមួយ។ នាឱកាសនោះ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្តែងនូវអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុតចំពោះទឹកព្រះទ័យដ៏ថ្លៃថ្លា និងការយកព្រះទ័យទុកដាក់ចំពោះសិល្បៈវប្បធម៌ ជាពិសេសពីជីវភាពសិល្បករ សិល្បការិនី និងសិប្បករ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ព្រះរាជសកម្មភាពដ៏ឧត្តុងឧត្តម របស់ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង គឺជាការលើកទឹកចិត្ត និងជាកម្លាំងចិត្តដ៏ធំធេងសម្រាប់សិល្បករ សិល្បការិនី ក៏ដូចជាមន្រ្តីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្នុងការបន្តជំរុញការថែរក្សាការពារ និងបណ្តុះបណ្តាលសិល្បៈវប្បធម៌ដល់យុវជនជំនាន់ក្រោយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អភិបាលស្រុកលើកដែក ចុះបង្ក្រាបបទល្មើសនេសាទដែលប្រព្រឹត្តដោយជនជាតិវៀតណាម និងកំពុងស្រាវជ្រាវតាមចាប់ខ្លួនជនល្មើស

Liny Chan August 3, 2024 03/08/2024

(កណ្ដាល)៖ លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក បានដឹកនាំកម្លាំង ចុះបង្ក្រាបទីតាំងបទល្មើសនេសាទនៅទឹកដីរបស់ខ្លួនដោយកម្ទេចចោលឧបករណ៍ទាំងអស់ និងព្រមានវិធានការច្បាប់ចំពោះនរណាដែលហ៊ានរឹងទទឹង។ ជនដែលប្រព្រឹត្តបទល្មើសនេសាទជាជនជាតិវៀតណាមខុសច្បាប់ និងកំពុងត្រូវបានអាជ្ញាធរស្រាវជ្រាវតាមចាប់ខ្លួន។ លោកអភិបាលស្រុកថ្លែងប្រាប់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ថា អនុវត្តតាមប្រសាសន៍ដឹកនាំដ៍ម៉ឺងម៉ាត់របស់លោក គួច ចំរើន​ អភិបាលខេត្តកណ្តាល, គណៈបញ្ជាការឯកភាព ស្រុកលើកដែក បានចាត់តាំងក្រុមការងារដឹកនាំដោយលោក មាស សាន់ នាយសង្កាត់ជលផលលើកដែក បានចុះបង្ក្រាបបទល្មើសជលផលនៅភូមិសាស្ត្រដែលជនជាតិវៀតណាមបានប្រព្រឹត្តល្មើស។ លោកថា ជាលទ្ធផលនៅចំណុចឃុំក្អមសំណ-ក្រុងសំពៅពូន កម្ទេចចោលនៅនិងកន្លែងលូស្បៃមុង ចំនួន១៩មាត់ របាំងស្បៃមុង ប្រវែង១៧០០ម បង្កោល ចំនួន៥០០ដើម លែងកូនត្រី ចំនួន២០០គ.ក្រ។ ចំពោះបទល្មើសនេសាទដែលកើតមាននៅចំណុចនេះ សុទ្ធសឹងជាជនជាតិវៀតណាមរស់នៅភូមិសាស្រ្តខ្នាតាំងយូ សង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន។ ជនល្មើសនឹងត្រូវស្រាវជ្រាវយកមកអនុវត្តតាម នីតិវិធីច្បាប់ដោយគ្មានការលើកលែង។ លោកអភិបាលស្រុក បានសំណូមពរ បងប្អូនប្រជាពលរដ្ឋកុំយកលេសថាក្រទើបប្រព្រឹត្តបទល្មើស តែសូមគោរពច្បាប់ និងគិតគូរពីផលប៉ះពាល់មច្ឆាជាតិផង បើនៅតែបន្តប្រព្រឹត្តបទល្មើសនេសាទទៀត នោះផលមច្ឆាជាតិយើង នឹងរលាយហិនហោចមិនខានឡើយ ដោយចាប់ខ្លួនទាំងអស់មិនថាជនបរទេស ឬជនជាតិខ្មែរយើងឡើយបើសិនហ៊ានប្រព្រឹត្តល្មើសតទៀត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យចេញគោលការណ៍ថ្មីបន្ធូរបន្ថយលក្ខខណ្ឌក្នុងការថតរូប និងការស្លៀកពាក់បែបប្រពៃណីនៅរមណីយដ្ឋានអង្គរ 

Liny Chan August 3, 2024 03/08/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា សម្តេចបានប្រជុំជាមួយក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់អង្គរ និងការបន្ធូរបន្ថយលក្ខខណ្ឌក្នុងការថតរូប និងការស្លៀកពាក់បែបប្រពៃណីនៅរមណីយដ្ឋានអង្គរ ដោយបានចេញគោលការណ៍ថ្មីសម្រាប់ការថតរូបដែលមិនបាច់សុំច្បាប់ និងការថតរូបដែលត្រូវតែសុំច្បាប់ពីអាជ្ញាធរជាតិអប្សរា។ ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធី​សំណេះ​សំណាល និងពិសាភោជនាហារ ជាមួយសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍលំនៅ​ឋាន​​កម្ពុជា នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤។ នាឱកាសនោះ សម្ដេចធិបតីបានឱ្យដឹងថា គោលការណ៍ក្រមប្រតិបត្តិរបស់អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរដែនដី ដែលពាក់ព័ន្ធនឹងការរស់ប្រចាំថ្ងៃរបស់ប្រជាជន សម្ដេចបានប្រគល់ភារកិច្ចជូនលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដើម្បីចុះពិនិត្យបញ្ហានេះ ដើម្បីរិះរកវិធីពន្លត់ភ្លើង ជាជាងបក់ផ្សែង។ សម្ដេចធិបតីបានបន្តថា ពាក់ព័ន្ធនឹងរឿងថតរូបនៅរមណីយដ្ឋានអង្គរនេះ មន្ត្រីអាជ្ញាធរជាតិអប្សរាមានភារកិច្ចស្នូលក្នុងការអភិរក្ស មិនមែនត្រឹមតែអភិរក្សត្រឹមតែតួប្រាសាទនីមួយៗនោះទេ តែអភិរក្សទាំងតម្លៃនៃវប្បធម៌ ព្រោះប្រសិនបើអ្នកថតរូបមកធ្វើឱ្យប៉ះពាល់តម្លៃវប្បធម៌ក្នុងតំបន់រមណីយដ្ឋានអង្គរក៏មិនកើតដែរ។ គ្រាន់តែគោលការណ៍មួយចំនួនរាងហួសសម័យ ហើយតឹងបន្តិច ដោយសារគោលការណ៍ដែលរាជរដ្ឋាភិបាលដាក់ ភាគច្រើនតាំងពីឆ្នាំ១៩៩០ជាង។ ពិតណាស់ អាជ្ញាធរជាតិអប្សរាបានចេញគោលការណ៍តាំងពីឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការកំណត់ឯកសណ្ឋានសម្លៀកបំពាក់ ការថត ការសុំច្បាប់ ប៉ុន្តែរបៀបរបបបានអនុវត្តតាំងពីឆ្នាំ១៩៩០ជាង ពេលនោះយើងមិនទាន់មានកាំមេរ៉ាទេ បើមាន ភាគច្រើនទាន់តែជាងថតកុន ថតឯកសារ អីចឹងហើយពេលនោះដែលអាជ្ញាធរជាតិអប្សរាបានគិតគូរពីគោលការណ៍នេះ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាមិនមានផ្តល់ដីសម្បទានសេដ្ឋកិច្ចថ្មីទៀតឡើយចាប់ពីឆ្នាំ២០១២មក

Liny Chan August 3, 2024 03/08/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជាមិនមានផ្តល់ដីសម្បទានសេដ្ឋកិច្ចថ្មីទៀតនោះឡើយចាប់ពីឆ្នាំ២០១២មក ហើយដីសម្បទានសេដ្ឋកិច្ចមុនៗ នោះក៏មានរយៈពេលត្រឹម៥០ឆ្នាំប៉ុណ្ណោះ រីឯច្បាប់ដីសម្បទានសេដ្ឋកិច្ច រាល់ការមកវិនិយោគ គឺត្រូវយកកម្លាំងពលកម្មជាពលរដ្ឋខ្មែរ៩០ភាគរយឡើងទៅ។ ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធី​សំណេះ​សំណាល និងពិសាភោជនាហារ ជាមួយសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍលំនៅ​ឋាន​​កម្ពុជា នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤។ សម្ដេចធិបតីបានថ្លែងថា ជុំវិញការព្រួយបារម្ភរឿងដីសម្បទានសេដ្ឋកិច្ច ដែលមានមតិលើកឡើងថា ការជួលដីឱ្យពលរដ្ឋប្រទេសជិតតាមរយៈដីសម្បទានសេដ្ឋកិច្ច ហើយពលរដ្ឋខ្មែរដែលធ្វើការនៅកន្លែងនោះមានចំនួនតិចតួច។ ត្រង់ចំណុចនេះ សម្ដេចបានបញ្ជាក់ថា *ទី១៖ សារាចរណែនាំលេខ ៨ ស.រ ឆ្នាំ២០១៥ ចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី គឺមិនឱ្យប្រជាពលរដ្ឋលក់ ឬជួលដី ឬលំនៅដ្ឋាននៅតាមតំបន់ព្រំដែនឱ្យទៅប្រជាពលរដ្ឋនៃប្រទេសជិតខាង ទោះក្នុងរូបភាពណាក៏ដោយ ហើយរាជរដ្ឋាភិបាលនីតិកាលទី៧ នៅតែបន្តកិច្ចការងារនេះ មិនមានប្រែប្រួលឡើយ។ *ទី២៖ កាវិនិយោគតាមអចលនទ្រព្យ គឺច្បាប់ស្ដីសិទ្ធិកម្មសិទ្ធចំណែកឯកជននៃអគារ និងច្បាប់ស្ដីពីសហកម្មសិទ្ធិរបស់ជនបរទេស ឆ្នាំ២០១០ ត្រង់មាត្រា៦ បានចែងថា ជនបរទេសអាចមានសិទ្ធិទិញខន់ដូបានតែជាន់ទី១ឡើងទៅ មិនមានសិទ្ធិទិញជាន់ផ្ទាល់ដី ឬជាន់ក្រោមដីបានទេ។ នេះគឺសម្រាប់តែចលនទ្រព្យដែលមានចម្ងាយចាប់ពី៣០គីឡូម៉ែត្រពីព្រំដែនជុំវិញទាំងអស់ […]