ព័ត៌មានជាតិ

គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥នេះ កម្ពុជា មានយានយន្តបានចុះបញ្ជីសរុបចំនួន ៧ ៩៦៣ ០១៩គ្រឿង

Nisaiy KP October 19, 2025 19/10/2025

(ភ្នំពេញ)៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតចាប់តាំងពីឆ្នាំ១៩៩០ មកដល់ខែកញ្ញា ឆ្នាំ២០២៥នេះ មានយានយន្តបានចុះបញ្ជីសរុបទូទាំងប្រទេសសរុប ៧ ៩៦៣ ០១៩គ្រឿង ក្នុងនោះ​ម៉ូតូ ៦ ៧៥១ ៥០៨គ្រឿង យានយន្តធុនស្រាល ៩០៤ ១៩៦គ្រឿង និងយានយន្តធុនធ្ងន់ ៣០ ៧៣១៥គ្រឿង។ លោក ផន រឹម បានប្រាប់ដល់បណ្តាញព័ត៌មាន ឱ្យដឹង នៅថ្ងៃទី១៩ ខែតុលាឆ្នាំ២០២៥ទៀតថា ក្នុងនោះសម្រាប់រយៈពេល ៩ខែ ឆ្នាំ២០២៥នេះ មានយានយន្តបានចុះបញ្ជីសរុប ៣៧៦ ៥០៧គ្រឿង ក្នុងនោះមានម៉ូតូ ៣០៧ ៨១៤ រថយន្តធន់ស្រាល ៦១ ៦៣១ និងរថយន្តធន់ធ្ងន់ ៧ ០៦២គ្រឿង។ លោក ផន រឹម បានឱ្យដឹងទៀតថា កត្តាដែលមានយានយន្តបានចុះបញ្ជីកើនឡើងជាបន្តបន្ទាប់នេះ ដោយសារការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពរីកចម្រើន […]

ទីភ្នាក់ងារទេសចរណ៍អនឡាញខ្នាតយក្សរបស់ឥណ្ឌូនេស៉ី ចង់ពង្រីកអាជីវកម្មនៅកម្ពុជា និងឡាវ

Nisaiy KP October 19, 2025 19/10/2025

(ហ្សាការតា)៖ tiket.com ដែលជាទីភ្នាក់ងារទេសចរណ៍អនឡាញឈានមុខគេ និងល្បីបំផុតរបស់ប្រទេសឥណ្ឌូនេស៊ី (OTA) បានបង្ហាញពីមហិច្ឆតារបស់ខ្លួន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ជាពិសេសជាមួយប្រទេសកម្ពុជា និងឡាវ។ នេះបើយោងតាមលោក Gaery Undarsa សហស្ថាបនិក និងជាប្រធានផ្នែកទីផ្សារនៃ tiket.com ថ្លែងនៅទីស្នាក់ការកណ្តាល ក្នុងទីក្រុងហ្សាការតា ក្នុងដំណើរទស្សនកិច្ចរបស់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិកម្ពុជា និងឡាវ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥។ បង្កើតឡើងក្នុងឆ្នាំ២០១១ ticket.com បានរីកចម្រើនពីការចាប់ផ្ដើមអាជីវកម្មតូចមួយ ដែលលក់សំបុត្រសណ្ឋាគារ និងការប្រគំតន្ត្រី ទៅជាវេទិកាទេសចរណ៍ដ៏គួរឱ្យទុកចិត្តបំផុតមួយ របស់អាស៊ីអាគ្នេយ៍ ដែលបម្រើអ្នកប្រើប្រាស់ជាង ៥០លាននាក់។ វាផ្តល់នូវការចូលទៅកាន់ដៃគូក្រុមហ៊ុនអាកាសចរណ៍ចំនួន១១៦, ការស្នាក់នៅ ៣.៦លានកន្លែង និងសកម្មភាពធ្វើដំណើរជាង ៧៧ ០០០។ ក្រុមហ៊ុននេះក៏ជាផ្នែកមួយនៃ Blibli Group ដែលជាប្រព័ន្ធអេកូឌីជីថលដ៏សំខាន់ របស់ប្រទេសឥណ្ឌូនេស៊ី ដែលបានចុះបញ្ជីនៅក្នុងផ្សារហ៊ុនឥណ្ឌូនេស៊ី (IDX: BELI)។ លោក Gaery Undarsa បានលើកឡើងថា ទាំងប្រទេសកម្ពុជា និងឡាវ បានបង្ហាញពីឱកាសសម្រាប់កំណើនទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌។ លោកបានបន្តថា ទីផ្សារទាំងនេះ ផ្តល់ភាពកក់ក្ដៅ និងសក្ដានុពល ស្រដៀងគ្នា ជាមួយអ្នកធ្វើដំណើរឥណ្ឌូនេស៊ី។ […]

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ផ្ដាំសិស្សានុសិស្សកុំរើសអើងសិស្សដូចគ្នា ដែលជាកូនកាត់ថៃ ឬជនជាតិថៃ ព្រោះខ្មែរជាជាតិសាសន៍ថ្លៃថ្នូរ

Nisaiy KP October 19, 2025 19/10/2025

(សៀមរាប)៖ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តសៀមរាប បានលើកឡើងថា ប្រសិនបើមានសិស្សមានសញ្ជាតិខ្មែរកាត់ថៃ ឬក៏ជាតិថៃសុទ្ធ កំពុងសិក្សារៀនសូត្រជាមួយ សូមកុំមានការរើសអើងជាតិសាសន៍គេ ព្រោះជាតិសាសន៍ខ្មែរយើង គឺជាជាតិសាសន៍ថ្លៃថ្នូរ ដូច្នេះសូមយើងកុំធ្វើដូចគេ។ ជាពិសេស អ្នកដែលកំពុងប្រកបរបរអាជីវកម្ម ជាមួយជនជាតិថៃនៅក្នុងខេត្តសៀមរាប សូមមេត្តាបន្តរួមរស់ និងរកស៊ីជាមួយគ្នាដូចដើម ព្រោះធ្លាប់រួមរស់ជាមួយគ្នារកស៊ីជាមួយគ្នារាប់ឆ្នាំ ហើយខ្លះក៏បានកសាងគ្រួសារជាមួយគ្នា ដោយមានស្វាមី និងភរិយាជាជនជាតិខ្មែរ។ ការលើកឡើងយ៉ាងដូច្នេះរបស់ឧបនាយករដ្ឋមន្ត្រី ទៀ សីហា នៅក្នុងពិធីសំណេះសំណាលជាមួយមាតាបិតា អាណាព្យាបាល និងបេក្ខជនប្រឡងជាប់និទ្ទេស A និង B នៅខេត្តសៀមរាប នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនផងដែរ។ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានទទូចដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ សូមបញ្ឈប់ការរើសអើងជាតិសាសន៍ ចំពោះសិស្សដែលមានសញ្ជាតិខ្មែរកាត់ថៃ ឬជនជាតិថៃសុទ្ធ ដែលកំពុងសិក្សារៀនសូត្រជាមួយយើង។ ឧបនាយករដ្ឋមន្ត្រី បានបន្តថា ជនរួមជាតិទាំងអស់ រួមទាំងសិស្សានុសិស្ស យុវជន […]

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៧៦ របស់អង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នៅរដ្ឋធានីណាឌី សាធារណរដ្ឋហ្វីជី

Nisaiy KP October 19, 2025 19/10/2025

(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់អង្គការសុខភាពពិភពលោក ព្រមទាំងទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃសៅរ៍ ១១រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព. ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៧៦ របស់អង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នៅរដ្ឋធានីណាឌី សាធារណរដ្ឋហ្វ៊ីជី។ កិច្ចប្រជុំអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច គឺជាវេទិកាថ្នាក់តំបន់មួយ ដែលរៀបចំឡើងជាទៀងទាត់រៀងរាល់ឆ្នាំ ដោយមានការចូលរួមពី រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឬតំណាងរដ្ឋ សមាជិក និងដែនដី ចំនួន ៣៧ប្រទេស/ដែនដី ដើម្បីរៀបចំគោលនយោបាយ ត្រួតពិនិត្យកម្មវិធី ឬគម្រោងនានាក្នុងតំបន់ របាយការណ៍វឌ្ឍនភាព ពិចារណាកែសម្រួល និងអនុម័តគំនិតផ្តួចផ្តើមថ្មីៗ។ លើសពីនេះ កិច្ចប្រជុំធ្វើឡើង ដើម្បីស្វែងរក និងអនុម័តដំណោះស្រាយបញ្ហានានា និងរៀបចំសេចក្ដីសម្រេច ដើម្បីផ្ដល់ការណែនាំការងារទៅការិយាល័យថ្នាក់តំបន់ […]

នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រើនរំលឹកដល់អ្នកប្រើប្រាស់ Facebook ជួបបញ្ហាគណនីត្រូវបានបិទ សូមកុំប្រើប្រាស់សេវាកម្មដោះស្រាយបញ្ហា ដោយបុគ្គលឯកជន ដែលត្រូវចំណាយពី ៥០០ដុ-ល្លារ ដល់ ១ ២០០ដុ-ល្លារ

Liny Chan October 18, 2025 18/10/2025

(ភ្នំពេញ)៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រើនរំលឹក និងជូនដំណឹងដល់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ដែលគណនីត្រូវបានបិទ (Disable) ដែលបណ្តាលមកពីក្រុមហ៊ុន Meta ធ្វើបច្ចុប្បន្នភាពប្រព័ន្ធ, សូមកុំកុំទទួលយកសេវាកម្មដោះស្រាយបញ្ហានេះ ដោយបុគ្គលឯកជនជាមួយនឹងការគិតថ្លៃសេវាកម្មផ្សេងៗ ដែលអាចធ្វើឱ្យការចំណាយថវិកាដោយមិនទទួលបានលទ្ធផល សូមទាក់ទងទៅក្រុមហ៊ុន Meta ដោយផ្ទាល់សម្រាប់ការដោះស្រាយបញ្ហានេះ។ នៅក្នុងសេចក្តីជូនដំណឹងរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ បានបញ្ជាក់ដូចនេះថា ថ្មីៗនេះនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃើញមានការផ្សព្វផ្សាយពីអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន ដែលគណនីរបស់ពួកគេត្រូវបានបិទ (Disable) ដោយមិនមានមូលហេតុច្បាស់លាស់។ ទន្ទឹមនឹងនេះនាយកដ្ឋានក៏បានសង្កេតឃើញថា មានបុគ្គលមួយចំនួនបានប្រើប្រាស់បណ្ដាញសង្គមដើម្បីផ្សព្វផ្សាយសេវាកម្មដោះស្រាយបញ្ហាគណនីហ្វេសប៊ុកដែលត្រូវបានបិទ (Facebook Disabled) ដោយគិតថ្លៃសេវាកម្មចន្លោះពី ៥០០ដុល្លារ ដល់ ១,២០០ដុល្លារ។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹក និងជូនដំណឹងដល់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ដែលគណនីត្រូវបានបិទ (Disable) ដូចតទៅ៖ ១៖ កុំទាន់បង់ប្រាក់សម្រាប់សេវាកម្មដោះស្រាយបញ្ហាដោយបុគ្គលឯកជន ដោយសារអាចចំណាយថវិកាដោយមិនទទួលបានលទ្ធផល។ ២៖ សូមប្រុងប្រយ័ត្ន ចំពោះការប្រើប្រាស់សេវាកម្មដែលមិនមានប្រភពច្បាស់លាស់ ឬមិនមានការទទួលស្គាល់ផ្លូវការពីក្រុមហ៊ុន Meta ឬស្ថាប័នដែលមានសមត្ថកិច្ច។ ៣៖ បញ្ហាគណនីហ្វេសប៊ុកដែលត្រូវបានបិទ (Facebook Disabled) […]

អភិបាលខេត្តកែប៖ ការស្ថាបនាឆ្នេរតេជោសន្តិភាពកែប បានលេចចេញជារូបរាងបណ្តើរៗហើយ តាមគម្រោងប្លង់ទំនើប

Liny Chan October 18, 2025 18/10/2025

(កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានលើកឡើងថា ឆ្នេរតេជោសន្តិភាពកែប ដែលមានប្រវែង២,៧០០ម៉ែត្រ ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បានកំពុងពន្លឿនការស្ថាបនាលេចចេញរូបរាងបណ្តើរៗ តាមគម្រោងប្លង់ទំនើប និងរួចរាល់ដាក់ជូនសាធារណៈកម្សាន្តសប្បាយនាពេលខាងមុខឆាប់ៗ។ លោកបានថ្លែងបែបនេះ ក្នុងសន្និបាទបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប នារសៀលថ្ងៃទី១៧ ខែតុលាឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក សូ សិង្ហា អនុរដ្ឋលេខាធិការ តំណាងលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ក្នុងឱកាសនោះ លោកអភិបាលខេត្តកែប ក៏បានបញ្ជាក់បន្ថែមផងដែរថា ខេត្តកែប គឺជាខេត្តមួយ ដែលបានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងបញ្ចប់ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុមុនគេបង្អស់ ក្នុងចំណោមរាជធានី-ខេត្ត ទាំង ២៥ ទូទាំងព្រះរាជាណាចក្រកម្ពុជា។ ជាមួយនេះ លោកអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញសូរិយោដីពាក់ព័ន្ធទាំងអស់ នៅពេលដែលបងប្អូនប្រជាពលរដ្ឋ មកទទួលប័ណ្ណ ត្រូវចូលរួមអប់រំ ណែនាំឲ្យចេះរៀបចំទុកដាក់ គ្រប់គ្រងថែរក្សាឲ្យបានល្អ និងចៀសវាងយកទៅអ៊ុត […]

កម្ពុជា បណ្ដេញជនជាតិកូរ៉េ៦៤នាក់ទៅប្រទេសដើមវិញ ក្រោយចាប់ខ្លួនពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញ

Liny Chan October 18, 2025 18/10/2025

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ នៅយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានបញ្ចូនជនជាតិកូរ៉េសរុបចំនួន៦៤នាក់ ក្នុងនោះមានស្ត្រីចំនួន៥នាក់ ដែលជាប់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឲ្យត្រឡប់ទៅប្រទេសដើមរបស់ពួកគេវិញ ដើម្បីឲ្យរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ចាត់វិធានការ និងអនុវត្តនីតិវិធីបន្ត។ លេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប.ឆ.ប. បានបញ្ជាក់ថា ការបញ្ជូនជនជាតិបរទេសឲ្យត្រឡប់ទៅប្រទេសខ្លួនវិញ បន្ទាប់ពីសមត្ថកិច្ចរកឃើញថា មានការជាប់ពាក់ព័ន្ធនឹងការឆបោកអនឡាញ គឺជាផ្នែកនៃការអនុវត្តនីតិវិធីច្បាប់ និងប្រព្រឹត្តទៅក្នុងក្របខណ្ឌនៃយន្តការដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ហើយដែលក្រសួងស្ថាប័ន សមត្ថកិច្ចជំនាញ តែងតែអនុវត្តយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យានេះ។ កន្លងមក កម្ពុជាបានបញ្ជូនជនជាតិកូរ៉េចំនួន១៨០នាក់ ឲ្យត្រឡប់ទៅ សាធារណរដ្ឋកូរ៉េវិញរួចមកហើយ។ រាជរដ្ឋាភិបាលកម្ពុជាតែងតែ បានស្នើការសហការពីអាជ្ញាធរសមត្ថកិច្ចនៃរដ្ឋាភិបាលកូរ៉េ ដើម្បីមកទទួល ជនជាតិរបស់ខ្លួនដែលជាប់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យត្រឡប់ទៅប្រទេសខ្លួនវិញ ដើម្បីបន្តចាត់វិធានការ។ ជាងនេះទៀត រាជរដ្ឋាភិបាលកម្ពុជា តាមរយៈលេខាធិការដ្ឋាន គ.ប.ឆ.ប. បានស្នើសុំកិច្ចសហការជាមួយសមត្ថកិច្ចជំនាញ នៃរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ក្នុងការបន្តស្រាវជ្រាវស៊ីជម្រៅ ដើម្បីឆ្ពោះទៅវែកមុខបណ្តាញអង្គការចាត់តាំង និងប្រភពដែលនៅពីក្រោយការឆបោកអនឡាញនេះ ដោយផ្អែកលើវត្ថុតាង ដែលអាជ្ញាធរកម្ពុជារឹបអូសបាន ក្នុងប្រតិបត្តិការពីបណ្តារាជធានីខេត្ត។ សូមរំលឹកថា ក្នុងរយៈពេល៤ខែចុងក្រោយ ឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រោមការចង្អុលបង្ហាញពី លេខាធិការដ្ឋានគ.ប.ឆ.ប. […]

ប្រភពពីថៃ ឧបករណ៍បំពងសំឡេងបំណងចាក់រំខានអ្នកភូមិជោគជ័យ ត្រូវបានអាជ្ញាធរថៃ ឱ្យរុះរើចេញអស់ហើយ

Liny Chan October 18, 2025 18/10/2025

(បន្ទាយមានជ័យ)៖ ឧបករណ៍បំពងសំឡេង ដែលក្រុមជ្រុលនិយមរបស់ថៃ យកមកដំឡើងបំណងចាក់រំខានអ្នកភូមិជោគជ័យនោះ ត្រូវបានរើចេញអស់ហើយ។ យោងតាមការផ្សាយផ្ទាល់តាមបណ្តាញសង្គមរបស់ពលរដ្ឋថៃ បានឱ្យដឹងថា ការរុះរើនេះ ត្រូវបានធ្វើឡើងនៅវេលាម៉ោង១០យប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។ យោងតាមប្រភពពីប្រទេសថៃ បានបញ្ជាក់ថា ការសំឡេងរំខានពលរដ្ឋនាពេលនេះ មានការខ្វែងគំនិតគ្នាច្រើនពីសំណាក់ពលរដ្ឋថៃ។ ប្រភពខ្លះ កាន់ ចមផ្លាំង មិនសប្បាយចិត្ត ហើយបានតវ៉ាគ្រាដែលក្រុមគេហាមឃាត់ចាក់ ហើយអនុញ្ញាតឱ្យក្រុមផ្សេង។ ប្រភពខ្លះទៀត បានអះអាងថា ក្រុមថ្មី ក៏មិនសប្បាយចិត្តនឹងអាជ្ញាធរថៃ ដែលអនុញ្ញាតឱ្យពួកគេចាក់បានត្រឹមមួយម៉ោងក្នុងមួយថ្ងៃ។ ការចាក់សំឡេងបានត្រឹមមួយម៉ោង ពួកគេយល់ថា មិនសមនឹងការចំណាយរបស់ពួកគេក្នុងការរៀបចំ និងធ្វើដំណើរមកកាន់កន្លែងចាក់សំឡេង ដើម្បីរំខានខ្មែរនោះឡើយ។ ដូច្នេះពួកគេក៏មិនសប្បាយចិត្តនឹងអាជ្ញាធរខេត្តស្រះកែវផងដែរ។ ការសំឡេងរំខានប្រជាពលរដ្ឋខ្មែរ គឺជាការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ ទង្វើបែបនេះ នឹងនាំឱ្យមានការថ្កោលទោសលើប្រទេសថៃ។ បើទោះបីជាយ៉ាងណាមានការសាទរ និងសរសើរពីអ្នកភូមិរបស់ខ្មែរ លើឥរិយាបថរបស់អាជ្ញាធរថៃ ដែលរារាំងពលរដ្ឋមានភាពជ្រុលនិយម មិនឱ្យធ្វើទង្វើរំលោភលើសិទ្ធិមនុស្ស។ សូមបញ្ជាក់ថា នៅវេលាម៉ោង ៥៖៣០នាទីល្ងាចថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥នេះ បុគ្គលជ្រុលនិយមរបស់ថៃ បើកដៃដោយយោធាថៃ និងអាជ្ញាធរខេត្តស្រះកែវ បានបន្តចាក់សំឡេងរំខានពលរដ្ឋនៅភូមិជោគជ័យ ទីកន្លែងដែលថៃ បានរំលោភបំពានព័ទ្ធបន្លាលួសយកដីចម្ការ ស្រែ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរ។ ការចាក់សំឡេងរំខានពេលនេះ […]

កម្លាំងសមត្ថកិច្ចបង្ក្រាបទូកដឹកសាច់បង្កកមកពីប្រទេសថៃ នៅលើផ្ទៃសមុទ្រក្នុងខេត្តកោះកុង ឃាត់ខ្លួនមនុស្សចំនួន ៣នាក់

Liny Chan October 18, 2025 18/10/2025

(កោះកុង)៖ សមត្ថកិច្ចបានឃាត់មនុស្សចំនួន៣នាក់ និងទូកដឹកសាច់បង្កក១គ្រឿង ដឹកជញ្ជូនមកពីថៃ ដែលត្រូវសមត្ថកិច្ចជំនាញបង្រ្កាបបាន គ្រាកំពុងធ្វើដំណើរលើផ្ទៃសមុទ្រ ត្រង់ចំណុចឆ្នេរខ្សាច់ពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដោយទំនិញបង្កកមួយចំនួនដុតបំផ្លាញចោល និងរឹបអូលជាវត្ថុតាងតាមច្បាប់។ ការចុះបង្រ្កាបនេះមានការចូលរួមពីអាជ្ញាធរខេត្តកោះកុង មានការសម្របសម្រួលពីព្រះរាជអាជ្ញារងខេត្ត និងមន្រ្តីចម្រុះ រួមសហការបន្តតាមដានបង្រ្កាបទូកដឹកទំនិញជាសាច់បង្កក១គ្រឿង មកពីប្រទេសថៃ នៅលើផ្ទៃសមុទ្រ កាលពីម៉ោង៣ទាបភ្លឺ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ដែលសង្ស័យបម្រុងនឹងដឹកជញ្ជូនទៅកាន់ព្រំដែនព្រែកចាកខេត្តកំពត។ លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង បានបញ្ជាក់ថា ម្ចាស់ទូកដឹកឥវ៉ាន់ឈ្មោះ អ៊ុក ណារ៉ូ និងជនសង្ស័យ២នាក់ទៀត រស់នៅសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ដែលបានដឹកទំនិញគេចពន្ធ ពីចំណុចផែខ្លងស្រ៊ុន ស្រុកខ្លងយ៉ៃ ខេត្តត្រាត ហើយការដឹកជញ្ជូននេះបម្រុងឡើងទំនិញ នៅព្រែកឆ្មាបាត់ ចូលតាមច្រកពាមក្រសោប ដោយមានរថយន្តចាំដឹកបន្ត ប៉ុន្តែត្រូវបានសមត្ថកិច្ចទប់ស្កាត់បង្រ្កាបបានភ្លាមៗ។ ក្រោយពីការសាកសួរពួកគេ បានសារភាពថា ពួកគេស៊ីឈ្នួលដឹកទំនិញពីថៃក្នុង១ជើងយកថ្លៃ១២,០០០បាត ទៅ១៥,០០០បាត គ្រាទំនិញទាំងនោះនឹងត្រូវដឹកជញ្ជូនបន្តទៅកាន់ព្រំដែនព្រែកចាក ខេត្តកំពត។ សកម្មភាពល្មើសរបស់ជនសង្ស័យធ្វើឡើងរយៈពេល២ខែមកហើយ។ ក្នុងនោះសមត្ថកិច្ចរកឃើញមានក្តាមសកចំនួន២៩កេសតូចធំ ក្តាមបង្កក៥កេស ជើងមាន់បង្កក១២កេស ស្មើនឹងទម្ងន់សរុបជាង១តោន។ ក្រៅពីនេះ ថ្នាំលាបពណ៌កំប៉ុង ថ្នាំសារធាតុប្រតិកម្មអាស៊ីត […]

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជំរុញឱ្យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ចាត់វិធានការបន្ទាន់ ចុះសង្កេតការណ៍ដោយផ្ទាល់ឱ្យបានឆាប់បំផុត នៅតំបន់ព្រំដែនកម្ពុជា-ថៃ ដែលមានការំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ

Liny Chan October 18, 2025 18/10/2025

(ភ្នំពេញ)៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានដាក់លិខិតបន្ទាន់មួយថ្មីទៀត ផ្ញើជូនលោក Volker Turk ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ស្នើឱ្យមានការវិធានការបន្ទាន់ ចុះសង្កេតការណ៍ដោយផ្ទាល់ឱ្យបានឆាប់បំផុត ពាក់ព័ន្ធនឹងការប្រើសំឡេងរំខាន ជាទម្រង់នៃការធ្វើទុក្ខបុកម្នេញ ការបំភិតបំភ័យ និងការយាយីផ្លូវចិត្ត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ តាមរយៈលិខិតរបស់ខ្លួ​ន គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានគូសបញ្ជាក់សាជាថ្មីលើញត្តិបន្ទាន់ ចុះថ្ងៃ ទី១១ ខែតុលា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងការប្រើប្រាស់សំឡេងរំខានជាទម្រង់នៃការធ្វើទុក្ខបុកម្នេញ ការបំភិត បំភ័យ និងការយាយីផ្លូវចិត្ត នៅតាមព្រំដែនកម្ពុជា-ថៃដោយប្រទេសថៃ។ យោងតាមការចុះផ្សាយរបស់កាសែតថៃ Khaosod English នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ មានក្បួនរថយន្តមួយ ដែលបំពាក់ដោយឧបករណ៍បំពងសំឡេងឮខ្លាំងៗ បានប្រមូលផ្តុំគ្នានៅ Ban Nong Chan ដើម្បីចាក់សំឡេង ចាប់ពីថ្ងៃទី១៧-១៩ ខែតុលា ឆ្នាំ២០២៥។ ប្រព័ន្ធសំឡេងទាំងនោះ ត្រូវបាន រាយការណ៍ថា មានកម្រិតសំឡេងខ្លាំង ដែលលើសពីដែនកំណត់សម្រាប់សុវត្ថិភាពរបស់មនុស្ស។ ការសិក្សាបែបវិទ្យាសាស្ត្របញ្ជាក់ថា […]