ព័ត៌មានជាតិ

ក្រសួងការពារជាតិកម្ពុជា ទាត់ចោលការផ្សាយសារព័ត៌មានថៃ Khaosod English ដែលផ្សាយព័ត៌មានក្លែងក្លាយ បំភ្លៃខុសការពិតទាំងស្រុង

Nisaiy KP December 14, 2025 14/12/2025

(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជា បានចេញមកទាត់ចោលចំពោះការផ្សព្វផ្សាយរបស់ផេកសារព័ត៌មាន Khaosod English បានផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ បំភ្លៃខុសការពិតទាំងស្រុង។ ក្រសួងការពារជាតិកម្ពុជា ទាមទារឱ្យភាគីថៃ បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានបំភ្លៃ, ពង្រឹងវិជ្ជាជីវៈរបស់ខ្លួនក្នុងនាមជាសារព័ត៌មាន។ សូមគូសបញ្ជាក់ផងដែរថា វីរកងទ័ពកម្ពុជាបាននឹងកំពុងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។ កម្ពុជានឹងមិនចុះចាញ់នឹងការ បង្ខិត បង្ខំ ឬការបំភិត បំភ័យទោះក្នុងទម្រង់ណាមួយឡើយ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

លោក ហេង រតនា៖ មេដឹកនាំគ្មានសភាសៀម មិនស្តាប់តាមស្មារតីអំពាវនាវឱ្យមានសន្តិភាពរបស់អន្តរជាតិណាឡើយ​ សូម្បីប្រធានាធិបតី​ ដូណាល់ ត្រាំ, ពិភពលោកយល់ច្បាស់ ពីទង្វើឈ្លានពានកម្ពុជា

Nisaiy KP December 14, 2025 14/12/2025

(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានលើកឡើងថា មេដឹកនាំគ្មានសភាសៀម មិនបានស្តាប់តាមស្មារតីអំពាវនាវឱ្យមានសន្តិភាពរបស់អន្តរជាតិណាឡើយ​ដូចជា UN, ASEAN ដោយរួមទាំងការអំពាវនាវ និងការលះបង់ចូលរួមរបស់លោក ប្រធានាធិបតី​ Donald J. Trump ផ្ទាល់ផងដែរ ទង្វើនេះបានបង្ហាញឱ្យពិភពលោកអាចយល់ដឹងបានគ្រប់គ្រាន់ហើយ​ ពីអំពើសៀមឈ្លានពានមកលើកម្ពុជា។ លោក ហេង រតនា បានសរសេរដូច្នេះថា៖ «ក្នុងនាមប្រជាពលរដ្ឋខ្មែរមួយរូប ខ្ញុំសូមសំដែងនូវអំណរគុណ ឯកឧត្តមប្រធានាធិបតី Donald J. Trump ដែលបានខិតខំលះបង់ និងជំរុញឱ្យមានការគោរពដល់ស្មារតីសន្តិភាពដែលមានស្រាប់។ ជាមួយនេះឯកឧត្តម​ប្រធានាធបតី​ ក៏បានបញ្ជាក់ការពិតខ្លីពីបញ្ហាគ្រោះថ្នាក់មីនរបស់ទាហានសៀមនានាកន្លងមកជា «ឧបទ្ទេវហេតុ»» ប៉ុន្តែពួកមេដឹកនាំចោរឈ្លានពានសៀម ​ឆ្លើយតបវិញថា​ មិនអាចទទួលបានឡើយ ហើយអ្វីដែលពួកចោរឈ្លានពាន បែរជាអាចទទួលបាន​ «ចំពោះការសម្លាប់ជនកម្ពុជាមិនរើសមុខ រួមមានទារក​ ក្មេងៗ​ ប្រជាជន​ និងអាចារ្យ​វត្ត​ជាដើម» សម្រាប់ប្រជាជនកម្ពុជានរណាៗក៏បានយល់ដឹងច្បាស់ថា​ បញ្ហាផ្ទុះគ្រាប់មីនគ្រាន់តែជាយុទ្ធសាស្ត្រ និងឧបាយកលប្រើកម្លាំងធ្វើសង្គ្រាមឈ្លានពាន ​និងកាន់កាប់បូរណភាពទឹកកម្ពុជាទាំងកំរោល​ និងសំដែងក្លែងខ្លួនជាតួអង្គជាអ្នកគោរពច្បាប់អន្តរជាតិល្អគ្មានពីរប៉ុណ្ណោះ។ យើងទាំងអស់គ្នា​ មិនពិបាកយល់ទេ​ ប្រសិនជាចោរឈ្លានពានពិតជាអ្នកគោរពច្បាប់អន្តរជាតិយ៉ាងល្អពិតប្រាកដមែន​នោះ​ […]

BREAKING: រដ្ឋមន្ត្រីការពារជាតិថៃ ចេញមកបញ្ជាក់ថា មិនមានបទឈប់បាញ់នោះទេ ដែលទង្វើបែបនេះក៏បង្ហាញពីការមិនគោរពច្បាប់ និងកិច្ចព្រមព្រៀងជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ីនោះឡើយ

Liny Chan December 13, 2025 13/12/2025

(បាងកក)៖ រដ្ឋមន្ត្រីការពារជាតិថៃ លោក Natthapol Nakpanich បាននិយាយនៅថ្ងៃសៅរ៍ ទី១៣ ខែធ្នូនេះថារដ្ឋាភិបាលថៃមិនបានចេញបញ្ជាបទឈប់បាញ់ទៅកាន់យោធានោះទេ និងបានបញ្ជាក់ថានឹងមិនមានបទឈប់បាញ់ឡើយ រហូតទាល់តែកម្ពុជាបញ្ឈប់សកម្មភាពអរិភាពរបស់ខ្លួនទាំងស្រុង។ ទង្វើនិងពាក្យសម្តីរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិនេះ បង្ហាញពីការមិនគោរពច្បាប់ និងកិច្ចព្រមព្រៀងជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ីនោះឡើយ ហើយទង្វើបែបនេះក៏បង្ហាញពីជនល្មោភសង្រ្គាមរបស់ភាគីថៃផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

រាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្អាកដំណើរការចេញចូលទាំងស្រុង តាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ

Liny Chan December 13, 2025 13/12/2025

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការផ្អាកដំណើរការច្រកទ្វារព្រំដែនកម្ពុជា-ថៃទាំងស្រុង ចាប់ពីថ្ងៃនេះរហូតដល់មានការចេញដំណឹងជាថ្មី។ ក្រសួងមហាផ្ទៃបញ្ជាក់ថា យោងលើការវិវត្តនៃស្ថានភាពព្រំដែន ដែលភាគីថៃបានកំពុងឈ្លានពានដែនអធិបតេយ្យកម្ពុជា ដោយវាយប្រហារតាមគ្រប់ទម្រង់មិនរើសគោលដៅ បណ្តាលឱ្យប្រជាជនកម្ពុជាស្លាប់ និងរបួសព្រមទាំងប៉ះពាល់ដល់ភូមិឋានប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត, រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកការធ្វើដំណើរចេញ-ចូលទាំងស្រុងនៅតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ ចាប់ពីពេលនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។ ការសម្រេចនេះ គឺដើម្បីធានាសុវត្ថិភាពប្រពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋថៃ ព្រមទាំងជនបរទេសគ្រប់ជាតិសាសន៍ ពីគ្រោះថ្នាក់ពេលធ្វើដំណើរ ជាពិសេសការធ្វើដំណើរឆ្លងកាត់ព្រំដែន។ ក្នុងន័យនេះ ប្រជាពលរដ្ឋកម្ពុជាដែលកំពុងស្ថិតក្នុងព្រះរាជាណាចក្រថៃ ត្រូវបន្តរស់នៅ និងធ្វើការក្នុងប្រទេសថៃ ជាធម្មតា។ ដូចគ្នាដែរ ប្រជាពលរដ្ឋថៃដែលកំពុងរស់នៅ និងធ្វើការក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបន្តស្ថិតនៅកម្ពុជា ជាធម្មតាដែរ រហូតបទឈប់បាញ់ត្រូវបានអនុវត្តពេញលេញ។ ក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជា បានណែនាំរដ្ឋបាលខេត្តជាប់ព្រំដែន និងអាជ្ញាធរគ្រប់ រាជធានី-ខេត្ត បង្កើនការយកចិត្តទុកដាក់ ផ្តល់ការគាំពារគ្រប់បែបយ៉ាងអស់ ពីលទ្ធភាពដល់ប្រជាពលរដ្ឋថៃ និងជនបរទេសទាំងឡាយ ទាំងអ្នករស់នៅតំបន់ព្រំដែន និងទូទាំងប្រទេស ឱ្យបានដូចគ្នានឹងប្រជាពលរដ្ឋកម្ពុជាដែរ។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជា ស្នើក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលថៃ ផ្តល់ការគាំពារដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅក្នុងប្រទេសថៃ ដូចគ្នាដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh […]

BREAKING: ម៉ោង៣៖៣០នាទី ថៃប្រើយន្ដហោះចម្បាំង F16 ទម្លាក់គ្រាប់បែក៤គ្រាប់បន្ថែមទៀត នៅស្ពានមេទឹក ក្នុងគោលដៅកម្ទេចទាំងស្រុង

Liny Chan December 13, 2025 13/12/2025

(ព្រំដែន)៖ នៅវេលាម៉ោង៣៖៣០នាទីរសៀល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃបានប្រើយន្ដហោះចម្បាំង F16 បន្ដទម្លាក់គ្រាប់បែកចំនួន៤គ្រាប់បន្ថែមទៀត នៅស្ពានមេទឹក (ស្ពានជ័យជម្នះ) ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងគោលដៅកម្ទេចស្ពានទាំងស្រុង។ * ម៉ោង១៥ៈ៣០នាទី កងទាហានថៃបានប្រើប្រាស់យន្តហោះF-16 បាញ់កម្ទេចគោលដៅស្ពានជ័យជំនះចំនួន ១គ្រាប់ទៀត* ម៉ោង១៥ៈ៣៤នាទី កងទាហានថៃបានប្រើប្រាស់យន្តហោះF-16 បាញ់កម្ទេចគោលដៅស្ពានជ័យជំនះចំនួន ១គ្រាប់ទៀត* ម៉ោង១៥ៈ៤១នាទី កងទាហានថៃបានប្រើប្រាស់យន្តហោះF-16 បាញ់កម្ទេចគោលដៅស្ពានជ័យជំនះចំនួន ១គ្រាប់ទៀត* ម៉ោង១៥ៈ៤៤នាទី កងទាហានថៃបានប្រើប្រាស់យន្តហោះF-16 បាញ់កម្ទេចគោលដៅស្ពានជ័យជំនះចំនួន ១គ្រាប់ទៀត៕

TOP NEWS: សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍គំនិតផ្តួចផ្តើមរបស់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលស្នើឱ្យមាន «បទឈប់បាញ់ជាបន្ទាន់»

Liny Chan December 13, 2025 13/12/2025

(ភ្នំពេញ)៖ សម្តេចមហាប​វរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមបណ្តាញសង្គម នៅល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានប្រកាសស្វាគមន៍គំនិតផ្តួចផ្តើមរបស់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អានវ៉ា អ៉ីប្រាហ៉ីម ដែលស្នើឱ្យមាន «បទឈប់បាញ់ជាបន្ទាន់» នៅម៉ោង១០យប់នេះ។ តាមបណ្តាញសង្គម សម្តេចបវរធិបតី បានប្រកាសទាំងស្រុងដូច្នេះថា៖ «កម្ពុជាស្វាគមន៍និងគាំទ្រគំនិតផ្តួចផ្តើមរបស់ឯ.ឧ Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី សម្រាប់ការឈប់បាញ់នាយប់នេះ ដោយមានការតាមដានត្រួតពិនិត្យដោយ ក្រុមត្រួតអ្នកសង្កេតការអាស៊ាន (AOT) និងចូលរួមដោយសហរដ្ឋអាមេរិក»។ ផ្ដល់សិទ្ធិដោយ៖ Fresh News

គណៈសង្ឃនាយក ប្រកាសឱ្យរៀបចំ «សច្ចកិរិយា» នៅគ្រប់វត្តអារាមទូទាំងប្រទេសនាល្ងាចនេះ ដើម្បីលើកទឹកចិត្តដល់វីរៈកងទ័ព និងជនភៀសសឹក

Liny Chan December 13, 2025 13/12/2025

(ភ្នំពេញ)៖ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានប្រគេន និងជូនដំណឹងដល់ សម្ដេចព្រះសង្ឃ ព្រះមេគណរាជធានី ខេត្ត ព្រះគ្រូអនុគណ ព្រះចៅអធិការគ្រប់វត្ត រៀបចំពិធីប្រកាសសច្ចករិយា និងផ្សាយមេត្តាធម៌ ក្នុងគោលបំណងដើម្បីលើកកម្ពស់ស្មារតីសាមគ្គីជាតិ ជាធ្លុងមួយរបស់ព្រះសង្ឃ និងប្រជាពលរដ្ឋ ចូលរួមលើកទឹកចិត្តដល់វីរៈកងទ័ព និងប្រជាពលរដ្ឋភៀសសឹក សូមឱ្យមានសុខសន្តិភាព កើតមានដល់ប្រទេសកម្ពុជា។ សូមជម្រាបថា កម្មវិធីនេះនឹងចាប់ផ្ដើមពីថ្ងៃសៅរ៍ ៨រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង៥និង៣០នាទី ដល់ម៉ោង៨និង០០នាទីយប់តទៅ។ នេះបើតាមសេចក្តីប្រគេន និងជូនដំណឹង របស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ដែល Fresh News ទទួលបាននៅរសៀលនេះ។ សេចក្តីប្រគេន និងជូនដំណឹងរបស់គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់យ៉ាងដូច្នោះថា៖ «គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សូមទូលថ្វាយ ប្រគេន និងជូនដំណឹងដល់ សម្តេចព្រះសង្ឃ ព្រះមេគណរាជធានី ខេត្ត ព្រះគ្រូអនុគណ ព្រះចៅអធិការគ្រប់វត្ត មេត្តាជ្រាបថា យោង ស្មារតីអង្គប្រជុំចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ របស់គណៈសង្ឃនាយក […]