ព័ត៌មានជាតិ

ខេត្តចំនួន០៣ ត្រូវបានរុយសបំផ្លាញដំណាំស្រូវ ខណៈដង្កូវហ្វូងថ្មីមិនទាន់ថមថយនៅឡើយ

Naren July 2, 2024 02/07/2024

(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីប្រកាសព័ត៌មានទាក់ទិននឹងការវាយលុករបស់រុយស ដែលស្ថិតក្នុងលំដាប់ Hemiptera គ្រួសារ Aleyrodidae គឺជាពពួកចុចបឺតជញ្ជក់យករុក្ខរសពីរុក្ខជាតិមកចិញ្ចឹមជីវិត ខណៈដែលពេលនេះមានខេត្តចំនួន០៣ កំពុងរងការបំផ្លិចបំផ្លាញដំណាំស្រូវ។ កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថាមានខេត្តចំនួន០៣ កំពុងរង់ការបំផ្លាញពីពពួករុយស ដែលក្នុងនោះរួមមានខេត្តព្រៃវែង ខេត្តស្វាយរៀង និងខេត្តតាកែវ។ កញ្ញាបានបន្តថា រុយសនេះមានដងខ្លួនស្រទន់ដែលគ្របដណ្តប់ដោយស្លាបពណ៌សដែលបំផ្លាញដំណាំស្រូវ មានឈ្មោះវិទ្យាសាស្ត្រ Aleurocybotus indicus David & Subramaniam ហើយវដ្តជីវិតរបស់រុយសមានរយៈពេល១៧ ទៅ២៤ថ្ងៃ ដែលរុយស១ក្បាលអាចពងបានពីចន្លោះ ១០០-២០០ពង ហើយវាពងផ្នែកខាងក្រោមនៃស្លឹកស្រូវ។ *ទី១៖ ការបំផ្លាញរុយស បំផ្លាញដំណាំស្រូវដោយផ្ទាល់ ដោយជញ្ជក់រុក្ខរសពីស្លឹកស្រូវ (សកម្មខ្លាំងនៅពេលព្រឹក) ធ្វើឱ្យស្លឹកប្រែពណ៌ លឿង និងរួញ។ វាបំផ្លាញខ្លាំងលើស្រូវ ក្នុងវគ្គលូតលាស់ (ពិសេសក្នុងដំណាក់សំណាបនិងបែកគុម្ព)។ ប្រសិនបើប្រជាកររុយសច្រើន បំផ្លាញស្រូវស្ថិតក្នុងវគ្គបង្កើតផល (ពិសេសដំណាក់កាលចេញកូរ ចេញផ្កា) នោះនឹងធ្វើឱ្យគ្រាប់ស្រូវស្កកច្រើន។ *ទី២៖ វិធានការគ្រប់គ្រងនិងកម្ចាត់រុយស• ចុះពិនិត្យវត្តមានរុយសក្នុងស្រែ […]

អាកាសចរណ៍ស៉ីវិល៖ អាកាសយានដ្ឋានអន្ដរជាតិ «តារាសាគរ» អាចនឹងចាប់ផ្តើមបើកដំណើរការទទួលជើងហោះហើរ នៅដំណាច់ខែសីហាខាងមុខនេះ

Naren July 2, 2024 02/07/2024

(កោះកុង)៖ លោក ស៉ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤នេះថា បើគ្មានអ្វីប្រែប្រួលទេ អាកាសយានដ្ឋានអន្ដរជាតិ «តារាសាគរ» អាចនឹងដាក់ឱ្យដំណើរការហោះហើរ នៅដំណាច់ខែសីហា ឆ្នាំ២០២៤។ អ្នកនាំពាក្យរូបនេះបញ្ជាក់ទៀតថា កិច្ចប្រជុំកម្រិតបច្ចេកទេស ដើម្បីពិនិត្យវាយតម្លៃវឌ្ឍនភាពអាកាសយានដ្ឋានអន្តរជាតិ តារាសាគរ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីស្នើសុំដាក់ដំណើរការ ការហោះហើរជាលក្ខណៈក្នុងស្រុកកម្រិតបឋមជំហានដំបូង រួមជាមួយការបន្តធ្វើនូវនីតិវិធីបន្តបន្ទាប់ ដើម្បីឈានជើងបណ្តើរៗ ទៅរកការបើកការហោះហើរកម្រិតមធ្យម កម្រិតធំជាលក្ខណៈអន្តរជាតិ នាពេលខាងមុខ។ លោក ស៉ីន ចាន់សិរីវុត្ថា បានបញ្ជាក់ដូច្នេះថា «បើគ្មានអ្វីប្រែប្រួលទេ ការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតារាសាគរ អាចនឹងធ្វើឡើង នៅក្នុងដំណាច់ខែសីហា ឆ្នាំ២០២៤ខាងមុខ ក្នុងកម្រិតបឋមដំណាក់កាលទី១ សម្រាប់តែអាកាសយានខ្នាតតូចកម្រិត 2B ហើយក្នុងករណីក្រុមហ៊ុនមានគោលបំណងចង់ប្រតិបត្តិការហោះហើរលក្ខណៈអន្តរជាតិ ត្រូវស្នើសុំវិញ្ញាបនបត្រ ពីអាកាសចរណ៍ស៊ីវិលជាចាំបាច់»។ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ស្ថិតក្នុងស្រុកបុទមសាគរ ខេត្តកោះកុង ជាវិនិយោគដោយក្រុមហ៊ុនចិន Union Development Group ​ក្នុងទំហំទឹកប្រាក់២០០លានដុល្លារ (ដំណាក់កាលទី១) ជាការវិនិយោគសម្រាប់គាំទ្រ […]

គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ចាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចបាន ៨៨.៣៨% ខណៈស្ពានខ្ពស់ជាងគេ សម្រេចបាន ៤៣.៥០%

Liny Chan July 1, 2024 01/07/2024

(កោះកុង)៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា គម្រោងស្ថាបនាផ្លូវជាតិលេខ១០ មានប្រវែងសរុប ១៩៨.២១៨ គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ ៥៧-៧ ត្រង់ PK៣៥+៩០០ នៅភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨ (ចាស់) ត្រង់ PK១+៧០០ ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចបានលទ្ធផលជារួម ៨៨.៣៨%ហើយ គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៤នេះ។ វឌ្ឍនភាពនេះរួមមាន ការងារផ្លូវថ្នល់សម្រេចបាន ៨០.២៦% ការងារស្ពានសម្រេចបាន ៩៣.២៣% ការងារស្ពានខ្ពស់ជាងគេប្រវែង ៥៣០ម៉ែត្រ សម្រេចបាន ៤៣.៥០% (គ្រោងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនា ឆ្នាំ២០២៥ខាងមុខ) ការងារលូកាត់ទទឹងថ្នល់សម្រេចបាន ៩៩.៨២% និងការងារលូបណ្តោយថ្នល់ និងជញ្ជាំងការពារជើងទេរអនុវត្តបាន ៨៩.៨៤%។ នៅរដូវវស្សានេះផ្លូវជាតិលេខ១០ ប្រជាពលរដ្ឋអាចធ្វើដំណើរបានដោយរលូន តែត្រូវមានការប្រុងប្រយ័ត្ន ដោយសារកំណាត់ផ្លូវខ្លះនៅជាក្រួសក្រហម និងកំណាត់ផ្លូវខ្លះទៀត អាចរអិលដោយអន្លើពេលមានភ្លៀងធ្លាក់ខ្លាំង។ គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III […]

ឧបនាយករដ្ឋមន្ដ្រី ស សុខា អញ្ជើញប្រកាសចូលកាន់តំណែង លោក វ៉ី សំណាង ជាអភិបាលខេត្តតាកែវ

Liny Chan July 1, 2024 01/07/2024

(តាកែវ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់តំណែងលោក វ៉ី សំណាង អតីតអភិបាលខេត្តកំពង់ស្ពឺ មកជាអភិបាលខេត្តតាកែវ ជំនួសលោក អ៊ូច ភា ដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ គួរជម្រាបថា យោងតាមព្រះរាជក្រឹត្យ ដែលទទួលបាននៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ អភិបាលខេត្តដែលត្រូវបានផ្លាស់ប្តូរ និងតែងតាំងនេះរួមមាន៖ ១៖ លោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ ត្រូវបានត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តស្ទឹងត្រែង២៖ លោក វ៉ី សំណាង ត្រូវបានប្តូរពីខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តតាកែវ៣៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ត្រូវបានប្តូរទៅកាន់ខេត្តកំពង់ស្ពឺ៤៖ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ត្រូវបានត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តឧត្តរមានជ័យ៥៖ លោក គួច ចំរើន ត្រូវបានត្រាស់បង្គាប់ប្តូរពីខេត្តព្រះសីហនុ ទៅកាន់ខេត្តកណ្តាល៦៖ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ត្រូវបានត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តព្រះសីហនុ៧៖ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ត្រូវបានត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តកំពង់ធំ៨៖ លោក ប៉ែន […]

សត្វផ្សោត១០៥ក្បាល កំពុងមានវត្តមានក្នុងទន្លេមេគង្គនៃប្រទេសកម្ពុជា

Liny Chan July 1, 2024 01/07/2024

(កំពង់ចាម)៖ ថ្លែងក្នុងទិវាមច្ឆជាតិ ០១ កក្កដា លើកទី១៩ នៅទីតាំងបឹងធំ ក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា បច្ចុប្បន្នកម្ពុជាមានសត្វផ្សោតទន្លេមេគង្គប្រមាណ១០៥ក្បាល ខណៈការស្លាប់របស់សត្វផ្សោតមេគង្គមានការថយចុះ។ លោកបានបន្តថា ក្រោមការដឹកនាំដ៏មុតស្រួច និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា, ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងខិតខំប្រឹងប្រែងជំរុញអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ជាពិសេសកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ សំដៅជំរុញការអភិវឌ្ឍវិស័យកសិកម្ម ដែលរួមមានការលើកស្ទួយផលិតកម្ម, ការរកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល, ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។ ជាលទ្ធផល ក្នុងឆ្នាំ២០២៣ កន្លងទៅ កម្ពុជាមិនត្រឹមតែអាចធានាបាននូវសន្តិសុខស្បៀងពេញលេញសម្រាប់ប្រជាជននៅទូទាំងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផលិតបានលើសពីតម្រូវការ និងបាននាំចេញផលិតផលកសិកម្មជាង៨លានតោន ដោយបាននាំមកវិញនូវចំណូលជារូបិយបណ្ណអន្តរជាតិជិត៥ពាន់លានដុល្លារទៀតផង។ ក្នុងអនុវិស័យជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលជលផលជាសេនាធិការ តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រងអភិរក្ស និងអភិវឌ្ឍធនធានជលផល ប្រកបដោយនិរន្តរភាព ដោយរក្សាតុល្យភាពរវាងការអភិរក្សនិងការអភិវឌ្ឍ។ […]

សម្តេចនាយករដ្ឋមន្ត្រី៖ កម្ពុជានាំចេញផលិតផលកសិកម្ម ៨.៨២លានតោន ទៅកាន់ ៧៨ប្រទេសក្នុងតម្លៃសរុប ៤.៨ពាន់លានដុល្លារ, ការបិទការនាំចូលត្រូវគិតគូរពីតុល្យភាព កុំឱ្យប៉ះជីវភាពប្រជាពលរដ្ឋ

Liny Chan July 1, 2024 01/07/2024

(កំពង់ចាម)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ បានថ្លែងថា នៅឆ្នាំ២០២៣ កម្ពុជាបាននាំចេញផលិតផលកសិកម្មជាង ៨.៨២លានតោន ទៅកាន់គោលដៅចំនួន ៧៨ប្រទេស ក្នុងតម្លៃសរុបប្រមាណ ៤.៨ពាន់លានដុល្លារ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ។ សម្តេចបន្ថែមថា រយៈពេលប៉ុន្មានខែមកនេះ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការទាក់ទាញអ្នកវិនិយោគ ឱ្យមកបោះទុនវិនិយោគបន្ថែមនៅកម្ពុជា ដែលការបោះទុនមិនត្រឹមតែបង្កើតការងារ ជូនប្រជាជននោះទេ ក៏ជំរុញឱ្យមានការទិញផលិតផលកសិកម្ម កាន់តែច្រើនផងដែរ។ ការថ្លែងរបស់សម្តេចធិបតីធ្វើឡើងក្នុងឱកាស អញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវាមច្ឆជាតិ ១ កក្កដា លើកទី១៩ និងលែងត្រី ១.៥លានក្បាល ចូលទៅក្នុងបឹងធំ ស្ថិតក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ សម្តេចបានថ្លែងដូច្នេះថា​ «ឆ្នាំ២០២៣ កម្ពុជានាំចេញផលិតផលកសិកម្មចំនួន ៨.៨២លានតោន ទៅកាន់៧៨ប្រទេស​ ក្នុងតម្លៃសរុបប្រមាណ ៤.៨ពាន់លានដុល្លារ ហើយក្នុង១០ខែកន្លងមកនេះ រាជរដ្ឋាភិបាល ក្រសួងស្ថាប័នជំនាញ ក្រសួងពាណិជ្ជកម្ម កសិកម្ម ក្រសួងឧស្សាហកម្ម និងស្ថាប័នពាក់ព័ន្ធដើររកទាក់ម៉ូយបន្ថែម ទាក់ម៉ូយមិនមែនយកមកវិនិយោគក្នុងស្រុកបង្កើតការងារតែមួយមុខទេ តែទាក់ម៉ូយ ដើម្បីទិញផលិតផលយើងបន្ថែមទៀត ជាពិសេសផលិតផលកសិកម្ម»។ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវកុំឱ្យប្រើឧបករណ៍នេសាទខុសច្បាប់សម្រាប់ធ្វើនេសាទ ជាពិសេសសូមកុំចាប់ត្រីក្នុងរដូវហាមឃាត់ 

Liny Chan July 1, 2024 01/07/2024

(កំពង់ចាម)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវកុំឱ្យមានការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់សម្រាប់ធ្វើនេសាទ ដែលមានដូចជា៖ ថ្មស្អុយ ឧបករណ៍ឆក់ត្រី ស្បៃមុង គ្រឿងផ្ទុះ នឹងអ្វីដែលឧបករណ៍នេសាទហាមឃាត់ ជាពិសេសសូមកុំចាប់ត្រីក្នុងរដូវហាមឃាត់ គឺរដូវត្រីពង (ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣១ ខែតុលា) យើងត្រូវរួមគ្នាទុកត្រីឱ្យធំ ឱ្យវាបានពង ឱ្យវាញាស់ឡើង កុំចាប់វា កុំបំផ្លាញវា ព្រោះត្រីគឺជាប្រភពអាហារដ៏ចម្បងមួយក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជន។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដូចនេះនៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពរួមគ្នាជាមួយលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុនម៉ាណែត ប្រារព្ធពិធីអបអរសាទរទិវាមច្ឆជាតិ ១ កក្កដា លើកទី១៩ ព្រមទាំងលែងត្រី១.៥លានក្បាលចូលទៅក្នុងបឹងធំ ដែលជាបឹងធម្មជាតិដ៏ធំ ស្ថិតក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ក្រៅពីការអំពាវនាវដូចនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះទៀតថា «គណៈកម្មការអន្តរក្រសួង ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅបឹង​ទន្លេសាប ត្រូវពង្រឹងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ និងបង្កើនការទប់ស្កាត់ការនេសាទខុសច្បាប់ ជាពិសេសក្នុងរដូវបិទនេសាទ ដែលត្រីកំពុងពងកូន ព្រមទាំងចាត់វិធានការម៉ឺងម៉ាត់ចំពោះការផលិត ការចែកចាយ […]

CoolApp ជាប់លេខ១ ជាបណ្តាញទំនាក់ទំនងសង្គម Chat មានអ្នក Download ច្រើនជាងគេនៅកម្ពុជា ទាំងលើ App Store និង Play Store

Naren July 1, 2024 01/07/2024

(ភ្នំពេញ)៖ ក្រោយផ្សព្វផ្សាយមួយសប្តាហ៍មក CoolApp បានជាប់ចំណាត់ថ្នាក់លេខ១ ជាបណ្តាញទំនាក់ទំនងសង្គម Chat មានអ្នកទាញយក (Download) ច្រើនជាងគេបង្អស់នៅកម្ពុជា ទាំងនៅលើ App Store និង Play Store គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ សូមជម្រាបថា ក្រៅពីបណ្តាញសារព័ត៌មានយក្សរបស់អាមេរិក CNN នៅបណ្តាញសារព័ត៌មានអន្តរជាតិជាច្រើនទៀតបានផ្សព្វផ្សាយពីកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជា ទៅកាន់ពិភពលោក, សារព័ត៌មាន Digital ដែលផ្សព្វផ្សាយពីកម្មវិធី CoolApp មានរហូតដល់ ១៦បណ្តាញ ធ្វើឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់។ CoolApp ជាបណ្តាញទំនាក់ទំនងសង្គម Chat លើកដំបូងរបស់កម្ពុជា ដែលមានលក្ខណៈស្តង់ដារបរទេសដូច Telegram និង WhatsApp បច្ចុប្បន្នបានដាក់ដំណើរការនៅលើ​ App Store និង Play Store ហើយ។ CoolApp មានលក្ខណៈស្តង់ដារដូចអន្តរជាតិ ធ្វើឡើងដោយក្រុមបច្ចេកទេសខ្មែរជាច្រើននាក់ ដែលជាអ្នកជំនាញផ្នែកបច្ចេកវិទ្យា IT។ កម្មវិធីទំនាក់ទំនងឆាត CoolApp នេះបានចំណាយពេលជាង៣ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ២០២១ […]

បង្ក្រាប និងដុតកម្ទេចទំនិញហាមឃាត់នាំចូលជាបំណែកសាច់បង្កកជាង ៤តោន ដែលឈ្មួញលួចនាំចូលពីថៃ និងវៀតណាម

Naren July 1, 2024 01/07/2024

(ភ្នំពេញ)៖ អង្គភាពគយ និងរដ្ឋាករក្រោមឱវាទអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការបង្ក្រាបនិងដុតកម្ទេចទំនិញហាមឃាត់នាំចូល ជាបំណែកសាច់បង្កកចំនួន ២ ករណី ស្មើនឹង ៤ ៣២៩ គីឡូក្រាម។ ១៖ មឹក ១ ២១០ គីឡូក្រាម, ពោះវៀនជ្រូក ១ ៩៧០ គីឡូក្រាម និងជើងមាន់ ៩២៤ គីឡូក្រាម សរុប ៤ ១០៤ គីឡូក្រាម ត្រូវបានបង្ក្រាបដោយមន្ត្រីការិយាល័យគយនិងរដ្ឋាករដូង នៃសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង និងមន្ត្រីការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់២ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស សហការជាមួយមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមន្ត្រីនគរបាល នៅក្នុងភូមិសាស្ត្រឃុំអណ្តូងពោធិ ស្រុករមាសហែក ខេត្តស្វាយរៀង នាពេលដឹកជញ្ជូនតាមម៉ូតូសណ្តោងរ៉ឺម៉ក ៣ គ្រឿង លួចលាក់នាំចូលពីប្រទេសវៀតណាម តាមមាត់ច្រករបៀង។ ២៖ ចុងស្លាបមាន់ ២២៥ គីឡូក្រាម ត្រូវបានមន្ត្រីការិយាល័យគយនិងរដ្ឋាករដូង នៃសាខាគយនិងរដ្ឋាករខេត្តបាត់ដំបង បង្ក្រាបនិងដកហូតពីឈ្មួញដែលលួចលាក់បង្កប់ក្នុងទំនិញដទៃនាំចូលពីប្រទេសថៃ តាមផែស្ងួតដូង៕ ផ្តល់សិទ្ធិដោយ៖ Fresh News