ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រព័ន្ធធារាសាស្ត្ររំដោះ និងពង្វាងទឹកស្ទឹងព្រែក​ត្នោត ជួយស្រោចស្រង់តំបន់លិចទឹកជាង៣០ម៉ឺនហិកតា ទាំងស្រែចំការ និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ 

Naren June 14, 2024 14/06/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​ បានបញ្ជាក់ឲ្យដឹងថា ប្រព័ន្ធធារាសាស្ត្ររំដោះ និងពង្វាងទឹកស្ទឹងព្រែក​ត្នោត បានជួយស្រោចស្រង់តំបន់លិចទឹកជាង៣០ហិកតា ដែលមានការប៉ះពាល់ ទាំងស្រែចំការ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ និងតំបន់រោងចក្រ។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះ​ពិនិត្យ​ប្រព័ន្ធធារាសាស្ត្ររំដោះ និងពង្វាងទឹកស្ទឹងព្រែកត្នោត កុំឲ្យជន់លិចរាជធានីភ្នំពេញ និងតំបន់​ជាប់​ស្ទឹង​ព្រែកត្នោត នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ស្ទឹងព្រែកត្នោតនេះ គឺមានសារសំខាន់ មិនត្រឹមតែរំដោះទឹក ពីរាជធានីភ្នំពេញនោះទេ, បើតាមជំនាញរាយការណ៍ ផលដែលទទួលបាន គឺស្រោចស្រង់តំបន់ដែលលិចទឹក ជាង៣០ម៉ឺនហិកតា ទាំងមានប៉ះពាល់ស្រែចំការ ប៉ះពាល់ផ្ទះលំនៅដ្ឋាន ហើយប៉ះពាល់តំបន់រោងចក្រ»។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ទៀតថា កន្លែងនេះ បើមិនរៀបចំប្រឡាយ និងស្ថានីយ៍បូកទឹករំដោះទឹកនោះទេ គឺមានការលិចលង់ច្រើន។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ប្រព័ន្ធធារាសាស្ដ្ររំដោះ និងពង្វាងទឹកស្ទឹងព្រែក​ត្នោតនេះ នឹងធ្វើឲ្យមានទឹកខួបប្រាំងខួបវស្សា សម្រាប់ប្រជាពលរដ្ឋ រាប់ម៉ឺនហិកតាបន្ថែមទៀត […]

ស.ស.យ.ក នឹងរៀបចំ «ព្រះរាជកម្មវិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ» ដើម្បីសម្តែងថ្វាយនូវកតញ្ញូកតវេទីចំពោះព្រះរាជបូជានីយកិច្ចរបស់ព្រះអង្គ

Naren June 14, 2024 14/06/2024

(ភ្នំពេញ)៖ ដោយទទួលបានព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នឹងរៀបចំ «ព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ» ក្នុងគោលបំណងសម្តែងថ្វាយនូវកតញ្ញូកតវេទីចំពោះព្រះរាជបូជានីយកិច្ចរបស់ព្រអង្គ។ តាមរយៈសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ ស.ស.យ.ក បានបញ្ជាក់ថា កម្មវិធីនឹងមានជាបន្តបន្ទាប់នៅតាមកាលបរិច្ឆេទ និងទីតាំងដូចខាងក្រោម៖ *ទី១៖ ពិធីថ្វាយបង្គំថ្វាយព្រះពរ និងពិធីចម្រើនព្រះជន្មវស្សា, កាលបរិច្ឆេទ៖ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ពេលវេលា និងទីតាំង៖ ម៉ោង ៧:៣០នាទីព្រឹក នៅបរិវេណខាងមុខព្រះទីនាំងចន្ទឆាយា ព្រះបរមរាជវាំង។ អធិបតីភាព៖ សម្តេចព្រះរាជបុត្រី ព្រះអនុជ នរោត្តម អរុណ រស្មី,​ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, សមាសភាពអ្នកចូលរួម៖ លោក លោកស្រី ថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក.។ *ទី២៖ កម្មវិធីបញ្ចាំងខ្សែភាពយន្ត រឿង «ព្រៃប្រសិទ្ធិ (១៩៦៦)» កាលបរិច្ឆេទ៖ […]

អ្នកជំនាញ៖ កម្ពុជាគួរតែរៀបចំតំបន់ទេសចរណ៍ បែបសាសនាឱ្យបានច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរឥណ្ឌា

Naren June 14, 2024 14/06/2024

(ភ្នំពេញ)៖ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានជំរុញឱ្យមានការរៀបចំតំបន់ទេសចរណ៍ បែបសាសនាឱ្យបានកាន់តែច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរឥណ្ឌា។ លោកស្រីលើកឡើងបែបនេះ ធ្វើឡើងនៅកិច្ចពិភាក្សាកម្មវិធី Fresh Business លើប្រធានបទ៖ «យន្តការទាក់ទាញភ្ញៀវទេសចរ ពីប្រទេសឥណ្ឌាមកកាន់កម្ពុជា»។ លោកស្រីកត់សម្គាល់ថា នៅភ្នំគូលែន គឺជាទីកន្លែងល្អ ក្នុងការរៀបចំតំបន់ទេសចរណ៍បែបសាសនា ព្រោះតំបន់នេះមានផ្ទៃដីធំ ហេតុនេះគួរតែរៀបចំតំបន់នេះ ឱ្យទៅជាកន្លែងមួយសម្រាប់ក្រុមទេសចរណ៍អាចធ្វើពិធីសាសនាបាន។ ក្រៅពីភ្នំគូលែន ក៏ត្រូវមានកន្លែងផ្សេងទៀត ដើម្បីអាចទាក់ទាញភ្ញៀវទេសចរ ឥណ្ឌាបានកាន់តែច្រើន។ លោកស្រីបន្តថា តាមរយៈការរៀបចំតំបន់ទេសចរណ៍បែបសាសនានេះ មិនត្រឹមតែអាចទាក់ទាញភ្ញៀវទេសចរឥណ្ឌានោះទេ ក៏អាចទាក់ទាញភ្ញៀវទេសចរផ្សេងទៀតបានផងដែរ។ លោកស្រីបានលើកឡើងថា ទេសចរឥណ្ឌា ជាទូទៅចូលចិត្តដើរកម្សាន្តជាក្រុម និងចូលចិត្តរៀបការបែបទ្រង់ទ្រាយធំ នៅក្រៅប្រទេស ព្រមទាំងធ្វើពិធីសាសនាផ្សេងៗ៕ ផ្តល់សិទ្ធិដោយ៖ Fresh News សូមទស្សនាការលើកឡើងបន្ថែមរបស់ លោកស្រី ឆាយ ស៊ីវលីន៖

អ្នកជំនាញ៖ កម្ពុជាត្រូវការអ្នកវិនិយោគពីឥណ្ឌា ពិសេសក្នុងវិស័យភោជនីយដ្ឋាន

Naren June 14, 2024 14/06/2024

(ភ្នំពេញ)៖ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានឲ្យដឹងថា កម្ពុជាពិតជាត្រូវការអ្នកវិនិយោគពីឥណ្ឌា ដើម្បីជាការផ្សព្វផ្សាយតំបន់ទេសចរណ៍ និងការចូលរួមវិនិយោគនៅកម្ពុជាឲ្យបានច្រើន។ ការលើកឡើងរបស់លោកស្រី ឆាយ ស៊ីវលីន ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សា ស្តីពី «យន្តការទាក់ទាញភ្ញៀវទេសចរពីប្រទេសឥណ្ឌាមកកាន់កម្ពុជា»។ លោកស្រី ឆាយ ស៊ីវលីន បានថ្លែងថា «កម្ពុជាពិតជាត្រូវការអ្នកវិនិយោគមកពីឥណ្ឌា ដើម្បីជាការទាក់ទាញទេសចរណ៍ ព្រោះថា បើវិនិយោគឥណ្ឌាបានចូលមកវិនិយោគនៅកម្ពុជា គឺច្បាស់ណាស់នឹងមានការផ្សព្វផ្សាយពីកម្ពុជា ទាំងនេះជាអត្ថប្រយោជន៍ដែលកម្ពុជាទទួលបាន ដូច្នេះប្រសិនបើវិនិយោគិនឥណ្ឌាវិនិយោគធំនៅកម្ពុជា ការផ្សព្វផ្សាយក៏កាន់តែទូលំទូលាយ និងធំដូចគ្នា»។ លោកស្រីបានបន្ដថា អ្វីដែលកម្ពុជាកំពុងត្រូវការ ការវិនិយោគពីវិនិយោគឥណ្ឌានោះ គឺការវិនិយោគលើអាហាររដ្ឋាន ដែលមានលំដាប់ខ្ពស់ និយាយបែបនេះមិនមែនមានន័យថា កម្ពុជាមិនមានអាហាររដ្ឋានលំដាប់នោះទេ ប៉ុន្ដែយើងមានក្នុងទំហំតូចប៉ុណ្ណោះ ដែលមិនអាចបំពេញតម្រូវការភ្ញៀវបានច្រើននោះឡើយ ដូច្នេះត្រូវការការវិនិយោគបន្ថែមទៀត។ លោកស្រីបានបញ្ជាក់ថា អាហាររដ្ឋានលំដាប់ខ្ពស់នេះ អាចមិនសូវខ្វះខាតក្នុងរាជធានីភ្នំពេញ ប៉ុន្ដែខ្វះខាតតាមបណ្ដាខេត្តផ្សេងៗ ដែលមិនអាចទទួលភ្ញៀវបានច្រើននោះឡើយ ដែលនេះជាការលំបាកមួយដែលត្រូវដោះស្រាយ និងវិនិយោគបន្ថែម៕ ផ្តល់សិទ្ធិដោយ៖ Fresh News

កម្ពុជានឹងទទួលបានភ្ញៀវទេសចរឥណ្ឌាលំដាប់ខ្ពស់ ហ៊ានចាយវាយមិនចាញ់ភ្ញៀវទេសចរចិន និងអឺរ៉ុប បន្ទាប់ពីមានការហោះហើរត្រង់

Naren June 14, 2024 14/06/2024

(ភ្នំពេញ)៖ ជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌា នឹងចាប់ផ្ដើមបើកដំណើរការ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤នេះ ដោយក្រុមហ៊ុនអាកាសចរណ៍ ក្នុងស្រុករបស់កម្ពុជា គឺ Cambodia Angkor Air។ បន្ទាប់ពីមានការហោះហើរត្រង់នេះ កម្ពុជានឹងទទួលបានភ្ញៀវទេសចរឥណ្ឌាលំដាប់ខ្ពស់ៗ ដោយមានការចាយវាយ មិនចាញ់ភ្ញៀវទេសចរចិន និងអឺរ៉ុបនោះទេ។ នេះបើតាមការលើកឡើង របស់លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកស្រី ឆាយ ស៊ីវលីន អញ្ជើញចូលរួមកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី «យន្តការទាក់ទាញភ្ញៀវទេសចរ ពីប្រទេសឥណ្ឌាមកកាន់កម្ពុជា» ក្នុងកម្មវិធី Fresh Business។ លោកស្រី ឆាយ ស៊ីវលីន បានបញ្ជាក់ថា «សម្រាប់ភ្ញៀវទេសចរឥណ្ឌា នៅពេលដែលមានការហោះហើរត្រង់ យើងនឹងទទួលបានភ្ញៀវដែលមកលំដាប់ខ្ពស់ ហើយភ្ញៀវហ៊ានចាយ មិនចាញ់ភ្ញៀវទេសចរចិន ឬក៏ភ្ញៀវទេសចរអ៉ឺរ៉ុបនោះទេ ព្រោះពួកគាត់ចូលចិត្ដទិញអ៉ីវ៉ាន់»។ ជាមួយគ្នានេះ លោកស្រី ឆាយ ស៊ីវលីន បានបកស្រាយជុំវិញមតិរបស់សាធារណជន ដែលតែងតែលើកឡើងថា ភ្ញៀវទេសចរឥណ្ឌា មិនសូវហ៊ានចាយលុយច្រើនោះទេ។ លោកស្រីបានបញ្ជាក់ថា ជាការពិតបច្ចុប្បន្នភ្ញៀវទេសចរឥណ្ឌា ដែលកំពុងមានវត្តមាននៅកម្ពុជា ជាភ្ញៀវធម្មតាមិនមែនជាភ្ញៀវ ដែលមានលទ្ធភាពច្រើន […]

លោក កត្តា អ៊ន៖ ការជួយផ្សព្វផ្សាយ និងជំរុញលើកទឹកចិត្តឱ្យយុវជនមកចូលរៀនជំនាញ គឺជាការស្នេហាជាតិ និងជួយសង្គមជាតិ

Naren June 14, 2024 14/06/2024

(ភ្នំពេញ)៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងប​ណ្តុះបណ្តាលវិជ្ជាជិវៈ បានលើកឡើងថា ការចូលរួមផ្សព្វផ្សាយពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស និងការចូលរួមលើកទឹកចិត្តឱ្យយុវជនមកចុះឈ្មោះចូលរៀន គឺជាការស្នេហាជាតិ និងជួយសង្គមជាតិមួយដ៏ត្រឹមត្រូវ។ ការលើកឡើងបែបនេះរបស់អ្នកនាំពាក្យក្រសួងការងារ បន្ទាប់ពីក្រសួងការងារបាននិងកំពុងបន្តយុទ្ធនាការកៀរគរយុវជនមកចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសឱ្យកាន់តែផុសផុលនៅទូទាំងប្រទេសបន្ថែមទៀត បន្ទាប់ពីទទួលបានផ្លែផ្កាក្នុងការបណ្តុះបណ្តាលជំនាញដល់យុវជននៅវគ្គទី១។ លោកបានគូសបញ្ជាក់បន្ថែមថា៖«ពលរដ្ឋម្នាក់ ជួយជំរុញយុវជនឱ្យបានម្នាក់ មកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ គឺជាការស្រលាញ់ជាតិ ជាស្មារតីស្នេហាជាតិ ជួយសង្គមជាតិ និងចូលរួមអភិវឌ្ឍប្រទេសកម្ពុជាឱ្យរីកចម្រើនរុងរឿង តាមរយៈយុវជនម្នាក់មានជំនាញមួយច្បាស់លាស់ប្រចាំជីវិត មានការងារធ្វើល្អ និងប្រាក់ចំណូលសមរម្យ»។ លោកបន្ថែមថា គ្រឹះស្ថានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសចំនួន៣៧ ដែលឋិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទូទាំងប្រទេសបាននិងកំពុងចូលរួមយ៉ាងសកម្មលើការបណ្តុះបណ្តាលជំនាញដល់យុវជន ហើយសកម្មភាពនេះនឹងបន្តដូចភ្លៀងរលឹម។ លោកបន្តថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ១,៥លាននាក់ ដែលត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការកាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៣ ដោយសម្តេចធិបតីនាយករដ្ឋមន្រ្តី កន្លងទៅ គឺធ្វើយ៉ាងណាឱ្យយុវជនកម្ពុជាមានជំនាញមួយច្បាស់លាស់ប្រចាំជីវិត មានការងារធ្វើសមរម្យ មានប្រាក់ចំណូលអាចទ្រទ្រង់ជីវភាពគ្រួសារ។ ដូច្នេះហើយការជួយជំរុញយុវជន និងសមាជិកគ្រួសារម្នាក់អាចមកចុះឈ្មោះចូលរៀនជំនាញរបស់រាជរដ្ឋាភិបាល គឺជាការជួយសង្គមជាតិ និងជាការស្នេហាជាតិមួយដ៏ត្រឹមត្រូវ។ លោកអំពាវនាវឱ្យយុវជន ក៏ដូចជាពលរដ្ឋកម្ពុជាដែលមិនទាន់បានចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសូមរួសរាន់មកចុះឈ្មោះចូលរៀននៅតាមគ្រឹះស្ថានសិក្សាទូទាំងប្រទេស។ លោកថ្លែងអំណរគុណទៅដល់ភាគីពាក់ព័ន្ធជាពិសេសបណ្តាញអ្នកសារព័ត៌មានទាំងអស់ ដែលកំពុងចូលរួមយ៉ាងសកម្មក្នុងការជួយផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

កម្លាំងនគរបាលរាជធានីភ្នំពេញ សហការជាមួយមន្រ្តី ក.ប.ប បង្រ្កាបសាច់បង្កកគ្មានសុវត្ថិភាពបង្កប៉ះពាល់សុខភាពអ្នកប្រើប្រាស់នាំចូលពីប្រទេសជិតសរុប២២០០គីឡូក្រាម

Naren June 14, 2024 14/06/2024

(ភ្នំពេញ)៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកវរសេនីយ៍ឯក យឹម សុជាតិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច អនុវត្តតាមបទបញ្ជាផ្ទាល់របស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ បានស្រាវជ្រាវបង្រ្កាប ផលិតផលសាច់បង្កកគ្មានសុវត្ថិភាពផ្នែកចំណីអាហារបង្កប៉ះពាល់សុខភាពប្រជាពលរដ្ឋអ្នកប្រើប្រាស់ ដែលនាំចូលពីប្រទេសជិតខាងខុសច្បាប់ខណៈដែលឈ្មួញដឹកតាមរថយន្តម៉ាកស្តារិក០១គ្រឿង យកមកបោះលក់ចែកចាយឱ្យអាជីវករ លក់សាច់គោនៅក្នុងខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។ ​លោកវរសេនីយ៍ទោ ម៉ៅ សុទ្ធាគុណ នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចប្រាប់ឱ្យដឹងថា សាច់បង្កកទាំងនោះសរុប២២០០គីឡូក្រាមរួមមាន៖ សាច់គោ សាច់ក្របី និងសាច់ឆ្អឹងជំនីរ។ សាច់បង្កទាំងនេះ មន្រ្តីជំនាញពិនិត្យគឺការនាំចូលគ្មានឯកសារបញ្ជាក់ពីប្រភពច្បាស់លាស់ និងមិនអនុលោមតាមលក្ខខណ្ឌតម្រូវម្ហូបអាហារ។ សាច់បង្កកខាងលើនៅថ្ងៃដដែលកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានប្រគល់ឱ្យមន្រ្តី (កបប) រាជធានីភ្នំពេញ ដើម្បីយកទៅដុតកម្ទេចចោល ចំណែកអ្នកបើករថយន្តដឹកសាច់បង្កក ត្រូវបានមន្រ្តីជំនាញ (ក.ប.ប) នាំយកទៅសូរនាំតាមនីតិវិធី៕ ផ្តល់សិទ្ធិដោយ Fresh Newsletter

ឱកាសចូលបម្រើការងារក្នុងកងរាជអាវុធហត្ថ! បញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ កំពុងមមាញឹកចែកពាក្យ

Naren June 13, 2024 13/06/2024

(ភ្នំពេញ)៖ សូមរួសរាន់ មកទទួលយកឯកសារដាក់ពាក្យប្រលងចូលក្របខ័ណ្ឌ កងរាជអាវុធហត្ថ (ដោយឥតគិតប្រាក់) នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់សាមីខ្លួនដែលមានអាសយដ្ឋានរស់នៅ ក្នុងរាជធានីភ្នំពេញ។ *ចែកពាក្យ៖ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤*ទទួលពាក្យ៖ ចាប់ពីថ្ងៃទី១៧ ខែមិថុនា ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ លក្ខណ្ឌ៖ ១- មានសញ្ជាតិខ្មែរ ភេទប្រុស (នៅលីវ)២- មានអាយុពី ១៨ ដល់ ២៥ឆ្នាំ (គិតត្រឹមថ្ងៃដាក់ពាក្យ)៣- មានកាយសម្បទាគ្រប់គ្រាន់ និងមានសុខភាពល្អ តាមតម្រូវការដើម្បីបំពេញមុខងារ៤- មានភក្ដីភាពចំពោះជាតិ មាតុភូមិ និងគ្មានជាប់ពិរុទ្ធ អំពីបទល្មើសផ្សេងៗ៥- មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឡើងទៅ ឬលិខិតបញ្ជាក់ការសិក្សា ឬសមមូលសញ្ញាបត្រ ៦- មានកម្ពស់ចាប់ពី ១,៧០ម៉ែត្រចិតសិបឡើងទៅ  ៧- បេក្ខជនត្រូវឆ្លងកាត់ការត្រួតពិនិត្យលក្ខណសម្បត្តិ និងធ្វើតេស្តប្រឡងសមត្ថភាព៨- បេក្ខជនត្រូវមានសុខភាព និងកាយសម្បទាល្អ(ឆ្លងកាត់ការត្រួតពិនិត្យឈាម កាយសម្បទា និង ទឹកមូត្រ)៕ ផ្តល់សិទ្ធិដោយ៖ Fresh News