(ភ្នំពេញ)៖ គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ឧសភា ឆ្នាំ២០២៤ ពោលគឺ៩ខែនៃអាណត្តិទី៧នេះ អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត បានផ្ដល់សេវាបាន៦០១,២៧៦សេវា និងទទួលបានចំណូលសរុប ៧៧,៥៧៣,៦៤៨,៩១៣រៀល ដែលស្មើនឹងជាង ១៩,៣លានដុល្លារអាមេរិក។ នេះបើតាម លោក សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីការផ្ដល់សេវានៅច្រកចេញចូលតែមួយ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ លោក សួស ប្រាថ្នា ក៏បានបង្ហាញពីវឌ្ឍនភាពក៏ដូចជាសមិទ្ធផលដែលសម្រេចបាន ក្នុងរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែន នាយករដ្ឋមន្រ្តីកម្ពុជា ដោយលោកបានថ្លែងបែបនេះថា៖ «ចំពោះសមិទ្ធផលការងារសម្រេចបាននៅក្នុងរយៈពេល៩ខែ សម្រាប់រដ្ឋាភិបាលនីតិកាលទី៧នេះ គឺគិតចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែឧសភា ឆ្នាំ២០២៤ គឺអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលរាជធានីខេត្ត បានផ្ដល់សេវាជូនប្រជាពលរដ្ឋសរុបចំនួន ៦០១,២៧៦សេវា និងទទួលបានចំណូលសរុប ៧៧,៥៧៣,៦៤៨,៩១៣រៀល ដែលសមមូលនឹងប្រាក់ដុល្លារចំនួន ១៩,៣៩៣,៤១២ដុល្លារ ហើយក្នុងនោះវិស័យដែលផ្ដល់សេវានិងទទួលបានចំណូលច្រើនជាងគេ គឺវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់វិស័យដែលផ្ដល់សេវានិងទទួលបានចំណូលតិចជាងគេគឺវិស័យពាណិជ្ជកម្ម»។ លោកបន្តថា ចំពោះការិយាល័យច្រកចេញចូលតែមួយនៅក្រុង ស្រុក ខណ្ឌ បច្ចុប្បន្ន កំពុងផ្ដល់សេវាជូនប្រជាពលរដ្ឋប្រមាណជាង៣០០សេវា ដល់វិស័យចំនួន១៧ ដូចជាវិស័យទេសចរណ៍, […]