ព័ត៌មានជាតិ

ភរិយាព្រឹទ្ធចារ្យកោសលវោហារ គង់ ណៃ រំជួលចិត្ដហូរទឹកភ្នែក ក្រោយទទួលបានការយកចិត្ដទុកដាក់ជាបន្ដបន្ទាប់ ពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

Nisaiy KP June 30, 2024 30/06/2024

(ភ្នំពេញ)៖ លោកយាយ តាត់ ឆេន ភរិយាព្រឹទ្ធចារ្យកោសលវោហារ គង់ ណៃ រំជួលចិត្ដហូរទឹកភ្នែក ថ្លែងអំណរគុណសម្ដេ​ចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បន្ទាប់ពីសម្ដេចបានបន្ដចាត់សហការី ចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់ស្វាមីលោកយាយផ្ទាល់ដល់គេហដ្ឋាន នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤។ លោកយាយ​ តាត់ ឆេន បានថ្លែងថា «ខ្ញុំត្រេកអរណាស់ ហើយរំភើបចិត្ដយ៉ាងខ្លំាង ពេលដែលសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដល់ភាពកក់ក្ដៅ និងគោរពស្រលាញ់តាខ្ញុំ (លោកព្រឹទ្ធចារ្យកោសលវោហារ គង់ ណៃ) តាំងពីតាខ្ញុំនៅរស់ រហូតដល់តាខ្ញុំ លាចាកលោកទៅ តាខ្ញុំពិតជាមានភ័ព្វសំណាងណាស់ ដែលទទួលបានការយកចិត្ដទុកដាក់ពីសម្ដេចរហូតមក»។ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី ហ៊ុនសែន គឺតែងតែយកចិត្ដទុកដាក់ ពិសេសគិតគូរពីសុខទុក្ខ និងជួយសម្រាលរាល់ការលំបាក ពេលដែលលោកព្រឹទ្ធចារ្យកោសលវោហារ គង់ ណៃ មានវ័យចាស់ជរា និងមានជំងឺប្រចាំកាយ ដោយតែងតែចាត់សហការីរបស់សម្ដេច ចុះសួរសុខទុក្ខ ដោយភ្ជាប់ជាមួយនឹងអំណោយមនុស្សធម៌ រួមទាំងថវិកាជូនដល់លោកព្រឹទ្ធចារ្យ និងគ្រួសារ […]

សាលាបឋមសិក្សាស្ពឺ ស្រុកស្ទោង អំពាវនាវដល់សប្បុរសជនជួយឧបត្ថម្ភការសាងសង់របងថ្មីដែលនៅខ្វះ៣៥ផ្ទាំង

Naren June 29, 2024 29/06/2024

(កំពង់ធំ)៖ គណៈគ្របគ្រងសាលាបឋមសិក្សាស្ពឺ ស្ថិតនៅឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ បានអំពាវនាវដល់សប្បុរសជនជិតឆ្ងាយសូមចូលរួមឧបត្ថម្ភការសាងសង់របងថ្មីរបស់សាលា ដែលនៅខ្វះចំនួន៣៥ផ្ទាំងទៀតក្នុងចំណោមរបងសរុបទាំងអស់៤៧ផ្ទាំង។ គណៈគ្រប់គ្រងសាលាបានបញ្ជាក់ថា សព្វថ្ងៃនេះ រដ្ឋបាលស្រុកស្ទោងបាននិងកំពុងអនុវត្តគម្រោងពង្រីកនិងលើកកម្ពស់គុណភាពផ្លូវលេខ២៥៦ ជាប្រភេទកៅស៊ូ DBST ចាប់ពីភូមិអូរដូងរហូតដល់ចុងភូមិកំពង់ប្រដំ នៃឃុំម្សាក្រង ដែលមានប្រវែង៣,០០០ម៉ែត្រ (កំណាត់ថ្មី)។ ផ្លូវលេខ២៥៦នេះក៏កាត់តាមសាលាបឋមសិក្សាស្ពឺដែរ ដោយនៅត្រង់ចំណុចសាលានេះ ផ្នែកម្ខាងជារបងសាលា និងម្ខាងទៀតជាប់មាត់ស្ទឹងស្ទោង។ ដោយហេតុថាមិនអាចពង្រីកទៅខាងស្ទឹងបាន ទើបត្រូវពង្រីកមកខាងសាលាវិញ ដូច្នេះហើយក៏តម្រូវឱ្យវាយរបងចាស់ចេញ ដើម្បីពង្រីកផ្លូវទៅតាមគម្រោងដែលត្រូវអនុវត្ត។ ដោយមានតម្រូវការចាំបាច់ក្នុងការការពារសុវត្ថិភាពសិស្សានុសិស្ស គណៈគ្របគ្រងសាលាបឋមសិក្សាស្ពឺ ក៏បានធ្វើការវាស់វែងទីតាំងរបងចាស់នោះភ្លាមៗ ដើម្បីត្រៀមរៀបចំសាងសាងរបងថ្មថ្មីឡើងវិញ។ បន្ទាប់ពីវាស់វែងរួច ក៏ឃើញថាសាលាត្រូវសាងសង់របងថ្មថ្មីឡើងវិញចំនួន៤៧ផ្ទាំង ដោយក្នុង១ផ្ទាំងៗមេជាងយកថ្លៃ៤៦០,០០០រៀល (សាច់របង៤០០,០០០រៀល និងថ្មម៉ាបសម្រាប់សរសេរឈ្មោះសប្បុរសជន៦០,០០០រៀលទៀត)។ តាមការអំពាវនាវរបស់សាលា មកដល់ពេលបច្ចុប្បន្ននេះមានសប្បុរសជនចូលរួមចំនួន១២ផ្ទាំងហើយ ដោយបានប្រគល់ថវិកាជូនគណៈគ្រប់គ្រងសាលារួចរាល់ដែរ នៅសល់ចំនួន៣៥ផ្ទាំងទៀតដែលមិនទាន់មានអ្នកឧបត្ថម្ភនៅឡើយ។ ដូច្នេះហើយទើបគណៈគ្របគ្រងសាលាបឋមសិក្សាស្ពឺ សូមអំពាវនាវដល់សប្បុរសជនជិតឆ្ងាយសូមចូលរួមឧបត្ថម្ភការសាងសង់របងថ្មថ្មីរបស់សាលា ដែលនៅខ្វះចំនួន៣៥ផ្ទាំងទៀតនោះ។ ចំពោះសប្បុរសជនដែលមានបំណងចង់ចូលរួមឧបត្ថម្ភការសាងសង់របងថ្មថ្មីនេះ អាចទំនាក់ទំនងជាមួយអ្នកគ្រូ មាឌ តាមរយៈទូរសព្ទលេខ 092 232 315៕ ផ្តល់សិទ្ធិដោយ៖ Fresh News

សហគមន៍កសិកម្មទំនើបទំរីងកំពង់ធំ ជាសហគមន៍ដំបូងសម្រាប់ដំណាំស្វាយចន្ទី ដែលគ្រោងនឹងដំណើរការនៅអំឡុងខែសីហាខាងមុខនេះ

Naren June 29, 2024 29/06/2024

(កំពង់ធំ)៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអបអរសាទនូវការប្រសូត្រឡើង «សហគមន៍កសិកម្មទំនើបទំរីងកំពង់ធំ» ដែលជាសហគមន៍ដំបូងសម្រាប់ដំណាំស្វាយចន្ទី ហើយគ្រោងនឹងបើកដំណើរការនៅអំឡុងខែសីហាខាងមុខនេះ។ ថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ លោក ឃឹម ហ្វីណង់ បានលើកឡើងថា «តាមពិតទៅ ក្នុងចំណោមសហគមន៍ស្វាយចន្ទីទាំង៣ សហគមន៍នេះទើបចាប់ផ្តើមរៀបចំក្រោយគេ តែបែរជាមានវឌ្ឍនភាពលឿនជាងគេទៅវិញ ហើយកសិករជាសមាជិកនិងថ្នាក់ដឹកនាំសហគមន៍ជាប់ឆ្នោត ក៏សុទ្ធតែជាយុវជនពោរពេញទៅដោយថាមពល និងសក្តានុពលខ្ពស់ យើងកំពុងបន្តរង់ចាំតែការរៀបចំផែនការអាជីវកម្មត្រូវបានបញ្ចប់ក្នុងអំឡុងពេលប្រហែល១ទៅ២ខែទៀត យើងនឹងអាចដំណើរការសហគមន៍កសិកម្មទំនើបដំបូងសម្រាប់ដំណាំស្វាយចន្ទីបានហើយ»។ សូមជម្រាបថា កាលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ អ្នកនាំពាក្យក្រសួងកសិកម្ម បានដឹកនាំក្រុមការងារអភិវឌ្ឍន៍សហគមន៍ ចូលរួមមហាសន្និបាតកំណើតដំបូងនៃសហគមន៍ស្វាយចន្ទីនៅឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖ *ទី១៖ សហគមន៍នេះបានសម្រេចយកឈ្មោះ «សហគមន៍កសិកម្មទំនើបទំរីងកំពង់ធំ» ដោយមានសមាជិកផ្លូវការចំនួន ៧៦គ្រួសារ និងផ្ទៃដីផលិតកម្មចន្ទីដែលផ្តល់ផលស្រាប់ចំនួន ៤៥៨ហិកតា *ទី២៖ មហាសន្និបាតរបស់សហគមន៍ប្រព្រឹត្តទៅដោយរលូន និងមានការចូលរួមដឹងលឺពីសំណាក់រដ្ឋបាលមូលដ្ឋាន ដោយសហគមន៍បានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល ០៧រូប និងគណៈកម្មាធិការត្រួតពិនិត្យចំនួន០៥រូប *ទី៣៖ សហគមន៍បានអនុម័តលើលក្ខន្តិកៈថ្មីនៃសហគមន៍កសិកម្មទំនើប ដែលជាលក្ខន្តិកៈទើបបានពិនិត្យកែសម្រួលរួចតាមអនុសាសន៍ណែនាំរបស់លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ […]

រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីអភិសេករូបសំណាកហ្លួងព្រះស្ដេចកន គង់លើខ្នងសេះ ធ្វើពីស្ព័ន កំពស់ជាង១៣ម៉ែត្រ ជាស្នាដៃចុងក្រោយរបស់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ មុនផ្លាស់ទៅជាអភិបាលខេត្តកំពង់ស្ពឺ

Naren June 29, 2024 29/06/2024

(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តត្បូងឃ្មុំ ដឹកនាំដោយលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងលោកស្រី ម៉េង វ៉ាន់ដានីន និងលោក ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្ត ប្រារព្ធពិធីអភិសេករូបសំណាកហ្លួងព្រះស្ដេចកន គង់លើខ្នងសេះ ធ្វើពីស្ព័ន តាមបែបប្រពៃណីសាសនានៅរង្វង់មូលហ្លួងព្រះស្តេចកន ចំណុចផ្លូវចូលតំបន់រដ្ឋបាលខេត្ត លើកំណាត់ផ្លូវជាតិលេខ៧ ត្រង់គីឡូម៉ែត្រ១៥៧+២១០ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ។ គូសបញ្ជាក់ថា រូបសំណាកហ្លួងព្រះស្ដេចកន ផ្តួចផ្តើមនិងដឹកនាំកសាងឡើងដោយលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ម៉េង វ៉ាន់ដានីន ក្នុងគោលបំណងដើម្បីលើកកម្ពស់សោភ័ណភាព បញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ ធានាសុវត្ថិភាពក្នុងការធ្វើដំណើរឆ្លងកាត់ចេញ-ចូលតំបន់រដ្ឋបាលខេត្ត។ រូបសំណាកហ្លួងព្រះស្ដេចកន កម្ពស់ពីដីដល់ចុងកំពូល១៣,៣៥ម៉ែត្រ កម្ពស់សេះ និងរូប១១ម៉ែត្រ ធ្វើពីស្ព័ន គ្រឹះបេតុង។ រង្វង់មូលមានអង្កត់ផ្ចិត៣៦ម៉ែត្រ និងមានផ្ទៃក្រឡា១,០១៧ម៉ែត្រការ៉េ ដោយចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃ០៥ ខែវិច្ឆិកា ឆ្នាំ២០២១ និងត្រូវបានបញ្ចប់ការសាងសង់ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ។ […]

ទីបំផុតអង្ករក្រអូបកម្ពុជា ឈាន​ចូល​ផ្សារទំនើបដ៏ធំ​លំដាប់លេខ១របស់សហគមន៍អឺរុប ក្រោយព្យាយាមអស់រយៈពេល ៥ឆ្នាំ

Naren June 29, 2024 29/06/2024

(ភ្នំពេញ)៖ អង្ករក្រអូបកម្ពុជា ឈានជើងចូលទីផ្សារទំនើបធំ​លំដាប់លេខ១ របស់សហគមន៍អឺរុបជាលើកដំបូង ដែលមានឈ្មោះថា លីដូ​ បន្ទាប់ពីកម្ពុជា បានព្យាយាមចាប់យកទីផ្សារនេះ អស់រយៈពេល៥ឆ្នាំមកហើយ។ ឧកញ៉ា សុង សារ៉ន ប្រធានក្រុមហ៊ុនអេមរុរ៉ាយស៍ ដែលជាក្រុមហ៊ុនផ្គត់ផ្គង់អង្ករក្រអូប ទៅកាន់ផ្សារទំនើបលំដាប់ទី១ នៅអ៊ឺរ៉ុបនេះ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា លីដូ គឺជាក្រុមហ៊ុនធំលំដាប់លេខ១នៅអឺរ៉ុប និងមានទីស្នាក់ការនៅប្រទេសអាល្លឺម៉ង់ ហើយក្រុមហ៊ុននេះ មានសាខាគ្របដណ្តប់ទូទាំងពិភពលោក។ ​ហេតុដូចនេះហើយ លោករំពឹងថា ផ្សារទំនើបមួយនេះ នឹងអាចស្រូបយកអង្ករកម្ពុជា ក្នុងបរិមាណច្រើនក្នុងមួយឆ្នាំៗ។ លោកបានលើកឡើងថា នេះជាគឺមោទនភាពមួយ ដែលផ្សារទំនើបមួយនេះ បានបញ្ជាទិញដោយផ្ទាល់ជាលើកដំបូង និង​វេច​ខ្ចប់ជាផលិតផលសម្រេច ​ព្រមទាំងដាក់ឈ្មោះសម្គាល់ ថាជាផលិតផលកម្ពុជា។ ​ ឧកញ៉ា សុង សារ៉ន បានឱ្យដឹងផងដែរថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនលីដូ បានចាប់ផ្តើមទិញសាកល្បងពីក្រុមហ៊ុន អេមរុរ៉ាយស៍ ប្រមាណ២០០០តោន ជាប្រភេទអង្ករក្រអូប០១ និងកំពុងសំលឹងមើលទិញពីក្រុមហ៊ុនកម្ពុជាផ្សេងទៀត ដើម្បីឱ្យគ្រប់តាមតម្រូវការដែលគេចង់បាន។ បើតាមឧកញ៉ា សុង សារ៉ន ការបញ្ជាទិញនេះ បន្ទាប់ពីក្រុមហ៊ុននេះបានមកសិក្សា ពីគុណភាពអង្ករ […]

បណ្ឌិត ម៉ី កល្យាណ៖ សូត្រខ្មែរមានស្តង់ដារខ្ពស់ ត្រូវបាននាំចេញទៅជប៉ុន និងបានក្លាយជាគំរូមួយជួយជំរុញវិស័យសូត្រ

Naren June 29, 2024 29/06/2024

(ភ្នំពេញ)៖ ជាមោទនភាពមួយ សម្រាប់ផលិតផលរបស់ប្រទេសកម្ពុជា ដែលសូត្រខ្មែរ ត្រូវបាននាំចេញទៅប្រទេសជប៉ុន ហើយជប៉ុនបានយកទៅធ្វើជាសម្លៀកបំពាក់ប្រពៃណីផងដែរ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីបណ្ឌិត ម៉ី កល្យាណ ប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍សូត្រខ្មែរ។ ការបញ្ជាក់ឲ្យដឹងបែបនេះ របស់បណ្ឌិត ម៉ី កល្យាណ ធ្វើឡើងក្នុងឱកាសដែល អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សា លើប្រធានបទ៖ «វឌ្ឍនភាពនៃការអភិវឌ្ឍវិស័យសូត្ររបស់កម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។ បណ្ឌិត ម៉ី កល្យាណ បានបញ្ជាក់យ៉ាងដូច្នេះថា «ជប៉ុន បានយកសូត្រខ្មែរ ដើម្បីយកទៅធ្វើជាសម្លៀកបំពាក់ប្រពៃណីជប៉ុន ហើយការដែលយកសូត្រខ្មែរ ទៅធ្វើជាសម្លៀកបំពាក់ប្រពៃណីបែបនេះ គឺជារឿងមិនធម្មតានោះទេ ហើយខ្ញុំជឿជាក់ថា តម្រូវការនឹងមានការកើនឡើងជាបន្ដបន្ទាប់»។ បន្ថែមពីនោះទៀត ប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍សូត្រខ្មែររូបនេះ បានបញ្ជាក់ថា នេះជាគំរូមួយធំ ក្នុងការអភិវឌ្ឍសូត្រ តាំងពីការស្រាវជ្រាវបច្ចេកទេស និងជាមួយខាងកសិករ និងអ្នកត្បាល់ ដើម្បីនាំចេញយកទៅលក់ ហើយត្រូវការពេលវេលាច្បាស់លាស់ ជាពិសេសកិច្ចសហការជាមួយជប៉ុន ត្រូវមានភាពច្បាស់លាស់ ទាំងគុណភាព។ បណ្ឌិត ម៉ី កល្យាណ ក៏បានពន្យល់អំពីរបៀប នៃការផលិតសូត្រ ដែលមានលក្ខណៈស្ដង់ដារ ដោយការធ្វើសូត្រនេះ វាមានច្រើនដំណាក់កាល ក្នុងការផលិតមុននឹងទទួលបានទិដ្នផល។ ជាមួយគ្នានេះ លោកបានលើកឡើងថា​ ប្រសិនបងប្អូនត្រូវការសូត្រខ្មែរ ដែលមានគុណភាពខ្ពស់ […]

រដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល ច្រានចោលការផ្សព្វផ្សាយរបស់គណនី Facebook «My Idea-គំនិតខ្ញុំ» និងអះអាងថា ការស្ងប់ស្ងាត់នៃភ្ញៀវទេសចរនៅខេត្តសៀមរាប មិនពាក់ព័ន្ធព្រលានយន្តហោះថ្មីនោះទេ

Naren June 29, 2024 29/06/2024

(ភ្នំពេញ)៖ លោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល តាមរយៈបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤នេះ បានចេញមកច្រានចោល ចំពោះការផ្សព្វផ្សាយរបស់គណនី Facebook ឈ្មោះ «My Idea-គំនិតខ្ញុំ»​ ពាក់ព័ន្ធនឹងអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី។ គណនី Facebook ឈ្មោះ «My Idea-គំនិតខ្ញុំ»​ ថ្មីនេះ បានផ្សព្វផ្សាយថា ចំណាយលុយសាងសង់អស់រាប់ពាន់លានដុល្លា​ ចុងក្រោយ​បែជាស្ងាត់ឈឹង ព្រលានយន្តហោះ​ខេត្ត​សៀមរាប​ និងបានលើកឡើងពីការចំណាយធ្វើដំណើរខ្ពស់ (៣០ដុល្លារ) និងប្រើពេលយូររហូតដល់១ម៉ោង ពីព្រលានយន្តហោះទៅក្រុងសៀមរាប ដែលធ្វើឱ្យភ្ញៀវមានអារម្មណ៍ថាខ្ជោះខ្ជាយ។ លោក ស៉ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា ការស្ងប់ស្ងាត់នៃភ្ញៀវទេសចរមកកាន់ខេត្តសៀមរាប មិនពាក់ព័ន្ធនឹងព្រលានយន្តហោះទេ ព្រលានយន្តហោះគ្រាន់តែហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការធ្វើដំណើរប៉ុណ្ណោះ ហើយព្រលានយន្តហោះថ្មីទៀតសោត កំពុងការងារយ៉ាងល្អ ក្នុងបម្រើដល់ភ្ញៀវទេសចរ។ លោក ស៉ីន ចាន់សិរីវុត្ថា បានបញ្ជាក់ទៀតថា ចំពោះស្ថានភាពការស្ងប់ស្ងាត់នៃភ្ញៀវទេសចរ ដោយសារតែរដូវកាលនេះ ជារដូវកាលធ្លាក់ចុះនៃភ្ញៀវទេសចរ (Low Season) បូករួមនឹងស្ថានភាពសេដ្ឋកិច្ចសកល ដែលមិនប្រាកដប្រជាថែមទៀត នោះបានជះឥទ្ធិពលដល់ការថមថយនៃភ្ញៀវទេសចរមកកាន់ […]

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ ក្មេងទំនើង ០៩នាក់ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី២៨ ​ខែមិថុនា ម្សិលមិញ

Liny Chan June 29, 2024 29/06/2024

(ភ្នំពេញ)៖ យ៉ាងហោចណាស់មានក្មេងទំនើង ០៩នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី២៨ ខែមិថុនា​ ឆ្នាំ២០២៤ម្សិលមិញនេះ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី២៩ ខែមិថុនា​ ឆ្នាំ២០២៤​នេះ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមក្មេងទំនើងទាំង​ ០៩នាក់នោះ មាននៅ​ភ្នំពេញ​ ២នាក់​ ព្រះវិហារ​ ៥នាក់​ និងព្រៃវែង​ ២នាក់។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបក្មេងទំនើង និងបម្រើប្រជាពលរដ្ឋ នៅមូលដ្ឋានរបស់ខ្លួនផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News