(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន អេហ្សេត ប៊ីលឌើរ ឯ.ក (AZ Builders Co., Ltd.) ដើម្បីផ្ដល់សិទិ្ធប្រតិបត្តិការវិនិយោគឱ្យទៅក្រុមហ៊ុន ដើម្បីក្រុមហ៊ុនអាចគ្រប់គ្រងធ្វើប្រតិបត្តិការ និងថែទាំកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត។ ក្រុមហ៊ុនត្រូវរៀបចំដំណើរការធ្វើប្រតិបត្តិការអាជីវកម្មកំពង់ផែសាកល្បងនៅក្នុងត្រីមាសទី៣ និងអនុវត្តការធ្វើប្រតិបត្តិការអាជីវកម្មកំពង់ផែពេញលេញនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៤នេះ។ កិច្ចព្រមព្រៀងនេះបានធ្វើឡើងក្រោមវត្តមានលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងភាគីរាជរដ្ឋាភិបាល និងឧកញ៉ា លឹម ប៊ុនសួរ អគ្គនាយកក្រុមហ៊ុន អេហ្សេត ប៊ីលឌើរ ឯ.ក (AZ Builders Co., Ltd.) ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងទេសចរណ៍ ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុនអេហ្សេត ប៊ីលឌើរ ឯ.ក (AZ Builders Co., Ltd.) ប្រមាណ ៥០រូប នាឱកាសនោះលោក ប៉េង […]