(ភ្នំពេញ)៖ ឱកាសការងារថ្មីបន្ថែមទៀតសរុប ៥៦៥ កន្លែង នឹងត្រូវផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារនៅក្នុងវេទិកាការងារប្រចាំខែ ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។ ក្រុមហ៊ុនធំៗទាំង១១ ដែលនឹងចូលរួមក្នុងវេទិកាការងារនោះរួមមាន ក្រុមហ៊ុន ហ្គោលហ៊ៀល, ក្រុមហ៊ុន ហ្វវើដ, ក្រុមហ៊ុន ដាយអ៊ិឈិ ឡាយ, ក្រុមហ៊ុន B.P.C, ធនាគារ LOLC, ផ្សារទំនើប LUCKY, មីក្រូហិរញ្ញវត្ថុ JACCS, ក្រុមហ៊ុន INVEST ក្រុមហ៊ុន URBAN HUB, ធនាគារស្ថាបនា និងក្រុមហ៊ុន VATTANAC ដែលនឹងធ្វើការជ្រើសរើសបុគ្គលិកភ្លាមៗ នៅថ្ងៃស្អែកនេះតែម្តង។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប(CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង៥ល្ងាច […]