បណ្តាញសារព័ត៌មានបរទេសជាច្រើន ផ្សព្វផ្សាយពីកម្មវិធីផ្ញើសារ CoolApp របស់ខ្មែរ ធ្វើឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់
Nisaiy KP
June 30, 2024
30/06/2024
(ភ្នំពេញ)៖ ក្រៅពីបណ្តាញសារព័ត៌មានយក្សរបស់អាមេរិក CNN នៅបណ្តាញសារព័ត៌មានអន្តរជាតិជាច្រើនទៀតបានផ្សព្វផ្សាយពីកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជា ទៅកាន់ពិភពលោក, សារព័ត៌មាន Digital ដែលផ្សព្វផ្សាយពីកម្មវិធី CoolApp មានរហូតដល់១៦បណ្តាញ។ CoolApp ជាបណ្តាញទំនាក់ទំនងសង្គមឈែត (Chat) លើកដំបូងរបស់កម្ពុជា ដែលមានលក្ខណៈស្តង់ដារបរទេសដូច Telegram និង WhatsApp បច្ចុប្បន្នបានដាក់ដំណើរការនៅលើ App Store និង Play Store ហើយ។ CoolApp មានលក្ខណៈស្តង់ដារដូចអន្តរជាតិ ធ្វើឡើងដោយក្រុមជំនួញបច្ចេកទេសខ្មែរជាច្រើននាក់ ដែលជាអ្នកជំនាញផ្នែកបច្ចេកវិទ្យា IT។ កម្មវិធីទំនាក់ទំនងឆាត CoolApp នេះបានចំណាយពេលជាង៣ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ២០២១ មកដល់ឆ្នាំ២០២៤នេះ ដែលទើបចេញរូបរាងនៅពេលនេះ។ CoolApp មានមុខងារជាច្រើនរួមមាន Chat និង Call និង Video Call ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យ Data និង Call ស្ថិតក្នុងលក្ខណៈ Encryption និងសុវត្ថិភាពទាំងអស់ ដោយប្រើប្រាស់ប្រព័ន្ធ Internet […]