ព័ត៌មានជាតិ

ម៉ោង៩:0៩នាទីព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ កម្ពុជាបំបែកឯតទត្តកម្មជាតិមួយថ្មី

Liny Chan August 5, 2024 05/08/2024

សម្លេងស្គរជ័យ ត្រដោក ឃ្មោះ និង​ឧបករណ៍បំពងសម្លេងប្រពៃណីជាច្រើនទៀតនឹងលាន់ឮរំពងពេញផ្ទៃប្រទេស ពីវត្តអារ៉ាម ក្រសួង ស្ថាប័ន សាលារៀន និងសហគ្រាសក្រុមហ៊ុនឯកជនទូទាំងប្រទេស ដែលអាចចាត់ទុកថា ជាព្រឹត្តិការណ៍បំបែកឯតទគ្គកម្មជាតិថ្មីមួយរបស់ប្រជាជនកម្ពុជាទាំងមូល។ សម្រាប់ពលរដ្ឋកម្ពុជា សម្លេងនេះមានអត្ថន័យលើសពីការបំបែកឯតទគ្គកម្មពិភពលោក ហ្គីណេស ដែលជាស្ថាប័នកត់ត្រានូវរឿងរ៉ាវប្លែកៗនៅលើពិភពលោកទៅទៀត ពីព្រោះសម្លេងនេះមិនមែនចេញពីគោលបំណងបំបែកកំណត់ត្រាអ្វីឡើយ ប៉ុន្តែគឺជាសម្លេងចេញពីឆន្ទៈ និងបេះដូងមហាសាមគ្គី ព្រមទាំងឯកភាពជាតិរបស់ប្រជាជនកម្ពុជា ដែលបន្លឺឡើងដើម្បីប្រាប់ពិភពលោកទាំងមូល នៅពេលដែលកម្ពុជាបានប្រកាសចាប់ផ្តើមដំណើរការកសាងព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកមានចរិតជាប្រវត្តិសាស្រ្ត និងជានិមិ្មតរូបជាតិមួយរបស់ពលរដ្ឋកម្ពុជា។ នៅលើពិភពលោកនេះទំនងជាពិបាករកប្រជាជាតិណាដែលមានសម្លេងស្រុះស្រួលគ្នា ហើយនាំគ្នាទោងបន្លឺសម្លេងដ៏រណ្តំលាន់រំពងផ្ទៃប្រទេសនៅក្នុងពេលតែមួយ ពោលគឺនៅវិនាទី នាទី ម៉ោង ថ្ងៃ ខែ ឆ្នាំ តែមួយបែបនេះណាស់។ សម្លេងនេះតំណាងឱ្យសម្រែកនៃឯកភាពជាតិ ដែលបេះដូងរបស់ប្រជាពលរដ្ឋកម្ពុជាតែមួយវេញត្របាញ់ចូលគ្នានៅក្នុងសង្វាក់ហើយលោតព្រមៗគ្នាក្នុងពេលតែមួយដ៏កម្រ ស្របពេលដែលមេដឹកនាំកម្ពុជាគឺ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចុចប៊ូតុងចាប់ផ្តើមដំណើរការដ្ឋានកសាងព្រែកជីកហ្វូណនតេជោឡើង​។ ស្នូរនៃសម្លេងដ៏រណ្តំព្រមៗគ្នាបែបបនេះ គឺជាការកត់សម្គាល់នៃចលនាឯកភាពជាតិ និងទស្សនវិស័យរួមគ្នារបស់ប្រជាជនកម្ពុជា ដែលមានមហិច្ឆតារួមគ្នានៅក្នុងការប្តេជ្ញា ដើម្បីប្រែក្លាយផ្លូវទឹកនៅក្នុងប្រទេសឱ្យក្លាយទៅជាហេដ្ឋារចនាសម្ព័ន្ធដ៏មានសក្តានុពលសេដ្ឋកិច្ច និងការអភិវឌ្ឍ។ ការចាប់ផ្តើមនាថ្ងៃនេះ នៅម៉ោង ៩:០៩ នាទីព្រឹក គឺជាគម្រោងបញ្ជាក់ពីស្មារតីនៃសាមគ្គីភាពជាតិកម្ពុជា នៅក្នុង​គោលបំណង​ស្តារ​ផ្លូវ​ទឹក​បុរាណ​ដែលសឹងតែរលុបដាន ឱ្យមកបម្រើ​អត្ថប្រយោជន៍ដល់សេចក្តីត្រូវការអភិវឌ្ឍន៍ ​វិស័យ​កសិកម្ម ការដឹកជញ្ជូន និង​ទេសចរណ៍។ […]

ស្លាប់ម្នាក់ របួសធ្ងន់ ស្រាល២៩នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដាច់ហ្វ្រាំងបើកចុះពីច្រកអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

Liny Chan August 5, 2024 05/08/2024

(ឧត្តរមានជ័យ)៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់បាត់បង់ជីវិត និង២៩នាក់ទៀត បានរងរបួសធ្ងន់ស្រាល ត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដាច់ហ្វ្រាំង បើកបរចុះពីច្រកព្រំដែនអន្តរជាតិជាំ ក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤។ បើតាមសមត្ថកិច្ចច្រកព្រំដែនអន្តរជាតិជាំ បានឱ្យដឹងនៅព្រលប់ថ្ងៃនេះថា មុនពេលកើតហេតុមានរថយន្តចំនួន១៥២គ្រឿង និងមនុស្សចំនួន ៣,៣៧៩អង្គ/នាក់ មកពីខេត្តសៀមរាប បានដង្ហែទៀនព្រះវស្សាទៅកាន់វត្តលោកតាសួងក្នុងទឹកដីថៃ ដោយចូលក្នុងទឹកដីថៃប្រហែលម៉ោង១២.០០នាទីថ្ងៃត្រង់ និងបានវិលត្រឡប់មកវិញម៉ោងជាង៣រសៀល ហើយបានធ្វើដំណើរចុះពីច្រកព្រំដែនជាបន្តបន្ទាប់។ ប៉ុន្តែក្នុងចំណោមរថយន្តដែលបើកចុះពីលើភ្នំនៃច្រកព្រំដែនអន្តរជាតិជាំ មានរថយន្ត១គ្រឿងម៉ាកហុីយ៉ាន់ដាយ ពណ៌ស លាយលឿង ពាក់ស្លាកលេខកំពង់ឆ្នាំង 3A-0757 បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយដាច់ហ្វ្រាំង ត្រង់ចំណុចផ្លូវឡើងភ្នំចំរាក់ទី១ បណ្តាលឱ្យក្រឡាប់ធ្លាក់ជ្រោះ ធ្វើឱ្យអ្នកជិះលើរថយន្តសរុប៣០នាក់ ស្រី ២៥នាក់ ក្នុងនោះក្មេង២នាក់ បណ្តាលឱ្យស្លាប់ ១នាក់ស្រី របួសធ្ងន់ ៦នាក់ ស្រី ៥នាក់ របួសស្រាល ២៣ ស្រី ១៩នាក់ ( ក្មេង ២នាក់ ប្រុស និងខូចរថយន្ដ ០១គ្រឿង ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ផ្តើមខែថ្មីត្រឹមតែ២ថ្ងៃ អាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបបានក្មេងទំនើងបង្ហោះម៉ូតូ ២៦នាក់ ឃាត់ម៉ូតូរក្សាទុករយៈពេល០៣ខែ ១៥គ្រឿង

Liny Chan August 5, 2024 05/08/2024

(ភ្នំពេញ)៖ បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាពាក់ព័ន្ធនឹងការចាត់វិធានការ ចំពោះបញ្ហាក្រុមក្មេងទំនើងបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ តាមរយៈសារសម្លេងពិសេស នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ដែលសម្តេច បានណែនាំឱ្យឃាត់ម៉ូតូរក្សារទុករយៈពេលបីខែ ចំពោះការប្រព្រឹត្តលើកទីមួយ និងប្រាំមួយខែប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តបន្តទៀតលើកទីពីរ ស្រាប់តែត្រឹមរយៈពេល០២ថ្ងៃដើមខែសីហានេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបានក្មេងទំនើង បង្ហោះម៉ូតូ ចំនួន០៣ក្រុម ស្មើនឹង២៦នាក់ ឃាត់ម៉ូតូបាន១៥គ្រឿង ក្នុងនោះរួមមាន៖ នៅថ្ងៃទី៣១ ខែកក្កដា ឈានចូល ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ បង្ក្រាបបាន ០៦នាក់ ម៉ូតូ០៤គ្រឿង ដែលបានចេញពីជួបជុំគ្នាផឹកទឹកត្នោតជូរ ទៅបង្ហោះម៉ូតូទៅម្ដុំបឹងកក់។ នៅយប់ថ្ងៃទី០១ ឈានចូលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ បង្ក្រាបបាន ០៥នាក់ ម៉ូតូ០៣គ្រឿង នៅចំណុចមុខហាងហ្គោលឌែនមាស ផ្លូវប៉េតុង ក្រុមហ៊ុន OCIC ស្ថិតនៅភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងចំណុចសួនច្បារឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងនៅល្ងាចថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ បង្ក្រាបបាន […]

រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ ការបណ្តុះ និងដាំកូនត្នោតចូលលរួមថែរក្សាការពាររុក្ខាជាតិ និងបង្កើនគម្របបៃតងនៅកម្ពុជា

Nisaiy KP August 4, 2024 04/08/2024

(កំពត)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នារសៀលថ្ងៃសៅរ៍ ទី០៣ ខែសីហា ឆ្នាំ២០២៤ បានចែករំលែកនូវក្តីស្រឡាញ់ របៀបបណ្តុះនិងដាំត្នោតជាមួយគ្រួសារបរិស្ថាន នៅក្នុងស្រុកជុំគីរី ខេត្តកំពត។ ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា មន្ទីរបរិស្ថានរាជធានី ខេត្តទាំង២៥ បានត្រៀមថ្នាល សម្រាប់បណ្តុះកូនត្នោតរួចជាស្រេច ជាមួយការបណ្តុះកូនឈើ សម្រាប់ចែកជូនប្រជាពលរដ្ឋ នៅឆ្នាំក្រោយៗ បន្តបន្ទាប់ ដើម្បីបណ្តុះផ្នតគំនិត ពន្លកបៃតង ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការសម្រេចគោលដៅប្រទេសកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើចំនួន ៦០% នៅឆ្នាំ២០៥០។សូមបញ្ជាក់ថា លោកបណ្ឌិត អ៊ាង សុផល្លែត បានបង្កើតថ្នាលបណ្តុះកូនត្នោត និងបានដាំត្នោតចំនួនបានរាប់ម៉ឺនដើម នៅក្នុងភូមិសាស្រ្តស្រុកជុំគីរី ខេត្តកំពត។ លោករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដាំរុក្ខរបស់ជាតិនេះ ក្នុងគោលបំណងលើកស្ទួយតម្លៃ វប្បធម៌ជាតិខ្មែរ ដែលបានផ្សារភ្ជាប់នឹងរុក្ខរបស់ជាតិខ្មែរ។ ជាមួយគ្នានេះ ការដាំត្នោតជាចំការ និងតាមការធ្វើទំនើបកម្មក្នុងការដាំ គឺដាំជាជួរ ដោយមានគម្លាតគម្លាត ៤,៥ម៉ែត្រ ពីមួយដើមទៅមួយដើមទៀត និងគម្លាត ៥ម៉ែត្រ ពីជួមួយទៅជួមួយទៀត។ វិធីសាស្រ្តនេះផ្តល់ភាពងាយស្រួលក្នុងការប្រមូលផល និង អាចជួយឱ្យប្រជាពលរដ្ឋរកចំណូលបាន។ […]

វត្តអារាមជាង៥០នៅស្រុកស្រីសន្ធរ ត្រៀមអបអរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

Nisaiy KP August 4, 2024 04/08/2024

(កំពង់ចាម)៖ ព្រះសង្ឃ និងពុទ្ធបរិស័ទ គង់ និងចំណុះឲ្យវត្តអារាមប្រមាណជា ៥០វត្ត នៅទូទាំង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានត្រៀមលក្ខណៈរួចរាល់ហើយ ក្នុងការចូលរួមអបអរសាទរ ការបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាង មុខនេះ ដែលនឹងក្លាយជាសមិទ្ធផលប្រវត្តិសាស្ត្ររបស់កម្ពុជា ។ ព្រះវិសុទ្ធមុនី រស់ លីមខូយ ព្រះរាជាគណៈថ្នាក់កិត្តិយស អនុគណស្រុកស្រីសន្ធរ និង ជាព្រះគ្រូចៅអធិការវត្តកោះកែវ មានសង្ឃដីកាថា បន្ទាប់ពីមានសារចរណែនាំពីរាជរដ្ឋាភិបាល ព្រះអង្គបានធ្វើការកោះប្រជុំព្រះសង្ឃ អាចារ្យ គណៈកម្មកាវត្ត ស្ថិតក្នុងស្រុកស្រីសន្ធរចំនួន៥០ វត្ត រួមទាំងពុទ្ធបរិស័ទ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាដើម ត្រៀមលក្ខណៈចូលរួមអបអរ សាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ខណៈវត្តកោះកែវនឹងមានការទូងស្គរ វាយជូង វាយរគាំង ការកាន់ទង់ជាតិ ទង់សាសនាដែលនឹងមានព្រះសង្ឃ និងពុទ្ធបរិស័ទ ចូលរួមប្រមាណជាង ១ពាន់នាក់ ។ ព្រះអង្គមានថេរៈដីកាបន្តថា ទន្ទឹមនោះ នៅក្នុងការជួបជុំជូនដំណឹងនេះ ព្រះអង្គក៏បាន បញ្ជ្រៀបពីខ្លឹមសារ នៃអត្ថប្រយោជន៍ដ៏មហាសាល ដែលជាចក្ខុវិស័យដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី […]

រថភ្លើងដាច់ចេញពីទូក្រឡាប់ធ្លាក់ផ្លូវដោយខ្លួនឯង នៅស្រុកក្រគរ ខេត្តពោធិ៍សាត់

Nisaiy KP August 4, 2024 04/08/2024

(ពោធិ៍សាត់)៖ រថភ្លើងមួយខ្សែពេលកំពុងបើកតាមផ្លូវ ស្រាប់តែដាច់ក្បាលចេញពីទូ ក្រឡាប់ធ្លាក់ផ្លូវដោយខ្លួនឯង តែសំណាងមិនមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។ ហេតុការណ៍រថភ្លើងក្រឡាប់ធ្លាក់ផ្លូវនេះ បានកើតឡើងនៅវេលាទាបភ្លឺ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ ត្រង់ចំណុចមុខវត្តបំណក់ ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ក្នុងហេតុការណ៍នេះ បានបណ្ដាលឲ្យខូចខាតទូស៊ីទែន៤, ទូកុងតឺន័រ១ (ដាក់ស្រូវ) ទូទទេ២ (មិនបណ្ដាលឲ្យរងរបួសមនុស្សទេ)។ អ្នកបើករថភ្លើងឈ្មោះ តៃ វីរីយ៉ា អាយុ៥៨ឆ្នាំ រស់នៅភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បើតាមរបាយការណ៍របស់សមត្ថកិច្ច រថភ្លើងក្រោយពេលក្រឡាប់ក្បាលបានអូស១១ទូ ចម្ងាយ២០០ម៉ែត្រពីទូលក្រឡាប់៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ឧកញ៉ា ស្រី ចាន់ថន បានអំពាវនាវដល់សមាគមន៍ឧកញ៉ាចូលរួមថវិកាដើម្បីសាងសង់ផ្លូវនៅតាមព្រំដែន

Nisaiy KP August 4, 2024 04/08/2024

(ភ្នំពេញ)៖ ឧកញ៉ា ស្រី ចាន់ថន អនុប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ បានបង្ហោះសារនៅលើគណនីរបស់ខ្លួន ក្នុងគោលបំណងអំពាវនាវឱ្យសមាគមន៍ឧកញ៉ាចូលរួមថវិកាដើម្បីសាងសង់ផ្លូវនៅតាមព្រំដែន។ លោក ឧកញ៉ា បានលើកឡើងដូច្នេះថា “ការចូលរួមនឹងជាគំនិតយោបល់របស់ខ្ញុំ។ ខ្ញុំស្នើសូមអោយសមាគមនឧកញ៉ាចូលរួមដើម្បីប្រយោជន៍ជាតិតែមួយ– ឧកញ៉ា ចូលរួមមួយឆ្នាំ ៣,០០០០$ (បីម៉ឺនដុល្លា)– អ្នកឧកញ៉ា ចូលរួមមួយឆ្នាំ ៦,០០០០$ (ប្រាំមួយម៉ឺនដុល្លា)– លោកអ្នកឧកញ៉ា ចូលរួមមួយឆ្នាំ ១២,០០០០$ (ដប់ពីរម៉ឺនដុល្លា) គោលបំណង បានថវិកាដែលបានទៅធ្វើផ្លូវតាមព្រំដែនទាំងអស់នេះជាជំហ៊ានទី១។” តាមរយៈការលើកឡើងរបស់ ឧកញ៉ា ស្រី ចាន់ថន ឃើញថាមានសន្ទុះនៃការគាំទ្រពីប្រជាពលរដ្ឋយ៉ាងច្រើន៕ ផ្ដល់សិទ្ធិដោយ៖ ខ្មែរណូត

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជា ជានិច្ចកាលមិនដែលព្រងើយកន្តើយ​អំពីកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិឡើយ

Nisaiy KP August 4, 2024 04/08/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា ជានិច្ចកាលមិនដែលព្រងើយកន្តើយអំពីកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិនោះឡើយ។ ការបន្តគូសរំលេចពីស្មារតីក្នុងកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជាការឆ្លើយតបមួយទៅនឹងបារម្ភរបស់ប្រជាពលរដ្ឋខ្មែរពាក់ព័ន្ធកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ CLV-DTA។ ការគូសបញ្ជាក់ពីស្មារតីក្នុងកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិហើយនាព្រឹកថ្ងៃអាទិត្យ ទី៤ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះភ្ជាប់ជាមួយរូបភាពមួយសន្លឹក ដែលសម្តេច​ថតជាមួយ​កងទ័ព និងអ្នកសារព័ត៌មានកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ ពេលសម្តេចអញ្ជើញចុះ​ពិនិត្យ​ភូមិសាស្ត្រព្រំដែនកម្ពុជា-ឡាវ ក្នុងទឹកដីខេត្តស្ទឹងត្រែង។ សម្តេចធិបតី បានរំលឹកថា រូបថតនេះ ថតពេលសម្តេចចុះទៅពិនិត្យភូមិសាស្ត្រដើម្បីកសាងប្រៀបការពារជាតិ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួននៅក្នុងតំបន់អូរអាឡៃ ក្នុងខេត្តស្ទឹងត្រែង ជាប់ព្រំដែនឡាវ ក៏ដូចជា​ហេដ្ឋា​រចនា​សម្ព័ន្ធតភ្ជាប់ពីតំបន់នោះ មកតំបន់ផ្ទៃក្នុងនៃខេត្តស្ទឹងត្រែង។ តាមរយៈរូបភាពនេះ ជាសក្ខីភាពថា កិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ត្រូវបានរាជរដ្ឋា​ភិបាល​គិតជាប់ជា​ប្រចាំ ហើយមិនត្រឹមតែជាគោលនយោបាយនោះទេ តែបានអនុវត្តន៍ជាក់ស្តែងតាមរយៈយុទ្ធសាស្ត្រ​នានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដូចជាការរៀបចំមូលដ្ឋានទ័ព ការកសាងហេដ្ឋារចនាសម្ព័ន្ធតាម​ព្រំ​ដែន កិច្ចអភិវឌ្ឍន៍តាមតំបន់ព្រំដែន និងការប្រែក្លាយតំបន់ព្រំដែនពីអតីតតំបន់ប្រយុទ្ធគ្នា ទៅជាតំបន់ឧស្សា​ហកម្មជាដើម។ សូមរំលឹកថា រូបថតដែលសម្តេចធិបតី ហ៊ុន ម៉ាណែត […]

ក្រសួងសុខាភិបាល ប្រកាសពីការរកឃើញករណីជំងឺផ្តាសាយបក្សីលើក្មេងស្រីអាយុ១៦ឆ្នាំម្នាក់ទៀត ដែលរស់នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង

Nisaiy KP August 4, 2024 04/08/2024

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញករណីជំងឺផ្តាសាយបក្សី លើក្មេងស្រីអាយុ១៦ឆ្នាំម្នាក់ទៀត ដែលរស់នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង។ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ក្រសួងសុខាភិបាលថា មានអ្នកជំងឺផ្តាសាយបក្សី កើតលើក្មេងស្រីអាយុ១៦ឆ្នាំ ចំនួន ០១ករណីទៀត និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទ H5N1 ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ ដែលមានទីលំនៅក្នុងភូមិចំការលាវ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ ក្មេងស្រីនេះមានគ្រុនក្តៅ ក្អក ឈឺបំពង់ក ហត់ ពិបាកដកដង្ហើម។ បច្ចុប្បន្នស្ថានភាពអ្នកជំងឺមានសភាពធ្ងន់ធ្ងរ និងកំពុងទទួលបានការថែទាំ យ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។ តាមការសាកសួរបង្ហាញថា ប្រហែល៤ថ្ងៃមុនចាប់ផ្តើមឈឺ នៅផ្ទះអ្នកជិតខាង និងនៅផ្ទះអ្នកជំងឺមានមាន់ទាងាប់ចំនួន៩ក្បាល ហើយបានយកមកធ្វើម្ហូបបរិភោគ ក្មេងស្រី បានប៉ះពាល់ និងកាន់មាន់ងាប់។ ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការជាមួយក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្ម លើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតប ទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស បន្តការស្វែងរកប្រភពចម្លងទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ […]

រដ្ឋមន្ដ្រីសុខាភិបាល៖ អត្រាស្លាប់នៃជំងឺមិនឆ្លងមានជាង៥០% ពិសេសលើជំងឺសរសៃឈាមបេះដូង, អំពាវនាវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការបរិភោគអាហារប្រចាំថ្ងៃ

Nisaiy KP August 4, 2024 04/08/2024

(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអំពាវនាវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ លើជំងឺស្ទះសរសៃឈាមបេះដូង ព្រោះបច្ចុប្បន្ននេះ អត្រាស្លាប់នៃជំងឺមិនឆ្លងមានលើសពី៥០% ដែលភាពច្រើន គឺជំងឺសរសៃឈាម និងជំងឺបេះដូង ដែលទាមទារឱ្យប្រជាពលរដ្ឋ ត្រូវការប្រុងប្រយ័ត្នការហូបចុកប្រចាំថ្ងៃ ត្រូវពិសា តិចអំបិល តិចស្ករ និងតិចខ្លាញ់។ ការថ្លែងដូច្នេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញបើកសន្និសីទវេជ្ជសាស្ត្រប្រចាំឆ្នាំលើកទី៨ នៃសមាគមគ្រូពេទ្យបេះដូងកម្ពុជា ក្រោមប្រធានបទ «ការព្យាបាលជំងឺបេះដូង និងសរសៃឈាមក្នុងបរិបទសុខាភិបាលឌីជីថល – Advanced Cardiovascular Management in Digital Transformation» ដែលមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង នាយកមន្ទីរពេទ្យជាតិ នាយកមជ្ឈមណ្ឌលជាតិ និងគណៈគ្រូពេទ្យកម្ពុជា រួមទាំងអង្កការដៃគូជាច្រើនទៀត នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤។ លោកសាស្ដ្រាចារ្យបានថ្លែងបន្ដថា ការហូបចុក និងរបៀបនៃការរស់នៅប្រចាំថ្ងៃពិតជាសំខាន់ណាស់ ដែលទាមទារឱ្យបងប្អូនប្រជាពលរដ្ឋយើងត្រូវមានការយល់ដឹង។ ការបរិភោគខ្លាញ់ច្រើន ស្ករឬអំបិលច្រើន ពិសាគ្រឿងស្រវឹង ឬជក់បារី វាអាចបណ្ដាលឱ្យមានជំងឺផ្សេងៗ ដែលជំរុញឱ្យកើតជំងឺសរសៃឈាមបេះដូង។ បច្ចុប្បន្ននេះ អត្រាស្លាប់ដោយជំងឺមិនឆ្លងមានលើសពី៥០% ជាពិសេសគឺជំងឺសរសៃឈាមបេះដូង និងជំងឺបេះដូង»។ ក្នុងឱកាសនោះលោកសាស្ដ្រចារ្យបានបានស្នើឱ្យក្រុមគ្រូពេទ្យទាំងអស់ ជាពិសេសគ្រូពេទ្យេឯកទេសបេះដូង […]