ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាមិនមានផ្តល់ដីសម្បទានសេដ្ឋកិច្ចថ្មីទៀតឡើយចាប់ពីឆ្នាំ២០១២មក

Liny Chan August 3, 2024 03/08/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជាមិនមានផ្តល់ដីសម្បទានសេដ្ឋកិច្ចថ្មីទៀតនោះឡើយចាប់ពីឆ្នាំ២០១២មក ហើយដីសម្បទានសេដ្ឋកិច្ចមុនៗ នោះក៏មានរយៈពេលត្រឹម៥០ឆ្នាំប៉ុណ្ណោះ រីឯច្បាប់ដីសម្បទានសេដ្ឋកិច្ច រាល់ការមកវិនិយោគ គឺត្រូវយកកម្លាំងពលកម្មជាពលរដ្ឋខ្មែរ៩០ភាគរយឡើងទៅ។ ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធី​សំណេះ​សំណាល និងពិសាភោជនាហារ ជាមួយសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍលំនៅ​ឋាន​​កម្ពុជា នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤។ សម្ដេចធិបតីបានថ្លែងថា ជុំវិញការព្រួយបារម្ភរឿងដីសម្បទានសេដ្ឋកិច្ច ដែលមានមតិលើកឡើងថា ការជួលដីឱ្យពលរដ្ឋប្រទេសជិតតាមរយៈដីសម្បទានសេដ្ឋកិច្ច ហើយពលរដ្ឋខ្មែរដែលធ្វើការនៅកន្លែងនោះមានចំនួនតិចតួច។ ត្រង់ចំណុចនេះ សម្ដេចបានបញ្ជាក់ថា *ទី១៖ សារាចរណែនាំលេខ ៨ ស.រ ឆ្នាំ២០១៥ ចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី គឺមិនឱ្យប្រជាពលរដ្ឋលក់ ឬជួលដី ឬលំនៅដ្ឋាននៅតាមតំបន់ព្រំដែនឱ្យទៅប្រជាពលរដ្ឋនៃប្រទេសជិតខាង ទោះក្នុងរូបភាពណាក៏ដោយ ហើយរាជរដ្ឋាភិបាលនីតិកាលទី៧ នៅតែបន្តកិច្ចការងារនេះ មិនមានប្រែប្រួលឡើយ។ *ទី២៖ កាវិនិយោគតាមអចលនទ្រព្យ គឺច្បាប់ស្ដីសិទ្ធិកម្មសិទ្ធចំណែកឯកជននៃអគារ និងច្បាប់ស្ដីពីសហកម្មសិទ្ធិរបស់ជនបរទេស ឆ្នាំ២០១០ ត្រង់មាត្រា៦ បានចែងថា ជនបរទេសអាចមានសិទ្ធិទិញខន់ដូបានតែជាន់ទី១ឡើងទៅ មិនមានសិទ្ធិទិញជាន់ផ្ទាល់ដី ឬជាន់ក្រោមដីបានទេ។ នេះគឺសម្រាប់តែចលនទ្រព្យដែលមានចម្ងាយចាប់ពី៣០គីឡូម៉ែត្រពីព្រំដែនជុំវិញទាំងអស់ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសធានាថា កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ CLV មិនធ្វើឱ្យកម្ពុជាបាត់បង់ទឹកដីនោះឡើយ

Liny Chan August 3, 2024 03/08/2024

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសធានាថា កម្មវិធីកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ហៅកាត់ថា CLV-DTA មិនធ្វើឱ្យកម្ពុជាបាត់បង់ទឹកដីនោះឡើយ។ សម្តេចធិបតីក៏បានថ្លែងថា ស្មារតីជាតិនិយម ត្រូវតែមាន ហើយបើគ្មានស្មារតីជាតិនិយមទេ គឺយើងគ្មានជាតិនោះឡើយ។ សម្តេចធិបតី បានថ្លែងបែបនេះ ក្នុងពិធី​សំណេះ​សំណាលនិងពិសាភោជនាហារ រៀបចំឡើងដោយសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅ​ឋាន​​កម្ពុជា នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤។ សម្តេចធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមធានាអះអាងថា ការអភិវឌ្ឍ CLV – DTA នេះ គឺកម្ពុជាយើងនឹងមិនបាត់បង់អធិបតេយ្យភាព ឬ បាត់បង់ទឹកដីនោះទេ ខ្ញុំយកអនាគតខ្ញុំ និងអនាគតរបស់កូនចៅខ្ញុំមកធានា»។ កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម គឺជាគំនិតផ្តួចផ្តើមដំបូងរបស់កម្ពុជា ក្នុងឆ្នាំ១៩៩៩ ដែលពេលនោះមាន សម្តេចតេជោ ជានាយករដ្ឋមន្ត្រី ក្នុងគោលបំណងជំរុញសមាហរណកម្មខេត្តជាប់ព្រំដែន នៃប្រទេសទាំងបី កម្ពុជា-ឡាវ-​វៀតណាម ដោយធ្វើយ៉ាងណាប្រែក្លាយព្រំដែននេះ ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។ គិតមកដល់ឆ្នាំ២០២៤នេះ កិច្ចប្រជុំក្រោមក្របខណ្ឌនៃ តំបន់ត្រីកោណអភិវឌ្ឍន៍នេះ បានធ្វើឡើងចំនួន១១លើករួចមកហើយ ដោយមានការប្តូរវេនគ្នាធ្វើជាប្រធានរវាង ប្រទេសទាំងបី ហើយឆ្នាំ២០២៤នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល […]

ហេតុតែជាចំណូលចិត្ត ទោះដឹងថាសមត្ថកិច្ចបង្ក្រាប ក៏ប្រថុយបង្ហោះម៉ូតូឲ្យសមនឹងចិត្តដែលស្រលាញ់ផងដែរ! 

Liny Chan August 3, 2024 03/08/2024

(ភ្នំពេញ)៖ ក្មេងទំនើង០៥នាក់ រួមជាមួយម៉ូតូចំនួន០៣គ្រឿង ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌជ្រោយចង្វារ និងខណ្ឌឬស្សីកែវ សហការគ្នាចុះបង្រ្កាប ពាក់ព័ន្ធករណីបង្ហោះម៉ូតូ នាវេលាម៉ោង ២២៖០០នាទី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ នៅចំណុចមុខហាងហ្គោលឌែនមាស ផ្លូវប៉េតុង ក្រុមហ៊ុនOCIC ស្ថិតនៅភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងចំណុចសួនច្បារឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ យុវជនទាំង០៥នាក់ មានមុខរបរកម្មករសំណង់ និងសន្តិសុខ ត្រូវបាននាំយកទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ទង្វើទំនើងទៅថ្ងៃក្រោយទៀត។ នៅចំពោះមុខអាវុធហត្ថរាជធានីភ្នំពេញ យុវជនទំនើងទាំងនេះបានបញ្ជាក់ថា ពួកខ្លួនសុទ្ធតែបានដឹងថា ការបង្ហោះម៉ូតូនឹងត្រូវសមត្ថកិច្ចបង្ក្រាប តែដោយពួកខ្លួនចូលចិត្តនិងឃើញថាស្ងាត់ដែរក៏ប្រថុយនាំគ្នាបង្ហោះ មិននឹកស្មានថាបានជួបអាវុធហត្ថធ្វើការប្រដេញនិងបង្ក្រាបបានដូច្នេះឡើយ។ យោងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងក្មេងទំនើង ត្រូវអនុវត្តគ្រប់វិធានការឲ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយឡែកចំពោះក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ត្រូវឃាត់ម៉ូតូរក្សារទុករយៈពេលបីខែចំពោះការប្រព្រឹត្តលើកទីមួយ និងប្រាំមួយខែប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តលើកទីពីរបន្តទៀត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អាជ្ញាធរជាតិអប្សរា ជូនដំណឹងពីការបន្ធូរបន្ថយលក្ខខណ្ឌក្នុងការថតរូប និងការស្លៀកពាក់បែបប្រពៃណីនៅរមណីយដ្ឋានអង្គរ ដោយចេញគោលការណ៍ថ្មីសម្រាប់ការថតរូបដែលមិនបាច់សុំច្បាប់ និងការថតរូបដែលត្រូវតែសុំច្បាប់

Liny Chan August 3, 2024 03/08/2024

(ភ្នំពេញ)៖ ក្រោយប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, អាជ្ញាធរជាតិអប្សរា នៅយប់នេះ បានជូនដំណឹងពីការបន្ធូរបន្ថយលក្ខខណ្ឌក្នុងការថតរូប និងការស្លៀកពាក់បែបប្រពៃណីនៅរមណីយដ្ឋានអង្គរ ដោយចេញគោលការណ៍ថ្មីសម្រាប់ការថតរូបដែលមិនបាច់សុំច្បាប់ និងការថតរូបដែលត្រូវតែសុំច្បាប់។ បើតាមសេចក្តីជូនដំណឹង ក្នុងគោលដៅបង្កភាពងាយស្រួលក្នុងការថតវីដេអូ ឬរូបភាពសន្លឹកក្នុងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា បានជូនអំពីការកែសម្រួលនូវលក្ខខណ្ឌតម្រូវថ្មីពាក់ព័ន្ធ ៣ចំណុចដូចខាងក្រោម៖ ក៖ រាល់ការថតក្នុងគោលបំណងបម្រើឱ្យអាជីវកម្ម តម្រូវឱ្យដាក់ពាក្យស្នើសុំ និងត្រូវបង់ប្រាក់ ដែលរួមមាន ដូចជា៖ *១៖ ការថតភាពយន្តខ្នាតធំ-តូចគ្រប់ប្រភេទ។*២៖ ការថតវីដេអូ និងរូបភាពសន្លឹក ដើម្បីផលិតចម្រៀងកាយវិការ, កម្មវិធីកម្សាន្ត, វីដេអូឯកសារ, ត្បិតពាណិជ្ជកម្ម, សៀវភៅមគ្គុទ្ទេសក៍, ការបោះពុម្ពកាតាឡុក និងទស្សនាវដ្តី ជាដើម សម្រាប់ ការផ្សព្វផ្សាយ ទាំងលក្ខណៈក្នុងស្រុក និងអន្តរជាតិ។*៣៖ ការថតវីដេអូ និងរូបភាពសន្លឹក ដោយឧបករណ៍ដ្រូន។ ខ៖ រាល់ការថតក្នុងគោលបំណងមិនបម្រើឱ្យអាជីវកម្ម តម្រូវឱ្យដាក់ពាក្យស្នើសុំ តែមិនត្រូវបង់ប្រាក់ ដែល មានដូចជា ការថតរបស់អង្គភាពសារព័ត៌មានផ្លូវការ ទាំងក្នុង និងក្រៅប្រទេស ក្នុងគោលបំណង ផ្សព្វផ្សាយ។ គ៖ រាល់ការថតទាំងឡាយណាដែលមិនមានចែងក្នុងចំណុច (ក) និង (ខ) ខាងលើ មិនតម្រូវឱ្យដាក់ពាក្យ ស្នើសុំ និងមិនចាំបាច់ត្រូវបង់ប្រាក់ […]

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អះអាងថា ខេត្តដែលកម្ពុជានៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV កំពុងមានការរីកចម្រើនជាបន្តបន្ទាប់

Liny Chan August 2, 2024 02/08/2024

(ភ្នំពេញ)៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន​នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញសេដ្ឋកិច្ចកម្ពុជា បានឱ្យដឹងថា ខេត្តទាំង៤ រួមមាន៖ខេត្តក្រចេះ មណ្ឌលគិរី រតនគិរី និងខេត្តស្ទឹងត្រែង ដែលកម្ពុជាដាក់ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀមណាម កំពុងមានការរីកចម្រើនជាបន្តបន្ទាប់ទាំងវិស័យទេសចរណ៍ និងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានលើកឡើងយ៉ាងដូចនេះនាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤នេះ នៅក្នុងកិច្ចពិភាក្សាតុមូលស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម នៅរាជបណ្ឌិត្យសភាកម្ពុជា។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានឱ្យដឹងថា កាលពីឆ្នាំ២០០២ មុននឹងយើងទៅដល់ខេត្តរតនគិរី យើងត្រូវជិះឡានដេកផ្លូវមួយយប់បានទៅដល់ខេត្តរតនគិរី គឺផ្លូវមហាពិបាក តែឥលូវនេះ​ខេត្តរតនគិរី អាចទៅមកវិលល្ងាចបាន ដែលនេះវាបានបង្ហាញពីការអភិវឌ្ឍរបស់ប្រទេសយើង មិនមែនយើងទៅអភិវ​ឌ្ឍន៍ឱ្យប្រទេសយើងដួលរលំនោះទេ។ លោកអះអាងថា បើកាលណាគេចង់បាន​ទឹកដីយើង តំបន់នោះអត់អភិវឌ្ឍន៍ទេ គ្មានរីស៊តទៅនៅទេ តែឥលូវទៅដល់រតនគីរី និងមណ្ឌលគិរី មានសុទ្ធតែរីស៊តនៅលើភ្នំ។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានបន្ថែមថា មកដល់ពេលនេះតំបន់ទេសចរណ៍នៅក្នុងខេត្តក្រចេះ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង […]

លោកបណ្ឌិត យង់ ពៅ៖ ប្រទេសដែលមានព្រំដែនជាប់គ្នា តែងតែធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា មិនមែនតែកម្ពុជានោះទេ

Liny Chan August 2, 2024 02/08/2024

(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ប្រទេសដែលជាប់ព្រំដែននឹងគ្នា តែងតែធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីអភិវឌ្ឍន៍ មិនមែនមានតែកម្ពុជានោះទេ។ ការលើកឡើងបែបនេះរបស់លោកបណ្ឌិត យង់ ពៅ បានធ្វើឡើងក្នុងវេទិកាតុមូលជជែកពិភាក្សាស្ដីពី «តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម» ដែលបានរៀបចំនៅរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ ដោយមានវត្តមានវាគ្មិន៤រូប ចូលរួមគឺ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធាននៃរាជបណ្ឌិត្យសភាកម្ពុជា, លោកបណ្ឌិត យង់ ពៅ, លោកបណ្ឌិត ឈត ប៊ុនថង អនុប្រធានវិទ្យាសាស្រ្តទំនាកទំនងអន្តរជាតិនៃកម្ពុជា, លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងសម្របសម្រួលដោយលោកបណ្ឌិត គិន ភា ប្រធានវិទ្យាសាស្រ្តទំនាកទំនងអន្តរជាតិនៃកម្ពុជា និងមានការចូលរួមពីសិក្ខាកាមជិត២០០នាក់ផងដែរ។ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថាកាលពីឆ្នាំ២០១៣ លោកបានធ្វើដំណើរទៅដល់ចំណុចប្រសព្វមុមបីរបស់ប្រទេសកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ហើយតំបន់អភិវឌ្ឍន៍ត្រីកោណនេះមានច្រើនប្រភេទ មិនមែនមានតែកម្ពុជានោះទេ។ លោកបន្តថា មុននឹងធ្វើការបោះបង្គោលព្រំដែននៅចំណុចមុមបីនៅឆ្នាំ២០១៥នោះ គឺបានអញ្ជើញអ្នកនយោបាយកម្ពុជាដែលបានតស៊ូមតិខ្លាំងទៅលើកិច្ចការព្រំដែន មានខាងអតីតគណបក្សសង្គ្រោះជាតិ និងតំណាងគណបក្សប្រជាជនកម្ពុជា ដើម្បីធ្វើការផ្ទៀងផ្ទាត់ផែនទីជាមួយគ្នា […]

អ្នកឧកញ៉ា លឹម ហេង ស្នើសុំដល់មគ្គុទេសក៍ទេសចរណ៍ ណែនាំភ្ញៀវបរទេសឱ្យចាយវាយជាប្រាក់រៀល ឬមានប្រាក់រៀលទុកដូរជូនភ្ញៀវ

Liny Chan August 2, 2024 02/08/2024

(ភ្នំពេញ)៖ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានស្នើសុំដល់អាជ្ញាធរពាក់ព័ន្ធ និងមគ្គុទេសក៍ទេសចរណ៍ ត្រូវណែនាំភ្ញៀវបរទេស ឲ្យចាយវាយជាប្រាក់រៀល ឬមានប្រាក់រៀលទុកដូរជូនភ្ញៀវ ដើម្បីបង្កការងាយស្រួល ជូនដល់ភ្ញៀវទេសចរ នៅក្នុងចាយវាយ និងមិនព្រួយរឿងកាត់ទឹក ដូចប្រាក់ដុល្លារ។ ការស្នើសុំបែបនេះ ធ្វើឡើងក្នុងឱកាសដែល អ្នកឧកញ៉ា លឹម ហេង អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ការសម្រួលលក្ខខ័ណ្ឌចាយប្រាក់ដុល្លារចាស់ ប្រឡាក់ នៅសៀមរាប និងយន្តការលើកកម្ពស់ប្រាក់រៀល» ក្នុងកម្មវិធី FRESH BUSINESS។ អ្នកឧកញ៉ា លឹម ហេង បានបញ្ជាក់ថា «ខ្ញុំស្នើសុំដល់ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាពិសេសមគ្គុទេសក៍ទេសចរណ៍របស់យើង គួរតែទុកប្រាក់រៀលក្នុងខ្លួន សម្រាប់ដូរឲ្យភ្ញៀវបរទេស ដើម្បីឲ្យគាត់បានទុកចិត្ដថា ប្រាក់រៀល ដែលគាត់យកទៅចាយ មិនត្រូវបានគេកាត់ទឹក […] មគ្គុទេសក៍ទេសចរណ៍ ជាពិសេសអាជ្ញាធរពាក់ព័ន្ធ ត្រូវត្រៀមប្រាក់រៀល ដើម្បីទុកដូរឲ្យភ្ញៀវទេសចរ»៕ ខាងក្រោមនេះ ជាវីដេអូ​នៃការលើកឡើងទាំងស្រុង របស់អ្នកឧកញ៉ា លឹម ហេង៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

អាជ្ញាធររាជធានីភ្នំពេញ ត្រៀមរួចរាល់ហើយ សម្រាប់ពិធីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ

Liny Chan August 2, 2024 02/08/2024

(ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញ បានត្រៀមរួចរាល់ហើយ សម្រាប់ពិធីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ ជាមួយនឹងការតៀមលក្ខណៈការពារសន្តិសុខ សុវត្ថិភាព ក្នុងពិធីយ៉ាងម៉ត់ចត់បំផុត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នារសៀល និងរាត្រីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខណៈដែលការតំឡើងឆាកប្រគុំតន្ត្រី បាននិងកំពុងរៀបចំយ៉ាងញាប់ដៃញាប់ជើង។ នេះជាការបង្ហាញឲ្យដឹងក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈនៅរាជធានីភ្នំពេញ ក្នុងឱកាសអបអរសាទរការបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» កាលពីព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ ខណៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យទីតាំងប្រារព្វពិធី នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ខណ្ឌចំការមន។ អង្គប្រជុំបានលើកឡើងថា សម្រាប់ការពារសន្តិសុខ សុវត្ថិភាពក្នុងពិធីនេះ កម្លាំងមានសមត្ថកិច្ចទាំងអស់ ទាំងកម្លាំងរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងកម្លាំងសហការ របស់នាយកដ្ឋានអង្គរក្សបានរៀបចំផែនការ យ៉ាងម៉ត់ចត់បំផុត ដោយបានត្រៀមបង្ការ ទប់ស្កាត់បាតុភាពផ្សេងៗ ដែលបង្កឡើងពីក្រុមជ្រុលនិយម បង្ការទប់ស្កាត់គ្រោះអគ្គីភ័យ, ត្រៀមកម្លាំង និងរថយន្តសង្គ្រោះ ពេលមានបញ្ហាគ្រោះថ្នាក់ផ្សេងៗ។ បន្ថែមពីនេះ អាជ្ញាធររាជធានីភ្នំពេញ បានបែងចែកកម្លាំង ដើម្បីគ្រប់គ្រងចំនួន២តំបន់ធំៗនោះ គឺតំបន់A និងតំបន់B សំដៅធ្វើយ៉ាងណាអោយពិធីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ […]

អ្នកជំនួញ៖ កម្ពុជានៅតែអាចដោះដូរទំនិញ ជាមួយទីផ្សារអន្តរជាតិបាន ប្រសិនប្រាក់រៀល ត្រូវបានប្រើប្រាស់ទាំងស្រុងក្នុងប្រទេស ដោយមិនចាំបាច់ប្រើប្រាក់ដុល្លារ 

Liny Chan August 2, 2024 02/08/2024

(ភ្នំពេញ)៖ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបកស្រាយចម្ងល់របស់សាធារណជនដែលថា «​​តើប្រាក់រៀល របស់កម្ពុជា អាចទិញទំនិញពីក្រៅប្រទេសបានទេ ប្រសិនកម្ពុជា ឈានទៅដល់ការចាយប្រាក់រៀលទាំងស្រុង ដោយមិនប្រើប្រាស់ក្រដាសប្រាក់ដុល្លារទៀត ខណៈលោកជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជា ចាប់ផ្តើមទូទាត់លុយរៀល គ្រប់ការទិញទំនិញទាំងអស់ទាំងរាយ និងដុំ?»។ លោកបានពន្យល់ថា នៅថ្ងៃខាងមុខ ប្រសិនកម្ពុជា​ឈានទៅដល់ការចាយប្រាក់រៀលទាំងស្រុង នោះកម្ពុជានៅតែអាចទូទាត់ថ្លៃទំនិញជាមួយប្រទេសនានា ​ដែលនាំចូលមកបាន ព្រោះធនាគារជាតិនៃកម្ពុជា នឹងដើរតួជាតួអង្គកណ្តាល ក្នុងការដោះដូររូបិយប័ណ្ណជាតិ ទៅរូបិយប័ណ្ណអន្តរជាតិ ដូចជាប្រាក់ដុល្លារ ប្រាក់យ័ន ឬប្រាក់អឺរ៉ូជាដើម។ ជាក់ស្តែងកាលពីសម័យសង្គមរាស្រ្តនិយម កម្ពុជាក៏ចាយតែ​ប្រភេទប្រាក់រៀលសុទ្ធ ប៉ុន្តែកម្ពុជានៅតែអាចធ្វើការដោះដូរទំនិញជាមួយទីផ្សារអន្តរជាតិបាន ដោយសារធនាគារជាតិនៃកម្ពុជា គឺជាអាជ្ញាកណ្តាលសម្រាប់ការទូទាត់ជាមួយប្រទេសណាមួយ។ អ្នកឧកញ៉ា លឹម ហេង លើកឡើងបែបនេះ ធ្វើឡើងនៅក្នុងកម្មវិធី FRESH BUSINESS ​ពិភាក្សាលើប្រធានបទ៖ «ការសម្រួលលក្ខខ័ណ្ឌចាយប្រាក់ដុល្លារចាស់ ប្រឡាក់ នៅសៀមរាប និងយន្តការលើកកម្ពស់ប្រាក់រៀល»។ ​ ​ទន្ទឹមគ្នានេះ លោកបានគូសបញ្ជាក់ថា នៅថ្ងៃអនាគត ការប្រើប្រាស់ឌីជីថល នឹងកាន់តែរីកចម្រើន ​ដូច្នេះហើយការដោះដូររវាងកម្ពុជា និងទីផ្សារអន្តរជាតិ នឹងទូទាត់ប្រាក់ពីប្រាក់រៀលទៅប្រាក់ដុល្លារ ឬពីប្រាក់រៀលទៅប្រាក់យ័នរបស់ចិន ​តាមរយៈ QR […]