ព័ត៌មានជាតិ

សិស្សមួយចំនួនដែលគេចសាលា ហើយមិនចូលផ្ទះ ត្រូវបានសមត្ថកិច្ចនាំទៅអប់រំនៅអធិការដ្ឋាននគរបាលស្រុកស្ទោង និងធ្វើកិច្ចសន្យាបញ្ឈប់ទង្វើមិនសមរម្យទាំងឡាយ

Liny Chan June 15, 2024 15/06/2024

(កំពង់ធំ)៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្ទោង បានផ្សព្វផ្សាយសេចក្តីណែនាំរបស់រដ្ឋបាលខេត្តកំពង់ធំ ដល់ម្ចាស់មូលដ្ឋានអាជីវកម្មដូចជាតាមខ្យុះ ម៉ាត តូបលក់ភេសជ្ជៈ និងក្លិបផ្សេងៗ ហើយថែមទាំង ប្រមូលសិស្សានុសិស្សមួយចំនួនដែលមិនចូលរៀន ចេញពីរៀនហើយទៅនៅតាមកញ្ចុះនោះ ដើម្បីនាំយកទៅអប់រំនៅអធិការដ្ឋាននគរបាលស្រុកស្ទោង និងតម្រូវឱ្យធ្វើកិច្ចសន្យាបញ្ឈប់ទង្វើមិនសមរម្យទាំងឡាយនោះ។ សកម្មភាពនេះធ្វើឡើងនាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ដឹកនាំដោយលោកវរសេនីយ៍ទោ ជឹម រីណា អធិការនគរបាលស្រុកស្ទោង។ លោកអធិការបានឱ្យដឹងថា អនុវត្តតាមសេចក្តីណែនាំលេខ ៦៤៣៧ របស់រដ្ឋបាលខេត្តកំពង់ធំ និងមានការចង្អុលបង្ហាញពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ កម្លាំងនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកស្ទោង សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំនានា បានផ្សព្វផ្សាយសេចក្តីណែនាំរបស់រដ្ឋបាលខេត្តកំពង់ធំ ដល់ម្ចាស់មូលដ្ឋានអាជីវកម្មដូចជាតាមខ្យុះ ម៉ាត តូបលក់ភេសជ្ជៈ និងក្លិបផ្សេងៗ។ លោកបានបន្តថា កម្លាំងសមត្ថកិច្ចបានចុះដល់ទីតាំងខ្យុះ កន្លែងលក់ភេសជ្ជៈដែលមានសិស្សសាលាគេច និងឆ្លៀតម៉ោងទំនេរចូលទៅលេងហ្គេម ជប់បារីអេឡិចត្រូនិក និងសកម្មភាពមិនសមរម្យមួយចំនួនទៀត ព្រមទាំងហៅអាណាព្យាបាលមកស្តាប់ការអប់រំរបស់សម្ថកិច្ច ជួយតាមដានកូនរបស់ខ្លួន ឱ្យចេះសហការជាមួយគ្រូបង្រៀនអំពីសកម្មភាពរបស់កូនក្នុងពេលសិក្សា។ សូមជម្រាបថា នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ធំបានសេចក្តីណែនាំឱ្យកម្លាំងសមត្ថកិច្ច អាជ្ញាធរ និងអ្នកមានសមត្ថកិច្ចពាក់ព័ន្ធចូលរួមទប់ស្កាត់បាតុភាពអសកម្មរបស់យុវជន សិស្សានុសិស្សគ្រប់សាលា ប្រមូលផ្តុំគ្នាលេងទូរស័ព្ទ លេងហ្គេមតាមអនឡាញ ជក់បារី និងឈានទៅប្រើប្រាស់គ្រឿងញៀនខុសច្បាប់ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អាជ្ញាធរខេត្តកំពង់ធំ អំពាវនាវមាតាបិតាចូលរួមតាមដានទប់ស្កាត់បាតុភាពអសកម្មរបស់សិស្សនៅគ្រប់សាលា

Liny Chan June 15, 2024 15/06/2024

(កំពង់ធំ)៖ លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ បានអំពាវនាវមាតាបិតា អាណាព្យាបាល ចូលរួមតាមដានទប់ស្កាត់បាតុភាពអសកម្មរបស់យុវជនសិស្សានុសិស្ស នៅគ្រប់សាលា ស្នើឱ្យបន្តសហការជាមួយអាជ្ញាធរដើម្បីចូលរួមទប់ស្កាត់ សិស្សានុសិស្សគេចម៉ោងសិក្សា ដោយរក្សាទំនាក់ទំនង និងផ្តល់ព័ត៌មានទៅវិញទៅមកជាប្រចាំ។ ការអំពាវនាវបែបនេះរបស់លោក ជា វ៉ាន់ចាន់ បានធ្វើឡើងក្នុងពិធីអប់រំផ្សព្វផ្សាយការទប់ស្កាត់បាតុភាពអសកម្មរបស់យុវជន សិស្សានុសិស្សគ្រប់សាលាប្រមូលផ្តុំ គ្នាលេងទូរស័ព្ទ លេងហ្គេមតាមអនឡាញ ជក់បារី និងឈានទៅប្រើប្រាស់គ្រឿង ញៀនខុសច្បាប់ដល់សិក្សានុសិស្សនៅបឋមសិក្សាអនុវត្តហ៊ុនសែនអាចារ្យលាក់ ក្រុងស្ទឹងសែន នៅថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០២៤។ លោកបញ្ជាក់ថា កន្លងមកដោយសង្កេតឃើញថា មានសកម្មភាពអសកម្មរបស់សិស្សានុសិស្ស និងយុវជនមួយចំនួនតូច បានគេចសាលារៀន ទៅប្រមូលផ្តុំគ្នានៅតាមម៉ាត កន្លែងលក់កាហ្វេ ភេសជ្ជៈ ក្លិបហាត់ប្រាណ ក្លិបបាល់ទះ ក្លិបបាល់ទាត់ និងកន្លែងកម្សាន្តនានា ដើម្បីប្រព្រឹត្តអំពើមិនគប្បីដូចជាលេងទូរស័ព្ទ លេងហ្គេមតាមអនឡាញ ជក់បារី បារីអេឡិចត្រូនិច បង្កជម្លោះ បង្កបក្ខពួក ក្មេងទំនើង និងឈានទៅលួចប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ លោកអភិបាលរងខេត្ត បានបន្តថា ដើម្បីទប់ស្កាត់បាតុភាពអសកម្មទាំងនេះគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្តកំពង់ធំបានណែនាំដល់គ្រប់មូលដ្ឋានឱ្យរឹតបណ្តឹងអប់រំផ្សព្វផ្សាយគោលនយោបាយ «ភូមិ ឃុំសង្កាត់មាន សុវត្ថិភាព» ជូនដល់សិស្សានុសិស្សគ្រប់សាលារៀន និងម្ចាស់អាជីវកម្មម៉ាត […]

ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន៖ នៅពេលសេដ្ឋកិច្ចត្រូវការបច្ចេកវិទ្យាកាន់តែខ្ពស់ ក៏ត្រូវការអ្នកបច្ចេកទេសកាន់តែខ្ពស់ដែរ ដូច្នេះយុវជនកម្ពុជាត្រូវមានបំនិនវិជ្ជាជីវៈគ្រប់គ្នា

Liny Chan June 15, 2024 15/06/2024

(ភ្នំពេញ)៖ សារពិសេសរបស់លោក ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា គឺចង់ឱ្យយុវជនកម្ពុជាមានបំនិនវិជ្ជាជីវៈឱ្យបានគ្រប់គ្នា ព្រោះថានៅពេលសេដ្ឋកិច្ចកាន់តែធ្វើពិពិធកម្មឆ្ពោះទៅរកការប្រើប្រាស់បច្ចេកវិទ្យាកាន់តែខ្ពស់ ក៏ត្រូវការអ្នកជំនាញបច្ចេកទេសកាន់តែខ្ពស់ដែរ ដូច្នេះយុវជនគ្រប់គ្នាត្រូវតែស្វែងរកការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ។ ការបញ្ចេញសារពិសេសនេះធ្វើឡើងក្នុងឱកាសលោក ហង់ ជួនណារ៉ុន អញ្ជើញបើកជាផ្លូវការនូវទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៧ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ»» ដែលរៀបចំឡើងរយៈពេល២ថ្ងៃ នៅសាលសន្និបាតនិងពិព័រណ៍កោះពេជ្រ។ នាឱកាសនោះ ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានឱ្យដឹងថា TVET ក្នុងសតវត្សទី២១នេះ គឺជាការបណ្ដុះបណ្ដាលបំនិនវិជ្ជាជីវៈនិងបច្ចេកទេស។ ការអបរំបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ គឺជាការប្រែក្លាយកម្លាំងពលកម្មកម្ពុជាឱ្យទៅជាអ្នកជំនាញបច្ចេកទេសសម្រាប់មូលធនមនុស្ស និងជួយក្នុងការធ្វើទំនើបកម្មរចនាសម្ពន្ធឧស្សាហកម្មនៅកម្ពុជាពីឧស្សាហកម្មអតិពលកម្មឈានទៅរកឧស្សាហកម្មផ្អែកលើជំនាញ។ ម្យ៉ាងក៏ចូលរួមលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ព្រមទាំងចូលរួមជំរុញកំណើនសេដ្ឋកិច្ចឆ្ពោះទៅរកសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០។ លោកឧបនាយករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះថា «នៅពេលដែលសេដ្ឋកិច្ចកម្ពុជាកាន់តែធ្វើពិពិធកម្មឆ្ពោះទៅរកការប្រើប្រាស់បច្ចេកវិទ្យាកាន់តែខ្ពស់ ដូច្នេះវិស័យបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈនឹងទាមទារអ្នកជំនាញកាន់តែខ្ពស់ផងដែរ»។ លោកបានបង្ហាញការជំនឿថា ការប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៧នេះ នឹងក្លាយជាកាលានុវត្តភាពដ៏ប្រសើរថ្មីមួយទៀត ក្នុងការធ្វើឱ្យកម្ពុជាប្រែក្លាយកម្ពុជាជាប្រទេសមួយសម្បូរធនធានមនុស្សប្រកបដោយចំណេះដឹង សមត្ថភាព ឥរិយាបថការងារ ជំនាញបច្ចេកទេស សីលធម៌ វិជ្ជាជីវៈ និងផលិតភាពខ្ពស់ ព្រមទាំងជាប្រទេសដែលមានសក្តានុពលក្នុងការទាក់ទាញអ្នកវិនិយោគទាំងក្នុងនិងក្រៅស្រុកឱ្យមកវិនិយោគនៅកម្ពុជានាពេលបច្ចុប្បន្ន […]

ម្សិលមិញនេះ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត ចាត់ការសំណុំរឿងក្មេងទំនើង ១១ ករណី ដែលមានជនសង្ស័យ ៥២ នាក់

Liny Chan June 15, 2024 15/06/2024

(ភ្នំពេញ)៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឱ្យដឹងថា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមិញនេះ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីក្មេងទំនើងចំនួន ១១ ករណី ដែលមានជនសង្ស័យចំនួន ៥២ នាក់ ហើយតុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៤១ នាក់និងរត់គេចខ្លួនចំនួន ១១ នាក់។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត ដែលបានចាត់វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿងពាក់ព័ន្ធករណីក្មេងទំនើងប្រកបដោយស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិ ព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអំពាវនាវដល់ឪពុកម្តាយ ព្រមទាំងអាណាព្យាបាលទាំងអស់ ត្រូវខិតខំតាមដាន អប់រំ និងទូន្មានប្រៀនប្រដៅដល់កូនៗ ឱ្យដើរតាមគន្លងត្រឹមត្រូវវៀរចាកនូវអំពើអបាយមុខ ដើម្បីក្លាយជាពលរដ្ឋល្អសម្រាប់សង្គមជាតិ និងសូមអំពាវនាវដល់យុវជនទាំងអស់ ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ សូមប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ និងសេចក្តីថ្លៃថ្នូរ ហើយសូមជៀសវាងពីសកម្មភាពទាំងឡាយណា ដែលបង្កអន្តរាយដល់ខ្លួន គ្រួសារ និងសង្គមជាតិ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អ្នកគាំទ្រ ផ្ទុះការចាប់អារម្មណ៍ Dave Leduc ពាក់សម្លៀកបំពាក់ប្រពៃណីខ្មែរ ចូលទស្សនាព្រឹត្តិការណ៍ Kun Khmer King Of The Ring យប់មិញ

Liny Chan June 15, 2024 15/06/2024

(ភ្នំពេញ)៖ អ្នកតាមដាន ក៏ដូចជាអ្នកគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរ បានផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ចំពោះវត្តមានកីឡាករ Dave Leduc ដែលបានប្រើប្រាស់សម្លៀកបំពាក់ប្រពៃណីខ្មែរ អង្គុយទស្សនាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ Kun Khmer King Of The Ring នៅទីក្រុងកោះពេជ្រ កាលពីរាត្រីថ្ងៃសុក្រកន្លងទៅ ដែលធ្វើឡើងក្រោមវត្តមានរបស់លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ។ សកម្មភាពរបស់ជើងខ្លាំង Lathwei របស់មីយ៉ាន់ម៉ារូបនេះ ត្រូវបានចាត់ទុកជាសញ្ញាណល្អមួយ សម្រាប់ទេសចរណ៍ និងវិស័យកីឡាប្រដាល់គុនខ្មែរ ក្រោមពាក្យមួយឃ្លា «ក្រោយភ្លៀងមេឃស្រលះ» បន្ទាប់ពីមានការសម្របសម្រួល និងបញ្ចប់វិវាទពាក្យសម្ដីគ្នា រវាងប្រធានសហព័ន្ធ និង Dave Leduc ក្រោមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីថ្មីៗ ។ អ្នកគាំទ្រគុនខ្មែរជាច្រើន បានសម្ដែងការគាំទ្រ ដែលកីឡាករសញ្ជាតិដើមកាណាដារូបនេះ បានប្រើប្រាស់សម្លៀកបំពាក់ប្រពៃណីខ្មែរ ក្នុងកម្មវិធីគុនខ្មែរ ។ ប៉ុន្ដែមានអ្នកខ្លះបានលើកឡើងថា បើគ្មានការជួបណែនាំពីប្រធានសហព័ន្ធ ទំនង Dave Leduc មិនទាន់កែប្រែមកប្រើប្រាក់សម្លៀកបំពាក់បែបខ្មែរនោះទេ ។ យ៉ាងណានេះ គឺជារឿងដ៏ល្អសម្រាប់វិស័យកីឡាប្រដាល់គុនខ្មែរ ដែលប្រជាជនកម្ពុជាចង់បាន […]

ក្រសួងអប់រំនឹងរៀបចំការប្រឡងវាស់ស្ទង់សមត្ថភាពគណិត វិទ្យាអន្តរជាតិស្តង់ដាប្រទេសជប៉ុន SUKEN TEST ២០២៤

Liny Chan June 15, 2024 15/06/2024

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ការប្រឡងវាស់ស្ទង់សមត្ថភាពគណិតវិឡាអន្តរជាតិស្តង់ដាប្រទេសជប៉ុនបានចាប់ផ្ដើមរៀបចំឡើងតាំងពីឆ្នាំ២០០៨ ហើយក៏មានការផ្អាក អនុវត្តនៅក្នុងកំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដឆ្នាំ២០១៩ និង២០២២ និងបានចាប់ផ្ដើមឡើងវិញនៅឆ្នាំ២០២៣។ លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ ថា សម្រាប់ឆ្នាំ២០២៤ នេះ ការប្រឡងធ្វើឡើងដើម្បី ទី១. ផ្ដល់ឱកាសឱ្យសិស្សដែលមានបំណងចង់ចូលរួមក្នុងការវាស់ស្ទង់សមត្ថភាពផ្នែកគណិតវិទ្យា អាចចូលរួមនៅក្នុងការធ្វើតេស្ដដើម្បីវាស់ស្ទង់សមត្ថភាពរបស់ខ្លួនបាន ហើយកម្មវិធី គឺបើកចំហសម្រាប់ទាំងសិស្សានុសិស្ស ក៏ដូចជាជាសាធារណៈជនទូទៅផងដែរ។ និងទី២. លទ្ធផលដែលទទួលបានពីការធ្វើតេស្តនេះ ក៏សម្រាប់ជាមូលដ្ឋានសម្រាប់អ្នកធ្វើគោលនយោបាយនៅក្នុងការពិនិត្យនិងធ្វើការកែលម្អជាប្រចាំទាំងនៅក្នុងការរៀននិងបង្រៀនមុខវិជ្ជាគណិតវិទ្យាក៏ដូចជាការរៀបចំគោល នយោបាយកម្មវិធីសិក្សានៅក្នុងពេលបន្តបន្ទាប់ផងដែរ។ អ្នកនាំពាក្យរូបនេះបញ្ជាក់ថា សម្រាប់សិស្សានុសិស្សចូលរួមប្រឡងកន្លងមកមានប្រមាណចន្លោះពី ៣រយ ទៅ៤រយនាក់ ។ដោយឡែកសម្រាប់ឆ្នាំ២០២៣កន្លងមកនេះ អ្នកចូលរួមកើនឡើងរហូតដល់ប្រមាណជាងមួយពាន់នាក់ដែលភាគច្រើន គឺសិស្សពីកម្រិតបឋមសិក្សាថ្នាក់ទី៤ ដល់ថ្នាក់ទី៦។ ទាក់ទងនឹងការប្រឡងនេះដែរ សម្រាប់បេក្ខជនជ័យលាភីរង្វាន់ដែលទទួលបាន រួមមាន វិញ្ញាបនបត្របញ្ជាក់លទ្ធផលនៃការប្រឡង ចេញដោយវិទ្យាស្ថានបនបត្រគណិតវិទ្យានៃប្រទេសជប៉ុន, មេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ សម្រាប់គ្រប់កម្រិតថ្នាក់ ចំពោះអ្នកដែលទទួលបានពិន្ទុខ្ពស់ជាងគេ និងបន្តបន្ទាប់។ សិស្ស និស្សិតដែលមានចំណាប់អារម្មណ៍ សូមមកចុះឈ្មោះចូលរួមប្រឡង នៅអគារ I មជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី នៃវិទ្យាស្ថានជាតិអប់រំ […]

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំងអនុរដ្ឋលេខាធិការ និងតែងតាំងមុខតំណែងបន្ថែមដល់មន្ត្រីរាជការ៨រូប នៃក្រសួងមហាផ្ទៃ

Naren June 14, 2024 14/06/2024

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ តែងតាំងមុខតំណែង អនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ និងតែងតាំងមុខតំណែងបន្ថែមដល់មន្ត្រីរាជការ ៨រូប ក្នុងរចនាសម្ព័ន្ធលេខាធិការដ្ឋាននៃគណៈកម្មាធិការ ជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ៕ ផ្តល់សិទ្ធិដោយ៖ Fresh News ខាងក្រោមនេះ ជាព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ៖

គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ ចេញមកច្រានចោលព័ត៌មានថា ABA ក្ស័យធន គឺជារឿងប្រឌិតសូមកុំយល់ច្រឡំ

Naren June 14, 2024 14/06/2024

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានចេញមកច្រានចោលព័ត៌មានដែលបានចែកចាយថា ធនាគារ ABA ក្ស័យធន ជាព័ត៌មានក្លែងក្លាយប្រឌិតឡើងដោយក្រុមទុច្ចរិត។ តាមរយៈទំព័រផ្លូវការគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ បានបញ្ជាក់បែបនេះថា «ករណីបង្ហោះផ្សាយថា ធនាគារ ABA ក្ស័យធនគឺជាព័ត៌មានក្លែងក្លាយ។ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋកុំយល់ច្រឡំ និងសូមឈប់បន្តចែកចាយនូវព័ត៌មានក្លែងក្លាយទាំងនេះទៀត»៕ ផ្តល់សិទ្ធិដោយ៖ Fresh News