ព័ត៌មានជាតិ

អ្នកឧកញ៉ា គិត ម៉េង៖ សភាពាណិជ្ជកម្មកម្ពុជា នឹងបន្តសហការជំរុញពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត ស្របតាមអនុសាសន៍ណែនាំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត

Naren June 28, 2024 28/06/2024

(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន សម្រាប់កម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមសន្និសីទសារព័ត៌មាន ស្ដីពីវេទិការធុរកិច្ចបារាំង-កម្ពុជា ដែលប្រព្រឹត្តទៅនៅស្ថានទូតបារាំង និងមានការអញ្ជើញចូលរួម ពីលោកឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងនៅកម្ពុជា និងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិចំនួន ៣០នាក់ដែរ។ គោលបំណងសំខាន់ នៃសន្និសីទសារព័ត៌មាននេះ គឺដើម្បីផ្សព្វផ្សាយអំពីវេទិកាធុរកិច្ចបារាំង-កម្ពុជាដែលសហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងនៅកម្ពុជា និង ទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសបារាំងនៅកម្ពុជា។ ក្នុងឱកាសនៃសន្និសីទសារព័ត៌មាននេះ អ្នកឧកញ៉ា គិត ម៉េង បានជម្រាបជូនអំពីទំនាក់ទំនង ដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និងបានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការល្អរប្រសើរ វាងសហគមន៍ធុរកិច្ចប្រទេសទាំងពីរ ដែលតែងតែ សហការរៀបចំព្រឹត្តិការណ៍ជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ដែលថ្មីៗកន្លងទៅនេះកាលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សភាពាណិជ្ជកម្មកម្ពុជា បានសហការជាមួយសហព័ន្ធនិយោជកបារាំង និង សភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងនៅកម្ពុជា រៀបចំដោយជោគជ័យនូវ វេទិកាធុរកិច្ចបារាំងកម្ពុជា នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ អ្នកឧកញ៉ាសង្កត់ធ្ងន់ថា […]

ព្រឹទ្ធាចារ្យចាប៉ីដងវែង លោកតា គង់ ណៃ បានទទួលមរណភាព ក្នុងជន្មាយុ​៨០ឆ្នាំ ដោយរោគាពាធ

Naren June 28, 2024 28/06/2024

(កំពត)៖ ព្រឹទ្ធាចារ្យចាប៉ីដងវែង លោកតា គង់ ណៃ ដែលជាធនធានសិល្បៈដ៏សំខាន់បំផុត និងជាមរតកមនុស្សរស់ បានទទួលអនិច្ចកម្មទៅហើយ នៅឯស្រុកកំណើត ដោយរោគាពាធ ក្នុងជន្មាយុ ៨០ឆ្នាំ​។​ លោក គង់ សម័យ ត្រូវជាកូនប្រុសរបស់លោកតា គង់ណៃ បានប្រាប់ Fresh News Plus នៅមុននេះបន្តិចថា លោកតា គង់ ណៃ បានទទួលមរណភាពហើយនៅគេហដ្ឋានរបស់លោកតា ដែលស្ថិតនៅភូមិដូង ឃុំស្វាយទង ស្រុកកំពង់ត្រាច ខេត្តកំពត នៅវេលាម៉ោង ១២៖៤០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤។ លោកបន្តថា ពេលនេះសពរបស់លោកតា គង់ ណៃ បានតម្កល់ធ្វើបុណ្យតាមប្រពៃណីក្នុងស្រុកកំពង់ត្រាច ខេត្តកំពត ហើយការទទួលមរណភាពរបស់លោកតា គឺដោយសារតែរោគាពាធ។ គួរជម្រាបថា ព្រឹទ្ធាចារ្យ គង់ ណៃ គឺជាសិល្បករចាប៉ីដងវែងដ៏ល្បីល្បាញមួយរូបរបស់កម្ពុជាដែលមានគោរមងារថាជាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ។ ក្រៅពីមានគោរមងារថ្នាក់ជាតិជាមរតកមនុស្សរស់ហើយនោះ ព្រឹទ្ធាចារ្យ គង់ ណៃ ក៏ជាធ្លាប់ទទួលបានពានរង្វាន់ទាំងថ្នាក់ជាតិ និងអន្តរជាតិជាច្រើនពានរង្វាន់ផងដែរ។ […]

អបអរសាទរ! ប្រាសាទអង្គរវត្តជាប់ចំណាត់ថ្នាក់ទី១២ ជាគោលដៅទាក់ទាញទេសចរណ៍ល្អបំផុតលើពិភពលោក

Naren June 28, 2024 28/06/2024

(ភ្នំពេញ)៖ ជាការអបអរសាទរ និងត្រេកអរយ៉ាងក្រៃលែង ដែលប្រាសាទអង្គរវត្តរបស់កម្ពុជាបានជាប់ចំណាត់ថ្នាក់ទី១២ ជាគោលដៅទាក់ទាញទេសចរណ៍ល្អបំផុតលើពិភពលោក ពីកម្មវិធីពានរង្វាន់ Traveler Choice Awards របស់ TripAdvisor ដែលគេហទំព័រផ្សព្វផ្សាយពីគោលដៅទេសចរណ៍នៅទូទាំងពិភពលោក។ តាមរយៈពាក្យគន្លឹះ best tourist attractions in the world លោកអ្នកនឹងបានឃើញគោលដៅទាក់ទាញទេសចរណ៍ល្អបំផុតទាំង២៥លើពិភពលោក របស់គេហទំព័រ TripAdvisor។ នៅត្រង់ចំណាត់ថ្នាក់ទី១២ ដែលនិយាយពីប្រាសាទអង្គរវត្តយើងនោះ TripAdvisor បានបញ្ជាក់ដោយខ្លីថា «ប្រាសាទអង្គរវត្ត គឺជាអច្ឆរិយៈរបស់ពិភពលោក ហើយជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ មនុស្សជាច្រើនបានទៅទស្សនាថ្ងៃរះនៅទីនោះ។ មានប្រវត្តិរឿងរ៉ាវដ៏អស្ចារ្យជាច្រើនដែលភ្ញៀវទេសចរគួរតែដឹងពីតំបន់បេតិកភណ្ឌមួយនេះ»។ យោងតាមអ្នកប្រវត្តិសាស្ត្រ ប្រាសាទអង្គរវត្តត្រូវបានស្ថាបនាឡើងក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ (វ្រះបាទធូលីជេងវ្រះកម្រតេងអញស្រីសូយ៌្យវម៌្មទេវៈ) ចាប់ពីឆ្នាំ១១១៣-១១៥០ ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុក្នុងពេលដែលព្រះអង្គនៅមានព្រះជន្ម និងសម្រាប់ជាព្រះរាជផ្នូរក្រោយពេលព្រះអង្គសោយទិវង្គត។ មហាប្រាសាទនេះក៏ត្រូវបានចាត់ទុកជាទីសាសនដ្ឋានធំជាងគេបំផុតនៅលើពិភពលោកផងដែរ ព្រមទាំងបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិជុំវិញពិភពលោកឱ្យមកទស្សនាជាហូរហែជាប់ឥតដាច់។ របាយការណ៍ចុងក្រោយរបស់គ្រឹះស្ថានអង្គរបានបញ្ជាក់ថា ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរបរទេសទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកេរ មានចំនួន ៤៧២,២៥៨នាក់ កើនឡើង ៣៦.៩៨% និងទទួលបានចំណូល ២២,២០៦,៨៩១ដុល្លារអាមេរិក កើនឡើង ៣៨.២២% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣៕ ផ្តល់សិទ្ធិដោយ៖Fresh News

ASEAN U16៖ ឱកាសឡើងវគ្គ ១/២ របស់ក្រុមគោព្រៃជំទង់កម្ពុជា ក្រោយប៉ះ U16 ប្រ៊ុយណេរសៀលនេះ

Naren June 28, 2024 28/06/2024

(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ១៦ឆ្នាំកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិ U16 ប្រ៊ុយណេ បញ្ចប់វគ្គសន្សំពិន្ទុពូលB នៃពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ១៦ឆ្នាំ (ASEAN U16 Boy’s Championship) ឆ្នាំ២០២៤ នាម៉ោង ៣រសៀលថ្ងៃទី២៨ ខែមិថុនានេះ នៅកីឡដ្ឋាន Sriwedari ប្រទេសឥណ្ឌូនេស៊ី ។ ការប្រកួតរសៀលនេះ នឹងអាចកំណត់ជោគវាសនារបស់ក្រុមគោព្រៃជំទង់កម្ពុជា ក្នុងព្រឹត្តិការណ៍បាល់ទាត់យុវជនប្រចាំតំបន់នេះ ដោយមានលក្ខខណ្ឌមួយចំនួន ដែលក្រុមយុវជន U16 កម្ពុជា នឹងមានឱកាសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ(១/២) តែក៏មានលក្ខខណ្ឌមួយចំនួន កម្ពុជាត្រូវរងចាំអ៊ុតលទ្ធផលការប្រកួតបញ្ចប់ពូលC នាថ្ងៃស្អែកផងដែរ ។ បច្ចុប្បន្នក្រុម U16 កម្ពុជា ឈរលេខ២ ក្នុងពូលB ដោយមាន ៤ពិន្ទុស្មើក្រុមកំពូលតារាងវៀតណាម និងសល់ ១ប្រកួតក្នុងដៃដូចគ្នា ដែលត្រូវប្រកួតបញ្ចប់ពូលដំណាលគ្នា នារសៀលថ្ងៃសុក្រនេះ ដោយវៀតណាម ត្រូវជួបក្រុមយុវជនមីយ៉ាន់ម៉ា ។ រីឯពូលA បានបញ្ចប់ការប្រកួតជាស្ថាពរ ដោយក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី បានកក់កៅអីវគ្គ ១/២ ក្រោយឈ្នះ ៣ប្រកួតជាប់ៗគ្នា គ្រាដែលក្រុម U16 […]

សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ដគាំទ្រដល់វិស័យឯកជន និងសូមផ្ដាំវិស័យឯកជនកុំរក្សាផ្នត់គំនិតថា រដ្ឋផ្ដល់ការអនុគ្រោះរហូត ព្រោះការអនុគ្រោះពីរដ្ឋរហូត នឹងមិនផ្ដល់ការរីកចម្រើននោះឡើយ!

Naren June 28, 2024 28/06/2024

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា សម្ដេចនៅតែបន្ដលើកទឹកចិត្ត និងផ្ដល់ការគាំទ្រដល់វិស័យឯកជន ដើម្បីបន្ដភាពរីកច​ម្រើន ប៉ុន្ដែសូមផ្ដាំទៅវិស័យឯកជន សូមកុំរក្សាផ្នត់គំនិតថា រដ្ឋផ្ដល់ការអនុគ្រោះរហូតនោះ ព្រោះបើនៅតែបន្ដពឹងផ្អែក លើការអនុគ្រោះពីរដ្ឋរហូតនោះ នឹងមិនមានការរីកចម្រើននោះឡើយ។ ការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងកម្មវិធី ជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរសាទរ ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ ២៧ មិថុនា ដែលរៀបចំដោយសមាគមមូលនិធិសម្ដេចតេជោ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «រាជរដ្ឋាភិបាលកម្ពុជានៅតែបន្ដលើកទឹកចិត្ត និងផ្ដល់ការគាំទ្រដល់វិស័យឯកជន ក្នុងនោះរាជរដ្ឋាភិបាលបានផ្ដល់ការអនុគ្រោះជាច្រើន ពិសេសក្នុងអំឡុងពេលកំពុងតែជួបការលំបាកនេះ ប៉ុន្ដែខ្ញុំសូមឲ្យវិស័យឯកជន កុំឲ្យមានផ្នត់គំនិតថា ត្រូវតែរដ្ឋផ្ដល់ការអនុគ្រោះរហូត ប្រសិនបើនៅតែបន្ដពឹងផ្អែក លើការអនុគ្រោះពីរដ្ឋរហូតនោះ នឹងមិនមានការរីកចម្រើននោះឡើយ»។ សម្ដេចធិបតីបានបន្ដថា កម្ពុជានឹងក្លាយជាប្រទេសអ្នកមានក្នុងឆ្នាំ២០៥០ ដូច្នេះមុននឹងក្លាយជាប្រទេសអ្នកមាន យើងត្រូវតែធ្វើដំណើរចាកចេញពី ប្រទេសក្រីក្រក្នុងឆ្នាំ២០២៩ នៅពេលយើងចេញពីប្រទេសអភិវឌ្ឍន៍តិច គេនឹងដកគោលការណ៍អនុគ្រោះមួយចំនួន នាំចេញទំនិញទៅប្រទេសមួយចំនួន នឹងលែងទទួលបានការអនុគ្រោះ, […]

សម្តេចតេជោ ហ៊ុន សែន ស្នើរាជរដ្ឋាភិបាល នៅពេលបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ សូមអំពាវនាវឲ្យគ្រប់វត្តអារាម ទូងស្គរ និងបាញ់កាំជ្រួច

Naren June 28, 2024 28/06/2024

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ បានស្នើទៅរាជរដ្ឋាភិបាលថា នៅពេលបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ សូមអំពាវនាវឲ្យគ្រប់វត្តអារាម ទូងស្គរ និងបាញ់កាំជ្រួយ នៅទីដែលអាចធ្វើទៅបាន។ ការស្នើបែបនេះ ធ្វើឡើងក្នុងឱកាសដែលគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយដ៏ចំណាស់នៅកម្ពុជា និងជាគណបក្សនយោបាយបង្អែកដ៏រឹងមាំរបស់ជាតិកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ ​បានរៀបចំប្រារព្ធមិទ្ទិញអបអរសាទរខួប ៧៣ឆ្នាំថ្ងៃកំណើតបក្ស (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤)។ ពិធីប្រារព្ធធ្វើឡើងយ៉ាងមហោឡារឹកនៅវិមាន៧មករា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស, សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសបក្ស អនុប្រធានបក្សទាំង៥រូប សម្តេចវិបុលសេនាភក្តី សាយ ឈុំ, សម្តេចក្រឡាហោម ស ខេង សម្តេចពិជ័យសេនា ទៀ បាញ់ សម្ដេចកិត្តិសង្គហបណ្ឌិត មែន សំអន សម្ដេចមហាបវរធិបតី ហ៊ុន […]

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ណែនាំដល់មន្ត្រីជំនាញបន្តប្រមូលទិន្នន័យខ្សែផ្លូវថ្មីដែលក្រសួងសាងសង់រួចទៅក្នុងបញ្ជីសារពើភណ្ឌ និងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យផ្លូវជនបទឱ្យបានទៀងទាត់

Naren June 28, 2024 28/06/2024

(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំដល់មន្ត្រីនៃនាយកដ្ឋានជំនាញ និងមន្ទីរអភិវឌ្ឍន៍ជនបទគ្រប់រាជធានី-ខេត្ត ត្រូវបន្តប្រមូលទិន្នន័យខ្សែផ្លូវថ្មីដែលក្រសួងបានសាងសង់រួចហើយទៅក្នុងបញ្ជីសារពើភណ្ឌ និងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យផ្លូវជនបទឱ្យបានទៀងទាត់។ ការណែនាំនេះធ្វើឡើងក្នុងពិធីបិទសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌផ្លូវជនបទតាមប្រព័ន្ធព័ត៌មានវិទ្យា បច្ចេកទេសប្រើប្រាស់កម្មវិធី QGIS និងការគ្រប់គ្រងការងារថែទាំផ្លូវជនបទ និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនសិក្ខាកាមសរុបចំនួន២៣៣នាក់ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។ បន្ទាប់ពីស្ដាប់របាយការណ៍បូកសរុបលទ្ធផលនៃដំណើការនៃអង្គសិក្ខាសាលាសិក្ខាសាលាដោយលោក គង់ ភឿន ប្រធាននាយកដ្ឋានផ្លូវលំជនបទរួចមក លោករដ្ឋមន្ដ្រីបានវាយតម្លៃខ្ពស់ចំពោះសិក្ខាកាមទាំងអស់ ដែលទទួលជោគជ័យបន្ទាប់ពីឆ្លងកាត់វគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃកន្លងនេះ និងបានថ្លែងអំណរគុណចំពោះគ្រូឧទ្ទេសទាំងអស់ ជាពិសេសនាយកដ្ឋានផ្លូវលំជនបទដែលបានរៀបចំសិក្ខាបណ្តុះបណ្តាលនេះឡើង។ លោករដ្ឋមន្ដ្រីបានបន្តថា សិក្ខាសាលាបណ្តុះបណ្តាលនាពេលនេះ គឺជាដំណើរការនៃការពង្រឹងសមត្ថភាព និងប្រសិទ្ធភាពនៃការបំពេញការងារ ឬហៅថា On-the-job Training ដើម្បីពង្រឹងការថែទាំ ឬបង្កើនលទ្ធភាពថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទដែលមានស្រាប់ ក្នុងគោលដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងដើម្បីសម្រេចនូវចក្ខុវិស័យ គឺការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតប្រជាជននៅតំបន់ជនបទ ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងជាការចូលរួមចំណែកអនុវត្តតាមអភិក្រមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានកំណត់ថា ពង្រឹង៧០% និងពង្រីក៣០%។ លោករដ្ឋមន្ដ្រីបានផ្តល់អនុសាសន៍ណែនាំមួយចំនួន ដូចខាងក្រោម៖* ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្តទាំង២៥ និងមន្ត្រីបង្គោលទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើការគ្រប់គ្រងបញ្ជីសារពើភណ្ឌផ្លូវក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួន* ត្រូវបន្តប្រមូលទិន្នន័យខ្សែផ្លូវថ្មីដែលក្រសួងបានសាងសង់រួចហើយទៅក្នុងបញ្ជីសារពើភណ្ឌ និងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យផ្លូវជនបទឱ្យបានទៀងទាត់* […]

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រយៈពេល១០ខែនេះ រាជរដ្ឋាភិបាលនីតិកាលថ្មីធានាបាននូវម៉ាក្រូសេដ្ឋកិច្ច ខណៈពិភពលោកស្ថិតក្នុងភាពមិនច្បាស់លាស់

Naren June 28, 2024 28/06/2024

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា រយៈពេល១០ខែនេះ រាជរដ្ឋាភិបាលនីតិកាលថ្មីធានាបាននូវម៉ាក្រូសេដ្ឋកិច្ច ខណៈដែលពិភពលោកស្ថិតក្នុងភាពមិនច្បាស់លាស់ ទោះបីថាសេដ្ឋកិច្ចកម្ពុជាមិនទាន់ដំណើរការល្អដូចមុនដំណាក់កាលកូវីដ ប៉ុន្ដែរាជរដ្ឋាភិបាលដាក់ចេញវិធានការបន្ដបន្ទាប់ដើម្បីដោះស្រាយបញ្ហានានា។ សម្ដេចថ្លែងបែបនេះធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ ដែលរៀបចំដោយសមាគមមូលនិធិសម្ដេចតេជោ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។ សម្ដេចធិបតីបានលើកឡើងថា នៅអាណត្តិមុនៗ រាជរដ្ឋាភិបាលបានធ្វើកិច្ចការច្រើនណាស់ក្នុងដាក់ចេញការអនុគ្រោះ ការលើកទឹកចិត្តដល់វិស័យឯកជន។ ចំណែករយៈពេល១០ខែនេះ រាជរដ្ឋាភិបាលនីតិកាលថ្មីធានាបាននូវម៉ាក្រូសេដ្ឋកិច្ច ខណៈដែលពិភពលោកស្ថិតក្នុងភាពមិនច្បាស់លាស់ ទោះបីថាសេដ្ឋកិច្ចកម្ពុជាមិនទាន់ដំណើរការល្អដូចមុនដំណាក់កាលកូវីដ ប៉ុន្ដែរាជរដ្ឋាភិបាលដាក់ចេញវិធានការបន្ដបន្ទាប់ដើម្បីដោះស្រាយបញ្ហានានា។ សម្ដេចធិបតីបានលើកឡើងពីអ្វីដែលរាជរដ្ឋាភិបាលនីតិកាលទី៧បានធ្វើក្នុងពេល១០ខែនេះ (ដោយសង្ខេប)​ ទី១.ការធានាធំមួយរបស់រាជរដ្ឋាភិបាល គឺការធានានូវសន្តិភាព ស្ថិរភាពសង្គម ដែលត្រូវការពារឱ្យបានដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ, ដើម្បីធានាសិទ្ធិ និងសេរីភាពរបស់វិស័យឯកជន រាជរដ្ឋាភិបាលបានតួនាទីក្នុងការបង្កើតការងារ ជួយជំរុញជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ សម្ដេចធិបតីបានបន្តថា ទី២. រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា រាជរដ្ឋាភិបាលកម្ពុជាបានប្រឹងទប់ស្កាត់តម្លៃប្រេង តម្លៃអគ្គិសនី ខណៈប្រទេសខ្លះឡើងថ្លៃ១ជា៣ ឬ១ជា៤ ដោយសារតែវិបត្តិសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន, រដ្ឋាភិបាលក៏បានប្រឹងប្រែងផលិតថាមពលកកើតឡើងវិញ ដូចជាថាមពលសូឡាជាដើម ដើម្បីទប់លំនឹងថាមពលនិងតម្លៃប្រើប្រាស់។ សម្ដេចក៏ទទួលស្គាល់ដែរថា រយៈពេល១០ខែនៃឆ្នាំ២០២៤ […]

​សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យមានជំនួបធុរកិច្ចនៅក្រៅប្រទេសរវាងវិស័យឯកជនក្នុងស្រុក និងក្រៅស្រុកឱ្យបានច្រើន​ ដើម្បី​ទំនាក់ទំនងគ្នាដោយផ្ទាល់​ ឈានទៅដល់ការទាក់ទាញវិនិយោគិនបរទេសមកកម្ពុជា

Naren June 28, 2024 28/06/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកទឹកចិត្តឱ្យមានការរៀបចំវេទិកាផ្គូរផ្គងពាណិជ្ជកម្មឬជំនួបធុរកិច្ចនៅក្រៅប្រទេសឱ្យបានច្រើន ដើម្បីឱ្យវិស័យឯកជនកម្ពុជា​និងវិស័យឯកជនក្រៅប្រទេស បានជួបទំនាក់ទំនង និងជជែកគ្នាពីបរិយាកាសវិនិយោគដោយផ្ទាល់ សំដៅឈានទៅទាក់ទាញវិនិយោគិនទាំងនោះ មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ ការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសដែល​សម្តេចអញ្ជើញជាអធិបតីជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៌កោះពេជ្រ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤​។​ សម្តេចធិបតីមានប្រសាសន៍ថា កន្លងមករាល់ពេលសម្តេចបានធ្វើដំណើរទៅក្រៅប្រទេសតែងតែរៀបចំវេទិកា ដើម្បីជួបសំណេះសំណាលនិងបើកកម្មវិធី។ យ៉ាងណាមិញក្រោយបញ្ចប់ការបើកវេទិកានេះ សម្តេចចង់ឱ្យរៀបចំវេទិកាផ្គូរផ្គងពាណិជ្ជកម្មឱ្យបានច្រើន ដើម្បីអ្នកធុរកិច្ចគាត់ជួបគ្នា ព្រោះភាគច្រើន​ឱកាសនោះហើយដែលវិស័យឯកជនកម្ពុជា និងវិស័យឯកជនក្រៅប្រទេសបានជួបពិភាក្សាគ្នា សិក្សាពីឱកាសធ្វើពាណិជ្ជកម្មជាមួយគ្នាទៅវិញទៅមក។ ​សម្តេចបានថ្លែងបន្តយ៉ាងដូច្នេះថា «នេះហើយជាការងារដែលវិស័យឯកជនសូមចូលរួមដើរតួជាមួយគ្នា ព្រោះខ្ញុំបានតែបើកវេទិកាទេ ខ្ញុំអត់អាចដើរទៅជួប១០០ ឬ២០០ក្រុមហ៊ុនបរទេសដែលគេមកទេ ឯកឧត្តម ស៊ុន ចាន់ថុន អ្នកឧកញ៉ាគិត ម៉េង ក៏គាត់អត់មានពេលជួបដែរ គឺមានតែវិស័យឯកជនដែលគាត់ទៅអម កន្លែងយើងមានច្រើនក្រុមហ៊ុនទៅ ចប់ពីហ្នឹងយើងដាក់តុទៅ វិស័យឯកជនខាងកសិកម្ម ខាងអីទៅអង្គុយកន្លែងហ្នឹងដែលវិស័យឯកជនខាងបារាំង អាមេរិក ឬអី គេមកជួបគ្នាកន្លែងហ្នឹង ហ្នឹងហើយគឺជាកិច្ចការដែលត្រូវភ្ជាប់ទំនាក់ទំនង។ បានន័យថា ភ្ជាប់និស្ស័យវស័យឯកជន និងឯកជន។» […]

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ក្មេងទំនើង២នាក់ ក្រោយកាប់ម៉ូតូរបស់ជនរងគ្រោះនៅខណ្ឌពោធិ៍សែនជ័យ

Liny Chan June 27, 2024 27/06/2024

(ភ្នំពេញ)៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានចោទប្រកាន់ក្រុមក្មេងទំនើង២នាក់ពីបទ «ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស» ក្រោយកម្លាំងនគរបាលចាប់ខ្លួនពាក់ព័ន្ធកាប់ម៉ូតូរបស់ជនរងគ្រោះ បណ្តាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរនៅខណ្ឌពោធិ៍សែនជ័យ។ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿង ពាក់ព័ន្ធករណី ក្រុមក្មេងទំនើង មានគ្នាចំនួន២នាក់ ដែលបានធ្វើសកម្មភាពបើពូថៅផ្ទះដែកដងឈើមួយដើម កាប់បំផ្លាញម៉ូតូ០១គ្រឿងម៉ាក HONDA DREAM C125 ពណ៍ខ្មៅ ផលិតឆ្នាំ២០១៧ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1Q-9081 របស់ជនរងគ្រោះម្នាក់បណ្ដាលឱ្យខូចខាត បែកក្បាលម៉ូតូ កុងទ័រ និងបែកបាក់ក្បាំងម៉ូតូចំហៀងខាងស្តាំ នៅចំណុចមុខសាលាវិទ្យាល័យហ៊ុនសែនជម្ពូវ័ន ស្ថិតនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ រួចក្រុមក្មេងទំនើងខាងលើក៏បាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់។ រហូតមកដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ជនរងគ្រោះក៏បានឃើញក្រុមក្មេងទំនើងទាំងពីរនាក់ខាងលើ ក៏បានរាយការណ៍ជូនដល់សមត្ថកិច្ច និងឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ រួមមាន៖ *ទី១៖ ឈ្មោះ អុន វីរៈឆាយ អាយុ១៦ឆ្នាំ*ទី២៖ ឈ្មោះ […]